forked from WA-Catalog/km_ulb
1898 lines
283 KiB
Plaintext
1898 lines
283 KiB
Plaintext
|
\id PRO
|
|||
|
\ide UTF-8
|
|||
|
\h សុភាសិត
|
|||
|
\toc1 សុភាសិត
|
|||
|
\toc2 សុភាសិត
|
|||
|
\toc3 pro
|
|||
|
\mt សុភាសិត
|
|||
|
|
|||
|
\s5
|
|||
|
\c 1
|
|||
|
\cl ជំពូក ១
|
|||
|
\p
|
|||
|
\v 1 សុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអុីស្រាអែល។
|
|||
|
\v 2 សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ
|
|||
|
\v 3 ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 ដើម្បីបង្រៀនមនុស្សឆោតល្ងង់ឲ្យចេះប្រុងប្រយ័ត្ន ហើយឲ្យយុវជនស្គាល់ខុសស្គាល់ត្រូវ។
|
|||
|
\v 5 សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
|
|||
|
\v 6 ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។
|
|||
|
\v 8 កូនអើយ ចូរស្ដាប់ឪពុកប្រៀនប្រដៅ ហើយត្រងត្រាប់ស្ដាប់ម្ដាយទូន្មាន
|
|||
|
\v 9 ដ្បិតដំបូន្មានរបស់ឪពុកម្ដាយនឹងកសាងចរិយាសម្បត្តិរបស់កូន ឲ្យបានល្អដូចមកុដ និងខ្សែកមាស។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 កូនអើយ បើមនុស្សមានបាបបបួលនាំឯង កុំព្រមតាមគេឡើយ។
|
|||
|
\v 11 ប្រសិនបើពួកគេថា «ចូរមកជាមួយយើង យើងនឹងរង់ចាំឱកាសកម្ចាយឈាម យើងនឹងលបដោយសម្ងាត់ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ។
|
|||
|
\v 13 យើងនឹងរឹបអូស របស់មានតម្លៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើង។
|
|||
|
\v 14 ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែមួយប៉ុណ្ណោះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 កូនអើយ សូមកូនកុំដើររួមផ្លូវជាមួយគេឡើយ ត្រូវឃាត់ជើងកូនមិនឲ្យចូលទៅក្នុង ផ្លូវច្រករបស់គេវិញ។
|
|||
|
\v 16 ដ្បិតជើងគេរត់តាមតែការអាក្រក់ទេ គេក៏រហ័សនឹងកម្ចាយឈាមផង។
|
|||
|
\v 17 ដ្បិតការដែលដាក់អន្ទាក់ នៅចំពោះសត្វស្លាបដែលវាមើលឃើញនោះ គឺឥតប្រយោជន៍ទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 មនុស្សទាំងនេះរង់ចាំតែនឹងសម្លាប់ខ្លួនឯង ហើយក៏អែបលបដោយសម្ងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ។
|
|||
|
\v 19 ផ្លូវនៃអស់អ្នកដែលលោភចង់បាន កម្រៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិត ចេញពីអ្នកដែលបានកម្រៃបែបនោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា
|
|||
|
\v 21 ប្រាជ្ញាស្រែកប្រកាស នៅទីផ្លូវប្រសព្វទ្រហឹងអឺងកង និងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង នោះក៏បញ្ចេញពាក្យថា
|
|||
|
\v 22 «មនុស្សឆោតល្ងង់អើយ តើនៅស្រឡាញ់សេចក្ដីឆោតល្ងង់ដល់កាលណាទៀត? ពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ តើមនុស្សកំឡៅនឹងចេះតែស្អប់ ដល់ការចេះដឹងដល់កាលណា?
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ចូរអ្នករាល់គ្នាស្តាប់តាមនូវសេចក្តីកែរតម្រូវរបស់យើង នោះយើងនឹងចាក់វិញ្ញាណយើងទៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានយល់ពាក្យរបស់យើង។
|
|||
|
\v 24 ពីព្រោះយើងបានស្រែកហៅ តែអ្នករាល់គ្នាមិនព្រមស្តាប់ទេ យើងបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ។
|
|||
|
\v 25 អ្នករាល់គ្នាក៏បោះបង់ចោល អស់ទាំងដំបូន្មានរបស់យើង ហើយមិនព្រមទទួលពាក្យបន្ទោសរបស់យើងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 យើងនឹងសើចដែរ ក្នុងថ្ងៃដែលអ្នករាល់គ្នាត្រូវអន្តរាយ យើងនឹងចំអកឲ្យ ក្នុងកាលដែលអ្នករាល់គ្នា កើតមានសេចក្ដីភិតភ័យផង
|
|||
|
\v 27 កាលដែលសេចក្ដីភិតភ័យ មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក និងសេចក្ដីទុក្ខព្រួយ មកគ្របសង្កត់លើអ្នករាល់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 ក្រោយមក គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ។
|
|||
|
\v 29 ព្រោះពួកគេបានស្អប់ការចេះដឹង ហើយមិនបានរើសយកសេចក្ដីកោតខ្លាច ដល់ព្រះអង្គម្ចាស់ទេ។
|
|||
|
\v 30 ពួកគេមិនបានយកចិត្តទុកដាក់ នឹងដំបូន្មានរបស់យើងឡើយ ក៏បានមើលងាយសេចក្ដីបន្ទោសរបស់យើងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 ពួកគេនឹងស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន។
|
|||
|
\v 32 ដ្បិតពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសម្លាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេ នឹងបំផ្លាញគេផងដែរ។
|
|||
|
\v 33 ប៉ុន្តែអ្នកណាដែលស្តាប់តាមយើង នោះនឹងរស់ដោយសេចក្ដីសុខ ហើយនឹងមានសេចក្ដីសម្រាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\c 2
|
|||
|
\cl ជំពូក ២
|
|||
|
\p
|
|||
|
\v 1 កូនអើយ បើឯងទទួលពាក្យយើង ហើយប្រមូលពាក្យបណ្ដាំរបស់យើង ទុកនៅជាប់នឹងកូន
|
|||
|
\v 2 សូមឲ្យត្រចៀករបស់កូនស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយល់ នឹងសេចក្តីចេះដឹងផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ប្រសិនបើកូនស្រែកហៅរកចំណេះដឹង ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់
|
|||
|
\v 4 បើកូនខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ
|
|||
|
\v 5 នោះកូននឹងបានយល់សេចក្ដីកោតខ្លាច ដល់ព្រះអម្ចាស់ ហើយកូននឹងអាចស្គាល់ពីប្រាជ្ញានៃព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 ដ្បិតព្រះអម្ចាស់ប្រទានឲ្យមានប្រាជ្ញា នោះចេញពីព្រះឪស្ឋរបស់ព្រះអង្គមក គឺជាចំណេះដឹងហើយនិងយោបល់។
|
|||
|
\v 7 ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រាជ្ញា សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់
|
|||
|
\v 8 ព្រះជាម្ចាស់បានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ក្រោយមក អ្នកនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ។
|
|||
|
\v 10 ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តកូន ហើយការចេះដឹងនឹងគាប់ចិត្តដល់ព្រលឹងកូនផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន។
|
|||
|
\v 12 ការទាំងនោះនឹងជួយឲ្យកូនរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យមិនពិត
|
|||
|
\v 13 ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 ពួកគេមានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តមិនត្រង់ របស់មនុស្សអាក្រក់។
|
|||
|
\v 15 ផ្លូវពួកគេសុទ្ធតែក្ងិចក្ងក់ ហើយបិទបាំងការទទួលខុសត្រូវ។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ប្រាជ្ញានឹងយោបល់ជួយឲ្យកូនរួចពីស្រីកំផឹតក្បត់ និងសម្រស់ដោយប្រលោមដោយពាក្យផ្អែមល្ហែមរបស់នាង។
|
|||
|
\v 17 នាងជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅចំពោះពួកមនុស្សស្លាប់។
|
|||
|
\v 19 ពួកអ្នកដែលទៅវានោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 ដូច្នេះ ចូរកូនដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។
|
|||
|
\v 21 ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់។
|
|||
|
\v 22 ប៉ុន្តែមនុស្សអាក្រក់នឹងត្រូវកាត់ចេញ ឲ្យសូន្យពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយ និងត្រូវរំលើងចេញពីទីនេះ។
|
|||
|
|
|||
|
\s5
|
|||
|
\c 3
|
|||
|
\cl ជំពូក ៣
|
|||
|
\p
|
|||
|
\v 1 កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់យើងឡើយ ចូរប្រតិបត្តិតាមពាក្យដែលយើងបានផ្ដែផ្ដាំជានិច្ច។
|
|||
|
\v 2 ដ្បិត ពាក្យរបស់យើងនឹងផ្ដល់ឲ្យកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។
|
|||
|
\v 4 ក្រោយមក កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 កុំពឹងលើចំណេះចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុងវិញ។
|
|||
|
\v 6 ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងរៀបចំផ្លូវរបស់កូន។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 កុំចាត់ទុកខ្លួនកូនថាជាអ្នកមានប្រាជ្ញាឡើយ ប៉ុន្តែ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ដោយងាកចេញពីការអាក្រក់។
|
|||
|
\v 8 ការទាំងនេះគឺជាឱសថព្យាបាលខ្លួនឲ្យបានជាសះស្បើយពីជំងឺ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ចូរយកផលដំបូងពីផលដំណាំ និងសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសម្តែងការគោរពចំពោះព្រះអង្គ។
|
|||
|
\v 10 ដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្តដែរ នៅពេលព្រះអង្គស្ដីបន្ទោស
|
|||
|
\v 12 ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 អ្នកណារកប្រាជ្ញាឃើញ និងយល់ដឹងពីយោបល់ អ្នកនោះមានសុភមង្គលហើយ។
|
|||
|
\v 14 ដ្បិតប្រាជ្ញាដែលកូនរកបាននេះគឺប្រសើរជាងមានប្រាក់ ហើយផ្ដល់ឲ្យបានចំណេញប្រសើរជាងមានមាសផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។
|
|||
|
\v 16 ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។
|
|||
|
\v 18 ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះនឹងរីករាយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
|
|||
|
\v 20 ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ និងឲ្យពពកបង្អូរភ្លៀងចុះមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 កូនអើយ កុំឲ្យសេចក្ដីទាំងនេះ ចេញបាត់ពីភ្នែកកួនឡើយ ចូររក្សាសេចក្ដីដែលមានប្រាជ្ញា និងគំនិតវាងវៃ។
|
|||
|
\v 22 ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិត ដល់ព្រលឹងកូន ហើយជាគ្រឿងលម្អនៅករបស់កូនផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 នោះកូននឹងបានដើរតាមផ្លូវរបស់កូន ដោយសេចក្ដីសុខ ហើយជើងកូននឹងមិនចំពប់ឡើយ។
|
|||
|
\v 24 ប្រសិនបើកូន អង្គុយចុះ នោះកូននឹងមិនភ័យខ្លាចអ្វីឡើយ កាលណាកូនចូលដេក នោះកូននឹងដេកលក់យ៉ាងស្កប់ស្កល់។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ កើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ
|
|||
|
\v 26 ដ្បិតព្រះអម្ចាស់នឹងបានជាទីទុកចិត្តដល់កូន ព្រះអង្គនឹងរក្សាជើងកូនមិនឲ្យត្រូវជាប់ឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 កាលណាកូនមានលទ្ធភាពអាចនឹងធ្វើបាន នោះមិនត្រូវបដិសេធនឹងអ្នក ដែលត្រូវការជំនួយពីកូនឡើយ។
|
|||
|
\v 28 បើកាលណាកូនមានរបស់អ្វីនៅជិតកូន ដែលអ្នកជិតខាងត្រូវការ នោះកុំនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 កុំបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងកូន ដែលអាស្រ័យនៅជិតកូន ដោយសុខសាន្តនោះឡើយ។
|
|||
|
\v 30 បើមនុស្សណាមិនបានធ្វើប្រទូស្តដល់កូន នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ។
|
|||
|
\v 32 ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះអម្ចាស់ តែចំណែកមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 33 បណ្ដាសានៃព្រះអម្ចាស់ នោះនៅក្នុងផ្ទះរបស់មនុស្សអាក្រក់តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្ស សុចរិតវិញ។
|
|||
|
\v 34 ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយតែព្រះអង្គផ្តល់ព្រះគុណចំពោះអ្នកបន្ទាបខ្លួនវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 35 មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមរតក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។
|
|||
|
|
|||
|
\s5
|
|||
|
\c 4
|
|||
|
\cl ជំពូក ៤
|
|||
|
\p
|
|||
|
\v 1 កូនអើយ ចូរស្ដាប់ពាក្យទូន្មានរបស់យើង ចូរប្រុងស្មារតី ដូច្នេះកូននឹងយល់ដឹងហើយនិងចំណេះផង។
|
|||
|
\v 2 យើងបានបង្រៀនកូនអំពីការល្អ កុំបោះបង់ចោលសេចក្តីបង្រៀនរបស់យើងឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ពេលមុន យើងធ្លាប់ជាកូនរបស់ឪពុកយើង ហើយក៏ជាកូនសំណព្វរបស់ម្តាយយើងដែរ។
|
|||
|
\v 4 ឪពុកយើងបានបង្រៀនយើងថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ចូររកប្រាជ្ញា និងចំណេះដឹងឲ្យបាន មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ
|
|||
|
\v 6 កុំបោះបង់ប្រាជ្ញាឲ្យសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែរក្សាកូន។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ប្រភពនៃប្រាជ្ញាចាប់ផ្ដើមដូចតទៅ គឺត្រូវរកប្រាជ្ញាឲ្យបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកឲ្យបានការចេះដឹង។
|
|||
|
\v 8 ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។
|
|||
|
\v 9 ប្រាជ្ញានឹងផ្ដល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ នឹងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សម្រាប់កូន»។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 កូនអើយ ចូរស្ដាប់ ហើយធ្វើតាមពាក្យរបស់យើង នោះកូននឹងមានអាយុវែង។
|
|||
|
\v 11 យើងបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមផ្លូវទៀងត្រង់។
|
|||
|
\v 12 ពេលណាកូនដើរតាមផ្លូវនេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនឲ្យជំពប់ដួលឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ចូរកាន់តាមសេចក្តីបង្រៀនរបស់យើង ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។
|
|||
|
\v 14 មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរ។
|
|||
|
\v 15 ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងឲ្យឆ្ងាយតាមផ្លូវផ្សេងវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 ដ្បិត ពួកគេមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ។
|
|||
|
\v 17 ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 ប៉ុន្តែ ផ្លូវរបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។
|
|||
|
\v 19 ចំណែកផ្លូវរបស់ជនពាលវិញ ដូចទៅនឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងសេចក្តីបង្រៀនរបស់យើង។
|
|||
|
\v 21 កុំបំភ្លេចពាក្យយើង គឺត្រូវរក្សាទុកឲ្យជាប់នៅក្នុងដួងចិត្តរបស់កូនផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ដ្បិតពាក្យទាំងនេះនឹងផ្ដល់ជីវិត និងសុខភាពដល់រូបកាយអស់អ្នកដែលទទួលយក។
|
|||
|
\v 23 ចូរកូនថែរក្សាចិត្តដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 ចូរទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរ។
|
|||
|
\v 25 ចូរឲ្យភ្នែកកូនមើលចំទៅមុខ ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ត្រូវកំណត់ផ្លូវដែលជើងកូនដើរ ហើយផ្លូវរបស់កូននឹងមានសុវត្ថិភាព។
|
|||
|
\v 27 កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងរបស់កូនងាកចេញពីសេចក្ដីអាក្រក់វិញ។
|
|||
|
|
|||
|
\s5
|
|||
|
\c 5
|
|||
|
\cl ជំពូក ៥
|
|||
|
\p
|
|||
|
\v 1 កូនអើយ ចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់យើង ហើយចាប់អារម្មណ៍ និងតម្រិះរបស់យើងផងដែរ
|
|||
|
\v 2 ដើម្បីឲ្យកូនស្គាល់ការរិះគិត និងការនិយាយស្ដីដឹងខុសត្រូវ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ដ្បិត ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង
|
|||
|
\v 4 ប៉ុន្តែ តាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។
|
|||
|
\v 6 ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ។ តែនាំឲ្យគេវង្វេង ដោយនាងមិនដឹងថាកំពុងតែធ្វើអ្វីនោះទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ឥឡូវនេះ កូនអើយ ចូរស្ដាប់យើង កុំងាកចេញពីពាក្យ ដែលចេញពីមាត់របស់យើងឡើយ។
|
|||
|
\v 8 រក្សាផ្លូវរបស់កូនឲ្យឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេឲ្យសោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ក្នុងផ្លូវនេះ អ្នកខ្លះអាចនឹងប្រមាថមាក់ងាយកេរ្តិ៍ឈ្មោះកូន ហើយមនុស្សគ្មានចិត្តមេត្តាបំផ្លាញជីវិតកូន
|
|||
|
\v 10 ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 នៅទីបំផុត កូនលែងមានកម្លាំងអ្វីទៀត ហើយកូននឹងស្រែកថ្ងូរដូចសត្វ។
|
|||
|
\v 12 កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ!
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសម្ដីគ្រូ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ។
|
|||
|
\v 14 យើងស្ទើរតែនឹងចូលទៅក្នុងអស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្ដាលចំណោមមនុស្សនិងក្រុមជំនុំផង»។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ចូរផឹកទឹកពីពាងរបស់ខ្លួនកូន ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនផងដែរ។
|
|||
|
\v 16 តើគួរឲ្យរន្ធទឹករបស់កូនហូរសាចចេញទៅក្រៅ ហើយគន្លងទឹករបស់កូនហូរទៅក្នុងផ្លូវឬ?
|
|||
|
\v 17 ត្រូវទុកសម្រាប់ខ្លួនកូនតែមួយប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សដទៃ ជាមួយកូនផងនោះទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 ចូរផ្ដល់សុភមង្គលឲ្យភរិយារបស់កូន ចូររួមរស់យ៉ាងសប្បាយជាមួយភរិយា ដែលកូនបានរៀបការតាំងពីកំលោះក្រមុំ។
|
|||
|
\v 19 ភរិយារបស់កូនមានចរិយាសមសួនគួរឲ្យស្រឡាញ់ សម្រស់របស់នាងគួរជាទីគាប់ចិត្ត។ ចូរត្រេកត្រអាលនឹងសម្ផស្សរបស់នាង ចូរស្រឡាញ់នាងយ៉ាងអស់ពីចិត្តរហូតតទៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 កូនអើយ ហេតុអ្វីបានជាកូនមានចិត្តស្រឡាញ់ប្រពន្ធរបស់គេទៅវិញ? ហេតុអ្វីបានជាកូនចង់សប្បាយជាមួយស្រីផ្សេងដូច្នេះ?
|
|||
|
\v 21 អ្វីៗដែលមនុស្សលោកប្រព្រឹត្ត ព្រះអម្ចាស់ជ្រាបទាំងអស់ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។
|
|||
|
\v 23 គេនឹងត្រូវស្លាប់ ព្រោះខ្វះការអប់រំ គេនឹងត្រូវវិនាស ព្រោះតែអំពើលេលាហួសល្បត់របស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\c 6
|
|||
|
\cl ជំពូក ៦
|
|||
|
\p
|
|||
|
\v 1 កូនអើយ ប្រសិនបើកូន រៀបចំទ្រព្យសម្បត្តិរបស់កូន ឲ្យទៅអ្នកជិតខាងរបស់កូន ប្រសិនបើកូនបានសន្យាឲ្យអ្នកណាខ្ចីហើយមិនបានស្គាល់
|
|||
|
\v 2 ក្រោយមកកូន បានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់កូន គឺកូនបានត្រូវចាប់ហើយ ដោយពាក្យសម្ដីដែលចេញពីមាត់កូនមក។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 នោះកូនអើយ ចូរធ្វើដូច្នេះវិញ ហើយដោះខ្លួនឲ្យរួចចុះ ដ្បិតកូនបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ នៃអ្នកជិតខាងរបស់កូនហើយ ដូច្នេះ ចូរទៅជួបអ្នកជិតខាងរបស់កូនភ្លាម ហើយអង្វរដោយការបន្ទាបខ្លួននៅចំពោះអ្នកជិតខាង។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 សូមកុំឲ្យភ្នែករបស់កូនដេក ហើយកុំត្របកភ្នែករបស់បិទឡើយ។
|
|||
|
\v 5 គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន ឲ្យរួចពីអន្ទាក់របស់ព្រានដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 កូនកម្ជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកឲ្យមានប្រាជ្ញា។
|
|||
|
\v 7 វាគ្មានអ្នកដឹកនាំ គ្មានមេកើយ ឬគ្មានអ្នកត្រួតត្រាទេ
|
|||
|
\v 8 ប៉ុន្តែនៅរដូវក្ដៅវាប្រមូលចំណី នៅរដូវចម្រូត វាសន្សំស្បៀងដែលវាអាចសុីបានទុក។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 កូនកម្ជិលអើយ តើកូននៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបកូនភ្ញាក់ឡើង?
|
|||
|
\v 10 «កូនចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច ដេកឱបដៃបន្តិច»។
|
|||
|
\v 11 បើបែបនេះ កូននឹងខ្វះខាត ហើយធ្លាក់ខ្លួនក្រភ្លាម ដូចមានមកលួច ហើយមានតម្រូវការហើយត្រូវការជំនួយជាដរាប។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 អ្នកគឺជាមនុស្សឥតប្រយោជន៍ អ្នកនោះជាមនុស្សពាល រស់នៅជាមួយនឹងការនិយាយពាក្យមិនពិត
|
|||
|
\v 13 គេមិចភ្នែក ធ្វើជាសញ្ញាដោយលើកដៃលើកជើង ហើយនិងចង្អុលដោយម្រាមដៃរបស់គេដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 គេមានចិត្តពាលហើយរិះគិតធ្វើអាក្រក់គ្រប់ពេលវេលា ហើយគេនិងបង្កជំលោះ។
|
|||
|
\v 15 ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាងផង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ដែលជាការគួរខ្ពើម ហើយព្រះជាម្ចាស់មិនអាចទ្រាំទ្របាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ភ្នែកនៃអ្នកដែលមានឫកធំ ការពោលពាក្យកុហក ការបង្ហូរឈាមដល់មនុស្សស្លូតត្រង់
|
|||
|
\v 18 ដួងចិត្តដែលរិះគិតធ្វើអំពើទុច្ចរិត ជើងដែលរត់ទៅប្រព្រឹត្តអំពើអាក្រក់
|
|||
|
\v 19 ការធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជំលោះបំបាក់បំបែកបងប្អូន។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 កូនរបស់យើងអើយ ចូរស្ដាប់ឱវាទរបស់យើង កុំចោលសេចក្តីបង្រៀនរបស់ម្ដាយកូនឡើយ។
|
|||
|
\v 21 ចូរចងចាំទុកក្នុងចិត្ត ចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ពេលកូនធ្វើដំណើរទៅណាមកណាដំបូន្មានទាំងនេះនឹងនាំផ្លូវកូន ការពារកូនក្នុងពេលដេកផង ហើយនិងបង្រៀនកូនថែមទៀតនៅពេលកូនភ្ញាក់ឡើង។
|
|||
|
\v 23 ដ្បិតឱវាទប្រៀបបាននិងចង្កៀង សេចក្តីបង្រៀនដូចជាពន្លឺ ហើយការប្រៀនប្រដៅគឺជាផ្លូវដឹកនាំជីវិតរបស់កូន។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 ពាក្យដាស់តឿនទាំងនេះការពារកូន កុំឲ្យចាញ់បោកស្រីទុច្ចរិត កុំឲ្យចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។
|
|||
|
\v 25 កុំមានចិត្តពុះកញ្ជ្រោលនិងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ដេកជាមួយស្រីពេស្យា គឺនាងចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ ប៉ុន្តែប្រពន្ធរបស់អ្នកផ្សេងវិញ គឺនាងនឹងត្រូវការជីវិតរបស់អ្នក។
|
|||
|
\v 27 តើមានមនុស្សណាអាចយកភ្លើងមកដាក់លើទ្រូង ហើយភ្លើងនោះមិនឆេះអាវរបស់អ្នកនោះទេ?
|
|||
|
|
|||
|
\s5
|
|||
|
\v 28 តើមានមនុស្សណាដែលអាចដើរលើរងើកភ្លើង ដោយមិនរលាកជើងរបស់គាត់ទេ?
|
|||
|
\v 29 ដូច្នេះ អ្នកដែលបានដេកជាមួយប្រពន្ធរបស់អ្នកជិតខាង គឺអ្នកដែលបានដេកជានាង នឹងត្រូវទទួលផលវិបាកជានិច្ច។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 គ្មានមនុស្សណានឹងចាប់ទោសដល់ ចោរលួចបើសិនដើម្បីគ្រាន់តែចម្អែតក្រពះដែលគាត់ឃ្លាននោះ។
|
|||
|
\v 31 ប៉ុន្តែបើគេចាប់បានចោរនោះ គឺត្រូវតែសងមួយជាប្រាំពីរ នូវអ្វីដែលគាត់បានលួចទោះបើត្រូវចំណាយរបស់ដែលមានតម្លៃនៅក្នុងផ្ទះក៏ដោយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 អ្នកណាលួចប្រពន្ធគេ អ្នកនោះជាមនុស្សមិនចេះពិចារណា ដ្បិតប្រព្រឹត្តយ៉ាងនេះនាំតែវិនាសខ្លួនឯង។
|
|||
|
\v 33 អ្នកនោះនឹងទទួលទោសបាត់បង់កិត្តិយស ហើយត្រូវខ្មាសនោះនឹងនៅជាមួយគេរហូត។
|
|||
|
|
|||
|
\s5
|
|||
|
\v 34 ដ្បិតសេចក្តីប្រចណ្ឌរបស់ប្តីនាងគឺសាហាវណាស់ ហើយប្តីនឹងបានសងសឹកឥតត្រាប្រណីឡើយ។
|
|||
|
\v 35 គាត់មិនព្រមទទួលសំណង ហើយគាត់ក៏មិនអត់ទោសឲ្យដែរ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។
|
|||
|
|
|||
|
\s5
|
|||
|
\c 7
|
|||
|
\cl ជំពូក ៧
|
|||
|
\p
|
|||
|
\v 1 កូនអើយ កុំភ្លេចពាក្យបណ្ដាំយើង ចូរចងចាំពាក្យដែលយើងទូន្មាន។
|
|||
|
\v 2 ចូររក្សាពាក្យដែលយើងទូន្មាននេះ ទើបកូនមានជីវិត ចូររក្សាសេចក្តីបង្រៀនរបស់យើងទុកដូចជាកែវភ្នែក។
|
|||
|
\v 3 ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 ចូរនិយាយដោយប្រាជ្ញា «អ្នកគឺជាប្អូនស្រីរបស់ខ្ញុំ» ហើយត្រូវហៅការចេះដឹងថាជាមិត្តសម្លាញ់
|
|||
|
\v 5 ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 ដ្បិតយើងបានមើលតាមបង្អួចផ្ទះរបស់យើង សម្លឹងទៅផ្លូវកែង។
|
|||
|
\v 7 យើងឃើញមនុស្សដែលមិនសូវដឹងខុសត្រូវ យើងក៏ឃើញក្មេងកំលោះម្នាក់ គឺជាអ្នកគ្មានប្រាជ្ញាទាល់តែសោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។
|
|||
|
\v 9 ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ស្ត្រីនោះចេញមកជួបអ្នកកំលោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យា ដើម្បីទាក់ទាញចិត្តគេ។
|
|||
|
\v 11 នាងពុះកញ្ជ្រោល ស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។
|
|||
|
\v 12 នាងនេះដើររកប្រុសនៅតាមដងផ្លូវ នៅតាមផ្សារ និងនៅគ្រប់កៀនកោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ដូច្នេះ នាងចាប់អ្នកកំលោះមកឱបរឹតនិងថើប ហើយនិយាយដោយមុខខឹងថា
|
|||
|
\v 14 «ថ្ងៃនេះ ខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណ ដើម្បីលាបំណន់។
|
|||
|
\v 15 ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវ ខ្ញុំជួបបងមែន។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 អូនបានរៀបចំគ្រែរួចហើយ ដែលមានភួយចម្រុះពណ៌ និងមានផាហ៊ុមល្អៗមកពីអេស៊ីប។
|
|||
|
\v 17 អូនបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។
|
|||
|
\v 18 សូមមកចុះ ហើយផឹកស្រារួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នា រហូតដល់ព្រឹកស្អែក។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ដ្បិត ប្ដីអូនមិននៅផ្ទះទេ គាត់បានចេញដំណើរទៅកន្លែងឆ្ងាយទៅហើយ។
|
|||
|
\v 20 គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។
|
|||
|
\v 21 នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសម្ដីផ្អែមល្ហែម។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 អ្នកកំលោះក៏ទៅតាមនាងភ្លាម ដូចគោដែលគេនាំទៅទីសត្តឃាត និងដូចមនុស្សឆ្កួតដែលបណ្ដោយឲ្យគេចងជើងចងដៃ យកទៅធ្វើទោស។
|
|||
|
\v 23 អ្នកនោះប្រៀបបាននឹងសត្វស្លាប ហើរបោះពួយទៅរកអន្ទាក់ ដោយមិនដឹងថា ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតទេ។ លុះត្រាតែមានព្រួញមកទម្លុះដល់បេះដូង។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 ឥឡូវនេះ កូនអើយ ចូរស្ដាប់យើង ចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលដែលចេញពីមាត់របស់យើង។
|
|||
|
\v 25 កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយផ្លូវរបស់នាងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ដ្បិត ស្ត្រីនេះបានធ្វើឲ្យមនុស្សវិនាសជាច្រើនហើយ សេចក្តីស្លាប់ដោយសារស្នាដៃនាងគឺមានច្រើនណាស់ដែរ។
|
|||
|
\v 27 ផ្ទះរបស់នាងជាស្ថានមច្ចុរាជ គេបានចូលទៅក្នុងបន្ទុប់ដែលងងឺត នៃសេចក្តីស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\c 8
|
|||
|
\cl ជំពូក ៨
|
|||
|
\p
|
|||
|
\v 1 តើប្រាជ្ញានេះចេញមកពីណា? តើមិនមែនចំណេះដឹងដែលបានចេញមកតាមសម្លេងនាងទេ?
|
|||
|
\v 2 នៅលើទីខ្ពស់ ក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក គឺនាងឈរពេញដោយប្រាជ្ញា។
|
|||
|
\v 3 ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយនាងស្រែកឡើងថា។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 «មនុស្សរាល់គ្នាអើយ ពាក្យទាំងនេះគឺសម្រាប់អ្នក ហើយសម្លេងរបស់យើងគឺសម្រាប់កូនមនុស្សទាំងអស់។
|
|||
|
\v 5 មនុស្សមិនដឹងខុសត្រូវអើយ ចូររៀនពីប្រាជ្ញា មនុស្សឥតប្រាជ្ញាអើយ អ្នកត្រូវខំឲ្យបានចំណេះដឹងដល់គំនិតផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 សូមស្ដាប់ ពីព្រោះយើងនឹងនិយាយសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ពេលមាត់យើងបើកគឺថ្លែងពីផ្លូវទៀងត្រង់។
|
|||
|
\v 7 ដ្បិត យើងថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះ យើងមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 ពាក្យទាំងអស់ដែលចេញពីមាត់យើងសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។
|
|||
|
\v 9 ពាក្យទាំងនោះគឺសំដៅទៅរក អ្នកដែលនឹងយល់ដឹង ហើយពាក្យរបស់យើងនឹងធ្វើឲ្យមានសេចក្តីត្រឹមត្រូវដល់អ្នកដែលមានប្រាជ្ញាដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់ រីឯការចេះដឹងមានតម្លៃលើសមាសទឹកដប់ទៅទៀត។
|
|||
|
\v 11 ដ្បិត ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 យើង គឺជាប្រាជ្ញា រស់នៅជាមួយនិងការពិចារណា ហើយយើងមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។
|
|||
|
\v 13 អ្នកគោរពកោតខ្លាចព្រះអម្ចាស់ តែងតែស្អប់អំពើអាក្រក់។ យើងមិនចូលចិត្ត ការអួតអាងនិងការព្រហើន របៀបអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។ យើងមិនចូលចិត្តទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 យើងមានយោបល់ល្អ ហើយសម្លេងនៃប្រាជ្ញាដែរ យើងជាតួនៃប្រាជ្ញា ហើយយើងជាកម្លាំងដែរ។
|
|||
|
\v 15 ស្ដេចនានាគ្រប់គ្រងទឹកដីបាន ដោយសារយើង អ្នកដឹកនាំទាំងឡាយ តែងច្បាប់ដ៏ត្រឹមត្រូវ។
|
|||
|
\v 16 អ្នកធំទាំងឡាយត្រួតត្រាទឹកដី ដោយសារយើងហើយអ្នកទាំងនោះធ្វើការដ៏សុចរិត។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 យើងស្រឡាញ់អ្្នកណាដែលស្រឡាញ់យើង ហើយអ្នកណាដែលស្វែងរកយើង អ្នកនោះនឹងរកឃើញ។
|
|||
|
\v 18 យើងផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង ភាពចម្រុងចម្រើន និងសេចក្ដីសុចរិតផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ផលផ្លែរបស់យើងមានតម្លៃជាងមាសទឹកដប់ អ្វីៗដែលខ្ញុំផ្ដល់ឲ្យមានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
|
|||
|
\v 20 យើងនឹងដើរតាមមាគ៌ាដ៏សុចរិត និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។
|
|||
|
\v 21 យើងផ្ដល់ទ្រព្យសម្បត្តិយ៉ាងបរិបូណ៌ ឲ្យដល់អ្នកដែលស្រឡាញ់យើង ក៏បំពេញមិនឲ្យចេះខ្វះអ្វីឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ព្រះអម្ចាស់បានបង្កើតយើងតាំងពីដើមដំបូងបង្អស់ គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។
|
|||
|
\v 23 ព្រះអង្គបានចាក់ប្រេងតែងតាំងយើង តាំងពីអស់កល្បរៀងមក គឺនៅគ្រាដំបូងបង្អស់ មុនកំណើតពិភពលោកទៅទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 កាលយើងកើតមក មិនទាន់មានសមុទ្រ ហើយក៏មិនទាន់មានប្រភពទឹកផងដែរ។
|
|||
|
\v 25 ព្រះអង្គបង្កើតខ្ញុំមក មុនព្រះអង្គបង្កើតឲ្យមានភ្នំធំភ្នំតូចនិងជ្រលោងផ្សេងៗផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ពេលយើងកើតមក គឺមុនពេលដែលព្រះអម្ចាស់បានបង្កើតផែនដីឬទីវាល ឬទោះបីធូលីដីដំបូងគេនៅផែនដីទៅទៀត។
|
|||
|
\v 27 កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ យើងក៏បាននៅទីនោះដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 កាលព្រះជាម្ចាស់បង្កើតពពកនៅលើទីខ្ពស់អាកាស ហើយកាលប្រភពទឹកផុសទាំងឡាយត្រូវបានបង្កើតរួច យើងក៏នៅទីនោះដែរ។
|
|||
|
\v 29 កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ កាលព្រះអង្គចាក់គ្រឹះផែនដីផងដែរនោះ យើងក៏បាននៅទីនោះជាមួយព្រះអង្គដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 នៅពេលនោះ យើងបានជាមេជាងជួយធ្វើការព្រះអង្គ ហើយយើងគឺជាអំណរព្រះអង្គ ពីមួយថ្ងៃទៅមួយថ្ងៃទៀត។ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងតែងតែមានអំណរ។
|
|||
|
\v 31 យើងមានអំណរនៅលើផែនដីដែលព្រះអង្គបានបង្កើត យើងមានអំណរកើតក្នុងចំណោមមនុស្សលោក។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់យើង អ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុក អ្នកនោះពិតជាមានសុភមង្គល។
|
|||
|
\v 33 ចូរស្ដាប់ដំបូន្មានរបស់យើង ដោយឥតធ្វេសប្រហែសឡើយ នោះកូននឹងទៅជាអ្នកមានប្រាជ្ញា។
|
|||
|
\v 34 អ្នកណាស្ដាប់យើង ហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃ អ្នកនោះពិតជាមានពរហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 35 អ្នកណារកយើងឃើញ អ្នកនោះមានជីវិត ហើយព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកនោះ។
|
|||
|
\v 36 អ្នកណារកយើងមិនឃើញ អ្នកនោះធ្វើបាបខ្លួនឯង អ្នកណាស្អប់យើង អ្នកនោះស្រឡាញ់សេចក្ដីស្លាប់»។
|
|||
|
|
|||
|
\s5
|
|||
|
\c 9
|
|||
|
\cl ជំពូក ៩
|
|||
|
\p
|
|||
|
\v 1 ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយគឺបានចាំងសសរទាំងប្រាំពីរស្រេចឡើងពីថ្ម។
|
|||
|
\v 2 ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 បានទាំងចាត់ពួកស្រីបម្រើក្រមុំៗឲ្យចេញទៅ ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុង
|
|||
|
\v 4 «តើអ្នកណាដែលឆោតល្ងង់ខ្លះ? ចូរបែរចូលមកក្នុងទីនេះមក!» ឯចំណែកអ្នកណាដែលឥតមានយោបល់» គឺនិយាយទៅកាន់អ្នកដែលខ្វះប្រាជ្ញា។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 «ចូរមកបរិភោគអាហាររបស់យើង ហើយផឹកស្រាទំពាំងបាយជូរដែលយើងបានលាយហើយ។
|
|||
|
\v 6 ចូរលះចោលសេចក្ដីល្ងង់ខ្លៅចេញនោះនឹងបានរស់នៅ រួចដើរក្នុងផ្លូវនៃការចេះដឹងផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវការនោះវិញ។
|
|||
|
\v 8 កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។
|
|||
|
\v 9 សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើឲ្យគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើឲ្យគេកាន់តែចេះដឹងទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ការកោតខ្លាចព្រះអម្ចាស់ជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់។
|
|||
|
\v 11 ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់កូន នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុកូន នឹងបានយឺនយូរទៅ។
|
|||
|
\v 12 បើកូនមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនកូនទេ ឬបើកូនចំអក នោះមានតែកូនម្នាក់គត់ នឹងត្រូវរងភារៈនោះ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ចំណែកពួកស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូឡា ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ។
|
|||
|
\v 14 ពួកគេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួនរបស់នាង ឬទីអង្គុយត្រង់ទីខ្ពស់នៃទីក្រុង។
|
|||
|
\v 15 ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរតម្រង់តាមផ្លូវរបស់ខ្លួនពួកគេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 «ចូលឲ្យអ្នកណាដែលឆោតល្ងង់ បែរមកទីនេះចុះ» ប្រាជ្ញានិយាយបបួលអស់អ្នក ដែលគ្មានយោបល់ថា។
|
|||
|
\v 17 «ទឹកដែលលួចពីគេ នោះរមែងផ្អែម នំប័ុងដែលលួចគេ នោះក៏ឆ្ងាញ់ណាស់ដែរ»។
|
|||
|
\v 18 ប៉ុន្តែ គេមិនដឹងថា ពួកមនុស្សស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង ទីជម្រៅនៃស្ថានឃុំព្រលឹងដែរនោះទេ។
|
|||
|
|
|||
|
\s5
|
|||
|
\c 10
|
|||
|
\cl ជំពូក ១០
|
|||
|
\p
|
|||
|
\v 1 សុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញាគឺធ្វើឲ្យឪពុកសប្បាយចិត្ត ប៉ុន្តែកូនដែលល្ងង់គឺធ្វើឲ្យម្ដាយព្រួយចិត្ត។
|
|||
|
\v 2 ទ្រព្យដែលរកបានដោយទុច្ចរិតមិនមានតម្លៃឡើយ ប៉ុន្តែធ្វើអ្វីដែលត្រឹមត្រូវ នោះនឹងរក្សាជីវិតពីស្លាប់បាន។
|
|||
|
\v 3 ព្រះអម្ចាស់មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានឡើយ ប៉ុន្តែព្រះអង្គនឹងធ្វើឲ្យខកចិត្តដល់មនុស្សទុច្ចរិតវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 មនុស្សដែលមានដៃខ្ជិលនាំឲ្យអ្នកទៅជាក្រ ប៉ុន្តែមនុស្សដែលមានដៃឧស្សាហ៍នាំឲ្យខ្លួនមានទ្រព្យ។
|
|||
|
\v 5 កូនដែលមានប្រាជ្ញាប្រមូលស្បៀងទុកនៅរដូវចម្រូត ប៉ុន្តែនឹងមិនមានក្តីមេត្តាដល់អ្នកដែលគិតតែដេកនៅរដូវចម្រូតនោះទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 អំណោយទានរបស់ព្រះជាម្ចាស់គឺបើកដល់ដៃមនុស្សសុចរិត ប៉ុន្តែមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
|
|||
|
\v 7 មនុស្សតែងតែនឹកចាំដោយសប្បាយ ដល់មនុស្សសុចរិតជានិច្ច ប៉ុន្តែឈ្មោះរបស់មនុស្សទុច្ចរិត នឹងត្រូវបំភេ្លចចោលវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន ចំណែកមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
|
|||
|
\v 9 អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត តែអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ ប៉ុន្តែមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។
|
|||
|
\v 11 ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ចំណែកមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ចិត្តស្អប់រមែងបង្កជំលោះ ប៉ុន្តែចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។
|
|||
|
\v 13 គេអាចសម្គាល់មនុស្សមានប្រាជ្ញា តាមរយៈពាក្យសម្ដីដ៏ឆ្លាតវាងវៃ ប៉ុន្តែមនុស្សនិយាយដោយឥតគិតពិចារណា រមែងត្រូវរំពាត់។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ ប៉ុន្តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។
|
|||
|
\v 15 ទ្រព្យសម្បត្តិរបស់អ្នកមាន ប្រៀបបាននឹងក្រុងមួយដែលមានកំពែងរឹងមាំ ប៉ុន្តែភាពទុគ៌តរបស់អ្នកក្រក្សត់ រមែងនាំឲ្យគេវិនាស។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 កម្រៃរបស់សុចរិតគឺនឹងនាំមនុស្សឲ្យបានជីវិតតែផលរបស់មនុស្សអាក្រក់ នឹងនាំអ្នកនោះទៅធ្វើបាបវិញ។
|
|||
|
\v 17 អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីកែតម្រូវ នឹងនាំទៅកាន់ក្តីវិនាស។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 អ្នកណាដែលលាក់សេចក្ដីសម្អប់ទុក គឺជាអ្នកកុហក ហើយអ្នកណាដែលនិយាយដើមគេ នោះជាមនុស្សល្ងីល្ងើ។
|
|||
|
\v 19 អ្នកណាដែលនិយាយច្រើន នឹងមានកំហុសច្រើន ប៉ុន្តែអ្នកណាដែលឃាត់ទប់បបូរមាត់បាន នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 អណ្ដាតរបស់មនុស្សសុចរិតប្រៀបបីដូចជាប្រាក់ដែលវិសុទ្ធ តែវាមានតម្លៃតិចណាស់ ក្នុងចិត្តរបស់មនុស្សអាក្រក់ ។
|
|||
|
\v 21 បបូរមាត់របស់មនុស្សសុចរិត នឹងរក្សាមនុស្សជាច្រើន តែមនុស្សល្ងីល្ងើស្លាប់បាត់ទៅ ដោយការខ្វះយោបល់វិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ព្រះអំណោយទាននៃព្រះអម្ចាស់ នាំឲ្យមានទ្រព្យ ហើយព្រះអង្គមិនបន្ថែមការឈឺចាប់ឡើយ។
|
|||
|
\v 23 មនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ ដូចជាល្បែងលេងសប្បាយដល់គេ តែប្រាជ្ញា នោះតែងតែរីករាយជាមួយមនុស្សដែលមានចំណេះដឹងវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាការពិត ហើយសេចក្ដីដែលមនុស្សសុចរិត ប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។
|
|||
|
\v 25 កាលណាខ្យល់គួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកម្ជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។
|
|||
|
\v 27 សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះចម្រើនថ្ងៃអាយុ តែអាយុរបស់មនុស្សអាក្រក់ នឹងខ្លីទៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 ក្តីសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។
|
|||
|
\v 29 ផ្លូវព្រះអម្ចាស់ ជាបន្ទាយដល់មនុស្សទៀងត្រង់ តែសេចក្ដីវិនាសវិញ ជារបស់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់។
|
|||
|
\v 30 មនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ តែមនុស្សអាក្រក់ នឹងអាស្រ័យនៅផែនដីមិនបាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 មាត់របស់មនុស្សសុចរិត តែងបញ្ចេញផលផ្លែនៃប្រាជ្ញា ប៉ុន្តែអណ្ដាតមិនទៀងត្រង់ នឹងត្រូវបានកាត់ចេញ។
|
|||
|
\v 32 បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\c 11
|
|||
|
\cl ជំពូក ១១
|
|||
|
\p
|
|||
|
\v 1 ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើជញ្ជីងត្រឹមត្រូវ។
|
|||
|
\v 2 អ្នកណាដែលមានអំនួត នឹងមិនត្រូវគេឲ្យតម្លៃទេ ប៉ុន្តែអ្នកណាដែលបន្ទាបខ្លួន គឺជាអ្នកដែលពេញដោយប្រាជ្ញា។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ ប៉ុន្តែផ្លូវអាក្រក់តែងតែនាំទៅរកសេចក្តីវិនាស។
|
|||
|
\v 4 នៅថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោស ទ្រព្យសម្បត្តិគ្មានប្រយោជន៍អ្វីទេ គឺមានតែសេចក្ដីសុចរិតប៉ុណ្ណោះ ទើបអាចជួយឲ្យរួចពីស្លាប់បាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។
|
|||
|
\v 6 សេចក្ដីទៀងត្រង់នៃអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ នឹងរក្សាពួកគេឲ្យបានសង្រ្គោះ ប៉ុន្តែមនុស្សវៀចវេរ តែងតែជាប់អន្ទាក់របស់ពួកគេខ្លួនឯង។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 នៅពេលមនុស្សពាលស្លាប់ ក្តីសង្ឃឹមរបស់គេនឹងត្រូវវិនាសដែរ ហើយក្តីសង្ឃឹមជាកម្លាំងរបស់គេក៏គ្មានន័យអ្វីដែរ។
|
|||
|
\v 8 ពួកអ្នកសុចរិតនឹងរក្សាគេចេញពីសេចក្តីទុក្ខលំបាក ហើយការអាក្រក់ទាំងនោះ និងត្រូវធ្លាក់មកលើមនុស្សពាលវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 មនុស្សមានមាត់អាក្រក់គឺបំផ្លាញអ្នកជិតខាង ប៉ុន្តែមនុស្សសុចរិតវិញ តែងតែបានសង្គ្រោះ ដោយសារចំណេះដឹង។
|
|||
|
\v 10 ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់វិនាស ពួកគេបែរជានាំគ្នាស្រែកហ៊ោវិញ។
|
|||
|
\v 11 តាមរយៈសេចក្តីល្អរបស់អ្នកដែល កោតខ្លាចព្រះជាម្ចាស់ ធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែរីកចំរើនឡើង ប៉ុន្តែតាមរយៈមាត់មិនល្អរបស់មនុស្សពាលវិញ នោះធ្វើឲ្យទីក្រុងធ្លាក់ចុះវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 អ្នកណាមើលងាយមិត្តរបស់ខ្លួន អ្នកនោះជាមនុស្សមិនចេះពិចារណាប៉ុន្តែមនុស្សមានចំណេះដឹងតែងតែនៅស្ងៀម។
|
|||
|
\v 13 អ្នកនិយាយដើមគេមិនអាចរក្សារឿងសម្ងាត់ជិតឡើយ តែអ្នកដែលគេទុកចិត្តតែងតែលាក់រឿងសម្ងាត់ទាំងនោះបាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 14 កន្លែងណាដែលគ្មានអ្នកដឹកនាំមានប្រាជ្ញា ប្រជាជនតែងតែវិនាស ប៉ុន្តែជ័យជំនះគឺដែលមានទីប្រឹក្សា និងអ្នកឲ្យយោបល់ច្រើនៗ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។
|
|||
|
\v 16 ស្ត្រីរូបស្អាតតែងតែមានគេសរសើរ ប៉ុន្តែមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល ប៉ុន្តែមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។
|
|||
|
\v 18 មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 សេចក្ដីសុចរិតតែងតែនាំទៅកាន់ជីវិត ប៉ុន្តែអ្នកដែលដើរតាមផ្លូវអាក្រក់រមែងស្លាប់ខ្លួន។
|
|||
|
\v 20 ព្រះអម្ចាស់ស្អប់មនុស្សមានចិត្តវៀចវេរ ប៉ុន្តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សទៀងត្រង់។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 មនុស្សទុច្ចរិតត្រូវតែទទួលទោសជៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។
|
|||
|
\v 22 ដូចជាស្ត្រីមានរូបស្អាតតែឥតគំនិត ប្រៀបដូចជាចិញ្ចៀនមាស ដែលគេយកទៅពាក់នៅច្រមុះជ្រូក។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 មនុស្សសុចរិតមានបំណងតែមួយគត់ គឺធ្វើអំពើល្អ ប៉ុន្តែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សអាក្រក់រមែងធ្វើឲ្យខ្លួនទទួលទោស។
|
|||
|
\v 24 មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើន រីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 មនុស្សមានចិត្តសទ្ធាតែងតែបានចម្រុងចម្រើន ប៉ុន្តអ្នកដាក់ទានទឹកឲ្យគេ តែងតែទទួលទឹកពីគេវិញ។
|
|||
|
\v 26 អ្នកដែលទុកស្រូវក្នុងឃ្លាំង ដើម្បីដំឡើងថ្លៃតែងតែត្រូវប្រជាជនដាក់បណ្ដាសា រីឯអ្នកដែលសុខចិត្តលក់ស្រូវរបស់ខ្លួននឹងបានទទួលពរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកដែលព្យាយាមប្រព្រឹត្តល្អ រីឯអ្នកដែលគិតតែពីប្រព្រឹត្តអាក្រក់ តែងតែទទួលផលអាក្រក់។
|
|||
|
\v 28 មនុស្សដែលពឹងផ្អែកលើទ្រព្យសម្បត្តិ មុខជាត្រូវអន្តរាយ ប៉ុន្តែមនុស្សសុចរិតប្រៀបបាននឹងស្លឹកឈើលាស់ខៀវខ្ចី។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 អ្នកណាធ្វើឲ្យគ្រួសាររបស់ខ្លួនមានទុក្ខកង្វល់ អ្នកនោះនឹងមិនទទួលផលអ្វីទាំងអស់។ មនុស្សល្ងីល្ងើនឹងធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់មនុស្សមានប្រាជ្ញា។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 អំពើដែលមនុស្សសុចរិតប្រព្រឹត្ត ប្រៀបបាននឹងដើមឈើផ្ដល់ជីវិត ហើយអ្នកប្រាជ្ញតែងតែទាក់ទាញចិត្តមនុស្ស។
|
|||
|
\v 31 មនុស្សសុចរិតតែងតែទទួលរង្វាន់ នៅលើផែនដីនេះ រីឯមនុស្សអាក្រក់ និងមនុស្សបាប តែងតែទទួលផល តាមអំពើដែលគេប្រព្រឹត្ត។
|
|||
|
|
|||
|
\s5
|
|||
|
\c 12
|
|||
|
\cl ជំពូក ១២
|
|||
|
\p
|
|||
|
\v 1 អ្នកណាស្រឡាញ់ការប្រៀនប្រដៅ និងស្រឡាញ់ចំណេះដឹង ប៉ុន្តែអ្នកណាស្អប់ការកែតម្រូវគឺជាមនុស្សល្ងង់។
|
|||
|
\v 2 ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់មនុស្សល្អ ប៉ុន្តែព្រះជាម្ចាស់នឹងមិនផ្តល់ក្តីមេតា្តដល់ មនុស្សដែលដើរតាមផ្លូវអាក្រក់ឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ ប៉ុន្តែមនុស្សសុចរិត មិនត្រូវរលើងឡើយ។
|
|||
|
\v 4 ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស និងដូចជាជំងឺដែលបានចាក់ឬស នៅក្នុងឆ្អឹងរបស់ប្តីវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 គ្រប់ទាំងផែនការរបស់មនុស្សសុចរិត គឺសុទ្ធតែទៀងត្រង់ តែយោបល់របស់មនុស្សអាក្រក់ គឺជាការឆបោកវិញ។
|
|||
|
\v 6 ពាក្យសម្ដីរបស់មនុស្សអាក្រក់ គឺរកតែរឿងនឹងរង់ចាំដើម្បីសម្លាប់ តែពាក្យរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យគេបានជីវិត។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។
|
|||
|
\v 8 មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ ប៉ុន្តែមនុស្សមានចិត្តមិនត្រង់តែងតែមានគេមើលងាយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបម្រើតែម្នាក់ នោះប្រសើរជាងវាយឫកហ៊ឺហា តែខ្វះអាហារបរិភោគវិញ។
|
|||
|
\v 10 មនុស្សសុចរិតតែងតែថែទាំសត្វរបស់ខ្លួន ប៉ុន្តែមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាសោះឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 អ្នកខំប្រឹងធ្វើស្រែចម្ការ គឺតែងតែមានអាហារបរិភោគឆ្អែតគ្រប់គ្រាន់ ចំណែកអ្នកចូលចិត្តនិយាយឥតប្រយោជន៍ជាមនុស្សខ្វះការពិចារណា។
|
|||
|
\v 12 មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ ប៉ុន្តែអ្វីៗដែលមនុស្សសុចរិតបានធ្វើផងនោះគឺចេញមកពីគេខ្លួនឯង។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួនចំណែកមនុស្សសុចរិតតែងតែរួចពីទុក្ខលំបាកវិញ។
|
|||
|
\v 14 ផលចេញពីពាក្យដែលអ្នកនោះប្រើ បានបំពេញដល់គាត់នូវការល្អ គឺបានមកពីផលនៃដៃរបស់គាត់បានជារង្វាន់។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ផ្លូវរបស់មនុស្សអាក្រក់គឺនៅត្រង់ចំពោះមុខ ប៉ុន្តែមនុស្សមានប្រាជ្ញា គឺស្តាប់យោបល់អ្នកដទៃ។
|
|||
|
\v 16 មនុស្សខ្លៅឆាប់ច្រឡោតខឹង ចំណែកមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 មនុស្សនិយាយការពិតរមែងធ្វើឲ្យមានភាពត្រឹមត្រូវ ចំណែកសាក្សីក្លែងក្លាយតែងតែធ្វើឲ្យមានមិនត្រឹមត្រូវ។
|
|||
|
\v 18 អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ ចំណែកពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ពាក្យពិតពីមាត់មានតម្លៃរហូត ប៉ុន្តែពាក្យភូតភរស្ថិតនៅតែមួយគ្រាខ្លីតែប៉ុណ្ណោះ។
|
|||
|
\v 20 អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តអាក្រក់ជានិច្ច ប៉ុន្តែអ្នកកសាងសន្តិភាពតែងតែមានក្តីសុខសាន្ត។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ ប៉ុន្តែមនុស្សអាក្រក់វិញ តែងតែជួបប្រទះនិងទុក្ខលំបាក។
|
|||
|
\v 22 ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យមនុស្សដែលរស់ជាមួយពាក្យស្មោះត្រង់។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 មនុស្សឆ្លាតមិនអួតពីចំណេះដឹងខ្លួនទេ ប៉ុន្តែមនុស្សខ្លៅចូលចិត្តអួតអាងអំពីអវិជ្ជារបស់ខ្លួន។
|
|||
|
\v 24 មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង ចំណែកមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាអ្នកបម្រើវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់ទឹកចិត្ត ប៉ុន្តែពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។
|
|||
|
\v 26 មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមផ្លូវល្អ ចំណែកកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 ព្រានកម្ជិលគ្មានសាច់អាំងទេ ចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។
|
|||
|
\v 28 នៅក្នុងផ្លូវសុចរិតមានជីវិត ហើយផ្លូវនេះមិននាំមនុស្សទៅរកសេចក្ដីស្លាប់ឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\c 13
|
|||
|
\cl ជំពូក ១៣
|
|||
|
\p
|
|||
|
\v 1 កូនដែលឆ្លាតនឹងស្តាប់សេចក្តីបង្រៀនរបស់ឪពុកខ្លួន តែអ្នកចំអកនឹងមិនស្តាប់ក៏មិនទទួលយកដែរ។
|
|||
|
\v 2 ពីផលដែលចេញពីមាត់របស់អ្នកគឺមានអំណរហើយនឹងការល្អ ប៉ុន្តែអ្នកព្រហើនមិនព្រមស្ដាប់ការបន្ទោសហើយរកតែហឹង្សា។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 អ្នកណាដែលរវាំងមាត់របស់ខ្លួន នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
|
|||
|
\v 4 ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ប៉ុន្តែព្រលឹងនៃមនុស្សឧស្សាហ៍ នោះនឹងបានសម្បត្តិជាបរិបូរវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើមហើយមានសេចក្ដីខ្មាសផង។
|
|||
|
\v 6 សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់តែងតែនាំនឹងជំរុញឲ្យមនុស្សបែរចុះចូលជាមួយបាបវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន ប៉ុន្តែអ្នកដែលបានឲ្យទាំងអស់ ដែលខ្លួនមាន គ្មានអ្វីជាបន្ទុកឡើយ អ្នកនេះហើយជាសម្បត្តិពិតប្រាកដវិញ។
|
|||
|
\v 8 ទ្រព្យសម្បត្តិរបស់អ្នកមាន នឹងទុកសម្រាប់លោះជីវិតរបស់គេ តែមនុស្សក្រ គេមិនដែលឮពាក្យគំរាមកំហែងទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់ ប៉ុន្តែមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។
|
|||
|
\v 10 ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ ប៉ុន្តែទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។
|
|||
|
\v 12 ការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្ត រីឯការសម្រេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 អ្នកណាមើលងាយសេចក្តីបង្រៀន អ្នកនោះនឹងតែងតែមានការចុះចូលជាមួយកំហុស ប៉ុន្តែអ្នកដែលគោរពព្រះបន្ទូលតែងតែទទួលរង្វាន់។
|
|||
|
\v 14 ការប្រៀនប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 អ្នកចេះគិតពិចារណាតែងតែមានគេគោរព ប៉ុន្តែមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។
|
|||
|
\v 16 មនុស្សឆ្លាតរមែងគិតមុននឹងគូរ ប៉ុន្តែមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 អ្នកនាំសារដែលជាមនុស្សអាក្រក់ តែងតែធ្លាក់ខ្លួនអន្តរាយ ប៉ុន្តែទូតដ៏ស្មោះត្រង់តែងតែនាំសេចក្ដីសុខ។
|
|||
|
\v 18 អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការកែតម្រូវ តែងតែមានកិត្តិយស។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 សេចក្ដីប៉ងប្រាថ្នាដែលបានសម្រេច រមែងនាំឲ្យសប្បាយចិត្ត ប៉ុន្តែមនុស្សខ្លៅមិនចូលចិត្តលះបង់គំនិតអាក្រក់របស់ខ្លួនចោលទេ។
|
|||
|
\v 20 ដើរជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 ទុក្ខវេទនាគឺដេញតាមមនុស្សមានបាប ប៉ុន្តែមនុស្សសុចរិតតែងតែទទួលសុភមង្គលទុកជារង្វាន់។
|
|||
|
\v 22 មនុស្សសប្បុរសតែងតែមានមរតកទុកចែកឲ្យកូនចៅ ប៉ុន្តែមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ស្រែចម្ការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌ ប៉ុន្តែ មានអ្នកខ្លះស្លាប់ ព្រោះតែខ្វះយុត្តិធម៌។
|
|||
|
\v 24 អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ ប៉ុន្តែអ្នកដែលស្រឡាញ់កូនតែងតែបង្រៀនប្រដៅដល់កូនៗ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប ប៉ុន្តែមនុស្សអាក្រក់តែងតែអត់ខ្វះខាត។
|
|||
|
|
|||
|
\s5
|
|||
|
\c 14
|
|||
|
\cl ជំពូក ១៤
|
|||
|
\p
|
|||
|
\v 1 ស្ត្រីមានប្រាជ្ញាតែងតែកសាងគ្រួសាររបស់ខ្លួន ប៉ុន្តែស្ត្រីដែលគ្មានគំនិតតែងតែបំផ្លាញគ្រួសារ ដោយដៃរបស់នាងផ្ទាល់។
|
|||
|
\v 2 អ្នកដែលដើរតាមផ្លូវទៀងត្រង់ តែងតែគោរពកោតខ្លាច ព្រះអម្ចាស់ ប៉ុន្តែអ្នកដែលដើរតាមផ្លូវវៀចវេរ តែងតែមើលងាយព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាងរបស់គេ ប៉ុន្តែពាក្យសម្ដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួន។
|
|||
|
\v 4 អ្នកណាគ្មានគោភ្ជួរស្រែ អ្នកនោះក៏គ្មានស្រូវដាក់ក្នុងជង្រុកដែរ តែគេទទួលបានភោគផលច្រើន ដោយសារកម្លាំងរបស់គោ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 សាក្សីគួរឲ្យទុកចិត្ត មិនដែលនិយាយកុហកទេ ប៉ុន្តែសាក្សីក្លែងក្លាយតែងតែនិយាយចេញនូវពាក្យកុហកគ្រប់យ៉ាង។
|
|||
|
\v 6 មនុស្សព្រហើនខំស្វែងរកប្រាជ្ញា តែរកមិនបានទេ ប៉ុន្តែមនុស្សដែលមានចំណេះដឹងវិញ រកតម្រិះបានយ៉ាងងាយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ចូរចៀសឲ្យឆ្ងាយពីមនុស្សខ្លៅ ព្រោះអ្នកនឹងមិនអាចឮពាក្យចេះដឹងចេញពីមាត់អ្នកនោះឡើយ។
|
|||
|
\v 8 ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ ប៉ុន្តែភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់គេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 មនុស្សល្ងីល្ងើតែងសើចចំអក នឹងតង្វាយលើកលែងទោសតែមនុស្សទៀងត្រង់ នោះគាប់ព្រះហឫទ័យព្រះវិញ។
|
|||
|
\v 10 ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ ប៉ុន្តែជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។
|
|||
|
\v 12 មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ការសើចសប្បាយអាចបង្កប់នូវទុក្ខលំបាកក្នុងចិត្ត ហើយនៅទីបំផុតអំណរសប្បាយ អាចក្លាយទៅជាទុក្ខព្រួយ។
|
|||
|
\v 14 មនុស្សគ្មានសីលធម៌តែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត ប៉ុន្តែមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 មនុស្សឆោតជឿពាក្យគេទាំងអស់ ប៉ុន្តែមនុស្សឆ្លាត មិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ។
|
|||
|
\v 16 មនុស្សមានប្រាជ្ញាតែងតែខ្លាច និងចៀសវាងប្រព្រឹត្តអំពើអាក្រក់ ប៉ុន្តែមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ ព្រោះទុកចិត្តលើខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 អ្នករហ័សខឹងតែងតែប្រព្រឹត្តអំពើមិនត្រឹមត្រូវ ប៉ុន្តែអ្នកដែលមានកលល្បិច តែងតែធ្វើឲ្យគេស្អប់។
|
|||
|
\v 18 មនុស្សឆោតតែងតែទទួលភាពល្ងីល្ងើទុកជាមរតក ប៉ុន្តែមនុស្សឆ្លាតរមែងទទួលយកការចេះដឹងទុកជាកិត្តិយស។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 មនុស្សអាក្រក់មុខជាឱនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។
|
|||
|
\v 20 អ្នកក្រីក្រតែងតែមានគេស្អប់ សូម្បីតែអ្នកជិតដិតក៏មិនរាប់អានដែរ ប៉ុន្តែអ្នកមានវិញ គឺមានមិត្តច្រើនរាប់អានណាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប ប៉ុន្តែអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងបានទទួលពរ។
|
|||
|
\v 22 តើអស់អ្នកដែលមានបំណងអាក្រក់តែងតែត្រូវវង្វេងឬ? ប៉ុន្តែអ្នកដែលមានបំណងល្អរមែងទទួលបានចិត្តសប្បុរស និងស្មោះត្រង់ជានិច្ច។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 អ្នកណាធ្វើការ អ្នកនោះតែងតែទទួលប្រាក់ចិញ្ចឹមជីវិត ប៉ុន្តែអ្នកដែលពូកែព្រោកប្រាជ្ញរមែងធ្លាក់ខ្លួនក្រ។
|
|||
|
\v 24 សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិត តែសាក្សីមិនពិតគឺដកដង្ហើមចេញមកដោយការកុហក។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះមានទីបង្អែកដ៏រឹងមាំក្នុងព្រះជាម្ចាស់ ហើយការទាំងនោះគឺដូចជាធ្វើជម្រកដល់កូនចៅរបស់ពួកគេ។
|
|||
|
\v 27 ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ដូច្នេះ ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 ព្រះមហាក្សត្របានរុងរឿងដោយសារមានប្រជារាស្ត្រ តែបើប្រជារាស្ត្រចុះអន់ថយ ស្ដេចក៏អស់អំណាចដែរ។
|
|||
|
\v 29 អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ ប៉ុន្តែអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 ចិត្តស្ងប់តែងតែធ្វើឲ្យមានសុខភាពល្អ ប៉ុន្តែចិត្តច្រណែននិន្ទា ប្រៀបដូចជាមហារីកនៅក្នុងឆ្អឹង។
|
|||
|
\v 31 អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន ប៉ុន្តែមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
|
|||
|
\v 33 ប្រាជ្ញានៅក្នុងចិត្តគឺតែងតែនាំឲ្យចេះគិតពិចារណា ប៉ុន្តែមនុស្សខ្លៅមិនដែលមានប្រាជ្ញាទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 34 សេចក្ដីសុចរិតតែងតែលើកតម្កើងប្រជាជាតិមួយ ប៉ុន្តែអំពើបាបរមែងធ្វើឲ្យជាតិសាសន៍ទាំងឡាយត្រូវអាម៉ាស់មុខ។
|
|||
|
\v 35 ព្រះមហាក្សត្រតែងតែសព្វព្រះហឫទ័យនឹងមន្ត្រីណាដែលមានសុភនិច្ឆ័យ តែស្តេចខ្ញាល់នឹងមន្ត្រីដែលបង្កភាពអាម៉ាស់។
|
|||
|
|
|||
|
\s5
|
|||
|
\c 15
|
|||
|
\cl ជំពូក ១៥
|
|||
|
\p
|
|||
|
\v 1 ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង ប៉ុន្តែសម្ដីគំរោះគំរើយតែងតែធ្វើឲ្យច្រឡោតខឹង។
|
|||
|
\v 2 សម្ដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង ប៉ុន្តែមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ព្រះអម្ចាស់ទតឃើញសព្វអន្លើ ព្រះអង្គសង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
|
|||
|
\v 4 ពាក្យនៃការព្យាបាលប្រៀបដូចជាដើមឈើនៃជីវិត ប៉ុន្តែសម្ដីបោកប្រាសនាំឲ្យធ្លាក់ចុះខាងវិញ្ញាណ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក តែអ្នកដែលស្ដាប់តាមពាក្យកែតម្រូវជាមនុស្សឆ្លាត។
|
|||
|
\v 6 ផ្ទះរបស់មនុស្សសុចរិតតែងមានសម្បត្តិច្រើន តែទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ពាក្យរបស់អ្នកមានប្រាជ្ញារមែងបណ្ដុះបណ្ដាលចេះដឹង តែមនុស្សខ្លៅវិញ គ្មានចិត្តធ្វើបែបនេះទេ។
|
|||
|
\v 8 ព្រះអម្ចាស់មិនសព្វ ព្រះហឫទ័យ នឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សទៀងត្រង់វិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។
|
|||
|
\v 10 អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ ចំណែកអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ស្ថានមច្ចុរាជ និងនៅនរកអវិចី នឹងត្រូវបើកចំហរនៅចំពោះព្រះអម្ចាស់ តើចិត្តមនុស្សវិញ ព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់?
|
|||
|
\v 12 មនុស្សវាយឫកខ្ពស់មិនចូលចិត្តពាក្យកែតម្រូវទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយ តែចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់។
|
|||
|
\v 14 អ្នកមានចិត្តពិចារណាតែងតែស្វែងរកចំណេះ តែមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ចំពោះមនុស្សកម្សត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ តែមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ។
|
|||
|
\v 16 ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។
|
|||
|
\v 18 មនុស្សខឹងច្រើនតែងតែបង្កជំលោះ តែមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួល កុំឲ្យមានការទាស់ទែងគ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ផ្លូវរបស់មនុស្សខ្ជិលគឺដូចជាកន្លែងមួយដែលមានសុទ្ធតែបន្លា ប៉ុន្តែផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើនឹងធំល្អ។
|
|||
|
\v 20 កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត ប៉ុន្តែមនុស្សល្ងីល្ងើតែងតែមើលងាយម្ដាយរបស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 មនុស្សមិនដឹងខុសត្រូវតែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើ ប៉ុន្តែមនុស្សចេះយល់គិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់។
|
|||
|
\v 22 ខ្វះការពិគ្រោះគ្នាគម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។
|
|||
|
\v 24 មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ព្រះអម្ចាស់រំលំផ្ទះរបស់មនុស្សអំនួត តែព្រះអង្គការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។
|
|||
|
\v 26 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងគំនិតអាក្រក់ទេ តែព្រះអង្គគាប់ព្រះហឫទ័យនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 មនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួន តែអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។
|
|||
|
\v 28 បេះដូងរបស់មនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយ ចំណែកមនុស្សអាក្រក់រមែងនិយាយចេញពីសេចក្តីអាក្រក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 ព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេ តែព្រះអង្គស្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។
|
|||
|
\v 30 ទឹកមុខដែលសម្តែងសេចក្ដីមេត្តាតែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 អ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្ដីប្រដៅ ដែលនាំឲ្យមានជីវិត អ្នកនោះអាចរស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។
|
|||
|
\v 32 អ្នកណាបដិសេធការប្រៀនប្រដៅ អ្នកនោះបានប្រមាថជីវិតខ្លួនឯង តែអ្នកដែលស្ដាប់តាមពាក្យកែតម្រូវតែងតែរីកចំរើនខាងចំណេះដឹង។
|
|||
|
|
|||
|
\s5
|
|||
|
\v 33 ការគោរពកោតខ្លាចព្រះអម្ចាស់តែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង។
|
|||
|
|
|||
|
\s5
|
|||
|
\c 16
|
|||
|
\cl ជំពូក ១៦
|
|||
|
\p
|
|||
|
\v 1 ផែនការនៃដូងចិត្តគឺមកពីមនុស្ស ប៉ុន្តែសម្រាប់ព្រះអម្ចាស់ ចម្លើយគឺមកពីព្រះបន្ទូលនៃព្រះអង្គវិញ។
|
|||
|
\v 2 មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។
|
|||
|
\v 4 ព្រះអម្ចាស់ធ្វើអ្វីៗសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្មដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យ នឹងមនុស្សមានចិត្តខ្ពស់ទេ តែព្រះអង្គពិតជាដាក់ទោសគេមិនខាន។
|
|||
|
\v 6 ព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់ ហើយ អ្នកគោរពកោតខ្លាចព្រះអម្ចាស់រមែងបែរចេញពីការអាក្រក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 កាលណាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
|
|||
|
\v 8 រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 នៅក្នុងចិត្តមនុស្ស ដឹងពីផ្លូវដែលខ្លួនត្រូវដើរ តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។
|
|||
|
\v 10 ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលម្អៀង។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ជញ្ជីងដែលត្រឹមត្រូវគឺមកពីព្រះអម្ចាស់ ហើយរបស់ដែលត្រូវថ្លឹងទាំងនោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់។
|
|||
|
\v 12 ពេលស្ដេចប្រព្រឹត្តអំពើអាក្រក់ គឺជាភាពអាម៉ាស់ខ្លាំងណាស់ ដើម្បីឲ្យរាជ្យរបស់ទ្រង់ស្ថិតស្ថេបានគឺត្រូវសេចក្តីសុចរិតវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយសេចក្តីពិត ហើយស្រឡាញ់អ្នកនិយាយការត្រឹមត្រូវ។
|
|||
|
\v 14 សេចក្ដីក្រោធរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ព្រះភ័ក្ត្ររីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយព្រះហឫទ័យសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
|
|||
|
\v 16 ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស។ ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។
|
|||
|
\v 18 ការអំនួតគឺឈរនៅចំពោះភាពអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ដាក់ខ្លួនរស់នៅជាមួយជនក្រីក្រ ប្រសើរជាងចែកជយភណ្ឌជាមួយមនុស្សអួតអាង។
|
|||
|
\v 20 អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចម្រុងចម្រើន រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់រមែងមានសុភមង្គល។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 មនុស្សដែលចេះគិតពិចារណាជាមនុស្សឈ្លាសវៃ ចំណែកអ្នកដែលចេះនិយាយទន់ភ្លន់ គឺជាការបង្រៀនដ៏ល្អ។
|
|||
|
\v 22 ការយល់ដឹងគឺប្រៀបដូចជាប្រភពនៃជីវិត សម្រាប់អ្នកចេះគិតគូរ ចំណែកជនល្ងង់ខ្លៅត្រូវវិនាស ដោយព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 មនុស្សដែលចេះពិចារណារមែងរិះគិតមុននឹងនិយាយ ហើយអ្វីៗដែលអ្នកនោះនិយាយ រមែងធ្វើឲ្យគេទុកចិត្ត។
|
|||
|
\v 24 សម្ដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្ដល់ការព្យាបាលដល់ឆ្អឹង។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
|
|||
|
\v 26 ការអត់ឃ្លានបង្ខំឲ្យមនុស្សធ្វើការ ដ្បិតក្រពះគេទាមទារ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 មនុស្សចោលម្សៀតគិតតែពីប្រព្រឹត្តអំពើអាក្រក់ អណ្ដាតរបស់គេប្រៀបដូចជាភ្លើងឆេះបំផ្លាញ។
|
|||
|
\v 28 មនុស្សទុយ៌សរមែងបង្កជំលោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេឲ្យដើរក្នុងផ្លូវដែលមិនល្អ។
|
|||
|
\v 30 អ្នកណាបិទភ្នែក ហើយខាំបបូរមាត់ អ្នកនោះក៏ដូចជាបានប្រព្រឹត្តអំពើអាក្រក់ ដែលខ្លួនគ្រោងធ្វើវាឲ្យបានសម្រេច។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 សក់ស្កូវជាមកុដដ៏រុងរឿង មានតែមនុស្សសុចរិតទេ ដែលទទួលមកុដនេះតាមរស់ដ៏ត្រឹមត្រូវ។
|
|||
|
\v 32 មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស ចំណែកមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 33 មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះអម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\c 17
|
|||
|
\cl ជំពូក ១៧
|
|||
|
\p
|
|||
|
\v 1 បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។
|
|||
|
\v 2 អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ហើយព្រមទាំងទទួលចំណែកមរតកក្នុងគ្រួសារនោះក្នុងនាមជាបងប្អូនផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង ប៉ុន្តែព្រះជាម្ចាស់ពិនិត្យមើលដួងចិត្តវិញ។
|
|||
|
\v 4 មនុស្សមានបំណងអាក្រក់រមែងយកចិត្តទុកដាក់ស្ដាប់ពាក្យអាក្រក់ ហើយមនុស្សកុហករមែងផ្ទៀងត្រចៀកស្ដាប់ពាក្យមួលបង្កាច់។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ ប៉ុន្តែអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោសដែរ។
|
|||
|
\v 6 កូនចៅរមែងធ្វើឲ្យជីតាមានកិត្តិយស ឪពុកម្តាយក៏បាននាំកិត្តិយសមកឲ្យកូនៗផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ពាក្យថ្លៃថ្នូរមិនសមជាសម្ដីរបស់មនុស្សល្ងីល្ងើទេ ហើយពាក្យកុហកក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។
|
|||
|
\v 8 សំណូករាប់ដូចជាត្បូងមានតម្លៃ ដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសម្រេចការបាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 អ្នកចង់បានមិត្តភាពយូរអង្វែងតែងតែបំភ្លេចកំហុស ចំណែកអ្នកណាដែលរំឭកកំហុសច្រើនដង គឺនឹងធ្វើឲ្យមិត្តភាពរលាយ។
|
|||
|
\v 10 ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 មនុស្សទុច្ចរិតគិតតែពីការបះបោរ ដូច្នេះ ពួកគេនឹងចាត់មនុស្សកំណាចឃោរឃៅឲ្យទៅទាស់ជាមួយអ្នកនោះ។
|
|||
|
\v 12 ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 អ្នកណាដែលបានធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
|
|||
|
\v 14 ម្នាក់ដែលចាប់ផ្តើមជំលោះប្រៀបបាននឹងទំលាយទំនប់ទឹក ដូច្នេះចូរដកខ្លួនថយមុនពេលដែលទំនប់ទឹកនោះផ្ទុះឡើង។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 អ្នកដែលចាត់ទុកមនុស្សអាក្រក់ថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សត្រឹមត្រូវថាមានកំហុស ព្រះអម្ចាស់មិនសព្វព្រះហឫទ័យទេ។
|
|||
|
\v 16 ហេតុអ្វីបានជាមនុស្សល្ងីល្ងើ យកប្រាក់មកទិញឲ្យបានប្រាជ្ញាទាំងខ្លួនមិនមានសមត្ថភាពរៀនឲ្យបានប្រាជ្ញាផងនោះ?
|
|||
|
|
|||
|
\s5
|
|||
|
\v 17 កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខលំបាក។
|
|||
|
\v 18 អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណាខ្លួនឯងកាន់តែខ្ពស់ ដល់ពេលធ្លាក់មកវិញនឹងធ្វើខ្លួនបាក់ឆ្អឹងជាមិនខាន។
|
|||
|
\v 20 មនុស្សមានកលល្បិចមិនស្គាល់អ្វីដែលជាការល្អនោះទេ ហើយមនុស្សសម្ដីអាក្រក់រមែងជួបគ្រោះកាច។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ ចំណែកឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។
|
|||
|
\v 22 ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ ចំណែកចិត្តព្រួយរមែងធ្វើឲ្យរីងរៃដល់ឆ្អឹងវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 មនុស្សអាក្រក់លួចទទួលសំណូក ដើម្បីបង្ខូចផ្លូវត្រឹមត្រូវដែលយុត្តិធម៌។
|
|||
|
\v 24 ប្រាជ្ញារមែងនៅក្បែរមនុស្សដែលមានចំណេះដឹង ចំណែកឯមនុស្សល្ងីល្ងើ គឺសម្លឹងមើលអ្វីដែលជាចុងបំផុតនៃផែនដីវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 កូនដែលភ្លីភ្លើធ្វើឲ្យឪពុកមានការព្រួយ និងធ្វើឲ្យម្ដាយដែលបានផ្តល់កំនើតដល់អ្នកនោះមានការជូរចត់។
|
|||
|
\v 26 ដាក់ទោសមនុស្សសុចរិតជាការមិនល្អទេ ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ក៏មិនល្អដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 អ្នកណាទប់ពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សចេះដឹង ប៉ុន្តែអ្នកតាំងចិត្តស្ងប់ស្ងៀមជាមនុស្សឈ្លាសវៃ។
|
|||
|
\v 28 បើមនុស្សល្ងីល្ងើនៅស្ងៀម គេចាត់ទុកគាត់ជាមនុស្សមានប្រាជ្ញា បើគាត់បិទមាត់មិននិយាយអ្វី គេចាត់ទុកគាត់ជាមនុស្សឈ្លាសវៃ។
|
|||
|
|
|||
|
\s5
|
|||
|
\c 18
|
|||
|
\cl ជំពូក ១៨
|
|||
|
\p
|
|||
|
\v 1 អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។
|
|||
|
\v 2 ចំណែកមនុស្សល្ងីល្ងើគេឥតមាន សេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែសម្ដែងគំនិត ក្នុងចិត្តខ្លួនឯងចេញវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ពេលមនុស្សអាក្រក់បានមកដល់ តែងតែនាំមកជាមួយនូវសេចក្តីអាម៉ាស់ជាប់ជាមួយពួកគេ។
|
|||
|
\v 4 ពាក្យសម្ដីដែលចេញពីមាត់មនុស្ស ធៀបបានដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។
|
|||
|
\v 6 បបូរមាត់មនុស្សល្ងីល្ងើតែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាត្រូវតែរំពាត់ទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 មាត់របស់មនុស្សល្ងីល្ងើ ជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។
|
|||
|
\v 8 ពាក្យសម្ដីរបស់មនុស្សអុជអាល ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់មួយម៉ាត់ ដែលបានចូលទៅក្នុងពោះនៃរាងកាយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។
|
|||
|
\v 10 ព្រះនាមព្រះអម្ចាស់ ជាប៉មាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសុវត្តិភាព។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 អ្នកមានទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។
|
|||
|
\v 12 មុនពេលនឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីអំនួត តែសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង រាប់ជាការចម្កួតហើយក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។
|
|||
|
\v 14 វិញ្ញាណរបស់មនុស្សទប់ទល់ខ្លួន ក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណាទ្រាំបាន?
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ចិត្តរបស់មនុស្សវាងវៃ តែងតែចម្រើនចំណេះដឹង ហើយការស្តាប់របស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដឹងដែរ។
|
|||
|
\v 16 ជំនូនរបស់មនុស្ស រមែងបើកផ្លូវឲ្យដល់ខ្លួន នាំចូលទៅដល់ចំពោះអ្នកធំផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 អ្នកណាដែលនិយាយមុនគេក្នុងការក្តី មើលទៅដូចជាត្រឹមត្រូវហើយ តែគូក្តីរបស់អ្នកនោះមកដាក់សំនួរតបវិញដែរ។
|
|||
|
\v 18 ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។
|
|||
|
\v 20 ពីជំលោះប្រៀបបាននឹងរនុកទ្វារដែកមួយ មនុស្សអាចរកអាហារបាន ដោយសារពាក្យសម្ដី ហើយអ្វីៗដែលគេនិយាយធ្វើឲ្យគេអាចចិញ្ចឹមជីវិតបាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 សេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើអណ្តាត នោះនឹងស៊ីផលពីវាដែរ។
|
|||
|
\v 22 អ្នកណាដែលរកបានប្រពន្ធឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 អ្នកក្រពោលពាក្យអង្វរសូមក្តីមេត្តា តែអ្នកមានតបដោយពាក្យគំហកវិញ។
|
|||
|
\v 24 អ្នកណាដែលមានមិត្តភក្តិច្រើនដែលមិនមានចិត្តស្មោះ អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់តែម្នាក់ ដែលជិតស្និតជាងបងប្អូនទៅទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\c 19
|
|||
|
\cl ជំពូក ១៩
|
|||
|
\p
|
|||
|
\v 1 មនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ វិសេសជាងមនុស្សដែលមានបបូរមាត់ចចើង និងចិត្តល្ងីល្ងើ។
|
|||
|
\v 2 មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 សេចក្ដីចម្កួតរបស់មនុស្ស រមែងបង្ខូចផ្លូវរបស់ខ្លួន ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះអម្ចាស់ដែរ។
|
|||
|
\v 4 ការដែលមានទ្រព្យសម្បត្តិ នាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវញែកពីពួកមិត្តភក្តិ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
|
|||
|
\v 6 មនុស្សជាច្រើនខំយកចិត្តមនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្តសម្លាញ់នឹងអ្នកដែលចែកអំណោយទានដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 មនុស្សក្រីក្រ ត្រូវបានបងប្អូនស្អប់គាត់ ចុះបើមិត្តភក្តិ តើនឹងចេញឆ្ងាយពីអ្នកនោះ ជាជាងអម្បាលម៉ានទៅទៀត! ទោះជាខំតាមទៅអង្វរគេ តែពួកគេនៅតែគេចពីគាត់ដែរ។
|
|||
|
\v 8 អ្នកណាដែលបានប្រាជ្ញា ជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាការចេះដឹងទុកនោះនឹងបានសេចក្ដីល្អ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។
|
|||
|
\v 10 ការដែលអាស្រ័យនៅដោយរុងរឿង មិនសមនឹងមនុស្សល្ងីល្ងើទេ លើសពីនេះទៀតនោះ ទាសករក៏មិនសមមានអំណាចលើអ្នកធំដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 សតិបញ្ញារបស់មនុស្សធ្វើឲ្យយឺតនឹងខឹង ហើយអ្នកនោះក៏តែងបានលើកតម្កើង ដោយការមិនប្រកាន់ច្រើន។
|
|||
|
\v 12 សេចក្ដីក្រោធរបស់ស្តេច ធៀបដូចជាសូរគ្រហឹមរបស់សិង្ហ តែសេចក្ដីសប្បុរសរបស់ស្ដេច ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។
|
|||
|
\v 14 ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាមរតកមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះអម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 សេចក្ដីខ្ជិលច្រអូស តែងធ្វើឲ្យមនុស្សដេកលក់ ហើយអ្នកណាដែលមិនព្រមធ្វើការ នឹងត្រូវអត់ឃ្លាន។
|
|||
|
\v 16 អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះនឹងរក្សាជីវិតខ្លួន តែអ្នកណាដែលមិនប្រយ័ត្នក្នុងផ្លូវប្រព្រឹត្តរបស់ខ្លួន មុខជាត្រូវស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះអម្ចាស់ខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកបានធ្វើ។
|
|||
|
\v 18 ចូលប្រដៅដល់កូនរបស់អ្នក ក្នុងកាលដែលនៅមាន ដោយបំណងចិត្តសង្ឃឹមថា នឹងបានកូនល្អ កុំរង់ចាំដល់សេចក្តីស្លាប់មកដល់។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 អ្នកណាដែលមានចិត្តក្តៅខ្លាំង នោះនឹងត្រូវទទួលទោស ដ្បិតបើអ្នកជួយគាត់ឲ្យរួចម្តងហើយ នោះអ្នកនឹងត្រូវជួយជាលើកទីពីរ។
|
|||
|
\v 20 ចូរស្តាប់ដំបូន្មាន ហើយទទួលការបង្រៀន ដើម្បីឲ្យមានប្រាជ្ញាសម្រាប់ជីវិតអ្នក។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះអម្ចាស់ ដែលនឹងស្ថិតស្ថេរនៅ។
|
|||
|
\v 22 សេចក្ដីស្មោះត្រង់គឺជាការចង់បានរបស់មនុស្ស ទោះបីជាអ្នកនោះក្រគឺវាប្រសើរជាងភូតភរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ ដឹកនាំឲ្យបានជីវិត ហើយអ្នកណាដែលមានសេចក្ដីនោះ នឹងមានចិត្តស្កប់ស្កល់ជានិច្ច ហើយក៏គ្មានសេចក្តីអាក្រក់ និងភាពអាម៉ាស់កើតឡើងដែរ។
|
|||
|
\v 24 មនុស្សខ្ជិលច្រអូសគឺ ដល់ថ្នាក់ពេលបរិភោគអាហារមិនចង់យកបាយដាក់ចូលមាត់ផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សល្ងង់ចេះប្រយ័ត្នឡើង ចូរបង្រៀនដល់អ្នកដែលចង់បានយោបល់ ដើម្បីឲ្យអ្នកនោះបានចំណេះដឹង។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងអាប់យស។
|
|||
|
\v 27 កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 ជនថោកទាបធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់គឺនិយាយតែពាក្យទុច្ចរិត។
|
|||
|
\v 29 មនុស្សចំអកឡកឡឺយត្រូវតែទទួលទោស ប៉ុន្តែមនុស្សល្ងង់ខ្លៅត្រូវស៊ីផងពីការអាក្រក់វិញ។
|
|||
|
|
|||
|
\s5
|
|||
|
\c 20
|
|||
|
\cl ជំពូក ២០
|
|||
|
\p
|
|||
|
\v 1 ស្រាទំពាំងបាយជូរ ត្រូវជាមួយអ្នកចំអក ហើយការផឹកធ្វើឲ្យក្លាហាន អ្នកណាអនុញ្ញាតឲ្យគ្រឿងស្រវឹងដឹកមុខ មិនឆ្លាតទេ។
|
|||
|
\v 2 សេចក្ដីស្ញែងខ្លាចរបស់ស្តេច ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ អ្នកណាធ្វើឲ្យស្តេចខ្ញាល់ គឺនឹងបាត់ជីវិតខ្លួនហើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ជាកិត្តិសព្ទសម្រាប់អ្នកជៀសចេញពីជំលោះ ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើ គឺតែងតែរកឲ្យមានជំលោះ។
|
|||
|
\v 4 មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចម្រូត ហើយនឹងគ្មានអ្វីទាំងអស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 គោលបំណងដែលក្នុងចិត្តមនុស្សដូចទឹកដែលជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងទឹកនោះចេញមក។
|
|||
|
\v 6 មនុស្សជាច្រើន បានប្រកាសថាពួកគេជាអ្នកសប្បុរស តើអ្នកណានឹងរកមនុស្សដែលស្មោះត្រង់ម្នាក់បាន?
|
|||
|
|
|||
|
\s5
|
|||
|
\v 7 មនុស្សសុចរិតដើរតាមផ្លូវស្មោះត្រង់របស់ខ្លួន ហើយកូនចៅរបស់ពួកគេដែលធ្វើតាមនឹងបានពរផងដែរ។
|
|||
|
\v 8 កាលណាស្ដេចប្រកបដោយយុត្តិធម៌គង់លើរាជ្យបល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 តើអ្នកណាអាចនិយាយបានថា «ខ្ញុំបានជម្រះចិត្តខ្ញុំឲ្យស្អាត តើខ្ញុំមានសេរីភាពពីបាបរបស់ខ្ញុំហើយ?»
|
|||
|
\v 10 ជញ្ជីងដែលមិនត្រឹមត្រូវ ហើយនិងការវ៉ាស់វែងមិនត្រឹមត្រូវ ព្រះអម្ចាស់ស្អប់ការទាំងពីរនេះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 សូម្បីតែយុវជនក៏អាចបង្ហាញឲ្យឃើញនូវកិរិយាល្អត្រឹមត្រូវរបស់គេ តាមអំពើដែលគេបានប្រព្រឹត្តដែរ។
|
|||
|
\v 12 ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះអម្ចាស់បង្កើតអវៈជីវៈទាំងពីរនោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 កុំល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។
|
|||
|
\v 14 អ្នកដែលទិញថ្លែងថា «មិនល្អ! មិនល្អ!» ប៉ុន្តែ ពេលពួកទៅទីឆ្ងាយនោះក៏មានអួត។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសម្ដីប្រកបដោយប្រាជ្ញាមានតម្លៃលើសអ្វីៗទាំងអស់។
|
|||
|
\v 16 ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យអ្នកដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យា នៅពេលគេដាក់បញ្ចាំជារបស់ស្រ្តី។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 អាហារសម្រាប់បោកបញ្ឆោតគឺមានរសជាតិផ្អែម ក្រោយមក អាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។
|
|||
|
\v 18 យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច ត្រូវរិះគិតឲ្យបានលំអិត មុននឹងធ្វើសង្គ្រាម។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 អ្នកនិយាយដើមគេរមែងបើកកកាយការសម្ងាត់ កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។
|
|||
|
\v 20 ប្រសិនបើអ្នកណាប្រទេចបណ្តាសាឪពុកម្ដាយ ចង្កៀងរបស់អ្នកនោះនឹងរលត់ ហើយជួបទុក្ខលំបាកនៅក្នុងទីងងឹត។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 ចំណែកមរតកដែលដើមដំបូងបានយ៉ាងរួសរាន់ នោះដល់ចុងក្រោយមិនបានពរទេ។
|
|||
|
\v 22 កុំនិយាយថា «យើងនឹងសងសឹកដល់អ្នកវិញ» ចូររង់ចាំព្រះអម្ចាស់ ហើយព្រះអង្គនឹងជួយសង្គ្រោះអ្នកវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ព្រះអម្ចាស់ស្អប់ជញ្ជីង ហើយការវាស់វែងដែលមិនត្រឹមត្រូវ ពីព្រោះការទាំងនោះមិនល្អ។
|
|||
|
\v 24 ជំហានរបស់មនុស្ស ស្រេចលើព្រះអម្ចាស់ ដូច្នេះធ្វើដូចម្តេចឲ្យមនុស្ស យល់ផ្លូវរបស់ខ្លួនបាន?
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ការដែលនិយាយឥតប្រើការគិតថា «នេះជាតង្វាយថ្វាយព្រះហើយ» រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
|
|||
|
\v 26 ស្តេចដែលមានប្រាជ្ញាទ្រង់កម្ចាត់មនុស្សអាក្រក់ចេញ ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះអម្ចាស់ ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។
|
|||
|
\v 28 សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យរបស់ស្ដេចស្ថិតស្ថេរនៅ ដោយសារសេចក្ដីស្រឡាញ់ដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។
|
|||
|
\v 30 របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។
|
|||
|
|
|||
|
\s5
|
|||
|
\c 21
|
|||
|
\cl ជំពូក ២១
|
|||
|
\p
|
|||
|
\v 1 ព្រះហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះជាម្ចាស់បង្វែទៅខាងណាតាមតែព្រះអង្គចង់។
|
|||
|
\v 2 មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ប៉ុន្តែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។
|
|||
|
\v 4 កែវភ្នែកក្រអឺតក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងហ្មត់ចត់ គឺទទួលបានសម្បត្តិ ប៉ុន្តែអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបក្រីក្រ។
|
|||
|
\v 6 ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់ នឹងបោសខ្លួនគេចេញទៅដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌សោះ។
|
|||
|
\v 8 ផ្លូវរបស់មនុស្សដែលមានទោសគឺថោកទាប ចំណែកមនុស្សបរិសុទ្ធ គឺគេធ្វើអ្វីដែលត្រឹមត្រូវ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយប្រពន្ធពូកែឈ្លោះ។
|
|||
|
\v 10 ចំណង់របស់មនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ សូម្បីអ្នកជិតខាងក៏មិនមានក្តីមេត្តានោះក្នុងក្រសែភ្នែករបស់គេដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ពេលមនុស្សចំអកមើលងាយជាប់ទោស នោះមនុស្សល្ងង់នឹងមានប្រាជ្ញាឡើង កាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្ដីប្រៀនប្រដៅ នោះគេកាន់តែមានចំណេះដឹង។
|
|||
|
\v 12 មនុស្សសុចរិតរមែងពិចារណាមើលពីផ្ទះរបស់មនុស្សអាក្រក់ ឃើញថាគេក៏នាំឲ្យពួកអាក្រក់វិនាសផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សក្រីក្រ គេក៏នឹងស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាឲ្យចម្លើយដែរ។
|
|||
|
\v 14 ជំនូនដែលជូនដោយសម្ងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ ក៏ធ្វើឲ្យស្ងប់កំរោលដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្ស ដែលប្រព្រឹត្តទុច្ចរិតវិញ។
|
|||
|
\v 16 មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា គេនឹងសម្រាកនៅក្នុងចំណោម មនុស្សស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 អ្នកណាដែលចូលចិត្តតែការលេងសើច នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ អ្នកណាដែលចូលចិត្តតែស្រា និងប្រេង មិនអាចក្លាយជាអ្នកមានទេ។
|
|||
|
\v 18 មនុស្សអាក្រក់ គឺសម្រាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏សម្រាប់មនុស្សស្មោះត្រង់ដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។
|
|||
|
\v 20 ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ ប៉ុន្តែមនុស្សល្ងីល្ងើវិញរមែងបង្ហិនទ្រព្យសម្បត្តិផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែង ជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។
|
|||
|
\v 22 មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកម្ទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 អ្នកដែលប្រយ័ត្នមាត់និងពាក្យសម្ដី នោះនឹងរក្សាពួកគេឲ្យផុតពីបញ្ហា។
|
|||
|
\v 24 មនុស្សមានអំអួត និងព្រហើន តែងតែ «ចំអក» នឹងអួតពីឈ្មោះរបស់គេនឹងទង្វើអួតបំប៉ោងរបស់ខ្លួន។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។
|
|||
|
\v 26 មនុស្សខ្លះគិតតែពីលោភចង់បាន ប៉ុន្តែមនុស្សសុចរិតវិញ តែងតែធ្វើទានដោយមិនគិតអ្វីសម្រាប់ខ្លួនឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។
|
|||
|
\v 28 សាក្សីក្លែងក្លាយរមែងវិនាស ប៉ុន្តែអ្នកដែលដឹងរឿងច្បាស់ ទើបអាចនិយាយបាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 មនុស្សអាក្រក់រមែងមានមុខក្រាស់ ប៉ុន្តែមនុស្សស្មោះត្រង់ នៅតែរក្សាផ្លូវដ៏ត្រឹមត្រូវរបស់ពួកគេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 គ្មានប្រាជ្ញា ហើយនិងការចេះដឹងណា ឬយោបល់ណាអាចទាស់ប្រឆាំងជាមួយនឹងព្រះអម្ចាស់បានឡើយ។
|
|||
|
\v 31 គេរៀបទ័ពសេះសម្រាប់ថ្ងៃប្រយុទ្ធ តែជ័យជម្នះគឺជារបស់ព្រះអម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\c 22
|
|||
|
\cl ជំពូក ២២
|
|||
|
\p
|
|||
|
\v 1 មានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ត មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។
|
|||
|
\v 2 អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតមនុស្សទាំងអស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 មនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន មនុស្សឥតគំនិតឱនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
|
|||
|
\v 4 មនុស្សរាបសារតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 នៅលើផ្លូវអំពើអាក្រក់របស់សេចក្តីកុហក មានសុទ្ធតែបន្លា និងអន្ទាក់ អ្នកណាដែលស្រឡាញ់ជីវិតតែងតែដើរជៀសឆ្ងាយពីផ្លូវទាំងនោះ។
|
|||
|
\v 6 ចូរអប់រំកូនក្មេងឲ្យមានទម្លាប់ល្អ តាំងពីតូច គេនឹងរក្សាទម្លាប់នេះរហូតដល់ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 អ្នកមានគ្រប់គ្រងលើអ្នកក្រ ចំណែកដែលជំពាក់គេគឺជាទាសកររបស់ម្ចាស់បំណុល។
|
|||
|
\v 8 អ្នកសាបព្រោះអំពើអាក្រក់ តែងតែចូតកាត់ការលំបាក ហើយអ្វីដែលខ្លួនខំប្រមូលទុកនឹងរលាយបាត់អស់ទៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 មនុស្សមានភ្នែកសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនក្រីក្រ។
|
|||
|
\v 10 បំបាត់មនុស្សចំអកឡកឡឺយ ជំលោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយត្រួវបញ្ចាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 អ្នកដែលស្រឡាញ់ចិត្តបរិសុទ្ធ ហើយមានពាក្យសម្ដីសុភាពរាបសារ អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្ដេច។
|
|||
|
\v 12 ព្រះនេត្រនៃព្រះអម្ចាស់តែងតែទតលើអ្នកដែលមានចំណេះដឹង តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 មនុស្សកម្ជិលតែងពោលថា «មានសត្វសិង្ហមួយនៅតាមផ្លូវ! ខ្ញុំនឹងត្រូវស្លាប់ដោយតែវានៅទីនោះជាមិនខាន»។
|
|||
|
\v 14 ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យខ្លាច ព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ចំពោះអ្នកដែលជាប់ក្នុងអន្ទាក់នោះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 កូនក្មេងតែងតែជំពាក់ចិត្តជាមួយភាពល្ងង់ខ្លៅ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។
|
|||
|
\v 16 អ្នកដែលជួបទុក្ខលំបាកត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន ឬអ្នកដែលមានទ្រព្យ នឹងត្រឡប់ទៅជាធ្លាក់ខ្លួនក្រវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ចូរផ្ទៀងត្រចៀកស្ដាប់ដល់ពាក្យអ្នកដែលមានប្រាជ្ញា ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់យើង
|
|||
|
\v 18 ដ្បិតអ្នកនឹងសប្បាយចិត្ត ដោយចងចាំការទាំងនោះនៅក្នុងអ្នក ហើយពាក្យនៃប្រាជ្ញានោះគឺនៅក្នុងមាត់របស់អ្នកដែរ។
|
|||
|
\v 19 ដូច្នេះអ្នកបានទុកចិត្តដល់ព្រះអម្ចាស់ ដែលយើងបានបង្រៀនប្រាជ្ញាទាំងនោះដល់អ្នក ។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 តើយើងមិនបានកត់ត្រាទុក ឲ្យអ្នកសាមសិបដងនូវឱវាទ និងចំណេះដឹង។
|
|||
|
\v 21 ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងសេចក្តីពិត ហើយដូច្នេះអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់ អ្នកដែលបានចាត់អ្នកឲ្យមកឬ?
|
|||
|
|
|||
|
\s5
|
|||
|
\v 22 កុំបំពានលើមនុស្សក្រីក្រដោយសារតែគ្នាទន់ខ្សោយ ឬកុំសង្កត់សង្កិនជនក្រីក្រតាមទ្វារក្រុងឡើយ
|
|||
|
\v 23 ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយព្រះជាម្ចាស់នឹងដកយកជីវិតអ្នកនោះ ដែលបានធ្វើដាក់មនុស្សក្រីក្រ។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយអ្នកក៏មិនគួររួមគំនិតជាមួយមនុស្សកំរោលដែរ
|
|||
|
\v 25 ឬអ្នកនឹងយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកត្រូវវិនាសទៅដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 កំុឲ្យអ្នកចូលដៃជាមួយមនុស្ស ដែលពូកែដាក់ចំណងនោះដែរ ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។
|
|||
|
\v 27 បើអ្នកគ្មានអ្វីសងទេ តើមានអ្វីអាចបញ្ឈប់ការដកហូតយកគ្រែដេករបស់អ្នកទៅបាននោះ?
|
|||
|
|
|||
|
\s5
|
|||
|
\v 28 កុំដកបង្គោលព្រំចម្ការ ដែលឪពុករបស់អ្នកបានបោះទុករួចហើយ។
|
|||
|
\v 29 តើអ្នកបានឃើញម្នាក់ដែលមានជំនាញការងារទេ? អ្នកនោះអាចចូលបម្រើស្ដេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សគ្មានកេរ្តិ៍ឈ្មោះឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\c 23
|
|||
|
\cl ជំពូក ២៣
|
|||
|
\p
|
|||
|
\v 1 កាលណាអ្នកអង្គុយរួមតុជាមួយអ្នកធំ ចូលសង្គេតមើលថាមានអ្វីនៅចំពោះមុខអ្នក
|
|||
|
\v 2 បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភអាហារ ចូរយកកាំបិតដាក់ឲ្យចំបំពងករបស់អ្នកទៅ។
|
|||
|
\v 3 កុំលោភចង់បានម្ហូបឆ្ងាញ់របស់គេ ក្រែងលោម្ហូបនោះជាគ្រឿងបញ្ឆោតអ្នក។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 កុំខំប្រឹងធ្វើការដើម្បីទ្រព្យសម្បត្តិពេក ត្រូវឆ្លាតដោយដឹងថាពេលណាគួរសម្រាកដែរ។
|
|||
|
\v 5 តើអ្នកតាមសម្លឹងមើលតែទ្រព្យសម្បត្តិឬ? ដ្បិតប្រាក់នឹងហើរបាត់ចេញទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 កុំរួមតុជាមួយមនុស្សដែលមានកែវភ្នែកអាក្រក់ ហើយកុំបរិភោគអាហារឆ្ងាញ់របស់គេឲ្យសោះ
|
|||
|
\v 7 ដ្បិតចិត្តរបស់គេមិនដូចសម្ដីរបស់គេទេ គេពោលថា «សូមអញ្ជើញពិសា!» ប៉ុន្តែ តាមពិត ចិត្តគេមិនស្មោះត្រង់ជាមួយអ្នកឡើយ។
|
|||
|
\v 8 ក្រោយមក អ្នកនឹងខ្ជាក់អាហារនោះចោល ហើយពាក្យសរសើររបស់អ្នកនឹងឥតប្រយោជន៍។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 កុំបង្រៀនមនុស្សល្ងង់ ដ្បិតគេនឹងមិនឲ្យតម្លៃពាក្យប្រកបដោយប្រាជ្ញារបស់អ្នក។
|
|||
|
\v 10 កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ
|
|||
|
\v 11 ដ្បិតព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពនឹងការពារគេ ព្រះអង្គប្រឆាំងនឹងអ្នក ដើម្បីរកយុត្តិធម៌ឲ្យគេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 12 ចូរយកចិត្តទុកដាក់ទទួលមកការបង្រៀន ហើយស្ដាប់ពាក្យនៃសេចក្ដីដែលចេះដឹង។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 កុំរុញរានឹងវាយប្រដៅកូនឡើយ ដ្បិតបើសិនអ្នកវាយវានឹងរំពាត់ ក៏វាមិនស្លាប់ដែរ។
|
|||
|
\v 14 អ្នកត្រូវតែវាយគេនិងរំពាត់ អ្នកនឹងជួយការពារជីវិតគាត់ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 កូនអើយ បើក្នុងកូនមានប្រាជ្ញា នោះយើងក៏សប្បាយចិត្តណាស់។
|
|||
|
\v 16 បើកូនពោលពាក្យត្រឹមត្រូវ នោះយើងនឹងរឹតតែពេញដោយអំណរយ៉ាងខ្លាំង។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 កុំឲ្យចិត្តអ្នកធ្វើតាមមនុស្សបាប តែត្រូវបន្តកោតខ្លាចព្រះអម្ចាស់ រៀងរាល់ថ្ងៃវិញ។
|
|||
|
\v 18 ពិតណាស់ កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 កូនអើយ ចូរស្ដាប់យើង នោះនឹងបានប្រាជ្ញា ហើយដឹកនាំចិត្តរបស់កូនទៅតាមផ្លូវត្រឹមត្រូវ។
|
|||
|
\v 20 កុំសេពគប់នឹងមនុស្សប្រមឹក ឬមនុស្សល្មោភស៊ីឡើយ។
|
|||
|
\v 21 ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ី នឹងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសម្លៀកបំពាក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ចូរស្ដាប់ឪពុករបស់អ្នក ដែលគាត់បង្កើតអ្នកមក ហើយកុំមើលងាយម្ដាយ ក្នុងកាលដែលគាត់ចាស់ជរា។
|
|||
|
\v 23 ចូរស្វែងរកសេចក្ដីពិត ហើយរក្សាទុកនៅក្នុងអ្នក ចូរស្វែងរកប្រាជ្ញា ការអប់រំ ហើយនិងចំណេះដឹងចុះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលប់ ហើយមានកូនជាអ្នកប្រាជ្ញក៏សប្បាយចិត្តដល់ឪពុកដែរ។
|
|||
|
\v 25 ចូរធ្វើឲ្យឪពុកម្ដាយសប្បាយចិត្ត ព្រោះតែកូន ហើយសូមឲ្យម្ដាយដែលបានបង្កើតកូនមក មានអំណរជាខ្លាំងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 កូនអើយ ចូរទុកចិត្តលើយើង ហើយសូមឲ្យចិត្តកូនពិចារណាពីផ្លូវរបស់យើងចុះ។
|
|||
|
\v 27 ស្រីពេស្យាប្រៀបបាននឹងរណ្ដៅដ៏ជ្រៅ ចំណែកប្រពន្ធវិញប្រៀបបាននឹងអណ្ដូងដ៏ចង្អៀត។
|
|||
|
\v 28 ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 តើអ្នកណាពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម?
|
|||
|
\v 30 គឺអ្នកវក់នឹងស្រា អ្នកដែលចូលចិត្តស្រាខ្លាំង។
|
|||
|
|
|||
|
\s5
|
|||
|
\v 31 កុំចាប់ចិត្តនឹងស្រាដែលមានពណ៌ក្រហម ធ្វើឲ្យកែវភ្លឺថ្លា ហើយហូរចូលក្នុងបំពង់កយ៉ាងស្រួលនោះ។
|
|||
|
\v 32 នៅទីបំផុត ស្រានោះធ្វើឲ្យអ្នកឈឺចាប់ដូចពស់អាសិរពិស។
|
|||
|
\v 33 ភ្នែករបស់អ្នកព្រឹល មើលអ្វីៗឃើញសុទ្ធតែចម្លែកទាំងអស់ ហើយអ្នកនឹងនិយាយឥតដឹងខុសត្រូវ។
|
|||
|
|
|||
|
\s5
|
|||
|
\v 34 អ្នកនឹងប្រៀបដូចជាមនុស្សដេកនៅកណ្ដាលសមុទ្រ និងដូចមនុស្សដេកនៅលើចុងក្ដោងសំពៅ។
|
|||
|
\v 35 «គេនឹងបុកខ្ញុំ» អ្នកនឹងពោលថា៖ «បើគេវាយខ្ញុំ ក៏ខ្ញុំមិនឈឺ។ បើគេសំពងខ្ញុំ ក៏ខ្ញុំមិនដឹងខ្លួនដែរ។ តើពេលណាខ្ញុំដឹងខ្លួន? ខ្ញុំនឹងទៅរកផឹកទៀត»។
|
|||
|
|
|||
|
\s5
|
|||
|
\c 24
|
|||
|
\cl ជំពូក ២៤
|
|||
|
\p
|
|||
|
\v 1 កុំច្រណែនជាមួយនឹងមនុស្សអាក្រក់ ហើយកុំសេពគប់ជាមួយពួកគេដែរ។
|
|||
|
\v 2 ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ ហើយពោលពាក្យបង្កើតបញ្ហា។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 ដោយសារប្រាជ្ញា គេសង់ផ្ទះបាន ដោយសារចំណេះដឹង គេធ្វើឲ្យផ្ទះនោះរឹងមាំ។
|
|||
|
\v 4 ហើយដោយសារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើង។
|
|||
|
\v 6 ដ្បិតមុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននឹងនាំឲ្យមានជោគជ័យ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ នៅឯទីទ្វារក្រុងគេនឹងមិនបើកមាត់និយាយឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 អ្នកនោះគឺគិតតែពីធ្វើការអាក្រក់ ហើយគេនាំគ្នាហៅមនុស្សនេះទុយ៌ស។
|
|||
|
\v 9 មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប មនុស្សគ្រប់គ្នាស្អប់មនុស្សឡកលើយបែបនេះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ប្រសិនបើអ្នកត្រឡប់ទៅជាខ្សោយជាមួយការភ័យខ្លាច ព្រោះកម្លាំងរបស់អ្នកទន់ខ្សោយពេក។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ចូរជួយសង្គ្រោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត ហើយខំប្រឹងរំដោះអស់អ្នកដែលគេនាំទៅសម្លាប់ផង។
|
|||
|
\v 12 ប្រសិនបើអ្នកថា «មើល៍! យើងមិនបានដឹងទេ» តើមិនមែនព្រះអង្គទេ ដែលថ្លឹងមើលចិត្ត និងជ្រាបទាំងអស់? តើមិនមែនព្រះអង្គទេដែលថែរក្សាព្រលឹងអ្នក ក៏ស្គាល់អ្នកច្បាស់? ហើយតើព្រះអង្គមិនសងដល់មនុស្សទាំងឡាយ តាមការដែលគេប្រព្រឹត្តទេឬ?
|
|||
|
|
|||
|
\s5
|
|||
|
\v 13 កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតគឺវាល្អ ហើយសំណុំឃ្មុំដែលមានឱជារស់ផ្អែមដល់មាត់កូនផងដែរ។
|
|||
|
\v 14 គឺយ៉ាងនោះ ដែលកូននឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងកូនដែរ បើកូនរកប្រាជ្ញានោះឃើញ នោះគឺក្ដីសង្ឃឹមរបស់កូន ដែលនឹងមិនត្រូវកាត់បង់ឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 មនុស្សអាក្រក់អើយ កុំលបចាំវាយប្រហារនឹងលំនៅ របស់មនុស្សសុចរិតឡើយ។ កុំបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ!
|
|||
|
\v 16 ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់ប្រាំពីរដងក៏ដោយ គង់តែនឹងក្រោកឡើងវិញ តែមនុស្សអាក្រក់ត្រូវទម្លាក់ ទៅក្នុងសេចក្ដីអន្តរាយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវរបស់អ្នកដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទម្លាក់ទៅដែរ
|
|||
|
\v 18 ក្រែងព្រះអម្ចាស់ទតឃើញ ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ រួចព្រះអង្គបង្វែរសេចក្ដីក្រោធចេញពីព្រះអង្គ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 កុំក្ដៅចិត្តនឹងមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយក៏កុំច្រណែននឹងមនុស្សអាក្រក់ឲ្យសោះ។
|
|||
|
\v 20 ដ្បិតមនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ហើយចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្ដេច កុំចូលដៃនឹងអ្នកបះបោរជាមួយ ព្រះអម្ចាស់ហើយនិងស្តេចឡើយ
|
|||
|
\v 22 ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់ហន់ ហើយគ្មាននរណាដឹងថា តើព្រះអម្ចាស់ ឬស្ដេច ការដាក់ទោសមិនបានកើតឡើងព្រះអង្គទេឬអី?
|
|||
|
|
|||
|
\s5
|
|||
|
\v 23 អ្នកប្រាជ្ញពោលទៀតថា៖ គឺថាការដែលយោគយល់ខាងអ្នកណាក្នុងរឿងក្តី នោះមិនល្អទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 អ្នកណាដែលនិយាយឲ្យមនុស្សអាក្រក់ថា «អ្នកជាមនុស្សសុចរិត» នោះបណ្ដាជននឹងប្រទេចបណ្តាសាដល់អ្នកនោះ ហើយអស់ទាំងជនជាតិនឹងស្អប់ខ្ពើមអ្នកនោះដែរ។
|
|||
|
\v 25 តែអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញ គេនឹងពេញចិត្តចំពោះអ្នកនោះ ហើយនឹងមានពរយ៉ាងវិសេស មកស្ថិតលើអ្នកនោះដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 អ្នកណាដែលតបឆ្លើយ ដោយពាក្យត្រឹមត្រូវ នោះគេនឹងថើបអ្នកនោះដោយបបូរមាត់។
|
|||
|
\v 27 ចូរត្រៀមខ្លួនអ្នកនៅខាងក្រៅចុះ ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង ដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់អ្នក។
|
|||
|
\v 29 កុំនិយយាយដូច្នេះ៖ «យើងនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់យើងដែរ យើងនឹងសង់ដល់អ្នកនោះតាមការ ដែលគេបានប្រព្រឹត្តរួចហើយ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា។
|
|||
|
\v 31 មានបន្លាដុះគ្របពេញ ហើយដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា។
|
|||
|
\v 33 ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច
|
|||
|
\v 34 ហើយសេចក្ដីក្រីក្ររបស់អ្នក និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាទាហាន។
|
|||
|
|
|||
|
\s5
|
|||
|
\c 25
|
|||
|
\cl ជំពូក ២៥
|
|||
|
\p
|
|||
|
\v 1 នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ចម្លងឡើងដោយមន្ត្រីនៃព្រះបាទហេសេគា ជាស្ដេចយូដា។
|
|||
|
\v 2 សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង តែសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើការស្វែងរក។
|
|||
|
\v 3 ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីទាបយ៉ាងណា ព្រះហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចដឹងនោះទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 ត្រូវបណ្តេញយកអាចម៍ប្រាក់ ហើយចេញពីដែកផង ជាងក៏អាចធ្វើគំរូសម្រាប់ឆ្លាក់ក្បាច់ប្រាក់នោះផង។
|
|||
|
\v 5 បើស្ដេចចង់ពង្រឹងរាជសម្បត្តិនោះ ត្រូវតែដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយកសាងអាណាចក្រដ៏ត្រឹមត្រូវ។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 កុំធ្វើព្រហើននៅចំពោះព្រះភ័ក្ត្រស្ដេច ហើយក៏កុំឈរនៅកន្លែងរបស់អ្នកមានតួនាទីធំទាំងនោះដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 អ្នកធំទាំងនោះនិយាយឲ្យអ្នកបែបនេះល្អជាង «សូមអញ្ជើញមកចុះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។ តើអ្នកជាសាក្សី
|
|||
|
\v 8 កុំប្រញាប់នាំគេឡើងតុលាការ។ ព្រោះអ្វីដែលអ្នកនឹងធ្វើចុងក្រោយ តើពេលដែលអ្នកជិតខាងបានដាក់ក្តីអាម៉ាស់ដល់អ្នកនោះ?
|
|||
|
|
|||
|
\s5
|
|||
|
\v 9 បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ
|
|||
|
\v 10 ឬអ្នកផ្សេងដែលបានដឹងឮពីអ្នក គេនឹងដៀលដល់អ្នក ដោយការរៀបរាប់របស់ពួកគេ ហើយអ្នកត្រូវអាម៉ាស់ផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 ពាក្យសម្ដីដែលនិយាយចំពេល គឺដូចជាផ្លែប៉ោមមាស ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។
|
|||
|
\v 12 អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា ដល់ត្រចៀកដែលព្រមស្តាប់តាម នោះធៀបដូចជាក្រវិលមាស និងគ្រឿងលម្អមាសសុទ្ធ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 អ្នកនាំសារស្មោះត្រង់ ប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចម្រូត ដល់អ្នកដែលបានចាត់គាត់ឲ្យទៅ ដ្បិតអ្នកនោះបាននាំជីវិតមកឲ្យចៅហ្វាយខ្លួន។
|
|||
|
\v 14 អ្នកណាដែលអួត ដោយពាក្យកំភូត ពីការដែលខ្លួនឲ្យ នោះទុកដូចជាពពក និងខ្យល់ដែលឥតមានភ្លៀង ស្មើទៅនិងមិនបានឲ្យវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ដោយការអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តដល់អ្នកគ្រប់គ្រងបានពាក្យស្រទន់នឹងការលួងលោមអាចបំបាក់ឆ្អឹងបាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។
|
|||
|
\v 17 ចូរកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេក ក្រែងគេធុញទ្រាន់ ហើយពួកគេក៏អាចនឹងស្អប់អ្នកផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 អ្នកណាចោទប្រកាន់អ្នកដទៃទាំងបំពាន អ្នកនោះប្រៀបដូចជាវាយគេនឹងព្រនង់ កាប់គេនឹងដាវ ឬបាញ់គេនឹងព្រួញមុតស្រួច។
|
|||
|
\v 19 នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 អ្នកណាដែលច្រៀងចម្រៀង ឲ្យមនុស្សកើតទុក្ខបានស្តាប់ នោះដូចអ្នកដែលបានដោះអាវនៅរដូវរងា ឬដូចជាចាក់ទឹកខ្មេះទៅលើមុខរបួសដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង។
|
|||
|
\v 22 ដ្បិតយ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់អ្នកផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្ដាតដែលនិយាយដើមគេ ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ។
|
|||
|
\v 24 ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី ដែលចេះតែរករឿង។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ទឹកបានត្រជាក់ដល់ព្រលឹងមនុស្ស ល្វឹងល្វើយជាយ៉ាងណាដំណឹងល្អដែលមកពីស្រុកឆ្ងាយ ក៏យ៉ាងនោះដែរ។
|
|||
|
\v 26 មនុស្សសុចរិតដែលចុះចាញ់ ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។
|
|||
|
\v 28 បើអ្នកណាដែលមិនចេះគ្រប់គ្រង លើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។
|
|||
|
|
|||
|
\s5
|
|||
|
\c 26
|
|||
|
\cl ជំពូក ២៦
|
|||
|
\p
|
|||
|
\v 1 លើកមនុស្សខ្លៅមិនគួរផ្តល់កិត្តិយសទេ គឺប្រៀបដូចជាមេឃធ្លាក់ព្រឹល នៅរដូវក្ដៅ និងដូចភ្លៀងនៅរដូវចម្រូត។
|
|||
|
\v 2 ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅដូច្នេះការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 មានត្មោងសម្រាប់សេះ មានបង្ហៀរសម្រាប់លា ហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងីល្ងើដែរ។
|
|||
|
\v 4 កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើតាមសេចក្ដីចម្កួតរបស់គេឡើយ ឬមួយអ្នកនឹងអាចដូចជាពួកគេដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចម្កួតរបស់គេទៅ ដូច្នេះគេនឹងមិនគិតថាខ្លួនមានប្រាជ្ញា ដូចគេធ្លាប់គិតមកនោះទេ។
|
|||
|
\v 6 អ្នកណាដែលបានផ្ញើដំណឹងតាមមនុស្សល្ងង់ គឺដូចជាកាប់ផ្តាច់ជើងរបស់ខ្លួន ហើយត្រូវមិនស្កប់ចិត្តដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់អ្នកពិការ ដែលប្រើការមិនកើត។
|
|||
|
\v 8 លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 សុភាសិតចេញពីមាត់មនុស្សខ្លៅ ប្រៀបដូចជាបន្លាដែលមនុស្សប្រមឹកកាន់នៅក្នុងដៃ។
|
|||
|
\v 10 ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សដែលមិនធ្លាប់ស្គាល់ឲ្យមកធ្វើការ តែងតែធ្វើឲ្យគេអំពល់ទុក្ខគ្រប់គ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 មនុស្សល្ងង់មិនចោលក្បួនរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វាដែរ។
|
|||
|
\v 12 តើអ្នកឃើញនរណាម្នាក់ អួតខ្លួនថាជាមនុស្សមានប្រាជ្ញាតាមការយល់របស់គេទេ? អ្នកល្ងង់អាចមានសង្ឃឹមជាងអ្នកអំនួតនោះទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 មនុស្សកម្ជិលនិយាយថា «មានសិង្ហមួយនៅលើផ្លូវ! ហើយមានសិង្ហមួយនៅតាមទីវាល!»
|
|||
|
\v 14 ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ ចំណែកមនុស្សកម្ជិលនៅដេកជាប់នឹងគ្រែជានិច្ច។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយនិយាយថាអត់កម្លាំង។
|
|||
|
\v 16 មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ ដែលមានពេញដោយចំណេះ។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 ដូចជាមនុស្សឆ្កួត ដែលបាញ់ព្រួញកំពុងឆេះ
|
|||
|
\v 19 គឺជាមនុស្សដែលបញ្ឆោតអ្នកជិតខាងរបស់ខ្លួន ដោយនិយាយថា «ខ្ញុំគ្រាន់តែធ្វើលេងទេតើ?»
|
|||
|
|
|||
|
\s5
|
|||
|
\v 20 ទីណាដែលខ្វះឧស ភ្លើងក៏រលត់ ហើយទីណាដែលគ្មានអ្នកនិយាយដើម ក៏គ្មានការទាស់ទែងគ្នាដែរ។
|
|||
|
\v 21 មនុស្សដែលចេះតែរករឿង គឺអុចអាលឲ្យមានទាស់ទែងគ្នា ដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 ពាក្យសម្ដីរបស់អ្នកនិយាយដើម ធៀបដូចជាចំណីដែលឆ្ងាញ់ បានចូលទៅក្នុងពោះរបស់មនុស្ស។
|
|||
|
\v 23 សម្ដីផ្អែមល្ហែម តែចិត្តអាក្រក់ ធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ។
|
|||
|
\v 25 កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ។
|
|||
|
\v 26 ការសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ តែអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមនុស្សទូទៅ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។
|
|||
|
\v 28 អណ្ដាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នក ដែលវាបានធ្វើទុក្ខនោះ ហើយមាត់បញ្ចើចតែងតែបណ្ដាលឲ្យវិនាស។
|
|||
|
|
|||
|
\s5
|
|||
|
\c 27
|
|||
|
\cl ជំពូក ២៧
|
|||
|
\p
|
|||
|
\v 1 កុំឲ្យអួតពីថ្ងៃស្អែកឡើយ ដ្បិតអ្នកនឹងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។
|
|||
|
\v 2 សូមឲ្យអ្នកដទៃសរសើរអ្នកវិញ តែមិនមែនចេញពីមាត់អ្នកនោះទេ គឺអ្នកដែលមិនស្គាល់គ្នាប្រសើរជាង ពីមាត់របស់អ្នក។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 សូមគិតថា ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងីល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។
|
|||
|
\v 4 កំរោលរបស់មនុស្សឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ តែចិត្តប្រច័ណ្ឌតើអ្នកណាអាចទ្រាំបាន?
|
|||
|
|
|||
|
\s5
|
|||
|
\v 5 ជាល្អបើមានការស្តីបន្ទោសដោយបើកចំហរ ជាងលាក់បាំងដោយស្រឡាញ់។
|
|||
|
\v 6 ការធ្វើឲ្យឈឺដោយស្មោះត្រង់ ពីមិត្តគឺមិនអីទេ តែសត្រូវអ្នកនឹងថើបអ្នក ជាមួយនឹងការបោកប្រាស់វិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 អ្នកឆ្អែតឃើញសំបុកទឹកឃ្មុំក៏មិនចង់បរិភោគដែរ ប៉ុន្តែអ្នកឃ្លាន ទោះជាអាហារដែលល្វីងជូរចត់ក៏ផ្អែមដែរ។
|
|||
|
\v 8 ដូចមនុស្សដែលវង្វេងឆ្ងាយពីស្រុកកំណើត ប្រៀបដូចជាសត្វចាបហើរវង្វេងសំបុករបស់វាដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ប្រេងលាប និងទឹកអប់ តែងធ្វើឲ្យចិត្តរីករាយ តែភាពផ្អែមល្អែមមិត្តសម្លាញ់រឹតតែប្រសើរលើសជាងនោះទៅទៀត។
|
|||
|
\v 10 កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចាំតែរត់ទៅផ្ទះរបស់បងប្អូនក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងនោះវិសេស ជាងបងប្អូនដែលនៅឆ្ងាយបងប្អូនដែលនៅឆ្ងាយទៅទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 កូនអើយ ចូរមានប្រាជ្ញាឡើង ហើយយើងនឹងសប្បាយចិត្ត ដើម្បីឲ្យយើងអាចនឹងអួតពីកូន នៅចំពោះអស់អ្នកដែលបានចំអកមកលើយើង។
|
|||
|
\v 12 កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន ប៉ុន្តែមនុស្សឥតគំនិតឱនក្បាលដើរទៅមុខ និងរងទុក្ខដោយសារតែវា។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
|
|||
|
\v 14 បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹមដោយសម្លេងខ្លាំងៗ គេចាត់ទុកការធ្វើបែបនេះជាបណ្ដាសាទៅវិញ!
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ស្ត្រីពូកែឈ្លោះប្រៀបបាននឹងទទឹក ដែលបង្ហូរមិនចេះឈប់ នៅថ្ងៃមានភ្លៀង។
|
|||
|
\v 16 នរណាចង់ឃាត់នាង ក៏ដូចជាចង់ឃាត់ខ្យល់ ឬចង់យកដៃចាប់ប្រេងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 ដែករមែងសំលៀងដែកយ៉ាងណា មនុស្សក៏សំលៀងគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
|
|||
|
\v 18 អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ ហើយអ្នកណាដែលការពារចៅហ្វាយខ្លួន នឹងទទួលបានការសរសើរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ទឹកគឺអាចឆ្លុះមើលមុខរបស់មនុស្សបាន ដូច្នេះចិត្តរបស់មនុស្សគឺត្រូវយកមនុស្សទៅពិនិត្យដែរ។
|
|||
|
\v 20 ស្ថានមនុស្សស្លាប់ និងរណ្ដៅមច្ចុរាជ គឺមិនដែលចេះស្កប់ចិត្ត ភ្នែកបស់មនុស្សក៏មិនចេះស្កប់ដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយដុតក្នុងភ្លើង ហើយមនុស្សវិញ គេអាចស្គាល់តម្លៃដោយសារកេរ្តិ៍ឈ្មោះ។
|
|||
|
\v 22 ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់
|
|||
|
\v 24 ទ្រព្យសម្បត្តិមិនស្ថិតស្ថេរគង់វង្ស។ តើមរតកអាចនៅស្ថិតស្ថេរ សម្រាប់មនុស្សគ្រប់ជំនាន់ដែរឬទេ?
|
|||
|
\v 25 ចូរកាត់ស្មៅនៅក្នុងចម្ការ ទុកជាចំណីសម្រាប់សត្វ ពេលស្មៅថ្មីកំពុងដុះ ត្រូវទៅប្រមូលស្មៅសម្រាប់ចៀម។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 អ្នកអាចមានសម្លៀកបំពាក់ ដោយសាររោមចៀមរបស់អ្នក ហើយចៀមធ្វើឲ្យចំការមានតម្លៃផងដែរ។
|
|||
|
\v 27 ចូរយកទឹកដោះរបស់ពពែ ធ្វើជាអាហារចិញ្ចឹមជីវិតអ្នក និងគ្រួសាររបស់អ្នក ព្រមទាំងស្រីបម្រើរបស់អ្នកផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\c 28
|
|||
|
\cl ជំពូក ២៨
|
|||
|
\p
|
|||
|
\v 1 មនុស្សអាក្រក់នឹងរត់ បើទោះជាមិនមានអ្នកដេញពីក្រោយក៏ដោយ តែមនុស្សសុចរិតវិញនិងក្លាហានឈរដូចសិង្ហ។
|
|||
|
\v 2 ពេលណាមានការរំជើបរំជួលកើតឡើងក្នុងទឹកដី នឹងមានមេដឹកនាំជាច្រើនដែរ ប៉ុន្តែ មានមនុស្សឈ្លាសវៃ ហើយចេះដឹង គេនឹងនៅទីនោះសម្រាប់ពេលវែងឆ្ងាយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 អ្នកក្រដែលជួបទុក្ខលំបាក នឹងត្រូវអ្នកក្រផ្សេងទៀតវាយធ្វើបាបហើយបោះចោលមិនឲ្យអាហារ។
|
|||
|
\v 4 អ្នកណាដែលបោះបង់ច្បាប់នឹងសរសើរមនុស្សអាក្រក់វិញ តែបើអ្នកដែលរក្សាច្បាប់ពិតនឹងទាស់ជាមួយមនុស្សអាក្រក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 មនុស្សអាក្រក់នឹងមិនស្គាល់យុត្តិធម៌ឡើយ ប៉ុន្តែអ្នកណាដែលកោតក្លាចព្រះអម្ចាស់នឹងអាចយល់គ្រប់រឿង។
|
|||
|
\v 6 ជាការប្រសើរបើអ្នកក្រដើរក្នុងផ្លូវត្រឹមត្រូវ ហើយអ្នកមានដែលដើរក្នុងផ្លូវថោកទាបរបស់គេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 អ្នកដែលរក្សាច្បាប់ គឺជាកូនដែលមានចំណេះដឹង តែអ្នកដែលមិនរក្សាច្បាប់ហើយធ្វើតាមតែចិត្ត នោះនឹងនាំសេចក្តីអាម៉ាស់ដល់ឪពុករបស់ខ្លួនវិញ។
|
|||
|
\v 8 អ្នកណាប្រមូលទ្រព្យសម្បត្តិ ដោយចងការប្រាក់ហួសកម្រិត ធនធានរបស់អ្នកនោះនឹងធ្លាក់ទៅក្នុងដៃរបស់មនុស្ស ដែលមានចិត្តមេត្តាចំពោះជនក្រីក្រ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 បើមាននរណាម្នាក់បែរត្រចៀកចេញ ពីការឭក្រឹត្យវិន័យ ទោះពាក្្យអធិស្ឋានរបស់គេក៏មិនស្ថិតស្ថេរដែរ។
|
|||
|
\v 10 អ្នកណានាំមនុស្សទៀងត្រង់ឲ្យដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលបានមរតកដ៏ប្រសើរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 អ្នកមានទ្រព្យរមែងស្មានថាខ្លួនមានប្រាជ្ញា តែអ្នកក្រដែលឈ្លាសវៃ អាចផ្ចាញ់អ្នកមាននោះបាន។
|
|||
|
\v 12 កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។
|
|||
|
\v 14 អ្នកណាប្រយ័ត្នខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមានសុភមង្គលហើយ រីឯអ្នកកាន់ចិត្តរឹងរូសមុខជាជួបនឹងទុក្ខលំបាក។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនក្រីក្រ ដូចនឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រប់។
|
|||
|
\v 16 អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ត្រកាន់តែខ្លាំងឡើងៗ ប៉ុន្តែអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 មនុស្សដែលមានទោស ជាអ្នកកម្ចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
|
|||
|
\v 18 អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខសាន្ត ប៉ុន្តែអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានអាហារជាបរិបូរ តែអ្នកណាដែលជាប់តាមមនុស្សឥតប្រយោជន៍ នោះនឹងបានការក្រក្រីវិញ។
|
|||
|
\v 20 មនុស្សស្មោះត្រង់នឹងបានពរច្រើន តែអ្នកណាដែលប្រញាប់ប្រញាល់ ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 មិនត្រូវកាត់ក្ដីដោយរើសមុខឡើយ ក៏ប៉ុន្តែ មានចៅក្រមខ្លះកាត់ក្ដីដោយអយុត្តិធម៌ ដើម្បីដូរអាហារ។
|
|||
|
\v 22 មនុស្សលោភលន់គិតតែពីខំប្រឹងស្វែងរកទ្រព្យសម្បត្តិ ដោយឥតដឹងថា ភាពក្រីក្រកំពុងមករកគេទេ។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 អ្នកណាដែលស្ដីបន្ទោសនរណាម្នាក់ ថ្ងៃក្រោយ អ្នកនោះនឹងដឹងគុណដល់គាត់ លើសជាងអ្នកដែលប្រើអណ្តាតនិយាយបញ្ជោរ។
|
|||
|
\v 24 អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថា «គ្មានបាបទេ» អ្នកនោះមិនខុសពីចោរប្លន់ឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 អ្នកមានចិត្តលោភលន់រមែងបង្ករជំលោះ តែអ្នកដែលទុកចិត្តលើព្រះអម្ចាស់ តែងតែបានចម្រើនឡើង។
|
|||
|
\v 26 អ្នកណាទុកចិត្តលើខ្លួនឯង អ្នកនោះជាមនុស្សល្ងង់ខ្លៅ តែអ្នកដែលដើរដោយប្រាជ្ញា នឹងរក្សាខ្លួនពីគ្រោះថ្នាក់។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 អ្នកណាចែកទានដល់ជនក្រីក្រ នឹងមិនខ្វះខាតអ្វីឡើយ តែអ្នកដែលមិនរវល់នឹងអ្នកក្រ តែងតែទទួលបណ្ដាសាជាច្រើន។
|
|||
|
\v 28 ពេលមនុស្សអាក្រក់ឈរឡើង មនុស្សនឹងរត់ពួនគ្រប់ៗគ្នា ប៉ុន្តែ ពេលពួកនោះវិនាស មនុស្សសុចរិតនឹងកើនចំនួនឡើង។
|
|||
|
|
|||
|
\s5
|
|||
|
\c 29
|
|||
|
\cl ជំពូក ២៩
|
|||
|
\p
|
|||
|
\v 1 មនុស្សម្នាក់ដែលបានទទួលការស្តីបន្ទោស តែបើអ្នកនោះនៅតែរឹងរូសនឹងធ្វើឲ្យបាក់ក ហើយពិបាកនឹងព្យាបាលណាស់។
|
|||
|
\v 2 កាលណាមានមនុស្សសុចរិតច្រើនគ្រប់គ្រងស្រុក ប្រជារាស្ត្ររមែងមានអំណរ ប៉ុន្តែបើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ត្រនឹងស្រែកថ្ងូរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 3 អ្នកដែលស្រឡាញ់ប្រាជ្ញាតែងតែធ្វើឲ្យឪពុកសប្បាយចិត្ត តែអ្នកដែលសេពគប់ជាមួយស្រីពេស្យារមែងបង្ហិនទ្រព្យសម្បត្តិ។
|
|||
|
\v 4 ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យទឹកដីបានចម្រើន តែស្ដេចដែលមានចិត្តអាក្រក់ រមែងធ្វើឲ្យទឹកដីហិនហោច។
|
|||
|
|
|||
|
\s5
|
|||
|
\v 5 អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ជើងខ្លួនឯង។
|
|||
|
\v 6 មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន ប៉ុន្តែមនុស្សសុចរិតតែងតែមានអំណរសប្បាយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 មនុស្សសុចរិតតែងតែយល់ពីបញ្ហារបស់ជនក្រីក្រ ប៉ុន្តែមនុស្សអាក្រក់ មិនយល់ពីបញ្ហាទាំងនោះទេ។
|
|||
|
\v 8 មនុស្សចំអកឡកឡឺយរមែងបង្កឲ្យមានភ្លើងឆេះពេញទីក្រុង តែមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 9 ពេលមនុស្សមានប្រាជ្ញាទាស់គ្នា ជាមួយមនុស្សល្ងង់ខ្លៅ គាត់ខឹង ឬសើចក្ដី ហើយគាត់មិនបានស្ងប់ចិត្តទេ។
|
|||
|
\v 10 ពួកឃាតករមែងស្អប់មនុស្សទៀងត្រង់ តែមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ ប៉ុន្តែ មនុស្សមានប្រាជ្ញាតែងតែចេះទប់ចិត្ត។
|
|||
|
\v 12 កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ជាងដើម។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 អ្នកក្រីក្រហើយនិងមនុស្សរងទុក្ខលំបាក គឺដូចគ្នា ព្រះអម្ចាស់បានបើកភ្នែកមនុស្សទាំងពីរនោះភ្លឺឡើង។
|
|||
|
\v 14 ប្រសិនបើស្តេចនឹងកាត់ទោសដល់ពួកអ្នកក្រដោយផ្អែកលើសេចក្តីពិត នោះបល្ល័ង្កព្រះអង្គនឹងស្ថិតនៅជារៀងរហូត។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 រំពាត់ហើយនិងការបង្រៀនដោយប្រាជ្ញា តែកូនដែលមិនព្រមទទួលការប្រដៅពីម្តាយ នឹងធ្វើឲ្យមានអាម៉ាស់។
|
|||
|
\v 16 ពេលមនុស្សអាក្រក់នៅក្នុងអំណាច អំពើអាក្រក់នោះកាន់តែរីកចម្រើន ប៉ុន្តែមនុស្សសុចរិតនឹងឃើញការដួលចុះរបស់មនុស្សអាក្រក់ដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 17 សូមបង្រៀនកូនអ្នកនោះអ្នកនឹងបានសម្រាក ពួកគេនឹងនាំភាពរីករាយមកកាន់ជីវិតរបស់អ្នក។
|
|||
|
\v 18 កន្លែងណាដែលគ្មានការថ្លែងពីនិមិត្តទេ នោះមនុស្សនឹងវង្វេងទៅគ្រប់ទីកន្លែង ប៉ុន្តែអ្នកណាដែលរក្សាក្រឹត្យវិន័យនោះនឹងបានពរវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 19 ទាសករគឺមិនអាចកែតម្រូវដោយពាក្យ ដ្បិតទោះបីជាគេយល់ក៏ដោយនៅតែមិនបានចម្លើយនោះទេ។
|
|||
|
\v 20 តើបើឃើញអ្នកម្នាក់ដែលមានពាក្យមិនល្អ? បើអញ្ចឹងមែនមនុស្សអាក្រក់គឺប្រសើរជាងអ្នកនោះទៅទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 បើអ្នកណាទំរើសអ្នកបម្រើរបស់ខ្លួនតាំងពីក្មេង ចុងក្រោយអ្នកនឹងរកឃើញថាមានបញ្ហាច្រើន។
|
|||
|
\v 22 មនុស្សឆាប់ខឹងរមែងបង្កជំលោះ ហើយអ្នកដែលចិត្តកំរោលជាចៅហ្វាយ រមែងប្រព្រឹត្តអំពើបាបច្រើន។
|
|||
|
|
|||
|
\s5
|
|||
|
\v 23 អំនួតរបស់មនុស្សនាំឲ្យគាត់បាក់មុខ ប៉ុន្តែអ្នកណាដែលបន្ទាបខ្លួនខាងឯវិញ្ញាណនឹងបានទទួលការលើកតម្កើង។
|
|||
|
\v 24 អស់អ្នកណាដែលរួមស្អប់ទៅលើជីវិតរបស់ខ្លួនឯងវិញ នឹងមិនស្តាប់ឮអ្វី ក៏មិននិយាយអ្វីដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 25 ការខ្លាចដល់មនុស្សគឺនឹងត្រូវជាប់អន្ទាក់ ប៉ុន្តែអ្នកណាដែលបានទុកចិត្តលើព្រះអម្ចាស់នឹងបានទទួលការជួយគាំទ្រវិញ។
|
|||
|
\v 26 មនុស្សជាច្រើនតែងស្វែងរកមុខអ្នកគ្រប់គ្រង ប៉ុន្តែព្រះអម្ចាស់វិញនឹងទទួលក្តីយុត្តិធម៌សម្រាប់មនុស្សវិញ។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 មនុស្សទុច្ចរិតគឺ មិនចូលចិត្តមនុស្សសុចរិតនោះទេ ប៉ុន្តែហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\c 30
|
|||
|
\cl ជំពូក ៣០
|
|||
|
\p
|
|||
|
\v 1 នេះជាពាក្យទូន្មានរបស់លោកអេគើរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលលោកថ្លែងទៅកាន់លោកអ៊ីធាល និងលោកយូកាល។
|
|||
|
\v 2 ជាការពិត ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។
|
|||
|
\v 3 ខ្ញុំមិនបានរៀនអំពីប្រាជ្ញាទេ តែខ្ញុំស្គាល់ចំណេះដឹង អំពីព្រះជាម្ចាស់ដ៏វិសុទ្ធ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ? តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ? តើអ្នកណាបានដកក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួនបាន? តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន? តើព្រះអង្គនោះមានព្រះនាមជាអ្វី? ហើយព្រះរាជបុត្រារបស់ព្រះអង្គ តើមានព្រះនាមជាអ្វី? ពិតណាស់អ្នកនឹងដឹង!
|
|||
|
|
|||
|
\s5
|
|||
|
\v 5 គ្រប់ទាំងព្រះបន្ទូលអាចទុកចិត្តបាន ព្រះជាម្ចាស់ជាខែលការពារអស់អ្នកណា ដែលនៅក្រោមព្រះគុណរបស់ព្រះអង្គ។
|
|||
|
\v 6 កុុំឲ្យថែមអ្វីទៅលើព្រះបន្ទូលព្រះអង្គឡើយ ព្រោះព្រះជាម្ចាស់នឹងទូទាត់ជាមួយអ្នក ហើយអ្នកនឹងមានឈ្មោះថាអ្នកកុហកផងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 7 ព្រះអម្ចាស់អើយ! ទូលបង្គំទូលសូមការពីរ នឹងសម្រេចឲ្យនោះផង មុនពេលទូលបង្គំស្លាប់
|
|||
|
\v 8 សូមដកការឥតប្រយោជន៍និងការកុហកពីទូលបង្គំ។ សូមកុំឲ្យទូលបង្គំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យទូលបង្គំមានអាហារគ្រប់គ្រាន់បានហើយ។
|
|||
|
\v 9 ដ្បិតទូលបង្គំមានទ្រព្យច្រើនពេក ទូលបង្គំចេញឆ្ងាយពីព្រះអង្គ ដោយពោលថា«តើព្រះអម្ចាស់ជានរណា?» ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះជាម្ចាស់។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 កុំមួលបង្កាច់អ្នកបម្រើនៅចំពោះចៅហ្វាយឡើយ បើមិនដូច្នេះអ្នកបម្រើនោះដាក់បណ្ដាសាអ្នក ហើយអ្នកត្រូវទទួលទោស។
|
|||
|
|
|||
|
\s5
|
|||
|
\v 11 មនុស្សជំនាន់ខ្លះដាក់បណ្ដាសាឪពុក ហើយមិនដែលដឹងគុណម្ដាយដែរ។
|
|||
|
\v 12 មានមនុស្សខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 មានមនុស្សជំនាន់ខ្លះ ភ្នែករបស់ពួកគេមើលទៅកាន់ទីខ្ពស់ ហើយមើលងាយអ្នកដទៃដោយប្រើក្រខ្សែភ្នែកធំៗ!
|
|||
|
\v 14 មានមនុស្សខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សក្រីក្រឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សមានទុក្ខលំបាកឲ្យអស់ពីចំណោមមនុស្សលោក។
|
|||
|
|
|||
|
\s5
|
|||
|
\v 15 ឈ្លើងមានកូនញីពីរ ពួកវាស្រែកថា «សូមឲ្យហើយ សូមឲ្យ» មានការបីមុខ ដែលមិនចេះស្កប់ចិត្ត ក៏មានទីបួនផង គឺមិនដែលនិយាយថា៖ «ល្មមហើយ»
|
|||
|
\v 16 គឺស្ថានមច្ចុរាជ ស្ត្រីដែលអារ ទឹកដីដែលមិនចេះស្កប់ជាមួយនឹងទឹក ហើយភ្លើងដែលឆេះមិនចេះអស់មិនចេះហើយក៏មិនដែលនិយាយថា «ល្មមហើយ!»
|
|||
|
\v 17 អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 មានការបីយ៉ាង ដែលគួរឲ្យអស្ចារ្យសម្រាប់ទូលបង្គំ ហើយមានទីបួនផងដែលទូលបង្គំមិនអាចយល់ៈ
|
|||
|
\v 19 គឺផ្លូវដែលឥន្រ្ទីហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ហើយជាផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា «ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ»។
|
|||
|
|
|||
|
\s5
|
|||
|
\v 21 នៅក្រោមការទាំងបីយ៉ាង ដែលធ្វើឲ្យក្រឡាប់ផែនដី ហើយនៅក្រោមការទីបួន ដែលផែនដីទ្រាំមិនបាន។
|
|||
|
\v 22 ទាសករដែលបានឡើងសោយរាជ្យ មនុស្សល្ងង់មានអាហារបរិភោគគ្រប់គ្រាន់។
|
|||
|
\v 23 ស្ត្រីចិត្តអាក្រក់មានប្ដី និងអ្នកបម្រើយកប្ដីរបស់ចៅហ្វាយស្រី។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ:
|
|||
|
\v 25 ស្រមោចជាសត្វដែលគ្មានកម្លាំង តែចេះប្រមូលអាហារគរទុកនៅរដូវក្ដៅ
|
|||
|
\v 26 ទន្សាយជាសត្វខ្សោយមិនអស្ចារ្យអីទេ តែពួកវាចេះធ្វើរូងនៅក្រោមផ្ទាំងថ្ម។
|
|||
|
|
|||
|
\s5
|
|||
|
\v 27 កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។
|
|||
|
\v 28 ជីងចក់ជាសត្វដែលគេអាចចាប់បាននឹងដៃ តែពួកវារស់នៅក្នុងវាំងរបស់ស្ដេច។
|
|||
|
|
|||
|
\s5
|
|||
|
\v 29 មានបីមុខ ដែលមានដំណើររុងរឿងក៏មានបួនផង ដែលមានដំណើរយ៉ាងល្អ
|
|||
|
\v 30 គឺសិង្ហជាសត្វខ្លាំងពូកែ លើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ
|
|||
|
\v 31 សេះចម្បាំង ពពែឈ្មោល ហើយមហាក្សត្រជាអ្នកដែលមានទាហាននៅក្បែរជានិច្ច។
|
|||
|
|
|||
|
\s5
|
|||
|
\v 32 បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកតម្កើងខ្លួនឡើង ឬបើអ្នកបានគិតនឹងប្រព្រឹត្តការអាក្រក់ ចូរយកដៃខ្ទប់មាត់ចុះ។
|
|||
|
\v 33 បើអ្នកចម្រាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កឲ្យមានជំលោះ។
|
|||
|
|
|||
|
\s5
|
|||
|
\c 31
|
|||
|
\cl ជំពូក ៣១
|
|||
|
\p
|
|||
|
\v 1 ព្រះបន្ទូលរបស់ព្រះបាទលេមយួល ជាសេចក្ដីទូន្មាន ដែលទ្រង់បានទទួលពីមាតា។
|
|||
|
\v 2 កូនអើយ តើហេតុអ្វី តើនេះគឺអ្វី ជាកូនដែលនៅក្នុងផ្ទៃរបស់យើង? តើកូនត្រូវការអ្វី ជាកូននៃសម្បថរបស់យើង?
|
|||
|
\v 3 កុំឲ្យកម្លាំងរបស់អ្នកទៅកាន់ស្រ្តី ឬផ្តល់ឲ្យអ្នកដែលនឹងបំផ្លាញស្តេចឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 4 លេមយួលអើយ មិនគួរឲ្យពួកស្តេច គឺមិនគួរឲ្យព្រះករុណា សោយស្រាទំពាំងបាយជូរ ក៏មិនគួរឲ្យអ្នកដឹកនាំពោលសួរថា៖ «តើគ្រឿងស្រវឹងដែលខ្លាំងនៅទីណាដែរ?»
|
|||
|
\v 5 ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តិច្បាប់ ហើយបង្វែរពីការត្រឹមត្រូវ នឹងមិនបានជួយដល់មនុស្សខ្វះខាត។
|
|||
|
|
|||
|
\s5
|
|||
|
\v 6 គួរឲ្យគ្រឿងស្រវឹងទៅអ្នកទោសជិតស្លាប់ និងឲ្យស្រាទៅអ្នកដែលកើតទុក្ខកង្វល់វិញ។
|
|||
|
\v 7 ដ្បិតកាលណាគេផឹក គេនឹងភ្លេចភាពក្រីក្រ ហើយលែងនឹកឃើញទុក្ខព្រួយរបស់ពួកគេទៀត។
|
|||
|
|
|||
|
\s5
|
|||
|
\v 8 ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។
|
|||
|
\v 9 ចូរបើកមាត់វិនិច្ឆ័យតាមសេចក្ដីសុចរិត ហើយសម្រេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកម្សត់ទុគ៌ត និងមនុស្សក្រលំបាកដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 10 ស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន? ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។
|
|||
|
\v 11 ដួងចិត្តរបស់ប្តីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ។
|
|||
|
\v 12 នាងធ្វើការល្អសម្រាប់ប្តី ក៏មិនដែលប្រព្រឹត្តការអាក្រក់ពេញមួយជីវិតនាង។
|
|||
|
|
|||
|
\s5
|
|||
|
\v 13 នាងខិតខំរកអំបោះ និងសូត្រ យកមកត្បាញរវៃយ៉ាងដោយដៃ យ៉ាងសប្បាយរីករាយ។
|
|||
|
\v 14 នាងគឺដូចជាអ្នកនាំអាហារមកពីឆ្ងាយ ដូចនាវាដឹកទំនិញ។
|
|||
|
\v 15 នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើរបស់ខ្លួនបានធ្វើ។
|
|||
|
|
|||
|
\s5
|
|||
|
\v 16 នាងពិចារណាមើលចម្ការមួយ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ។
|
|||
|
\v 17 នាងទម្លាប់ចង្កេះឲ្យមានកម្លាំង ហើយឲ្យដៃបានខ្លាំងឡើងដែរ។
|
|||
|
|
|||
|
\s5
|
|||
|
\v 18 នាងឃើញកិច្ចការរបស់នាងដែលអាចបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀងដែលមិនរលត់។
|
|||
|
\v 19 នាងកាន់ខ្នាររវៃអំបោះដោយដៃរបស់នាង ហើយរួចនាងបោះត្រល់ត្បាញផង។
|
|||
|
|
|||
|
\s5
|
|||
|
\v 20 នាងចែកទានទៅដល់មនុស្សក្រីក្រ ហើយជួយជនខ្វះខាតជាមួយនិងដៃដែលពេញក្តីសប្បុរស។
|
|||
|
\v 21 នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសម្លៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។
|
|||
|
|
|||
|
\s5
|
|||
|
\v 22 នាងត្បាញកម្រាលគ្រាលសម្រាប់ខ្លួនឯង នាងមានសម្លៀកបំពាក់ល្អៗដែលមានពណ៌ស្វាយស្រស់។
|
|||
|
\v 23 ស្វាមីរបស់នាងជាមនុស្សដែលគេស្គាល់គោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ទីក្រុង។
|
|||
|
|
|||
|
\s5
|
|||
|
\v 24 នាងក៏ធ្វើអាវខ្លូតទេសសម្រាប់លក់ ហើយធ្វើខ្សែក្រវាត់ឲ្យដល់អ្នកជំនួញ។
|
|||
|
\v 25 នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសើចសប្បាយជាមួយ ពេលវេលាដែលនឹងមកដល់។
|
|||
|
|
|||
|
\s5
|
|||
|
\v 26 នាងពោលដោយប្រាជ្ញានិងក្រឹត្យវិន័យ ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស។
|
|||
|
\v 27 នាងពិនិត្យមើលអស់ទាំងរបៀប របស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារ ដោយសេចក្ដីកម្ជិលឡើយ។
|
|||
|
|
|||
|
\s5
|
|||
|
\v 28 កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើង គោរពដល់ម្តាយ ថាជាអ្នកមានពរ ប្តីនាងក៏សរសើរដល់នាងដោយពោលថា៖
|
|||
|
\v 29 «មានស្រីៗជាច្រើនបានប្រព្រឹត្ត ដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់»។
|
|||
|
|
|||
|
\s5
|
|||
|
\v 30 រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥត ប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះអម្ចាស់ នាងនឹងទទួលការសរសើរ។
|
|||
|
\v 31 សូមផ្តល់ឲ្យនាងនូវផលនៃដៃរបស់នាង សូមឲ្យកិច្ចការរបស់នាង បានជាទីសរសើរដល់នាងនៅទ្វារក្រុង។
|