2021-03-15 15:25:38 +00:00
|
|
|
\id NAM
|
|
|
|
\ide UTF-8
|
|
|
|
\h ណាហ៊ូម
|
|
|
|
\toc1 ណាហ៊ូម
|
|
|
|
\toc2 ណាហ៊ូម
|
|
|
|
\toc3 nam
|
|
|
|
\mt ណាហ៊ូម
|
|
|
|
\s5
|
|
|
|
\c 1
|
|
|
|
\cl ជំពូក ១
|
|
|
|
\p
|
|
|
|
\v 1 នេះជាសេចក្ដីប្រកាសអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលលោកណាហ៊ូមជាអ្នកភូមិអែលកូស។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 ព្រះអម្ចាស់គឺជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះ អម្ចាស់ សងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធព្រះអម្ចាស់សងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះ អង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 ព្រះ អម្ចាស់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំងព្រះអង្គមិនលើកលែងទោសដល់ខ្មាំងសត្រូវឡើយ។ ផ្លូវរបស់ព្រះអម្ចាស់ នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 ព្រះអង្គគំរាមសមុទ្រ ឲ្យទៅជាដីគោក ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ។ ចំណែកទឹកដីបាសាន ទៅជាខ្សោយរូមទាំងទឹកដីកើមែលដែរ ផ្កាព្រៃល្បាណូនក៏ស្រពោន។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 ភ្នំធំៗទាំងឡាយកក្រើកនៅចំពោះព្រះវត្តមានទ្រង់ ហើយភ្នំតូចទាំងប៉ុន្មានក៏រលាយ ផែនដី និងពិភពលោកទាំងមូល និងអ្វីៗទាំងអស់នៅក្នុងលោកនេះ និងដួលរលំនៅចំពោះព្រះវត្តមានទ្រង់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 តើមានអ្នកណាអាចនឹងឈរនៅមុខ សេចក្ដីក្រោធព្រះអង្គបាន? តើអ្នកណានឹងធន់នៅបានក្នុងពេលដែល សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង? សេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ ដោយសារព្រះអង្គ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ព្រះអម្ចាស់ល្អ ហើយជាទីពឹងមាំមួននៅថ្ងៃដ៏លំបាក ព្រះអង្គក៏ស្មោះត្រង់ដល់អស់អ្នកដែលជ្រកកោនក្នុងទ្រង់។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ប៉ុន្តែ ព្រះអង្គនឹងបំផ្លាញពួកបច្ចាមិត្តរបស់សត្រូវ ឲ្យវិនាសសាបសូន្យ ដោយទឹកជំនន់ ហើយនឹងដេញពួកខ្មាំងសត្រូវរបស់ព្រះអង្គទៅក្នុងទីងងឹត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 តើអ្នករាល់គ្នាគិតបង្កើតគម្រោង ទាស់នឹងព្រះអម្ចាស់? ព្រះអង្គនឹងធ្វើឲ្យវាវិនាសទៅ មិនឲ្យវាធ្វើទុក្ខជាលើកទីពីរទេ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ដ្បិតពួកគេនឹងត្រូវឆេះអស់រលីងដូចជាចំបើងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ ពួកគេត្រូវបានលេបត្របាកដោយភ្លើង ដូចភ្លើងឆេះគំនរចំបើង។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 មានម្នាក់ដែលនឹងងើបឡើងចេញពីចំណោមអ្នក គឺនីនីវេ ដែលគិតគូរការអាក្រក់ទាស់នឹងព្រះអម្ចាស់ គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ។ ប៉ុន្តែអ្នកវិញយូដាអើយ យើងបានបន្ទាបអ្នកម្តងហើយ តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 ឥឡូវនេះ យើងនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្ដាច់ចំណងឯងផង»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 ព្រះអម្ចាស់បានផ្តល់សេចក្តីបង្គាប់អំពីអ្នក ក្រុងនីនីវេ «អ្នកនឹងមិនមានកូនចៅដើម្បីបន្តវេនឈ្មោះទៀតឡើយ។ យើងនឹងដកអស់ទាំងរូបឆ្លាក់ និងរូបសិត ចេញពីវិហាររបស់ព្រះទាំងប៉ុន្មានចេញពីរបស់ឯង។ យើងនឹងជីករណ្តៅដីហើយរៀបចំផ្នូរសម្រាប់ឯង ដ្បិតឯងគម្រក់ណាស់»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 មើល៍! នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង យូដាចូរលាបំណន់ឯងចុះ ដ្បិតមនុស្សពាលនឹងមិនដែល ធ្វើទុក្ខឯងទៀតឡើយ គេត្រូវវិនាសអស់ទៅ»។
|
|
|
|
\s5
|
|
|
|
\c 2
|
|
|
|
\cl ជំពូក ២
|
|
|
|
\p
|
|
|
|
\v 1 អ្នកដែលកម្ចាត់កម្ចាយបានឡើងមកទាស់នឹងឯងហើយ។ ចូរការពារបន្ទាយ ត្រូវយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចម្រើនកម្លាំងទព័យ៉ាងសន្ធឹកចុះ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 ដ្បិតព្រះអម្ចាស់កំពុងកសាងសេចក្ដីរុងរឿង របស់យ៉ាកុបឡើងវិញ ដូចជារាជ្យអុីស្រាអែលដែរ ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង ទំពាំងបាយជូររបស់គេអស់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 ខែលនៃមនុស្សខ្លាំងពូកែរបស់គេ ពណ៌ក្រហម ទាហានរបស់គេស្លៀកពាក់ពណ៌ក្រហមឆ្អៅ ចំណែក ឯរទេះចម្បាំងភ្លឺផ្លេកៗនៅថ្ងៃដែលគេប្រមូលផ្ដុំទ័ព ទាំងគ្រវីលំពែងដងកកោះ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 រទេះចម្បាំងរត់យ៉ាងសម្បើមទៅតាមផ្លូវ រត់ចុះឡើងតាមផ្លូវ មានភាពដូចជាចន្លុះ ហើយរត់លឿនដូចជាផ្លេកបន្ទោរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 ម្នាក់ដែលនឹងមកបំផ្លាញអ្នកទៅជាចំណែកតូចៗ បានហៅជាមេទ័ព តែពួកគេភ័យញ័រនៅក្នុងចំណោមគេទាំងញ័រជើងផង ពួកគេប្រញាប់ប្រញាល់ដើម្បីវាយកំផែងក្រុង។ ខែលធំទាំងនេះគឺធ្វើសម្រាប់ការពារទ័ពប្រយុទ្ធទាំងនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ទ្វារខាងទន្លេបានបង្ខំឲ្យរបើកឡើង ហើយដំណាក់ស្តេចក៏រលំចុះក្រោម។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ព្រះនាងហ៊ូសាបត្រូវគេយកសំលៀកបំពាក់និងចាប់ជាឈ្លើយ ពួកបាវបម្រើស្រីរបស់ព្រះនាងក៏យំថ្ងូរដូចជាសត្វព្រាបទាំងគក់ទ្រូងផង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ក្រុងនីនីវេប្រៀបដូចជាអាងទឹកដែលធ្លាយ គឺមនុស្សបានរត់ភៀសខ្លួន ដូចជាទឹកបុកគំហុក។ គេឯទៀតស្រែកថា «ឈប់សិន ឈប់សិន» តែគ្មាននរណាមួយបែរក្រោយឡើយ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 ចូរយកប្រាក់ជាជ័យភ័ណ្ឌ យកមាសជាជ័យភ័ណ្ឌចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ទីក្រុងនីនីវេនៅទទេ ក៏ខូចបង់ មនុស្សក៏រសាយចិត្តទៅ ទាំងទន់ជង្គង់ ញ័រខ្លួន ហើយមុខរបស់គេទាំងអស់គ្នាក៏ស្លេកស្លាំង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 តើរូងសិង្ហនោះបាត់ទៅណាហើយ ប្រៀបដូចជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ សិង្ហឈ្មោល និងសិង្ហញីឲ្យដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ?
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចម្អែតកូនក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងពាំសាច់សត្វមកដាក់ពេញក្នុងរូងវាទៀតផង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 «មើល៍! យើងទាស់នឹងឯង នេះគឺជាការប្រកាសរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ជ័យភ័ណ្ឌចេញពីទឹកដីរបស់ឯង ហើយគេនឹងលែងឭសំឡេងរបស់អ្នកនាំសារទៀតឡើយ»។
|
|
|
|
\s5
|
|
|
|
\c 3
|
|
|
|
\cl ជំពូក ៣
|
|
|
|
\p
|
|
|
|
\v 1 វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម! វាមានពេញដោយការកុហក និងការលួចប្លន់មិនឈប់ឈរ អំពើឃោរឃៅ គឺតែងតែកើតឡើងនៅក្នុងទីក្រុងនេះ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 ប៉ុន្តែពេលនេះ មានតែសូរសម្លេងយំសោក ហើយនិងសម្លេងសូរសន្ធឹកកង់ សូរសេះបោល និងសូររឃុករឃាក់នៃរទេះចម្បាំងវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 មានកងទ័ពប្រយុទ្ធសេះបានសំរុកចូល ជាមួយដាវដែលភ្លឺចាំង ហើយលំពែងផ្លេកៗ មានសាកសពគរលើគ្នាយ៉ាងច្រើន មានមនុស្សស្លាប់យ៉ាងសន្ធឹក វាគ្មានទីបព្ចាប់ឡើយ អ្នកដែលវាយប្រហារគេបានជំពប់ដួលលើសាកសពនោះ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីពេស្យា ដែលមានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់ជនជាតិទាំងឡាយ ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសារអំពើអាបធ្មប់របស់វា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 «មើល៍! យើងទាស់ប្រឆាំងនិងឯង នេះព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា យើងនឹងសើយសំពត់ឯងឡើងគ្របមុខឯង ហើយនឹងបង្ហាញឲ្យពួកជនជាតិទាំងប៉ុន្មាន ឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរ ឃើញកេរ្តិ៍ខ្មាសរបស់ឯង។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ហើយយើងនឹងបោះសេចក្តីកខ្វក់ គួរខ្ពើមទៅលើឯង ឲ្យឯងទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 នោះអស់អ្នកណាដែលឃើញឯង និងគេចរត់ពីឯងទៅ ដោយពាក្យថា «ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក» តើនឹងរកអ្នកណាអាចជួយរំលែកទុក្ខអ្នកបាន?»
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 នីនីវេ! តើឯងវិសេសជាងក្រុងថេប ដែលនៅជាប់ទាំងទន្លេនីលហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី?
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 ទឹកដីអេត្យូពី និងទឹកដីអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកទឹកដីពូថ និងអ្នកទឹកដីលីប៊ី ក៏ជាពួកសម្ព័ន្ឋមិត្តរបស់គេដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ទោះបីបោះបង់យ៉ាងនេះក្ដី នាងក៏ទៅជាឈ្លើយដែរ ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវ ពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នា មេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 ឯងនិងត្រូវស្រវឹងដូច្នោះដែរ អ្នកនឹងព្យាយាមលាក់ខ្លួន ហើយនឹងស្វែងរកទីកន្លែងពួន ឲ្យរួចផុតពីខ្មាំងសត្រូវ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 អស់ទាំងបន្ទាយរបស់ឯងនឹងដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 មើល៍ នៅក្នុងចំណោមពួកស្រីៗរបស់ពួកអ្នក ទ្វារនៃទឹកដីឯងបើកចំហសម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកអ្នកអស់ទៅហើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងជុំជិត ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅលាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 ភ្លើងនឹងឆេះបន្សុសអ្នកគ្មានសល់ ហើយនឹងមានដាវកាត់អ្នកផងដែរ។ គឺវានឹងស៊ីបង្ហិនអ្នកដូចជាកណ្តូប។ ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចកណ្តូបទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 អ្នកបានចម្រើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែពួកគេដូចជាកណ្តូបតូចៗ ក៏ត្រូវបានដង្កូវស៊ីបង្ហិននៅលើដី រួចទៅបាត់ហើយ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាកណ្តូប ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំក្នុងរបងនៅពេលថ្ងៃរងា។ ប៉ុន្តែ កាលណាថ្ងៃរះឡើង នោះវាហើរទៅបាត់ ទៅកន្លែងណាក៏មិនដឹងដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 ស្តេចជនជាតិអាស្សុីរី ពួកគង្វាលរបស់អ្នក គេដេកលក់អស់ហើយ ការគ្រប់គ្រង់ដែលពេញដោយកុហកនិងដួលទៅ ប្រជាជនរបស់អ្នកត្រូវកំចាត់កំចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 គ្មានអ្វីអាចព្យាបាលអ្នកឲ្យបាត់របួសឡើយ ព្រោះរបួសអ្នកធ្ងន់ណាស់។ គ្រប់គ្នាដែលឮដំណឹងពីអ្នក គេទះដៃអរសប្បាយដាក់អ្នកដែរ។ តើមានអ្នកណាដែលបានគេចពីអំពើកំណាច របស់អ្នកបាននោះ?
|