2021-03-15 15:25:38 +00:00
|
|
|
\id EXO
|
|
|
|
\ide UTF-8
|
|
|
|
\h និក្ខមនំ
|
|
|
|
\toc1 និក្ខមនំ
|
|
|
|
\toc2 និក្ខមនំ
|
|
|
|
\toc3 exo
|
|
|
|
\mt និក្ខមនំ
|
|
|
|
\s5
|
|
|
|
\c 1
|
|
|
|
\cl ជំពូក ១
|
|
|
|
\p
|
|
|
|
\v 1 ទាំងនេះគឺជាឈ្មោះកូនចៅអ៊ីស្រាអែល ដែលបានចុះមកអេស៊ីបជាមួយលោកយ៉ាកុប ម្នាក់ៗតាមគ្រួសាររបស់គេ។
|
|
|
|
\v 2 មាន លោករូបេន លោកស៊ីម្មាន លោកលេវី លោកយូដា
|
|
|
|
\v 3 លោកអ៊ីសាខារ លោកសាប់យូឡូន លោកបេនយ៉ាមីន
|
|
|
|
\v 4 លោកដាន់ លោកណែបថាលី លោកកាដ និងលោកអេស៊ើរ។
|
|
|
|
\v 5 មនុស្សទាំងអស់ដែលនៅក្នុងពូជពង្សរបស់លោកយ៉ាកុបមានចំនួនចិតសិបនាក់។ លោកយ៉ូសែបរស់នៅក្នុងទឹកដីអេស៊ីបរួចរាល់ហើយ។
|
|
|
|
\s5
|
|
|
|
\v 6 លោកយ៉ូសែប និងបងប្អូនរបស់គាត់ទាំងអស់ និងមនុស្សនៅជំនាន់នោះទាំងអស់បានស្លាប់អស់ទៅ។
|
|
|
|
\v 7 ជនជាតិអ៊ីស្រាអែលបានបង្កើតកូន មានចំនួនកើនឡើងជាច្រើនសន្ធឹកសន្ធាប់ ហើយមានកម្លាំងកាន់តែខ្លាំងឡីេង ពួកគេរស់នៅពេញទឹកដីនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 នៅគ្រានោះ មានស្តេចថ្មីមួយអង្គបានគ្រប់គ្រងនៅអេស៊ីប ស្តេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
|
|
|
|
\v 9 ស្តេចនោះមានបន្ទូលទៅកាន់រាស្រ្តរបស់ព្រះអង្គថា៖ «មើល៍ ជនជាតិអ៊ីស្រាអែលមានចំនួនច្រើនណាស់ ហើយខ្លាំងជាងយើងទៀត។
|
|
|
|
\v 10 មក៍ ចូរយើងប្រព្រឹត្តនឹងពួកគេដោយប្រាជ្ញាចុះ បើមិនដូច្នោះទេ ពួកគេនឹងមានចំនួនកាន់តែច្រើនឡើងហើយ ហើយប្រសិនបើមានសង្រ្គាមកើតឡើង ពួកគេនឹងចូលរួមជាមួយខ្មាំងសត្រូវ ប្រយុទ្ធជាមួយយើង ហើយនឹងចាកចេញពីស្រុក»។
|
|
|
|
\s5
|
|
|
|
\v 11 ដូច្នេះ ជនជាតិអេស៊ីបបានដាក់មេត្រួតត្រាលើពួកគេ ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលបានសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ធ្វើជាឃ្លាំងថ្វាយស្តេចផារ៉ោន។
|
|
|
|
\v 12 ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនពួកគេខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលមានចំនួនកាន់តែច្រើន ហើយរស់នៅពេញទឹកដីនោះ។ ដូច្នេះ ជនជាតិអេស៊ីបបានចាប់ផ្តើមភ័យខ្លាចជនជាតិអ៊ីស្រាអែល។
|
|
|
|
\s5
|
|
|
|
\v 13 ជនជាតិអេស៊ីបបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើការយ៉ាងធ្ងន់ធ្ងរ។
|
|
|
|
\v 14 ជនជាតិអេស៊ីបបានធ្វើឲ្យពួកគេរស់នៅដោយភាពជូរល្វីង គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ។ ការដែលពួកគេតម្រូវនោះគឺធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 បន្ទាប់មក ស្តេចរបស់អេស៊ីបបានមានបន្ទូលទៅកាន់ឆ្មបជនជាតិហេព្រើរពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ហើយម្នាក់ទៀតឈ្មោះនាងពូអា ដែលជួយស្ត្រីហេព្រើរ
|
|
|
|
\v 16 ដោយបន្ទូលថា៖ «នៅពេលនាងជួយស្ត្រីជនជាតិហេព្រើរសម្រាលកូន ចូរសង្កេតមើល នៅពេលពួកគេសម្រាល។ ប្រសិនបើ កើតមកជាកូនប្រុស ដូច្នេះ អ្នកត្រូវសម្លាប់វាចោលទៅ ប៉ុន្តែ ប្រសិនបើជាកូនស្រីវិញ ទុកឲ្យវារស់នៅចុះ»។
|
|
|
|
\v 17 ប៉ុន្តែ ឆ្មបជាមនុស្សកោតខ្លាចព្រះជាម្ចាស់ ហើយមិនបានធ្វើដូចដែលស្តេចអេស៊ីបបានបង្គាប់ដល់ពួកគេទេ។ ផ្ទុយទៅវិញពួកគេទុកឲ្យកូនប្រុសមានជីវិត។
|
|
|
|
\s5
|
|
|
|
\v 18 ស្តេចអេស៊ីបបានកោះហៅឆ្មបទាំងពីរនាក់មក ហើយមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ហើយអនុញ្ញាតឲ្យកូនប្រុសនៅរស់ដូច្នេះ?»
|
|
|
|
\v 19 ឆ្មបទាំងពីរទូលឆ្លើយទៅស្តេចផារ៉ោនថា៖ «ស្ត្រីជនជាតិហេព្រើរមិនដូចជាស្រី្តជនជាតិអេស៊ីបទេ។ ពួកគេរឹងប៉ឹងណាស់ ពួកគេសម្រាលកូនមុនពេលឆ្មបទៅដល់ផង»។
|
|
|
|
\s5
|
|
|
|
\v 20 ព្រះជាម្ចាស់បានការពារឆ្មបទាំងនេះ។ ពួកគេមានចំនួនកើនឡើង ហើយកាន់តែខ្លាំងឡើងថែមទៀតផង។
|
|
|
|
\v 21 ដោយសារឆ្មបបានកោតខ្លាចដល់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានប្រទានពរដល់គ្រួសាររបស់ពួកគេ។
|
|
|
|
\v 22 ស្តេចផារ៉ោនបានបង្គាប់ដល់មន្ត្រីរបស់ព្រះអង្គទាំងអស់ថា៖ «អ្នករាល់គ្នាត្រូវបោះចោលកូនប្រុសទាំងអស់ដែលបានកើតមកទៅក្នុងទន្លេទាំងអស់ ប៉ុន្តែ កូនស្រីទាំងអស់ត្រូវទុកឲ្យរស់វិញ»។
|
|
|
|
\s5
|
|
|
|
\c 2
|
|
|
|
\cl ជំពូក ២
|
|
|
|
\p
|
|
|
|
\v 1 គ្រានោះ មានបុរសនៅកុលសម្ព័ន្ធលេវីម្នាក់បានរៀបការជាមួយស្រី្តនៅក្នុងកុលសម្ព័ន្ធលេវីដែរ។
|
|
|
|
\v 2 នាងមានផ្ទៃពោះ ហើយបានសម្រាលកូនប្រុសមួយ។ នៅពេលនាងឃើញកូនប្រុសនោះមានសុខភាពល្អ នាងបានលាក់កូននោះអស់រយៈពេលបីខែ។
|
|
|
|
\s5
|
|
|
|
\v 3 ប៉ុន្តែ នៅពេលនាងលាក់កូននោះទៀតលែងបាន នាងយកជាលមួយធ្វើពីដើមបបុស ហើយយកជ័រ និងម្រ័ក្សណ៍មកលាប។ បន្ទាប់មក ដាក់កូននោះទៅក្នុងជាល រួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីល។
|
|
|
|
\v 4 បងស្រីរបស់ទារកតាមមើលពីចម្ងាយ ដើម្បីឲ្យដឹងថា នឹងមានអ្វីកើតឡើងជាមួយនឹងទារកនោះ។
|
|
|
|
\s5
|
|
|
|
\v 5 បុត្រីរបស់សេ្តចផារ៉ោនបានចុះមកស្រង់ទឹកនៅទន្លេ នៅពេលពួកភីលៀងដើរលេងនៅតាមដងទន្លេ។ នាងបានឃើញជាលមួយនៅក្នុងគុម្ពត្រែង ហើយព្រះនាងបានចាត់ភីលៀងឲ្យទៅយកមក។
|
|
|
|
\v 6 ពេលព្រះនាងបើកឡើង ព្រះនាងឃើញកូនមួយ។ មើល៍ កូននោះកំពុងតែយំ។ ព្រះនាងមានព្រះទ័យមេត្តាលើកូននោះ ហើយមានបន្ទូលថា៖ «កូនប្រាកដជាកូនរបស់ជនជាតិហេព្រើរហើយ»។
|
|
|
|
\s5
|
|
|
|
\v 7 បន្ទាប់មក បងស្រីរបស់កូននោះ បានចូលទៅទូលបុត្រីរបស់ស្តេចផារ៉ោនថា៖ «តើឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ជនជាតិហេព្រើរ ថ្វាយព្រះនាងទេ?»
|
|
|
|
\v 8 បុត្រីផារ៉ោនមានសវនីយ៍ថា៖ «ទៅចុះ»។ ដូច្នេះ ក្មេងស្រីនោះបានទៅ ហើយបានទៅជួបម្តាយរបស់កូននោះ។
|
|
|
|
\s5
|
|
|
|
\v 9 បុត្រីផារ៉ោនមានសវនីយ៍ទៅកាន់ម្តាយរបស់កូននោះថា៖ «ចូរយកកូន ទៅបំបៅឲ្យខ្ញុំ ហើយយើងនិងឲ្យថ្លៃឈ្នួលដល់អ្នក»។ ដូច្នេះ ស្ត្រីនោះក៏យក ហើយបំបៅកូននោះ។
|
|
|
|
\v 10 នៅពេលកូនធំឡើង នាងបានយកកូននោះទៅថ្វាយបុត្រីស្តេចផារ៉ោន ហើយគាត់បានក្លាយជាកូនរបស់ព្រះនាង។ ព្រះនាងបានដាក់ឈ្មោះកូននោះថា ម៉ូសេ ហើយមានសវនីយ៍ថា៖ «ព្រោះយើងបានយកកូនចេញពីទឹក»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 នៅពេលលោកម៉ូសេធំឡើង គាត់បានទៅរកប្រជាជនរបស់គាត់ ហើយបានសង្កេតមើលការងារលំបាករបស់ពួកគេ។ គាត់បានឃើញជនជាតិអេស៊ីបវាយជនជាតិហេព្រើរម្នាក់ ជាជនជាតិរបស់គាត់។
|
|
|
|
\v 12 គាត់បានមើលឆ្វេងមើលស្តាំ ហើយពេលគាត់ឃើញថាគ្មាននរណានៅទីនោះ គាត់បានសម្លាប់ជនជាតិអេស៊ីបនោះ ហើយបានកប់អ្នកនោះនៅក្នុងខ្សាច់។
|
|
|
|
\s5
|
|
|
|
\v 13 នៅថ្ងៃបន្ទាប់ គាត់បានចេញក្រៅម្តងទៀត ហើយមើល៍ មានជនជាតិហេព្រើរពីរនាក់កំពុងតែវាយគ្នា។ គាត់បាននិយាយទៅម្នាក់ដែលធ្វើខុសថា៖ «ហេតុអ្វីបានវាយគូកនខ្លួនដូច្នេះ?»
|
|
|
|
\v 14 បុ៉ន្តែ បុរសនោះឆ្លើយថា៖ «តើអ្នកណាតាំងឯងឲ្យធ្វើជាអ្នកដឹកនាំ ហើយជាចៅក្រមលើយើង? តើលោកគ្រោងនឹងសម្លាប់ខ្ញុំ ដូចលោកបានស្លាប់ជនជាតិអេស៊ីបដែលមែនទេ?» នោះ លោកម៉ូសេមានការភ័យខ្លាចជាខ្លាំង ហើយប្រាប់ថា៖ «អ្វីដែលខ្ញុំបានធ្វើ អ្នកផ្សេងដឹងអស់ហើយ»។
|
|
|
|
\s5
|
|
|
|
\v 15 ពេលស្តេចផារ៉ោនបានដឹងរឿងនេះ ស្តេចបានព្យាយាមសម្លាប់លោកម៉ូសេ។ ប៉ុន្តែ លោកម៉ូសេបានរត់គេចចេញពីស្តេចផារ៉ោន ហើយទៅស្នាក់នៅទឹកដីម៉ាឌាន។ គាត់បានអង្គុយនៅជិតអណ្ដូងទឹក។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 បូជាចារ្យរបស់ជនជាតិម៉ាឌានមានកូនស្រីប្រាំពីរនាក់។ ពួកគេបានមក ដងទឹក ហើយចាក់ទឹកពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
|
|
|
|
\v 17 អ្នកគង្វាលចៀមបានមក ហើយព្យាយាមដេញពួកគេ ប៉ុន្តែ លោកម៉ូសេបានទៅ ហើយជួយពួកគេ។ បន្ទាប់មក គាត់បានឲ្យទឹកហ្វូងសត្វរបស់ពួកគេផឹក។
|
|
|
|
\s5
|
|
|
|
\v 18 ពេលពួកស្រីៗបានទៅឯលោករេហូលជាឪពុករបស់ពួកគេ គាត់សួរថា៖ «ហេតុអ្វីបានជាកូនមកផ្ទះលឿនម៉េ្លះថ្ងៃនេះ?»
|
|
|
|
\v 19 ពួកគេប្រាប់ថា៖ «ជនជាតិអេស៊ីបបានជួយពួកយើងពីពួកអ្នកគង្វាលទាំងឡាយ។ គាត់ថែមទាំងបានដងទឹកឲ្យហ្វូងសត្វយើងផឹកទៀតផង»។
|
|
|
|
\v 20 គាត់ប្រាប់ទៅកូនស្រីរបស់គាត់ថា៖ «តើគាត់នៅឯណា?» ហេតុអ្វីបានជាកូនទុកបុរសនោះចោល? ហៅគាត់មក ដើម្បីឲ្យគាត់បានទទួលទានអាហារជាមួយយើង»។
|
|
|
|
\s5
|
|
|
|
\v 21 លោកម៉ូសេយល់ព្រមស្នាក់នៅជាមួយលោកនោះ ដែលបានប្រគល់នាងសេផូរ៉ា កូនស្រីរបស់គាត់ឲ្យរៀបការជាមួយលោកម៉ូសេ។
|
|
|
|
\v 22 នាងបង្កើតបានកូនប្រុសមួយ ហើយលោកម៉ូសេបានដាក់ឈ្មោះកូននោះថា គើសម គាត់និយាយថា៖ «ខ្ញុំជាអ្នកស្នាក់នៅក្នុងស្រុកដទៃ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 23 ជាយូរឆ្នាំក្រោយមក ស្តេចអេស៊ីបបានសុគត។ ជនជាតិអ៊ីស្រាអែលបានស្រែកថ្ងូរ ដោយសារធ្វើការជាទាសក។ ពួកគេបានអំពាវនាវជាជំនួយ ហើយពួកគេបានទូលអង្វរដល់ព្រះជាម្ចាស់ ដោយសារតែចំណងរបស់ពួកគេ។
|
|
|
|
\v 24 នៅពេលព្រះជាម្ចាស់បានឮសម្រែករបស់ពួកគេ ព្រះជាម្ចាស់បាននឹកចាំពីសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
|
|
|
|
\v 25 ព្រះជាម្ចាស់បានទតឃើញជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានជ្រាបពីទុក្ខលំបាករបស់ពួកគេ។
|
|
|
|
\s5
|
|
|
|
\c 3
|
|
|
|
\cl ជំពូក ៣
|
|
|
|
\p
|
|
|
|
\v 1 លោកម៉ូសេកំពុងតែឃ្វាលហ្វូងចៀមរបស់លោកេយត្រូ ឪពុកក្មេករបស់គាត់ ជាបូជាចារ្យរបស់ជនជាតិម៉ាឌាន។ លោកម៉ូសេបាននាំហ្វូងចៀមទៅកន្លែងមួយឆ្ងាយនៅទីរហោស្ថាន ហើយបានដល់ហោរ៉ែប ភ្នំរបស់ព្រះជាម្ចាស់។
|
|
|
|
\v 2 មានទេវតារបស់ព្រះជាម្ចាស់បានលេចមកជួបលោកក្នុងសណ្ឋានជាអណ្ដាតភ្លើងនៅក្នុងគុម្ពបន្លា។
|
|
|
|
\v 3 លោកម៉ូសេសម្លឹងមើល ហើយមើល៍ គុម្ពបន្លាកំពុងឆេះ ប៉ុន្តែ មិនឆេះសុសឡើយ។ លោកម៉ូសេនិយាយថា៖ «ខ្ញុំនឹងទៅមើលឲ្យឃើញថាការដ៏អស្ចារ្យនេះគឺជាអ្វី ហេតុអ្វីបានជាគុម្ពបន្លាឆេះមិនសុសដូច្នេះ?»
|
|
|
|
\s5
|
|
|
|
\v 4 នៅពេលព្រះជាម្ចាស់ឃើញថា លោកបានឈៀងចូលមកជិតដើម្បីមើល នោះ ព្រះជាម្ចាស់បានហៅលោកចេញពីគុម្ពបន្លា ហើយមានបន្ទូលថា៖ «ម៉ូសេ ម៉ូសេ»។ លោកម៉ូសេឆ្លើយថា៖ «ទូលបង្គំនៅទីនេះ»។
|
|
|
|
\v 5 ព្រះជាម្ចាស់មានបន្ទូលថា៖ «កុំចូលមកជិតទៀតឡើយ! ចូរដោះស្បែកជើងចេញពីជើងរបស់អ្នក ដ្បិត កន្លែងដែលអ្នកកំពុងឈរគឺជាដីដែលបានញែកសម្រាប់យើង»។
|
|
|
|
\v 6 ព្រះអង្គបន្ថែមទៀតថា៖ «យើងគឺជាព្រះជាម្ចាស់ឪពុករបស់អ្នក ព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប»។ បន្ទាប់មក លោកម៉ូសេក៏គ្របមុខរបស់គាត់ ដ្បិត គាត់ភ័យខ្លាចក្នុងការសម្លឹងមើលព្រះជាម្ចាស់។
|
|
|
|
\s5
|
|
|
|
\v 7 ព្រះអម្ចាស់មានបន្ទូលថា៖ «យើងបានឃើញពីការឈឺចាប់ប្រជារាស្រ្តរបស់យើងដែលនៅក្នុងអេស៊ីបហើយ។ យើងបានឮសម្រែករបស់ពួកគេ ដោយសារមេត្រួតត្រារបស់ពួកគេ ដ្បិត យើងជ្រាប់ពីការឈឺចាប់របស់ពួកគេ។
|
|
|
|
\v 8 យើងបានយាងមកដើម្បីរំដោះពួកគេពីអំណាចរបស់ជនជាតិអេស៊ីប ហើយនាំពួកគេត្រឡប់ទៅទឹកដីដែលល្អ ហើយធំ គឺទៅទឹកដីដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ ទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
|
|
|
|
\s5
|
|
|
|
\v 9 ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានមកដល់យើងហើយ។ លើសពីនេះ យើងបានឃើញការសង្កត់សង្កិន ដែលធ្វើឡើងដោយជនជាតិអេស៊ីប។
|
|
|
|
\v 10 ដូច្នេះ យើងនឹងចាត់អ្នកទៅឯស្តេចផារ៉ោន ដើម្បីឲ្យអ្នកអាចនាំប្រជារាស្រ្តរបស់យើង គឺជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប»។
|
|
|
|
\s5
|
|
|
|
\v 11 ប៉ុន្តែ លោកម៉ូសេទូលទៅព្រះជាម្ចាស់ថា៖ «តើទូលបង្គំជានរណា ដែលទូលបង្គំអាចទៅគាល់ស្តេចផារ៉ោន ហើយអាចនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបបាន?»
|
|
|
|
\v 12 ព្រះជាម្ចាស់មានបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក។ ហើយនេះគឺជាទីសម្គាល់ដល់អ្នកថា យើងបានចាត់អ្នកឲ្យទៅមែន។ នៅពេលអ្នកបាននាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបមក អ្នកនឹងថ្វាយបង្គំហើយនៅលើភ្នំនេះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 លោកម៉ូសេទូលទៅព្រះជាម្ចាស់ថា៖ «នៅពេលទូលបង្គំទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់របស់បុព្វបុរសរបស់អ្នករាល់គ្នាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នា» ហើយបើពួកគេសួរមកទូលបង្គំថា៖ «តើព្រះអង្គមានព្រះនាមអ្វី?» តើគួរឲ្យទូលបង្គំប្រាប់ពួកគេយ៉ាងដូចម្តេច?»
|
|
|
|
\v 14 ព្រះជាម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «យើងគឺជាយើង»។ ព្រះជាម្ចាស់មានបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានចាត់អ្នកឲ្យមក»។
|
|
|
|
\v 15 ព្រះជាម្ចាស់ក៏មានបន្ទូលជាមួយលោកម៉ូសេថែមទៀតថា៖ «អ្នកត្រូវប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុបបានចាត់ខ្ញុំមកឯអ្នករាល់គ្នា។ នេះគឺជានាមដ៏នូវអស់កល្បជានិច្ចរបស់យើង ហើយនេះគឺជារបៀបដែលនឹងធ្វើឲ្យមនុស្សគ្រប់ជំនាន់បាននឹកចាំយើង»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 ចូរទៅ ហើយប្រមូលពួកចាស់ទុំរបស់អ៊ីស្រាអែលមកជួបជុំគ្នា។ ចូរប្រាប់ដល់ពួកគេថា៖ «ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះជាម្ចាស់របស់លោកអប្រាហាំ ព្រះជាម្ចាស់របស់លោកអ៊ីសាក និងព្រះជាម្ចាស់របស់លោកយ៉ាកុប បានយាងមកជួបខ្ញុំ ហើយមានបន្ទូលថា៖ «យើងបានសង្កេតឃើញអ្នករាល់គ្នា ហើយបានឃើញអ្វីដែលជនជាតិអេស៊ីបបានធ្វើចំពោះអ្នករាល់គ្នា។
|
|
|
|
\v 17 យើងបានសន្យាថានឹងនាំអ្នករាល់គ្នាចេញពីការសង្កត់សង្កិនរបស់អេស៊ីប ទៅកាន់ទឹកដីជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដែលសម្បូរទៅដោយទឹកដោះ និងទឹកឃ្មុំ»។
|
|
|
|
\v 18 ពួកគេនឹងស្តាប់តាមអ្នក។ អ្នក និងអ្នកដឹកនាំជនជាតិអ៊ីស្រាអែលត្រូវទៅគាល់ស្តេចអេស៊ីប ហើយត្រូវទូលដល់ស្តេចអេស៊ីបថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ បានយាងមកជួបយើង។ ដូច្នេះ សូមអនុញ្ញាតឲ្យយើងបានធ្វើដំណើរចេញទៅទីរហោស្ថានក្នុងរយៈពេលបីថ្ងៃ ដើម្បីឲ្យយើងខ្ញុំបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង»។
|
|
|
|
\s5
|
|
|
|
\v 19 ប៉ុន្តែ យើងដឹងថា ស្តេចនឹងមិនអនុញ្ញាតឲ្យអ្នកចេញទៅទេ លុះត្រាតែប្រើកម្លាំងដៃ។
|
|
|
|
\v 20 យើងនឹងលើកដៃរបស់យើងវាយជនជាតិអេស៊ីប ជាមួយនឹងការអស្ចារ្យគ្រប់យ៉ាងដែលយើងនឹងធ្វើនៅក្នុងចំណោមពួកគេ។ បន្ទាប់មក ស្តេចនឹងអនុញ្ញាតឲ្យអ្នកទៅហើយ។
|
|
|
|
\v 21 យើងនឹងធ្វើឲ្យជនជាតិអេស៊ីបផ្តល់ក្តីមេត្តាដល់ជនជាតិអ៊ីស្រាអែល ដូច្នេះ នៅពេលអ្នកចេញពីអេស៊ីប អ្នករាល់គ្នានឹងមិនចេញមកដោយដៃទទេទ្បេីយ។
|
|
|
|
\v 22 ស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំប្រាក់ មាសពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា និងសម្លៀកបំពាក់ពីអ្នកជិតខាងរបស់គេដែលមានផ្ទះនៅជិតជាជនជាតិអេស៊ីប។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។
|
|
|
|
\s5
|
|
|
|
\c 4
|
|
|
|
\cl ជំពូក ៤
|
|
|
|
\p
|
|
|
|
\v 1 លោកម៉ូសេបានទូលថា៖ «ចុះប្រសិនបើ ពួកគេមិនជឿទូលបង្គំ ឬមិនស្តាប់ទូលបង្គំ ប៉ុន្តែ ផ្ទុយទៅវិញ ព្រះជាម្ចាស់មិនបានយាងមកឲ្យអ្នកឃេីញទេ»។
|
|
|
|
\v 2 ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «តេីអ្វីនោះនៅក្នុងដៃរបស់អ្នក?» លោកម៉ូសេទួលថា៖ «មានដំបងមួយ»។
|
|
|
|
\v 3 ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរបោះវាទៅលេីដីចុះ» លោកម៉ូសេក៏បោះវាទៅលេីដី ហេីយវាក៏បានក្លាយទៅជាសត្វពស់់។ លោកម៉ូសេក៏បានរត់ចេញពីវា។
|
|
|
|
\s5
|
|
|
|
\v 4 ព្រះអម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេថា៖ «ចូរលូកដៃរបស់អ្នកហេីយចាប់កន្ទូយរបស់វាចុះ»។ ដូច្នេះ គាត់លូកដៃចាប់សត្វពស់នោះ។ វាក៏បានក្លាយទៅជាដំបងនៅក្នុងដៃរបស់គាត់វិញ។
|
|
|
|
\v 5 «បែបនេះពួកគេនឹងមានជំនឿលេីដល់ព្រះអម្ចាស់ គឺជាព្រះជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ គឺជាព្រះជាម្ចាស់របស់លោកអប្រាហាំ ជាព្រះជាម្ចាស់របស់អ៊ីសាក និងជាព្រះជាម្ចាស់របស់លោកយ៉ាកុប ដែលបានយាងមកជួបអ្នក»។
|
|
|
|
\s5
|
|
|
|
\v 6 ព្រះអម្ចាស់ក៏បានមានបន្ទូលនឹងគាត់ថែមទៀតថា៖ «ចូរដាក់ដៃរបស់អ្នកទៅក្នុងអាវវែងរបស់អ្នក»។ ដូច្នេះ លោកម៉ូសេក៏ដាក់ដៃរបស់គាត់នៅលើអាវវែងរបស់គាត់។ នៅពេលគាត់ដកដៃចេញ មើល៍ដៃរបស់គាត់បានក្លាយទៅជាឃ្លង់ សដូចជាហិមៈ។
|
|
|
|
\v 7 ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរដាក់ដៃរបស់អ្នកទៅក្នុងអាវវែងរបស់អ្នកម្តងទៀត»។ ដូច្នេះ លោកម៉ូសេក៏បានដាក់ដៃរបស់គាត់ទៅក្នុងអាវវែងរបស់គាត់ម្ដងទៀត ហើយនៅពេលគាត់ដកដៃរបស់គាត់ចេញ គាត់បានឃើញថា វាបានជាសះស្បើយវិញ ដូចសាច់ធម្មតារបស់គាត់វិញ។
|
|
|
|
\s5
|
|
|
|
\v 8 ព្រះអម្ចាស់មានបន្ទូលថា៖ «ប្រសិនបើ ពួកគេមិនជឿអ្នកទេ ហើយបើពួកគេមិនយកចិត្តទុកដាក់ជាមួយទីសម្គាល់នៃអំណាចរបស់យើងដំបូងនេះទេ ឬមិនជឿលើទីសម្គាល់នោះទេ ដូច្នេះ ពួកគេនឹងជឿលើទីសម្គាល់ទីពីរ។
|
|
|
|
\v 9 ហើយប្រសិនបើ ពួកគេមិនជឿ ទោះបីជាទីសម្គាល់ទីពីរនៃអំណាចរបស់យើង ឬមិនស្តាប់តាមអ្នក ដូច្នេះ ចូរយកទឹកពីទន្លេ ហើយចាក់វាទៅលើដីស្ងួតចុះ។ ទឹកដែលអ្នកបានចាក់នោះ នឹងត្រឡប់ទៅជាឈាមនៅលើដីស្ងួតនោះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 បន្ទាប់មក លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំជាមនុស្សមិនសូវមានវោហារទេ គឺតាំងពីដើមរៀងមក ហើយរហូតដល់ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំនៅពេលនេះ។ ទូលបង្គំនិយាយយឺត ហើយអណ្តាតទូលបង្គំក៏យឺតដែរ»។
|
|
|
|
\v 11 ព្រះអម្ចាស់មានបន្ទូលថា៖ «តើនរណាជាអ្នកបង្កើតអណ្តាតរបស់មនុស្ស? តើអ្នកណាធ្វើឲ្យមនុស្សគ ឬថ្លង់ ឬមើលមិនឃើញ? តើមិនមែនយើងដែលជាព្រះអម្ចាស់ទេឬ?
|
|
|
|
\v 12 ដូច្នេះ ចូរចេញទៅ ហើយយើងនឹងនៅជាមួយនឹងមាត់របស់អ្នក ហើយបង្រៀនអ្នកនូវអ្វីដែលអ្នកត្រូវនិយាយ»។
|
|
|
|
\v 13 ប៉ុន្តែ លោកម៉ូសេទូលថា៖ «ព្រះអម្ចាស់អើយ សូមចាត់អ្នកផ្សេងចុះ អ្នកណាដែលព្រះអង្គគាប់ព្រះហឫទ័យនឹងចាត់គេ»។
|
|
|
|
\s5
|
|
|
|
\v 14 បន្ទាប់មក ព្រះអម្ចាស់ព្រះពិរោធជាមួយលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ «តើលោកអ៊ើរ៉ុន ជាកូនចៅលេវី ជាបងប្រុសរបស់អ្នកមែនទេ? យើងជ្រាបថា គាត់អាចនិយាយបានល្អ។ លើសពីនេះទៀត គាត់នឹងមកជួបអ្នក ហើយពេលគាត់ឃើញអ្នក គាត់នឹងសប្បាយចិត្ត។
|
|
|
|
\v 15 អ្នកនឹងនិយាយជាមួយគាត់ ហើយឲ្យគាត់និយាយជំនួសអ្នក។ យើងនឹងនៅជាមួយមាត់របស់អ្នក ហើយនៅជាមួយមាត់របស់គាត់ ហើយយើងនឹងបង្ហាញអ្នកទាំងពីរពីអ្វីដែលត្រូវធ្វើ។
|
|
|
|
\v 16 គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក។ គាត់និងធ្វើជាមាត់របស់អ្នក ហើយអ្នកនឹងបានដូចជាព្រះសម្រាប់គាត់។
|
|
|
|
\v 17 អ្នកត្រូវយកដំបងនេះទៅជាមួយអ្នក។ អ្នកនឹងធ្វើទីសម្គាល់ជាមួយនឹងដំបងនេះ»។
|
|
|
|
\s5
|
|
|
|
\v 18 ដូច្នេះ លោកម៉ូសេបានត្រឡប់ទៅឯលោកយេត្រូ ជាឪពុកក្មេករបស់គាត់ ហើយប្រាប់គាត់ថា៖ «សូមឲ្យខ្ញុំបានទៅ ដើម្បីឲ្យខ្ញុំបានត្រឡប់ទៅញាតិសណ្តានរបស់ខ្ញុំ ដែលនៅអេស៊ីបវិញ ហើយទៅមើល ដើម្បីឲ្យដឹងថាពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅលោកម៉ូសេថា៖ «ចូរទៅចុះ សូមឲ្យបានសេចក្តីសុខ»។
|
|
|
|
\v 19 ព្រះអម្ចាស់មានបន្ទូលជាមួយលោកម៉ូសេនៅស្រុកម៉ាឌានថា៖ «ចូរ ត្រឡប់ទៅអេស៊ីបវិញចុះ ដ្បិត អ្នកដែលចង់សម្លាប់អ្នក គេស្លាប់អស់ហើយ»។
|
|
|
|
\v 20 លោកម៉ូសេបានយកភរិយារបស់គាត់ និងកូនប្រុសរបស់គាត់ ហើយដាក់ពួកគេនៅលើសត្វលា។ គាត់បានត្រឡប់ទៅទឹកដីអេស៊ីបវិញ ហើយគាត់បានយកដំបងរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គាត់។
|
|
|
|
\s5
|
|
|
|
\v 21 ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេថា៖ «នៅពេលអ្នកត្រឡប់ទៅអេស៊ីបវិញ ចូរធ្វើទីសម្គាល់គ្រប់យ៉ាងដែលយើងបានដាក់នៅក្រោមអំណាចរបស់អ្នកហើយ។ ប៉ុន្តែ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹង ហើយគាត់នឹងមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
|
|
|
|
\v 22 អ្នកត្រូវទូលទៅស្តេចផារ៉ោនថា៖ «នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូល៖ អ៊ីស្រាអែលជាកូនរបស់យើង ជាកូនច្បងរបស់យើង
|
|
|
|
\v 23 ហើយយើងនិយាយទៅកាន់អ្នកថា៖ «ចូរអនុញ្ញាតឲ្យកូនប្រុសរបស់យើងចេញទៅ ដើម្បីឲ្យគាត់បានថ្វាយបង្គំហើយ»។ ប៉ុន្តែ ប្រសិនបើ ស្តេចនៅតែបដិសេធមិនព្រមអនុញ្ញាតឲ្យគាត់ចេញទៅទេ យើងនឹងសម្លាប់កូនប្រុសរបស់អ្នកជាប្រាកដ គឺកូនច្បងរបស់អ្នក»។
|
|
|
|
\s5
|
|
|
|
\v 24 នៅតាមផ្លូវ នៅពេលពួកគេឈប់សម្រាប់នៅពេលយប់ ព្រះជាអម្ចាស់យាងមកជួបលោកម៉ូសេ ហើយចង់សម្លាប់គាត់។
|
|
|
|
\v 25 បន្ទាប់មក នាងសេផូរ៉ាបានយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងលឹង្គរបស់កូនប្រុសនាង ហើយយកទៅប៉ះជើងរបស់លោកម៉ូសេ។ បន្ទាប់មកនាងនិយាយថា៖ «ដោយសារឈាមនេះ បងពិតជាប្ដីរបស់អូនមែន!»។
|
|
|
|
\v 26 ដូច្នេះ ព្រះអម្ចាស់បានចាកចេញពីគាត់ទៅ។ នាងប្រាប់ថា៖ «ដោយសារឈាមនេះ បងពិតជាប្ដីរបស់អូនមែន!» ដោយសារការកាត់ស្បែក។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 27 ព្រះអម្ចាស់មានបន្ទូលទៅលោកអ៊ើរ៉ុនថា៖ «ចូរទៅទីរហោស្ថានទៅជួបលោកម៉ូសេ»។ លោកអ៊ើរ៉ុនបានចេញទៅ ហើយជួបគាត់នៅឯភ្នំរបស់ព្រះជាម្ចាស់ ហើយបានថើបគាត់។
|
|
|
|
\v 28 លោកម៉ូសេបានប្រាប់លោកអ៊ើរ៉ុនទាំងអស់តាមព្រះបន្ទូលដែលព្រះអម្ចាស់បានចាត់គាត់ឲ្យទៅនិយាយ និងពីទីសម្គាល់ផ្សេងៗនៃអំណាចរបស់ព្រះអម្ចាស់ដែលព្រះអង្គបានបង្គាប់ឲ្យគាត់ធ្វើ។
|
|
|
|
\s5
|
|
|
|
\v 29 បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុនបានចេញទៅ ហើយប្រមូលពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែលទាំងអស់។
|
|
|
|
\v 30 លោកអ៊ើរ៉ុនបាននាំព្រះបន្ទូលដែលព្រះអម្ចាស់មានបន្ទូលជាមួយលោកម៉ូសេ។ គាត់ក៏បានធ្វើទីសម្គាល់នៃអំណាចរបស់ព្រះអម្ចាស់នៅចំពោះមុខប្រជាជនទាំងឡាយ។
|
|
|
|
\v 31 ប្រជាជនក៏ជឿ។ នៅពេលពួកគេបានឮថាព្រះអម្ចាស់បានយាងមករកជនជាតិអ៊ីស្រាអែល ហើយថាព្រះអង្គបានទតឃើញការដែលពួកគេត្រូវទទួលរងការសង្កត់សង្កិនរបស់ពួកគេ បន្ទាប់មក ពួកគេបានឱនក្បាលពួកគេដល់ដី ហើយថ្វាយបង្គំព្រះអង្គ។
|
|
|
|
\s5
|
|
|
|
\c 5
|
|
|
|
\cl ជំពូក ៥
|
|
|
|
\p
|
|
|
|
\v 1 បន្ទាប់ពីការទាំងនេះបានកើតឡើង លោកម៉ូសេ និងលោកអ៊ើរ៉ុនបានទៅជួបស្តេចផារ៉ោន ហើយទូលថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលមានបន្ទូល៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចធ្វើពិធីបុណ្យសម្រាប់យើងនៅទីរហោស្ថាន»។
|
|
|
|
\v 2 ស្តេចផារ៉ោនរាជឱង្ការថា៖ «តើព្រះអម្ចាស់ជានរណា? េហតុអ្វីបានជាយើងត្រូវស្តាប់បង្គាប់តាមពាក្យរបស់លោក ហើយអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ? យើងមិនស្គាល់ព្រះអម្ចាស់ទេ ហើយយើងក៏មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅដែរ»។
|
|
|
|
\s5
|
|
|
|
\v 3 ពួកគេបានទូលថា៖ «ព្រះជាម្ចាស់របស់ជនជាតិហេព្រើរបានយាងមកជួបយើងខ្ញុំ។ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅក្នុងដំណើរទៅទីរហោស្ថានក្នុងរយៈពេលបីថ្ងៃ ហើយថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង នោះព្រះអង្គនឹងមិនប្រហារយើងខ្ញុំដោយគ្រោះកាច ឬដោយដាវទេ»។
|
|
|
|
\v 4 ប៉ុន្តែ ស្តេចអេស៊ីបមានរាជឱង្ការទៅកាន់ពួកគេថា៖ «លោកម៉ូសេ និងលោកអ៊ើរ៉ុន ហេតុអ្វីបានជាអ្នកយកប្រជាជនមិនឲ្យធ្វើការដូច្នេះ? ចូរត្រឡប់ទៅធ្វើការរបស់អ្នកវិញទៅ»។
|
|
|
|
\v 5 ស្តេចមានរាជឱង្ការបន្តទៀតថា៖ «មានជនជាតិហេព្រើរច្រើនណាស់នៅក្នុងទឹកដីរបស់យើង ហើយអ្នកធ្វើឲ្យពួកគេឈប់ធ្វើការមែនទេ?»។
|
|
|
|
\s5
|
|
|
|
\v 6 នៅថ្ងៃដដែលនោះ ស្តេចផារ៉ោនបានបង្គាប់ដល់មេត្រួតត្រា និងពួកមេក្រុម។ ស្តេចមានរាជឱង្ការថា៖
|
|
|
|
\v 7 «មិនត្រូវផ្តល់ចម្បើងដើម្បីឲ្យប្រជាជនធ្វើឥដ្ឋទៀតទេ។ ចូរឲ្យពួកគេចេញទៅ ហើយប្រមូលចម្បើងដោយខ្លួនឯង។
|
|
|
|
\v 8 ប៉ុន្តែ អ្នករាល់គ្នាត្រូវតម្រូវឲ្យពួកគេធ្វើឥដ្ឋតាមចំនួនដូចពីមុន។ កុំបន្ថយចំនួនឲ្យសោះ ដ្បិត ពួកគេខ្ជិល។ ហេតុដូច្នេះហើយបានជាពួកគេស្រែក ហើយនិយាយថា៖ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅ ហើយថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់របស់យើង»។
|
|
|
|
\v 9 ត្រូវបន្ថែមការងារដល់ពួកគេ ដើម្បីឲ្យពួកគេនៅបន្តធ្វើវា ហើយកុំឲ្យគេយកចិត្តទុកដាក់នឹងពាក្យភូតភរឡើយ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ដូច្នេះ ពួកមេត្រួតត្រា និងពួកមេក្រុមបានចេញទៅ ហើយប្រាប់ដល់ប្រជាជន។ ពួកគេនិយាយថា៖ «នេះគឺជាអ្វីដែលព្រះបាទផារ៉ោនមានរាជឱង្ការ៖ យើងលែងឲ្យចម្បើងដល់អ្នករាល់គ្នាទៀតហើយ។
|
|
|
|
\v 11 អ្នករាល់គ្នាត្រូវចេញទៅ ហើយរកចម្បើង នៅកន្លែងណាដែលអ្នករាល់គ្នាអាចរកវាឃើញ ប៉ុន្តែ សូមកុំបន្ថយចំនួនឥដ្ឋឡើយ»។
|
|
|
|
\s5
|
|
|
|
\v 12 ដូច្នេះ ប្រជាជនបានចេញទៅគ្រប់កន្លែងពាសពេញទឹកដីអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។
|
|
|
|
\v 13 ពួកមេត្រួតត្រាបានបន្តប្រមានពួកគេ ដោយនិយាយថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចនៅពេលដែលអ្នករាល់គ្នាមានចម្បើងពីមុន»។
|
|
|
|
\v 14 ពួកមេត្រួតត្រារបស់ស្តេចផារ៉ោនបានវាយមេក្រុមរបស់ជនជាតិអ៊ីស្រាអែល គឺពួកអ្នកដែលពួកគេបានដាក់ឲ្យទទួលខុសត្រូវលើកម្មករ។ ពួកមេត្រួតត្រាបន្តសួរពួកគេថា៖ «ហេតុអ្វីបានជាធ្វើឥដ្ឋមិនបានគ្រប់ចំនួនតាមការតម្រូវដល់អ្នករាល់គ្នា មិនថាពីម្សិលមិញ ឬថ្ងៃនេះ ដូចដែលអ្នករាល់គ្នាធ្លាប់ធ្វើពីមុន?»
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 ដូច្នេះ ពួកគេមេក្រុមរបស់ជនជាតិអ៊ីស្រាអែលបានទៅគាល់ស្តេចផារ៉ោន ហើយបានស្រែកអង្វរស្តេចផារ៉ោន។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាប្រព្រឹត្តនឹងយើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គបែបនេះ?
|
|
|
|
\v 16 ព្រះអង្គមិនបានប្រទានចម្បើងមកយើងខ្ញុំសោះ ប៉ុន្តែ ពួកគេប្រាប់យើងខ្ញុំថា៖ «ចូរធ្វើឥដ្ឋ!»។ អ្នកបម្រើរបស់ព្រះអង្គបានវាយយើងខ្ញុំថែមទៀតផង ប៉ុន្តែ នោះជាកំហុសរបស់ប្រជារាស្រ្តរបស់ព្រះអង្គទេ»។
|
|
|
|
\v 17 ប៉ុន្តែ ស្តេចផារ៉ោនមានរាជឱង្ការថា៖ «ពួកឯងខ្ជិល! ពួកឯងខ្ជិល! អ្នករាល់គ្នានិយាយថា៖ «សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់»។
|
|
|
|
\v 18 ដូច្នេះ ចូរត្រឡប់ទៅធ្វើការវិញទៅ។ យើងលែងឲ្យចម្បើងអ្នករាល់គ្នាទៀតហើយ ប៉ុន្តែ អ្នករាល់គ្នាត្រូវធ្វើឥដ្ឋឲ្យគ្រប់ចំនួន»។
|
|
|
|
\s5
|
|
|
|
\v 19 ពួកមេក្រុមរបស់ជនជាតិអ៊ីស្រាអែលឃើញថា ពួកគេធ្លាក់ក្នុងបញ្ហាហើយ ពេលនោះពួកគេបានទូលថា៖ «សូមព្រះអង្គកុំបន្ថយចំនួនឥដ្ឋប្រចាំថ្ងៃអី»។
|
|
|
|
\v 20 ពួកគេបានទៅជួបលោកម៉ូសេ និងលោកអ៊ើរ៉ុន ជាអ្នកដែលឈរនៅខាងក្រៅរាជវាំង នៅពេលពួកគេចេញពីស្តេចផារ៉ោន។
|
|
|
|
\v 21 ពួកគេនិយាយជាមួយលោកម៉ូសេនិងលោកអ៊ើរ៉ុនថា៖ «ព្រះអម្ចាស់ទតមើលអ្នកទាំងពីរ ហើយដាក់ទោសអ្នកទាំងពីរ ព្រោះអ្នកទាំងពីរបានធ្វើឲ្យយើងត្រូវគេស្អប់នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច។ អ្នកទាំងពីរបានដាក់ដាវនៅនឹងដៃរបស់ពួកគេ ដើម្បីសម្លាប់យើង»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 លោកម៉ូសេត្រឡប់ទៅរកព្រះអម្ចាស់វិញ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ហេតុបានជាព្រះអង្គធ្វើឲ្យមានបញ្ហាជាមួយប្រជាជននេះដូច្នេះ? ហេតុអ្វីបានជាចាត់ទូលបង្គំឲ្យមកដូច្នេះ?
|
|
|
|
\v 23 ដ្បិត ចាប់តាំងពីទូលបង្គំបានចូលគាល់ស្តេចផារ៉ោន ដើម្បីទូលស្តេចដោយនូវនាមរបស់ព្រះអង្គ ស្តេចបានធ្វើឲ្យមានបញ្ហាដល់ប្រជាជននេះ ហើយព្រះអង្គមិនបានធ្វើឲ្យប្រជាជននេះមានសេរីភាពសោះ»។
|
|
|
|
\s5
|
|
|
|
\c 6
|
|
|
|
\cl ជំពូក ៦
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញអ្វីដែលយើងនឹងធ្វើចំពោះស្តេចផារ៉ោន។ អ្នកនឹងឃើញការនេះ ដ្បិត ស្តេចនឹងអនុញ្ញាតឲ្យពួកគេចេញទៅដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់យើង។ យើងនឹងនាំពួកគេចេញពីទឹកដីរបស់ស្តេចនេះ ដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់យើង»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេ ដោយមានបន្ទូលទៅគាត់ថា៖ «យើងគឺជាព្រះអម្ចាស់»។
|
|
|
|
\v 3 យើងបានយាងមកជួបលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ក្នុងនាមជាព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា ប៉ុន្តែ មានព្រះអម្ចាស់របស់យើង យើងមិនបានបង្ហាញឲ្យពួកគេស្គាល់ទេ។
|
|
|
|
\v 4 យើងក៏បានចងសម្ពន្ធមេត្រីជាមួយពួកគេនៅក្នុងទឹកដីកាណាន ជាទឹកដីដែលពួកគេរស់នៅក្នុងនាមជាជនបរទេស ទឹកដីដែលពួកគេដើរខ្ចាត់ព្រាត់។
|
|
|
|
\v 5 លើសពីនេះ យើងបានឮសម្លេងទួញថ្ងូរបស់ជនជាតិអ៊ីស្រាអែល ដែលជនជាតិអេស៊ីបបានឲ្យពួកគេក្លាយជាទាសករ។
|
|
|
|
\s5
|
|
|
|
\v 6 ដូច្នេះហើយ ព្រះអង្គមានបន្ទូលទៅជនជាតិអ៊ីស្រាអែលថា៖ «យើងគឺជាព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាចេញពីទាសករនៅក្រោមជនជាតិអេស៊ីប ហើយយើងនឹងរំដោះអ្នករាល់គ្នាចេញពីអំណាចរបស់ពួកគេ។ យើងនឹងសង្គ្រោះអ្នករាល់គ្នាដោយធ្វើការដោយអំណាចរបស់យើង ហើយយើងនឹងជំនុំជម្រះដោយឫទ្ធិអំណាចរបស់យើង។
|
|
|
|
\v 7 យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្រ្តរបស់យើង ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។ អ្នកនឹងដឹងថា យើងគឺជាព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីភាពជាទាសករនៅក្រោមជនជាតិអេស៊ីប។
|
|
|
|
\s5
|
|
|
|
\v 8 យើងនឹងនាំអ្នករាល់គ្នាទៅកាន់ទឹកដីដែលយើងបានស្បថនឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ យើងនឹងឲ្យវាដល់អ្នករាល់គ្នាទុកជាកេរអាករ។ យើងគឺជាព្រះអម្ចាស់»។
|
|
|
|
\v 9 ពេលលោកម៉ូសេប្រាប់ការនេះដល់ជនជាតិអ៊ីស្រាអែល ពួកគេមិនស្តាប់គាត់ទេ ដោយសារពួកគេបានបាក់ទឹកចិត្តទុក្ខវេទនានៃភាពជាទាសកររបស់ពួកគេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេដោយបន្ទូលថា៖
|
|
|
|
\v 11 «ចូរទូលព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប ចូរអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចចុះ»។
|
|
|
|
\v 12 លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «បើជនជាតិអ៊ីស្រាអែលមិនស្តាប់ទូលបង្គំផង តើស្តេចផារ៉ោនស្តាប់ទូលបង្គំទេ? ហើយទូលបង្គំក៏មិនសូវចេញនិយាយផង»
|
|
|
|
\v 13 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេនិងលោកអ៊ើរ៉ុនថា៖ «ព្រះអង្គបានបង្គាប់ដល់ពួកគេ ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 អ្នកទាំងនេះគឺមេគ្រួសារនៃឪពុកពួកគេ កូនរបស់លោករូបេន ត្រូវជាកូនច្បងរបស់លោកអ៊ីស្រាអែល មានលោកហេណុក លោកប៉ាលូវ លោកហេតស្រុន និងលោកកើមី។ អ្នកទាំងនោះគឺជាបុព្វបុរសនៃអំបូររូបេន។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 កូនរបស់លោកស៊ីម្មានមានលោកយេមូអែល លោកយ៉ាមីន លោកអូហាត់ លោកយ៉ាគិន លោកសូហារ និងលោកសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរស៊ីម្មាន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 នេះគឺជាបញ្ជីឈ្មោះរបស់កូនចៅលោកលេវី តាមពូជពង្សរបស់ពួកគេ។ ពួកគេគឺលោកគើសុន លោកកេហាត់ និងលោកម៉្រារី។ លោកលេវីរស់បាន១៣៧ឆ្នាំ។
|
|
|
|
\v 17 កូនរបស់លោកគើសុនមានលោកលីបនី និងលោកស៊ីម៉ៃ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។
|
|
|
|
\v 18 កូនរបស់លោកកេហាត់មានលោកអាំរ៉ាម លោកយីតសារ លោកហេប្រុន និងលោកអ៊ូសាល។ លោកកេហាត់រស់បាន១៣៣ឆ្នាំ។
|
|
|
|
\v 19 កូនរបស់លោកម៉្រារីមានលោកម៉ាស់លី និងលោកមូស៊ី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរលេវី តាមតំណពូជពង្សរបស់ពួកគេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្ដាយមីងរបស់គាត់ នាងបង្កើតបានកូនប្រុសពីរនាក់ឲ្យគាត់ គឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអាំរ៉ាមរស់បាន១៣៧ឆ្នាំ។
|
|
|
|
\v 21 កូនរបស់លោកយីតសារមានលោកកូរេ លោកណេផេក និងលោកស៊ីកគ្រី។
|
|
|
|
\v 22 កូនរបស់លោកអ៊ូសាលគឺ លោកមីសាអែល លោកអែលសាផាន និងលោកស៊ីតទ្រី។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 23 លោកអើរ៉ុនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ឲ្យគាត់គឺ លោកណាដាប លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ារ។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 24 កូនរបស់លោកកូរេមានលោកអាស់សៀរ លោកអែលកាណា និងលោកអេបៀសាប់ ដែលជាបុព្វបុរសនៃអំបូរកូរេ។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 25 លោកអេឡាសារ កូនប្រុសរបស់លោកអើរ៉ុន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ឲ្យគាត់គឺ លោកភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមពូជពង្សរបស់ពួកគេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 26 បុរសពីរនាក់នេះគឺលោកអើរ៉ុន និងលោកម៉ូសេ ដែលព្រះអម្ចាស់បានបង្គាប់ឲ្យនាំជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប តាមក្រុមរបស់ពួកគេដូចកងទ័ពមួយ។
|
|
|
|
\v 27 លោកអើរ៉ុន លោកម៉ូសេនេះហើយដែលបានទៅគាល់ស្តេចផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដើម្បីឲ្យស្តេចបានអនុញ្ញាតឲ្យពួកគេនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។ គឺលោកម៉ូសេ និងលោកអ៊ើរ៉ុននេះហើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 28 ពេលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅទឹកដីអេស៊ីប
|
|
|
|
\v 29 ព្រះអង្គមានព្រះបន្ទូលមកគាត់ថា៖ «យើងជាព្រះអម្ចាស់។ ចូរទូលទៅស្តេចផារ៉ោន ស្តេចរបស់ស្រុកអេស៊ីបគ្រប់យ៉ាងតាមដែលយើងបានប្រាប់ដល់អ្នក»។
|
|
|
|
\v 30 ប៉ុន្តែ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ទូលបង្គំមិនសូវចេះនិយាយទេ ធ្វើម្តេចឲ្យស្តេចផារ៉ោនស្ដាប់ទូលបង្គំទៅ»។
|
|
|
|
\s5
|
|
|
|
\c 7
|
|
|
|
\cl ជំពូក ៧
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «មើល៍ យើងបានធ្វើឲ្យអ្នកក្លាយជាព្រះរបស់ស្តេចផារ៉ោនហើយ។ លោកអ៊ើរ៉ុនបងប្រុសរបស់អ្នកនឹងធ្វើជាព្យាការីរបស់អ្នក។
|
|
|
|
\v 2 អ្នកត្រូវនិយាយតាមអ្វីៗដែលយើងបានបង្គាប់ដល់អ្នកឲ្យនិយាយ។ លោកអ៊ើរ៉ុន បងប្រុសរបស់អ្នកនឹងទូលទៅស្តេចផារ៉ោន ដូច្នេះ ស្តេចនឹងអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចហើយ។
|
|
|
|
\s5
|
|
|
|
\v 3 ប៉ុន្តែ យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹង ហើយយើងនឹងធ្វើទីសម្គាល់នៃអំណាចរបស់យើង និងការអស្ចារ្យជាច្រើន នៅក្នុងទឹកដីអេស៊ីប។
|
|
|
|
\v 4 ប៉ុន្តែ ស្តេចផារ៉ោននឹងមិនស្តាប់តាមអ្នកឡើយ ដូច្នេះ យើងនឹងដាក់ដៃរបស់យើងលើស្រុកអេស៊ីប ហើយនឹងនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់យើង និងពូជពង្សអ៊ីស្រាអែល ចេញពីទឹកដីអេស៊ីបដោយដោយការដាក់ទោសយ៉ាងធ្ងន់ធ្ងរ។
|
|
|
|
\v 5 ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់ នៅពេលយើងវាយប្រហារលើអេស៊ីប ហើយនាំជនជាតិអ៊ីស្រាអែលចេញពីចំណោមពួកគេ»។
|
|
|
|
\s5
|
|
|
|
\v 6 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានដូច្នោះ ពួកគេបានធ្វើដូចព្រះអម្ចាស់បានបង្គាប់ដល់ពួកគេ។
|
|
|
|
\v 7 លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ ហើយលោកអ៊ើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ នៅពេលពួកគេទូលទៅស្តេចផារ៉ោន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖
|
|
|
|
\v 9 «ពេលស្តេចផារ៉ោនមានរាជឱង្ការមកអ្នក «ឲ្យធ្វើការអស្ចារ្យ» ដូច្នេះ អ្នកត្រូវប្រាប់លោកអ៊ើរ៉ុនឲ្យ យកដំបង ហើយបោះវាទៅលើដីនៅចំពោះស្តេចផារ៉ោន ដូច្នេះ វានឹងក្លាយទៅជាសត្វពស់»។
|
|
|
|
\v 10 បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុន បានទៅជួបស្តេចផារ៉ោន ហើយពួកគេបានធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់។ លោកអ៊ើរ៉ុនបោះដំបងរបស់គាត់នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច ហើយវាបានក្លាយជាសត្វពស់មែន។
|
|
|
|
\s5
|
|
|
|
\v 11 បន្ទាប់មក ស្តេចផារ៉ោនក៏បានកោះហៅអ្នកប្រាជ្ញរបស់ស្តេច និងពួកគ្រូមន្តអាគមផង។ ពួកគេបានប្រើមន្តអាគមរបស់ពួកគេដូចគ្នាដែរ។
|
|
|
|
\v 12 បុរសម្នាក់ៗបោះដំបងរបស់ពួកគេ ហើយដំបងទាំងនោះបានក្លាយជាសត្វពោះទាំងអស់។ ប៉ុន្តែ ដំបងរបស់លោកអ៊ើរ៉ុនបានលេបសត្វពស់របស់ពួកគេអស់។
|
|
|
|
\v 13 ដួងចិត្តរបស់ស្តេចផារ៉ោនបានរឹង ហើយស្តេចមិនបានស្តាប់តាម ដូចជាព្រះអម្ចាស់បានបង្គាប់ទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ស្តេចផារ៉ោនមានចិត្តរឹង ហើយស្តេចបានបដិសេធមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
|
|
|
|
\v 15 ចូរទៅគាល់ស្តេចផារ៉ោន នៅពេលព្រឹក គឺពេលដែលស្តេចចេញទៅមាត់ទឹក ឈរនៅតាមមាត់ទន្លេ ហើយត្រូវកាន់ដំបងដែលបានក្លាយជាពស់ទៅជាមួយផង។
|
|
|
|
\s5
|
|
|
|
\v 16 ចូរទូលទៅស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ បានចាត់យើងខ្ញុំមកគាល់ព្រះអង្គ ហើយទូលថា៖ «ចូរអនុញ្ញាតឲ្យប្រជាជនចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើងនៅទីរហោស្ថាន។ រហូតមកដល់ពេលនេះ ព្រះអង្គនៅតែមិនព្រមទៀត»។
|
|
|
|
\v 17 ព្រះអម្ចាស់មានបន្ទូលដូច្នេះថា៖ «ដោយសារការនេះ អ្នកនឹងដឹងថា យើងគឺជាព្រះអម្ចាស់។ យើងនឹងវាយទឹកទន្លេនីលដោយដំបងដែលនៅក្នុងដៃរបស់យើង ហើយទឹកនឹងក្លាយជាឈាម។
|
|
|
|
\v 18 ត្រីដែលនៅក្នុងទន្លេនឹងស្លាប់ ហើយទន្លេនឹងស្អុយ។ ជនជាតិអេស៊ីបមិនអាចផឹកទឹកពីទន្លេនេះបានទេ»។
|
|
|
|
\s5
|
|
|
|
\v 19 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ចូរប្រាប់អ៊ើរ៉ុន ឲ្យយកដំបងរបស់អ្នក ហើយលើកដៃរបស់អ្នកវាយទឹកនៅស្រុកអេស៊ីប ហើយវាយលើទន្លេ ស្ទឹង បឹងព្រមទាំងត្រពាំង ដើម្បីឲ្យទឹករបស់ពួកគេបានក្លាយជាឈាម។ ចូរធ្វើដូច្នេះ ដើម្បីឲ្យក្លាយជាឈាមនៅពាសពេញទឹកដីអេស៊ីបទាំងមូល សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានធ្វើដូចព្រះអម្ចាស់បានបង្គាប់។ លោកអ៊ើរ៉ុនបានលើកដំបង ហើយបានវាយលើទឹកទន្លេ នៅចំពោះស្តេចផារ៉ោន និងមន្ត្រីរបស់ស្តេច។ ទឹកទាំងអស់នៅក្នុងទន្លេបានក្លាយជាឈាម។
|
|
|
|
\v 21 ត្រីនៅក្នុងទន្លេងាប់អស់ ហើយទន្លេបានស្អុយ។ ជនជាតិអេស៊ីបមិនអាចផឹកទឹកពីទន្លេនោះបានឡើយ ហើយឈាមមាននៅគ្រប់កន្លែងនៅក្នុងទឹកដីអេស៊ីប។
|
|
|
|
\v 22 ប៉ុន្តែ ពួកមន្តអាគមរបស់អេស៊ីបធ្វើការនេះបានដូចគ្នាដោយសារមន្តអាគមរបស់ពួកគេ។ តែដួងចិត្តរបស់ផារ៉ោននៅតែរឹកដដែល ហើយស្តេចបានបដិសេធមិនព្រមតាមលោកម៉ូសេ និងលោកអ៊ើរ៉ុនឡើយ ដូចដែលព្រះអម្ចាស់មានបន្ទូលមែន។
|
|
|
|
\s5
|
|
|
|
\v 23 បន្ទាប់មក ស្តេចផារ៉ោនក៏ចាកចេញ ហើយទៅក្នុងដំណាក់របស់ស្តេចវិញ។ ស្តេចមិនបានយកព្រះទ័យទុកដាក់ជាមួយនឹងការនេះទេ។
|
|
|
|
\v 24 ជនជាតិអេស៊ីបទាំងអស់នៅជុំវិញទន្លេដើម្បីរកទឹកផឹក ប៉ុន្តែ ពួកគេមិនអាចផឹកទឹកដែលចេញពីទន្លេបានទេ។
|
|
|
|
\v 25 ប្រាំពីរថ្ងៃបានកន្លងផុតទៅ បន្ទាប់ពីព្រះអម្ចាស់វាយលើទន្លេ។
|
|
|
|
\s5
|
|
|
|
\c 8
|
|
|
|
\cl ជំពូក ៨
|
|
|
|
\p
|
|
|
|
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើង។
|
|
|
|
\v 2 ប្រសិនបើ ស្តេចបដិសេធមិនអនុញ្ញាតឲ្យពួកគេទៅទេ យើងនឹងធ្វើទុក្ខដល់ប្រទេសរបស់ស្តេចដោយកង្កែប។
|
|
|
|
\v 3 ទន្លេនឹងពេញទៅដោយកង្កែប។ ពួកវានឹងចូលទៅក្នុងដំណាក់ ក្នុងបន្ទប់ ហើយក្នុងក្រឡាបន្ទំរបស់ស្តេចថែមទៀតផង។ ពួកវានឹងចូលទៅផ្ទះពួកមន្ត្រីរបស់ស្តេចទាំងអស់។ ពួកវានឹងចូលទៅក្នុងផ្ទះប្រជារាស្រ្តទៅក្នុងចង្ក្រាន និងទៅក្នុងផើងម្សៅរបស់ស្តេច។
|
|
|
|
\v 4 កង្កែបនឹងវាយប្រហារស្តេច ប្រជារាស្រ្ត និងពួកមន្ត្រីរបស់ស្តេចទាំងអស់។
|
|
|
|
\s5
|
|
|
|
\v 5 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់លោកអ៊ើរ៉ុន «ឲ្យលើកដៃ និងដំបងរបស់អ្នកទៅលើទន្លេ និងព្រែក និងត្រពាំង ហើយនាំកង្កែបឡើងមកពេញទឹកដីអេស៊ីប»។
|
|
|
|
\v 6 លោកអ៊ើរ៉ុនលើកដៃរបស់គាត់វាយលើទឹករបស់អេស៊ីប ហើយកង្កែបបានឡើងមក ហើយគ្របដណ្តប់ពេញទឹកដីអេស៊ីប។
|
|
|
|
\v 7 ប៉ុន្តែ ពួកគ្រូមន្តអាគមក៏អាចធ្វើបានដែរ ដោយមន្តអាគមរបស់ពួកគេ ពួកគេបាននាំកង្កែបពេញទឹកដីអេស៊ីប។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 បន្ទាប់មក ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន ហើយមានរាជឱង្ការថា៖ «ចូរអធិស្ឋានដល់ព្រះអម្ចាស់ ដើម្បីឲ្យយកកង្កែបចេញពីយើង និងប្រជារាស្រ្តរបស់យើង។ នោះ យើងនឹងអនុញ្ញាតឲ្យប្រជារាស្រ្ត ដើម្បីពួកគេថ្វាយយញ្ញបូជាដល់ព្រះអង្គ»។
|
|
|
|
\v 9 លោកម៉ូសេទូលទៅស្តេចផារ៉ោនថា៖ «សូមព្រះអង្គកំណត់ពេលវេលា ថាតើពេលណាទូលបង្គំត្រូវអង្វរព្រះអម្ចាស់សម្រាប់ព្រះអង្គ សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ដ្ររបស់ព្រះអង្គ ដើម្បីបំបាត់កង្កែបចេញពីព្រះអង្គ និងចេញពីដំណាក់របស់ព្រះអង្គ គឺនៅតែក្នុងទន្លេនីលប៉ុណ្ណោះ»។
|
|
|
|
\s5
|
|
|
|
\v 10 ស្តេចផារ៉ោនមានរាជឱង្ការថា៖ «ថ្ងៃស្អែក»។ លោកម៉ូសេទូលថា៖ «សូមឲ្យបានកើតឡើងតាមព្រះរាជឱង្ការរបស់ស្តេចចុះ ដើម្បីឲ្យព្រះអង្គបានជ្រាបថា គ្មាននរណាដូចជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើងឡើយ។
|
|
|
|
\v 11 កង្កែបនឹងចាកចេញពីព្រះអង្គ ពីដំណាក់ ពីពួកមន្ត្រី និងពីប្រជារាស្រ្តរបស់ព្រះអង្គ។ ពួកគេនឹងនៅក្នុងតែទន្លេប៉ុណ្ណោះ។
|
|
|
|
\v 12 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានចាកចេញពីអេស៊ីប។ បន្ទាប់មក លោកម៉ូសេទូលទៅព្រះអម្ចាស់ទាក់ទងនឹងកង្កែប ដែលព្រះអង្គបាននាំមកដល់ស្តេចផារ៉ោន។
|
|
|
|
\s5
|
|
|
|
\v 13 ព្រះអម្ចាស់បានធ្វើដូចដែលលោកម៉ូសេបានទូលសុំ គឺកង្កែបបានងាប់នៅក្នុងផ្ទះ ដំណាក់ និងតាមស្រែចង្ការ។
|
|
|
|
\v 14 ប្រជាជនបានប្រមូលខ្មោចកង្កែបគរជាគំនរ ហើយមានក្លិនស្អុយពាសពេញស្រុក។
|
|
|
|
\v 15 ប៉ុន្តែ នៅពេលស្តេចផារ៉ោនឃើញថា បានធូរស្បើយហើយ ស្តេចនៅតែមានព្រះទ័យរឹងរុស ហើយមិនយល់ព្រមស្តាប់តាមលោកម៉ូសេ និងលោកអ៊ើរ៉ុនឡើយ ដូចដែលព្រះអម្ចាស់បានមានបន្ទូលឲ្យស្តេចបានធ្វើ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ទៅលោកអ៊ើរ៉ុន ឲ្យលើកដំបង ហើយវាទៅលើដី នោះវានឹងក្លាយជាចៃពាសពេញទឹកដីអេស៊ីបទាំងមូល»។
|
|
|
|
\v 17 ពួកគេក៏ធ្វើដូច្នោះ លោកអ៊ើរ៉ុនក៏លើកដៃ និងដំបងរបស់គាត់។ គាត់បានវាយទៅលើដី។ ចៃបានកើតឡើងនៅលើមនុស្សនិងសត្វ។ ធូលីដីដែលនៅដីបានកើតជាចៃពាសពេញទឹកដីអេស៊ីបទាំងមូល។
|
|
|
|
\s5
|
|
|
|
\v 18 ពួកគ្រូមន្តអាគមព្យាយាមធ្វើមន្តអាគមរបស់ពួកគេ ឲ្យកើតចៃ ប៉ុន្តែ ពួកគេមិនអាចធ្វើបានទេ។ មានចៃនៅលើមនុស្ស និងសត្វ។
|
|
|
|
\v 19 បន្ទាប់មក ពួកគ្រូមន្តអាគមបានទូលទៅស្តេចផារ៉ោនថា៖ «នេះគឺជាព្រះហស្តរបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ស្តេចផារ៉ោនមានព្រះទ័យរឹងរុស ដូច្នេះ ស្តេចបានបដិសេធក្នុងការស្តាប់តាមពួកគេ។ វាបានកើតឡើងដូចព្រះអម្ចាស់បានមានបន្ទូលទៅផារ៉ោនឲ្យធ្វើ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរក្រោកពីព្រលឹម ហើយឈរនៅចំពោះស្តេចផារ៉ោន នៅពេលដែលស្តេចយាងទៅមាត់ទន្លេ។ ចូរទូលស្តេចថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយើង។
|
|
|
|
\v 21 ប៉ុន្តែ ប្រសិនបើ ស្តេចមិនព្រមអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងទៅទេ យើងនឹងចាត់ហ្វូងរុយមកលើស្តេច លើពួកមន្ត្រី និងនៅក្នុងដំណាក់របស់ស្តេច។ នៅក្នុងផ្ទះរបស់ជនជាតិអេស៊ីប នឹងពេញទៅដោយសត្វរុយ ហើយសូម្បីតែនៅលើដីដែលពួកគេឈរ នឹងមានពេញទៅដោយសត្វរុយ។
|
|
|
|
\s5
|
|
|
|
\v 22 ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តជាមួយនឹងអ្នកដែលនៅក្នុងទឹកដីកូសែនបែបផ្សេង ទឹកដីដែលប្រជារាស្រ្តរបស់យើងរស់នៅ ដូច្នេះ នឹងមិនមានហ្វូងសត្វរុយនៅទីនោះទេ។ ការនេះនឹងកើតឡើង ដើម្បីឲ្យស្តេចបានជ្រាបថា យើងគឺជាព្រះអម្ចាស់នៅកណ្តាលចំណោមទឹកដីនេះ។
|
|
|
|
\v 23 យើងនឹងញែករវាងប្រជារាស្រ្តរបស់យើង និងប្រជារាស្រ្តរបស់ស្តេច។ ទីសម្គាល់នៃអំណាចរបស់យើងនេះ នឹងកើតឡើងនៅថ្ងៃស្អែក»។
|
|
|
|
\v 24 ព្រះអម្ចាស់បានធ្វើដូច្នោះ ហើយមានហ្វូងរុយយ៉ាងក្រាសបានហើរចូលទៅក្នុងដំណាក់របស់ស្តេចផារ៉ោន និងផ្ទះពួកមន្ត្រីរបស់ស្តេច។ នៅក្នុងទឹកដីអេស៊ីបទាំងមូល ត្រូវបានបំផ្លាញដោយសារតែហ្វូងរុយទាំងនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 25 ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន ហើយទូលថា៖ «ចូរទៅ ថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់របស់អ្នកនៅក្នុងទឹកដីរបស់អ្នកផ្ទាល់ចុះ»។
|
|
|
|
\v 26 លោកម៉ូសេទូលថា៖ «យើងខ្ញុំធ្វើដូច្នេះ មិនត្រឹមត្រូវទេ ដ្បិត យញ្ញបូជារបស់យើងដែលត្រូវថ្វាយដល់ព្រះជាម្ចាស់ជាទីស្អប់ខ្ពើមចំពោះជនជាតិអេស៊ីប។
|
|
|
|
\v 27 ប្រសិនបើ យើងខ្ញុំថ្វាយយញ្ញបូជានៅចំពោះមុខពួកគេ ដែលជាទីស្អប់សខ្ពើមដល់ជនជាតិអេស៊ីបនោះ តើពួកគេនឹងមិនចោលយើងខ្ញុំនឹងដុំថ្មទេឬ? អត់ទេ យើងត្រូវធ្វើដំណើរក្នុងរយៈពេលបីថ្ងៃទៅទីរហោស្ថាន ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង ដូចដែលព្រះអង្គបានបង្គាប់»។
|
|
|
|
\s5
|
|
|
|
\v 28 ស្តេចផារ៉ោនមានរាជឱង្ការថា៖ «យើងនឹងអនុញ្ញាតឲ្យអ្នកចេញទៅ ហើយថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នកនៅទីរហោស្ថាន។ តែអ្នកមិនត្រូវទៅឆ្ងាយពេកទេ។ សូមជួយអធិស្ឋានឲ្យយើងផង»។
|
|
|
|
\v 29 លោកម៉ូសេទូលថា៖ «នៅពេលទូលបង្គំចាកចេញពីព្រះអង្គពេលណា នោះទូលបង្គំនឹងអធិស្ឋានដល់ព្រះអម្ចាស់ ឲ្យហ្វូងសត្វរុយចាកចេញពីព្រះអង្គ ស្តេចផារ៉ោន និងពីពួកមន្ត្រី និងប្រជារាស្ត្ររបស់ព្រះអង្គនៅថ្ងៃស្អែក។ ប៉ុន្តែ ព្រះអង្គមិនត្រូវបោកប្រាស់យើងខ្ញុំ ដោយមិនឲ្យប្រជាជនរបស់យើងចាកចេញទៅ ដើម្បីថ្វាយយញ្ញបូជានោះឡើយ»។
|
|
|
|
\s5
|
|
|
|
\v 30 លោកម៉ូសេបានចាកចេញពីស្តេចផារ៉ោន ហើយអធិស្ឋានដល់ព្រះអម្ចាស់។
|
|
|
|
\v 31 ព្រះអម្ចាស់បានធ្វើតាមសំណូមពររបស់លោកម៉ូសេ គឺព្រះអង្គបានយកហ្វូងសត្វរុយពីស្តេចផារ៉ោន ពីពួកមន្ត្រី និងពីប្រជារាស្រ្តរបស់ស្តេច។ គ្មាននៅសល់មួយឡើយ។
|
|
|
|
\v 32 ប៉ុន្តែ នៅពេលនេះ ស្តេចផារ៉ោនមានព្រះទ័យរឹងរូសដដែល ហើយស្តេចមិនព្រមអនុញ្ញាតឲ្យប្រជាជនទៅទេ។
|
|
|
|
\s5
|
|
|
|
\c 9
|
|
|
|
\cl ជំពូក ៩
|
|
|
|
\p
|
|
|
|
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលនឹងលោកម៉ូសេថា៖ «ចូរទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាហេព្រើរ មានបន្ទូលដូច្នេះ៖ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំដល់យើង»។
|
|
|
|
\v 2 ប៉ុន្តែ ប្រសិនបើ ស្តេចបដិសេធមិនអនុញ្ញាតឲ្យពួកគេទៅ ហើយប្រសិនបើ អ្នកនៅតែឃាំងពួកគេ
|
|
|
|
\v 3 ដូច្នេះ ព្រះហស្តរបស់ព្រះអម្ចាស់នឹងវាយប្រហារហ្វូងសត្វនៅស្រែចម្ការ និងនៅលើហ្វូងសេះ និងហ្វូងលា ហ្វូងអូដ្ឋ និងហ្វូងចៀម ព្រមទាំងហ្វូងគោ វានឹងកើតជំងឺអាសន្នរោគយ៉ាងវេទនា។
|
|
|
|
\v 4 ព្រះអម្ចាស់នឹងប្រព្រឹត្តជាមួយហ្វូងសត្វជនជាតិអ៊ីស្រាអែល ខុសពីជនជាតិអេស៊ីប៖ គឺនឹងមិនមានសត្វណាដែលជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែលត្រូវស្លាប់ឡើយ។
|
|
|
|
\s5
|
|
|
|
\v 5 ព្រះអម្ចាស់បានកំណត់ពេលវេលា ព្រះអង្គមានបន្ទូលថា៖ «ថ្ងៃស្អែក យើងនឹងធ្វើការនេះនៅក្នុងទឹកដីនេះ»។
|
|
|
|
\v 6 ព្រះអម្ចាស់ធ្វើការនេះនៅថ្ងៃបន្ទាប់៖ ហ្វូងសត្វទាំងអស់នៅអេស៊ីបងាប់គ្មានសល់។ ប៉ុន្តែ គ្មានសត្វរបស់ជនជាតិអ៊ីស្រាអែលណាមួយនៅបានងាប់ឡើយ សូម្បីតែមួយ។
|
|
|
|
\v 7 ស្តេចផារ៉ោនបានចាត់គេឲ្យទៅស៊ើបអង្កេត ហើយជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលងាប់ឡើយ។ ប៉ុន្តែ ស្តេចផារ៉ោននៅតែមានព្រះទ័យមានះ ដូច្នេះ ស្តេចមិនព្រមអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖ «ចូរយកផេះពីចង្ក្រាន គឺអ្នកហើយម៉ូសេ ចូរបាចទៅលើមេឃ នៅចំពោះផារ៉ោនទៅ
|
|
|
|
\v 9 ផេះនោះនឹងក្លាយជាធូលីយ៉ាងម៉ដ្ត នៅពាសពេញលើស្រុកអេស៊ីប។ ហើយនឹងធ្វើឲ្យក្លាយជាបូស ហើយធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ ពាសពេញក្នុងទឹកដីអេស៊ីបទាំងមូល»។
|
|
|
|
\v 10 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកផេះពីចង្ក្រាន ហើយឈរនៅចំពោះស្តេចផារ៉ោន។ បន្ទាប់មក លោកម៉ូសេបានបោះផេះនោះទៅលើមេឃ។ ផេះនោះបានធ្វើឲ្យកើតមានបូស ហើយធ្លាយចេញជាដំបៅលើខ្លួនមនុស្ស និងសត្វ។
|
|
|
|
\s5
|
|
|
|
\v 11 ពួកគ្រូមន្តអាគមមិនអាចតតាំងនឹងលោកម៉ូសេបានទេ ដោយសារតែបូស ហើយបូសនោះក៏កើតនៅលើពួកគេ និងនៅលើជនជាតិអេស៊ីបផ្សេងទៀតដែរ។
|
|
|
|
\v 12 ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារ៉ោនមានព្រះទ័យរឹងរូស ដូច្នេះ ស្តេចផារ៉ោនមិនបានធ្វើតាមលោកម៉ូសេ និងលោកអ៊ើរ៉ុនទេ។ ការនេះកើតឡើងដូចព្រះអម្ចាស់បានប្រាប់លោកលោកម៉ូសេរួចហើយ ថាស្តេចផារ៉ោននឹងធ្វើដូច្នេះ។
|
|
|
|
\s5
|
|
|
|
\v 13 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរក្រោកឡើងពីព្រឹក ឈរនៅចំពោះស្តេចផារ៉ោន ហើយទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ មានបន្ទូលដូច្នេះ «ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីពួកគេអាចថ្វាយបង្គំយើង។
|
|
|
|
\v 14 ដ្បិត នៅពេលនេះ យើងនឹងចាត់គ្រោះកាចគ្រប់យ៉ាងរបស់យើង មកលើស្តេច នៅលើពួកមន្ត្រី និងប្រជារាស្រ្តរបស់ស្តេច។ យើងនឹងធ្វើការនេះ ដើម្បីឲ្យស្តេចបានដឹងថា គ្មាននរណាដូចជាយើងនៅលើផែនដីនេះឡើយ។
|
|
|
|
\s5
|
|
|
|
\v 15 ដ្បិត ប្រសិនបើយើងបានលើកដៃវាយអ្នក និងប្រជារាស្ត្ររបស់អ្នក ដោយជំងឺអាសន្នរោគនៅពេលនេះ ម្លេ៉ះអ្នករាល់គ្នានឹងវិនាសសូន្យពីផែនដីបាត់ទៅហើយ។
|
|
|
|
\v 16 ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញពីអំណាចរបស់យើង ដើម្បីឲ្យនាមរបស់យើត្រូវប្រកាសពាសពេញផែនដី។
|
|
|
|
\v 17 ស្តេចនៅតែតម្កើងខ្លួនទាស់នឹងប្រជារាស្ត្ររបស់យើង ដោយមិនព្រមអនុញ្ញាតឲ្យពួកគេចេញទៅទេ។
|
|
|
|
\s5
|
|
|
|
\v 18 ចូរស្តាប់! ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្យុះព្រិលយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មាននៅក្នុងអេស៊ីប តាំងពីស្រុកនេះកើតមក រហូតមកដល់ពេលនេះ។
|
|
|
|
\v 19 ឥឡូវនេះ ចូរចាត់ពួកប្រុសៗឲ្យទៅប្រមូលហ្វូងសត្វ និងអ្វីៗទាំងអស់ដែលស្តេចមាននៅស្រែចម្ការ ទៅកាន់កន្លែងមានសុវត្ថិភាព។ បុរស និងសត្វទាំងអស់ដែលនៅស្រែចម្ការ ដែលមិនបាននៅផ្ទះ ព្រិលនឹងធ្លាក់មកលើពួកគេ ហើយពួកគេនឹងស្លាប់»។
|
|
|
|
\s5
|
|
|
|
\v 20 បន្ទាប់មក ពួកមន្ត្រីរបស់ស្តេចផារ៉ោនបានជឿនៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ប្រញាប់ទៅនាំទាសករ និងហ្វូងសត្វរបស់ពួកគេមកផ្ទះវិញ។
|
|
|
|
\v 21 ប៉ុន្តែ អស់អ្នកដែលមិនជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់បានទុកពួកទាសករ និងហ្វូងសត្វរបស់ពួកគេនៅស្រែចម្ការ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើមេឃ ដើម្បីធ្វើឲ្យមានព្រិលធ្លាក់មកពេញទឹកដីអេស៊ីប លើប្រជារាស្រ្ត លើសត្វ និងលើរុក្ខជាតិនៅស្រែចម្ការពាសពេញទឹកដីអេស៊ីបទាំងមូល»។
|
|
|
|
\v 23 លោកម៉ូសេបានលើកដំបងរបស់គាត់ទៅលើមេឃ ហើយព្រះអម្ចាស់បានធ្វើឲ្យមានផ្គរលាន់ ព្រិល និងផ្លេកបន្ទោរមកលើដី។ ព្រះអង្គបានធ្វើឲ្យមានភ្លៀងព្រិលធ្លាក់មកលើទឹកដីអេស៊ីបដែរ។
|
|
|
|
\v 24 ដូច្នេះ ក៏មានព្រិល ផ្លេកបន្ទោលាយជាមួយនឹងព្រិលយ៉ាងខ្លាំង ដែលមិនធ្លាប់កើតឡើងនៅក្នុងទឹកដីអេស៊ីបទាំងមូល ចាប់តាំងពីនាមប្រទេសនេះមក។
|
|
|
|
\s5
|
|
|
|
\v 25 ពេញទឹកដីអេស៊ីបទាំងមូល ព្រិលបានធ្លាក់មកលើស្រែចម្ការទាំងអស់ ធ្លាក់មកលើទាំងមនុស្ស និងសត្វ។ វាធ្លាក់មកលើដំណាំនៅក្នុងស្រែចម្ការ ហើយបានបំបាក់ដើមឈើទាំងអស់។
|
|
|
|
\v 26 លើកលែងតែទឹកដីកូសែន ជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅប៉ុណ្ណោះ ដែលគ្មានព្រិល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 27 បន្ទាប់មក ស្តេចផារ៉ោនបានចាត់គេឲ្យទៅកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ស្តេចមានរាជឱង្ការទៅពួកគេថា «លើកនេះ យើងបានប្រព្រឹត្តបាបមែន។ ព្រះអម្ចាស់សុចរិត ហើយយើង និងប្រជារាស្រ្តរបស់យើងជាមនុស្សអាក្រក់។
|
|
|
|
\v 28 សូមអធិស្ឋានទៅកាន់ព្រះអម្ចាស់ ព្រោះព្យុះភ្លៀងព្រិលនេះខ្លាំងណាស់។ យើងនឹងអនុញ្ញាតឲ្យអ្នកទៅហើយ ហើយអ្នកនឹងលែងនៅទីនេះទៀតដែរ»។
|
|
|
|
\s5
|
|
|
|
\v 29 លោកម៉ូសេទូលទៅស្តេចថា៖ «ពេលទូលបង្គំចាកចេញពីក្រុងនេះពេលណា ទូលបង្គំនឹងលើកដៃទៅឯព្រះអម្ចាស់។ ផ្គរនឹងឈប់ ហើយនឹងលែងមានព្រិលទៀតហើយ។ បែបនេះ ព្រះអង្គនឹងជ្រាបថា ផែនដីនេះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
|
|
|
|
\v 30 ប៉ុន្តែ ទូលបង្គំដឹងថា ព្រះអង្គ និងពួកនាម៉ឺនមន្ត្រីរបស់ព្រះអង្គមិនទាន់កោតខ្លាចព្រះអម្ចាស់ដ៏ជាព្រះជាម្ចាស់នៅឡើយទេ»។
|
|
|
|
\s5
|
|
|
|
\v 31 ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់
|
|
|
|
\v 32 ចំណែកស្រូវសាលី និងស្រូវធ្ងន់វិញមិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។
|
|
|
|
\v 33 នៅពេល លោកម៉ូសេចាកចេញពីស្តេចផារ៉ោន រួចចេញទៅក្រៅទីក្រុង គាត់បានលើកដៃរបស់គាត់ទៅចំពោះព្រះអម្ចាស់ ផ្គរឈប់លាន់ឮ ព្រិលឈប់ធ្លាក់ ហើយភ្លៀងក៏លែងធ្លាក់មកលើផែនដីទៀតដែរ។
|
|
|
|
\s5
|
|
|
|
\v 34 នៅពេលស្តេចផារ៉ោនឃើញភ្លៀងរាំង ព្រិលឈប់ធ្លាក់ និងផ្គរលែងលឺ ស្តេចបានធ្វើបាបសារជាថ្មី ហើយបានព្រះទ័យរឹងរូស រួមជាមួយមន្ត្រីរបស់ស្តេចផង។
|
|
|
|
\v 35 ស្តេចផារ៉ោនមានព្រះទ័យរឹងរូស ដូច្នេះហើយ ស្តេចមិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅឡើយ។ នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា ស្តេចផារ៉ោននឹងប្រព្រឹត្តដូច្នេះ។
|
|
|
|
\s5
|
|
|
|
\c 10
|
|
|
|
\cl ជំពូក ១០
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្តេចផារ៉ោន ដ្បិត យើងបានធ្វើឲ្យស្តេច និងមន្ត្រីរបស់ស្តេចមានចិត្តរឹង។ យើងបានធ្វើការនេះ ដើម្បីបង្ហាញទីសម្កាល់ផ្សេងៗនៃអំណាចរបស់យើងនៅក្នុងចំណោមពួកគេ។
|
|
|
|
\v 2 យើងបានធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចដំណាលប្រាប់កូន និងចៅរបស់អ្នករាល់គ្នាពីការដែលយើងបានធ្វើ គឺបានប្រព្រឹត្តនឹងអេស៊ីបយ៉ាងធ្ងន់ធ្ងរ និងពីការដែលយើងបានធ្វើការអស្ចារ្យផ្សេងៗដែលសម្តែងពីអំណាចរបស់យើងនៅក្នុងចំណោមពួកគេ។ បែបនេះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះអម្ចាស់»។
|
|
|
|
\s5
|
|
|
|
\v 3 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុនបានទៅគាល់ស្តេចផារ៉ោន ហើយទូលស្តេចថា៖ «ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ជនជាតិហេព្រើរ មានបន្ទូលដូច្នេះ «តើស្តេចនៅតែមិនព្រមបន្ទាបខ្លួននៅចំពោះយើងដល់កាលណាទៀត? ចូរអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំយេីងបាន។
|
|
|
|
\v 4 ប៉ុន្តែ ប្រសិនបើ ស្តេចបដិសេធមិនព្រមអនុញ្ញាតឲ្យប្រជារាស្រ្តរបស់យើងទៅទេ ចូរស្តាប់ ថ្ងៃស្អែក យើងនឹងនាំសត្វកណ្ដូបមកក្នុងទឹកដីរបស់ព្រះអង្គ។
|
|
|
|
\s5
|
|
|
|
\v 5 ពួកវានឹងហើរមកពាសពេញដី ដូច្នេះ គ្មានសល់ដីមួយកន្លែងដែលអាចមើលឃើញឡើយ។ ពួកវានឹងស៊ីអ្វីៗដែលនៅសល់ពីព្រិល។ វាក៏នឹងស៊ីដើមឈើទាំងអស់របស់ស្តេចដែលដុះនៅឯស្រែចម្ការ។
|
|
|
|
\v 6 ពួកវានឹងចូលទៅពេញដំណាក់ និងផ្ទះមន្ត្រីរបស់ស្តេច និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ ជាអ្វីមួយដែលឪពុក និងជីតារបស់អ្នកមិនដែលឃើញពីមុន និងជាអ្វីដែលមិនដែលឃើញតាំងពីផែនដីបានកើតមក រហូតមកដល់សព្វថ្ងៃនេះ»។ បន្ទាប់មក លោកម៉ូសេក៏ចាកចេញពីស្តេចផារ៉ោនទៅ។
|
|
|
|
\s5
|
|
|
|
\v 7 ពួកមន្ត្រីរបស់ស្តេចផារ៉ោនទូលទៅស្តេចថា៖ «តើបុរសនេះឲ្យធ្វើបានយើងដល់កាលណាទៀត? ចូរអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅ ដើម្បីឲ្យពួកគេអាចថ្វាយបង្គំព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ។ តើព្រះអង្គមិនជ្រាបទេឬថា អេស៊ីបត្រូវបានបំផ្លាញ?»
|
|
|
|
\v 8 គេបាននាំលោកម៉ូសេ និងលោកអ៊ើរ៉ុនមកគាល់ស្តេចផារ៉ោនម្តងទៀត ស្តេចបានមានរាជឱង្ការថា៖ «ចូរទៅថ្វាយបង្គំព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកចុះ។ តើនរណាខ្លះនឹងទៅ?»
|
|
|
|
\s5
|
|
|
|
\v 9 លោកម៉ូសេទូលថា៖ «យើងនឹងចេញទៅទាំងចាស់ទាំងក្មេង ទាំងកូនប្រុស និងកូនស្រីរបស់យើង។ យើងនឹងចេញទៅជាមួយហ្វូងសត្វ និងហ្វូងចៀមរបស់យើង។ ដ្បិត យើងខ្ញុំនឹងធ្វើពិធីបុណ្យថ្វាយព្រះអម្ចាស់»។
|
|
|
|
\v 10 ស្តេចផារ៉ោនមានរាជឱង្ការទៅពួកគេថា៖ «សូមព្រះអម្ចាស់នៅជាមួយអ្នករាល់គ្នាចុះ ប្រសិនបើ យើងអនុញ្ញាតឲ្យអ្នក និងកូនតូចៗរបស់អ្នកទៅ។ មើល៍ អ្នករាល់គ្នាមានគំនិតអាក្រក់។
|
|
|
|
\v 11 អត់ទេ! ចូរចេញទៅតែប្រុសៗដែលនៅក្នុងចំណោមអ្នករាល់គ្នាបានហើយ ហើយថ្វាយបង្គំព្រះអម្ចាស់ចុះ ដ្បិត នោះគឺជាអ្វីដែលអ្នកចង់បាន»។ បន្ទាប់មក គេបានបណ្តេញលោកម៉ូសេ និងលោកអ៊ើរ៉ុនចេញពីស្តេចផារ៉ោន។
|
|
|
|
\s5
|
|
|
|
\v 12 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកលើទឹកដីអេស៊ីប ដើម្បីឲ្យកើតមានកណ្ដូបឲ្យពួកវាបានវាយប្រហារទឹកដីអេស៊ីប និងស៊ីដំណាំទាំងឡាយនៅក្នុងទឹកដីអេស៊ីបដែលនៅសល់ពីព្រិល»។
|
|
|
|
\v 13 លោកម៉ូសេបានលើកដៃ ជាមួយនឹងដំបងរបស់គាត់លើទឹកដីអេស៊ីប ហើយព្រះអម្ចាស់បាននាំឲ្យមានខ្យល់បក់ពីទិសខាងកើតលើទឹកដីទាំងអស់ពេញមួយថ្ងៃមួយយប់។ នៅព្រឹកឡើង ខ្យល់ពីទិសខាងកើតបាននាំសត្វកណ្តូបមក។
|
|
|
|
\s5
|
|
|
|
\v 14 សត្វកណ្ដូបបានចេញទៅពាសពេញទឹកដីអេស៊ីបទាំងមូល ហើយបានទំពាស់ពេញទឹកដីតែម្តង។ មិនដែលធ្លាប់មានហ្វូងកណ្តូបនៅក្នុងទឹកដីបែបនេះទេ ហើយក្រោយពីនេះក៏មានកណ្ដូបច្រើនយ៉ាងនេះដែរ។
|
|
|
|
\v 15 ពួកវាបានគ្រប់ដណ្តប់ពាសពេញទឹកដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ ពួកវាបានស៊ីដំណាំ ផលផ្លែដើមឈើដែលនៅសល់ពីព្រិលទាំងអស់។ នៅពាសពេញទឹកដីអេស៊ីបទាំងមូល គ្មានសល់ស្លឹងខៀវខ្ចីនៅសល់ទេ ឬដើមឈើ និងដំណាំនៅស្រែចម្ការនៅសល់ទេ។
|
|
|
|
\s5
|
|
|
|
\v 16 បន្ទាប់មក ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុនមកយ៉ាងលឿន ហើយមានរាជឱង្ការថា៖ «យើងបានធ្វើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក និងអ្នកផងដែរ។
|
|
|
|
\v 17 បន្ទាប់មក សូមអត់ទោសបាបរបស់យើងនៅពេលនេះ ហើយអធិស្ឋានដល់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក ដែលព្រះអង្គនឹងដកសេចក្តីស្លាប់នេះចេញពីយើង»។
|
|
|
|
\v 18 ដូច្នេះ លោកម៉ូសេបានចាកចេញពីស្តេចផារ៉ោនទៅ ហើយបានអធិស្ឋានដល់ព្រះអម្ចាស់។
|
|
|
|
\s5
|
|
|
|
\v 19 ព្រះអម្ចាស់បាននាំឲ្យមានខ្យល់បង់យ៉ាងខ្លាំងពីទិសខាងលិច ដែលនាំឲ្យមានសត្វកណ្ដូប ហើយកៀរចូលទៅក្នុងសមុទ្រកក់ គ្មានសត្វកណ្ដូបណាមួយនៅសល់នៅក្នុងទឹកដីអេស៊ីបឡើយ។
|
|
|
|
\v 20 ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យស្តេចផារ៉ោនរឹង ហើយស្តេចផារ៉ោនមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើមេឃ ដើម្បីឲ្យមានភាពងងឹងគ្របដណ្តប់ទឹកដីអេស៊ីបទាំងមូល គឺជាភាពងងឹតដែលមើលអ្វីមិនឃើញឡើយ»។
|
|
|
|
\v 22 លោកម៉ូសេក៏លើកដៃរបស់គាត់ទៅលើមេឃ ហើយមានភាពងងឹតយ៉ាងក្រាសនៅក្នុងទឹកដីអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។
|
|
|
|
\v 23 គ្មាននរណាអាចមើលគ្នាទៅវិញទៅមកឃើញឡើយ ក្នុងរយៈពេលបីថ្ងៃ គ្មាននរណាចេញពីផ្ទះឡើយ។ ប៉ុន្តែ សម្រាប់ជនជាតិអ៊ីស្រាអែលវិញមានពន្លឺនៅក្នុងដែលពួកគេរស់នៅ។
|
|
|
|
\s5
|
|
|
|
\v 24 ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ ហើយមានរាជឱង្កាថា៖ «ចូរទៅថ្វាយបង្គំព្រះអម្ចាស់ចុះ។ ទាំងគ្រួសាររបស់អ្នកក៏ទៅជាមួយអ្នកដែរ ប៉ុន្តែ ទុកហ្វូងសត្វ និងហ្វូងចៀមនៅទីនេះហើយ»។
|
|
|
|
\v 25 ប៉ុន្តែ លោកម៉ូសេទូលថា៖ «ព្រះអង្គត្រូវប្រទានសត្វដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំយកទៅធ្វើជាយញ្ញបូជា ហើយធ្វើជាយញ្ញបូជាដុត ដើម្បីយើងធ្វើយញ្ញបូជាសត្វទាំងនោះថ្វាយព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើង។
|
|
|
|
\v 26 ហ្វូងគោរបស់យើងខ្ញុំក៏ត្រូវចេញទៅជាមួយយើងខ្ញុំដែរ។ មិនត្រូវឲ្យនៅសល់ក្រចកជើងរបស់ពួកវាណាមួយឡើយ ព្រោះយើងខ្ញុំត្រូវយកពួកវាទៅថ្វាយបង្គំព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងខ្ញុំ។ ដ្បិត យើងខ្ញុំមិនដឹងថា យើងខ្ញុំត្រូវយកអ្វីទៅថ្វាយបង្គំព្រះអម្ចាស់នៅឡើយទេ លុះត្រាតែយើងខ្ញុំទៅដល់ទីនោះសិន។
|
|
|
|
\s5
|
|
|
|
\v 27 ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យរបស់ស្តេចផារ៉ោនរឹង ហើយស្តេចមិនព្រមអនុញ្ញាតឲ្យពួកគេចេញទៅទេ។
|
|
|
|
\v 28 ស្តេចផារ៉ោនមានរាជឱង្ការទៅលោកម៉ូសេថា៖ «ចូរចេញពីយើងទៅ» ចូរប្រយ័ត្នការមួយ សូមកុំឲ្យយើងឃើញមុខអ្នកទៀត ដើម្បីនៅថ្ងៃដែលអ្នកឃើញមុខយើង អ្នកនឹងស្លាប់»។
|
|
|
|
\v 29 លោកម៉ូសេទូលថា៖ «ព្រះអង្គមានរាជឱង្ការដោយអង្គទ្រង់ទេ។ ទូលបង្គំនឹងមិនឃើញព្រះភក្រ្កព្រះអង្គទៀតទេ»។
|
|
|
|
\s5
|
|
|
|
\c 11
|
|
|
|
\cl ជំពូក ១១
|
|
|
|
\p
|
|
|
|
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «នៅមានគ្រោះកាចមួយទៀត ដែលយើងនឹងនាំមកលើស្តេចផារ៉ោន និងស្រុកអេស៊ីប។ បន្ទាប់មក ស្តេចនឹងអនុញ្ញាតឲ្យអ្នកចេញពីទីនេះហើយ។ នៅពេលស្តេចអនុញ្ញាតឲ្យអ្នកចេញហើយ ស្តេចនឹងបណ្ដេញអ្នកឲ្យចេញទាំងអស់។
|
|
|
|
\v 2 ចូរបង្គាប់ទៅពួកប្រុសៗ និងស្រីៗទាំងអស់ឲ្យសូមគ្រឿងប្រាក់ និងគ្រឿងមាស ពីអ្នកជិតខាងរបស់ពួកគេ»។
|
|
|
|
\v 3 ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបមានចិត្តមេត្តាដល់ជនជាតិអ៊ីស្រាអែល។ លើសពីនេះ លោកម៉ូសេជាមនុស្សដ៏សំខាន់នៅចំពោះពួកមន្ត្រីរបស់ស្តេចផារ៉ោន និងនៅចំពោះប្រជាជននៅក្នុងស្រុកអេស៊ីប។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 លោកម៉ូសេទូលថា៖ «ព្រះអម្ចាស់មានបន្ទូលដូច្នេះ៖ «នៅពាក់កណ្តាលយប់ យើងនឹងចេញទៅពាសពេញទឹកដីអេស៊ីប។
|
|
|
|
\v 5 កូនច្បងទាំងអស់ដែលនៅក្នុងទឹកដីរបស់អេស៊ីប នឹងត្រូវស្លាប់ គឺចាប់តាំងពីកូនច្បងរបស់ស្តេចផារ៉ោន ដែលសោយរាជ្យនៅលើបល្ល័ង្ក ដល់កូនច្បងរបស់ស្រី្តបាវបម្រើដែលនៅខាងក្រោយត្បាល់កិន និងកូនច្បងក្នុងហ្វូងសត្វទាំងអស់ថែមទៀតផង។
|
|
|
|
\s5
|
|
|
|
\v 6 បន្ទាប់មក នឹងមានឮសូរសម្រែកទ្រហោយំនៅក្នុងទឹកដីអេស៊ីបទាំងមូល ចាប់តាំងពីដើមរៀងមកមិនធ្លាប់មាន ហើយទៅមុខក៏មិនធ្លាប់មានដូច្នេះដែរ។
|
|
|
|
\v 7 សូម្បីឆ្កែក៏មិនឮព្រុសដាក់ជនជាតិអ៊ីស្រាអែល ដាក់មនុស្ស ឬសត្វណាមួយផង។ បែបនេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់បានប្រព្រឹត្តនឹងជនជាតិអេស៊ីប និងជនជាតិអ៊ីស្រាអែលផ្សេងគ្នា។
|
|
|
|
\v 8 ពួកមន្ត្រីរបស់ស្តេចផារ៉ោនទាំងអស់ នឹងចូលមករកឃើញ ហើយលុតជង្គង់ចុះនៅចំពោះយើង។ ពួកគេនឹងនិយាយថា៖ «ចូរចេញទៅ ហើយមនុស្សទាំងអស់នឹងទៅជាមួយអ្នកដែរ!»។ បន្ទាប់ពីនោះ យើងនឹងចេញទៅ»។ បន្ទាប់មក គាត់ក៏ចេញពីស្តេចផារ៉ោនទាំងមានកំហឹងយ៉ាងខ្លាំង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ស្តេចផារ៉ោននឹងមិនស្តាប់តាមអ្នកទេ។ ការនេះកើតឡើងដូច្នេះ ដើម្បីយើងអាចនឹងធ្វើការអស្ចារ្យ នៅក្នុងទឹកដីអេស៊ីប»។
|
|
|
|
\v 10 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានធ្វើទីសម្គាល់ទាំងអស់នេះ នៅចំពោះស្តេចផារ៉ោន។ ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះទ័យរបស់ស្តេចផារ៉ោនរឹង ហើយស្តេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចទេ។
|
|
|
|
\s5
|
|
|
|
\c 12
|
|
|
|
\cl ជំពូក ១២
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុននៅក្នុងទឹកដីអេស៊ីប។ ព្រះអង្គមានបន្ទូលថា៖
|
|
|
|
\v 2 «សម្រាប់អ្នក ខែនេះគឺជាខែដែលត្រូវចាប់ផ្តើម គឺខែដំបូងនៃឆ្នាំរបស់អ្នក។
|
|
|
|
\s5
|
|
|
|
\v 3 ចូរប្រាប់ដល់សហគមន៍អ៊ីស្រាអែលថា៖ «នៅថ្ងៃទីដប់ខែនេះ ពួកគេម្នាក់ៗត្រូវយកចៀមមួយ ឬពពែស្ទាវមួយសម្រាប់ពួកគេ គ្រួសារនីមួយៗត្រូវធ្វើដូច្នេះ គឺត្រូវយកចៀមមួយសម្រាប់គ្រួសារមួយ។
|
|
|
|
\v 4 ប្រសិនបើ គ្រួសារនោះតូចហូបចៀមមួួយមិនអស់ អ្នកនោះនិងអ្នកជិតខាង ត្រូវយកសាច់ចៀម ឬពពែស្ទាវចែកឲ្យល្មមសម្រាប់មនុស្សគ្រប់គ្នា។ គ្រប់គ្នាត្រូវតែបរិភោគឲ្យឆ្អែត ដូច្នេះ ពួកគេត្រូវយកសាច់ល្មម ដើម្បីចម្អែតពួកគេគ្រប់គ្នា។
|
|
|
|
\s5
|
|
|
|
\v 5 កូនចៀម ឬពពែឈ្មោលរបស់អ្នកត្រូវតែល្អឥតខ្ចោះ ដែលមានអាយុមួយខួប។ អ្នកត្រូវយកចៀមមួយ ឬពពែមួយពីហ្វូងសត្វ។ អ្នកត្រូវទុកវារហូតដល់ដប់បួនថ្ងៃនៅក្នុងខែនោះ។
|
|
|
|
\v 6 បន្ទាប់មក សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវសម្លាប់វានៅពេលថ្ងៃលិច។
|
|
|
|
\v 7 អ្នកត្រូវយកឈាមខ្លះ ហើយលាបវានៅលើក្របទ្វារទាំងសងខាង និងនៅលើក្របទា្វារផ្ទះដែលអ្នកហូបសាច់នោះផង។
|
|
|
|
\v 8 អ្នកត្រូវហូបសាច់នៅយប់នោះ បន្ទាប់ពីអ្នកបានអាំងវានៅលើភ្លើងហើយ។ ចូរហូបវាជាមួយនំប៉័ង ឥតមេ និងបន្លែល្វីង។
|
|
|
|
\s5
|
|
|
|
\v 9 កុំហូបសាច់ឆៅ ឬស្ងោរនឹងទឹកឡើយ។ ផ្ទុយទៅវិញ ត្រូវអាំងវាលើភ្លើង ជាមួយនឹងក្បាល ជើងនិងគ្រឿងក្នុងរបស់វា។
|
|
|
|
\v 10 អ្នកមិនត្រូវទុកឲ្យអ្វីមួយនៅសល់រហូតដល់ពេលព្រឹកឡើយ។ អ្នកត្រូវដុតអ្វីៗដែលនៅសល់ចោលឲ្យអស់នៅពេលព្រឹក។
|
|
|
|
\v 11 នេះគឺជារបៀបដែលអ្នកត្រូវហូប ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើងនៅលើជើងរបស់អ្នក និងកាន់ដំបងនៅនឹងដៃរបស់អ្នកដែរ។ អ្នកត្រូវហូបវាឲ្យលឿន។ នេះគឺជាបុណ្យចម្លងរបស់ព្រះអម្ចាស់។
|
|
|
|
\s5
|
|
|
|
\v 12 ព្រះអម្ចាស់មានបន្ទូលដូច្នេះ យើងនឹងឆ្លងកាត់ទឹកដីអេស៊ីប ហើយប្រហារកូនច្បងរបស់មនុស្ស និងសត្វនៅក្នុងទឹកដីអេស៊ីប។ យើងនឹងនាំការជំនុំជម្រះនៅលើព្រះរបស់អេស៊ីបទាំងអស់។ យើងគឺព្រះអម្ចាស់។
|
|
|
|
\v 13 ឈាមនឹងធ្វើជាទីសម្គាល់នៅក្នុងផ្ទះរបស់អ្នក នៅពេលយើងមក។ ពេលយើងប្រហារទឹកដីអេស៊ីប ហើយយើងឃើញឈាម យើងនឹងហោះរំលង។ គ្រោះកាចនេះនឹងមិនមកដល់អ្នករាល់គ្នាឡើយ ហើយយើងក៏មិនបំផ្លាញអ្នករាល់គ្នាដែរ។
|
|
|
|
\v 14 ថ្ងៃនេះនឹងក្លាយជាថ្ងៃដែលរំលឹកដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាត្រូវយកថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះអម្ចាស់។ វាជាច្បាប់សម្រាប់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់ ទុកជាច្បាប់រហូតតទៅ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 អ្នករាល់គ្នាត្រូវហូបនំប៉័ងឥតមេ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃដំបូង អ្នកត្រូវយកមេចេញពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាដែលហូបនំប៉័ងមានមេក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកនោះត្រូវកាត់ចេញពីអ៊ីស្រាអែល។
|
|
|
|
\v 16 នៅថ្ងៃទីមួយ ត្រូវញែកសហគមន៍ឲ្យនៅដោយឡែកសម្រាប់យើង ហើយនៅថ្ងៃទីប្រាំពីរ នឹងមានការជួបជុំសារជាថ្មីម្តងទៀត។ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ លើកលែងតែចម្អិនម្ហូបសម្រាប់មនុស្សគ្រប់គ្នាហូបតែប៉ុណ្ណោះ។ អ្នករាល់អ្នកអាចធ្វើការលុះត្រាតែការងារដែលត្រូវធ្វើម្ហូបប៉ុណ្ណោះ។
|
|
|
|
\s5
|
|
|
|
\v 17 អ្នករាល់គ្នាត្រូវកាន់តាមពិធីបុណ្យនំប៉័ងឥតមេនេះ ព្រោះវាគឺជាថ្ងៃដែលយើងបាននាំប្រជាជនរបស់អ្នករាល់គ្នា ពួកពលរបស់អ្នករាល់គ្នាជាក្រុមៗ ចេញពីទឹកដីអេស៊ីប។ ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាថ្ងៃនេះ នៅគ្រប់ជំនាន់របស់អ្នករាល់គ្នា។ នេះគឺជាច្បាប់សម្រាប់អ្នករាល់គ្នា។
|
|
|
|
\v 18 អ្នករាល់គ្នាត្រូវហូបនំប៉័ងនៅពេលថ្ងៃលិច ចាប់ពីថ្ងៃដប់បួននៅក្នុងខែដំបូងនៃឆ្នាំ រហូតដល់ថ្ងៃម្ភៃមួយនៃខែនោះ។
|
|
|
|
\s5
|
|
|
|
\v 19 ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានមេនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អស់អ្នកណាដែលបរិភោគនំប៉័ងដែលធ្វើដោយមេ ត្រូវកាត់ចេញពីសហគមន៍អ៊ីស្រាអែល ទោះបើ អ្នកនោះគឺជាជនបរទេស ឬអ្នកដែលកើតនៅក្នុងទឹកដីរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាមិនត្រូវហូបនំប៉័ងដែលធ្វើដោយមេឡើយ។
|
|
|
|
\v 20 នៅគ្រប់កន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាត្រូវហូបនំប៉័ងដែលឥតមេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 បន្ទាប់មក លោកម៉ូសេបានកោះហៅពួកចាស់ទុំអ៊ីស្រាអែលទាំងអស់ ហើយប្រាប់ដល់ពួកគេថា៖ «ចូរទៅ ហើយជ្រើសរើសកូនចៀម ឬចៀមតូច ដែលល្មមនឹងចម្អែតគ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់វាធ្វើពិធីបុណ្យចម្លង។
|
|
|
|
\v 22 បន្ទាប់មក យកមែកហ៊ីស៊ុប ហើយជ្រលក់វាទៅក្នុងឈាមដែលនៅក្នុងផើង។ ហើយលាបឈាមដែលនៅក្នុងផើងនៅពីលើក្របទ្វារ ហើយលាបលើក្របទ្វារទាំងសងខាង។ កុំឲ្យនរណាម្នាក់ចេញក្រៅទ្វារផ្ទះរបស់គាត់ឡើងរហូតដល់ពេលព្រឹកឡើយ។
|
|
|
|
\s5
|
|
|
|
\v 23 ដ្បិត ព្រះអម្ចាស់នឹងឆ្លងកាត់ ដើម្បីប្រហារជនជាតិអេស៊ីប។ នៅពេលព្រះអង្គទតឃើញឈាមដែលនៅលើក្របទ្វារ ព្រះអង្គនឹងរំលងទ្វាររបស់អ្នក ហើយមិនអនុញ្ញាតឲ្យមេបំផ្លាញចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឡើយ។
|
|
|
|
\s5
|
|
|
|
\v 24 អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ។ ហើយវានឹងត្រូវធ្វើជាច្បាប់សម្រាប់អ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា។
|
|
|
|
\v 25 នៅពេលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់បានប្រទានដល់អ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យានឹងធ្វើ អ្នករាល់គ្នាត្រូវធ្វើការនេះ ទុកជាការថ្វាយបង្គំ។
|
|
|
|
\s5
|
|
|
|
\v 26 នៅពេលកូនចៅរបស់អ្នករាល់គ្នាសួរថា៖ «តើពិធីបុណ្យនេះមានន័យដូចម្តេច?»
|
|
|
|
\v 27 នោះ អ្នកត្រូវប្រាប់ពួកគេថា៖ «នេះគឺជាយញ្ញបូជានៃពិធីបុណ្យចម្លងរបស់ព្រះអម្ចាស់ ព្រោះព្រះអម្ចាស់បានឆ្លងកាត់ផ្ទះរបស់ជនជាតិអ៊ីស្រាអែលនៅអេស៊ីប នៅពេលព្រះអង្គប្រហារជនជាតិអេស៊ីប។ ព្រះអង្គបានរំដោះផ្ទះរបស់ពួកយើងឲ្យមានសេរីភាព។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានលុតជង្គង់ចុះ ហើយថ្វាយបង្គំព្រះអម្ចាស់។
|
|
|
|
\v 28 ជនជាតិអ៊ីស្រាអែលបានចាកចេញយ៉ាងប្រាកដ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ និងលោកអ៊ើរ៉ុន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 29 ការនោះបានកើតឡើងនៅពេលយប់ គឺព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់ដែលនៅក្នុងទឹកដីអេស៊ីប ចាត់តាំងពីបុត្រច្បងរបស់ស្តេចផារ៉ោន ដែលសោយរាជ្យនៅលើបល្ល័ង្ក ដល់កូនច្បងរបស់មនុស្សដែលនៅក្នុងគុក និងកូនច្បងទាំងអស់នៃហ្វូងសត្វដែរ។
|
|
|
|
\v 30 ស្តេចផារ៉ោនបានតើនឡើយនៅពេលយប់ ព្រះអង្គទតឃើញ ពួកមន្ត្រីរបស់ស្តេច និងជនជាតិអេស៊ីបទាំងអស់។ មានការយំកាន់ទុក្ខជាខ្លាំង ដ្បិត គ្មានផ្ទះណាមួយ ដែលគ្មានមនុស្សស្លាប់ឡើយ។
|
|
|
|
\s5
|
|
|
|
\v 31 ស្តេចផារ៉ោនបានកោះហៅលោកម៉ូសេ និងលោកអ៊ើរ៉ុននៅពេលយប់នោះ ហើយមានរាជឱង្ការថា៖ «ចូរក្រោកឡើយ ចូរចេញពីចំណោមប្រជារាស្រ្តរបស់យើងទៅ អ្នក និងជនជាតិអ៊ីស្រាអែល។ ចូរទៅ ថ្វាយបង្គំព្រះអម្ចាស់ ដូច្នេះដែលអ្នកនិយាយថាអ្នកចង់ធ្វើទៅ។
|
|
|
|
\v 32 ចូរយកហ្វូងចៀម និងហ្វូងសត្វរបស់អ្នក ដូចអ្នកបាននិយាយ ហើយទៅចុះ ព្រមទាំងឲ្យពរដល់យើងផង»។
|
|
|
|
\v 33 ជនជាតិអេស៊ីបបានប្រញាប់ប្រញាលចាត់ពួកគេឲ្យចាកចេញពីទឹកដី ដ្បិត ពួកគេនិយាយថា៖ «យើងមុខជាស្លាប់ទាំងអស់គ្នា»។
|
|
|
|
\s5
|
|
|
|
\v 34 ដូច្នេះ ប្រជាជនបានយកម្សៅដែលមិនទាន់ដាក់ដំបែ និងផើងសម្រាប់លាយម្សៅរបស់ពួកគេមករុំក្នុងអាវ ហើយលីចេញទៅ។
|
|
|
|
\v 35 ជនជាតិអ៊ីស្រាអែលបានធ្វើដូចលោកម៉ូសេបានប្រាប់ដល់ពួកគេ។ ពួកគេបានសុំគ្រឿងប្រាប់ គ្រឿងមាស និងសម្លៀកបំពាក់ពីជនជាតិអេស៊ីប។
|
|
|
|
\v 36 ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបមានចិត្តមេត្តាដល់ជនជាតិអ៊ីស្រាអែល។ ដូច្នេះ ជនជាតិអេស៊ីបបានឲ្យអ្វីៗតាមដែលពួកគេសុំ។ បែបនេះ ជនជាតិអ៊ីស្រាអែលបានរឹមអូសពីជនជាតិអេស៊ីប។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 37 ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរពីក្រុងរ៉ាមសេសទៅក្រុងសិកូត។ មានបុរសចំនួន៦០០, ០០០នាក់ធ្វើដំណើរថ្មើរជើង ដោយមិនបានរាប់ស្រ្តី និងក្មេងៗទេ។
|
|
|
|
\v 38 មានបណ្ដាជនដែលមិនមែនជាជនជាតិអ៊ីស្រាអែលធ្វើដំណើរជាមួយពួកគេដែរ ជាមួយនឹងហ្វូងចៀម និងហ្វូងគោ និងហ្វូងសត្វយ៉ាងច្រើនសន្ធឹកសន្ធាប់។
|
|
|
|
\v 39 ពួកគេបានដុតនំប៉័ងដែលឥតមេ ដែលមិនដោល ដែលបាននាំពីអេស៊ីបមក។ ជានំប៉័ងដែលឥតមេ ដោយសារពួកគេត្រូវបានបណ្ដេញចេញពីអេស៊ីប ហើយពួកគេត្រូវចម្អិនអាហារជាប្រញាប់។
|
|
|
|
\v 40 ជនជាតិអ៊ីស្រាអែលរស់នៅអេស៊ីប ៤៣០ឆ្នាំ។
|
|
|
|
\s5
|
|
|
|
\v 41 នៅចុងឆ្នាំ ៤៣០ នៅថ្ងៃដំបូង ប្រជារាស្រ្តរបស់ព្រះអម្ចាស់បានចាកចេញពីទឹកដីអេស៊ីប។
|
|
|
|
\v 42 នេះគឺជាយប់ដែលពួកគេមិនគេងឡើយ ដ្បិតព្រះអម្ចាស់នឹងនាំពួកគេចេញពីទឹកដីអេស៊ីប។ នេះគឺជាយប់នៃព្រះអម្ចាស់ ដែលជនជាតិអ៊ីស្រាអែលត្រូវរក្សាទុកដល់ជនជាតិរបស់ពួកគេគ្រប់ជំនាន់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 43 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖ «នេះគឺជាច្បាប់របស់ពិធីបុណ្យចម្លង ជនបរទេសមិនអាចចូលរួមហូបបានទេ។
|
|
|
|
\v 44 ប៉ុន្តែ ទាសកររបស់ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានទិញដោយប្រាក់ អាចហូបបាន បន្ទាប់ពីពួកគេបានកាត់ស្បែកហើយ។
|
|
|
|
\s5
|
|
|
|
\v 45 ជនបរទេស និងអ្នកបម្រើដែលបានជួលមិនត្រូវឲ្យហូបអាហារទាំងនេះឡើយ។
|
|
|
|
\v 46 អាហារទាំងនេះ ត្រូវតែហូបនៅក្នុងផ្ទះ។ អ្នករាល់គ្នាមិនត្រូវយកសាច់ណាមួយចេញក្រៅផ្ទះឡើយ ហើយអ្នករាល់គ្នាក៏មិនត្រូវបំបាក់ឆ្អឹងដែរ។
|
|
|
|
\s5
|
|
|
|
\v 47 នៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលត្រូវរក្សាពិធីបុណ្យនេះ។
|
|
|
|
\v 48 ប្រសិនបើ ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ចង់រក្សាពិធីបុណ្យចម្លងរបស់ព្រះអម្ចាស់នេះ ត្រូវឲ្យសាច់ញាតិរបស់គេទាំងអស់កាត់ស្បែក។ បន្ទាប់មកគាត់អាចចូលមក ហើយធ្វើពិធីនេះបាន។ អ្នកទាំងនោះនឹងក្លាយជាប្រជារាស្រ្តដែលបានកើតនៅក្នុងទឹកដីនេះ។ ប៉ុន្តែ មនុស្សដែលមិនកាត់ស្បែកមិនអាចហូបអាហារទាំងនេះឡើយ។
|
|
|
|
\s5
|
|
|
|
\v 49 នេះគឺជាច្បាប់ដូចគ្នា ដែលត្រូវអនុវត្តទាំងម្ចាស់ស្រុក និងជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 50 ដូច្នេះ ជនជាតិអ៊ីស្រាអែលបានធ្វើតាមដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ និងលោកអ៊ើរ៉ុន។
|
|
|
|
\v 51 នៅថ្ងៃកំណត់នោះ ព្រះអម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប ដោយមានរបៀបដូចជាកងទ័ព។
|
|
|
|
\s5
|
|
|
|
\c 13
|
|
|
|
\cl ជំពូក ១៣
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
|
|
|
|
\v 2 «ចូរញែកកូនច្បងដោយឡែកសម្រាប់យើង គឺកូនច្បងទាំងអស់ ពីចំណោមជនជាតិអ៊ីស្រាអែល ទាំងមនុស្សទាំងសត្វ។ កូនច្បងជាកម្មសិទ្ធិរបស់យើង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 លោកម៉ូសេប្រាប់ទៅប្រជាជនថា៖ «ចូរនឹងចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីអេស៊ីប ចេញពីផ្ទះនៃភាពជាទាសករ ដ្បិតដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ព្រះអង្គបាននាំអ្នករាល់គ្នាចេញពីកន្លែងនេះ។ មិនត្រូវហូបនំប៉័ងដែលមានមេឡើយ។
|
|
|
|
\v 4 ថ្ងៃនេះអ្នករាល់គ្នានឹងចេញពីទឹកដីអេស៊ីប គឺនៅក្នុងខែអាប៊ីប។
|
|
|
|
\v 5 នៅពេលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅក្នុងទឹកដីជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូរសប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសរបស់អ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។
|
|
|
|
\s5
|
|
|
|
\v 6 ក្នុងរយៈពេលប្រាំពីរថ្ងៃអ្នករាល់គ្នាត្រូវហូបនំប៉័ងឥតមេ នៅថ្ងៃទីប្រាំពីរ ត្រូវធ្វើពីធីបុណ្យថ្វាយព្រះអម្ចាស់។
|
|
|
|
\v 7 ត្រូវហូបនំប៉័ងឥតមេក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យឃើញមាននំប៉័ងមានមេនៅក្នុងចំណោមអ្នករាល់គ្នាឡើយ។ ក៏មិនត្រូវឲ្យឃើញមានមេនៅក្នុងទឹកដីរបស់អ្នករាល់គ្នាដែរ។
|
|
|
|
\s5
|
|
|
|
\v 8 នៅថ្ងៃនោះ អ្នករាល់គ្នាត្រូវប្រាប់ដល់កូនចៅរបស់អ្នករាល់គ្នាថា៖ «នេះគឺដោយអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើងពេល យើងចេញពីស្រុកអេស៊ីបមក»។
|
|
|
|
\v 9 ការនេះនឹងរំលឹកនៅនឹងដៃរបស់អ្នករាល់គ្នា និងរំលឹកនៅលើថ្ងាស់របស់អ្នករាល់គ្នា ដ្បិត ព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបដោយព្រះហស្ដដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
|
|
|
|
\v 10 ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាច្បាប់នេះ រៀងរាល់ឆ្នាំ តាមពេលកំណត់របស់វា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 នៅពេលព្រះអម្ចាស់បាននាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីជនជាតិកាណាន តាមការដែលព្រះអង្គបានស្បថនឹងធ្វើជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នករាល់គ្នា។
|
|
|
|
\v 12 អ្នករាល់គ្នាត្រូវញែកកូនច្បងទាំងអស់ដោយឡែក និងកូនច្បងនៃសត្វរបស់អ្នករាល់គ្នាតាមពូជដែរ។ កូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។
|
|
|
|
\v 13 កូនច្បងរបស់សត្វលា អ្នករាល់គ្នាត្រូវទិញមកវិញ ដោយយកកូនចៀមមកជំនួសវិញ។ ប្រសិនបើ អ្នករាល់គ្នាមិនទិញត្រឡប់មកវិញទេ នោះអ្នករាល់គ្នាត្រូវបំបាក់កវា។ ប៉ុន្តែ កូនច្បងនៅក្នុងចំណោមកូនរបស់អ្នករាល់គ្នាទាំងអស់ត្រូវទិញវាមកវិញដែរ។
|
|
|
|
\s5
|
|
|
|
\v 14 ក្រោយមក នៅពេលកូនចៅរបស់អ្នកសួរថា៖ «តើការនេះមានន័យយ៉ាងដូចម្តេច?» នោះអ្នករាល់គ្នាត្រូវប្រាប់ពួកគេថា៖ «គឺជាព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ដែលបាននាំចេញពីផ្ទះនៃភាពជាទាសករ។
|
|
|
|
\v 15 នៅពេលស្តេចផារ៉ោនមានព្រះទ័យរឹង បដិសេធមិនអនុញ្ញាតឲ្យយើងចេញទៅ ព្រះអម្ចាស់បានស្លាប់កូនច្បងដែលនៅក្នុងទឹកដីអេស៊ីបចោលទាំងអស់ ទាំងកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ។ ហេតុដូច្នេះហើយ បានជាយើងថ្វាយកូនច្បងដល់ព្រះអម្ចាស់ ទាំងមនុស្ស ទាំងសត្វ ហើយនោះគឺជាហេតុដែលយើងទិញកូនច្បងរបស់យើងត្រឡប់មកវិញ»។
|
|
|
|
\v 16 ការនេះនឹងក្លាយជាការរំលឹកនៅលើដៃ និងនៅលើថ្ងាសរបស់អ្នករាល់គ្នា ដ្បិត គឺដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ បាននាំយើងចេញពីអេស៊ីបមក»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 នៅពេលស្តេចផារ៉ោនអនុញ្ញាតឲ្យប្រជាជនចេញ ព្រះជាម្ចាស់មិនបាននាំពួកគេតាមផ្លូវកាត់តាមទឹកដីភីលីស្ទីនទេ ទោះបីជាតាមទឹកដីនោះជិតក្តី។ ដ្បិតព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រហែលជាមនុស្សអាចប្តូរគំនិតរបស់ពួកគេ នៅពេលពួកគេជួបជាមួយនឹងសង្គ្រាម ហើយពួកគេនឹងត្រឡប់ទៅស្រុកអេស៊ីបវិញ»។
|
|
|
|
\v 18 ដូច្នេះ ព្រះជាម្ចាស់បាននាំបណ្តាជនវាងកាត់តាមទីរហោរស្ថានឆ្ពោះទៅសមុទ្រត្រែង។ ជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប ទាំងកាន់អាវុធសម្រាប់ធ្វើសង្គ្រាមផង។
|
|
|
|
\s5
|
|
|
|
\v 19 លោកម៉ូសេបានយកឆ្អឹងរបស់លោកយ៉ូសែបទៅជាមួយគាត់ដែរ ដ្បិតលោកយ៉ូសែបបានឲ្យជនជាតិអ៊ីស្រាអែលស្បថ ហើយនិយាយថា៖ «ព្រះជាម្ចាស់ប្រាកដជាសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំទៅជាមួយផង»។
|
|
|
|
\v 20 ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរពីក្រុងសិកូត ទៅបោះជំរំត្រង់អេថាម ដែលស្ថិតនៅជាយទីរហោស្ថាន។
|
|
|
|
\v 21 ព្រះអម្ចាស់យាងពីមុខពួកគេ ដោយនៅពេលថ្ងៃ ព្រះអង្គធ្វើឲ្យមានបង្គោលពពកនៅតាមផ្លូវ ដើម្បីនាំពួកគេ។ នៅពេលយប់ ព្រះអង្គធ្វើឲ្យមានបង្គោលភ្លើង ដើម្បីជាពន្លឺបំភ្លឺដល់ពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងយប់ទាំងថ្ងៃ។
|
|
|
|
\v 22 ព្រះអម្ចាស់មិនបានដកបង្គោលពពកនៅពេលថ្ងៃចេញពីប្រជាជនឡើយ ហើយនៅពេលយប់ក៏ដូចគ្នាដែរ។
|
|
|
|
\s5
|
|
|
|
\c 14
|
|
|
|
\cl ជំពូក ១៤
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយមានបន្ទូលថា៖
|
|
|
|
\v 2 «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា ពួកគេត្រូវបែរទៅ ហើយបោះជំរំនៅក្បែរពីហាហ៊ីរ៉ុត គឺនៅចន្លោះមីគដូល និងសមុទ្រ នៅទល់មុខបាលសេផុន។ អ្នករាល់គ្នាត្រូវបោះជំរំនៅតាមឆ្នេរសមុទ្រទល់មុខនឹងពីហាស៊ីរ៉ុត។
|
|
|
|
\v 3 ស្ដេចផារ៉ោននឹងនិយាយពីជនជាតិអ៊ីស្រាអែលថា៖ «ពួកគេកំពុងវង្វេងនៅក្នុងស្រុកនេះហើយ។ ហើយទីរហោស្ថាននៅជិតនឹងពួកគេ»។
|
|
|
|
\s5
|
|
|
|
\v 4 យើងនឹងធ្វើឲ្យស្តេចផារ៉ោនមានព្រះទ័យរឹងរូស ហើយព្រះអង្គនឹងដេញតាមពួកគ។ យើងនឹងបានទទួលកិត្តិយស ដោយសារស្តេចផារ៉ោន និងកងទ័ពរបស់ព្រះអង្គ។ ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់»។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងបោះជំរំ តាមសេចក្តីបង្គាប់របស់ព្រះអង្គ។
|
|
|
|
\v 5 នៅពេលគេទូលស្តេចអេស៊ីបថា «អ៊ីស្រាអែលបានរត់ ស្តេចផារ៉ោន និងពួកមន្ត្រីរបស់ស្តេចមានគំនិតទាស់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាយើងអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលមានសេរីភាពពីការធ្វើការឲ្យយើងដូច្នេះ?»
|
|
|
|
\s5
|
|
|
|
\v 6 បន្ទាប់មក ស្តេចផារ៉ោនបានយករទេះចម្បាំងរួចរាល់ ហើយយកទាហានរបស់ស្តេចទៅជាមួយ។
|
|
|
|
\v 7 ស្តេចបានយករទេះចម្បាំងប្រាំរយ និងរទេះចម្បាំងផ្សេងៗនៅអេស៊ីប ជាមួយកងទ័ពនៅជាមួយផង។
|
|
|
|
\v 8 ព្រះអម្ចាស់បានធ្វើឲ្យស្តេចផារ៉ោន ជាស្តេចស្រុកអេស៊ីបមានព្រះទ័យរឹងរូស ហើយស្តេចបានដេញតាមជនជាតិអ៊ីស្រាអែល។ ជនជាតិបានចាកចេញដោយជ័យជម្នះ។
|
|
|
|
\v 9 ប៉ុន្តែ ស្តេចអេស៊ីបបានដេញតាមពួកគេ ជាមួយកងទ័ពសេះ និងរទេះសេះរបស់ស្តេច ព្រមទាំងកងទ័ពរបស់ទ្រង់ផង។ ពួកគេបានដេញទាន់ជនជាតិអ៊ីស្រាអែលនៅត្រង់ជំរំនៅក្បែរសមុទ្រជិតពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 នៅពេលស្តេចផារ៉ោនចូលមកជិត ជនជាតិអ៊ីស្រាអែលសម្លឹងមើល ហើយភ្ញាក់ផ្អើល។ ជនជាតិអេស៊ីបបានចេញតាមពួកគេ ហើយពួកគេមានការភិតភ័យជាខ្លាំង។ ជនជាតិអ៊ីស្រាអែលបានស្រែករកព្រះអម្ចាស់។
|
|
|
|
\v 11 ពួកគេនិយាយទៅកាន់លោកម៉ូសេថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរមែនទេ បានជាលោកយកពួកយើងចេញពីទីនោះឲ្យមកស្លាប់នៅទីរហោស្ថានដូច្នេះ? ហេតុអ្វីបានជាលោកប្រព្រឹត្តនឹងពួកយើងដូច្នេះ គឺនាំពួកយើងចេញពីអេស៊ីប?
|
|
|
|
\v 12 តើពួកយើងមិនប្រាប់លោកនៅអេស៊ីបរួចហើយទេឬ? យើងបានប្រាប់លោកថា៖ «កុំមករវល់ជាមួយពួកយើងធ្វើអ្វី ទុកឲ្យពួកយើងធ្វើការនៅឲ្យជនជាតិអេស៊ីបទៅ»។ ពួកយើងធ្វើការឲ្យពួកគេ ប្រសើរជាងយើងស្លាប់នៅទីរហោស្ថានដូច្នេះ»។
|
|
|
|
\s5
|
|
|
|
\v 13 លោកម៉ូសេប្រាប់ទៅប្រជាជនថា៖ «កុំភ័យខ្លាចឡើយ។ ចូរតាំងស្មារតី ហើយមើលសេចក្តីសង្គ្រោះដែលព្រះអម្ចាស់នឹងប្រទានដល់អ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិត អ្នករាល់គ្នានឹងលែងឃើញជនជាតិអេស៊ីបដែលអ្នកបានឃើញនៅថ្ងៃនេះទៀតហើយ។
|
|
|
|
\v 14 ព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែតាំងស្មារតីឲ្យរឹងមាំឡើង»។
|
|
|
|
\s5
|
|
|
|
\v 15 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ម៉ូសេ ហេតុអ្វីបានជាអ្នកបន្តស្រែករកយើងទៀត? ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យបន្តដំណើរទៅមុខទៀត។
|
|
|
|
\v 16 ចូរលើកដំបងរបស់អ្នកឡើង យកដៃរបស់អ្នកលើកវាឡើងវាយទៅលើសមុទ្រ ហើយញែកវាចេញជាពីរ ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលអាចឆ្លងកាត់សមុទ្រនៅលើដីស្ងួត។
|
|
|
|
\v 17 ចូរដឹងថា យើងបានធ្វើឲ្យស្តេចផារ៉ោនមានចិត្តរឹងរូស ដូច្នេះ ស្តេចនឹងដេញតាមពួកគេ។ យើងនឹងបានទទួលកិត្តិយស ដោយសារស្តេចផារ៉ោន និងកងទ័ព ព្រមទាំងទ័ពសេះរបស់ស្តេច។
|
|
|
|
\v 18 នោះ ជនជាតិអេស៊ីបនឹងដឹងថា យើងគឺជាព្រះអម្ចាស់ នៅពេលយើងបានទទួលកិត្តិយសដោយសារស្តេចផារ៉ោន និងរទេះចម្បាំង ព្រមទាំងកងទ័ពសេះរបស់ស្តេចផង»។
|
|
|
|
\s5
|
|
|
|
\v 19 ទេវតារបស់ព្រះជាម្ចាស់ ដែលបាននៅខាងមុខជនជាតិអ៊ីស្រាអែល ក៏បានទៅពីក្រោយពួកគេ។ បង្គោលពពកក៏នៅនាំមុខពួកគេ ហើយក៏នៅពីក្រោយពួកគេដែរ។
|
|
|
|
\v 20 ពពកបានមកនៅចន្លោះជំរំរបស់អេស៊ីប និងជំរំរបស់អ៊ីស្រាអែល។ វាជាពពកខ្មៅនៅខាងអេស៊ីប ប៉ុន្តែ ភ្លឺនៅពេលយប់សម្រាប់ជនជាតិអ៊ីស្រាអែល ដូច្នេះហើយ បានជាកងទ័ពមិនហ៊ានចូលជិតគ្នាឡើយពេញមួយយប់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 លោកម៉ូសេបានលើកដៃរបស់គាត់ទៅលើសមុទ្រ។ ព្រះអម្ចាស់បានញែកសមុទ្រដោយខ្យល់ពីទិសខាងកើតយ៉ាងខ្លាំងពេញមួយយប់នោះ ហើយបានធ្វើឲ្យសមុទ្រស្ងួត។ ដូច្នេះ ទឹកបានញែកចេញពីគ្នា។
|
|
|
|
\v 22 ជនជាតិអ៊ីស្រាអែលបាននាំគ្នាដើរទៅដល់ពាក់កណ្តាលសមុទ្រនៅលើដីស្ងួត។ ទឹកបានទៅជាកំពែងសម្រាប់ពួកគេគឺនៅខាងស្តាំ និងខាងឆ្វេងដៃរបស់ពួកគេ។
|
|
|
|
\s5
|
|
|
|
\v 23 ជនជាតិអេស៊ីបបានដេញតាមពួកគេ។ ពួកគេបានដេញតាមជនជាតិអ៊ីស្រាអែលដល់ពាក់កណ្តាលសមុទ្រ គឺសេះរបស់ស្តេចផារ៉ោន រទេះចម្បាំង និងកងទ័ពសេះទាំងអស់របស់ស្តេច។
|
|
|
|
\v 24 ប៉ុន្តែ នៅពេលព្រឹកព្រលឹម ព្រះអម្ចាស់បានទតចុះមកលើកងទ័ពរបស់ទាហានជនជាតិអេស៊ីបតាមរយៈបង្គោលភ្លើង និងពពក។
|
|
|
|
\v 25 ព្រះអង្គបានធ្វើឲ្យជនជាតិអេស៊ីបមានការភ័យខ្លាចជាខ្លាំង។ កង់រទេះរបស់ពួកគេរបូត ហើយកងទ័ពសេះក៏បរពិបាក។ ដូច្នេះ ជនជាតិអេស៊ីបនិយាយថា៖ «ចូរពួកយើងរត់ចេញពីអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់នឹងច្បាំងជាមួយយើងជំនួសពួកគេ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 26 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរលើកដៃរបស់អ្នកទៅលើសមុទ្រ ដើម្បីឲ្យទឹកបានធ្លាក់ចុះមកវិញលើជនជាតិអេស៊ីប និងលើរទេះ និងលើទ័ពសេះរបស់ពួកគេផង»។
|
|
|
|
\v 27 ដូច្នេះ លោកម៉ូសេក៏លើកដៃរបស់គាត់ទៅលើសមុទ្រ ហើយវាក៏ត្រឡប់ដូចដើមឡើងវិញ នៅពេលព្រឹកមកដល់។ ជនជាតិអេស៊ីបាននាំគ្នារត់ចេញពីសមុទ្រ ហើយព្រះអម្ចាស់បាននាំជនជាតិអេស៊ីបចូលទៅកណ្តាលសមុទ្រ។
|
|
|
|
\v 28 ទឹកបានត្រឡប់មកវិញ ហើយបានគ្របពីលើរទេះរបស់ស្តេចផារ៉ោន ទ័ពសេះ និងកងទ័ពរបស់ស្តេចទាំងអស់ដែលដេញតាមរទេះចូលទៅក្នុងសមុទ្រ។ គ្មាននរណាម្នាក់រស់ឡើយ។
|
|
|
|
\s5
|
|
|
|
\v 29 ប៉ុន្តែ ជនជាតិអ៊ីស្រាអែលវិញ បានដើរនៅលើដីស្ងួតនៅចំកណ្ដាលសមុទ្រ។ ទឹកបានធ្វើជាជញ្ជាំងសម្រាប់ពួកគេ នៅខាងស្តាំ និងខាងឆ្វេងដៃរបស់ពួកគេ។
|
|
|
|
\v 30 ដូច្នេះ ព្រះអម្ចាស់បានសង្គ្រោះអ៊ីស្រាអែល នៅថ្ងៃនោះពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប ហើយអ៊ីស្រាអែលបានឃើញជនជាតិអេស៊ីបស្លាប់នៅតាមមាត់សមុទ្រ។
|
|
|
|
\v 31 នៅពេលអ៊ីស្រាអែលឃើញអំណាចដ៏អស្ចារ្យដែលព្រះអម្ចាស់ប្រើទាស់នឹងជនជាតិអេស៊ីប ប្រជាជននាំគ្នាកោតសរសើរដល់ព្រះអម្ចាស់ ហើយពួកគេបានទុកចិត្តលើព្រះអម្ចាស់ ព្រមទាំងលើលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គដែរ។
|
|
|
|
\s5
|
|
|
|
\c 15
|
|
|
|
\cl ជំពូក ១៥
|
|
|
|
\p
|
|
|
|
\v 1 បន្ទាប់មក លោកម៉ូសេ និងប្រជាជនអ៊ីស្រាអែលចៀងចម្រៀងថ្វាយព្រះអម្ចាស់។ ពួកគេច្រៀងថា៖ «យើងនឹងច្រៀងថ្វាយព្រះអម្ចាស់ ដ្បិត ព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ សេះ និងអ្នកដែលជិះលើវាត្រូវបានបោះចូលទៅក្នុងសមុទ្រ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 ព្រះអម្ចាស់គឺជាកម្្លាំង និងចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គគឺជាសេចក្តីសង្គ្រោះរបស់ខ្ញុំ។ នេះគឺជាព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំនឹងសរសើរព្រះអង្គ ជាព្រះជាម្ចាស់ឪពុករបស់ខ្ញុំ ហើយខ្ញុំនឹងលើកតម្កើងព្រះអង្គ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 ព្រះអម្ចាស់គឺជាអ្នកចម្បាំង ព្រះអម្ចាស់គឺជាឈ្មោះរបស់ព្រះអង្គ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 ព្រះអង្គបានបោះរទេះ និងកងទ័ពរបស់ស្តេចផារ៉ោនចូលទៅក្នុងសមុទ្រ។ ពួកមន្ត្រីដែលស្តេចផារ៉ោនបានជ្រើសរើសត្រូវបានបោះចូលទៅក្នុងសមុទ្រដើមត្រែង។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 ជម្រៅទឹកបានគ្របពីលើពួកគេ ពួកគេធ្លាក់ចូលទៅក្នុងទឹកដ៏ជ្រៅដូចជាថ្មមួយដុំ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ឱព្រះអម្ចាស់អើយ ព្រះហស្ដស្តាំរបស់ព្រះអង្គ មានឫទ្ធិដ៏ខ្លាំងពិសេស ហើយឱ ព្រះអម្ចាស់អើយ ព្រះហស្ដស្តាំរបស់ព្រះអង្គបានផ្តូលរំលំពួកខ្មាំងសត្រូវ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ដោយសារអំណាចចេស្តាដ៏ខ្លាំងអស្ចារ្យ ព្រះអង្គបានបោះអស់អ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គ។ ព្រះអង្គបានបញ្ចេញព្រះពិរោធរបស់ព្រះអង្គ ហើយព្រះពិរោធនោះបានត្របាក់លេបពួកគេដូចជាភ្លើងឆេះគំនរចំបើង។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ដោយសារកម្លាំងខ្យល់ពីព្រះនាសាព្រះអង្គទឹកក៏ឈរឡើងជាគំនរទឹកធំបានពូនឡើងដូចកំពែងអស់ទាំងទីជម្រៅក៏បានកកខះនៅបាតសមុទ្រ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 ខ្មាំងត្រូវនិយាយថា៖ «យើងដឹងដេញតាម យើងនឹងដេញតាមទាន់ យើងនឹងចែកជ័យភណ្ឌគ្នា បំណងប្រាថ្នារបស់យើងនឹងបានស្កប់ចិត្តដោយសារពួកគេ ដៃរបស់យើងនឹងបំផ្លាញពួកគេ»។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ប៉ុន្តែ ព្រះអង្គបានផ្លុំដោយខ្យល់របស់ព្រះអង្គ ហើយសមុទ្រនឹងគ្របពីលើពួកគេ ហើយពួកគេនឹងលិចដូចជាដំសំណនៅក្នុងទឹកដ៏ជ្រៅ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 ឱព្រះអម្ចាស់អើយ តើនរណាដូចព្រះអង្គ នៅក្នុងចំណោមព្រះដទៃ? តើនរណាមានព្រះចេស្តាដ៏វិសុទ្ធដូចព្រះអង្គ ដែលគួរឲ្យសរសើរតម្កើង និងធ្វើការអស្ចារ្យ?
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ព្រះអង្គបានលូកព្រះហស្តស្តាំរបស់ព្រះអង្គ ហើយផែនដីបានលេបពួកគេ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 ព្រះអង្គស្មោះត្រង់នឹងសម្ពន្ធមេត្រីព្រះអង្គ បាននាំប្រជារាស្រ្តរបស់ព្រះអង្គ ព្រះអង្គបានសង្គ្រោះពួកគេ។ នៅក្នុងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គ ព្រះអង្គបាននាំពួកគេចូលទៅកន្លែងបរិសុទ្ធ ជាកន្លែងដែលព្រះអង្គរស់នៅ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 មនុស្សនឹងឮ ហើយពួកគេនឹងញាប់ញ័រ អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុតដែរ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 ហើយពួកនៃជនជាតិអេដុំនឹងភ័យខ្លាច ពួកទាហានរបស់ម៉ូអាប់នឹងភ័យញ័រ ប្រជាជននៅក្នុងទឹកដីកាណានទាំងអស់នឹងត្រូវរលាយទៅ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 ភាពភ័យខ្លាច និងភាពថប់បារម្ភបានគ្របសង្កត់លើគេ។ ដោយព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គ ពួកគនឹងបានដូចជាថ្មដែលនៅនឹងមួយកន្លែង រហូតទាល់តែប្រជារាស្ត្រព្រះអង្គឆ្លងផុត ឱព្រះអម្ចាស់អើយ រហូតទាល់តែប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ព្រះអង្គបាននាំពួកគេ ហើយបានដាំពួកគេនៅលើភ្នំនៃមរតករបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ជាកន្លែងដែលព្រះអង្គបានបង្កើត សម្រាប់ព្រះអង្គរស់នៅ ឱព្រះអម្ចាស់អើយ ព្រះអង្គបានសង់ទីបរិសុទ្ធ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 ព្រះអម្ចាស់នឹងសោយរាជ្យអស់កល្បរៀងរាបតទៅ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 ដ្បិត សេះរបស់ស្តេចផារ៉ោនបានធ្លាក់ទៅជាមួយនឹងរទេះរបស់ព្រះអង្គ ហើយទ័ពសេះក៏ត្រូវធ្លាក់ទៅក្នុងសមុទ្រដែរ។
|
|
|
|
\v 20 ព្រះអម្ចាស់បានធ្វើឲ្យទឹកត្រឡប់មកឯសមុទ្រវិញ ហើយបានធ្លាក់លើពួកគេ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានដើរនៅលើដីស្ងួត នៅក្នុងកណ្តាលសមុទ្រ។
|
|
|
|
\v 21 នាងម៉ារាម ជាព្យាការានី ត្រូវជាបងស្រីរបស់លោកអ៊ើរ៉ុន បានយកក្រាប់មក ហើយស្ត្រីទាំងអស់បានចេញមកជាមួយក្រាប់ រាំជាមួយនាងដែរ។ នាងម៉ារាមច្រៀងដល់ពួកគេថា៖ «ចូរច្រៀងថ្វាយព្រះអម្ចាស់ ដ្បិត ព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់។ សេះ និងអ្នកជិះ ព្រះអង្គបានបោះពួកគេចូលទៅក្នុងសមុទ្រ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 លោកម៉ូសេបាននាំជនជាតិអ៊ីស្រាអែលបន្តចេញពីសមុទ្រដើមត្រែង។ ពួកគេបានចេញដំណើរឆ្ពោះទៅទីរហោស្ថានស៊ើរ។ ពួកគេបានធ្វើដំណើរអស់រយៈពេលបីថ្ងៃ ដើម្បីចូលទៅឯទីរហោស្ថាននោះ ហើយមិនឃើញមានទឹកទេ។
|
|
|
|
\v 23 នោះពួកគេបានទៅដល់ម៉ារ៉ា ប៉ុន្តែ ពួកគេមិនអាចផឹកទឹកនៅទីនោះទេ ដោយសារវាល្វីង។ដូច្នេះ ពួកគេហៅទីនោះថា ម៉ារ៉ា។
|
|
|
|
\s5
|
|
|
|
\v 24 ដូច្នេះ ប្រជាជនបានរអ៊ូរទាំចំពោះលោកម៉ូសេ ហើយនិយាយថា៖ «តើយើងបានទឹកអីផឹក?»
|
|
|
|
\v 25 លោកម៉ូសេបានអំពាវនាវរកព្រះអម្ចាស់ ហើយព្រះអម្ចាស់បានបង្ហាញគាត់នូវដើមឈើមួយដើម។ លោកម៉ូសេបានបោះវាចូលទៅក្នុងទឹក ហើយនឹងនោះបានត្រឡប់ទៅជាទឹកសាបអាចផឹកបានវិញ។ នៅទីនោះហើយ ព្រះអម្ចាស់បានប្រទានច្បាប់ដល់ពួកគេយ៉ាងតឹងរឹង ហើយព្រះអង្គក៏បានល្បងលពួកគេនៅទីនោះដែរ។
|
|
|
|
\v 26 ព្រះអង្គមានបន្ទូលថា៖ «ប្រសិនបើ អ្នករាល់គ្នាប្រុងប្រយ័ត្នស្តាប់សម្លេងរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ហើយធ្វើតាមអ្វីដែលត្រឹមត្រូវនៅចំពោះព្រះភក្ត្រព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នាផ្ទៀងត្រចៀកចំពោះបញ្ញតិ្ត ហើយស្តាប់តាមបញ្ញតិ្តទាំងអស់របស់ព្រះអង្គ យើងនឹងមិនធ្វើឲ្យមានជំងឺណាមួយដែលបានកើតឡើងនៅអេស៊ីបលើអ្នករាល់គ្នាឡើយ ដ្បិត យើងគឺព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យជា»។
|
|
|
|
\s5
|
|
|
|
\v 27 បន្ទាប់មក ប្រជាជនបានមកដល់ អេលីម ជាកន្លែងដែលមានផ្លូវទឹកដប់ពីរ ហើយមានដើមលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំនៅក្បែរមាត់ទឹកនោះ។
|
|
|
|
\s5
|
|
|
|
\c 16
|
|
|
|
\cl ជំពូក ១៦
|
|
|
|
\p
|
|
|
|
\v 1 ប្រជាជននាំគ្នាដើរពីអេលីម ហើយសហគមន៍អ៊ីស្រាអែលទាំងមូលបានមកដល់ទីរហោស្ថានស៊ីន ដែលនៅចន្លោះអេលីប និងស៊ីណាយ នៅថ្ងៃទីដប់ប្រាំ ខែទីពីរបន្ទាប់ពីពួកគេចេញដំណើរពីទឹកដីអេស៊ីប។
|
|
|
|
\v 2 សហគមន៍អ៊ីស្រាអែលទាំងអស់រអ៊ូរទាំទាស់នឹងលោកម៉ូសេ និងលោកអ៊ើរ៉ុននៅទីរហោស្ថាន។
|
|
|
|
\v 3 ជនជាតិអ៊ីស្រាអែលប្រាប់ពួកគេថា៖ «បើទុកឲ្យយើងស្លាប់ដោយព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងទឹកដីអេស៊ីប ជាកន្លែងដែលយើងអង្គុយនៅក្បែរឆ្នាំងដែលមានសាច់ ហើយហូបនំប៉័ងយ៉ាងឆ្អែត។ ប៉ុន្តែ លោកបាននាំយើងចេញមកទីរហោស្ថាន ដើម្បីសម្លាប់សហគមន៍ទាំងមូលដោយភាពអត់ឃ្លានមែនទេ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីស្ថានសួគ៌មកដល់អ្នករាល់គ្នា។ ប្រជាជានទាំងអស់ត្រូវចេញទៅ ហើយប្រមូលមួយថ្ងៃមួយចំណែករាល់ថ្ងៃ ដើម្បីឲ្យយើងបានល្បងលជាមួយពួកគេ ឲ្យដឹងថាពួកគេដើរតាមច្បាប់របស់យើងឬយ៉ាងណា។
|
|
|
|
\v 5 វានឹងធ្លាក់ចុះមកក្នុងរយៈពេលប្រាំមួយថ្ងៃ ពួកគេត្រូវប្រមូលពីរដង លើសពីថ្ងៃធម្មតា ហើយពួកគេនឹងចម្អិនអ្វីដែលពួកគេប្រមូលបាន»។
|
|
|
|
\s5
|
|
|
|
\v 6 បន្ទាប់មក លោកម៉ូសេ និងលោកអ៊ើរ៉ុនប្រាប់ទៅប្រជាជនអ៊ីស្រាអែលទាំងអស់ថា៖ «នៅពេលល្ងាច អ្នករាល់គ្នានឹងដឹងថា គឺជាព្រះអម្ចាស់ហើយដែលបាននាំអ្នករាល់គ្នាចេញពីអេស៊ីបមក។
|
|
|
|
\v 7 នៅពេលព្រឹក អ្នកនឹងបានឃើញសិរីល្អរបស់ព្រះអម្ចាស់ ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំរបស់អ្នករាល់គ្នាទាស់នឹងព្រះអង្គ។ តើពួកយើងជានរណា ដែលអ្នករាល់គ្នាមករអ៊ូរទាំដាក់យើង?»
|
|
|
|
\v 8 លោកម៉ូសេក៏បានប្រាប់ផងដែរថា៖ «អ្នករាល់គ្នានឹងបានដឹងពីការនេះ នៅពេលព្រះអម្ចាស់ប្រទានសាច់នៅពេលល្ងាច ហើយនិងនំប៉័ងនៅពេលព្រឹកដើម្បីចម្អែតអ្នករាល់គ្នា ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំដែលអ្នករាល់គ្នាបាននិយាយទាស់នឹងព្រះអង្គ។ តើបងអ៊ើរ៉ុន និងខ្ញុំជានរណា? ការរអ៊ូរទាំងរបស់អ្នករាល់គ្នាមិនមែនទាល់ជាមួយយើងទេ គឺទាស់ជាមួយនឹងព្រះអម្ចាស់វិញ»។
|
|
|
|
\s5
|
|
|
|
\v 9 លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «ចូរប្រាប់ប្រជាជននៅក្នុងសហគមន៍អ៊ីស្រាអែលទាំងអស់ថា៖ «ចូរចូលទៅជិតព្រះអម្ចាស់ ដ្បិត ព្រះអង្គបានឮការរអ៊ូរទាំរបស់អ្នករាល់គ្នា»។
|
|
|
|
\v 10 នៅគ្រានោះ នៅពេលលោកអ៊ើរ៉ុនប្រាប់ដល់សហគមន៍អ៊ីស្រាអែលទាំងអស់ថា ពួកគេត្រូវមើលឆ្ពោះទៅទីរហោស្ថាន ហើយមើល៍ សិរីល្អរបស់ព្រះអម្ចាស់បានលេចមកនៅលើពពក។
|
|
|
|
\v 11 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងបានឮការរអ៊ូរទាំងរបស់ប្រជាជនអ៊ីស្រាអែល។
|
|
|
|
\v 12 ចូរប្រាប់ដល់ពួកគេ ហើយនិយាយថា៖ «នៅពេលល្ងាចនេះ អ្នករាល់គ្នានឹងបានហូបសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងបានឆ្អែតដោយសារនំប៉័ង។ បន្ទាប់មក អ្នករាល់គ្នានឹងថា យើងគឺជាព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 នៅពេលល្ងាចនោះមានសត្វក្រូចបានហើរចេញមក ហើយបានគ្របជំរំ។ នៅពេលព្រឹកមានទឹកសន្សើមធ្លាក់ចុះមកនៅជុំវិញជំរំ។
|
|
|
|
\v 14 នៅពេលទឹកសន្សើមអស់ នៅលើផ្ទៃនៃទីរហោស្ថានមានគ្រាប់ល្អិតៗដូចព្រិលនៅលើដី។
|
|
|
|
\v 15 នៅពេលជនជាតិអ៊ីស្រាអែលឃើញវា ពួកគេនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «តើនេះជាអ្វី?» ពួកគេមិនដឹងថាវាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «វាគឺជានំប៉័ងដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាហូប។
|
|
|
|
\s5
|
|
|
|
\v 16 នេះគឺជាសេចក្តីបង្គាប់ដែលព្រះអម្ចាស់ប្រទានដល់អ្នករាល់គ្នា គឺឲ្យម្នាក់ៗប្រមូល ល្មមសម្រាប់មនុស្សតែម្នាក់ឲ្យបានឆ្អែតប៉ុណ្ណោះ។ នេះគឺជារបៀបដែលអ្នករាល់គ្នាត្រូវប្រមូលវា គឺត្រូវប្រមូលល្មមសម្រាប់មនុស្សម្នាក់ៗដែលរស់នៅក្នុងត្រសាលរបស់អ្នករាល់គ្នា»។
|
|
|
|
\v 17 ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម។ អ្នកខ្លះប្រមូលបានច្រើន ហើយអ្នកខ្លះក៏ប្រមូលបានតិច។
|
|
|
|
\v 18 នៅពេលដែលពួកគេវាល់វាជាមួយនឹងរង្វាល់ អស់អ្នកដែលប្រមូលបានច្រើនក៏គ្មានអ្វីនៅសល់ដែរ ហើយអស់អ្នកដែលប្រមូលបានតិចក៏មិនខ្វះដែរ។ មនុស្សម្នាក់ៗត្រូវប្រមូលល្មមតាមតែសេចក្តីត្រូវការរបស់ពួកគេ។
|
|
|
|
\s5
|
|
|
|
\v 19 បន្ទាប់មក លោកម៉ូសេប្រាប់ដល់ពួកគេថា៖ «កុំឲ្យនរណាទុកវារហូតដល់ព្រឹកឡើយ»។
|
|
|
|
\v 20 ប៉ុន្តែ ពួកគេមិនបានស្តាប់តាមលោកម៉ូសេទេ។ អ្នកខ្លះទុកវាខ្លះរហូតដល់ព្រឹក ប៉ុន្តែ វាក៏កើតមានដង្កូវហើយមានក្លិនស្អុយផង។ នោះលោកម៉ូសេបានខឹងជាមួយនឹងពួកគេ។
|
|
|
|
\v 21 ពួកគេបានប្រមូលវាមួយព្រឹកម្តងៗតែប៉ុណ្ណោះ។ មនុស្សម្នាក់ៗត្រូវប្រមូលល្មមដើម្បីនឹងហូបសម្រាប់តែថ្ងៃនោះប៉ុណ្ណោះ។ នៅពេលថ្ងៃក្តៅឡើង វាក៏រលាយអស់ទៅ។
|
|
|
|
\s5
|
|
|
|
\v 22 នៅថ្ងៃទីប្រាំមួយ ពួកគេបានប្រមូលនំប៉័ងគុណនឹងពីរ ពីរង្វាល់សម្រាប់មនុស្សម្នាក់ៗ។ អ្នកដឹកនាំនៅក្នុងសហគមន៍ទាំងអស់បានចូលមក ហើយប្រាប់ការនេះដល់លោកម៉ូសេ។
|
|
|
|
\v 23 គាត់ប្រាប់ពួកគេវិញថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ថ្ងៃស្អែកត្រូឈប់សម្រាក ជាថ្ងៃសប្ប័ទដ៏វិសុទ្ធ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ ចូរដុតអ្វីដែលអ្នកចង់ដុត ហើយស្ងោអ្វីដែលអ្នកចង់ស្ងោ។ ហើយអ្វីដែលនៅសល់ ចូរញែកវាដោយឡែករហូតដល់ពេលព្រឹក»។
|
|
|
|
\s5
|
|
|
|
\v 24 ដូច្នេះ ពួកគេក៏ញែកដោយឡែករហូតដល់ពេលព្រឹក ដូចលោកម៉ូសេបានបង្គាប់ដល់ពួកគេ។ ហើយវាអត់ស្អុយ ហើយក៏គ្មានដង្កូវនៅក្នុងវាដែរ។
|
|
|
|
\v 25 លោកម៉ូសេប្រាប់ថា៖ «ចូរហូបអាហារនោះនៅថ្ងៃនេះ ដ្បិតថ្ងៃនេះ គឺជាថ្ងៃដែលត្រូវរក្សាទុកជាថ្ងៃសប្ប័ទថ្វាយកិត្តិយសដល់ព្រះអម្ចាស់។ ថ្ងៃនេះអ្នករាល់គ្នាមិនត្រូវទៅរកអ្វីនៅស្រែចម្ការឡើយ។
|
|
|
|
\s5
|
|
|
|
\v 26 អ្នកនឹងប្រមូលវាក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរគឺជាសប្ប័ទ។ នៅថ្ងៃសប្ប័ទ នឹងគ្មាននំម៉ាណាទេ»។
|
|
|
|
\v 27 នៅថ្ងៃសប្ប័ទ មានអ្នកខ្លះចេញទៅប្រមូលនំម៉ាណា ប៉ុន្តែគ្មាននំម៉ាណាទេ។
|
|
|
|
\s5
|
|
|
|
\v 28 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅបដិសេធមិនធ្វើតាមបង្គាប់ និងច្បាប់របស់យើងដល់កាលណាទៀត?
|
|
|
|
\v 29 មើល៍ ព្រះអម្ចាស់បានប្រទានថ្ងៃសប្ប័ទដល់អ្នករាល់គ្នា។ ដូច្នេះ នៅថ្ងៃទីប្រាំមួយ ព្រះអង្គបានប្រទាននំប៉័ងដល់អ្នករាល់គ្នាសម្រាប់ពីរថ្ងៃ។ អ្នករាល់គ្នាម្នាក់ៗត្រូវនៅកន្លែងរបស់ខ្លួន មិនត្រូវឲ្យនរណាចេញក្រៅពីកន្លែងរបស់គាត់នៅថ្ងៃទីប្រាំពីរឡើយ»។
|
|
|
|
\v 30 ដូច្នេះ មនុស្សត្រូវសម្រាកនៅថ្ងៃទីប្រាំពីរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 31 ជនជាតិអ៊ីស្រាអែលបានហៅអាហារនោះថា៖ «ម៉ាណា»។ វាមានពណ៌សដូចជាគ្រាប់ល្ង ហើយរសជាតិរបស់វាដូចជានំធ្វើពីទឹកឃ្មុំ។
|
|
|
|
\v 32 លោកម៉ូសេប្រាប់ថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ «ចូរដាក់ម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យជនជាតិអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាហូប ក្នុងទីរហោស្ថាន បន្ទាប់ពីយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
|
|
|
|
\s5
|
|
|
|
\v 33 លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «ចូរយកឆ្នាំង ហើយដាក់ម៉ាណាចូលទៅក្នុងវា។ ចូររក្សាវាទុកថ្វាយព្រះអម្ចាស់ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលនៅជំនាន់ក្រោយបានឃើញ»។
|
|
|
|
\v 34 ដូច ព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ លោកអ៊ើរ៉ុនបានរក្សាវាទុកនៅជិតហិបនៃសម្ពន្ធមេត្រី។
|
|
|
|
\v 35 ជនជាតិអ៊ីស្រាអែលហូបម៉ាណាអស់រយៈពេលសែសិបឆ្នាំ រហូតពួកគេទៅដល់ទឹកដីដែលមានមនុស្សរស់នៅ។ ពួកហូបវារហូតដល់ពួកគេបានទៅដល់ព្រំប្រទល់ទឹកដីកាណាន។
|
|
|
|
\v 36 រីឯរង្វាល់សម្រាប់វាល់ម៉ាណានោះ គឺមួយភាគដប់នៃអេផា។
|
|
|
|
\s5
|
|
|
|
\c 17
|
|
|
|
\cl ជំពូក ១៧
|
|
|
|
\p
|
|
|
|
\v 1 នៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើដំណើរពីទីរហោស្ថានស៊ីន តាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់។ ពួកគេបោះជំរំនៅរេផីឌីម ប៉ុន្តែ នៅទីនោះគ្មានទឹកសម្រាប់ប្រជាជនឲ្យប្រជាជនផឹក។
|
|
|
|
\v 2 ដូច្នេះ ប្រជាជនក៏បន្ទោសលោកម៉ូសេ ដោយព្រោះគ្មានទឹកផឹក ដោយនិយាយថា៖ «សូមឲ្យទឹកយើងផឹកផង»។ លោកម៉ូសេប្រាប់ថា៖ «ហេតុអ្វីបានអ្នករាល់គ្នាឈ្លោះជាមួយខ្ញុំ? ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»
|
|
|
|
\v 3 ប្រជាជនស្រេកទឹកយ៉ាងខ្លាំង ហើយពួកគេរអ៊ូរទាំទាស់នឹងលោកម៉ូសេ។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីអេស៊ីប? ដើម្បីសម្លាប់យើង និងកូនចៅយើង ព្រមទាំងហ្វូងសត្វរបស់យើងដោយការស្រេកទឹកដូច្នេះ?»
|
|
|
|
\s5
|
|
|
|
\v 4 បន្ទាប់មក លោកម៉ូសេបានអំពាវនាវរកព្រះអម្ចាស់ថា៖ «តើឲ្យទូលបង្គំធ្វើយ៉ាងដូចម្តេចជាមួយប្រជាជននេះ? ពួកគេជិតចោលទូលបង្គំនឹងដុំថ្មហើយ»។
|
|
|
|
\v 5 ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ចូរទៅមុខប្រជាជន ហើយនាំពួកចាស់ទុំអ៊ីស្រាអែលខ្លះទៅជាមួយអ្នកផង។ ចូរយកដំបងដែលអ្នកវាយទន្លេទៅជាមួយអ្នក ហើយចេញទៅ។
|
|
|
|
\v 6 យើងនឹងឈរនៅចំពោះអ្នកទីនោះ នៅលើថ្មឯហារ៉ែប ហើយអ្នកត្រូវវាយថ្ម។ ទឹកនឹងចេញពីវាមក ដើម្បីឲ្យប្រជាជនបានផឹក»។ បន្ទាប់មក លោកម៉ូសេក៏បានធ្វើដូច្នោះ នៅចំពោះមុខរបស់ពួកចាស់ទុំអ៊ីស្រាអែល។
|
|
|
|
\v 7 គាត់បានហៅទីនោះថា ម៉ាសា និងមេរីបា ព្រោះជនជាតិអ៊ីស្រាអែលរអ៊ូរទាំ ហើយដោយសារពួកគេបានល្បងលព្រះអម្ចាស់ដោយពោលថា៖ «តើព្រះអម្ចាស់នៅជាមួយយើងឬអត់?»
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 បន្ទាប់មក ទាហានរបស់ប្រជាជនអាម៉ាឡេកបានមក ហើយបានវាយអ៊ីស្រាអែលនៅឯរេផិឌីម។
|
|
|
|
\v 9 ដូច្នេះ លោកម៉ូសេបានប្រាប់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសពួកប្រុសៗមួយចំនួន ហើយចេញក្រៅ។ ប្រយុទ្ធជាមួយអាម៉ាឡេក។ ស្អែកយើងនឹងឈរនៅលើកំពូលភ្នំ ជាមួយនឹងដំបងរបស់ព្រះជាម្ចាស់នៅនឹងដៃរបស់យើង»។
|
|
|
|
\v 10 ដូច្នេះ លោកយ៉ូស្វេបានប្រយុទ្ធជាមួយអាម៉ាឡេក ដូចលោកម៉ូសេបានបង្គាប់ ក្នុងពេលនោះ លោកម៉ូសេ លោកអ៊ើរ៉ុន និងលោកហ៊ើរកំពុងឡើងទៅលើកំពូលភ្នំ។
|
|
|
|
\s5
|
|
|
|
\v 11 អំឡុងពេលដែលលោកម៉ូសេកាន់ដំបងនៅនឹងដៃរបស់គាត់នោះ ជនជាតិអ៊ីស្រាអែលឈ្នះ ហើយនៅពេលគាត់ដាក់ដៃចុះសម្រាក អាម៉ាឡេកមានប្រៀបជាងវិញ។
|
|
|
|
\v 12 នៅពេលដៃរបស់លោកម៉ូសេចាប់ផ្តើមអស់កម្លាំង លោកអ៊ើរ៉ុន និងលោកហ៊ើរបានយកថ្ម ហើយដាក់វាពីក្រោមគាត់ ឲ្យគាត់អង្គុយលើថ្មនោះ។ ក្នុងពេលដដែលនោះ លោកអ៊ើរ៉ុន និងហ៊ើរបានលើកដៃគាត់ឡើង ម្នាក់ម្ខាងលោកម៉ូសេ ហើយម្នាក់ទៀតនៅម្ខាងទៀតនៃរបស់គាត់។ ដូច្នេះ ដៃរបស់លោកម៉ូសេអាចលើកឡើងរហូតដល់ថ្ងៃលិច។
|
|
|
|
\v 13 នោះ លោកយ៉ូស្វេបានយកជ័យជម្នះលើប្រជាជនអាម៉ាឡេកដោយដាវ។
|
|
|
|
\s5
|
|
|
|
\v 14 ព្រះអម្ចាស់មានបន្ទូលនឹងលោកម៉ូសេថា៖ «ចូរសរសេរការនេះចុះនៅក្នុងសៀវភៅ ហើយអានវាឲ្យលោកយ៉ូស្វេស្តាប់ ពីព្រោះ យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
|
|
|
|
\v 15 បន្ទាប់មក លោកម៉ូសេបានសង់អាសនៈមួយ ហើយគាត់ហៅកន្លែងនោះថា៖ «ព្រះអម្ចាស់ជាទង់ជ័យរបស់ខ្ញុំ»។
|
|
|
|
\v 16 គាត់និយាយថា៖ «ដ្បិត មានដៃបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអម្ចាស់បានធ្វើសង្គ្រាមជាមួយនឹងអាម៉ាឡេក ពីមួយជំនាន់ទៅមួយជំនាន់»។
|
|
|
|
\s5
|
|
|
|
\c 18
|
|
|
|
\cl ជំពូក ១៨
|
|
|
|
\p
|
|
|
|
\v 1 លោកយេត្រូ ជាបូជាចារ្យរបស់ម៉ាឌាន ត្រូវជាឪពុកក្មេករបស់លោកម៉ូសេ បានឮពីកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើជាមួយលោកម៉ូសេ និងជាមួយជនជាតិអ៊ីស្រាអែល។ គាត់បានឮថា ព្រះអម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីប។
|
|
|
|
\v 2 លោកយេត្រូវ ឪពុកក្មេករបស់លោកម៉ូសេ បាននាំនាងស្រីសេផូរ៉ា ជាភរិយារបស់លោកម៉ូសេ ហើយក្រោមមកបានចាត់នាងឲ្យទៅផ្ទះវិញ
|
|
|
|
\v 3 ហើយនាងមានកូនប្រុសពីរនាក់ កូនម្នាក់ឈ្មោះ គើសម ដ្បិត លោកម៉ូសេគិតថា «ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ»។
|
|
|
|
\v 4 ហើយម្នាក់ទៀតឈ្មោះថា អេលាស៊ើរ ដ្បិត លោកម៉ូសេបានមានប្រសាសន៍ថា៖ «ព្រះរបស់បុព្វបុរសរបស់ខ្ញុំបានជួយខ្ញុំ ព្រះអង្គបានសង្គ្រោះខ្ញុំឲ្យរួចពីមុខដាវរបស់ស្ដេចផារ៉ោន»។
|
|
|
|
\s5
|
|
|
|
\v 5 លោកយេត្រូ ឪពុកក្មេកលោកម៉ូសេ បានមកជាមួយកូនប្រុសរបស់លោកម៉ូសេ និងភរិយារបស់លោកម៉ូសេ នៅទីរហោស្ថាន ជាកន្លែងដែលគាត់បោះជំរំនៅឯភ្នំរបស់ព្រះជាម្ចាស់។
|
|
|
|
\v 6 គាត់មានប្រសាសន៍ទៅលោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក ឈ្មោះយេត្រូ ខ្ញុំបាននាំប្រពន្ធ និងកូនប្រុសទាំងពីររបស់លោក មកជួបលោក»។
|
|
|
|
\s5
|
|
|
|
\v 7 លោកម៉ូសេបានចេញក្រៅជួបឪពុកក្មេករបស់គាត់ ហើយលុតជង្គង់ចុះ ហើយថើបគាត់។ ពួកគេបានសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយក៏ចូលទៅក្នុងជំរំ។
|
|
|
|
\v 8 លោកម៉ូសេប្រាប់ឪពុកក្មេករបស់គាត់នូវអ្វីៗដែលព្រះអម្ចាស់បានធ្វើជាមួយស្តេចផារ៉ោន ហើយនិងជនជាតិអេស៊ីប ដោយព្រោះជនជាតិអ៊ីស្រាអែល និងពីទុកលំបាកដែលពួកគេបានជួបនៅតាមផ្លូវ ហើយពីរបៀបដែលព្រះអម្ចាស់សង្គ្រោះពួកគេ។
|
|
|
|
\s5
|
|
|
|
\v 9 លោកយេត្រូមានអំណរចំពោះការល្អដែលព្រះអម្ចាស់បានធ្វើជាមួយជនជាតិអ៊ីស្រាអែល ក្នុងនោះព្រះអង្គបានសង្គ្រោះពួកគេចេញពីដៃរបស់ជនជាតិអេស៊ីប។
|
|
|
|
\v 10 លោកយេត្រូប្រាប់ថា៖ «សូមសរសើរដល់ព្រះអម្ចាស់ ដ្បិត ព្រះអង្គបានសង្គ្រោះកូនពីដៃរបស់ជនជាតិអេស៊ីប ហើយចេញពីដៃរបស់ស្តេចផារ៉ោន ហើយបានរំដោះប្រជាជានពីដៃរបស់ជនជាតិអេស៊ីប។
|
|
|
|
\v 11 ឥឡូវនេះ ខ្ញុំដឹងថា ព្រះអម្ចាស់ធំជាងព្រះផ្សេងៗទាំងអស់ ព្រោះ នៅពេលជនជាតិអេស៊ីប្រព្រឹត្តអំពើឃោឃៅដល់ជនជាតិអ៊ីស្រាអែល ព្រះជាម្ចាស់សង្គ្រាះប្រជារាស្រ្តរបស់ព្រះអង្គ»។
|
|
|
|
\s5
|
|
|
|
\v 12 លោកយេត្រូ ឪពុកក្មេករបស់លោកម៉ូសេ បាននាំតង្វាយដុត ហើយថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់។ លោកអ៊ើរ៉ុន និងពួកចាស់ទុំអ៊ីស្រាអែលទាំងអស់បានមកហូបអាហារ នៅចំពោះព្រះជាម្ចាស់ជាមួយឪពុកក្មេកលោកម៉ូសេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 នៅថ្ងៃបន្ទាប់ លោកម៉ូសេបានអង្គុយកាត់ក្តីប្រជាជន។ ប្រជាជនឈរជុំវិញគាត់តាំងពីព្រឹករហូតដល់ល្ងាច។
|
|
|
|
\v 14 ពេលឪពុកក្មេករបស់លោកម៉ូសេឃើញអ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់ប្រជាជន គាត់ប្រាប់ថា៖ «ម្តេចក៏កូនធ្វើជាមួយប្រជាជនដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយម្នាក់ឯង ហើយប្រជាជនទាំងអស់ឈររកចាំកូនតាំងពីព្រឹកដល់ល្ងាចយ៉ាងនេះ?»
|
|
|
|
\s5
|
|
|
|
\v 15 លោកម៉ូសេប្រាប់ទៅឪពុកក្មេករបស់គាត់វិញថា៖ «ប្រជាជនបានចូលមករកខ្ញុំ ដើម្បីសូមការណែនាំពីព្រះជាម្ចាស់។
|
|
|
|
\v 16 នៅពេលពួកគេឈ្លោះគ្នា ពួកគេបានចូលមករកខ្ញុំ។ ខ្ញុំក៏សម្រេចក្តីរបស់មនុស្សម្នាក់ និងមនុស្សម្នាក់ទៀត ហើយខ្ញុំបង្រៀនពួកគេពីច្បាប់ និងបញ្ញាតរបស់ព្រះជាម្ចាស់»។
|
|
|
|
\s5
|
|
|
|
\v 17 ឪពុកក្មេករបស់លោកមូ៉សេប្រាប់គាត់ថា៖ «អ្វីដែលកូនធ្វើនេះ មិនល្អទេ។
|
|
|
|
\v 18 កូនប្រាកដជាអស់កម្លាំង ហើយកូន និងប្រជាជនមួយដែលនៅមួយក៏អស់កម្លាំងដែរ។ បន្ទុកនេះធ្ងន់ណាស់សម្រាប់កូន។ កូនមិនអាចធ្វើការនេះដោយខ្លួនឯងបានទេ។
|
|
|
|
\v 19 សូមស្តាប់ឪពុក។ យើងនឹងផ្តល់យោបល់ឲ្យកូន ហើយព្រះជាម្ចាស់នៅជាមួយកូន ដោយសារកូនគឺជាតំណាងរបស់ប្រជាជននៅចំពោះព្រះជាម្ចាស់ ហើយកូននាំរឿងរ៉ាវរបស់ពួកគេថ្វាយព្រះអង្គ។
|
|
|
|
\v 20 កូនត្រូវបង្រៀនពួកគេពីច្បាប់និងបញ្ញាតរបស់ព្រះអង្គ។ កូនត្រូវបង្ហាញពួកគេនូវរបៀប ដែលពួកគេត្រូវដើរ និងអ្វីដែលពួកគេត្រូវធ្វើ។
|
|
|
|
\s5
|
|
|
|
\v 21 លើសពីនេះ កូនត្រូវជ្រើសរើសពួកប្រុសៗដែលមានសមត្ថភាពពីប្រជាជន មនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ មនុស្សទៀតត្រង់ ស្អប់អំពើទុច្ចរិត។ កូនត្រូវដាក់ពួកគេឲ្យគ្រប់គ្រងលើប្រជាជន ធ្វើជាអ្នកដឹកនាំគ្រប់គ្រងលើ មួយពាន់ មួយរយ និងហាសិប ព្រមទាំងដប់នាក់ផង។
|
|
|
|
\v 22 ពួកគេនឹងកាត់ក្តីប្រជាជនគ្រប់រឿងរ៉ាវ ប៉ុន្តែ រឿងក្តីលំបាកៗឲ្យប្រជាជននាំវាមករកអ្នក។ សូមឲ្យរឿងក្តីតូចៗ ឲ្យពួកគេអាចកាត់ក្តីនៅក្នុងចំណោមពួកគេ។ ធ្វើបែបនេះ វានឹងងាយស្រួលសម្រាប់កូន ហើយពួកគេនឹងបន្ធូរបន្ទុករបស់កូន។
|
|
|
|
\v 23 ប្រសិនបើ កូនធ្វើដូច្នេះ ហើយប្រសិនបើព្រះជាម្ចាស់បង្គាប់កូនឲ្យធ្វើដូច្នេះ នោះកូនអាចទ្រាំបាន ហើយមនុស្សទាំងអស់ក៏អាចត្រឡប់ទៅផ្ទះដោយស្កប់ចិត្តដែរ»។
|
|
|
|
\s5
|
|
|
|
\v 24 ដូច្នេះ លោកម៉ូសេក៏ស្តាប់តាមពាក្យឪពុកក្មេករបស់គាត់ ហើយធ្វើតាមអ្វីៗគ្រប់យ៉ាងដែលគាត់បានប្រាប់។
|
|
|
|
\v 25 លោកម៉ូសេបានជ្រើសរើស មនុស្សដែលមានសមត្ថភាព ពីជនជាតិអ៊ីស្រាអែលទាំងអស់ ហើយតាំងពួកគេឲ្យធ្វើមេដឹកនាំប្រជាជន មេដឹកនាំនៃមនុស្សមួយពាន់ មួយរយ ហាសិប និងដប់នាក់។
|
|
|
|
\v 26 ពួកគេត្រូវកាត់ក្តីប្រជាជនដែលកាត់ស្បែកធម្មតា។ ហើយរឿងក្តីលំបាក ឲ្យពួកគេនាំមកឲ្យម៉ូសេ ប៉ុន្តែ ពួកគេត្រូវកាត់ក្តីរឿងក្តីតូចៗ។
|
|
|
|
\v 27 នោះលោកម៉ូសេ បានអនុញ្ញាតឲ្យឪពុកក្មេករបស់គាត់ចេញទៅ ហើយលោកយេត្រូវបានត្រឡប់ ហើយទៅស្រុកកំណើតវិញ។
|
|
|
|
\s5
|
|
|
|
\c 19
|
|
|
|
\cl ជំពូក ១៩
|
|
|
|
\p
|
|
|
|
\v 1 នៅខែទីបី បន្ទាប់ពីប្រជាជនអ៊ីស្រាអែលបានចាកចេញពីអេស៊ីប នៅថ្ងៃដដែលនោះ ពួកគេបានទៅដល់ទីរហោស្ថានស៊ីណាយ។
|
|
|
|
\v 2 បន្ទាប់ពី ចាកចេញពីរេភីឌីម ហើយឆ្ពោះទៅទីរហោស្ថានស៊ីណាយ ពួកគេបានបោះជំរំនៅទីរហោស្ថានទល់មុខនឹងភ្នំ។
|
|
|
|
\s5
|
|
|
|
\v 3 លោកម៉ូសេបានឡើងទៅជួបព្រះជាម្ចាស់។ ព្រះអម្ចាស់បានហៅគាត់ពីភ្នំមកថា៖ «អ្នកត្រូវប្រាប់កូនចៅរបស់លោកយ៉ាកុប ដែលជាជនជាតិអ៊ីស្រាអែលថា
|
|
|
|
\v 4 អ្នករាល់គ្នាបានឃើញអ្វីដែលយើងបានធ្វើចំពោះជនជាតិអេស៊ីប និងពីការដែលយើងនាំអ្នករាល់គ្នាដូចជាស្លាបឥន្ទ្រី ហើយបាននាំអ្នករាល់គ្នាដោយខ្លួនយើងផ្ទាល់។
|
|
|
|
\v 5 ដូច្នេះ ប្រសិនបើ អ្នករាល់គ្នាស្តាប់តាមសម្លេងនិងកាន់តាមសម្ពន្ធមេត្រីរបស់យើង ដូច្នេះ អ្នករាល់គ្នានឹងបានក្លាយជាកេរអាកររបស់យើងជាពិសេស ពីក្នុងចំណោមប្រជាជាតិ ដ្បិត ផែនដីទាំងមូលជារបស់យើង។
|
|
|
|
\v 6 អ្នករាល់គ្នានឹងបានជានគរនៃពួកបូជាចារ្យ និងជាប្រជាជាតិដ៏វិសុទ្ធសម្រាប់យើង។ នេះគឺជាព្រះបន្ទូលដែលអ្នកត្រូវនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ដូច្នេះ លោកម៉ូសេបានត្រឡប់មកវិញ ហើយកោះហៅពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែល។ គាត់បានប្រាប់ព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់ដល់គាត់ទាំងអស់។
|
|
|
|
\v 8 ជនជាតិអ៊ីស្រាអែលបានឆ្លើយទាំងអស់គ្នា ហើយពោលថា៖ «យើងនឹងធ្វើតាមអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់បានមានបន្ទូល»។ បន្ទាប់មក លោកម៉ូសេបានត្រឡប់ទៅរាយការណ៍សំដីរបស់ប្រជាជនប្រាប់ព្រះអម្ចាស់វិញ។
|
|
|
|
\v 9 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងនឹងមករកអ្នកនៅក្នុងពពកដ៏ក្រាស ដើម្បីឲ្យប្រជាជនបានឮ នៅពេលយើងនិយាយជាមួយអ្នក ហើយពួកគេអាចជឿអ្នកជារៀងរហូតតទៅ»។ ពេលនោះ លោកម៉ូសេបានប្រាប់តាមសំដីរបស់ប្រជាជនដល់ព្រះអម្ចាស់។
|
|
|
|
\s5
|
|
|
|
\v 10 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរទៅរកប្រជាជន។ ថ្ងៃនេះ និងថ្ងៃស្អែក អ្នកត្រូវញែកពួកគេដោយឡែកសម្រាប់យើង ហើយឲ្យពួកគេបោកសម្លៀកបំពាក់របស់ពួកគេ។
|
|
|
|
\v 11 ឲ្យពួកគេរួចរាល់នៅថ្ងៃទីបី ដ្បិតនៅថ្ងៃទីបី ព្រះអម្ចាស់នឹងយាងមកលើភ្នំស៊ីណាយ។
|
|
|
|
\s5
|
|
|
|
\v 12 អ្នកត្រូវកំណត់ព្រំប្រទល់នៅជុំវិញភ្នំសម្រាប់ប្រជាជន។ ប្រាប់ពួកគេឲ្យ៖ «ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាឡើងទៅឯភ្នំ ឬប៉ះព្រំប្រទល់របស់វាឡើយ។ អ្នកណាដែលប៉ះភ្នំ នឹងត្រូវសម្លាប់ចោល»។
|
|
|
|
\v 13 មិនត្រូវឲ្យមានដៃណាប៉ះអ្នកនោះឡើយ។ ផ្ទុយទៅវិញ ត្រូវចោលអ្នកនោះនឹងដុំថ្ម ឬបាញ់ព្រួញវិញ។ ទោះបើមនុស្សឬក៏សត្វក្តី គឺត្រូវសម្លាប់ចោល។ នៅពេលឮសម្លេងត្រែផ្លុំយ៉ាងវែង ពួកគេត្រូវឡើងមកឯជើងភ្នំ»។
|
|
|
|
\s5
|
|
|
|
\v 14 បន្ទាប់មក លោកម៉ូសេបានចុះពីភ្នំមកវិញទៅរកប្រជាជន។ គាត់បានញែកប្រជាជនដោយឡែកថ្វាយព្រះអម្ចាស់ ហើយពួកគេបានបោកសម្លៀកបំពាក់របស់ពួកគេ។
|
|
|
|
\v 15 គាត់បានប្រាប់ដល់ប្រជាជនថា៖ «ចូររួចរាល់នៅថ្ងៃទីបី កុំចូលទៅជិតភរិយារបស់អ្នកឡើយ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 នៅថ្ងៃទីបី នៅពេលព្រឹក មានសម្លេងផ្គរលាន់ និងរន្ទះ ហើយមានពពកយ៉ាងក្រាសនៅលើភ្នំ ហើយមានសម្លេងត្រែយ៉ាងខ្លាំង។ ប្រជាជនទាំងអស់ដែលនៅជំរំភ័យខ្លាចជាខ្លាំង។
|
|
|
|
\v 17 លោកម៉ូសេបាននាំប្រជាជនចេញពីជំនុំមកជួបព្រះជាម្ចាស់ ហើយពួកគេឈរនៅជើងភ្នំ។
|
|
|
|
\v 18 ភ្នំស៊ីណាយទាំងមូលគ្រប់ជិតទៅដោយផ្សែង ដោយសារព្រះអម្ចាស់បានយាងចុះមកនៅវា ដោយភ្លើង និងផ្សែង។ ផ្សែងបានឡើងទៅលើដូចជាភ្លើងឡ ហើយភ្នំទាំងមូលរញ្ជួយជាខ្លាំង។
|
|
|
|
\s5
|
|
|
|
\v 19 នៅពេលសម្លេងត្រែបន្លឺកាន់តែខ្លាំងឡើង ហើយខ្លាំងឡើង លោកម៉ូសេក៏ទូលដល់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មានបន្ទូលមកគាត់ជាសម្លេង។
|
|
|
|
\v 20 ព្រះអម្ចាស់បានយកចុះមកលើភ្នំស៊ីណាយ គឺនៅលើកំពូលភ្នំ ហើយកោះហៅលោកម៉ូសេពីលើកំពូលភ្នំមក។ ដូច្នេះ លោកម៉ូសេក៏ឡើងទៅលើភ្នំ។
|
|
|
|
\v 21 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរចុះទៅវិញ ហើយហាមប្រាមប្រជាជនកុំឲ្យទម្លាយចូលមក ដើម្បីមើលយើងឡើយ មិនដូច្នោះទេ ពួកគេជាច្រើននឹងត្រូវវិនាស។
|
|
|
|
\v 22 ចូរឲ្យពួកបូជាចារ្យ និងពួកអ្នកដែលចូលមកជិតយើងត្រូវញែកខ្លួនគេដោយឡែក ចូររៀបចំខ្លួនរបស់ពួកគេសម្រាប់ការមកដល់របស់យើង ដើម្បីកុំឲ្យយើងប្រហារដល់ពួកគេ»។
|
|
|
|
\s5
|
|
|
|
\v 23 លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «ប្រជាជនមិនអាចឡើងទៅលើភ្នំបានទេ ដ្បិតព្រះអង្គបានបង្គាប់ដល់យើងខ្ញុំរួចហើយឲ្យ កំណត់ព្រំប្រទល់នៅជុំវិញភ្នំ ហើយញែកភ្នំនេះថ្វាយដល់ព្រះអម្ចាស់»។
|
|
|
|
\v 24 ព្រះអម្ចាស់មានបន្ទូលមកគាត់ថា៖ «ចូរចុះពីភ្នំ ហើយនាំអ៊ើរ៉ុនឡើងមកជាមួយអ្នក ប៉ុន្តែកុំអនុញ្ញាតឲ្យពួកបូជាចារ្យ និងប្រជាជនទម្លាយព្រំប្រទល់ដើម្បីចូលមករកយើងឡើយ បើមិនដូច្នេះទេ យើងនឹងប្រហារពួកគេ»។
|
|
|
|
\v 25 ដូច្នេះ លោកម៉ូសេបានចុះពីភ្នំ ទៅរកប្រជាជន ហើយប្រាប់ដល់ពួកគេ។
|
|
|
|
\s5
|
|
|
|
\c 20
|
|
|
|
\cl ជំពូក ២០
|
|
|
|
\p
|
|
|
|
\v 1 ព្រះជាម្ចាស់មានបន្ទូលពាក្យទាំងអស់នេះដូចតទៅ
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 «យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញពីអេស៊ីបមក ចេញពីផ្ទះដែលអ្នកធ្វើជាទាសករ។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 អ្នកមិនត្រូវមានព្រះណាផ្សេងទៀតក្រៅពីយើងឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 អ្នកមិនត្រូវឆ្លាក់ធ្វើរូបណា ឬអ្វីមួយពីអ្វីដែលនៅស្ថានសួគ៌ខាងលើ ឬអ្វីៗដែលនៅក្រោមដី ឬនៅក្រោមទឹក។
|
|
|
|
\v 5 អ្នកមិនត្រូវលុតជង្គង់ចុះចំពោះរបស់ទាំងនោះឬថ្វាយបង្គំរបស់ទាំងនោះឡើយ ដ្បិត យើងគឺព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យើងជាព្រះជាម្ចាស់ដែលប្រចណ្ឌ។ យើងនឹងដាក់ទោសអំពើអាក្រក់របស់បុព្វបុរស ដោយនាំការដាក់ទោសលើពូជពង្ស រហូតដល់បី និងបួនជំនាន់ដល់អស់អ្នកដែលស្អប់យើង។
|
|
|
|
\v 6 ប៉ុន្តែ យើងនឹងបង្ហាញពីសម្ពន្ធមេត្រីដ៏ស្មោះត្រង់ទាំងពាន់ជំនាន់ ដល់អស់អ្នកដែលស្រឡាញ់យើង ហើយកាន់តាមសេចក្តីបង្គាប់របស់យើង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 អ្នកមិនត្រូវបញ្ចេញព្រះនាមរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកដោយឥតប្រយោជឡើយ ដ្បិត យើងនឹងមិនរាប់ថាឥតមានទោសដល់អស់អ្នកដែលប្រើនាមរបស់យើងឥតប្រយោជន៍។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ចូរនឹកចាំពីថ្ងៃសប្ប័ទ ត្រូវញែកដោយឡែកសម្រាប់យើង។
|
|
|
|
\v 9 អ្នកត្រូវធ្វើការ ហើយធ្វើការងាររបស់អ្នកក្នុងរយៈពេលប្រាំមួយថ្ងៃ។
|
|
|
|
\v 10 ប៉ុន្តែ នៅថ្ងៃទីប្រាំពីរគឺជាថ្ងៃសប្ប័ទ ថ្វាយព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។ នៅថ្ងៃនោះអ្នកមិនត្រូវធ្វើការអ្វីឡើយ អ្នក ឬកូនប្រុសរបស់អ្នក ឬកូនស្រីរបស់អ្នក ឬអ្នកបម្រើប្រុស ឬអ្នកបម្រើស្រី ឬហ្វូងសត្វរបស់អ្នក ឬជនប្រទេស ដែលនៅក្នុងផ្ទះរបស់អ្នកក្តី។
|
|
|
|
\v 11 ដ្បិត ប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី សមុទ្រ និងអ្វីៗដែលនៅក្នុងទីទាំងនោះ ហើយព្រះអង្គបានសម្រាកនៅថ្ងៃទីប្រាំពីរ។ ដូច្នេះហើយ ព្រះអម្ចាស់បានប្រទានពរនៅថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះដោយឡែក។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ចូរគោរពឪពុក និងម្តាយរបស់អ្នក ដូច្នេះ អ្នកអាចនឹងមានអាយុវែងនៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នកបានប្រទានដល់អ្នក។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 អ្នកមិនត្រូវសម្លាប់នរណាឡើយ។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 អ្នកមិនត្រូវប្រព្រឹត្តកំផិតឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 អ្នកមិនត្រូវលួចពីនរណាឡើយ។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 អ្នកមិនត្រូវធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងអ្នកជិតខាងឡើយ។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 អ្នកមិនត្រូវលោភចង់បានផ្ទះរបស់អ្នកជិតខាង អ្នកមិនត្រូវលោភចង់បានភរិយារបស់អ្នកជិតខាង អ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីៗដែលជាកម្មសិទ្ធិរបស់អ្នកជិតខាងរបស់អ្នកឡើយ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 ប្រជាជនទាំងអស់បានឃើញផ្គរលាន់ ហើយរន្ទះ ហើយបានឮសម្លេងត្រែ ហើយឃើញផ្សែងហុយពីលើភ្នំ។ នៅពេលប្រជាជនឃើញវា ពួកគេភ័យញ័រ ហើយឈរពីចម្ងាយ។
|
|
|
|
\v 19 ពួកគេនិយាយនឹងលោកម៉ូសេថា៖«សូមនិយាយមកយើងខ្ញុំ យើងខ្ញុំនឹងស្តាប់ ប៉ុន្តែ មិនជាបាច់ឲ្យព្រះជាម្ចាស់មានបន្ទូលមកយើងខ្ញុំទេ យើងខ្ញុំនឹងស្លាប់»។
|
|
|
|
\v 20 លោកម៉ូសេប្រាប់ទៅប្រជាជនវិញថា៖ «កុំខ្លាចឡើយ ដ្បិត ព្រះជាម្ចាស់បានយាងមក ដើម្បីល្បងលអ្នករាល់គ្នា ដើម្បីឲ្យមានការគោរពកោតខ្លាចព្រះអង្គនៅក្នុងអ្នករាល់គ្នា និងដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប»។
|
|
|
|
\v 21 ដូច្នេះ ប្រជាជន ឈរនៅពីចម្ងាយ ហើយលោកម៉ូសេបានចូលទៅជិតពពកដ៏ក្រាស់ជាកន្លែងដែលព្រះជាម្ចាស់គង់នៅ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «នេះគឺជាអ្វីដែលអ្នកត្រូវប្រាប់ដល់ជនជាតិអ៊ីស្រាអែល អ្នកខ្លួនឯងផ្ទាល់ បានឃើញអ្វីដែលយើងបាននិយាយជាមួយអ្នកពីស្ថានសួគ៌
|
|
|
|
\v 23 អ្នកមិនត្រូវមានព្រះផ្សេងទៀតនៅជាមួយយើងឡើយ ជាព្រះដែលធ្វេីពីប្រាក់ ឬមាស។
|
|
|
|
\s5
|
|
|
|
\v 24 អ្នកត្រូវសង់អាសនាមួយពីដីសម្រាប់យើង ហើយអ្នកត្រូវថ្វាយយញ្ញបូជា ជាតង្វាយដុត តង្វាយមេត្រី ចៀម និងគោ។ នៅគ្រប់កន្លែង ជាកន្លែងដែលយើងធ្វើឲ្យឈ្មោះរបស់យើងបានទទួលការគោរពបូជា យើងនឹងមករកអ្នក ហើយប្រទានពរដល់អ្នក។
|
|
|
|
\v 25 ប្រសិនបើ អ្នកធ្វើអាសនាសម្រាប់យើងពីថ្ម អ្នកមិនត្រូវសង់វាពីថ្មដែលកាត់ឡើយ ដ្បិត ប្រសិនបើ អ្នកបម្រើសម្ភាររបស់អ្នកនៅលើអាសនា នោះអ្នកបានបង្ខូចវាហើយ។
|
|
|
|
\v 26 អ្នកមិនត្រូវឡើងជាន់នៅលើអាសនារបស់យើងឡើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យគេឃើញកេរ្ដិ៍ខ្មាសរបស់អ្នក»។
|
|
|
|
\s5
|
|
|
|
\c 21
|
|
|
|
\cl ជំពូក ២១
|
|
|
|
\p
|
|
|
|
\v 1 ឥឡូវ នេះគឺជាច្បាស់ផ្សេងៗ ដែលអ្នកត្រូវដាក់ចំពោះពួកគេ៖
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 «ប្រសិនបើ អ្នកទិញអ្នកបម្រើជនជាហេព្រើរ គាត់ត្រូវបម្រើប្រាំមួយឆ្នាំ ហើយនៅឆ្នាំទីប្រាំពីរ គាត់នឹងមានសេរីភាពដោយមិនចាំបាច់បង់ថ្ងៃអ្វីៗទាំងអស់។
|
|
|
|
\v 3 ប្រសិនបើ គាត់មកដោយខ្លួនឯង គាត់ត្រូវទៅវិញដោយខ្លួនឯង។ ប្រសិនបើ គាត់រៀបការហើយ ដូច្នេះ ភរិយារបស់គាត់ក៏ត្រូវមានសេរីភាពជាមួយគាត់ដែរ។
|
|
|
|
\v 4 ប្រសិនបើ ចៅហ្វាយរបស់គាត់យកប្រពន្ធឲ្យគាត់ ហើយនាងបង្កើតកូនប្រុស កូនស្រីឲ្យគាត់ ប្រពន្ធនិងកូនៗរបស់នាងជាកម្មសិទ្ធិរបស់ចៅហ្វាយ ហើយគាត់នឹងទៅបានតែខ្លួនគាត់ម្នាក់ប៉ុណ្ណោះ។
|
|
|
|
\s5
|
|
|
|
\v 5 ប៉ុន្តែ ប្រសិនបើ អ្នកបម្រើនោះនិយាយថា៖ «ខ្ញុំស្រឡាញ់ចៅហ្វាយ ហើយប្រពន្ធ និងកូនៗរបស់ខ្ញុំ ខ្ញុំមិនចេញទៅទេ»។
|
|
|
|
\v 6 ដូច្នេះ ចៅហ្វាយត្រូវនាំគាត់ទៅថ្វាយព្រះជាម្ចាស់។ ចៅហ្វាយត្រូវនាំគាត់ទៅកាន់ទ្វារ ឬក្របទ្វារ ហើយចៅហ្វាយរបស់គាត់ត្រូវយកដែកចោះត្រចៀករបស់គាត់។ ដូច្នេះ អ្នកបម្រើនោះ នឹងបម្រើគាត់អស់មួយជីវិតរបស់គាត់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ប្រសិនបើ បុរសម្នាក់លក់កូនស្រីរបស់គាត់ឲ្យទៅជាអ្នកបម្រើស្រី នាងត្រូវអាចមានសេរីភាពដូចជាអ្នកបម្រើប្រុសឡើយ។
|
|
|
|
\v 8 ប្រសិនបើ នាងមិនចូលចិត្តចៅហ្វាយរបស់នាង ដែលបានទិញមកសម្រាប់គាត់ ដូច្នេះ គាត់ត្រូវអនុញ្ញាតឲ្យគេទិញនាងត្រឡប់ទៅវិញ។ គាត់គ្មានសិទ្ធិលក់នាងឲ្យជនជាតិដទៃឡើយ។ គាត់គ្មានសិទ្ធិបែបនោះទេ ធ្វើដូច្នេះ គាត់បោកប្រាស់នាងហើយ។
|
|
|
|
\s5
|
|
|
|
\v 9 ប្រសិនបើ ចៅហ្វាយរបស់នាងចង់បាននាងឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសគាត់ គាត់ត្រូវប្រព្រឹត្តនឹងនាងដូចជាកូនស្រីរបស់គាត់ដែរ។
|
|
|
|
\v 10 ប្រសិនបើ គាត់យកប្រពន្ធមួយផ្សេងទៀតសម្រាប់ខ្លួនគាត់ គាត់មិនត្រូវកាត់បន្ថយអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធឡើយ។
|
|
|
|
\v 11 ប៉ុន្តែ ប្រសិនបើ មិនផ្តល់ការទាំងបីនេះទេ ដូច្នេះ នាងត្រូវចេញទៅដោយសេរីភាពគ្មានការបង់ប្រាក់ឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 អស់អ្នកណាដែលវាយបុរសណាម្នាក់ ធ្វើឲ្យអ្នកនោះស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
|
|
|
|
\v 13 ប្រសិនបើ អ្នកនោះមិនមានចេតនា ប៉ុន្តែ ធ្វើដោយអចេតនា ដូច្នេះ យើងនឹងរៀបចំកន្លែងមួយ ដើម្បីឲ្យអ្នកនោះអាចរត់ទៅជ្រកកោននៅទីនោះ។
|
|
|
|
\v 14 ប្រសិនបើ អ្នកនោះវាយដោយចេតនាដល់អ្នកជិតខាង ហើយសម្លាប់គាត់ដោយមានគម្រោងការនោះ ដូច្នេះ អ្នកត្រូវចាប់អ្នកនោះ ហើយបើទោះគាត់នៅឯអាសនារបស់ព្រះជាម្ចាស់ក៏ដោយ ក៏ត្រូវយកអ្នកនោះទៅសម្លាប់ដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 អស់អ្នកណាដែលវាយឪពុក ឬម្តាយរបស់ខ្លួន ត្រូវសម្លាប់អ្នកនោះចោល។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 អស់អ្នកណាដែលចាប់ជំរិតអ្នកណាម្នាក់ ហើយលក់គាត់ ឬរកឃើញទ្រព្យសម្បត្តិរបស់គាត់នៅនឹងដៃរបស់អ្នកនោះ អ្នកដែលជំរិតគេនោះនឹងត្រូវទទួលទោសដល់ស្លាប់។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 អស់អ្នកណាដែលដាក់បណ្តាសាឪពុក ឬម្តាយត្រូវទទួលទោសដល់ស្លាប់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 ប្រសិនបើ បុរសម្នាក់ឈ្លោះគ្នា ហើយម្នាក់វាយអ្នកម្នាក់ទៀតដោយដុំថ្ម ឬដាល់ ហើយមិនធ្វើឲ្យអ្នកនោះស្លាប់ទេ តែធ្វើឲ្យគាត់ដេកនៅលើគ្រែ។
|
|
|
|
\v 19 ដូច្នេះ ប្រសិនបើគាត់ជា ហើយអាចដើរដោយប្រើឈើជ្រាត់របស់គាត់បាន បុរសដែលវាយគាត់ត្រូវបង់ថ្ងៃខាតពេលវេលារបស់គាត់ ហើយគាត់ក៏ត្រូវបង់ថ្ងៃរហូតទាល់តែអ្នកនោះបានជាដែរ។ ប៉ុន្តែ បុរសនោះមិនមានកំហុសនៃការធ្វើឃាតមនុស្សឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 ប្រសិនបើ បុរសម្នាក់វាយអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់ដោយដំបង ហើយប្រសិនបើ អ្នកបម្រើនោះស្លាប់ដោយសារបុរសនោះ ដូច្នេះ បុរសនោះត្រូវមានទោស។
|
|
|
|
\v 21 ប៉ុន្តែ ប្រសិនបើ អ្នកបម្រើនោះនៅរស់បានមួយថ្ងៃឬពីរថ្ងៃ ចៅហ្វាយនោះគ្មានទោសទេ ដ្បិតគាត់បានឈឺចាប់ដោយសារបាត់បង់អ្នកបម្រើនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 ប្រសិនបើ បុរសវាយគ្នា ហើយធ្វើឲ្យស្រ្តីមានផ្ទៃពោះ បណ្តាលឲ្យនាងរលូតកូន ប៉ុន្តែ គ្មានរបួសនៅកន្លែងផ្សេងទៀតដល់នាងទេនោះ ដូច្នេះ កំហុសរបស់បុរសម្នាក់នោះត្រូវពិនិត្យតាមការទាមទាររបស់ស្វាមីរបស់នាងពីគាត់។ ហើយគាត់ត្រូវបង់ថ្ងៃតាមការសម្រេចក្តីរបស់ចៅក្រម។
|
|
|
|
\v 23 ប៉ុន្តែ ប្រសិនបើ មានរបួសធ្ងន់ ដូច្នេះ អ្នកត្រូវឲ្យជីវិតសងដោយជីវិត។
|
|
|
|
\v 24 ហើយភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង
|
|
|
|
\v 25 រលាកសងដោយរលាក របួសសងដោយរបួស ឬបើជាំសងដោយជាំ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 26 ប្រសិនបើ បុរសម្នាក់វាយភ្នែករបស់អ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់ ហើយធ្វើឲ្យខ្វាក់ ដូច្នេះ កាត់ត្រូវអនុញ្ញាតឲ្យអ្នកបម្រើនោះមានសេរីភាព ជាថ្លៃសងជំងឺចិត្ត ដោយព្រោះភ្នែករបស់គាត់។
|
|
|
|
\v 27 ប្រសិនបើ គាត់វាយអ្នកបម្រើប្រុស ឬអ្នកបម្រើស្រីរបស់គាត់បាក់ធ្មេញ គាត់ត្រូវឲ្យអ្នកបម្រើនោះមានសេរីភាព ជាថ្លៃសងជំងឺចិត្តសម្រាប់ធ្មេញនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 28 ប្រសិនបើគោជល់បុរស ឬស្ត្រីណាម្នាក់ស្លាប់ ត្រូវយកគោនោះទៅចោលនឹងដុំថ្មសម្លាប់ ហើយមិនត្រូវស៊ីសាច់របស់វាឡើយ ប៉ុន្តែ ម្ចាស់គោមិនត្រូវរាប់ជាមានទោសឡើយ។
|
|
|
|
\v 29 ប៉ុន្តែ ប្រសិនបើគោនោះមានទម្លាប់ជល់គេកាលពីមុន ហើយមានគេដាស់តឿនម្ចាស់របស់វាហើយ ប៉ុន្តែគាត់មិនធ្វើតាម ហើយគោនោះបានសម្លាប់បុរស ឬស្រី្តណាម្នាក់ នោះត្រូវចោលគោនឹងដុំថ្មសម្លាប់ ថែមទាំងសម្លាប់ម្ចាស់វាដែរ។
|
|
|
|
\v 30 ប្រសិនបើ ការបង់ថ្លៃតម្រូវឲ្យបង់ថ្លៃលោះជីវិតរបស់គាត់ ដូច្នេះ គាត់ត្រូវបង់ថ្លៃនូវអ្វីដែលគេត្រូវឲ្យគាត់បង់។
|
|
|
|
\s5
|
|
|
|
\v 31 ប្រសិនបើ គោនោះជល់កូនប្រុស ឬកូនស្រីបុរសណាម្នាក់ ម្ចាស់គោនោះត្រូវធ្វើអ្វីតាមច្បាប់តម្រូវឲ្យគាត់ធ្វើ។
|
|
|
|
\v 32 ប្រសិនបើ គោនោះជល់អ្នកបម្រើប្រុស ឬអ្នកបម្រើស្រី ម្ចាស់គោត្រូវបង់ថ្លៃសាមសិបសេកែលទៅចៅហ្វាយជនរងគ្រោះ ហើយគោនោះត្រូវចោលសម្លាប់នឹងដុំថ្ម។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 33 ប្រសិនបើ បុរសម្នាក់បើកអណ្តូងចោល ឬប្រសិនបើ បុរសនោះជីកអណ្តូង ហើយមិនបានគ្របវា ហើយមានគោ ឬសត្វលាធ្លាក់ចូលទៅក្នុងអណ្តូងនោះ
|
|
|
|
\v 34 ម្ចាស់អណ្តូងត្រូវបង់ថ្លៃការខូចខាតនោះ។ គាត់ត្រូវបង់លុយដល់ម្ចាស់សត្វដែលស្លាប់នោះ ហើយសត្វដែលស្លាប់នោះជាកម្មសិទ្ធិរបស់គាត់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 35 ប្រសិនបើ គោរបស់បុរសម្នាក់ធ្វើឲ្យគោរបស់បុរសម្នាក់ទៀតរបួសដល់ស្លាប់ ដូច្នេះ គេត្រូវលក់គោដែលរស់នោះ ហើយចែកគ្នា ហើយសាច់គោដែលស្លាប់ត្រូវចែកគ្នាដែរ។
|
|
|
|
\v 36 ប៉ុន្តែ ប្រសិនបើដឹងថាគោនោះមានទម្លាប់ជល់ពីមុន ហើយម្ចាស់គោនោះនៅតែទុកគោនោះទៀត គាត់ត្រូវលក់គោនោះបង់ថ្លៃម្ចាស់គោ ហើយគោដែលស្លាប់ត្រូវតែជាកម្មសិទ្ធិរបស់ម្ចាស់វា។
|
|
|
|
\s5
|
|
|
|
\c 22
|
|
|
|
\cl ជំពូក ២២
|
|
|
|
\p
|
|
|
|
\v 1 ប្រសិនបើ បុរសណាម្នាក់លួចគោ ឬចៀម ហើយសម្លាប់វា ឬលក់វា អ្នកនោះត្រូវបងថ្លៃគោមួយជាប្រាំ ហើយចៀមមួយជាបួនវិញ។
|
|
|
|
\v 2 ប្រសិនបើ ទាន់ចោរកំពុងតែលួច ហើយ ប្រសិនបើគេវាយគាត់រហូតដល់ស្លាប់ នៅក្នុងករណីនេះ អ្នកសម្លាប់អ្នកនោះគ្មានទោសទេ។
|
|
|
|
\v 3 ប៉ុន្តែ ប្រសិនបើ គេទាន់ចោរនៅពេលថ្ងៃ អ្នកដែលសម្លាប់ចោរនោះ នឹងមានទោស។ ត្រូវពិន័យចោរនោះ។ ប្រសិនបើ គាត់គ្មានប្រាក់សងទេ ដូច្នេះត្រូវលក់ចោរនោះ ដោយព្រោះគាត់បានលួច។
|
|
|
|
\v 4 ប្រសិនបើ រកឃើញសត្វដែលត្រូវគេលួចនោះនៅរស់នៅក្នុងកណ្តាប់ដៃរបស់អ្នកលួច ទោះបើគោ លា ឬចៀម នោះគាត់ត្រូវសងមួយជាពីរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 ប្រសិនបើ បុរសណាម្នាក់ឲ្យហ្វូងសត្វរបស់ខ្លួនស៊ីបំផ្លាញស្មៅ ឬចម្ការទំពាំងបាយជូរ ហើយប្រលែងសត្វរបស់គាត់ចោល ហើយវាស៊ីបំផ្លាញចម្ការរបស់អ្នកដទៃ អ្នកនោះត្រូវយកផលដែលល្អបំផុតពីស្រែចម្ការ និងពីចម្ការទំពាំងបាយជូររបស់ខ្លួនទៅសងអ្នកនោះវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ប្រសិនបើ អ្នកណាដុតគុម្ពបន្លា ហើយភ្លើងឆេះរាល ហើយឆេះដល់កណ្តាប់ស្រូវ ឬត្រូវដែលទុំ ឬស្រូវមិនទាន់ទុំក្តី អ្នកដែលដុតភ្លើងនោះត្រូវសងទៅម្ចាស់ស្រែវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ប្រសិនបើ ឲ្យប្រាក់ ឬរបស់របស់គាត់ទៅអ្នកជិតខាងទុក ហើយប្រសិនបើ មានចោរលួចរបស់នោះចេញពីផ្ទះរបស់បុរសដែលទុកនោះ ហើយប្រសិនបើចាប់ចោរបាន នោះចោរត្រូវសងមួយជាពីរ។
|
|
|
|
\v 8 ប៉ុន្តែ ប្រសិនបើ រកចោរមិនឃើញទេ ដូច្នេះ ម្ចាស់ផ្ទះត្រូវមកចំពោះចៅក្រម ហើយមើលថាគាត់មិនបានរួមដៃលួចរបស់អ្នកជិតខាងរបស់គាត់ឡើយ។
|
|
|
|
\v 9 គ្រប់ទាំងជម្លោះពីអ្វីៗគ្រប់យ៉ាង ទោះបើ គោ លា ចៀម ឬសម្លៀកបំពាក់ ឬរបស់អ្នកណាម្នាក់បាត់ ហើយមានអ្នកប្រកាសថា «វាជាកម្មសិទ្ធិរបស់ខ្ញុំ» ទាំងពីរនាក់ នោះត្រូវនាំទៅចៅក្រម។ បុរសដែលចៅក្រមរកឃើញកំហុស ត្រូវសងអ្នកជិតខាងរបស់ខ្លួនមួយជាពីរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ប្រសិនបើ បុរសម្នាក់ផ្ញើលា គោ និងចៀម ឬសត្វផ្សេងទៀតឲ្យអ្នកជិតខាងគាត់មើលឲ្យ ហើយប្រសិនបើវាងាប់ ឬឈឺ ឬត្រូវបានគេយកទៅបាត់ដោយគ្មាននរណាឃើញវាទេ។
|
|
|
|
\v 11 អ្នកទាំងពីរត្រូវស្បថជាមួយនឹងព្រះអម្ចាស់ ដើម្បីបញ្ជាក់ថា អ្នកទទួលបញ្ញើមិនបានចូលដៃយករបស់ទ្រព្យអ្នកជិតខាងរបស់គាត់ទេ។ ហើយម្ចាស់សត្វត្រូវតែទទួលយកការនេះ ហើយអ្នកម្នាក់ទៀតមិនតម្រូវឲ្យមានសំណងឡើយ។
|
|
|
|
\v 12 ប៉ុន្តែ ប្រសិនបើ វាត្រូវបានគេលួចពីគាត់ ដូច្នេះ អ្នកទទួលបញ្ញើនឹងសងទៅម្ចាស់វាវិញ។
|
|
|
|
\v 13 ប្រសិនបើ សត្វនោះត្រូវបានកាប់ជាបំណែកៗ ចូរឲ្យបុរសនោះនាំសត្វនោះមក ដើម្បីធ្វើជាភស្តុតាង។ គាត់នឹងមិនត្រូវបង់ថ្លៃដើម្បីអ្វីដែលបានកាត់ជាបំណែកៗនោះទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 ប្រសិនបើ បុរសណាម្នាក់ ខ្ចីសត្វពីអ្នកជិតខាងរបស់គាត់ ហើយសត្វនោះមានរបួសឬស្លាប់ដោយម្ចាស់មិនបានឃើញវា អ្នកខ្ចីត្រូវសងពេញថ្លៃ។
|
|
|
|
\v 15 ប៉ុន្តេ ប្រសិនបើ ម្ចាស់នៅជាមួយ អ្នកខ្ចីមិនចាំបាច់សងទេ ប្រសិនបើ ជួល តែត្រូវបង់ថ្លៃជួលវា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 ប្រសិនបើ បុរសណាម្នាក់បោកប្រាស់ស្រីក្រមុំ ដែលមិនបានភ្ជាប់ពាក្យ ហើយប្រសិនបើ បានគេងជាមួយនាង គាត់ត្រូវតែយកនាងមកធ្វើជាប្រពន្ធ ត្រូវបង់ថ្លៃបណ្តាការតាមការតម្រូវ។
|
|
|
|
\v 17 ប្រសិនបើ ឪពុករបស់នាងបដិសេធឲ្យនាងទៅគាត់ គាត់ត្រូវបង់ប្រាក់តាមបណ្តាការរបស់ស្រីក្រមុំ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 អ្នកមិនត្រូវអនុញ្ញាតឲ្យគ្រូមន្តអាគមនៅរស់ឡើយ។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 អស់អ្នកណាដែលរួមរ័កជាមួយសត្វ ត្រូវសម្លាប់អ្នកនោះចោល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 អស់អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះផ្សេងក្រៅពីព្រះអម្ចាស់ ត្រូវបំផ្លាញអ្នកនោះចោលទាំងស្រុង។
|
|
|
|
\v 21 អ្នកមិនត្រូវធ្វើខុសជាមួយជនបរទេស ឬសង្កត់សង្កិនពួកគេឡើយ ដ្បិត អ្នកក៏ជាជនបរទេសនៅក្នុងទឹកដីអេស៊ីបដែរ។
|
|
|
|
\s5
|
|
|
|
\v 22 អ្នកមិនត្រូវធ្វើបានស្រី្តមេម៉ាយ ឬកូនកំព្រាណាឡើយ។
|
|
|
|
\v 23 ប្រសិនបើអ្នកធ្វើទុក្ខដល់ពួកគេ ហើយពួកគេអំពាវនាវរកយើង យើងប្រាកដជាបានឮពួកគេអំពាវនាវរកយើង។
|
|
|
|
\v 24 យើងនឹងមានសេចក្តីក្រោធ ហើយយើងនឹងសម្លាប់អ្នកដោយមុខដាវ ប្រពន្ធរបស់អ្នកនឹងក្លាយជាស្រ្តីមេម៉ាយ ហើយកូនរបស់អ្នកនឹងក្លាយជាកូនកំព្រា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 25 ប្រសិនបើ អ្នកឲ្យអ្នកណាម្នាក់ដែលជារាស្រ្តរបស់យើងខ្ចីក្នុងចំណោមអ្នក ដែលក្រ អ្នកមិនត្រូវធ្វើដូចជាអ្នកចងការដល់គាត់ ឬយកការប្រាក់ពីគាត់ឡើយ។
|
|
|
|
\v 26 ប្រសិនបើ អ្នកទទួលបញ្ចាំអាវធំអ្នកជិតខាង អ្នកត្រូវប្រគល់វាឲ្យទៅគាត់វិញមុនពេលថ្ងៃលិច ដ្បិតអាវធំនោះសម្រាប់ដណ្តប់គាត់ វាគឺជាអាវធំសម្រាប់ដណ្តប់រូបកាយរបស់គាត់។
|
|
|
|
\v 27 តើគាត់បានអ្វីមកដណ្តប់នៅពេលគាត់គេង? នៅពេលអ្នកនោះអំពាវនាវរកយើង យើងនឹងស្តាប់គាត់ ដ្បិតយើងមានចិត្តមេត្តា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 28 អ្នកមិនត្រូវប្រមាថយើងឡើយ ឬដាក់បណ្តាសាអ្នកគ្រប់គ្រងលើអ្នកឡើយ។
|
|
|
|
\s5
|
|
|
|
\v 29 អ្នកមិនត្រូវយកតង្វាយពីចម្រូតរបស់អ្នក ឬពីកន្លែងបញ្ជាន់ទំពាំងបាយជូរឡើយ។ អ្្នកត្រូវប្រគល់កូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
|
|
|
|
\v 30 ហើយអ្នកត្រូវធ្វើជាមួយគោ និងចៀមរបស់អ្នកដែរ។ ដ្បិត ទុកពេលប្រាំពីរថ្ងៃ ឲ្យពួកគេនៅជាមួយម្តាយរបស់វា ប៉ុន្តែ នៅថ្ងៃទីប្រាំបី អ្នកត្រូវប្រគល់ពួកគេមកឲ្យយើង។ អ្នកនឹងត្រូវជាប្រជាជនដែលត្រូវបានញែកដោយឡែកសម្រាប់យើង។
|
|
|
|
\v 31 ដូច្នេះ អ្នកមិនត្រូវហូបសាច់ណាដែលត្រូវសត្វព្រៃហែកស៊ីនៅឯវាលឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវបោះវាចោល ឲ្យឆ្កែវិញ។
|
|
|
|
\s5
|
|
|
|
\c 23
|
|
|
|
\cl ជំពូក ២៣
|
|
|
|
\p
|
|
|
|
\v 1 អ្នកមិនត្រូវផ្តល់ទីបន្ទាល់ក្លែងក្លាយពីនរណាម្នាក់ឡើយ។
|
|
|
|
\v 2 កុំចូលរួមជាមួយមនុស្សអាក្រក់ ហើយធ្វើជាសាក្សីក្លែងក្លាយឡើយ។ អ្នកមិនត្រូវដើរតាមបណ្តាជនធ្វើការអាក្រក់ ឬធ្វើសាក្សីនៅខាងមនុស្សភាគច្រើន ដើម្បីបង្ខូចសេចក្តីសុចរិតឡើយ។
|
|
|
|
\v 3 អ្នកក៏មិនត្រូវយោគយល់ដល់អ្នកក្រណាម្នាក់នៅក្នុងរឿងក្តីរបស់គាត់ឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 ប្រសិនបើ អ្នកជួបប្រទះឃើញគោរបស់សត្រូវ ឬលារបស់អ្នកវង្វេង អ្នកត្រូវនាំវាត្រឡប់ទៅឲ្យម្ចាស់វាវិញ។
|
|
|
|
\v 5 ប្រសិនបើ អ្នកឃើញលារបស់នរណាម្នាក់ ដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារបន្ទុកធ្ងន់ អ្នកមិនត្រូវដើរចេញពីអ្នកនោះឡើយ។ អ្នកត្រូវជួយដល់គាត់និងលារបស់គាត់វិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 អ្នកមិនត្រូវបង្វែរសេចក្តីយុត្តិធម៌ នៅពេលអ្នកកាត់ក្តីឲ្យប្រជាជនក្រីក្រឡើយ។
|
|
|
|
\v 7 មិនត្រូវចូលរួមជាមួយអ្នកដទៃ ធ្វើរឿងក្លែងក្លាយទាស់ និងមិនត្រូវសម្លាប់មនុស្សទៀងត្រង់ ឬមនុស្សសុចរិតឡើយ ដ្បិតយើងមិនលើកលែងឲ្យមនុស្សទុច្ចរិតឡើយ។
|
|
|
|
\v 8 កុំស៊ីសំណូកឲ្យសោះ ដ្បិតសំណូកនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែក ហើយបង្វែរពាក្យទៀតរបស់មនុស្ស។
|
|
|
|
\v 9 អ្នកមិនត្រូវសង្កត់សង្កិនជនបរទេសឡើយ ព្រោះអ្នកដឹងពីជីវិតនៃភាពជាជនបរទេសហើយ ដ្បិត អ្នកក៏ធ្លាប់ជាជនបរទេសនៅក្នុងទឹកដីអេស៊ីបដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ដ្បិត ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកនឹងសាបព្រោះនៅលើដីរបស់អ្នក ហើយប្រមូលផលរបស់វា។ ប៉ុន្តែ នៅឆ្នាំទីប្រាំពីរ អ្នកមិនត្រូវភ្ជួររាស់ ឬដាំអ្វីឡើយ ធ្វើដូច្នេះ ដើម្បីឲ្យអ្នកក្រនៅក្នុងចំណោមប្រជាជនរបស់អ្នកអាចមានអ្វីហូប។
|
|
|
|
\v 11 ហើយនៅពេលពួកគេទុកដីចោល សត្វព្រៃនឹងមកស៊ីអ្វីៗដែលនៅសេសសល់នោះ។ អ្នកត្រូវធ្វើដូចគ្នានៅក្នុងចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នកដែរ។
|
|
|
|
\s5
|
|
|
|
\v 12 នៅក្នុងអំឡុងពេលប្រាំមួយថ្ងៃ អ្នកត្រូវធ្វើការរបស់អ្នក ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវសម្រាក។ ធ្វើបែបនេះ ជាមួយគោ និងលារបស់អ្នកដែរ ដើម្បីឲ្យវាបានសម្រាក ហើយឲ្យកូនប្រុសរបស់អ្នកបម្រើស្រីរបស់អ្នក និងជនបរទេសបានសម្រាកនិងបានទទួលការលំហែផង។
|
|
|
|
\v 13 ចូរយកចិត្តទុកដាក់ចំពោះអ្វីៗគ្រប់យ៉ាងដែលយើងបានប្រាប់ដល់អ្នក។ កុំបញ្ចេញនាមរបស់ព្រះផ្សេងៗ ឬកុំឲ្យឈ្មោះរបស់ព្រះដទៃចេញពីមាត់របស់អ្នកឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 អ្នកត្រូវធ្វើដំណើរទៅចូលរួមពិធីបុណ្យសម្រាប់យើងបីដងក្នុងមួយឆ្នាំ រៀងរាល់ឆ្នាំ។
|
|
|
|
\v 15 អ្នកត្រូវរក្សាពិធីបុណ្យនំប៉័ងឥតមេ។ ដូចយើងបានបង្គាប់ដល់អ្នក អ្នកត្រូវហូបនំប៉័ងឥតមេនេះក្នុងរយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃនោះ អ្នកត្រូវបង្ហាញខ្លួននៅចំពោះយើង នៅក្នុងខែអាប៊ីប ដែលបានកំណត់សម្រាប់គោលបំណងនេះ។ វាស្ថិតនៅក្នុងខែដែលអ្នកបានចេញពីអេស៊ីបមក។ ប៉ុន្តែ អ្នកមិនត្រូវបង្ហាញខ្លួននៅចំពោះយើងដោយដៃទទេឡើយ។
|
|
|
|
\s5
|
|
|
|
\v 16 អ្នកត្រូវរក្សាពិធីបុណ្យចម្រូត ផលដំបូងពីការនឿយហត់ ពេលអ្នកសាបព្រោះពូជនៅលើដីស្រែ។ ហើយត្រូវរក្សាពិធីបុណ្យនៃការប្រមូលផល នៅចុងឆ្នាំដែរ នៅពេលអ្នកប្រមូលផលនៃដំណាំពីចម្ការរបស់អ្នក។
|
|
|
|
\v 17 អ្នកបម្រើប្រុសទាំងអស់របស់អ្នកត្រូវបង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ បីដងក្នុងមួយឆ្នាំ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 អ្នកមិនត្រូវថ្វាយឈាមពីយញ្ញបូជាថ្វាយដល់យើងជាមួយនំប៉័ងដែលមានមេឡើយ។ ខ្លាញ់ពីយញ្ញបូជានៅក្នុងពិធីបុណ្យរបស់យើង មិនត្រូវទុកឲ្យនៅរហូតតាំងពីយប់ រហូតដល់ព្រឹកឡើយ។
|
|
|
|
\v 19 អ្នកត្រូវជ្រើសរើសផលដំបូងដែលចេញពីដីរបស់អ្នកមកក្នុងដំណាក់របស់យើង ដំណាក់របស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក។ អ្នកមិនត្រូវស្ងោពពែឈ្មោលនៅក្នុងទឹកដោះមេរបស់វាឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 យើងនឹងចាត់ទេវតារបស់យើងនៅពីមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ និងដើម្បីនាំអ្នកទៅកន្លែងដែលយើងបានរៀបចំទុកឲ្យអ្នក។
|
|
|
|
\v 21 ត្រូវយកចិត្តទុកដាក់ជាមួយលោក ហើយស្តាប់តាមលោក។ មិនត្រូវប្រឆាំងជាមួយនឹងលោកឡើយ ដ្បិតលោកនឹងមិនអត់ទោសដល់អំពើរំលងរបស់អ្នកឡើយ។ នាមរបស់យើងនៅលើលោក។
|
|
|
|
\v 22 ប្រសិនបើ អ្នកស្តាប់តាមសម្លេងរបស់លោក ហើយធ្វើតាមអ្វីៗដែលយើងបានប្រាប់ដល់អ្នករាល់គ្នា នោះយើងនឹងធ្វើជាសត្រូវ ជាមួយនឹងសត្រូវរបស់អ្នក ហើយក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។
|
|
|
|
\s5
|
|
|
|
\v 23 ទេវតារបស់យើងនឹងទៅមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញពួកគេ។
|
|
|
|
\v 24 អ្នកមិនត្រូវលុតជង្គង់ចុះនៅចំពោះព្រះ របស់ពួកគេ ឬថ្វាយបង្គំ ឬធ្វើអ្វីដូចពួកគេធ្វើឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវបោះវាចោល ហើយវាយកម្ទេចបង្គោលថ្មរបស់ពួកគេឲ្យខ្ទិច។
|
|
|
|
\v 25 អ្នកត្រូវថ្វាយបង្គំ ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក ហើយព្រះអង្គនឹងឲ្យពរដល់នំប៉័ង និងទឹករបស់អ្នក។ យើងនឹងយកជំងឺចេញពីអ្នករាល់គ្នា។
|
|
|
|
\s5
|
|
|
|
\v 26 គ្មានស្រ្តីណាអារ ឬរលូតកូនរបស់នាងនៅក្នុងទឹកដីរបស់អ្នកឡើយ។ យើងនឹងប្រទានឲ្យអ្នកមានអាយុវែង។
|
|
|
|
\v 27 យើងនឹងឲ្យជនជាតិទាំងអស់ភ័យខ្លាចអ្នកមុនពេលអ្នកទៅដល់។ យើងនឹងសម្លាប់ប្រជាជនទាំងអស់ដែលអ្នកជួប។
|
|
|
|
\v 28 យើងនឹងធ្វើឲ្យសត្រូវរបស់អ្នកបាក់ទ័ពដោយភាពភ័យខ្លាចចំពោះអ្នក។ យើងនឹងចាត់ឪម៉ាល់ទៅមុនអ្នក វានឹងបណ្តេញជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញពីអ្នក។
|
|
|
|
\v 29 យើងនឹងមិនបណ្ដេញពួកគេឲ្យអស់ ក្នុងរយៈពេលតែមួយឆ្នាំទេ ឬទឹកដីក្លាយទៅជាទីស្មសាន ហើយមានសត្វព្រៃរស់នៅកាន់តែច្រើនឡើងៗឡើយ នាំតែបង្កការលំបាកដល់អ្នក។
|
|
|
|
\s5
|
|
|
|
\v 30 ផ្ទុយទៅវិញ យើងនឹងបណ្តេញពួកគេបន្តិចម្តងៗ ពីចំពោះមុខអ្នក រហូតទាល់តែអ្នកមានគ្នាច្រើន ហើយកាន់កាប់ទឹកដីនោះ។
|
|
|
|
\v 31 យើងនឹងដាក់ព្រំប្រទល់របស់អ្នកពីសមុទ្រដើមត្រែង ដល់សមុទ្រភីលីស្ទីន និងពីទីរហោស្ថានទៅដល់ទន្លេអ៊ើប្រាត។ យើងនឹងប្រទានជ័យជម្នះដល់អ្នកលើអ្នកស្រុកនោះ។ អ្នកនឹងបណ្តេញពួកគេចេញពីមុខអ្នក។
|
|
|
|
\v 32 អ្នកមិនត្រូវចងសម្ពន្ធមេត្រីជាមួយពួកគេឬ ជាមួយព្រះរបស់ពួកគេឡើយ។
|
|
|
|
\v 33 ពួកគេមិនត្រូវរស់នៅក្នុងទឹកដីរបស់អ្នកឡើយ ដ្បិតពួកគេអាចនឹងធ្វើបាបទាស់នឹងយើង។ ប្រសិនបើ អ្នកថ្វាយបង្គំព្រះរបស់ពួកគេ នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន»។
|
|
|
|
\s5
|
|
|
|
\c 24
|
|
|
|
\cl ជំពូក ២៤
|
|
|
|
\p
|
|
|
|
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរអ្នក អើរ៉ុន ណាដាប អប៊ីហ៊ូវ និងពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ ឡើងមកជួបយើង ហើយថ្វាយបង្គំយើងពីចម្ងាយ។
|
|
|
|
\v 2 មានតែម៉ូសេតែម្នាក់ទេ ដែលអាចចូលមករកយើងបាន។ អ្នកផ្សេងៗទៀតមិនត្រូវចូលមកជិតឡើយ ឬប្រជាជនមិនត្រូវឡើងមកជាមួយម៉ូសេទេ»។
|
|
|
|
\s5
|
|
|
|
\v 3 លោកម៉ូសេបានឡើយទៅ ហើយប្រាប់ប្រជាជននូវព្រះបន្ទូល និងច្បាប់របស់ព្រះជាម្ចាស់ទាំងអស់។ ប្រជាជនទាំងអស់ឆ្លើយជាមួយសម្លេងតែមួយថា៖ «យើងខ្ញុំនឹងធ្វើតាមព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់បានមានបន្ទូល»។
|
|
|
|
\v 4 នោះ លោកម៉ូសេបានសរសេរចុះព្រះបន្ទូលរបស់ព្រះអម្ចាស់ទាំងអស់។ នៅពេលព្រឹកព្រលឹម លោកម៉ូសេបានសង់អាសនាមួយនៅជើងភ្នំ ហើយបានរៀបចំបង្គោលថ្មដប់ពីរ ហើយថ្មនោះជាតំណាងឲ្យកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល។
|
|
|
|
\s5
|
|
|
|
\v 5 គាត់បានចាត់យុវជនជនជាតិអ៊ីស្រាអែលមួយចំនួនដើម្បីថ្វាយតង្វាយដុត និងថ្វាយគោដល់ព្រះអម្ចាស់ជាតង្វាយមេត្រីភាព។
|
|
|
|
\v 6 លោកម៉ូសេបានយកឈាមពាក់កណ្តាលដាក់វាចូលទៅក្នុងផើង ហើយគាត់បានយកពាក់កណ្តាលទៀតទៅប្រោះលើអាសនា។
|
|
|
|
\s5
|
|
|
|
\v 7 គាត់បានយកសៀវភៅសម្ពន្ធមេត្រី ហើយអានវាឮៗដល់ប្រជាជន។ ពួកគេនិយាយថា៖ «យើងខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានមានបន្ទូល។ យើងនឹងស្តាប់បង្គាប់តាម»។
|
|
|
|
\v 8 បន្ទាប់មក លោកម៉ូសេបានយកឈាម ហើយប្រោះវាទៅលើប្រជាជន។ គាត់ប្រាប់ថា៖ «នេះគឺជាឈាមនៃសម្ពន្ធមេត្រី ដែលព្រះអម្ចាស់បានធ្វើជាមួយអ្នក ដោយប្រទានដល់អ្នកនូវសេចក្តីសន្យាជាមួយនឹងព្រះបន្ទូលទាំងនេះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 បន្ទាប់មក លោកម៉ូសេ លោកអ៊ើរ៉ុន លោកណាដាប់ អប៊ីហ៊ូវ និងពួកចាស់ទុំរបស់ជនជាតិអ៊ីស្រាអែល ចំនួនចិតសិបនាក់ឡើងទៅលើភ្នំ។
|
|
|
|
\v 10 ពួកគេបានឃើញព្រះជាម្ចាស់របស់អ៊ីស្រាអែល។ នៅក្រោមព្រះបាទាព្រះអង្គ មានដូចជាត្បូងកណ្ដៀងសុទ្ធ ភ្លឺថ្លាដូចផ្ទៃមេឃ។
|
|
|
|
\v 11 ព្រះជាម្ចាស់មិនបានប្រហារលើអ្នកដឹកនាំជនជាតិអ៊ីស្រាអែលឡើយ។ ពួកគេបានឃើញព្រះជាម្ចាស់ ពួកគេបានហូបអាហារ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយស្នាក់នៅទីនោះហើយ។ យើងនឹងប្រទានបន្ទះថ្ម ហើយយើងបានសរសេរក្រឹត្យវិន័យ និងបទបញ្ជានៅលើនោះ ដើម្បីអ្នកអាចបង្រៀនដល់ពួកគេ»។
|
|
|
|
\v 13 ដូច្នេះ លោកម៉ូសេបានរៀបចំឡើងទៅលើភ្នំរបស់ព្រះជាម្ចាស់ជាមួយនឹងយ៉ូសេ្វជាអ្នកជំនួយរបស់គាត់។
|
|
|
|
\s5
|
|
|
|
\v 14 លោកម៉ូសេបាននិយាយទៅកាន់អ្នកដឹកនាំថា៖ «ចូរនៅទីនេះហើយចាំយើងរហូតទាល់តែយើងត្រឡប់មករកអ្នករាល់គ្នាវិញ។ លោកអ៊ើរ៉ុន និងហ៊ើរនៅជាមួយអ្នករាល់គ្នាហើយ។ ប្រសិនបើ នរណាមានជម្លោះនឹងគ្នា ឲ្យគេចូលទៅរកពួកគេចុះ»។
|
|
|
|
\v 15 ដូច្នេះ លោកម៉ូសេបានឡើងទៅលើភ្នំ ហើយពពកបានគ្របបាំងភ្នំជិត។
|
|
|
|
\s5
|
|
|
|
\v 16 សិរីល្អរបស់ព្រះអម្ចាស់ស្ថិតនៅលើភ្នំស៊ីណាយ ហើយពពកបានគ្របបាំងវាជិតអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គបានហៅលោកម៉ូសេចេញពីពពក។
|
|
|
|
\v 17 លក្ខណៈនៃសិរីល្អរបស់ព្រះអម្ចាស់ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ នៅចំពោះភ្នែករបស់ជនជាតិអ៊ីស្រាអែល។
|
|
|
|
\v 18 លោកម៉ូសេបានចូលទៅក្នុងពពកនោះ ហើយបានឡើយទៅលើភ្នំ។ គាត់បានឡើងទៅលើភ្នំអស់រយៈពេលសែសិបយប់សែសិបថ្ងៃ។
|
|
|
|
\s5
|
|
|
|
\c 25
|
|
|
|
\cl ជំពូក ២៥
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖
|
|
|
|
\v 2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែល ឲ្យយកតង្វាយមកថ្វាយដល់យើងពីមនុស្សគ្រប់គ្នា ដែលមានដួងចិត្តនៃការថ្វាយ។ អ្នកត្រូវទទួលតង្វាយនេះសម្រាប់យើង។
|
|
|
|
\s5
|
|
|
|
\v 3 ទាំងនេះជាតង្វាយដែលអ្នកត្រូវទទួលពីពួកគេ មានមាស ប្រាប់ និងលង្ហិន
|
|
|
|
\v 4 ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ក្រណាត់ទេសឯក
|
|
|
|
\v 5 ក្រណាត់ធ្វើពីរោមពពែឈ្មោល ស្បែកពពែជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន
|
|
|
|
\v 6 ប្រេងសម្រាប់ដុតបំភ្លឺទីសក្ការ ប្រេងក្រអូបសម្រាប់ពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុត
|
|
|
|
\v 7 ត្បូងមណីជោតិរស និងត្បូងដ៏មានតម្លៃផ្សេងៗ សម្រាប់ដាំនៅលើអាវអេផូដ និងសម្រាប់លំអដើមទ្រូងបូជាចារ្យ។
|
|
|
|
\s5
|
|
|
|
\v 8 ចូរឲ្យពួកគេសង់ទីសក្ការៈមួយសម្រាប់យើង ដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេ។
|
|
|
|
\v 9 អ្នករាល់គ្នាត្រូវធ្វើវា ដូចដែលយើងបានបង្ហាញដល់អ្នករាល់គ្នានៅក្នុងផែនការ សម្រាប់សង់ព្រះពន្លា និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មានផង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ពួកគេត្រូវធ្វើហឹបមួយពីឈើនាងនួន។ ហឹបនោះមានបណ្ដោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។
|
|
|
|
\v 11 អ្នកស្រោបហឹបនោះទាំងខាងក្នុង ទាំងខាងក្រៅដោយមាសសុទ្ធ ហើយអ្នកត្រូវធ្វើគែមមាសព័ទ្ធជុំវិញហឹបនោះ។
|
|
|
|
\s5
|
|
|
|
\v 12 អ្នកត្រូវធ្វើកងមាសបួនសម្រាប់វា ហើយដាក់ភ្ជាប់ទៅនឹងជើងទាំងបួន ជាមួយនឹងជើងនៅម្ខាងពីរៗ។
|
|
|
|
\v 13 អ្នកត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបវាដោយមាសផងដែរ។
|
|
|
|
\v 14 អ្នកត្រូវស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហឹប ដើម្បីសែងហឹបនោះបាន។
|
|
|
|
\s5
|
|
|
|
\v 15 ឈើស្នែងត្រូវនៅជាប់នឹងកងរបស់ហឹប មិនត្រូវយកចេញពីវាឡើយ។
|
|
|
|
\v 16 អ្នកត្រូវដាក់ច្បាប់នៃសម្ពន្ធមេត្រីដែលយើងបានឲ្យដល់អ្នកទៅក្នុងហឹបនោះ។
|
|
|
|
\v 17 អ្នកត្រូវធ្វើគម្របហឹបពីមាសសុទ្ធ។ ដែលបណ្តោយរបស់វាពីរហត្ថកន្លះ ហើយទទឹងរបស់វាមួយហត្ថកន្លះ ។
|
|
|
|
\v 18 អ្នកត្រូវធ្វើរូបចេរូប៊ីនពីរមាសនៅចុងនៃគម្របទាំងសងខាង។
|
|
|
|
\s5
|
|
|
|
\v 19 ចូរធ្វើរូបចេរូប៊ីនមួយនៅចុងម្ខាងនៃគម្របហឹប ហើយរូបចេរូប៊ិនមួយទៀតនៅចុងគម្របហឹបម្ខាងទៀត។ ត្រូវភ្ជាប់ចេរូប៊ិននេះនៅលើគម្របហឹបទាំងសងខាង។
|
|
|
|
\v 20 រូបចេរូប៊ិនត្រូវត្រដាងស្លាប ហើយត្រូវដាក់ទល់មុខគ្នា ព្រមទាំងត្រដាងស្លាបគ្របពីលើគម្របហឹបថែមទៀតផង។ មុខរបស់រូបចេរូប៊ិនត្រូវដាក់ទល់មុខគ្នា ហើយឈ្ងោងមុខនៅលើគម្របហឹបផង។
|
|
|
|
\v 21 អ្នកត្រូវដាក់គម្របនៃទីសន្តោសប្រោសពីលើហឹប ហើយអ្នកត្រូវដាក់ច្បាប់នៃសម្ពន្ធមេត្រីដែលយើងឲ្យដល់អ្នកនៅក្នុងនោះ។
|
|
|
|
\s5
|
|
|
|
\v 22 យើងនឹងជួបអ្នកនៅកន្លែងហឹបនោះ។ យើងនឹងនិយាយជាមួយអ្នកពីកន្លែងនោះមកគឺពីលើគម្របនៃទីសន្តោសប្រោស។ នៅចំកណ្តាលចេរូប៊ិនទាំងពីរនៅលើហឹបនៃទីបន្ទាល់ដែលយើងនឹងនិយាយមកអ្នកពីសេចក្តីបង្គាប់គ្រប់យ៉ាង ដែលយើងនឹងប្រទានដល់ជនជាតិអ៊ីស្រាអែល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 23 អ្នកត្រូវធ្វើតុមួយពីឈើនាងនួន។ ប្រវែងរបស់វាត្រូវមានបណ្តោយពីរហត្ថ ហើយទទឹងរបស់វាមួយហត្ថ និងកម្ពស់របស់វាមួយហត្ថកន្លះ។
|
|
|
|
\v 24 អ្នកត្រូវស្រោបវាជាមួយនឹងមាសសុទ្ធ ហើយធ្វើគែមមាសនៅជុំវិញផង។
|
|
|
|
\s5
|
|
|
|
\v 25 អ្នកត្រូវធ្វើគែមព័ទ្ធជុំវិញតុកម្ពស់មួយទះ ហើយធ្វើក្បាច់ជាមាសភ្ជាប់នឹងគែមព័ទ្ធជុំវិញផង។
|
|
|
|
\v 26 អ្នកត្រូវធ្វើកងមាសបួន ហើយដាក់ភ្ជាប់កងទាំងនោះ ទៅនឹងជ្រុងទាំងបួន ត្រង់ជើងតុទាំងបួននោះផង។
|
|
|
|
\v 27 កងទាំងនោះត្រូវនៅជាប់គែមតុ ដើម្បីឲ្យមានកន្លែងសម្រាប់ស៊កឈើស្នែង ដើម្បីឲ្យអាចសែងបាន។
|
|
|
|
\s5
|
|
|
|
\v 28 អ្នកត្រូវធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបឈើនោះដោយមាស ដើម្បីប្រើស្នែងនោះសែងតុ។
|
|
|
|
\v 29 អ្នកត្រូវធ្វើចាន ស្លាបព្រា ក្អមនិងពែង ប្រើដើម្បីចាក់តង្វាយច្រូច។
|
|
|
|
\v 30 អ្នកត្រូវធ្វើរបស់ទាំងនេះពីមាសសុទ្ធ។ អ្នកត្រូវរៀបចំនំប៉័ងនៅលើតុនោះចំពោះយើងជាប្រចាំ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 31 អ្នកត្រូវធ្វើជើងចង្កៀងមាសមានឆ្លាក់។ ជើងចង្កៀងគឺត្រូវធ្វើឲ្យមានក្បាច់រចនា នៅផ្នែកខាងក្រោម និងពីមាសសុទ្ធមួយដុំ។ មានពែង មានមែង និងមានផ្កា ទាំងអស់ធ្វើឡើងពីដុំតែមួយ។
|
|
|
|
\v 32 មានមែកប្រាំមួយ បែកចេញពីតួកណ្តាល ហើយមែកម្ខាងនៃជើងចង្កៀងមានបី ហើយម្ខាងទៀតក៏មានបីដែរ។ ហើយមែកនៃជើងចង្កៀងនោះញែកចេញពីគ្នា មានកន្លាក់ៗ ហើយមែកបីនៃជើងចង្កៀតម្ខាងទៀតក៏បែកចេញពីគ្នាដែរ។
|
|
|
|
\s5
|
|
|
|
\v 33 មែកទីមួយត្រូវមានពែងបី ធ្វើឲ្យដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ និងផ្កាផង ហើយមែកទាំងប្រាំមួយដែលបែកចេញពីតួជើងចង្កៀងមក នោះក៏ត្រូវមានរាងដូចជាគ្រាប់ចំបក់ដែរ ព្រមទាំងកន្សោមគ្រាប់ និងផ្កា ដូចគ្នាទាំងអស់លាតចេញមកពីជើងចង្កៀង។
|
|
|
|
\v 34 ចំណែក ជើងចង្កៀងវិញ ដងកណ្តាល ត្រូវមានពែងបួន ធ្វើឲ្យដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កាផង។
|
|
|
|
\s5
|
|
|
|
\v 35 ត្រូវមានកន្សោមគ្រាប់មួយ នៅក្រោមមែកមួយគូដំបូង ត្រូវធ្វើវាពីដុំតែមួយ ហើយត្រូវមានកន្សោមគ្រាប់មួយ នៅក្រោមមែកគូទីពីរ ដែលមានមែកមួយគូទៀត ត្រូវធ្វើវាពីដុំតែមួយ។ ដូចគ្នានោះដែរ ត្រូមានកន្សោមគ្រាប់មួយនៅក្រោមបែកទីបីនៃមែកគូទីបី ត្រូវធ្វើវាពីដុំតែមួយ។ មែកទាំងប្រាំមួយនៃជើងចង្កៀងនោះត្រូវតែដូចគ្នាទាំងអស់។
|
|
|
|
\v 36 កន្សោមគ្រាប់ និងមែកទាំងប៉ុន្មាន ត្រូវឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធភ្ជាប់ជាមួយគ្នា។
|
|
|
|
\s5
|
|
|
|
\v 37 អ្នកត្រូវធ្វើជើងចង្កៀង ហើយមានចង្កៀងប្រាំពីរ ព្រមទាំងរៀបចំចង្កៀង ដើម្បីឲ្យមានពន្លឺចេញពីវា។
|
|
|
|
\v 38 ឃ្នាបប្រឆេះ និងថាសដាក់កម្ទេចសម្រាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធដែរ។
|
|
|
|
\v 39 ត្រូវយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងអស់របស់វា។
|
|
|
|
\v 40 ត្រូវប្រយ័ត្នធ្វើវាឲ្យត្រឹមត្រូវតាមគំរូ ដែលបានបង្ហាញដល់អ្នកនៅលើភ្នំ។
|
|
|
|
\s5
|
|
|
|
\c 26
|
|
|
|
\cl ជំពូក ២៦
|
|
|
|
\p
|
|
|
|
\v 1 អ្នកត្រូវធ្វើព្រះពន្លាពីវាំងននដប់ ធ្វើពីអំបោះធ្មៃគឺក្រណាត់ពណ៌ស ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ ក្រណាត់ទាំងនោះត្រូវប៉ាក់លម្អដោយរូបចេរូប៊ីន។ ការងារនេះនឹងធ្វើឡើយដោយជាងដែលមានស្នាដៃល្អ។
|
|
|
|
\v 2 បណ្ដោយនៃវាំងនននីមួយៗមានប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ វាំងននទាំងអស់ត្រូវមានទំហំស្មើគ្នា។
|
|
|
|
\v 3 វាំងននប្រាំត្រូវភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំទៀតក៏ត្រូវភ្ជាប់ជាមួយគ្នាដែរ។
|
|
|
|
\s5
|
|
|
|
\v 4 អ្នកត្រូវធ្វើកងដែលមានពណ៌ខៀវតាមជាយវាំងននទីមួយ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា។ ដូចគ្នានេះ អ្នកត្រូវធ្វើតាមជាយខាងចុងផ្ទាំងមួយទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
|
|
|
|
\v 5 អ្នកត្រូវធ្វើកងហាសិបនៅវាំងននទីមួយ ហើយហាសិបទៀតនៅវាំងននទីពីរ ហើយអ្នកត្រូវធ្វើកងហាសិប នៅខាងចុងវាំងននទីពីរដែរ។ ធ្វើដូច្នេះ ដើម្បីឲ្យកងនោះបាននៅទល់មុខគ្នា
|
|
|
|
\v 6 អ្នកត្រូវធ្វើដង្កៀបមាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងដង្កៀបនោះ ដើម្បីឲ្យព្រះពន្លាបានជាប់នៅជារោងតែមួយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 អ្នកត្រូវធ្វើវាំងននពីរោមពពែ សម្រាប់គ្របព្រះពន្លា។
|
|
|
|
\v 8 អ្នកត្រូវធ្វើវាំងននរោមពពែនេះដប់មួយវាំងនន។ ហើយវាំងនននីមួយៗត្រូវមានប្រវែងសាមសិបហត្ថ ហើយទទឹងវាំងនននីមួយៗមានប្រវែងបួនហត្ថ។ វាំងននទាំងដប់មួយត្រូវមានទំហំស្មើៗគ្នា។
|
|
|
|
\v 9 អ្នកត្រូវភ្ជាប់វាំងននប្រាំជាមួយគ្នានឹងគ្នា ហើយវាំងននប្រាំមួយទៀតក៏ត្រូវភ្ជាប់ជាមួយគ្នាដែរ។ អ្នកត្រូវបត់វាំងននទីប្រាំមួយនៅខាងមុខព្រះពន្លា។
|
|
|
|
\s5
|
|
|
|
\v 10 អ្នកត្រូវធ្វើកងហាសិបដាក់នៅលើជាយវាំងនននីមួយៗ នៃផ្ទាំងទីមួយ ហើយហាសិបទៀតនៅខាងចុងវាំងននដែលភ្ជាប់គ្នានៅផ្ទាំងទីពីរ។
|
|
|
|
\v 11 អ្នកត្រូវធ្វើដង្កៀបពីលង្ហិន ហើយដាក់វាទៅក្នុងដង្កៀបនោះ។ បន្ទាប់មក អ្នកត្រូវតំឡើងព្រះពន្លាជាមួយគ្នា ដើម្បីភ្ជាប់ព្រះពន្លាមកតែមួយ។
|
|
|
|
\s5
|
|
|
|
\v 12 វាំងននដែលនៅសល់ពាក់កណ្តាល គឺវាំងននដែលនៅសល់ពីវាំងននព្រះពន្លា ត្រូវព្យួរនៅពីក្រោយព្រះពន្លា។
|
|
|
|
\v 13 ត្រូវតែមានវាំងននសល់មួយហត្ថនៅម្ខាង ហើយមួយហត្ថទៀតនៅម្ខាងទៀត ជាវាំងននដែលនៅសល់ពីវាំងននព្រះពន្លា ត្រូវព្យួរនៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លា។
|
|
|
|
\v 14 អ្នកត្រូវធ្វើគម្របសម្រាប់គ្របព្រះពន្លាដែលធ្វើពីស្បែកចៀម ជ្រលក់ពណ៌ក្រហម ហើយគម្របមួយទៀតធ្វើពីស្បែកផ្សោតមកគ្រប់ពីលើនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 អ្នកត្រូវធ្វើស៊ុមពីឈើនាងនួនសម្រាប់ព្រះពន្លា។
|
|
|
|
\v 16 ស៊ុមនីមួយៗមានបណ្តោយដប់ហត្ថ ហើយទទឹងមួយហត្ថកន្លះ។
|
|
|
|
\v 17 ត្រូវមានពន្លួញឈើពីរភ្ជាប់ជាមួយនឹងស៊ុមនីមួយៗ ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា។ អ្នកត្រូវធ្វើស៊ុមរបស់ព្រះពន្លាទាំងអស់របៀបនេះឯង។
|
|
|
|
\v 18 នៅពេលអ្នកត្រូវធ្វើស៊ុមសម្រាប់ព្រះពន្លា អ្នកត្រូវធ្វើស៊ុមម្ភៃសម្រាប់ផ្នែកខាងត្បូង។
|
|
|
|
\s5
|
|
|
|
\v 19 អ្នកត្រូវធ្វើជើងទ្រប្រាក់ចំនួនសែសិបនៅក្រោមស៊ុមទាំងម្ភៃនោះ។ ត្រូវមានជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។
|
|
|
|
\v 20 នៅផ្នែកទីពីរនៃព្រះពន្លា គឺនៅប៉ែកខាងជើង អ្នកត្រូវធ្វើស៊ុមម្ភៃ
|
|
|
|
\v 21 ហើយជើងទ្រស៊ុមពីប្រាក់ចំនួនសែសិបផង។ ត្រូវមានជើងទ្រពីរនៅក្រោមស៊ុមមួយ ជើងទ្រពីរនៅក្រោមស៊ុមបន្ទាប់ និងជាបន្តបន្ទាប់។
|
|
|
|
\s5
|
|
|
|
\v 22 សម្រាប់ផ្នែកខាងក្រោយរបស់ព្រះពន្លាដែលនៅប៉ែកខាងលិច អ្នកត្រូវធ្វើស៊ុមប្រាំមួយ។
|
|
|
|
\v 23 អ្នកត្រូវធ្វើស៊ុមពីរសម្រាប់ជ្រុងខាងក្រោយព្រះពន្លា។
|
|
|
|
\v 24 ស៊ុមទាំងនេះត្រូវញែកដោយឡែកនៅខាងក្រោម ប៉ុន្តែ ត្រូវភ្ជាប់នៅខាងលើជាមួយនឹងកងមួយ។ នៅជ្រុងខាងក្រោយទាំងពីរត្រូវមានស៊ុមពីរដូចគ្នា។
|
|
|
|
\v 25 ត្រូវមានស៊ុមប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនទាំងអស់ដប់ប្រាំមួយ ជើងទ្រពីរនៅក្រោមស៊ុមទីមួយ ហើយជើងទ្រពីរទៀត នោក្រោមស៊ុមបន្ទាប់ និងជាបន្តបន្ទាប់ទៀត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 26 អ្នកត្រូវធ្វើរនុកពីឈើនាងនួន ប្រាំសម្រាប់ស៊ុមមួយផ្នែករបស់ព្រះពន្លា។
|
|
|
|
\v 27 រនុកប្រាំទៀតសម្រាប់ស៊ុមនៃផ្នែកមួយទៀតរបស់ព្រះពន្លា ហើយរនុកប្រាំផ្សេងទៀតសម្រាប់ស៊ុម សម្រាប់ផ្នែកខាងក្រោយរបស់ព្រះពន្លានៅប៉ែកខាងលិច។
|
|
|
|
\v 28 រនុកកណ្ដាល ពាក់កណ្ដាលស៊ុមឡើងលើ ត្រូវបង្ហូតចាប់ពីចុងម្ខាងដល់ចុងម្ខាង។
|
|
|
|
\s5
|
|
|
|
\v 29 អ្នកត្រូវស្រោបស៊ុមជាមួយនឹងមាស។ អ្នកត្រូវធ្វើកងពីមាស សម្រាប់ស៊កចូលរនុក ហើយអ្នកត្រូវស្រោមរនុកជាមួយនឹងមាស។
|
|
|
|
\v 30 អ្នកត្រូវរៀបចំព្រះពន្លា តាមផែនការដែលបានបង្ហាញអ្នកនៅលើភ្នំ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 31 អ្នកត្រូវធ្វើវាំងននពីមួយ ត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។
|
|
|
|
\v 32 វាំងនននេះត្រូវតែប៉ាក់លម្អដោយរូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ។ អ្នកត្រូវព្យួរវានៅលើសរសរនាងនួនបួនដែលស្រោមមាស។ សរសរទាំងនេះត្រូវមានទំពក់ពីមាស បញ្ឍរនៅលើជើងទ្រប្រាក់។
|
|
|
|
\v 33 អ្នកត្រូវព្យួរវាំងនននៅតម្ពក់ទាំងនោះ ហើយអ្នកត្រូវយកហឹបដែលដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី។ វាំងននត្រូវញែកទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុត។
|
|
|
|
\s5
|
|
|
|
\v 34 អ្នកត្រូវដាក់ទីសន្តោសប្រោសនៅលើហិបនៃសម្ពន្ធមេត្រី នៅក្នុងទីបរិសុទ្ធបំផុត។
|
|
|
|
\v 35 អ្នកត្រូវដាក់តុនៅខាងក្រៅវាំងនន។ អ្នកត្រូវដាក់ជើងចង្កៀងទល់មុខនឹងតុនៅប៉ែកខាងត្បូងនៃព្រះពន្លា។ តុត្រូវនៅប៉ែកខាងជើង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 36 អ្នកត្រូវធ្វើរនាំងសម្រាប់ផ្លូវចូលព្រះពន្លា។ អ្នកត្រូវធ្វើវាចេញពីអំបោះធ្មៃ ដែលមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងវិញនឹងអំបោះខ្លូតទេស ត្រូវប៉ាក់ផង។
|
|
|
|
\v 37 ដ្បិត កន្លែងព្យួរ អ្នកត្រូវធ្វើសសរនាងនួនប្រាំ ហើយស្រោបមាសសម្រាប់គ្របពីលើវា។ តម្ពក់របស់វាត្រូវធ្វើពីមាស ហើយអ្នកត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់ទ្រសសរទាំងនោះ។
|
|
|
|
\s5
|
|
|
|
\c 27
|
|
|
|
\cl ជំពូក ២៧
|
|
|
|
\p
|
|
|
|
\v 1 អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាពីឈើនាងនួន ដែលមានប្រវែងប្រាំហត្ថ និងទទឹកប្រាំហត្ថ។ កន្លែងថ្វាយយញ្ញបូជានោះត្រូវមានរាងការ៉េ និងកម្ពស់បីហត្ថ។
|
|
|
|
\v 2 អ្នកត្រូវធ្វើស្នែងគោជាប់ទាំងបួនជ្រុងនៃកន្លែងថ្វាយយញ្ញបូជានោះ។ ស្នែងត្រូវភ្ជាប់ដុំតែមួយជាមួយនឹងកន្លែងថ្វាយយញ្ញបូជា អ្នកត្រូវស្រោបស្នែងនោះដោយលង្ហិន។
|
|
|
|
\s5
|
|
|
|
\v 3 អ្នកត្រូវធ្វើឧបករណ៍សម្រាប់ប្រើនៅកន្លែងថ្វាយយញ្ញបូជា មានឆ្នាំង ប៉ែល ផើង សម និងជើងក្រាន។ អ្នកត្រូវធ្វើឧបរណ៍នេះជាមួយនឹងលង្ហិនទាំងអស់។
|
|
|
|
\v 4 អ្នកត្រូវធ្វើប្រទាសសម្រាប់កន្លែងថ្វាយយញ្ញបូជា ខ្ទាស់ក្រឡាគ្នាជាមួយលង្ហិន។ ត្រូវធ្វើកងលង្ហិនបួនសម្រាប់ប្រទាសនីមួយៗទាំងបួនជ្រុងដែរ។
|
|
|
|
\s5
|
|
|
|
\v 5 អ្នកត្រូវដាក់ប្រទាសនៅក្រោមក្រោមជ្រុងទាំងបួន គឺនៅចំពាក់កណ្តាលនៃកន្លែងថ្វាយយញ្ញបូជា។
|
|
|
|
\v 6 អ្នកត្រូវធ្វើឈើស្នែងសម្រាប់សែងកន្លែងថ្វាយយញ្ញបូជា ឈើស្នែងនោះត្រូវធ្វើពីឈើនាងនួន ហើយអ្នកត្រូវស្រោបវាដោយលង្ហិន។
|
|
|
|
\s5
|
|
|
|
\v 7 ត្រូវដាក់ឈើស្នែងនៅក្នុងកង ហើយឈើស្នែងសម្រាប់សែងកន្លែងថ្វាយយញ្ញបូជាត្រូវមានទាំងសងខាង។
|
|
|
|
\v 8 អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាពីក្តាដែលមានប្រហោងកណ្តាល ចេញពីបន្ទះក្តានោះ។ អ្នកត្រូវធ្វើវាបែបនេះ តាមដែលបានបង្ហាញនៅលើភ្នំ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 អ្នកត្រូវធ្វើទីលានសម្រាប់ព្រះពន្លា។ ត្រូវមានរនាំងព័ទ្ធជុំវិញភាគខាងត្បូងនៃទីលាន រនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែងមួយរយហត្ថ។
|
|
|
|
\v 10 រនាំងត្រូវមាននោះត្រូវមានសរសេរម្ភៃ ជាមួយនឹងជើងទ្រម្ភៃដែលធ្វើពីលង្ហិនផង។ ត្រូវមានតម្ពក់ភ្ជាប់ទៅនឹងសរសរ និងគន្លឹះ ត្រូវធ្វើពីប្រាក់។
|
|
|
|
\s5
|
|
|
|
\v 11 នៅប៉ែកខាងជើងក៏ដូចគ្នាដែរ ត្រូវធ្វើរនាំងប្រវែងមួយហត្ថ ជាមួយនឹងសសរម្ភៃដែរ ជើងទ្រម្ភៃធ្វើពីលង្ហិន តម្ពក់ដែលភ្ជាប់នឹងសសរ និងកន្លឹះ ធ្វើពីប្រាក់។
|
|
|
|
\v 12 នៅប៉ែកខាងលិច ត្រូវធ្វើវាំងននប្រវែងហាសិបហត្ថ។ ត្រូវធ្វើសសរដប់ និងជើងទ្រដប់។
|
|
|
|
\v 13 ទីលានត្រូវមានប្រវែងហាសិបហត្ថ ទៅប៉ែកខាងកើត។
|
|
|
|
\s5
|
|
|
|
\v 14 រនាំងសម្រាប់ប៉ែកផ្លូវចូលត្រូវមានប្រវែងដប់ប្រាំហត្ថ។ ត្រូវធ្វើសសរបី និងជើងទ្របី។ នៅប៉ែកម្ខាងទៀតក៏ត្រូវមានរនាំងប្រវែងដប់ប្រាំហត្ថដែរ។
|
|
|
|
\v 15 ត្រូវធ្វើសសរបី និងជើងទ្របី។ ច្រកចូលទីលានត្រូវធ្វើវាំងននមានប្រវែងម្ភៃហត្ថ។
|
|
|
|
\v 16 វាំងននត្រូវមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ ធ្វើពីក្រណាត់អំបោះធ្មៃយ៉ាងស្អាត ជាមួយនឹងក្បាច់បាក់ផង។ ត្រូវមានសសរបួនជាម្ួយនឹងជើងទ្របួន។
|
|
|
|
\s5
|
|
|
|
\v 17 សសរទីលានទាំងអស់ត្រូវមានគន្លឹះ និងតម្ពក់ស្រោបដោយប្រាក់ និងមានជើងទ្រលង្ហិន។
|
|
|
|
\v 18 ទីលានត្រូវមានបណ្តោយប្រវែងមួយរយហត្ថ និងទទឹងប្រវែងហាសិបហត្ថស្មើគ្នា ហើយនិងកម្ពស់ប្រាំហត្ថ ជាមួយនឹងរនាំងវិញត្រូវធ្វើពីអំបោះធ្មៃយ៉ាងស្អាតចងព័ទ្ធជុំវិញ ដែលមានជើងទ្រលង្ហិនផង។
|
|
|
|
\v 19 គ្រប់ឧបរកណ៍ទាំងអស់ដែលត្រូវប្រើនៅក្នុងព្រះពន្លា និងចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 អ្នកត្រូវបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។
|
|
|
|
\v 21 នៅខាងមុខព្រះពន្លានៃការជួបជុំ នៅខាងក្រៅវាំងននដែលនៅខាងមុខព្រះពន្លាដែលនៅទីនោះមានហឹបនៃសម្ពន្ធមេត្រី លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវរក្សាចង្កៀងឲ្យឆេះនៅចំពោះព្រះអម្ចាស់ជានិច្ច តាំងពីព្រឹករហូតដល់ល្ងាច។ សេចក្តីបង្គាប់នេះ នឹងត្រូវជាពិធីបរិសុទ្ធសម្រាប់កូនចៅអ៊ីស្រាអែលគ្រប់ជំនាន់អនុវត្តតាមជារៀងរហូតតទៅ។
|
|
|
|
\s5
|
|
|
|
\c 28
|
|
|
|
\cl ជំពូក ២៨
|
|
|
|
\p
|
|
|
|
\v 1 ចូរហៅអើរ៉ុន បងប្រុសរបស់អ្នក ព្រមទាំងកូនប្រុសៗរបស់គាត់ មានណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមជនជាតិអ៊ីស្រាអែល ដើម្បីឲ្យពួកគេបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
|
|
|
|
\v 2 អ្នកត្រូវធ្វើសម្លៀកបំពាក់សម្រាប់អ៊ើរ៉ុន បងប្រុសរបស់អ្នក ញែកដោយឡែកសម្រាប់យើង។ សម្លៀកបំពាក់នេះសម្រាប់ផ្តល់កិត្តិយស និងជាលម្អដល់គាត់។
|
|
|
|
\v 3 អ្នកត្រូវប្រាប់ឲ្យប្រជាជនទាំងអស់ដែលមានប្រាជ្ញា គឺអស់អ្នកដែលបានពេញដោយវិញ្ញាណនៃប្រាជ្ញា ដើម្បីឲ្យពួកគេធ្វើសម្លៀកបំពាក់របស់អ៊ើរ៉ុន ដើម្បីញែកគាត់ដោយឡែកបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
|
|
|
|
\s5
|
|
|
|
\v 4 សម្លៀកបំពាក់ដែលពួកគេត្រូវធ្វើគឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដមួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឈ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់ទាំងនេះ ដើម្បីញែកពួកគេដោយឡែកសម្រាប់យើង។ ពួកគេគឺជាអើរ៉ុន បងប្រុសរបស់អ្នក និងទាំងកូនប្រុសៗរបស់គាត់ ដើម្បីឲ្យបម្រើមុខងារជាបូជាចារ្យ។
|
|
|
|
\v 5 ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ពួកគេត្រូវធ្វើអាវអេផូដ ពីអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ ត្រូវធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ។
|
|
|
|
\v 7 ត្រូវមានខ្សែស្មាពីរ ភ្ជាប់នៅចុងអាវអេផូដទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា។
|
|
|
|
\v 8 រីឯខ្សែក្រវាត់របស់អាវអេផូដ ត្រូវធ្វើដោយសរសៃអំបោះយ៉ាងល្អ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។
|
|
|
|
\v 9 ត្រូវយកត្បូងមណីជោតិរសពីរមក ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលទាំងដប់ពីរនៅលើនោះ។
|
|
|
|
\s5
|
|
|
|
\v 10 ឈ្មោះរបស់ពួកគេប្រាំមួយ ត្រូវនៅលើត្បូងមណីជោតិរសមួយ ហើយឈ្មោះប្រាំមួយទៀតនៅលើត្បូងមណីជោតិរសមួយទៀត ដើម្បីឲ្យមានឈ្មោះតាមលំដាប់របស់ពួកគេ។
|
|
|
|
\v 11 តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងទាំងពីរនោះជាមួយនឹងឈ្មោះកូនចៅអ៊ីស្រាអែលទាំងដប់ពីរផង។
|
|
|
|
\v 12 អ្នកត្រូវដាក់ត្បូងទាំងពីរភ្ជាប់នឹងខ្សែរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រាអែល។ អើរ៉ុននឹងពាក់ឈ្មោះរបស់ពួកគេ នៅចំពោះព្រះអម្ចាស់នៅលើស្មាទាំងពីររបស់កាត់ ទុកជាការរំលឹកដល់ពួកគេ។
|
|
|
|
\s5
|
|
|
|
\v 13 អ្នកត្រូវធ្វើក្រចាប់ទាំងនោះពីមាស
|
|
|
|
\v 14 ហើយធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយអ្នកត្រូវភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 អ្នកត្រូវធ្វើប្រដាប់ពាក់លើទ្រូងមួយ សម្រាប់វិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអាវអេផូដដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះធ្មៃ។
|
|
|
|
\v 16 ត្រូវឲ្យបានបួនជ្រុងស្មើ។ អ្នកត្រូវបត់ប្រដាប់ពាក់ដើមទ្រូវជាពីរផ្នត់។ ត្រូវមានបណ្តោយមួយចំអាម ទទឹងមួយចំអាម។
|
|
|
|
\s5
|
|
|
|
\v 17 អ្នកត្រូវដាក់ដាំត្បូងបួនជួរនៅប្រដាប់នោះ។ ក្នុងជួរទីមួយ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។
|
|
|
|
\v 18 ក្នុងជួរទីពីរ មានត្បូងមរកដមួយ ត្បូងកណ្តៀងមួយ និងពេជ្រមួយ។
|
|
|
|
\v 19 ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់។
|
|
|
|
\v 20 ជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។
|
|
|
|
\s5
|
|
|
|
\v 21 ត្បូងទាំងនេះត្រូវរៀបចំឡើងតាមឈ្មោះរបស់កូនចៅនៃជនជាតិអ៊ីស្រាអែលទាំងអស់ដប់ពីរ ជាលំដាប់តាមឈ្មោះនីមួយៗ។ ត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា គ្រប់ត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនោះ។
|
|
|
|
\v 22 អ្នកត្រូវធ្វើជាខ្សែពាក់លើដើមទ្រូងដូចជាខ្សែពួរ ត្រូវធ្វើវាពីមាសសុទ្ធ។
|
|
|
|
\v 23 ត្រូវធ្វើក្រវិលមាសពីរ សម្រាប់ពាក់លើដើមទ្រូង ហើយត្រូវភ្ជាប់នៅចុងសងខាងនៃដើមទ្រូងដែរ។
|
|
|
|
\v 24 បន្ទាប់មក ត្រូវភ្ជាប់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង។
|
|
|
|
\s5
|
|
|
|
\v 25 អ្នកត្រូវភ្ជាប់ចុងម្ខាងទៀតនៃខ្សែពីរជាមួយនឹងក្រចាប់ពីរទៀត។ បន្ទាប់មកអ្នកត្រូវភ្ជាប់របស់ទាំងនោះទៅនឹងប្រដាប់ពាក់លើដើមទ្រូងនៅខាងមុខ។
|
|
|
|
\v 26 អ្នកត្រូវធ្វើកងពីរពីមាស ហើយអ្នកដាក់កងនោះនៅលើជ្រុងទាំងពីរនៃប្រដាប់ពាក់លើដើមទ្រូង និងនៅលើជ្រុងដែលនៅជិតជាយខាងក្នុង។
|
|
|
|
\s5
|
|
|
|
\v 27 អ្នកត្រូវធ្វើកងពីមាសពីរថែមទៀត ហើយអ្នកត្រូវភ្ជាប់កងនោះទៅនឹងខាងក្រោមនៃខ្សែចងស្មាពីនៅខាងមុខអាវអេផូដ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា និងខាងលើខ្សែអាវអេផូឌដែរ។
|
|
|
|
\v 28 ពួកគេត្រូវចងប្រដាប់ពាក់លើដើមទ្រូងដោយភ្ជាប់កងទៅនឹងកងរបស់អាវអេផូដចងដោយខ្សែពណ៌ស្វាយ ដើម្បីវាអាចភ្ជាប់ប្រដាប់ពាក់លើដើមទ្រូង ស្ថិតនៅលើខ្សែក្រវាត់។ ធ្វើបែបនេះ ដើម្បីឲ្យប្រដាប់ពាក់លើដើមទ្រូងអាចរបូតពីអាវអេផូដឡើយ។
|
|
|
|
\s5
|
|
|
|
\v 29 បន្ទាប់មក លោកអ៊ើរ៉ុនត្រូវចូលទៅក្នុងទីបរិសុទ្ធបំផុត គាត់ត្រូវយកឈ្មោះជនជាតិអ៊ីស្រាអែលដែលឆ្លាក់នៅលើដួងចិត្តរបស់គាត់គឺនៅលើប្រដាប់ពាក់លើដើមទ្រូង ដើម្បីវិនិច្ឆ័យ ដើម្បីបន្តរំលឹកនៅចំពោះព្រះអម្ចាស់។
|
|
|
|
\v 30 អ្នកត្រូវដាក់យូរីម និងធូមីម ទៅក្នុងប្រដាប់ពាក់លើទ្រូង សម្រាប់វិនិច្ឆ័យ ដើម្បីឲ្យវត្ថុទាំងនេះស្ថិតនៅជាប់នឹងដួងចិត្តអើរ៉ុនជានិច្ច នៅពេលគាត់ចូលមករកព្រះអម្ចាស់។ ដូច្នេះ អើរ៉ុនត្រូវពាក់គ្រឿងសម្រាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដួងចិត្តរបស់គាត់នៅចំពោះព្រះអម្ចាស់ជានិច្ច។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 31 អ្នកត្រូវធ្វើអាវអេផូដមួយវែងដែលមានពណ៌ស្វាយ។ ត្រូវបើកប្រឡោះសម្រាប់ក្បាល ហើយនិងប្រឡោះមួយចំកណ្ដាល។
|
|
|
|
\v 32 ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក។ ការនេះត្រូវដេរតាមរបៀបដែលគេដេរជាយអាវស្បែក។
|
|
|
|
\s5
|
|
|
|
\v 33 នៅជាយខាងក្រោម អ្នកត្រូវធ្វើផ្លែទទឹមពីអំបោះពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំនៅជុំវិញ។ ត្រូវចងឆ្លាស់គ្នានឹងកណ្តឹងមាសនៅជុំវិញ។
|
|
|
|
\v 34 ត្រូវមានកណ្តឹងមាសមួយ និងផ្លែទទឹមមួយ កណ្តឹងមាសមួយ និងផ្លែទទឹមមួយនៅព័ទ្ធជុំវិញជាយខាងក្រោមអាវវែង។
|
|
|
|
\v 35 អាវវែងត្រូវពាក់លើអ៊ើរ៉ុន នៅពេលគាត់បម្រើ ដើម្បីឲ្យសម្លេងរបស់វាអាចឮ ពេលគាត់ចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះអម្ចាស់ និងពេលគាត់ចាកចេញ។ ធ្វើដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 36 អ្នកត្រូវធ្វើស្លាកមួយពីមាសសុទ្ធ ហើយឆ្លាក់លើវា ដូចជាត្រាមួយថា «វិសុទ្ធថ្វាយព្រះអម្ចាស់»។
|
|
|
|
\v 37 អ្នកត្រូវភ្ជាប់ស្លាកនេះជាមួយនឹងខ្សែពណ៌ខៀវភ្ជាប់នឹងឈ្នូតក្បាលផ្នែកខាងមុខ។
|
|
|
|
\v 38 ត្រូវពាក់វានៅលើក្បាលរបស់អ៊ើរ៉ុន គាត់ផ្ទុកបាបផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងតង្វាយបរិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលត្រូវញែកដោយឡែកថ្វាយព្រះអម្ចាស់។ ឈ្នួតក្បាលត្រូវពាក់នៅពីលើក្បាលរបស់គាត់ជានិច្ច ដើម្បីឲ្យព្រះអម្ចាស់បានទទួលតង្វាយរបស់ពួកគេ។
|
|
|
|
\s5
|
|
|
|
\v 39 អ្នកត្រូវធ្វើអាវខ្លួនពីក្រណាត់ដ៏ល្អ ហើយអ្នកត្រូវធ្វើឈ្នូតក្បាលមួយពីក្រណាត់ដ៏ល្អដែរ។ អ្នកត្រូវធ្វើខ្សែក្រវាត់មួយដើម្បីពាក់ឈៀង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 40 សម្រាប់កូនប្រុសៗរបស់អ៊ើរ៉ុនវិញ អ្នកត្រូវធ្វើអាវធំ ខ្សែក្រវាត់ និងឈ្នួតក្បាល ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូរដល់ពួកគេ។
|
|
|
|
\v 41 អ្នកត្រូវស្លៀកពាក់ឲ្យលោកអ៊ើរ៉ុន បងប្រុសរបស់អ្នក ហើយនិងកូនប្រុសៗដែលនៅជាមួយគាត់។ អ្នកត្រូវចាក់ប្រេងលើពួកគេ និងតែងតាំងពួកគេ ព្រមទាំងញែកពួកគេដោយឡែកសម្រាប់យើង ដើម្បីឲ្យពួកគេបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
|
|
|
|
\s5
|
|
|
|
\v 42 អ្នកត្រូវធ្វើខោក្នុងពីអំបោះធ្មៃ ដើម្បីគ្របបាំងកេរ្តិ៍ខ្មាសរបស់ពួកគេ ខោក្នុងនោះ នឹងគ្របបាំងពីចង្កេះដល់ភ្លៅ។
|
|
|
|
\v 43 លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលពួកគេចូលទៅក្នុងព្រះពន្លានៃត្រសាលប្រជុំ ឬនៅពេលពួកគេចូលទៅកន្លែងថ្វាយយញ្ញបូជានៅក្នុងទីបរិសុទ្ធ។ ពួកគេត្រូវធ្វើបែបនេះ ដើម្បីកុំឲ្យពួកគេធ្វើខុស ឬពួកគេមិនត្រូវស្លាប់ឡើយ។ នេះគឺជាច្បាស់ដែលសិ្ថតស្ថេររៀងរហូតតទៅ សម្រាប់លោកអ៊ើរ៉ុន និងពូជពង្សដែលនៅក្រោយគាត់។
|
|
|
|
\s5
|
|
|
|
\c 29
|
|
|
|
\cl ជំពូក ២៩
|
|
|
|
\p
|
|
|
|
\v 1 ឥឡូវនេះ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីញែកពួកគេសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើដល់យើងក្នុងមុខងារជាបូជាចារ្យ។
|
|
|
|
\v 2 ចូរយកគោឈ្មោលមួយ ហើយនិងចៀមឈ្មោលពីរដែលល្អឥតខ្ចោះ ត្រូវធ្វើនំប៉័ងឥតមេ និងនំឥតមេលាយជាមួយប្រេង។ ត្រូវធ្វើនំដោយប្រើម្សៅយ៉ាងម៉ដ្ត។
|
|
|
|
\s5
|
|
|
|
\v 3 អ្នកត្រូវដាក់ពួកគេនៅក្នុងល្អីមួយ ចូរនាំនំដែលនៅក្នុងល្អីនោះ ហើយត្រូវថ្វាយនំនោះជាមួយនឹងគោឈ្មោល និងចៀមឈ្មោលពីរ។
|
|
|
|
\v 4 អ្នកត្រូវយកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់មកចូលតាមច្រកទ្វារចូលទៅពន្លាជួបជុំ។ អ្នកត្រូវលាងទឹកដល់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។
|
|
|
|
\s5
|
|
|
|
\v 5 អ្នកត្រូវយកសម្លៀកបំពាក់ ហើយពាក់ដល់អ៊ើរ៉ុន គឺអាវក្នុង អាវវែងអេផូដ និងប្រដាប់ពាក់លើដើមទ្រូង ត្រូវក្រវាត់អេផូដនៅជុំវិញគាត់។
|
|
|
|
\v 6 អ្នកត្រូវឈ្នួតក្បាលនៅលើក្បាលរបស់គាត់ ហើយដាក់មកុដបរិសុទ្ធនៅលើឈ្នួតក្បាលនោះ។
|
|
|
|
\v 7 បន្ទាប់មក ត្រូវចាក់ប្រេង ហើយបង្ហូរវានៅលើក្បាលរបស់គាត់ ត្រូវចាក់ប្រេងលើគាត់បែបនេះឯង។
|
|
|
|
\s5
|
|
|
|
\v 8 អ្នកត្រូវនាំកូនប្រុសៗរបស់គាត់ ហើយពាក់អាវលើពួកគេ។ អ្នកត្រូវស្លៀកពាក់ឲ្យអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ជាមួយនឹងខ្សែក្រវាត់ ហើយពាក់មកុដលើពួកគេ។
|
|
|
|
\v 9 កិច្ចការរបស់បូជាចារ្យគឺជាកម្មសិទ្ធិរបស់ពួកគេ គឺជាច្បាប់ស្ថិតស្ថេរជានិច្ច។ អ្នកត្រូវតែងតាំងអ៊ើរ៉ុន និងកូនប្រុៗរបស់គាត់ ដើម្បីឲ្យពួកគេបានបម្រើយើង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 អ្នកត្រូវនាំគោឈ្មោលមកនៅចំពោះព្រះពន្លានៃការជួបជុំ ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវដាក់ដៃលើក្បាលរបស់វា។
|
|
|
|
\v 11 អ្នកត្រូវសម្លាប់គោឈ្មោលនោះនៅចំពោះព្រះអម្ចាស់នៅច្រកទ្វារចូលទៅព្រះពន្លានៃការជួបជុំ។
|
|
|
|
\s5
|
|
|
|
\v 12 អ្នកត្រូវយកឈាមគោឈ្មោលខ្លះ ហើយដាក់វាទៅលើស្នែងនៃកន្លែងថ្វាយយញ្ញបូជាជាមួយនឹងម្រាមដៃរបស់អ្នក ហើយអ្នកត្រូវចាក់ឈាមដែលនៅសល់ទៅលើជើងទ្រកន្លែងថ្វាយយញ្ញបូជា។
|
|
|
|
\v 13 អ្នកត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់គ្រឿងក្នុង និងនៅជាប់ថ្លើម និងនៅជាប់គ្រលៀនទាំងពីរ គឺជាខ្លាញ់នៅជាប់ទាំងនេះ ចូរដុតវាចោលទាំងអស់នៅលើកន្លែងថ្វាយយញ្ញបូជា។
|
|
|
|
\v 14 ប៉ុន្តែ ចំណែកសាច់គោ និងស្បែក និងលាមករបស់វា អ្នកត្រូវដុតវាចោលនៅខាងក្រៅជំរំ។ វាគឺជាតង្វាយលោះបាប។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 អ្នកត្រូវយកចៀមឈ្មោលមួយមកដែរ ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវដាក់ដៃរបស់ពួកគេនៅលើក្បាលរបស់វា។
|
|
|
|
\v 16 អ្នកត្រូវសម្លាប់ចៀមឈ្មោលនោះ បន្ទាប់មក យកឈាមរបស់វា និងប្រោះវានៅលើជ្រុងទាំងបួននៃកន្លែងថ្វាយយញ្ញបូជា។
|
|
|
|
\v 17 អ្នកត្រូវកាត់ចៀមឈ្មោលជាដុំៗ ជាមួយនឹងក្បាលរបស់វាដែលនៅលើកន្លែងថ្វាយយញ្ញបូជា។
|
|
|
|
\v 18 បន្ទាប់មក ត្រូវដុតចៀមឈ្មោលនោះទាំងមូល។ វាគឺជាយញ្ញបូជាដុតថ្វាយព្រះអម្ចាស់ ហើយជាក្លិនឈ្ងុយ យញ្ញបូជានេះ ត្រូវដុតថ្វាយព្រះអម្ចាស់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 បន្ទាប់មក អ្នកត្រូវយកចៀមឈ្មោលមួយទៀត ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវដាក់ដៃទៅលើក្បាលរបស់វា។
|
|
|
|
\v 20 បន្ទាប់មក អ្នកត្រូវសម្លាប់ចៀមឈ្មោលនោះ ហើយត្រូវយកឈាមរបស់វាខ្លះ។ ដើម្បីលាបពីលើស្លៀកត្រចៀកស្តាប់ លើមេដៃស្តាប់ និងលើមេជើងស្តាប់របស់ពួកគេ។ បន្ទាប់មក អ្នកត្រូវប្រោះឈាមនោះទៅលើកន្លែងថ្វាយយញ្ញបូជាគ្រប់ជ្រុង។
|
|
|
|
\s5
|
|
|
|
\v 21 អ្នកត្រូវយកឈាមដែលនៅលើកន្លែងថ្វាយយញ្ញបូជា និងប្រេងសម្រាប់ចាក់ប្រេងតាំងខ្លះ ហើយប្រោះវាទាំងអស់លើអ៊ើរ៉ុន ហើយលើសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ ព្រមទាំងប្រោះលើសម្លៀកបំពាក់ពួកគេផង។ ដូច្នេះ ត្រូវញែកអ៊ើរ៉ុនដោយឡែកសម្រាប់យើង រួមទាំងសម្លៀកបំពាក់របស់គាត់ និងលើកូនរបស់គាត់ ព្រមទាំងប្រោះលើសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ដែរ។
|
|
|
|
\s5
|
|
|
|
\v 22 អ្នកត្រូវយកខ្លាញ់ចៀមឈ្មោល គឺជាខ្លាញ់ដែលជាប់កន្ទុយ ជាប់ជាមួយនឹងគ្រឿងក្នុង ជាប់ជាមួយនឹងថ្លេីម ជាប់ជាមួយក្រលៀនទាំងពីរ និងខ្លាញ់នៅភ្លៅស្តាំ ដ្បិត ចៀមឈ្មោលគឺធ្វើសម្រាប់ញែកបូជាចារ្យឲ្យយើង។
|
|
|
|
\v 23 ចូរយកនំប៉័ងមួយដុំ និងនំលាយប្រេងមួយដុំ ព្រមទាំងនំដែលនំប៉័ងដែលឥតមេចេញពីល្អីដែលនៅចំពោះព្រះអម្ចាស់។
|
|
|
|
\s5
|
|
|
|
\v 24 អ្នកត្រូវដាក់នំទាំងអស់នេះនៅលើដៃរបស់អ៊ើរ៉ុន និងដៃកូនប្រុសៗរបស់គាត់ ហើយគ្រវីនំទាំងនោះនៅចំពោះយើង ដ្បិតវាជាតង្វាយគ្រវីនៅចំពោះព្រះអម្ចាស់។
|
|
|
|
\v 25 ដូច្នេះ អ្នកត្រូវយកអាហារពីដៃរបស់ពួកគេ ហើយដុតវានៅលើកន្លែងថ្វាយយញ្ញបូជា ជាមួយនឹងតង្វាយដុត។ វានឹងធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់យើង វាគឺជាតង្វាយដុតថ្វាយដល់យើង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 26 អ្នកត្រូវយកសាច់ទ្រូងរបស់ចៀមឈ្មោលដែលបានថ្វាយ ហើយគ្រវីវា សម្រាប់ជាតង្វាយគ្រវីនៅចំពោះព្រះអម្ចាស់ ហើយវានឹងបានជាចំណែករបស់អ្នក។
|
|
|
|
\v 27 អ្នកត្រូវញែកសាច់ទ្រូងដោយឡែកសម្រាប់ជាតង្វាយគ្រវីដល់យើង ជាតង្វាយគ្រវី ហើយភ្លៅនោះ ត្រូវចែកដល់ពួកបូជាចារ្យ ទាំងសាច់ទ្រូង ដែលបានគ្រវី និងសាច់ភ្លៅដែលបានចែងដល់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។ នេះគឺជាច្បាប់សម្រាប់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។
|
|
|
|
\v 28 វានឹងត្រូវតង្វាយវិភាគទានពីប្រជាជនអ៊ីស្រាអែលថ្វាយដល់ព្រះអម្ចាស់ ពីតង្វាយមេត្រីរបស់ពួកគេ។
|
|
|
|
\s5
|
|
|
|
\v 29 សម្លៀកបំពាក់បរិសុទ្ធរបស់អ៊ីរ៉ុន ត្រូវតែរក្សាទុកឲ្យកូនប្រុសៗរបស់គាត់ដែលបន្តវេនពីគាត់។ ពួកគេត្រូវបានចាក់ប្រេងតាំងនៅលើពួកគេ ហើយតាំងពួកគេឡើងសម្រាប់យើង។
|
|
|
|
\v 30 បូជាចារ្យ ដែលទទួលតំណែងពីគាត់ គឺកូនប្រុសៗរបស់គាត់ គឺជាអ្នកដែលចូលទៅក្នុងត្រសាលនៃការជួបជុំ ដើម្បីបម្រើយើងនៅក្នុងទីបរិសុទ្ធ ត្រូវស្លៀកពាក់សម្លៀកបំពាក់នេះប្រាំពីរថ្ងៃ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 31 អ្នកត្រូវយកចៀមឈ្មោលសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យសម្រាប់យើង ហើយស្ងោសាច់វានៅក្នុងទីបរិសុទ្ធ។
|
|
|
|
\v 32 អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវហូបសាច់ចៀមឈ្មោល និងនំប៉័ងដែលនៅក្នុងល្អី ដែលនៅច្រកចូលត្រសាលនៃការជួបជុំ។
|
|
|
|
\v 33 ពួកគេត្រូវហូបសាច់ និងនំប៉័ងដែលបានថ្វាយសម្រាប់លោះពួកគេ និងតែងតាំងពួកគេ ព្រមទាំងញែកពួកគេដោយឡែកសម្រាប់យើង។ អ្នកផ្សេងទៀតមិនអាចហូបអាហារនេះបានទេ ព្រោះពួកគេរាប់អាហារនេះថាជាអាហារបរិសុទ្ធសម្រាប់យើង និងជាអាហារដែលបម្រុងទុកសម្រាប់យើង។
|
|
|
|
\v 34 ប្រសិនបើ សាច់នៃពិធីតែងតាំងនេះនៅសល់ ឬនំប៉័ងណានៅសល់ រហូតដល់ព្រឹកបន្ទាប់ ឬនំប៉័ងនៅសល់ដល់ព្រឹកបន្ទាប់ ដូច្នេះ អ្នកត្រូវដុតវាចោល។ មិនត្រូវហូបវាឡើយ ដោយសារវាបានញែកដោយឡែកសម្រាប់យើង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 35 អ្នកត្រូវធ្វើបែបនេះ គឺត្រូវធ្វើតាមគ្រប់ទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ អ្នកត្រូវប្រព្រឹត្តនឹងអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់បែបនេះ។
|
|
|
|
\v 36 អ្នកត្រូវត្រៀមពួកគេប្រាំពីរថ្ងៃ។ អ្នកត្រូវថ្វាយយញ្ញបូជាលោះបាប ពីគោឈ្មោលមួយ។ អ្នកត្រូវសម្អាតកន្លែងថ្វាយយញ្ញបូជា ដោយធ្វើពិធីលោះបាបសម្រាប់វា ហើយអ្នកត្រូវចាក់ប្រេងលើវាដើម្បីញែងវាដោយឡែកដល់យើង។
|
|
|
|
\v 37 នៅក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីលោះបាបសម្រាប់កន្លែងថ្វាយយញ្ញបូជា និងញែកវាដោយឡែកថ្វាយព្រះអម្ចាស់។ បន្ទាប់មក កន្លែងថ្វាយយញ្ញបូជានឹងត្រូវបានញែកដោយឡែកសម្រាប់យើង។ អ្វីក្តីដែលប៉ះកន្លែងថ្វាយយញ្ញបូជានោះនឹងត្រូវញែកដោយឡែកសម្រាប់ព្រះអម្ចាស់ដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 38 អ្នកត្រូវថ្វាយរាល់ថ្ងៃនៅកន្លែងថ្វាយយញ្ញបូជា ចៀមឈ្មោលពីរមានអាយុពីរឆ្នាំ។
|
|
|
|
\v 39 ចៀមឈ្មោលមួយ ថ្វាយនៅពេលព្រឹក ហើយចៀមឈ្មោលមួយទៀតថ្វាយនៅពេលល្ងាចបន្ទាប់ពីថ្ងៃលិច។
|
|
|
|
\s5
|
|
|
|
\v 40 ចៀមឈ្មោលទីមួយ ត្រូវយកម្សៅយ៉ាងម៉ដ្ដចំនួនមួយភាគដប់នៃអេផាយលាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន ហើយលាយស្រាទំពាំងបាយជូរមួយភាគបួននៃហ៊ីន ទុកជាតង្វាយច្រូច។
|
|
|
|
\s5
|
|
|
|
\v 41 អ្នកត្រូវថ្វាយចៀមទីពីរនៅពេលថ្ងៃលិច។ អ្នកត្រូវថ្វាយតង្វាយធញ្ញជាតិ ដូចនៅពេលព្រឹកដែរ ហើយតង្វាយច្រូចដូចគ្នាដែរ។ ទាំងនេះគឺជាតង្វាយដុតដែលត្រូវធ្វើឡើងសម្រាប់យើង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយដល់យើង។
|
|
|
|
\v 42 ទាំងនេះគឺជាតង្វាយដុតរាល់ថ្ងៃនៅគ្រប់ជំនាន់របស់អ្នក នៅត្រង់ច្រក់ផ្លូវចូលត្រសាលនៃការជួបជុំនៅចំពោះព្រះអម្ចាស់ ជាកន្លែងដែលយើងជួបអ្នក ហើយនិយាយជាមួយអ្នកនៅទីនោះ។
|
|
|
|
\s5
|
|
|
|
\v 43 នោះជាកន្លែងដែលយើងជួបជាមួយជនជាតិអ៊ីស្រាអែល ព្រះពន្លាត្រូវញែកដោយឡែកសម្រាប់យើង ដោយសារសិរីល្អរបស់យើង។
|
|
|
|
\v 44 យើងនឹងញែកត្រសាលនៃការជួបជុំ និងកន្លែងថ្វាយយញ្ញបូជា ដ្បិត របស់ទាំងនេះគឺជាកម្មសិទ្ធិរបស់យើងតែម្នាក់គត់។ យើងនឹងញែកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ដោយឡែកដើម្បីបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
|
|
|
|
\s5
|
|
|
|
\v 45 យើងនឹងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។
|
|
|
|
\v 46 ពួកគេនឹងដឹងថា យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ ដែលបាននាំពួកគេចេញពីទឹកដីអេស៊ីប ដើម្បីឲ្យយើងបានរស់នៅក្នុងចំណោមពួកគេ។ យើងគឺជាព្រះអម្ចាស់ គឺជាព្រះជាម្ចាស់របស់ពួកគេ។
|
|
|
|
\s5
|
|
|
|
\c 30
|
|
|
|
\cl ជំពូក ៣០
|
|
|
|
\p
|
|
|
|
\v 1 អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូប។ អ្នកត្រូវធ្វើវាពីឈើនាងនួន។
|
|
|
|
\v 2 ត្រូវមានបណ្តោយមានប្រវែងមួយហត្ថ និងទទឹងមួយហត្ថ។ ត្រូវធ្វើជារាងការ៉េ ហើយកម្ពស់របស់វាត្រូវធ្វើប្រវែងពីរហត្ថ។ ស្នែងរបស់កន្លែងថ្វាយគ្រឿងក្រអូបនោះ ត្រូវធ្វើភ្ជាប់នឹងតួនៃកន្លែងថ្វាយគ្រឿងក្រអូបនោះ។
|
|
|
|
\s5
|
|
|
|
\v 3 អ្នកត្រូវស្រោមកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូបនោះពីមាសសុទ្ធ គឺត្រូវស្រោបពីលើ ពីចំហៀងទាំងសងខាង និងពីលើស្នែងផង។ អ្នកត្រូវធ្វើគែមមាសព័ទ្ធជុំវិញវា។
|
|
|
|
\v 4 អ្នកត្រូវធ្វើកងពីរភ្ជាប់ជាមួយវានៅខាងក្រោមគែមនោះម្ខាងពីរទាំងសងខាង។ កងត្រូវដើម្បីស៊កឈើស្នែង ដើម្បីសែងកន្លែងថ្វាយយញ្ញបូជា។
|
|
|
|
\s5
|
|
|
|
\v 5 អ្នកត្រូវធ្វើឈើស្នេងពីឈើនាងនួន ហើយអ្នកត្រូវស្រោបឈើនោះពីមាស។
|
|
|
|
\v 6 អ្នកត្រូវដាក់គ្រឿងក្រអូបនៅលើកន្លែងថ្វាយយញ្ញបូជានោះ នៅពីមុខវាំងននដែលនៅក្បែរហិបនៃសម្ពន្ធមេត្រី។ វានឹងនៅពីមុខទីសន្តោសប្រោសដែលគ្របពីលើហិបនៃសម្ពន្ធមេត្រី ជាកន្លែងដែលយើងនឹងជួបជាមួយអ្នក។
|
|
|
|
\s5
|
|
|
|
\v 7 អ៊ើរ៉ុនត្រូវដុតគ្រឿងក្រអូបរៀងរាល់ព្រឹក។ គាត់ត្រូវរៀបចំចង្កៀង ហើយក៏ជាអ្នកដុតចង្កៀងដែរ។
|
|
|
|
\v 8 ហើយអ៊ើរ៉ុននឹងដុតគ្រឿងក្រអូបនៅពេលល្ងាចជាប្រចាំ ថ្វាយដល់ព្រះអម្ចាស់ដែរ នៅគ្រប់ជំនាន់របស់អ្នក។
|
|
|
|
\v 9 ប៉ុន្តែ អ្នកមិនត្រូវដុតគ្រឿងក្រអូបណាផ្សេងទៀតនៅលើកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូប ឬតង្វាយដុត ឬតង្វាយធញ្ញជាតិឡើយ។ អ្នកមិនត្រូវចាក់តង្វាយច្រូចនៅលើវាឡើយ។
|
|
|
|
\s5
|
|
|
|
\v 10 អ៊ើរ៉ុនត្រូវធ្វើពិធីលោះបាបនៅលើស្នែងរបស់វា ម្តងមួយឆ្នាំ។ ជាមួយនឹងតង្វាយលោះបាប គាត់ត្រូវធ្វើពិធីលោះបាបសម្រាប់វាមួយឆ្នាំម្តង នៅគ្រប់ជំនាន់របស់អ្នក។ ត្រូវញែកវាដោយឡែកថ្វាយព្រះអម្ចាស់»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
|
|
|
|
\v 12 «នៅពេលអ្នកធ្វើជំរឿនជនជាតិអ៊ីស្រាអែល មនុស្សម្នាក់ៗត្រូវថ្វាយជាថ្លៃលោះសម្រាប់ជីវិតរបស់គាត់ថ្វាយដល់ព្រះអម្ចាស់។ អ្នកត្រូវធ្វើការនេះ បន្ទាប់ពីជំរឿនពួកគេហើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យមានគ្រោះកាចកើតឡើងក្នុងចំណោមពួកគេ នៅពេលអ្នកជំរឿនពួកគេ។
|
|
|
|
\v 13 មនុស្សគ្រប់គ្នាដែលបានរាប់យើងនៅក្នុងជំរឿនគឺត្រូវបង់ថ្លៃកន្លះសេកែល តាមខ្នាតសេកែលដែលប្រើនៅក្នុងទីបរិសុទ្ធ (មួយសេកែលស្មើនឹងម្ភៃកេរ៉ា)។ កន្លះសេកែលនេះ ជាតង្វាយថ្វាយដល់ព្រះអម្ចាស់។
|
|
|
|
\v 14 មនុស្សគ្រប់គ្នាដែលបានរាប់ហើយ គឺចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ត្រូវថ្វាយតង្វាយនេះដល់យើង។
|
|
|
|
\s5
|
|
|
|
\v 15 នៅពេលប្រជាជនថ្វាយតង្វាយនេះដល់យើង ដើម្បីធ្វើជាយញ្ញបូជាលោះបាបសម្រាប់ជីវិតរបស់ពួកគេ អ្នកមានមិនអាចថ្វាយលើសពីកន្លះសេកែលទេ ហើយអ្នកក្រក៏មិនអាចថ្វាយតិចជាកន្លះសេកែលដែរ។
|
|
|
|
\v 16 អ្នកត្រូវទទួលប្រាក់នៃតង្វាយលោះបាបនេះពីជនជាតិអ៊ីស្រាអែល ហើយអ្នកត្រូវប្រាក់ទាំងនេះទៅប្រើនៅក្នុងត្រសាលនៃការជួបជុំ។ វាគឺជាការរំលឹកដល់ជនជាតិអ៊ីស្រាអែលនៅចំពោះយើង ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់ជីវិតរបស់អ្នក»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ហើយបន្ទូលថា៖
|
|
|
|
\v 18 «អ្នកត្រូវធ្វើអាងមួយយ៉ាងធំពីលង្ហិន និងជើងទ្រមួយពីលង្ហិនដែរ អាងមួយនោះសម្រាប់លាងសម្អាត។ អ្នកត្រូវដាក់វានៅចន្លោះត្រសាលនៃការជួបជុំ និងកន្លែងថ្វាយយញ្ញបូជា ហើយអ្នកត្រូវដាក់ទឹកនៅក្នុងអាងនោះ។
|
|
|
|
\s5
|
|
|
|
\v 19 លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវលាងសម្អាតដៃ និងជើងរបស់ពួកគេជាមួយទឹកនៅក្នុងអាងនោះ។
|
|
|
|
\v 20 នៅពេលពួកគេចូលទៅក្នុងត្រសាលនៃការជួបជុំ ឬនៅពេលពួកគេចូលទៅជិតកន្លែងថ្វាយយញ្ញបូជា ដើម្បីបម្រើយើង ដោយថ្វាយតង្វាយដុត ពួកគេត្រូវលាងសម្អាតដោយទឹក ដើម្បីកុំឲ្យពួកគេបានស្លាប់ឡើយ។
|
|
|
|
\v 21 ពួកគេត្រូវលាងសម្អាតដែ និងជើងរបស់ពួកគេ ដើម្បីកុំឲ្យពួកគេស្លាប់ឡើយ។ នេះគឺជាច្បាប់ដ៏នូវអស់កល្បសម្រាប់អ៊ើរ៉ុន និងពូជពង្សរបស់គាត់ នៅគ្រប់ជំនាន់របស់ពួកគេ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
|
|
|
|
\v 23 «ចូរយកគ្រឿងក្រអូបដែលល្អ ចំនួនប្រាំរយសេកែលនៃជ័រល្វីងទេស មានឈើយីហុបផ្អែមចំនួន ២៥០ សេកែល និង អំពៅផ្អែមចំនួន ២៥០សេកែលដែរ។
|
|
|
|
\v 24 ឈើនាងនួនចំនួនប្រាំរយសេកែល តាមរង្វាល់របស់ទម្ងន់សេកែលនៅក្នុងទីសក្ការៈ ហើយនិងប្រេងចំនួនមួយប្រាំបីកំប៉ុង។
|
|
|
|
\v 25 អ្នកត្រូវធ្វើចាក់ប្រេងតាំងជាមួយនឹងគ្រឿងផ្សំទាំងនេះ ធ្វើជាគ្រឿងក្រអូប។ វានឹងក្លាយជាប្រេងតាំងបរិសុទ្ធ ដែលបានសម្រាំងសម្រាប់យើង។
|
|
|
|
\s5
|
|
|
|
\v 26 អ្នកត្រូវចាក់ប្រេងនៅលើ ត្រសាលនៃការជួបជុំជាមួយនឹងប្រេងនេះ ដូចចាក់ប្រេងនៅលើហិបនៃសម្ពន្ធមេត្រីដែរ
|
|
|
|
\v 27 តុ និងសម្ភារផ្សេងៗ ជើងចង្កៀង និងរបស់ផ្សេងទៀត កន្លែងថ្វាយគ្រឿងក្រអូប
|
|
|
|
\v 28 កន្លែងថ្វាយយញ្ញបូជាជាមួយនឹងរបស់ផ្សេងៗ និងអាងជាមួយនឹងជើងរបស់វាដែរ។
|
|
|
|
\s5
|
|
|
|
\v 29 អ្នកត្រូវញែករបស់ទាំងនោះសម្រាប់យើង ដើម្បីឲ្យរបស់ទាំងនោះបានបរិសុទ្ធសម្រាប់យើង។ អ្វីក្តីដែលប៉ះរបស់នោះនឹងបានបរិសុទ្ធដែរ។
|
|
|
|
\v 30 អ្នកត្រូវចាក់ប្រេងលើអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ ហើយត្រូវញែកពួកគេដោយឡែកសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើយើង ក្នុងមុខងារជាពួកបូជាចារ្យ។
|
|
|
|
\v 31 អ្នកត្រូវប្រាប់ទៅជនជាតិអ៊ីស្រាអែលថា៖ «នេះគឺជាប្រេងនៃការចាក់ប្រេងតាំងដែលត្រូវញែកដោយឡែកថ្វាយព្រះអម្ចាស់ នៅក្នុងគ្រប់ជំនាន់របស់អ្នករាល់គ្នា។
|
|
|
|
\s5
|
|
|
|
\v 32 មិនត្រូវយកវាទៅលាបលើស្បែករបស់មនុស្សឡើយ ឬមិនត្រូវធ្វើប្រេងណាផ្សេងទៀតដែលមានលក្ខណដូចជាប្រេងនេះឡើយ ដោយសារវាជាប្រេងដែលញែកដោយឡែកថ្វាយព្រះអម្ចាស់។
|
|
|
|
\v 33 អ្នកត្រូវរាប់វាទុកជារបស់បរិសុទ្ធ។ អ្នកណាដែលធ្វើទឹកអប់ដូចចាក់ ឬអ្នកណាដែលយកវាទៅលាបលើនរណាម្នាក់ ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់ខ្លួន»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 34 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូប ហើយកប៌ូរ និងកំញានសុទ្ធ គ្រឿងនីមួយៗត្រូវឲ្យស្មើគ្នា។
|
|
|
|
\v 35 ចូរធ្វើវាឲ្យទៅជាទម្រង់នៃគ្រឿងក្រអូប កិនវាឲ្យទៅជាគ្រឿងក្រអូបដោយបង់អំបិល ចម្រាញ់វាឲ្យស្អាត ហើយបរិសុទ្ធ។
|
|
|
|
\v 36 អ្នកត្រូវកិនឲ្យម៉ដ្តលាយចូលគ្នា។ ចូរដាក់វាមួយចំណែកនៅខាងមុខហិបនៃទីបន្ទាល់ ដែលនៅខាងក្នុងត្រសាលនៃការជួបជុំ ជាកន្លែងដែលយើងនឹងជួបអ្នក។ អ្នកត្រូវការពារវាជារបស់បរិសុទ្ធសម្រាប់យើង។
|
|
|
|
\s5
|
|
|
|
\v 37 អ្នកមិនត្រូវធ្វើគ្រឿងក្រអូបណាដែលមានលក្ខណដូចជារបស់នេះ សម្រាប់អ្នកឡើយ។ អ្នកត្រូវរាប់គ្រឿងក្រអូបនេះថាបរិសុទ្ធសម្រាប់អ្នក។
|
|
|
|
\v 38 អ្នកណាដែលធ្វើអ្វីៗដែលដូចវា ដើម្បីប្រើជាគ្រឿងក្រអូប ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់គាត់»។
|
|
|
|
\s5
|
|
|
|
\c 31
|
|
|
|
\cl ជំពូក ៣១
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖
|
|
|
|
\v 2 «មើល៍ យើងបានហៅបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដាចំឈ្មោះ។
|
|
|
|
\s5
|
|
|
|
\v 3 យើងបានបំពេញបេតសាលាល ដោយវិញ្ញាណរបស់យើង យើងបានប្រទានឲ្យគាត់មានប្រាជ្ញា ការយល់ដឹង និងចំណេះដឹង សម្រាប់ធ្វើការគ្រប់មុខ
|
|
|
|
\v 4 ដើម្បីធ្វើគម្រោង និងចេះធ្វើមាស ប្រាក់ និងលង្ហិន
|
|
|
|
\v 5 ឲ្យចេះច្នៃ និងដាំត្បូង ព្រមទាំងចេះឆ្លាក់ឈើផង គឺចេះធ្វើការគ្រប់មុខ។
|
|
|
|
\s5
|
|
|
|
\v 6 យើងក៏បានជ្រើសរើសអូហូលីអាប់ កូនរបស់អហ៊ីសាម៉ាក មកពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងបានដាក់ឲ្យគាត់មានជំនាញនៅក្នុងចិត្តរបស់អស់អ្នកដែលមានប្រាជ្ញា ដើម្បីឲ្យពួកគេអាចធ្វើអ្វីៗគ្រប់យ៉ាងដែលយើងបានបង្គាប់ដល់អ្នក។
|
|
|
|
\v 7 ការនេះ រួមទាំងត្រសាលនៃការជួបជុំ ហិបនៃទីបន្ទាល់ ទីសន្តោសប្រោសនៅលើហិប និងគ្រប់ទាំងគ្រឿងសម្ភារនៅក្នុងព្រះពន្លាផង
|
|
|
|
\v 8 មាន តុ និងសម្ភារផ្សេងៗដែលត្រូវប្រើជាមួយវា ជើងចង្កៀងពីមាសសុទ្ធ និងសម្ភាររបស់វាទាំងអស់ កន្លែងថ្វាយគ្រឿងក្រអូប
|
|
|
|
\v 9 កន្លែងថ្វាយយញ្ញបូជា ជាមួយនឹងសម្ភាររបស់វាទាំងអស់ និងអាងទឹកធំនិងជើងរបស់វា។
|
|
|
|
\s5
|
|
|
|
\v 10 ការនេះ បូករួមជាមួយនឹងសម្លៀកបំពាក់ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់អ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ទាំងអស់ ដែលបានត្រៀមទុកសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
|
|
|
|
\v 11 ការនេះ បូករួមជាមួយនឹងប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបសម្រាប់ទីបរិសុទ្ធ។ ពួកសិប្បករទាំងនេះ ត្រូវធ្វើរបស់ទាំងអស់នេះ ដូចដែលយើងបានបង្គាប់ដល់អ្នក»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
|
|
|
|
\v 13 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា «អ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ដ្បិត ថ្ងៃសប្ប័ទគឺជាទីសម្គាល់រវាងព្រះអង្គ និងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងថាព្រះអង្គគឺជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាសម្រាប់ព្រះអង្គ។
|
|
|
|
\v 14 ដូច្នេះ អ្នកត្រូវរក្សាថ្ងៃសប្ប័ទ ដ្បិត អ្នករាល់គ្នាត្រូវចាត់ទុកថ្ងៃសប្ប័ទជាថ្ងៃបរិសុទ្ធ រក្សាថ្ងៃនោះសម្រាប់ព្រះអង្គ។ អ្នកណាដែលបង្ខូចវា ត្រូវសម្លាប់ចោល។ អ្នកណាដែលធ្វើការនៅថ្ងៃសប្ប័ទ អ្នកនោះត្រូវកាត់ចេញពីប្រជាជនរបស់ខ្លួន។
|
|
|
|
\v 15 ត្រូវធ្វើការត្រឹមតែប្រាំមួយថ្ងៃបានហើយ ប៉ុន្តែ ថ្ងៃទីប្រាំពីរ គឺជាថ្ងៃសប្ប័ទ ជាថ្ងៃសម្រាក ថ្ងៃបរិសុទ្ធ ត្រូវរក្សាវាសម្រាប់គោរពដល់ព្រះអម្ចាស់។ អ្នកណាដែលធ្វើការនៅថ្ងៃសប្ប័ទ ត្រូវសម្លាប់ចោល។
|
|
|
|
\s5
|
|
|
|
\v 16 ដូច្នេះហើយ បានជាជនជាតិអ៊ីស្រាអែលត្រូវរក្សាថ្ងៃសប្ប័ទ។ ពួកគេត្រូវគោរពថ្ងៃសប្ប័ទជារៀងរហូតតទៅគ្រប់ជំនាន់ ជាច្បាប់អស់កល្បជានិច្ច។
|
|
|
|
\v 17 ថ្ងៃសប្ប័ទនឹងធ្វើជាទីសម្គាល់រវាងព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល ដ្បិត ក្នុងរយៈពេលប្រាំមួយថ្ងៃ ព្រះអម្ចាស់បានបង្កើតស្ថានសួគ៌ និងផែនដី ហើយនៅថ្ងៃទីប្រាំពីរ ព្រះអង្គបានសម្រាក ហើយលំហែ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 នៅពេលព្រះជាម្ចាស់ឈប់មានបន្ទូលជាមួយលោកម៉ូសេនៅលើភ្នំស៊ីណាយ ព្រះអង្គបានប្រទានបន្ទះថ្មនៃសម្ពន្ធមេត្រី ដែលព្រះអង្គបានចារ ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។
|
|
|
|
\s5
|
|
|
|
\c 32
|
|
|
|
\cl ជំពូក ៣២
|
|
|
|
\p
|
|
|
|
\v 1 នៅពេលប្រជាជនឃើញថាលោកម៉ូសេពន្យាពេលនៃការចុះពីលើភ្នំមកវិញ ពួកគេបានប្រមូលគ្នាមកឯលោកអ៊ើរ៉ុន ហើយប្រាប់គាត់ថា៖ «មក៍ ចូរធ្វើរូបព្រះមួយ ដែលនឹងនាំមុខយើង។ ដ្បិត លោកម៉ូសេ ជាម្នាក់ដែលបាននាំយើងចេញពីទឹកដីអេស៊ីប យើងមិនដឹងថាមានរឿងអ្វីកើតឡើងជាមួយនឹងគាត់ទេ»។
|
|
|
|
\v 2 ដូច្នេះ លោកអ៊ើរ៉ុនក៏ប្រាប់ពួកគេថា៖ «ចូរដោះចិញ្ចៀនមាស ដែលនៅនឹងត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នាមក ហើយយកវាមកឲ្យខ្ញុំ»។
|
|
|
|
\s5
|
|
|
|
\v 3 ប្រជាជានទាំងអស់បានដោះក្រវិលដែលនៅត្រចៀករបស់ពួកគេ យកមកឲ្យលោកអ៊ើរ៉ុន។
|
|
|
|
\v 4 គាត់បានទទួលមាសពីពួកគេ ធ្វើវាចេញជារូប ហើយធ្វើវាឲ្យទៅជារូបគោ។ បន្ទាប់មក ប្រជាជននិយាយថា៖ «ឱអ៊ីស្រាអែល នេះគឺជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់ចេញពីទឹកដីអេស៊ីបមក»។
|
|
|
|
\s5
|
|
|
|
\v 5 នៅពេលលោកអ៊ើរ៉ុនឃើញដូច្នេះ គាត់បានសង់កន្លែងថ្វាយយញ្ញបូជាមួយនៅពីមុខរូបគោនោះ ហើយបានប្រកាសថា ដោយនិយាយថា៖ «ថ្ងៃស្អែកយើងនឹងធ្វើបុណ្យ ដើម្បីគោរពដល់ព្រះអម្ចាស់»។
|
|
|
|
\v 6 ប្រជាជនទាំងអស់បានក្រោកតាំងពីព្រលឹមនៅថ្ងៃបន្ទាប់ ហើយបានថ្វាយតង្វាយដុត និងនាំតង្វាយមេត្រីមកជាមួយផង។ បន្ទាប់ពី ពួកគេបានអង្គុយហូប ហើយផឹក ព្រមទាំងក្រោកឡើង រាំលេងស៊ីផឹកឡូឡាយ៉ាងសប្បាយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរទៅវិញចុះ ដ្បិតប្រជាជន ដែលអ្នកបាននាំពីទឹកដីអេស៊ីបមក ពួកគេបានបង្ខូចខ្លួនរបស់ពួកគេ។
|
|
|
|
\v 8 ពួកគេរហ័សក្នុងការចេញពីផ្លូវដែលយើងបានបង្គាប់ដល់ពួកគេ។ ពួកគេបានឆ្លាក់ធ្វើរូបគោមួយសម្រាប់ខ្លួនគេ ហើយបានថ្វាយបង្គំវា ហើយថ្វាយយញ្ញបូជាដល់វា។ ពួកគេបាននិយាយថា៖ «អ៊ីស្រាអែល នេះគឺជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីបមក»។
|
|
|
|
\s5
|
|
|
|
\v 9 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងបានឃើញប្រជាជននេះ មើល៍ ពួកគេជាមនុស្សក្បាលរឹក។
|
|
|
|
\v 10 ដូច្នេះ ឥឡូវនេះ កុំព្យាយាមបញ្ឍប់យើងធ្វើអ្វី។ សេចក្តីក្រេាធរបស់យើងបានឆេះឡើងទាស់នឹងពួកគេ ដូច្នេះ យើងនឹងបំផ្លាញពួកគេ។ បន្ទាប់មក យើងនឹងបង្កើតប្រជាជាតិមួយដ៏ធំចេញពីអ្នក»។
|
|
|
|
\v 11 ប៉ុន្តែ លោកម៉ូសេបានព្យាយាមរម្ងាប់សេចក្តីក្រេាធរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់គាត់។ គាត់ទូលថា៖ «ព្រះអម្ចាស់អើយ េហតុអ្វីបានជាព្រះអង្គមានសេចក្តីក្រេាធជាមួយប្រជារាស្រ្តរបស់ព្រះអង្គ ដែលព្រះអង្គបាននាំពួកគេចេញពីទឹកដីអេស៊ីបមក ប្រកកដោយអំណាចចេស្តា និងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គដូច្នេះ?
|
|
|
|
\s5
|
|
|
|
\v 12 ហេតុអ្វីបានជាជនជាតិអេស៊ីបនិយាយថា៖«ព្រះអង្គបាននាំពួកគេចេញដោយបំណងអាក្រក់ គឺដើម្បីសម្លាប់ពួកគេនៅឯភ្នំ ហើយបំផ្លាញពួកគេឲ្យអស់ពីផែនដីដូច្នេះ? សូមព្រះអង្គបង្វែរសេចក្តីក្រោធរស់ព្រះអង្គ ហើយប្រែព្រះទ័យពីការដាក់ទោសលើប្រជារាស្រ្តរបស់ព្រះអង្គចេញទៅ។
|
|
|
|
\v 13 សូមព្រះអង្គនឹកចាំពីសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានស្បថជាមួយពួកគេដោយអង្គទ្រង់ផ្ទាល់ ហើយមានបន្ទូលទៅពួកគេថា៖«យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានគ្នាច្រើនដូចជាផ្កាយនៅលើមេឃ ហើយយើងនឹងប្រទានទឹកដីទាំងអស់នេះឲ្យពូជពង្សរបស់អ្នក តាមសេចក្តីដែលយើងបានសន្យា។ ពួកគេនឹងគ្រងទឹកដីនេះជាមរតកជារៀងរហូត»។
|
|
|
|
\v 14 បន្ទាប់មក ព្រះអង្គក៏ប្រែព្រះទ័យពីការដាក់ទោសដែលព្រះអង្គបានមានបន្ទូលថានឹងដាក់លើប្រជារាស្រ្តរបស់ព្រះអង្គ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 បន្ទាប់មក លោកម៉ូសេបានត្រឡប់ ហើយចុះពីភ្នំមកវិញ ដោយកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរ ដែលបានសរសេរដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។ បន្ទះថ្មនោះត្រូវបានសរសេរទាំងសងខាង គឺសរសេរទាំងខាងមុខ និងខាងក្រោយ។
|
|
|
|
\v 16 បន្ទះថ្មនោះជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គឹជាអ្នកសរសេរ នៅលើបន្ទះថ្មនោះ។
|
|
|
|
\s5
|
|
|
|
\v 17 បន្ទាប់មក លោកយ៉ូស្វេបានឮសម្លេងរបស់មនុស្ស នៅពេលពួកគេហ៊ោកញ្ច្រៀវ គាត់ប្រាប់លោកម៉ូសេថា៖ «មានឮសម្លេងចម្បាំងនៅក្នុងជំរំ»។
|
|
|
|
\v 18 ប៉ុន្តែ លោកម៉ូសេប្រាប់ថា៖ «មិនមែនជាសម្លេងនៃអ្នកមានជ័យជម្នះ ហើយក៏មិនមែនជាសម្លេងបរាជ័យដែរ ប៉ុន្តែ ខ្ញុំុឮសម្លេងច្រៀងវិញ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 នៅពេលលោកម៉ូសេចូលទៅជិតជំរំ គាត់បានឃើញគោ ហើយប្រជាជនកំពុងរាំ។ គាត់កើតមានកំហឹងជាខ្លាំង។ គាត់បានបោះបន្ទះថ្មចេញពីដៃរបស់គាត់ ហើយបន្ទះថ្មនោះបានបែកនោះលើជើងភ្នំ។
|
|
|
|
\v 20 គាត់បានយករូបគោដែលប្រជាជនធ្វើនោះមកដុតវា ហើយកិនវាទៅជាម្សៅ ហើយបានចាក់វាចូលទៅក្នុងទឹក។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានផឹកទឹកនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 បន្ទាប់មក លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងនាំពួកគេធ្វើបាបយ៉ាងធំលើពួកគេដូច្នេះ?»
|
|
|
|
\v 22 លោកអ៊ើរ៉ុនឆ្លើយថា៖ «សូមកុំខឹងធ្វើអ្វី លោកម្ចាស់។ លោកស្គាល់ប្រជាជនទាំងអស់នេះហើយ ពួកគេទោទន់ទៅរកតែការអាក្រក់ទេ។
|
|
|
|
\v 23 ពួកគេប្រាប់ខ្ញុំថា៖ «ចូរធ្វើព្រះមួយឲ្យពួកយើង ដែលនាំមុខយើង។ ដូចលោកម៉ូសេគឺជាម្នាក់បាននាំយើងចេញពីទឹកដីអេស៊ីប យើងមិនដឹងថាមានរឿងអ្វីកើតឡើងជាមួយលោកទេ»។
|
|
|
|
\v 24 ដូច្នេះ ខ្ញុំបានប្រាប់ទៅពួកគេថា៖ «អ្នកណាដែលមានមាស ចូរឲ្យគាត់ដោះយកវាមក»។ ពួកគេបានឲ្យមាសមកខ្ញុំ ហើយខ្ញុំក៏បោះចូលទៅក្នុងភ្លើង ហើយវាក៏កើតចេញជារូបគោនេះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 25 លោកម៉ូសេឃើញថា ប្រជាជនធ្វើតាមតែអំពើចិត្ត (ដ្បិត លោកអ៊ើរ៉ុនបានបណ្តោយពួកគេ លែងគ្រប់គ្រងបាន ធ្វើឲ្យសត្រូវរបស់ពួកគេបានប្រមាថមើលងាយពួកគេ)។
|
|
|
|
\v 26 បន្ទាប់មក លោកម៉ូសេក៏ក្រោកឡើងឈរនៅច្រកទ្វារចូលទៅក្នុងជំរំ ហើយមានប្រសាសន៍ថា៖ «អ្នកណាដែលនៅខាងព្រះអម្ចាស់ ចូរមកខាងខ្ញុំ»។ ពួកលេវីទាំងអស់ចូលមកខាងគាត់។
|
|
|
|
\v 27 គាត់ប្រាប់ពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែលមានបន្ទូលដូច្នេះ «ចូរឲ្យមនុស្សគ្រប់គ្នាស្ពាយដាវរបស់ខ្លួននៅផ្នែកចំហៀងរបស់ខ្លួន ហើយដើរចុះឡើងពីច្រកមួយទៅច្រកមួយនៅក្នុងជំរំ ហើយសម្លាប់បងប្អូន មិត្តភក្ត្រ ព្រមទាំងអ្នកជិតខាងរបស់ខ្លួនផង»។
|
|
|
|
\s5
|
|
|
|
\v 28 ពួកលេវី បានធ្វើតាមសេចក្តីបង្គាប់របស់លោកម៉ូសេ។ នៅថ្ងៃនោះមានមនុស្សស្លាប់ប្រហែលបីពាន់អ្នក។
|
|
|
|
\v 29 លោកម៉ូសេប្រាប់ទៅពួកលេវីថា៖ «អ្នកបានញែកខ្លួនបម្រើព្រះអម្ចាស់ ដ្បិតអ្នកទាំងអស់គ្នាបានធ្វើកម្មភាពប្រឆាំងទាស់នឹងកូនប្រុស និងបងប្អូនប្រុសរបស់ខ្លួន ដូច្នេះ ព្រះអម្ចាស់បានប្រទានព្រះពរដល់អ្នកនៅថ្ងៃនេះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 30 នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រាប់ទៅប្រជាជនថា៖ «អ្នកបានប្រព្រឹត្តអំពើបាបធំណាស់។ ឥឡូវនេះ ខ្ញុំនឹងឡើងទៅជួបព្រះអម្ចាស់។ ប្រហែលជាខ្ញុំអាចនឹងលោះបាបសម្រាប់បាបរបស់អ្នករាល់គ្នា»។
|
|
|
|
\v 31 លោកម៉ូសេបានត្រឡប់ទៅព្រះអម្ចាស់វិញ ហើយមានប្រសាសន៍ថា «ឱប្រជាជនដែលបានធ្វើបាបយ៉ាងធំអើយ ហើយអ្នករាល់គ្នាបានដាក់ខ្លួនថ្វាយបង្គំរូបព្រះធ្វើពីមានដូច្នេះ?
|
|
|
|
\v 32 ប៉ុន្តែ ឥឡូវនេះ សូមអត់ទោសបាបដល់ពួកគេផង ប៉ុន្តែ ប្រសិនបើព្រះអង្គមិនអត់ទោសបាបដល់ពួកគេក្តី សូមលុបឈ្មោះទូលបង្គំចោលពីសៀវភៅដែលព្រះអង្គបានសរសេរចុះ»។
|
|
|
|
\s5
|
|
|
|
\v 33 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «អស់អ្នកណាដែលធ្វើបាបទាស់នឹងយើង យើងនឹងលុបឈ្មោះអ្នកនោះពីសៀវភៅរបស់យើង។
|
|
|
|
\v 34 ដូច្នេះ ឥឡូវនេះចូលអ្នកចេញទៅនាំជនជាតិអ៊ីស្រាអែលទៅកន្លែងដែលើងមានបន្ទូលទៅកាន់អ្នក។ មើល សេចក្តីក្រោធរបស់យើង យើងនឹងដាក់ទោសបាបរបស់ពួកគេ»។
|
|
|
|
\v 35 បន្ទាប់មក ព្រះអម្ចាស់បានចាត់គ្រោះកាចឲ្យធ្លាក់លើមនុស្ស ព្រោះពួកគេបានធ្វើរូបគោ ហើយម្នាក់ដែលលោកអ៊ើរ៉ុនបានបង្កើត។
|
|
|
|
\s5
|
|
|
|
\c 33
|
|
|
|
\cl ជំពូក ៣៣
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរចេញពីទីនេះ អ្នកនឹងប្រជាជនដែលអ្នកបាននាំចេញពីទឹកដីអេស៊ីប។ ចូរចេញទៅទឹកដីដែលយើងបានស្បថឲ្យដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅពេលយើងនិយាយថា៖ «យើងនឹងឲ្យវាដល់ពូជពង្សរបស់អ្នក»។
|
|
|
|
\v 2 យើងនឹងចាត់ទេវតាឲ្យនាំមុខអ្នក យើងនឹងបណ្តេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
|
|
|
|
\v 3 ចូរចេញទៅទឹកដីនោះ ដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ ប៉ុន្តែ យើងនឹងមិនឡើងទៅជាមួយអ្នកទេ ព្រោះអ្នករាល់គ្នាជាមនុស្សក្បាលរឹង។ យើងអាចនឹងបំផ្លាញអ្នករាល់គ្នានៅតាមផ្លូវ»។
|
|
|
|
\s5
|
|
|
|
\v 4 នៅពេលប្រជាជនឮព្រះបន្ទូលធ្ងន់ៗទាំងនេះ ពួកគេមានការសោកសៅ ហើយគ្មាននរណាពាក់គ្រឿងអលង្ការឡើយ។
|
|
|
|
\v 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាជាមនុស្សក្បាលរឹង។ ប្រសិនបើ យើងចេញទៅជាមួយអ្នករាល់គ្នា ទោះបីជាមួយរយៈខ្លី យើងអាចនឹងបំផ្លាញអ្នក។ ដូច្នេះ ឥឡូវនេះ ចូរដោះគ្រឿងអលង្ការចេញ ដើម្បីឲ្យយើងអាចសម្រេចថា តើយើងគួរធ្វើអ្វីដល់អ្នករាល់គ្នា»។
|
|
|
|
\v 6 ដូច្នេះ ជនជាតិអ៊ីស្រាអែល មិនបានពាក់គ្រឿងអលង្ការចាប់តាំងពីភ្នំមហារែបមក។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 លោកម៉ូសេបានយកព្រះពន្លា និងទៅតំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយពីជំរំបន្តិច។ គាត់បានហៅថា ត្រសាលនៃការជួបជុំ។ អ្នកណាចង់ទូលសូមព្រះអម្ចាស់អ្វីមួយ ឲ្យចេញទៅត្រសាលនៃការជួបជុំ នៅខាងក្រៅជំរំ។
|
|
|
|
\v 8 នៅពេលលោកម៉ូសេចេញទៅព្រះពន្លា ប្រជាជនគ្រប់គ្នាឈរនៅទីនោះ នៅត្រង់ច្រកចូលរបស់ពួកគេ ហើយមើលលោកម៉ូសេរហូតទាល់តែគាត់ចូលទៅខាងក្នុង។
|
|
|
|
\v 9 នៅពេលលោកម៉ូសេចូលទៅខាងក្នុងព្រះពន្លា សសរពពកក៏ចុះមក ហើយឈរនៅត្រង់ច្រកចូលព្រះពន្លា ហើយព្រះអម្ចាស់នឹងមានបន្ទូលមកលោកម៉ូសេ។
|
|
|
|
\s5
|
|
|
|
\v 10 នៅពេលប្រជាជនអ៊ីស្រាអែលទាំងអស់ឃើញសសរពពកឈរនៅត្រង់ច្រកចូលព្រះពន្លា ពួកគេអាចក្រោកឡើង ហើយថ្វាយបង្គំ មនុស្សគ្រប់គ្នាឈរនៅច្រកចូលរៀងៗខ្លួន។
|
|
|
|
\v 11 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេមុខទល់នឹងមុខ ដូចជាមនុស្សនិយាយជាមួយនឹងមិត្តភក្រ្តរបស់ខ្លួន។ បន្ទាប់មក លោកម៉ូសេក៏ត្រឡប់ទៅជំរំវិញ ប៉ុន្តែ អ្នកបម្រើរបស់គាត់ លោកយ៉ូស្វេ កូនរបស់លោកនូន ជាយុវជន នៅក្នុងព្រះពន្លាដដែល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «មើល៍ ព្រះអង្គបានមានបន្ទូលមកទូលបង្គំ» ឲ្យនាំប្រជាជននេះធ្វើដំណើរ ប៉ុន្តែ ព្រះអង្គមិនប្រាប់ទូលបង្គំដឹងទេថា ព្រះអង្គបានចាត់នរណាទៅជាមួយទូលបង្គំ។ ព្រះអង្គមានបន្ទូលថា៖ «យើងឈ្មោះអ្នក ហើយអ្នកប្រកបដោយព្រះគុណនៅចំពោះយើងដែរ»។
|
|
|
|
\v 13 ឥឡូវនេះ ប្រសិនបើ ទូលបង្គំបានប្រកដោយព្រះគុណនៅចំពោះព្រះអង្គមែន សូមបង្ហាញផ្លូវរបស់ព្រះអង្គឲ្យទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយបន្តក្នុងការទទួលព្រះគុណនៅចំពោះព្រះអង្គ។ សូមព្រះអង្គចាំថា ប្រជាជាតិនេះគឺជាប្រជារាស្រ្តរបស់ព្រះអង្គ»។
|
|
|
|
\s5
|
|
|
|
\v 14 ព្រះអម្ចាស់ឆ្លើយថា៖ «វត្តមានរបស់យើងផ្ទាល់នឹងនាំអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។
|
|
|
|
\v 15 លោកម៉ូសេទូលទៅព្រះអង្គវិញថា៖ «ប្រសិនបើ វត្តមានរបស់ព្រះអង្គមិនយាងទៅជាមួយយើងទេ សូមកុំនាំយើងខ្ញុំចេញពីទីនេះឡើយ។
|
|
|
|
\v 16 ដ្បិត បើមិនដូច្នោះទេ តើឲ្យគេដឹងថា ទូលបង្គំ និងប្រជារាស្រ្តរបស់ព្រះអង្គបានប្រកបដោយព្រះគុណរបស់ព្រះអង្គបាន? វាមិនអាចទៅរួចទេ ប្រសិនបើ ព្រះអង្គយាងទៅជាមួយយើង ដើម្បីឲ្យទូលបង្គំ និងប្រជារាស្រ្តរបស់ព្រះអង្គ តើមានភាពខុសគ្នាពីប្រជាជនផ្សេងទៀតដែលនៅលើផ្ទៃនៃផែនដីនេះ?
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងនឹងធ្វើការនេះ តាមការស្នើសុំដែលអ្នកបានសុំ ដ្បិតអ្នកបានប្រកបដោយព្រះគុណនៅចំពោះយើង ហើយយើងក៏ស្គាល់ឈ្មោះអ្នកដែរ»។
|
|
|
|
\v 18 លោកម៉ូសេទូលថា៖ «សូមបង្ហាញសិរីល្អរបស់ព្រះអង្គ»។
|
|
|
|
\s5
|
|
|
|
\v 19 ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងសម្តែងសេចក្តីសប្បុរសរបស់យើងនៅចំពោះអ្នក ហើយយើងនឹងប្រកាសនាមរបស់យើងថា៖ «ព្រះអម្ចាស់» នៅចំពោះអ្នកដែរ។ យើងនឹងផ្តល់សេចក្តីមេត្តាដល់អស់អ្នកណាដែលយើងផ្តល់សេចក្តីមេត្តា ហើយយើងនឹងបង្ហាញព្រះគុណដល់អស់អ្នកណាដែលយើងផ្តល់ព្រះគុណ»។
|
|
|
|
\v 20 ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលថា៖ អ្នកមិនអាចឃើញមុខរបស់យើងទៀតបានទេ ដ្បិតគ្មាននរណាឃើញមុខយើងហើយ នៅរស់ទៀតទេ»។
|
|
|
|
\s5
|
|
|
|
\v 21 ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ មានកន្លែងមួយនៅជិតយើង អ្នកទៅឈរនៅជិតថ្មនេះហើយ។
|
|
|
|
\v 22 នៅពេលសិរីល្អរបស់យើងឆ្លងកាត់ យើងនឹងដាក់អ្នកនៅត្រង់ក្រហែងថ្មនោះ ដើម្បីគ្របបាំងអ្នកពីព្រះហស្តរបស់យើងរហូតយើងបានឆ្លងផុត។ បន្ទាប់មក
|
|
|
|
\v 23 យើងនឹងដកព្រះហស្តរបស់យើងចេញ ហើយអ្នកនឹងឃើញខ្នងរបស់យើង ប៉ុន្តែ មិនឃើញមុខរបស់យើងទេ»។
|
|
|
|
\s5
|
|
|
|
\c 34
|
|
|
|
\cl ជំពូក ៣៤
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរកាត់ថ្មពីរបន្ទះ ដូចបន្ទះថ្មលើកមុន។ យើងនឹងសរសេរព្រះបន្ទូលនៅលើន្ទះថ្មទាំងនេះ គឺជាបន្ទះថ្មដែលអ្នកបានបំបាក់។
|
|
|
|
\v 2 ចូររួចរាល់តាំងពីព្រឹក ហើយឡើងមកលើភ្នំស៊ីណាយ ហើយបង្ហាញខ្លួនរបស់អ្នកនៅចំពោះយើង នៅលើកំពូលភ្នំ។
|
|
|
|
\s5
|
|
|
|
\v 3 មិនត្រូវយកនរណាឡើងមកជាមួយអ្នកឡើយ។ មិនត្រូវអនុញ្ញាតឲ្យអ្នកផ្សេងទៀតឃើញកន្លែងណាមួយនៅលើភ្នំឡើយ។ មិនត្រូវឲ្យមានហ្វូងចៀម ឬហ្វូងសត្វមកស៊ីស្មៅនៅខាងមុខភ្នំឡើយ»។
|
|
|
|
\v 4 ដូច្នេះ លោកម៉ូសេបានកាត់បន្ទះថ្មីពីដូចលើកមុន ហើយគាត់បានក្រោកតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណាយ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។ លោកម៉ូសេបានយកបន្ទះថ្មនៅក្នុងដៃរបស់គាត់ដែរ។
|
|
|
|
\s5
|
|
|
|
\v 5 ព្រះអម្ចាស់បានយាងចុះមកពីពពក ហើយគង់នៅជិតលោកម៉ូសេនៅទីនោះ ហើយព្រះអង្គបានប្រកាសព្រះនាម «ព្រះអម្ចាស់» ផង។
|
|
|
|
\v 6 ព្រះអម្ចាស់បានយាងកាត់ខាងមុខគាត់ ហើយបានប្រកាសព្រះនាម «ព្រះអម្ចាស់ ព្រះអម្ចាស់ ព្រះជាម្ចាស់ដែលប្រកបដោយសេចក្តីមេត្តា និងព្រះគុណ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះទ័យស្មោះត្រង់ និងសប្បុរសជានិច្ចនៅក្នុងសម្ពន្ធមេត្រីរបស់ព្រះអង្គ
|
|
|
|
\v 7 ព្រះអង្គស្មោះត្រង់នឹងសម្ពន្ធមេត្រីដល់ទាំងពាន់តំណរ អត់ទោសកំហុស និងការរំលង ព្រមទាំងបាបផង។ ប៉ុន្តែព្រះអង្គមិនមែនមិនរាប់មនុស្សមានកំហុស ថាគ្មានកំហុសឡើយ។ ព្រះអង្គនឹងនាំការដាក់ទោសសម្រាប់បាបរបស់ឪពុកទៅលើកូន និងចៅរបស់គេផង ព្រមទាំងដល់មនុស្សនៅជំនាន់ទីបីឬទីបួនផង»។
|
|
|
|
\s5
|
|
|
|
\v 8 លោកម៉ូសេបានឱនក្បាលគាត់ចុះទៅដល់ដី ហើយបានថ្វាយបង្គំព្រះអង្គ។
|
|
|
|
\v 9 បន្ទាប់មក គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើ ទូលបង្គំបានប្រកដដោយព្រះគុណនៅចំពោះព្រះអម្ចាស់មែន សូមចេញពីចំណោមយើងខ្ញុំចុះ ដ្បិត មនុស្សនេះគេក្បាលរឹងណាស់។ សូមអត់ទោសកំហុស និងបាបរបស់យើងខ្ញុំ ហើយសូមទទួលយើងខ្ញុំជាមរតករបស់ព្រះអង្គផង»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ យើងនឹងចងសម្ពន្ធមេត្រី នៅចំពោះប្រជាជនទាំងអស់ យើងនឹងធ្វើការអស្ចារ្យ ដែលមិនធ្លាប់កើតមានឡើងនៅលើផែនដី ឬនៅលើប្រជាជាតិណាឡើយ។ ប្រជាជនទាំងអស់នៅក្នុងចំណោមអ្នកនឹងបានឃើញការដែលយើងធ្វើ ដ្បិត វាគឺជាការដែលគួរឲ្យខ្លាច ដែលយើងនឹងធ្វើជាមួយអ្នក។
|
|
|
|
\v 11 ចូរស្តាប់តាមអ្វីដែលយើងបានបង្គាប់ដល់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្តេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។
|
|
|
|
\s5
|
|
|
|
\v 12 ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនដែលរស់នៅក្នុងទឹកដីដែលអ្នកនឹងទៅឡើយ ឬ ពួកគេនឹងក្លាយជាអន្ទាក់សម្រាប់អ្នក។
|
|
|
|
\v 13 ផ្ទុយទៅវិញ អ្នកត្រូវបំផ្លាញកន្លែងថ្វាយយញ្ញបូជា វាយបំបែកសសរថ្ម ហើយកាត់សសរព្រះអាសេរ៉ាជាព្រះរបស់ពួកគេចោល។
|
|
|
|
\v 14 ព្រោះ អ្នកមិនត្រូវថ្វាយបង្គំព្រះណាផ្សេងទៀតឡើយ ដ្បិត ព្រះអម្ចាស់ ជានាមដែលប្រចណ្ឌ ព្រះអង្គជាព្រះជាម្ចាស់ដែលប្រចណ្ឌ។
|
|
|
|
\s5
|
|
|
|
\v 15 ដូច្នេះ ចូរប្រយ័ត្ន កុំចងសម្ពន្ធមេត្រីជាមួយប្រជាជននៅក្នុងទឹកដីនោះឡើយ ដ្បិត ពួកគេបានផិតក្បត់ចំពោះព្រះរបស់ពួកគេ ហើយពួកគេបានថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ។ បន្ទាប់មក មានម្នាក់នៅក្នុងចំណោមពួកគេបានអញ្ជើញអ្នក ហើយអ្នកបានហូបយញ្ញបូជារបស់ពួកគេ
|
|
|
|
\v 16 ហើយបន្ទាប់មក អ្នកបានយកកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នក និងកូនស្រីរបស់គេនឹងផិតក្បត់ជាមួយនឹងព្រះរបស់ពួកគេ ហើយពួកគេនឹងឲ្យកូនប្រុសរបស់អ្នកផិតក្បត់ចំពោះព្រះរបស់ពួកគេ។
|
|
|
|
\v 17 មិនត្រូវធ្វើរូបចម្លាក់ព្រះណាមួយសម្រាប់អ្នកឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 អ្នកត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ។ ដូចដែលយើងបានបង្គាប់ដល់អ្នក ហើយអ្នកត្រូវហូបនំប៉័ងឥតមេក្នុងរយៈពេលប្រាំពីរថ្ងៃ នៅក្នុងពេលកំណត់នៃខែអាប៊ីប ដ្បិត ពិធីបុណ្យនេះគឺត្រូវធ្វើនៅក្នុងខែអាប៊ីប ជាខែដែលអ្នកចេញពីអេស៊ីប។
|
|
|
|
\s5
|
|
|
|
\v 19 កូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ទោះបើកូនដំបូងនៃហ្វូងសត្វ ទាំងគោ និងចៀម។
|
|
|
|
\v 20 អ្នកត្រូវទិញកូនដំបូងត្រឡប់មកវិញ គឺពីកូនលា និងកូនចៀមដំបូង ប៉ុន្តែ ប្រសិនបើ អ្នកមិនទិញវាត្រឡប់មកវិញទេ ដូច្នេះ អ្នកត្រូវបំបាក់កវា។ អ្នកត្រូវទិញកូនច្បងរបស់អ្នកត្រឡប់មកវិញ។ គ្មាននរណាដែលមកចំពោះយើងដោយដៃទទេឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 អ្នកអាចធ្វើការក្នុងរយៈប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវសម្រាក។ ទោះបីជាដល់រដូវភ្ជួរ ហើយក្នុងរដូវចម្រូតក្តី អ្នកត្រូវសម្រាក។
|
|
|
|
\v 22 អ្នកត្រូវធ្វើពិធីបុណ្យសប្តាហ៍ ជាមួយនឹងផលដំបូងនៃការច្រូតស្រូវ អ្នកត្រូវធ្វើពិធីបុណ្យនៃការប្រមូលផលនៅចុងឆ្នាំ។
|
|
|
|
\s5
|
|
|
|
\v 23 មួយឆ្នាំបីដង ចូរឲ្យពួកប្រុសៗទាំងអស់បង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ដ៏ជាព្រះ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល។
|
|
|
|
\v 24 ដ្បិត យើងនឹងបណ្តេញប្រជាជាតិនានា ហើយពង្រីកព្រំប្រទល់របស់អ្នក។ គ្មាននរណាមានចិត្តចង់បានទឹកដីរបស់អ្នកមកធ្វើជារបស់គេឡើយ នៅពេលអ្នកឡើងទៅគាល់នៅចំពោះព្រះជាម្ចាស់ជាព្រះរបស់អ្នកបីដងក្នុងមួយឆ្នាំ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 25 អ្នកមិនត្រូវថ្វាយឈាមនៃយញ្ញបូជារបស់យើង ជាមួយនឹងមេណាមួយ ឬសាច់ពីយញ្ញបូជានៅថ្ងៃបុណ្យចម្លង ទុកឲ្យនៅសល់រហូតដល់ព្រឹកឡើយ។
|
|
|
|
\v 26 អ្នកត្រូវនាំយកផ្លែឈើដែលល្អបំផុតពីស្រែចម្ការរបស់អ្នកមកដំណាក់របស់យើង។ អ្នកមិនត្រូវស្ងោរពពែឈ្មោលនៅក្នុងទឹកដោះម្តាយរបស់វាឡើយ»។
|
|
|
|
\s5
|
|
|
|
\v 27 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរសរសេរព្រះបន្ទូលទាំងនេះ ដ្បិត យើងបានសន្យានឹងខ្លួនយើងចំពោះពាក្យដែលយើងបាននិយាយទាំងនេះ ហើយបានចងសម្ពន្ធមេត្រីជាមួយអ្នក និងអ៊ីស្រាអែល»។
|
|
|
|
\v 28 លោកម៉ូសេបាននៅទីនោះ ជាមួយនឹងព្រះអម្ចាស់អស់រយៈពេលសែសិបយប់ សែសិបថ្ងៃ គាត់មិនបានហូប ឬផឹកទឹកអ្វីឡើយ។ គាត់បានកត់ត្រាលើបន្ទះថ្ម ជាពាក្យនៃសម្ពន្ធមេត្រី គឺជាបញ្ញាត្តដប់ប្រការ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 29 នៅពេលលោកម៉ូសេចុះពីភ្នំស៊ីណាយមកវិញ ទាំងមានបន្ទះថ្មនៃសម្ពន្ធមេត្រីនៅនឹងដៃរបស់គាត់ គាត់មិនបានដឹងថាស្បែកមុខរបស់គាត់មានពន្លឺរស្មី ពេលគាត់និយាយជាមួយនឹងព្រះជាម្ចាស់។
|
|
|
|
\v 30 នៅពេលលោកអ៊ើរ៉ុន និងជនជាតិអ៊ីស្រាអែលឃើញលោកម៉ូសេ ឃើញស្បែកមុខរបស់គាត់មានពន្លឺរស្មី ហើយពួកគេមានការភ័យខ្លាចក្នុងការចូលមកជិតគាត់។
|
|
|
|
\v 31 ប៉ុន្តែ លោកម៉ូសេបានហៅពួកគេ ហើយលោកអ៊ើរ៉ុន និងអ្នកដឹកនាំទាំងអស់នៅក្នុងសហគមន៍ចូលមករកគាត់។ បន្ទាប់មក លោកម៉ូសេបានមានប្រសាសន៍ជាមួយពួកគេ។
|
|
|
|
\s5
|
|
|
|
\v 32 បន្ទាប់ពីនេះ ប្រជាជាតិអ៊ីស្រាអែលទាំងអស់បានឡើងមករកលោកម៉ូសេ ហើយលោកបានប្រាប់ដល់ពួកគេនូវសេចក្តីបង្គាប់ទាំងអស់ដែលព្រះអម្ចាស់បានប្រទានដល់គាត់នៅលើភ្នំស៊ីណាយ។
|
|
|
|
\v 33 នៅពេលលោកម៉ូសេមានប្រសាសន៍ជាមួយពួកគេរួចហើយ លោកបានគ្របស្បៃលើមុខគាត់វិញ។
|
|
|
|
\s5
|
|
|
|
\v 34 នៅពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ ដើម្បីទូលព្រះអង្គ គាត់បានយកស្បៃចេញ រហូតគាត់ត្រឡប់មកវិញ។ នៅពេលគាត់ត្រឡប់មកវិញ គាត់បានប្រាប់ជនជាតិអ៊ីស្រាអែល នូវអ្វីដែលព្រះអង្គបានបង្គាប់ឲ្យគាត់និយាយ។
|
|
|
|
\v 35 នៅពេលជនជាតិអ៊ីស្រាអែលឃើញពន្លឺរស្មីនៅលើមុខរបស់លោកម៉ូសេ គាត់បានបាំងស្បៃនៅលើមុខរបស់គាត់សារជាថ្មី រហូតទាល់តែគាត់ត្រឡប់ទៅគាល់ព្រះអម្ចាស់វិញ។
|
|
|
|
\s5
|
|
|
|
\c 35
|
|
|
|
\cl ជំពូក ៣៥
|
|
|
|
\p
|
|
|
|
\v 1 លោកម៉ូសេបានប្រមូលសហគមន៍របស់អ៊ីស្រាអែលទាំងមូល ហើយប្រាប់ដល់ពួកគេថា៖ «សេចក្តីទាំងនេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម។
|
|
|
|
\v 2 អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ សម្រាប់អ្នករាល់គ្នា ថ្ងៃទីប្រាំពីរត្រូវជាថ្ងៃបរិសុទ្ធ ជាថ្ងៃសប្ប័ទសម្រាប់ទាំងស្រុង ជាថ្ងៃបរិសុទ្ធថ្វាយព្រះអម្ចាស់។
|
|
|
|
\v 3 អ្នកណាដែលធ្វើការនៅថ្ងៃនោះ ត្រូវសម្លាប់ចោល។ អ្នកមិនត្រូវបង្កាត់ភ្លើងនៅក្នុងផ្ទះណាមួយនៅថ្ងៃសប្ប័ទឡើយ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 លោកម៉ូសេបានមានប្រសាសន៍ទៅកាន់សហគមន៍របស់ជនជាតិអ៊ីស្រាអែលទាំងអស់ ពោលថា៖ នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់មក
|
|
|
|
\v 5 ត្រូវថ្វាយតង្វាយដល់ព្រះអម្ចាស់ អ្នករាល់គ្នាត្រូវថ្វាយដោយស្ម័គ្រចិត្ត។ ចូរនាំតង្វាយមកថ្វាយព្រះអម្ចាស់ មានមាស ប្រាក់ លង្ហិន
|
|
|
|
\v 6 ក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងក្រណាត់ទេសឯកសុទ្ធ រោមពពែឈ្មោល
|
|
|
|
\v 7 ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន ប្រេងសម្រាប់ចង្កៀង
|
|
|
|
\v 8 ប្រេងក្រអូបសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបសម្រាប់ដុត
|
|
|
|
\v 9 ត្បូងមណីជោតិរស និងត្បូងផ្សេងៗទៀត សម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 បុរសគ្រប់រូបដែលមានជំនាញនៅក្នុងចំណោមអ្នក ត្រូវចូលមក ហើយត្រូវធ្វើតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់
|
|
|
|
\v 11 ព្រះពន្លាជាមួយនិងត្រសាល គឺត្រូវធ្វើគម្របរបស់វា ហើយតម្ពក់ ស៊ុម រនុក សសរ និងជើងទ្ររបស់វា
|
|
|
|
\v 12 រួមទាំងហឹប និងឈើសែងរបស់វាផង ទីសណ្តោសប្រោស និងវាំងននសម្រាប់លាក់បាំងវាផង។
|
|
|
|
\s5
|
|
|
|
\v 13 ពួកគេត្រូវយកតុជាមួយ និងឈើស្នែង សម្ភាររបស់វាទាំងអស់ ហើយនិងនំប៉័ងសម្រាប់ដាក់តាំង
|
|
|
|
\v 14 ជើងចង្កៀងសម្រាប់បំភ្លឺ ជាមួយនឹងគ្រឿងបរិក្ខាររបស់វា មានចង្កៀង និងប្រេងសម្រាប់ចង្កៀង
|
|
|
|
\v 15 កន្លែងថ្វាយគ្រឿងក្រអូប ជាមួយនិងឈើសែងរបស់វា ត្រូវចាក់ប្រេងតាំង និងគ្រឿងក្រអូប រនាំងសម្រាប់ច្រកចូលព្រះពន្លា
|
|
|
|
\v 16 កន្លែងថ្វាយយញ្ញបូជា ជាមួយនឹងប្រទាសលង្ហិន និងឈើសែង ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗ និងអាងទឹកធំមួយជាមួយនឹងជើងទ្ររបស់វា។
|
|
|
|
\s5
|
|
|
|
\v 17 ពួកគេបានយករនាំងសម្រាប់បាំងទីលានជាមួយនឹងសសរ និងជើងទ្រ ហើយវាំងននសម្រាប់ច្រកចូលទីលាន
|
|
|
|
\v 18 ចម្រឹងព្រះពន្លា សម្រាប់ព្រះពន្លា និងទីលាន ជាមួយនឹងខ្សែចងរបស់ទាំងនោះដែរ។
|
|
|
|
\v 19 ពួកគេបានយកសម្លៀកបំពាក់យ៉ាងស្អាត សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់អ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ សម្រាប់ពួកគេបម្រើក្នុងមុខងារជាបូជាចារ្យ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 បន្ទាប់មក កុលសម្ព័ន្ធរបស់អ៊ីស្រាអែលទាំងអស់បានចាកចេញពីវត្តមានរបស់លោកម៉ូសេទៅ។
|
|
|
|
\v 21 មនុស្សគ្រប់គ្នាមានការរំជួលចិត្ត និងអស់អ្នកដែលព្រះវិញ្ញាណធ្វើការ បានចូលមក ហើយបាននាំតង្វាយមកថ្វាយសម្រាប់ការសាងសង់ព្រះពន្លានេះ សម្ភារទាំងអស់សម្រាប់ប្រើការនៅក្នុងការសាងសង់ និងសម្រាប់ធ្វើសម្លៀកបំពាក់ផងដែរ។
|
|
|
|
\v 22 ពួកគេចូលមក ទាំងប្រុសទាំងស្រីនាំយកគ្រឿងអលង្ការ មានក្រវិល ចិញ្ចៀននិងគ្រឿងតុបតែង គ្រឿងអលង្ការដែលធ្វើពីមាសគ្រប់ប្រភេទ។ ពួកគេបាននាំតង្វាយមាសជាតង្វាយគ្រវីទាំងអស់ មកថ្វាយដល់ព្រះអម្ចាស់។
|
|
|
|
\s5
|
|
|
|
\v 23 អស់អ្នកដែលមានក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ ឬក្រណាត់ពណ៌ក្រហម ក្រណាត់ទេសឯកសុទ្ធ រោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ឬស្បែកផ្សោត បានយករបស់ទាំងនោះមកថ្វាយដែរ។
|
|
|
|
\v 24 អស់អ្នកដែលថ្វាយតង្វាយពីប្រាក់ ឬលង្ហិន បានយកវាមកធ្វើជាតង្វាយថ្វាយដល់ព្រះអម្ចាស់ដែរ ហើយអស់អ្នកដែលមានឈើនាងនួន ដើម្បីធ្វើរបស់ផ្សេងៗ បានយកវាមកថ្វាយដែរ។
|
|
|
|
\s5
|
|
|
|
\v 25 ស្រី្តគ្រប់រូបដែលជំនាញនៃការត្បាញដោយដៃរបស់នាង ហើយបាននាំអ្វីដែលនាងមានមកថ្វាយដែរ មានក្រណាត់ខៀវ ពណ៌ស្វាយ ឬពណ៌ក្រហម ឬក្រណាត់ទេសឯកសុទ្ធ។
|
|
|
|
\v 26 ស្រី្តដែលមានការរំជួយចិត្តពួកគេ ពួកគេដែលមានជំនាញត្បាញរោមពពែពួកគេត្បាញ។
|
|
|
|
\s5
|
|
|
|
\v 27 ពួកអ្នកដឹកនាំបាននាំយកត្បូងមណីជោតិរស និងត្បូងឯទៀតៗ ដើម្បីលំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង
|
|
|
|
\v 28 ពួកគេបានយកគ្រឿងក្រអូប និងប្រេងសម្រាប់ចង្កៀង ប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបផង។
|
|
|
|
\v 29 ជនជាតិអ៊ីស្រាអែលបាននាំតង្វាយទាំងនោះដោយស្ម័គ្រពីចិត្តថ្វាយដល់ព្រះអម្ចាស់ បុរស និងស្រីទាំងអស់ដែលស្ម័គ្រចិត្តនាំយកសម្ភារសម្រាប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ ឲ្យធ្វើ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 30 លោកម៉ូសេបានប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «មើល៍ ព្រះអម្ចាស់បានហៅលោកបេតសាលាល កូនប្រុសរបស់លោកយូរី ត្រូវជាចៅរបស់លោកហ៊ើរ ដែលមកពីកុលសម្ព័ន្ធយូដាចំឈ្មោះ
|
|
|
|
\v 31 ព្រះអង្គចាក់បំពេញលោកបេតសាលា ជាមួយនឹងវិញ្ញាណរបស់ព្រះអង្គ ព្រះអង្គប្រទានគាត់មានប្រាជ្ញា ការយល់ដឹង និងចំណេះ
|
|
|
|
\v 32 ចេះធ្វើកិច្ចការសប្បកម្មគ្រប់មុខ ដើម្បីធ្វើការសប្បកម្ម និងធ្វើពីមាស ពីប្រាក់ និងពីលង្ហិន
|
|
|
|
\v 33 ព្រមទាំងកាត់ និងឆ្លាក់ថ្ម ព្រមទាំងកាត់ឈើ ដើម្បីឲ្យគាត់ចេះធ្វើការងារសប្បកម្មគ្រប់មុខ។
|
|
|
|
\s5
|
|
|
|
\v 34 ព្រះអង្គបានដាក់វានៅក្នុងចិត្តរបស់គាត់ ដើម្បីបង្រៀន ទាំងគាត់និងលោកអូហូលីអាប់ កូនប្រុសរបស់លោកអហ៊ីសាម៉ាក មកពីកុលសម្ព័ន្ធដាន់។
|
|
|
|
\v 35 ព្រះអង្គបានបំពេញពួកគេឲ្យមានជំនាញ ក្នុងការធ្វើការគ្រប់មុខ ដើម្បីធ្វើការជាអ្នកសប្បកម្ម ដូចជាជាងចម្លាក់ អ្នករចនា អ្នកប៉ាក់ អ្នកត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងក្រណាត់ទេសឯកសុទ្ធ។ ពួកគេប៉ិនប្រសប់ក្នុងការធ្វើការងារគ្រប់មុខ ហើយពួកគេចេះបង្កើតគម្រោងការផ្សេងៗផង»។
|
|
|
|
\s5
|
|
|
|
\c 36
|
|
|
|
\cl ជំពូក ៣៦
|
|
|
|
\p
|
|
|
|
\v 1 លោកបេតសាលាល និងលោកអូហីលីអាប់ ព្រមទាំងបុរសទាំងអស់ដែលមានជំនាញ ដែលព្រះអម្ចាស់បានប្រទានជំនាញ និងសមត្ថភាពឲ្យដឹងនិងស្គាល់របៀបនៃការធ្វើការនៅក្នុងការសាងសង់កន្លែងបរិសុទ្ធ គឺត្រូវធ្វើទៅតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 លោកម៉ូសេបានកោះហៅលោកបេតសាលាល និងលោកអូហីលីអាប់ ព្រមទាំងបុរសទាំងអស់ដែលមានជំនាញនៅក្នុងគំនិតរបស់ពួកគេ គឺព្រះអម្ចាស់បានប្រទានជំនាញដល់ពួកគេ ហើយបានធ្វើការនៅក្នុងចិត្តរបស់ពួកគេឲ្យចូលមក ហើយបំពេញកិច្ចការនេះ។
|
|
|
|
\v 3 ពួកគេបានទទួលតង្វាយគ្រប់យ៉ាងពីលោកម៉ូសេ ដែលជនជាតិអ៊ីស្រាអែលបាននាំមកសម្រាប់ការសាងសង់ទីបរិសុទ្ធ។ ប្រជាជនបាននាំយកតង្វាយស្ម័គ្រចិត្តរៀងរាល់ព្រឹកមកលោកម៉ូសេ។
|
|
|
|
\v 4 ដូច្នេះ បុរសដែលមានជំនាញទាំងអស់បានធ្វើការនៅទីបរិសុទ្ធមកពីកិច្ចការដែលពួកគេធ្លាប់បានធ្វើ។
|
|
|
|
\s5
|
|
|
|
\v 5 ពួកអ្នកសិប្បករបានប្រាប់លោកម៉ូសេថា៖ «ប្រជាជនបាននាំរបស់របរច្រើនលើសពីសេចក្តីត្រូវទៅទៀត សម្រាប់ធ្វើកិច្ចការដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ»។
|
|
|
|
\v 6 ដូច្នេះ លោកម៉ូសេបានបង្គាប់ថា គ្មាននរណានៅក្នុងជំរំនាំយកតង្វាយមកថ្វាយដើម្បីសាងសង់ទីបរិសុទ្ធទៀតទេ។ ប្រជាជនឈប់យកអំណោយមកជូនទៀត។
|
|
|
|
\v 7 ពួកគេមានសម្ភារគ្រប់គ្រាន់សម្រាប់ការងារទាំងអស់ហើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ដូច្នេះ ពួកសិប្បករនៅក្នុងចំណោមពួកគេបានសាងសង់ព្រះពន្លា ជាមួយនឹងវាំងនន ដប់ធ្វើឡើងពីក្រណាត់ទេសឯកល្អ និងពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ជាមួយនឹងប៉ាក់រូបចេរូប៊ីន។ ការងារសិប្បកម្មនេះ គឺជាកិច្ចការរបស់លោកបេតសាលាល ជាមនុស្សដែលមានជំនាញជាសិប្បករ។
|
|
|
|
\v 9 ប្រវែងវាំងនននីមួយៗមានបណ្តោយម្ភៃប្រាំបីហត្ថ ទទឹកបួនហត្ថ។ វាំងននទាំងអស់មានទំហំស្មើគ្នា។
|
|
|
|
\v 10 លោកបេសាលាលបានភ្ជាប់វាំងននជាមួយគ្នា ហើយវាំងននប្រាំទៀតត្រូវតភ្ជាប់ជាមួយគ្នាដែរ។
|
|
|
|
\s5
|
|
|
|
\v 11 គាត់បានធ្វើកងខៀវតាមជាយវាំងនន នៅចុងផ្ទាំងវាំងននទីមួយ ហើយគាត់បានធ្វើដូចគ្នានៅតាមជាយវាំងនន នៅផ្ទាំងទីពីរដែរ។
|
|
|
|
\v 12 គាត់បានធ្វើកងចំនួនហាសិប នៅលើវាំងននទីមួយ និងកងហាសិបទៀតនៅចុងជាយវាំងននទីពីរដែរ។ ដូច្នេះ កងនីមួយៗនៅទន្ទឹមគ្នា។
|
|
|
|
\v 13 គាត់បានធ្វើតម្ពក់មាសចំនួនហាសិប ហើយបានភ្ជាប់វាំងនននោះជាមួយគ្នា ដើម្បីភ្ជាប់ព្រះពន្លាជាមួយគ្នា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 លោកបេតសាលាលធ្វើវាំននពីរោមពពែសម្រាប់គ្របពីលើព្រះពន្លា កាត់បានធ្វើវាំងននទាំងនោះចំនួនដប់មួយ។
|
|
|
|
\v 15 វាំងនននីមួយមានបណ្តោយប្រវែងសាមសិបហត្ថ ហើយទទឹងមានប្រវែងបួនហត្ថ។ វាំងននទាំងដប់មួយនោះមានទំហំស្មើគ្នា។
|
|
|
|
\v 16 គាត់បានភ្ជាប់វាំងននប្រាំជាមួយវាំងននប្រាំមួយទៀតជាមួយគ្នា។
|
|
|
|
\v 17 គាត់បានធ្វើកងនៅលើចុងវាំងនននីមួយៗនៃផ្ទាំងទីមួយ ហើយហាសិបកងទៀតនៅខាងនៃវាំងននដែលភ្ជាប់គ្នានៅផ្ទាំងទីពីរ។
|
|
|
|
\s5
|
|
|
|
\v 18 លោកបេតសាលាលបានធ្វើតម្តក់លង្ហិន ដើម្បីភ្ជាប់ត្រសាលជាមួយគ្នា ដើម្បីឲ្យវាបានក្លាយជាគ្នាតែមួយផ្ទាំង។
|
|
|
|
\v 19 គាត់ធ្វើដំបូលសម្រាប់គ្របព្រះពន្លា ពីស្បែកចៀមឈ្មោល ជ្រលក់ពណ៌ក្រហម និងដំបូលផ្សេងទៀតពីស្បែកយ៉ាងល្អ ដើម្បីគ្របពីលើវា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 លោកបេតសាលាលបានធ្វើស៊ុមបញ្ឍរពីឈើនាងនួនសម្រាប់ព្រះពន្លា។
|
|
|
|
\v 21 បណ្តោយស៊ុមនីមួយៗមានប្រវែងដប់ហត្ថ ហើយទទឹងស៊ុមនីមួយៗមានប្រវែងមួយហត្ថកន្លះ។
|
|
|
|
\v 22 ស៊ុមនីមួយៗពន្លួញពីរសម្រាប់ភ្ជាប់ស៊ុមជាមួយគ្នា។ គាត់បានធ្វើការនេះ សម្រាប់ស៊ុមព្រះពន្លាទាំងអស់។
|
|
|
|
\v 23 គាត់បានធ្វើស៊ុមសម្រាប់ព្រះពន្លាយ៉ាងដូច្នេះគឺ មានស៊ុមម្ភៃសម្រាប់ផ្នែកខាងត្បូង។
|
|
|
|
\s5
|
|
|
|
\v 24 លោកបេតសេលាលបានធ្វើជើងទ្រពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃ។ មានជើងទ្រពីរនៅក្រោមស៊ុមនីមួយៗ ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា ហើយជើងទ្រពីរទៀតសម្រាប់ស៊ុមផ្សេងៗទៀត ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា។
|
|
|
|
\v 25 ដ្បិត នៅផ្នែកទីពីររបស់ព្រះពន្លា គឺនៅផ្នែកខាងជើង គាត់បានធ្វើស៊ុមម្ភៃដែរ ហើយមានជើងទ្រស៊ុមនោះចំនួនសែសិបធ្វើពីប្រាក់។
|
|
|
|
\v 26 មានជើងទ្រពីនៅក្រោមស៊ុមទីមួយ ជើងទ្រពីរនៅក្រោមស៊ុមបន្ទាប់ និងស៊ុមជាបន្តបន្ទាប់ទៀត។
|
|
|
|
\s5
|
|
|
|
\v 27 នៅផ្នែកខាងក្រោយព្រះពន្លាគឺប៉ែកខាងលិច លោកបេតសេលាលបានធ្វើស៊ុមប្រាំមួយ។
|
|
|
|
\v 28 គាត់បានធ្វើស៊ុមពីសម្រាប់ជ្រុងខាងក្រៅរបស់ព្រះពន្លា។
|
|
|
|
\s5
|
|
|
|
\v 29 ស៊ុមទាំងនេះ បែកចេញពីគ្នានៅប៉ែកខាងក្រោម ប៉ុន្តែ ជាប់គ្នានៅប៉ែកខាងលើដោយសាកងមួយ។ គាត់បានធ្វើបែបនេះសម្រាប់ជ្រុងទាំងពីរ។
|
|
|
|
\v 30 មានស៊ុមចំនួនប្រាប់បី រួមជាមួយជើងទ្រប្រាក់ផង។ មានជើងត្រទាំងអស់ដប់ប្រាំមួយ រូមទាំងជើងទ្រប្រាក់ផងដែរ។ មានជើងទ្រពីនៅក្រោមស៊ុមនីមួយៗ ជើងទ្រពីនៅក្រោមស៊ុមបន្ទាប់ និងបន្តបន្ទាប់ទៀត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 31 លោកបេតសាលាលបានធ្វើរនុកពីឈើនាងនួន ប្រាំសម្រាប់ស៊ុមនៅមួយផ្នែកនៃព្រះពន្លា
|
|
|
|
\v 32 រនុកប្រាំទៀត សម្រាប់ស៊ុមនៃផ្នែកមួយទៀតរបស់ព្រះពន្លា ហើយរនុកប្រាំសម្រាប់ស៊ុម ដែលនៅប៉ែកខាកក្រោយនៃព្រះពន្លា គឺភាគខាងលិច។
|
|
|
|
\v 33 គាត់បានធ្វើរនុកនៅចំកណ្តាលស៊ុម ដែលពាក់កណ្តាលឡើងឈើ គឺចាប់ពីចុងម្ខាងទៅចុងម្ខាងទៀត។ គាត់បានស្រោបស៊ុមនៅជាមួយនឹងមាស។
|
|
|
|
\v 34 គាត់បានធ្វើកងពីមាសដែរ គឺសម្រាប់ស៊ករនុក ហើយគាត់បានស្រោបរនុកនោះជាមួយនឹងមាសដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 35 លោកបេតសាលាលបានធ្វើវាំងននពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងជាមួយនឹងក្រណាត់ទាសឯកយ៉ាងស្អាត ដោយមានរចនារូបចេរូប៊ីមផង កិច្ចការទាំងនេះ ធ្វើឡើងពីជាងដែលមានស្នាដៃល្អ។
|
|
|
|
\v 36 គាត់បានធ្វើរនាំង ដែលមានសសរបួនពីឈើនាងនួន ហើយគាត់បានស្រោមសសរទាំងនោះជាមួយនឹងមាស។ គាត់បានធ្វើតម្ពក់សម្រាប់សសរ ហើយគាត់បានធ្វើជើងទ្របួនពីប្រាក់ដែរ។
|
|
|
|
\s5
|
|
|
|
\v 37 គាត់បានធ្វើរនាំងសម្រាប់ច្រកចូលត្រសាល។ ដែលមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ដោយប្រើក្រណាត់ទាសឯកយ៉ាងល្អ ព្រមទាំងប៉ាក់ផងដែរ។
|
|
|
|
\v 38 គាត់បានធ្វើរនាំងសសរប្រាំ ជាមួយនឹងតម្ពក់។ គាត់បានស្រោបនៅលើក្បាលរបស់វា និងគន្លឹះពីមាស។ ជើងទ្រទាំងប្រាំរបស់វាធ្វើពីលង្ហិន។
|
|
|
|
\s5
|
|
|
|
\c 37
|
|
|
|
\cl ជំពូក ៣៧
|
|
|
|
\p
|
|
|
|
\v 1 លោកបេតសាលាលធ្វើហិបពីឈើនាងនួន ដែលមានបណ្តោយពីហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ ព្រមទាំងកម្ពស់មួយហត្ថកន្លះដែរ។
|
|
|
|
\v 2 គាត់បានស្រោបវាដោយមាសសុទ្ធទាំងខាងក្រៅ និងខាងក្នុង ហើយក៏ធ្វើគែមមាសជុំវិញដែរ។
|
|
|
|
\v 3 គាត់បានសិតធ្វើកងមាសសម្រាប់ជើងវាទាំងបួន ជាមួយនឹងកងម្ខាងពីរ ហើយកងម្ខាងទៀតពីរទៀតដែរ។
|
|
|
|
\s5
|
|
|
|
\v 4 គាត់បានធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបវាជាមួយនឹងមាស។
|
|
|
|
\v 5 គាត់ដាក់ឈើស្នែងទៅក្នុងកងនៅចំហៀងហិតដើម្បីសែងហិប។
|
|
|
|
\v 6 គាត់បានធ្វេីទីសន្តោសប្រោសពីមាសសុទ្ធ។ ដែលមានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។
|
|
|
|
\s5
|
|
|
|
\v 7 លោកបេតសាលាលបានធ្វើចេរូប៊ីមពីរ ឆ្លាក់ធ្វើពីមាសសម្រាប់ចុងសងខាងនៃទីសន្តោសប្រោស។
|
|
|
|
\v 8 រូបចេរូប៊ីមមួយសម្រាប់ចុងទីសន្តោសប្រោសម្ខាង ហើយចេរូប៊ីមមួយទៀតសម្រាប់នៅខាងចុងទីសន្តោសប្រោសម្ខាងទៀត។ ពួកគេបានភ្ជាប់វាមកតែមួយចំណែកនៅលើទីសន្តោសប្រោស។
|
|
|
|
\v 9 រូបចេរូប៊ីមត្រដាសស្លាបរបស់ពួកគេទល់មុខគ្នា ហើយគ្រប់ពីលើទីសន្តោសប្រោសជាមួយនឹងស្រមោលពីលើហិប។ មុខរបស់ចេរូប៊ីមទល់មុខគ្នា ហើយបានសម្លឹងមើលទៅចំកណ្តាលទីសន្តោសប្រោស។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 លោកបេតសាលាលធ្វើតុពីឈើនាងនួន ដែលមានបណ្តោយពីហត្ថ និងទទឹងមួយហត្ថ ព្រមទាំងកម្ពស់មួយហត្ថកន្លះផង។
|
|
|
|
\v 11 គាត់បានស្រោបវាដោយមាសសុទ្ធ ហើយបានធ្វើគែមព័ទ្ធជុំវិញ។
|
|
|
|
\v 12 គាត់បានធ្វើស៊ុមព័ទ្ធជុំវិញ ដែលមានកម្ពស់មួយទះ ហើយធ្វើស៊ុមពីមាសព័ទ្ធជុំវិញដែរ។
|
|
|
|
\v 13 គាត់បានសិតកងបួនពីមាស ហើយភ្ជាប់កងនោះទៅនឹងជ្រុងទាំងបួន គឺនៅនឹងជើងរបស់វា។
|
|
|
|
\s5
|
|
|
|
\v 14 កងនោះបានភ្ជាប់ទៅនឹងស៊ុមដើម្បីផ្តល់ជាកន្លែងសម្រាប់ស៊កឈើស្នែង ដើម្បីសែងតុនោះ។
|
|
|
|
\v 15 គាត់បានធ្វើឈើស្នែងបួនពីឈើនាងនួន ហើយស្រោបវាដោយមាស ដើម្បីសែងតុនោះ។
|
|
|
|
\v 16 គាត់បានធ្វើគ្រឿងបរិក្ខារដែលដាក់នៅលើតុនោះ មានដូចជា ចាន ស្លាបព្រា និងចានគោម សម្រាប់ប្រើក្នុងពិធីថ្វាយតង្វាយ។ គាត់ធ្វើរបស់ទាំងអស់នោះពីមាសសុទ្ធ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 គាត់បានឆ្លាក់ធ្វើជើងចង្កៀងមួយពីមាសសុទ្ធ។ គាត់ធ្វើជើងចង្កៀងនោះជាមួយនឹងជើងទ្រ ព្រមទាំងដងផង។ មានពែង មែកនិងជើងទ្ររបស់វា ហើយផ្ការបស់វាត្រូវបានធ្វើឡើងតែមួយដុំ។
|
|
|
|
\v 18 មានមែកប្រាំមួយបែកចេញពីសងខាង ហើយម្ខាងនៃជើងចង្កៀងមានមែកបី ហើយម្ខាងទៀតមានមែកបីដែរ។
|
|
|
|
\v 19 មែកទីមួយមានពែងបី ធ្វើជារាងដូចជាផ្កាចំបក់ ដែលមានស្រទាប់ទ្រ និងផ្កាមួយ ហើយពែងបីទៀតក៏មានរាងដូចផ្លែចំបក់ដែលនៅមែកម្ខាងទៀត ដែលមានស្រទាប់ និងផ្កាមួយ។ មែកទាំងប្រាំមួយមានរាងដូចគ្នា បែកមែកចេញពីជើងចង្កៀង។
|
|
|
|
\s5
|
|
|
|
\v 20 នៅលើជើងចង្កៀងនោះ ផ្នែកកណ្តាល មានពែងបួនធ្វើរាងដូចជាផ្លែចំបក់ មានស្លឹកទ្រ ហើយនិងផ្កាផង។
|
|
|
|
\v 21 មានក្រោមជើងទ្រស្លឹក គូដំបូងរបស់មែក ធ្វើឡើងជាមួយដុំ ហើយជើងទ្រស្លឹក គូទីពីររបស់មែងក៏ធ្វើឡើងជាមួយដុំដែរ។ ហើយជើងទ្រស្លឹកផ្សេងៗទៀតដែលនៅក្រោមជើងទ្រស្លឹក គូទីបី ក៏ធ្វើឡើងជាមួយដុំដែរ។ មែងទាំងប្រាំមួយធ្វើរាងដូចៗគ្នាទាំងអស់ មានមែកបែកចេញពីជើងចង្កៀង។
|
|
|
|
\v 22 ជើងទ្រ និងមែករបស់វាទាំងអស់ ធ្វើឡើងតែមួយដុំ គឺធ្វើពីមាសសុទ្ធមួយដុំគត់។
|
|
|
|
\s5
|
|
|
|
\v 23 លោកបេតសាលាលធ្វើជើងចង្កៀង និងចង្កៀងទាំងប្រាំពីរ និងប្រឆេះ និងថាសពីមាសសុទ្ធ។
|
|
|
|
\v 24 គាត់ធ្វើចង្កៀង ហើយនិងសម្ភាររបស់វា សម្រាប់គោះកម្ទេចពីមាសសុទ្ធដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 25 លោកបេតសាលាលធ្វើកន្លែងថ្វាយគ្រឿងក្រអូប។ គាត់បានធ្វើវាពីឈើងនាងនួន។ បណ្តោយរបស់វាមានប្រវែងមួយហត្ថ និងទទឹងរបស់វាមានប្រវែងមួយហត្ថដែរ។ វាមានរាងបួនជ្រុង ហើយកម្ពស់របស់វាមានប្រវែងពីរហត្ថ។ ហើយស្នែងរបស់វាត្រូវបានធ្វើឡើងភ្ជាប់ជាបំណែកតែមួយ។
|
|
|
|
\v 26 គាត់បានស្រោបកន្លែងថ្វាយគ្រឿងក្រអូបនោះជាមួយនឹងមាសសុទ្ធ នៅពីលើ ពីចំហៀង និងនៅលើស្នែងរបស់វា។ គាត់ក៏បានស្រោបមាសនៅតាមគែមរបស់វាពីមាសដែរ។
|
|
|
|
\s5
|
|
|
|
\v 27 គាត់បានធ្វើកងពីមាសពីរ ដើម្បីភ្ជាប់វានៅក្រោមគែមទាំងសងខាងរបស់វា។ កងនោះសម្រាប់ស៊កឈើស្នែងដើម្បីសែងកន្លែងថ្វាយយញ្ញបូជា។
|
|
|
|
\v 28 គាត់បានធ្វើឈើស្នែងពីឈើនាងនួន ហើយគាត់បានស្រោបវាជាមួយនឹងមាស។
|
|
|
|
\v 29 គាត់បានធ្វើប្រេងចាក់ប្រេងតាំងបរិសុទ្ធ និងគ្រឿងក្រអូបបរិសុទ្ធ គឺជាកិច្ចការរបស់អ្នកធ្វើទឹកអប់។
|
|
|
|
\s5
|
|
|
|
\c 38
|
|
|
|
\cl ជំពូក ៣៨
|
|
|
|
\p
|
|
|
|
\v 1 លោកបេតសាលាលបានធ្វើកន្លែងថ្វាយតង្វាយដុតពីឈើនាងនួន។ វាមានប្រវែងប្រាំហត្ថ ហើយទទឹងប្រាំហត្ថដែរ មានរាងបួនជ្រុង ហើយមានកម្ពស់បីហត្ថ។
|
|
|
|
\v 2 គាត់ធ្វើស្នែងបួននៅជាប់នឹងជ្រុងទាំងបួនមានរាងដូចជាស្នែងគោ។ ស្នែងត្រូវបានធ្វើឡើងជាប់ជាមួយនឹងកន្លែងថ្វាយតង្វាយ ហើយគាត់បានស្រោបវាជាមួយនឹងលង្ហិន។
|
|
|
|
\v 3 គាត់ធ្វើគ្រឿងបរិក្ខារសម្រាប់កន្លែងថ្វាយតង្វាយមានដូចជា ឆ្នាំសម្រាប់កើបផេះ ប៉ែល អាងទឹក ផើង សម និងជើងក្រាន។ គាត់បានធ្វើគ្រឿងបរិក្ខាទាំងអស់នេះពីលង្ហិន។
|
|
|
|
\s5
|
|
|
|
\v 4 គាត់បានធ្វើប្រទាសសម្រាប់កន្លែងថ្វាយតង្វាយ ខ្ទាស់ក្រឡាគ្នាពីលង្ហិន ដើម្បីដាក់នៅក្រោមគែម នៅចំកណ្តាលនៃកន្លែងថ្វាយតង្វាយ។
|
|
|
|
\v 5 គាត់បានសិតធ្វើកងបួន ដាក់នៅតាមជ្រុងទាំងបួននៃប្រទាសលង្ហិន ដើម្បីស៊កឈើស្នែង។
|
|
|
|
\s5
|
|
|
|
\v 6 លោកបេតសាលាលបានធ្វើឈើស្នែងពីឈើនាងនួន ហើយស្រោបវាជាមួយនឹងលង្ហិន។
|
|
|
|
\v 7 គាត់បានដាក់ឈើស្នែងនៅសងខាងនៃកន្លែងថ្វាយតង្វាយ ដើម្បីសែងវា។ គាត់បានធ្វើកន្លែងតង្វាយពីក្តារដែលមានប្រហោងកណ្តាល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 លោកបេតសាលាលធ្វេីអាងទឹកធំមួយពីលង្ហិន កំណល់ពីលង្ហិន។ គាត់បានធ្វើអាងទឹកចេញពីកញ្ចក់ដែលជាកម្មសិទ្ធិរបស់ស្រីៗដែលបម្រើនៅត្រង់ច្រកចូលត្រសាលនៃការជួបជុំ។
|
|
|
|
\s5
|
|
|
|
\v 9 គាត់ក៏បានធ្វើទីលាន។ ដែលមានរនាំងព័ទ្ធជុំវិញពីភាគខាងត្បូងនៃទីលានដែលធ្វើពីក្រណាត់ទេសឯកយ៉ាងល្អ ប្រវែងមួយរយហត្ថ។
|
|
|
|
\v 10 ហើយរនាំនោះមានសសរម្ភៃជាមួយនឹងជើងទ្រលង្ហិន។ មានតម្ពក់ភ្ជាប់សសរ និងគន្លឹះធ្វើពីប្រាក់។
|
|
|
|
\s5
|
|
|
|
\v 11 នៅប៉ែកខាងជើងក៏ដូចគ្នាដែរ មានរនាំងប្រវែងមួយរយហត្ថ ជាមួយនឹងសសរម្ភៃ និងជើងទ្រលង្ហិនម្ភៃដែរ តម្ពក់ភ្ជាប់សសរ និងកន្លឹះធ្វើពីប្រាក់។
|
|
|
|
\v 12 រនាំងនៅប៉ែកខាងលិចមានប្រវែងហាសិបហត្ថ និងមានសសរ និងជើងទ្រដប់។ ទម្ពក់ និងគន្លឹះសសរធ្វើពីប្រាក់។
|
|
|
|
\s5
|
|
|
|
\v 13 នៅក្នុងទីលាននៅប៉ែកខាងកើតក៏មានហាសិបហត្ថដូចគ្នាដែរ។
|
|
|
|
\v 14 រនាំងមួយចំហៀងនៃច្រកចូលមានប្រវែងដប់ប្រាំហត្ថ។ មានសសរបី និងជើងទ្របី។
|
|
|
|
\v 15 នៅប៉ែកម្ខាងទៀតនៃច្រកចូលទីលានក៏មានរនាំងប្រវែងដប់ប្រាំហត្ថដែរ ជាមួយនឹងសសរបី និងជើងទ្របី។
|
|
|
|
\v 16 រនាំងទាំងអស់នៅជុំវិញទីលានត្រូវបានធ្វើឡើងពីក្រណាត់ទេសឯកយ៉ាងស្អាត។
|
|
|
|
\s5
|
|
|
|
\v 17 ជើងទ្រសម្រាប់សសរធ្វើពីលង្ហិន។ តម្ពក់ និងគន្លឹះធ្វើឡើងពីប្រាក់ ហើយស្រោបពីលើសសរនោះក៏ធ្វើពីប្រាក់ដែរ។ សសរទីលានទាំងអស់ត្រូវបានស្រោបឡើងដោយប្រាក់ដែរ។
|
|
|
|
\v 18 វាំងនននៅច្រកចូលទីលានមានប្រវែងម្ភៃហត្ថ។ វាំងននត្រូវបានធ្វើឡើងដោយក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមវេញជាមួយនឹងអំបោះខ្លូតទេស ហើយមានប្រវែងម្ភៃហត្ថ។
|
|
|
|
\v 19 មានទទឹងម្ភៃហត្ថ និងកម្ពស់ប្រាំហត្ថ ដូចវាំងនននៅទីលានដែរ។ មានជើងទ្រពីលង្ហិន ហើយតម្ពក់ពីប្រាក់។ គម្របពីលើ និងតម្ពក់របស់វាធ្វើពីប្រាក់។
|
|
|
|
\v 20 ចម្រឹងសម្រាប់ព្រះពន្លា និងទីលានទាំងអស់ធ្វើពីលង្ហិន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 នេះគឺជាបញ្ជីសារពើភ័ណ្ឌរបស់ព្រះពន្លា និងច្បាប់របស់ព្រះពន្លានៃសម្ពន្ធមេត្រី យោងទៅតាមសេចក្តីណែនាំរបស់លោកម៉ូសេ។ វាគឺជាកិច្ចការរបស់ពួកលេវីនៅក្រោមការដឹកនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។
|
|
|
|
\v 22 លោកបេតសាលាល គឺជាកូនរបស់លោកយូរី ត្រូវជាចៅរបស់លោកហ៊ើរ មកពីកុលសម្ព័ន្ធយូដា បានធ្វើតាមអ្វីៗដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
|
|
|
|
\v 23 លោកអូហូលីអាប់ ជាកូនលោកអហ៊ីសាម៉ាក់ មកពីកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការលោកបេតសាលាល ជាជាងចម្លាក់ គឺជាជាងដែលមានជំនាញ និងអ្នកប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ធ្វើពីក្រណាត់ទេសឯកយ៉ាងស្អាត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 24 មាសទាំងអស់ដែលប្រើសម្រាប់គម្រោង នៅគ្រប់ទាំងកិច្ចការដែលពាក់ពាន់នឹងទីបរិសុទ្ធ មាសដែលបានមកពីតង្វាយគ្រវី មានចំនួន ម្ភៃប្រាំបួនហាប និង៧៣០ សេកែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ។
|
|
|
|
\v 25 ចំណែក ប្រាក់ដែលបានទទួលពីសហគមន៍មានទម្ងន់មួយរយហាប និង១៧៧៥សេកែលតាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ។
|
|
|
|
\v 26 ឬម្នាក់បង់ប្រាំកាក់ ស្មើនឹងកន្លះសេគែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ។ តួលេខនេះបានទទួលពីប្រជាជនគ្រប់រូបដែលបានធ្វើជំរឿន ចាប់តាំងពីអាយុម្ភៃឆ្នាំ និងឡើងទៅមានចំនួនទាំងអស់ ៦០៣, ៥៥០នាក់។
|
|
|
|
\s5
|
|
|
|
\v 27 ប្រាក់ចំនួនមួយរយហាបត្រូវបានសិតធ្វើជាទីបរិសុទ្ធ ហើយនិងជើងទ្រវាំងនន ជើងទ្រមួយរយ ប្រាក់មួយហាបសម្រាប់ជើងទ្រមួយ។
|
|
|
|
\v 28 ប្រាក់នៅសល់មានចំនួន ១, ៧៧៥ សេកែល លោកបេតសេលាល ធ្វើតម្ពក់សម្រាប់សសរ ស្រោបពីលើសសរ ហើយធ្វើគន្លឹះទាំងប៉ុន្មានសម្រាប់សសរដែរ។
|
|
|
|
\v 29 ចំណែក លង្ហិនដែលបានមកពីការថ្វាយតង្វាយគ្រវីមានទម្ងន់ចិតសិបហាប និង២, ៤០០សេគែល។
|
|
|
|
\s5
|
|
|
|
\v 30 ជាមួយនឹងលង្ហិននេះ គាត់បានថ្វើជើងទ្រសម្រាប់ច្រកចូលទៅក្នុងត្រសាលប្រជុំ កន្លែងថ្វាយតង្វាយពីលង្ហិន និងគ្រឿងបរិក្ខារសម្រាប់កន្លែងថ្វាយតង្វាយ
|
|
|
|
\v 31 ជើងទ្រសម្រាប់ទីលាន ជើងទ្រសម្រាប់ទីលានច្រកចូល ចម្រឹងរបស់ព្រះពន្លា និងចម្រឹងរបស់ទីលានទាំងអស់។
|
|
|
|
\s5
|
|
|
|
\c 39
|
|
|
|
\cl ជំពូក ៣៩
|
|
|
|
\p
|
|
|
|
\v 1 ជាមួយក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ ពណ៌ក្រហម គេធ្វើសម្លៀកបំពាក់ដោយត្បាយយ៉ាងស្អាត សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ។ ពួកគេបានធ្វើសម្លៀកបំពាក់ឲ្យលោកអ៊ើរ៉ុន សម្រាប់ទីបរិសុទ្ធ ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 បេតសាលាលបានធ្វើអាវអេផូដពីមាស ពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម និងក្រណាត់ទេសឯកត្បាយយ៉ាងល្អ។
|
|
|
|
\v 3 ពួកគេបានសិតមាសជាសន្លឹកៗ ហើយកាត់វាជាសរសៃយ៉ាងឆ្មា ដើម្បីធ្វើវាជាពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងក្រណាត់ទេសឯក ធ្វើពីជាងដែលមានស្នាដៃ។
|
|
|
|
\s5
|
|
|
|
\v 4 ពួកគេធ្វើខ្សែស្មាសម្រាប់ចងភ្ជាប់អាវអេផូដទាំងសងខាងបានជាប់គ្នាតែមួយ។
|
|
|
|
\v 5 ខ្សែក្រវាត់ក៏ដូចជាអាវអេផូដដែរ គឺធ្វើជាបំណែកតែមួយជាមួយនឹងអាវអេផូដ វេញជាមួយនឹងក្រណាត់ទេសឯកយ៉ាងល្អពណ៌មាស ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ពួកគេបានច្នៃត្បូងអូនីក្ស ដាំចុះក្នុងគ្រោងមាស ឆ្លាក់ដូចជាគេឆ្លាក់ត្រា ហើយបានចារឈ្មោះរបស់កូនចៅអ៊ីស្រាអែលទាំងដប់ពីរនៅក្នុងនោះ។
|
|
|
|
\v 7 លោកបេតសាលាលបានភ្ជាប់នៅលើខ្សែស្មារបស់អាវអេផូដ ជាត្បូងដើម្បីរំឭកដល់ព្រះអម្ចាស់នៃកូនចៅអ៊ីស្រាអែលទាំងដប់ពីរ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 គាត់បានធ្វើប្រដាប់ពាក់លើដើមទ្រូង តាមការរចនារបស់ជាងដែលមានស្នាដៃ ធ្វើតាមបែបដូចជាអាវអេផូដ។ គាត់បានធ្វើវាពីមាស ពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម និងពីក្រណាត់ពណ៌ទេសឯកយ៉ាងល្អ។
|
|
|
|
\v 9 វាមានរាងបួនជ្រុង។ ពួកគេបានអាវពាក់លើដើមទ្រូងជាពីរស្រទាប់។ បណ្តោយមួយចំអាម និងទទឹងមួយចំអាមដែរ។
|
|
|
|
\s5
|
|
|
|
\v 10 ពួកគេបានដាំត្បូងបួនជួរ។ ជួរទីមួយមានត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។
|
|
|
|
\v 11 ជួរទីពីរមានត្បូងទទឹមមួយគ្រាប់ ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។
|
|
|
|
\v 12 ជួរទីបីមានត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់។
|
|
|
|
\v 13 ជួរទីបួនមាន ត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងត្បូងមណីជោតិរសមួយគ្រាប់។ ត្បូងទាំងនេះត្រូវបានដាំនៅក្នុងគ្រោងមាស។
|
|
|
|
\s5
|
|
|
|
\v 14 ត្បូងទាំងនោះត្រូវបានរៀបតាមលំដាប់ឈ្មោះរបស់កូនចៅអ៊ីស្រាអែល។ ពួកគេធ្វើដូចជាឆ្លាក់ត្រា គឺចាឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនៅលើត្បូងនោះ។
|
|
|
|
\v 15 នៅលើអាវសម្រាប់ពាក់លើដើមទ្រូង ពួកគេធ្វើខ្សែដូចខែពួរវេញចូលគ្នាពីមាសសុទ្ធ។
|
|
|
|
\v 16 ពួកគេធ្វើក្រចាប់មាសពីរ និងកងមាសពីរ ហើយពួកគេភ្ជាប់កងទាំងពីរនោះទៅនឹងជ្រុងទាំងពីររបស់ប្រដាប់ពាក់ដើមទ្រូង។
|
|
|
|
\s5
|
|
|
|
\v 17 ពួកគេបានវេញខ្សែមាសទាំងពីរទៅនឹងកងមាសទាំងពីរ នៅជ្រុងនៃអាវសម្រាប់ពាក់លើដើមទ្រូង។
|
|
|
|
\v 18 ពួកគេភ្ជាប់ចុងទាំងពីរនៃខ្សែដែលវេញនោះទៅនឹងក្រចាប់ទាំងពីរនោះ។ ពួកគេភ្ជាប់វាទៅនឹងគ្រោងមាសនៃខ្សែស្មារបស់អាវអេផូដខាងមុខ។
|
|
|
|
\s5
|
|
|
|
\v 19 ពួកគេធ្វើកងពីមាសពីរ ហើយដាក់កងនោះនៅលើជ្រុងទាំងទៀតរបស់អាវសម្រាប់ពាក់លើដើមទ្រូង គឺនៅលើគែមជិតទៅនឹងព្រំខាងក្នុង។
|
|
|
|
\v 20 ពួកគេបានធ្វើកងមាសពីរទៀត ហើយបានភ្ជាប់កងនោះទៅនឹងមុមរបស់ស្មាទីពីរនៃអាវអេផូដដែលនៅខាងមុខ។ ដេរភ្ជាប់វាទៅនឹងខ្សែក្រវាត់របស់អាវអេផូដ។
|
|
|
|
\s5
|
|
|
|
\v 21 ពួកគេចងប្រដាប់ពាក់លើដើមទ្រូងដោយចងខ្សែរបស់វាទៅនឹងក្រវិលរបស់អាវអេផូដជាមួយនឹងខ្សែពណ៌ខៀវ ដើម្បីឲ្យវាអាចភ្ជាប់ជាមួយខ្សែក្រវាតខាងលើអាវអេផូដ។ ធ្វើបែបនេះ ដើម្បីឲ្យប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំឲ្យរបូតចេញពីអាវអេផូដ។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 លោកបេតសាលាលបានធ្វើអាវវែងរបស់អាវអេផូដមួយ ដែលត្បាញដោយក្រណាត់ពណ៌ស្វាយសុទ្ធ។
|
|
|
|
\v 23 គេកាត់ចំហនៅចំកណ្តាលសម្រាប់ស៊កក្បាលចូល។ គេដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំឲ្យរហែក។
|
|
|
|
\v 24 នៅតាមជាយខាងក្រោម ពួកគេធ្វើផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមព្រមទាំងក្រណាត់ទេសឯកយ៉ាងស្អាត។
|
|
|
|
\s5
|
|
|
|
\v 25 ពួកគេធ្វើកណ្តឹងពីមាសសុទ្ធ ហើយពួកគេដាក់កណ្តឹងនៅចន្លោះ រូបផ្លែទទឹមនៅជុំវិញជាយអាវវែងខាងក្រោម នៅចន្លោះរូបផ្លែទទឹម កណ្តឹងមួយ និងរូបផ្លែទទឹមមួយ
|
|
|
|
\v 26 កណ្តឹងមួយរូបផ្លែទទឹមមួយ នៅលើជាងអាវវែងនោះ សម្រាប់លោកអ៊ើរ៉ុន ដើម្បីបម្រើ។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 27 ពួកគេធ្វើអាវធំពីក្រណាត់ទេសឯកសម្រាប់លោកអ៊ើរ៉ុន និងសម្រាប់កូនប្រុសៗរបស់គាត់។
|
|
|
|
\v 28 ពួកគេធ្វើឈ្នូតពីក្រណាត់ទេសឯក សម្រាប់លម្អចងក្បាលពីក្រណាត់ទេសឯក ព្រមទាំងខោស្នាប់ភ្លៅពីសំពត់ខ្លូតទេស។
|
|
|
|
\v 29 និងខ្សែក្រវាត់ពីក្រណាត់ទេសឯក និងពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ គឺជាកិច្ចការរបស់អ្នកប៉ាក់។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 30 ពួកគេធ្វើស្លាកពីមាសសុទ្ធនៃមកុដបរិសុទ្ធ ពួកគេឆ្លាក់នៅលើវា ដូចជាជាឆ្លាក់ត្រាមួយថា៖ «បរិសុទ្ធថ្វាយដល់ព្រះអម្ចាស់»។
|
|
|
|
\v 31 ពួកគេភ្ជាប់វាទៅនឹងឈ្នូតក្បាលមានខ្សែពណ៌ខៀវ នៅពីលើឈ្នូតក្បាលនោះ។ ធ្វើបែបនេះ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 32 ដូច្នេះ កិច្ចការនៅលើព្រះពន្លា គឺត្រសាលនៃការប្រជុំត្រូវបានបញ្ចប់។ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់យ៉ាង។ ពួកគេធ្វើតាមសេចក្តីបង្គាប់ទាំងអស់ដែលព្រះអម្ចាស់បានដល់លោកម៉ូសេ។
|
|
|
|
\v 33 ពួកគេបានយកព្រះពន្លាមកឯលោកម៉ូសេ គឺត្រសាល និងគ្រឿងបរិក្ខាររបស់វាទាំងអស់ ទាំងតម្ពក់ ស៊ុម រនុក សសរ និងជើងទ្ររបស់វា
|
|
|
|
\v 34 គម្របធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងគម្របពីស្បែកផ្សោត ព្រមទាំងវាំងននសម្រាប់ឃាំង
|
|
|
|
\v 35 ហឹបនៃទីបន្ទាល់ រួមទាំងឈើស្នែងនិងទីសន្តោសប្រោស។
|
|
|
|
\s5
|
|
|
|
\v 36 ពួកគេបានយកតុ និងគ្រឿងបរិក្ខាររបស់វា ព្រមទាំងនំប៉័ងដែលដាក់តាំង
|
|
|
|
\v 37 ជើងចង្កៀងដែលធ្វើពីមាសសុទ្ធ និងចង្កៀងរបស់វានៅតាមជួររបស់វា ព្រមទាំងគ្រឿងបរិក្ខាររបស់វា និងប្រេងសម្រាប់ចង្កៀង
|
|
|
|
\v 38 អាសនៈមាស ប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូប រនាំងសម្រាប់ច្រកចូលព្រះពន្លា
|
|
|
|
\v 39 អាសនៈលង្ហិន ជាមួយនឹងប្រទាសលង្ហិន ព្រមទាំងឈើស្នែងលង្ហិន និងគ្រឿងបរិក្ខារ និងអាងទឹកដ៏ធំមួយជាមួយនឹងជើងទ្ររបស់វាដែរ។
|
|
|
|
\s5
|
|
|
|
\v 40 ពួកគេបានយករនាំងសម្រាប់ទីលានជាមួយនឹងសសរ និងជើងទ្ររបស់វា ហើយវាំងននសម្រាប់ច្រកចូលទីលាន ខ្សែ ចម្រឹង និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា គឺត្រសាលនៃការជួបជុំ។
|
|
|
|
\v 41 ពួកគេបានយកសម្លៀកបំពាក់សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់លោកអ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ ដើម្បីឲ្យពួកគេបានបម្រើក្នុងមុខងារជាបូជាចារ្យ។
|
|
|
|
\s5
|
|
|
|
\v 42 ដូច្នេះហើយ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
|
|
|
\v 43 លោកម៉ូសេបានពិនិត្យកិច្ចការទាំងអស់ ហើយមើល៍ ពួកគេធ្វើវាបានសម្រេចហើយ ដូច ព្រះអម្ចាស់បានបង្គាប់មែន គឺពួកគេធ្វើបែបនោះឯង។ បន្ទាប់មក លោកម៉ូសេបានឲ្យពរដល់ពួកគេ។
|
|
|
|
\s5
|
|
|
|
\c 40
|
|
|
|
\cl ជំពូក ៤០
|
|
|
|
\p
|
|
|
|
\v 1 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
|
|
|
|
\v 2 «នៅថ្ងៃទីមួយនៃខែទីមួយរបស់ឆ្នាំថ្មី អ្នកត្រូវតម្លើងព្រះពន្លា គឺត្រសាលនៃការជួបជុំ។
|
|
|
|
\s5
|
|
|
|
\v 3 អ្នកត្រូវដាក់ហិបនៃទីបន្ទាល់នៅខាងក្នុង ហើយអ្នកត្រូវបាំងហឹបនោះនឹងវាំងនន។
|
|
|
|
\v 4 អ្នកត្រូវយកតុ ហើយរៀបចំរបស់របរឲ្យមានរប្រៀបរៀបរយ។ បន្ទាប់មក អ្នកត្រូវយកជើងចង្កៀង ហើយតម្លើងចង្កៀង។
|
|
|
|
\s5
|
|
|
|
\v 5 អ្នកត្រូវដាក់អាសនាមាសថ្វាយគ្រឿងក្រអូបនៅខាងមុខហឹបនៃទីបន្ទាល់ ហើយអ្នកត្រូវដាក់វាំងនននៅត្រង់ច្រកចូលទៅក្នុងព្រះពន្លាផង។
|
|
|
|
\v 6 អ្នកត្រូវាដាក់អាសនាថ្វាយតង្វាយដុតនៅខាងមុខច្រកចូលទៅក្នុងព្រះពន្លា គឺត្រសាលនៃការជួបជុំ។
|
|
|
|
\v 7 អ្នកត្រូវដាក់អាងទឹកធំនៅចន្លោះត្រសាលនៃការជួបជុំ និងអាសនា ហើយអ្នកត្រូវចាក់ទឹកចូលទៅក្នុងអាងនោះផង។
|
|
|
|
\s5
|
|
|
|
\v 8 អ្នកត្រូវតម្លើងទីលាននៅជុំវិញវា ហើយអ្នកត្រូវចងវាំងនននៅច្រកចូលទីលាន។
|
|
|
|
\v 9 អ្នកត្រូវយកប្រេងចាក់ប្រេងតាំង ហើយចាក់ទៅលើព្រះពន្លា និងអ្វីៗដែលនៅក្នុងព្រះពន្លានោះ។ អ្នកត្រូវចែកវាដោយឡែក ហើយគ្រឿងបរិក្ខារទាំងអស់សម្រាប់យើង នោះវានឹងបានបរិសុទ្ធ។
|
|
|
|
\v 10 អ្នកត្រូវចាក់ប្រេងលើកន្លែងថ្វាយតង្វាយដុត និងលើគ្រឿងបរិក្ខាររបស់វាទាំងអស់ដែរ។ អ្នកត្រូវញែកកន្លែងថ្វាយតង្វាយដុតសម្រាប់យើង ហើយវានឹងបានជាវិសុទ្ធសម្រាប់យើង។
|
|
|
|
\v 11 អ្នកត្រូវចាក់ប្រេងលើអាងលង្ហិន និងជើងទ្ររបស់វា ព្រមទាំងញែកវាដោយឡែកសម្រាប់យើង។
|
|
|
|
\s5
|
|
|
|
\v 12 អ្នកត្រូវនាំអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់មកកាន់ច្រកចូលត្រសាលនៃការជួបជុំ ហើយអ្នកត្រូវលាងពួកគេដោយទឹក។
|
|
|
|
\v 13 អ្នកត្រូវស្លៀកពាក់ឲ្យអ៊ើរ៉ុន ជាមួយនឹងសម្លៀកបំពាក់ដែលបានញែកដោយឡែកសម្រាប់យើង ចាក់ប្រេងលើគាត់ ហើយញែកគាត់ដោយឡែក ដើម្បីគាត់អាចបម្រើជាបូជាចារ្យរបស់យើង។
|
|
|
|
\s5
|
|
|
|
\v 14 អ្នកត្រូវនាំកូនប្រុសៗរបស់គាត់ ហើយស្លៀកពាក់ពួកគេជាមួយនឹងអាវធំ។
|
|
|
|
\v 15 អ្នកត្រូវចាក់ប្រេងពួកគេដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេអាចបម្រើយើងក្នុងមុខងារជាពួកបូជាចារ្យ។ ការចាក់ប្រេងតាំងលើពួកគេនេះ នឹងធ្វើឲ្យពួកគេក្លាយជាបូជាចារ្យជារៀងរហូតនៅក្នុងគ្រប់ជំនាន់របស់ពួកគេ»។
|
|
|
|
\v 16 នេះគឺជាអ្វីដែលលោកម៉ូសេបានធ្វើ គាត់បានធ្វើតាមអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់ដល់គាត់។ គាត់ធ្វើការទាំងនោះសម្រេចគ្រប់យ៉ាង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ដូច្នេះ ព្រះពន្លាត្រូវបានតម្លើងនៅថ្ងៃទីមួយនៃខែទីមួយនៅក្នុងឆ្នាំទីពីរ។
|
|
|
|
\v 18 លោកម៉ូសេបានតម្លើងព្រះពន្លា បានដាក់ជើងទ្ររបស់វាតាមកន្លែងរបស់វា បានតម្លើងស៊ុមភ្ជាប់ជាមួយនឹងរនុករបស់វា ហើយបានតម្លើងសសរ និងបង្គោលរបស់វា។
|
|
|
|
\v 19 គាត់បានត្រដាងគ្របពីលើព្រះពន្លា ហើយបានដាក់តង់ពីលើវា ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
|
|
|
|
\v 20 គាត់បានយកបន្ទះថ្មនៃសម្ពន្ធមេត្រី ហើយដាក់វាចូលទៅក្នុងហឹប។ គាត់ក៏បានដាក់ឈើស្នែងនៅលើហឹប និងលើទីសន្តោសប្រោសផងដែរ។
|
|
|
|
\s5
|
|
|
|
\v 21 គាត់បានយកហឹបចូលទៅក្នុងព្រះពន្លា។ គាត់បានតម្លើងវាំងននសម្រាប់វា ដើម្បីបាំងហឹបនៃទីបន្ទាល់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
|
|
|
|
\v 22 គាត់បានដាក់ទុកនៅក្នុងត្រសាលនៃការជួបជុំ នៅប៉ែកខាងជើងនៃព្រះពន្លា ខាងក្រៅវាំងនន។
|
|
|
|
\v 23 គាត់បានដាក់នំប៉័ងតាមលំដាប់ នៅចំពោះព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
|
|
|
|
\s5
|
|
|
|
\v 24 គាត់បានដាក់ជើងចង្កៀងចូលទៅក្នុងត្រសាលនៃការជួបជុំ ទល់មុខនឹងតុ នៅប៉ែកខាងត្បូងនៃព្រះពន្លា។
|
|
|
|
\v 25 គាត់បានអុជចង្កៀងនៅចំពោះព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
|
|
|
|
\s5
|
|
|
|
\v 26 គាត់បានដាក់អាសនាមាសថ្វាយគ្រឿងក្រអូបទៅក្នុងត្រសាលនៃការជួបជុំនៅខាងមុខវាំងនន។
|
|
|
|
\v 27 គាត់បានដុតគ្រឿងក្រអូបនៅលើវា ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។
|
|
|
|
\s5
|
|
|
|
\v 28 គាត់បានបាំងវាំងនននៅត្រង់ច្រកចូលព្រះពន្លា។
|
|
|
|
\v 29 គាត់បានដាក់កន្លែងថ្វាយតង្វាយដុតនៅត្រង់ច្រកចូលទៅក្នុងព្រះពន្លា គឺត្រសាលនៃការជួបជុំ។ គាត់បានថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើវា ដូច ព្រះអម្ចាស់បានបង្គាប់ដល់គាត់។
|
|
|
|
\v 30 គាត់បានដាក់អាងទឹក នៅចន្លោះត្រសាលនៃការប្រជុំ និងកន្លែងថ្វាយតង្វាយ ហើយគាត់បានចាក់ទឹកចូលទៅក្នុងអាងនោះសម្រាប់លាង។
|
|
|
|
\s5
|
|
|
|
\v 31 លោកម៉ូសេ លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់បានលាងដៃរបស់ពួកគេ ហើយនិងជើងរបស់ពួកគេពីអាងទឹកនោះ។
|
|
|
|
\v 32 នៅពេលពួកគេចូលទៅត្រសាលនៃការប្រជុំ និងនៅពេលពួកគេឡើងទៅកន្លែងថ្វាយតង្វាយនោះ។ ពួកគេត្រូវលាងសម្អាត ដូច ព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។
|
|
|
|
\v 33 លោកម៉ូសេបានតម្លើងទីលាននៅជុំវិញព្រះពន្លា និងកន្លែងថ្វាយតង្វាយ។ គាត់បានតម្លើងវាំងនននៅច្រកចូលទីលាន។ លោកម៉ូសេបានធ្វើការចប់សព្វគ្រប់បែបនេះឯង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 34 បន្ទាប់មក មានពពកគ្របពីលើត្រសាលនៃការជួបជុំនោះ ហើយសិរីល្អរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។
|
|
|
|
\v 35 លោកម៉ូសេមិនអាចចូលទៅក្នុងត្រសាលនៃការជួបជុំបានទេ ដោយសារពពកគ្របពីលើវា ហើយដោយសារសិរីល្អរបស់ព្រះអម្ចាស់សិ្ថតនៅពេញព្រះពន្លា។
|
|
|
|
\s5
|
|
|
|
\v 36 នៅពេលណាពពកឡើងផុតពីលើព្រះពន្លា ប្រជាជនអ៊ីស្រាអែលនាំគ្នាចេញដំណើរ។
|
|
|
|
\v 37 ប៉ុន្តែ ប្រសិនបើ ពពកមិនឡើងផុតពីព្រះពន្លាទេ ប្រជាជនអ៊ីស្រាអែលមិនចេញដំណើរទេ។ ពួកគេនៅរហូតដល់ថ្ងៃដែលពពកឡើងផុត។
|
|
|
|
\v 38 ដ្បិត ពពករបស់ព្រះអម្ចាស់ស្ថិតនៅពីលើព្រះពន្លានៅពេលថ្ងៃ ហើយភ្លើងនៅពីលើវានៅពេលយប់ ដើម្បីបំភ្លឺប្រជាជនអ៊ីស្រាអែលនៅក្នុងការធ្វើដំណើររបស់ពួកគេ។
|