2021-03-15 15:25:38 +00:00
|
|
|
\id TIT
|
|
|
|
\ide UTF-8
|
|
|
|
\h ទីតុស
|
|
|
|
\toc1 ទីតុស
|
|
|
|
\toc2 ទីតុស
|
|
|
|
\toc3 tit
|
|
|
|
\mt ទីតុស
|
|
|
|
\s5
|
|
|
|
\c 1
|
|
|
|
\cl ជំពូក ១
|
|
|
|
\p
|
|
|
|
\v 1 ខ្ញុំ ប៉ូលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត ដោយសារជំនឿបានក្លាយជាប្រជារាស្រ្ត ដែលព្រះជាម្ចាស់បានជ្រើសរើស និងស្គាល់សេចក្ដីពិត និងជាអ្នកដែលព្រមទទួលការគោគោរពប្រតិបត្តិដល់ព្រះអង្គ
|
|
|
|
\v 2 ដោយជឿជាក់ថា នឹងទទួលជីវិតអស់កល្បជានិច្ច ហើយព្រះអង្គមិនកុហកសោះឡើយ និងបានសន្យាតាំងពីមុនកាលសម័យទាំងអស់។
|
|
|
|
\v 3 នៅពេលកំណត់ ព្រះអង្គបានបើកសម្តែងព្រះបន្ទូលរបស់ព្រះអង្គ គឺថាព្រះអង្គបានទុកព្រះហឫទ័យលើខ្ញុំ ដើម្បីក្លាយជាអ្នកប្រកាសដំណឹងល្អ។ ខ្ញុំបានធ្វើការនេះតាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 ជូនចំពោះលោកទីតុសជាកូនដ៏ពិតនៅក្នុងជំនឿរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្ត។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 តាមរយៈគោលបំណងនេះ ខ្ញុំបានទុកអ្នករាល់គា្នឲ្យនៅលើកោះក្រែត ដើម្បីឲ្យអ្នកបានរៀបចំសណ្តាប់ធ្នាប់ ដែលមិនទាន់បានរៀបរយនៅឡើយ និងតែងតាំងពួកចាស់ទុំនៅតាមក្រុងទាំងអស់ ដូចដែលខ្ញុំបានបង្គាប់អ្នករួចហើយ។
|
|
|
|
\s5
|
|
|
|
\v 6 ចាស់ទុំត្រូវតែជាអ្នកដែលគ្មានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកដែលមានជំនឿ ហើយគ្មាននរណាចោទប្រកាន់ថាជាមនុស្សទុច្ចរិត និងគ្មានសីលធម៌នោះទេ។
|
|
|
|
\v 7 ជាការចាំបាច់ណាស់សម្រាប់អ្នកមើលការខុសត្រូវ ក្នុងនាមអ្នកគ្រប់គ្រងដំណាក់របស់ព្រះជាម្ចាស់ ត្រូវតែជាមនុស្សដែលគ្មានកំហុស។ គាត់មិនត្រូវវាយប្ញកក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬជាមនុស្សលោភលន់ឡើយ។
|
|
|
|
\s5
|
|
|
|
\v 8 ផ្ទុយទៅវិញ គាត់គួរតែជាមនុស្សចៅរ៉ៅរាក់ទាក់ ស្រឡាញ់ការល្អ។ គាត់ជាមនុស្សដឹងខុសត្រូវ សុចរិត បរិសុទ្ធ និងចេះគ្រប់គ្រងខ្លួនឯង។
|
|
|
|
\v 9 គាត់គួរតែប្រកាន់ភ្ជាប់តាមព្រះបន្ទូលដ៏ពិត ដែលបានបង្រៀនរួចហើយ ដូច្នេះហើយ គាត់អាចមានសមត្ថភាពលើកទឹកចិត្តអ្នកដ៏ទៃ តាមសេចក្តីបង្រៀនត្រឹមត្រូវ និងអាចកែតម្រង់អ្នកដែលជំទាស់នឹងគាត់វិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ដ្បិត មនុស្សជាច្រើនជាអ្នកបះបោរ ជាពិសេសគឺអ្នកដែលបានកាត់ស្បែក រីឯពាក្យរបស់ពួកគេគឺឥតប្រយោជន៏ ពួកគេបោកបញ្ឆោតហើយដឹកនាំមនុស្សឲ្យដើរផ្លូវខុស។
|
|
|
|
\v 11 យើងចាំបាច់ត្រូវបញ្ឍប់ពួកគេ។ ពួកគេបង្រៀននូវអ្វីដែលមិនគប្បីបង្រៀន ដើម្បីយកកម្រៃដោយគ្មានភាពអៀនខ្មាស់ និងធ្វើឲ្យមានការបែកបាក់ក្នុងគ្រួសារជាច្រើន ។
|
|
|
|
\s5
|
|
|
|
\v 12 មានម្នាក់នៅក្នុងចំណោមមពួកគេ ដែលជាព្យាការីបានពោលថា៖ «អ្នកស្រុកក្រែតសុទ្ធតែជាអ្នកកុហក ហើយជាមនុស្សអាក្រក់ជាសត្វតិរច្ឆាន និងជាមនុស្សកម្ជិលដែលល្មោភសុី។
|
|
|
|
\v 13 ពាក្យនេះពិតណាស់ ដូច្នេះហើយ ត្រូវកែតម្រូវពួកគេយ៉ាងតឹងរឹង ដើម្បីឲ្យពួកគេមានជំនឿកាន់តែរឹងមាំឡើង។
|
|
|
|
\s5
|
|
|
|
\v 14 កុំឲ្យជាប់ចិត្តនឹងរឿងព្រេងរបស់សាសន៍យូដា ឬបទបញ្ជារបស់ពួកអ្នកដែលបោកបញ្ឆោតពីសេចក្តីពិត។
|
|
|
|
\s5
|
|
|
|
\v 15 ចំពោះអ្នកដែលបរិសុទ្ធ នោះអ្វីៗសុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មងនិងមិនជឿ នោះអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់ពួកគេសុទ្ធតែសៅហ្មង។
|
|
|
|
\v 16 ពួកគេអះអាងថា គេស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ ពួកគេបែរជាបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្តរបស់ពួកគេទៅវិញ។ ពួកគេសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយជាមនុស្សដែលមិនស្ដាប់បង្គាប់ និងមិនអាចប្រព្រឹត្តអំពេើល្អបានឡើយ។
|
|
|
|
\s5
|
|
|
|
\c 2
|
|
|
|
\cl ជំពូក ២
|
|
|
|
\p
|
|
|
|
\v 1 ប៉ុន្តែចំពោះអ្នកវិញ ត្រូវនិយាយតែណាដែលស្របតាមសេចក្ដីបង្រៀនដ៏ស្មោះត្រង់។
|
|
|
|
\v 2 ពួកបុរសវ័យចំណាស់ ត្រូវតែជាមនុស្សស្លូតបូត មានភាពថ្លៃថ្នូរ មានសុភវិនិច្ឆ័យ មានជំនឿស្អាតស្អំ មានសេចក្ដីស្រឡាញ់ និងចេះស៊ូទ្រាំ។
|
|
|
|
\s5
|
|
|
|
\v 3 ពួកស្រ្ដីវ័យចំណាស់ក៏ដូច្នេះដែរ ត្រូវតែមានកិរិយាមារយាទសម ជាអ្នកដែលគេគោរព មិននិយាយដើមគេ មិនចំណូលស្រា និងគួរតែបង្រៀននូវសេចក្តីល្អៗវិញ។
|
|
|
|
\v 4 ដើម្បីជួយអប់រំស្រ្តីៗដែលនៅក្មេង ឲ្យចេះស្រឡាញ់ស្វាមី និងកូនៗរបស់ខ្លួន។
|
|
|
|
\v 5 ពួកគេគួរតែអប់រំស្រ្តីទាំងនោះឲ្យមានចិត្តបរិសុទ្ធ ជាស្ត្រីមេផ្ទះដ៏ល្អ និងគោរពចុះចូលនឹងស្វាមីរបស់ពួកគេរៀងៗខ្លួន។ ធ្វើដូច្នេះ ដើម្បីកុំឲ្យនរណាម្នាក់ ប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។
|
|
|
|
\s5
|
|
|
|
\v 6 រីឯពួកយុវជនវិញ ចូលលើកទឹកចិត្តពួកគេឲ្យមានសុភវិនិច្ឆ័យគ្រប់កិច្ចការទាំងអស់។
|
|
|
|
\v 7 ចូរបង្ហាញ និងបង្រៀនអំពើល្អរបស់អ្នក ជាគំរូដល់គេ ដោយបង្ហាញពីភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូររបស់អ្នក។
|
|
|
|
\v 8 និយាយពាក្យសម្តីដែលល្អៗ ដោយមិនឲ្យគេរិះគន់បាន ដូច្នេះ អស់អ្នកដែលជំនាស់នឹងត្រូវអៀនខ្មាស់ ពីព្រោះគេគ្មានអ្វីនិយាយអាក្រក់ពីយើងបានឡើយ។
|
|
|
|
\s5
|
|
|
|
\v 9 ពួកអ្នកខ្ញុំបម្រើត្រូវស្តាប់បង្គាប់ម្ចាស់របស់ខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់។ ពួកគេត្រូវផ្គាប់ចិត្ត និងមិនត្រូវប្រកែកជាមួយម្ចាស់ឡើយ។
|
|
|
|
\v 10 ពួកគេមិនគួរលួចបន្លំម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបង្ហាញនូវជំនឿដ៏ល្អ ដើម្បីលើកកម្ពស់សេចក្ដីបង្រៀន អំពីព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះរបស់យើងក្នុងគ្រប់ការទាំងអស់។
|
|
|
|
\s5
|
|
|
|
\v 11 ព្រះគុណរបស់ព្រះជាម្ចាស់បានបើកសម្តែងទៅកាន់មនុស្សទាំងអស់។
|
|
|
|
\v 12 ហើយអប់រំយើងឲ្យលះចោលការមិនគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបដិសេធសេចក្តីបងប្រាថ្នាខាងសាច់ឈាម ដើម្បីអប់រំយើងឲ្យរស់នៅដោយសេចក្តីសុចរិត និងត្រឹមត្រូវដោយការគោរពកោតខ្លាចព្រះជាម្ចាស់ នៅក្នុងសម័យនេះ។
|
|
|
|
\v 13 ខណៈពេលដែលយើងរង់ចាំទទួលសេចក្តីសង្ឃឹមរបស់ពួកយើង ព្រះយេស៊ូគ្រិស្តជាព្រះដ៏ប្រសើរឧត្តមបំផុត និងជាព្រះសង្រ្គោះរបស់ពួកយើង ព្រះអង្គនឹងបើកសម្តែងសិរីរុងរឿងរបស់ព្រះអង្គ។
|
|
|
|
\s5
|
|
|
|
\v 14 ព្រះយេស៊ូបានលះបង់ព្រះជន្មព្រះអង្គជំនួសយើង ដើម្បីដោះយើងឲ្យរួចពីការរំលងច្បាប់ទាំងអស់ និងជម្រះយើងឲ្យបានវិសុទ្ធថ្វាយព្រះអង្គផ្ទាល់ និងជាប្រជារាស្រ្តដ៏វិសេស ដែលយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 ចូរនិយាយ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ចូរកែតម្រូវដោយប្រើសិទ្ធិអំណាចពេញទី។ កុំឲ្យនរណាម្នាក់មើលងាយអ្នកឡើយ។
|
|
|
|
\s5
|
|
|
|
\c 3
|
|
|
|
\cl ជំពូក ៣
|
|
|
|
\p
|
|
|
|
\v 1 ចូរដាស់តឿនដល់បងប្អូនឲ្យគោរពចុះចូលនឹងអាជ្ញាធរ រដ្ឋអំណាច ព្រមទាំងស្តាប់បង្គាប់ ដើម្បីប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។
|
|
|
|
\v 2 ចូរដាស់តឿនពួកគេកុំឲ្យមើលងាយនរណាម្នាក់ ហើយក៏កុំឲ្យពួកគេទាស់ប្រឆាំង តែចូរឲ្យគេមានចិត្តសប្បុរសនិងបង្ហាញពីចិត្តសុភាពរាបសាចំពោះមនុស្សទាំងអស់វិញ។
|
|
|
|
\s5
|
|
|
|
\v 3 កាលពីដើម ពួកយើងក៏ជាមនុស្សគិតខ្លី និងមិនស្តាប់បង្គាប់ដែរ។ យើងបានវង្វេង និងជាទាសករខាងឯសេចក្តីប៉ងប្រាថ្នា ព្រមទាំងភាពស្រើបស្រាលគ្រប់បែបយ៉ាងដែរ។ យើងបានរស់នៅក្នុងការអាក្រក់ និងច្រណែនឈ្នានីស។ យើងជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
|
|
|
|
\s5
|
|
|
|
\v 4 ប៉ុន្តែ នៅពេលសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះសង្រ្គោះរបស់យើង និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ចំពោះមនុស្សបានបើកសម្តែង
|
|
|
|
\v 5 ពុំមែនមកពីយើងបានប្រព្រឹត្តសេចក្តីសុចរិតនោះទេ គឺដោយសារព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គបានសង្រ្គោះយើង។ ព្រះអង្គបានសង្រ្គោះយើងតាមរយៈការលាងជម្រះឲ្យកើតជាថ្មី និងប្រទានជីវិតថ្មីតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។
|
|
|
|
\s5
|
|
|
|
\v 6 ព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងបរិបូរ មកលើយើងតាមរយៈព្រះយេស៊ូគ្រិស្តជាព្រះសង្រ្គោះរបស់យើង។
|
|
|
|
\v 7 ព្រះអង្គសង្រ្គោះយើង ដោយរាប់យើងជាសុចរិត តាមរយៈព្រះគុណរបស់ព្រះអង្គ ដូច្នេះយើងបានទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក ដោយសេចក្តីសង្ឃឹមរបស់យើង។
|
|
|
|
\s5
|
|
|
|
\v 8 ព្រះបន្ទូលនេះគួរឲ្យជឿទុកចិត្តបាន។ ខ្ញុំចង់ឲ្យអ្នកនិយាយពាក្យនេះ ដោយជឿជាក់ក្នុងចិត្តថា អស់អ្នកណាដែលទុកចិត្តលើព្រះជាម្ចាស់ នឹងមានចិត្តស្មោះសរប្រព្រឹត្តអំពើល្អដែលព្រះអង្គបានបង្គាប់។ សេចក្តីទាំងនេះជាការល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក។
|
|
|
|
\s5
|
|
|
|
\v 9 ចូរចៀសចេញពីការសួរដេញដោលដ៏ល្ងង់ខ្លៅ និងពីបញ្ជីវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីគម្ពីរវិន័យ ដ្បិតការទាំងអស់នេះជាការឥតប្រយោជន៍ និងឥតបានការអ្វីទាំងអស់។
|
|
|
|
\v 10 ចូរបដិសេធអ្នកណាដែលបង្ករការបែកបាក់គ្នា ក្នុងចំណោមអ្នករាល់គ្នា បន្ទាប់ពីការដាស់តឿនមួយម្តងពីរម្តងរួចហើយ បណ្តេញគេឲ្យចេញទៅ
|
|
|
|
\v 11 ដោយដឹងថាជនប្រភេទនេះបានផ្លាស់ប្តូរពីរការល្អ ហើយមកប្រព្រឹត្តអំពើបាបហើយគេនឹងដាក់ទោសខ្លួនឯង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ពេលខ្ញុំបានចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យទៅរកអ្នក ចូរប្រញាប់មករកខ្ញុំនៅទីក្រុងនីកូប៉ូល ជាកន្លែងខ្ញុំត្រូវស្នាក់នៅរដូវរងារ។
|
|
|
|
\v 13 ចូរខិតខំជួយលោកសេណាសជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខទៀត កុំឲ្យពួកគេខ្វះអ្វីឡើយ។
|
|
|
|
\s5
|
|
|
|
\v 14 ត្រូវឲ្យបងប្អូនយើងខិតខំធ្វើការល្អផង សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់ទាំងឡាយ ដើម្បីកុំឲ្យត្រឡប់ជាមនុស្សមិនបង្កើតផលឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 បងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំក៏ជម្រាបសួរមកអ្នកដែរ។ ចូរជម្រាបសួរដល់ពួកអ្នករួមជំនឿ ដែលស្រឡាញ់យើងផង។ សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណ។
|