2021-03-15 15:25:38 +00:00
|
|
|
\id 1SA
|
|
|
|
\ide UTF-8
|
|
|
|
\h ១ សាំយូអែល
|
|
|
|
\toc1 ១ សាំយូអែល
|
|
|
|
\toc2 ១ សាំយូអែល
|
|
|
|
\toc3 1sa
|
|
|
|
\mt ១ សាំយូអែល
|
|
|
|
\s5
|
|
|
|
\c 1
|
|
|
|
\cl ជំពូក ១
|
|
|
|
\p
|
|
|
|
\v 1 មានបុរសម្នាក់ដែលរស់នៅភូមិរ៉ាម៉ាថែម-សូភីម នៃតំបន់ភ្នំអេប្រាអ៊ីម គាត់ឈ្មោះលោកអែលកាណា ជាកូនប្រុសរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ និងជាចៅលួតរបស់លោកស៊ូភ ជាអ្នកកុលសម្ព័ន្ធអេប្រាអ៊ីម។
|
|
|
|
\v 2 លោកមានប្រពន្ធពីរនាក់ ប្រពន្ធទីមួយឈ្មោះនាងហាណា ហើយប្រពន្ធទីពីរឈ្មោះនាងពេនីណា។ នាងពេនីណាមានកូន តែនាងហាណាគ្មានកូនទេ។
|
|
|
|
\s5
|
|
|
|
\v 3 បុរសនេះបានចាកចេញពីក្រុងរបស់គាត់នៅឆ្នាំបន្ទាប់ ដើម្បីទៅថ្វាយបង្គំ និងថ្វាយតង្វាយដល់ព្រះអម្ចាស់នៃពួកពលបរិវានៅឯស៊ីឡូផង។ កាលនោះ លោកអេលីមានកូនប្រុសពីរនាក់ ម្នាក់ឈ្មោះហូបនី និងម្នាក់ទៀតឈ្មោះភីនេហាស ជាបូជាចារ្យរបស់ព្រះអម្ចាស់នៅទីនោះ។
|
|
|
|
\v 4 កាលថ្ងៃដែលលោកអែលកាណា ត្រូវថ្វាយដង្វាយរៀងរាល់ឆ្នាំបានមកដល់ ហើយលោកតែងឲ្យចំណែកនៃសាច់ខ្លះទៅនាងពីនេណា ភរិយារបស់គាត់ និងកូនប្រុសៗ និងកូនស្រីៗរបស់នាងផងដែរ។
|
|
|
|
\s5
|
|
|
|
\v 5 ចំណែកឯនាងហាណាវិញ លោកតែងឲ្យនាងទ្វេដង ពីព្រោះលោកស្រឡាញ់នាងហាណាជាង ថ្វីបើព្រះអម្ចាស់បានខ្ទប់ផ្ទៃនាងមិនឲ្យមានកូនក្តី។
|
|
|
|
\v 6 គូប្រជែងរបស់នាងបានបង្ករឿងនឹងនាងយ៉ាងខ្លាំងដើម្បីឲ្យនាងខឹង ដ្បិត ព្រះអម្ចាស់បានខ្ទប់ផ្ទៃនាងមិនឲ្យមានកូនបាន។
|
|
|
|
\s5
|
|
|
|
\v 7 រៀងរាល់ឆ្នាំនៅពេលនាងធ្វើដំណើរទៅព្រះដំណាក់នៃព្រះអម្ចាស់ជាមួយគ្រួសាររបស់នាង គូប្រជែងរបស់នាងតែងតែបង្ករឿងដាក់នាងជានិច្ច។ ហេតុដូច្នេះហើយ ទើបនាងយំ ហើយមិនទទួលទានអ្វីទាំងអស់។
|
2022-12-28 19:06:49 +00:00
|
|
|
\v 8 ឯលោកអែលកាណាជាប្តី តែងនិយាយទៅនាងថា ៖ «ហាណា ហេតុអ្វីអូនយំដូច្នេះ? ហេតុអ្វីអូនមិនទទួលទាន? ហេតុអ្វីបានជាចិត្តរបស់អូនមិនរីករាយ? តើបងមិនប្រសើរជាងអូនមានកូនប្រុសដប់នាក់ទេឬអី?»
|
2021-03-15 15:25:38 +00:00
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 ក្នុងឱកាសនោះ បន្ទាប់ពីទទួលទានអាហារ និងពិសាទឹកនៅឯសុីឡូរួច នាងហាណាក៏បានក្រោកឡើង។ លោកអេលីជា បូជាចារ្យកំពុងអង្គុយនៅកន្លែងរបស់គាត់ជិតមាត់ទ្វារចូលព្រះវិហារ របស់ព្រះអម្ចាស់នៅពេលនោះ។
|
|
|
|
\v 10 នាងតូចចិត្តយ៉ាងខ្លាំង ហើយនាងបានទូលអង្វរដល់ព្រះអម្ចាស់ទាំងទឹកភ្នែកហូរយ៉ាងជូរចត់។
|
|
|
|
\s5
|
|
|
|
\v 11 នាងបានស្បថដោយនិយាយថា៖ «ឱព្រះអម្ចាស់នៃពួកពលបរិវាអើយ បើព្រះអង្គទតមកខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ព្រះអង្គដែលកំពុងមានទុក្ខនេះ សូមព្រះអង្គនឹកដល់ខ្ញុំម្ចាស់ សូមកុំភ្លេចខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ប៉ុន្តែ សូមប្រទានកូនប្រុសមួយដល់ ខ្ញុំម្ចាស់វិញ នោះខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអម្ចាស់ដើម្បីបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់កូននោះនឹងមិនត្រូវកាត់ ឬកោរឡើយ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ខណៈនាងនៅតែទូលនៅចំពោះព្រះអម្ចាស់នៅឡើយ លោកអេលីបានសម្លឹងមើលមាត់របស់នាង។
|
|
|
|
\v 13 នាងហាណាបាននិយាយនៅក្នុងចិត្តរបស់នាង បបូរមាត់របស់នាងហើបតិចៗ ប៉ុន្តែ មិនឮសម្លេងឡើយ។ ហេតុដូច្នេះហើយ ទើបលោកអេលីបានគិតថា នាងស្រវឹង។
|
|
|
|
\v 14 លោកអេលីបានមានប្រសាសន៍ទៅនាងថា៖ «តើនាងនៅស្រវឹងដល់កាលណាទៀត? ចូរឈប់ផឹកស្រាទៅ»។
|
|
|
|
\s5
|
|
|
|
\v 15 នាងហាណាបានតបថា៖ «ទេ លោកម្ចាស់ នាងខ្ញុំជាស្ត្រីរងទុក្ខ។ នាងខ្ញុំមិនស្រវឹង ក៏ពុំបានសេពសុរាដែរ ប៉ុន្តែ ខ្ញុំគ្រាន់តែទូលថ្វាយព្រះអម្ចាស់នូវភាពតានតឹងនៃព្រលឹងនាងខ្ញុំប៉ុណ្ណោះ។
|
|
|
|
\v 16 សូមកុំគិតអ្វីអាក្រក់ចំពោះនាងខ្ញុំឡើយ នាងខ្ញុំបាននិយាយចេញពីកង្វល់ដ៏លើសលប់របស់នាងខ្ញុំចេញមកទេតើ»។
|
|
|
|
\s5
|
|
|
|
\v 17 ក្រោយមក លោកអេលីក៏បានឆ្លើយដោយនិយាយថា៖ «ចូរត្រឡប់ទៅវិញដោយសុខសាន្តចុះ សូមព្រះជាម្ចាស់នៃអុីស្រាអែលប្រទានតាមសំណូមពរដែលនាងបានទូលសុំពីព្រះអង្គចុះ»។
|
|
|
|
\v 18 រួចនាងតបថា៖ «សូមឲ្យនាងខ្ញុំទទួលក្តីមេត្តានៅចំពោះមុខលោកផងចុះ»។ បន្ទាប់មកនាងក៏ចេញទៅ ហើយទទួលទាន ទឹកមុខរបស់នាងស្រស់បស់ គ្មានទុក្ខព្រួយទៀតទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 ពួកគេបានក្រោកពីព្រឹកព្រលឹម ហើយបានថ្វាយបង្គំព្រះអម្ចាស់ រួចបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅឯរ៉ាម៉ា។ លោកអែលកាណា បានរួមរស់ជាមួយនាងហាណា ជាប្រពន្ធ ហើយព្រះអម្ចាស់ក៏បាននឹកចាំពីនាង។
|
|
|
|
\v 20 គ្រានោះក៏មកដល់ នាងហាណាបានមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ នាងបានហៅឈ្មោះកូននោះថា សាំយូអែល ដោយពោលថា៖ «ដោយព្រោះខ្ញុំបានទូលសុំកូននេះពីព្រះអម្ចាស់»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 ជាថ្មីម្តងទៀត លោកអែលកាណាព្រមទាំងអ្នកផ្ទះរបស់លោកបាន ធ្វើដំណើរទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាតង្វាយប្រចាំឆ្នាំ ហើយដើម្បីលាបំណន់របស់លោក។
|
|
|
|
\v 22 ប៉ុន្តែ នាងហាណាពុំបានទៅទេ ដោយនាងបានប្រាប់ទៅប្តីរបស់នាងថា៖ «ខ្ញុំនឹងមិនទៅទេ រហូតដល់កូននេះផ្តាច់ដោះសិន ទើបខ្ញុំយកកូនឡើងទៅដែរ ដូច្នេះ កូននេះនឹងបាននៅទីនោះជាមួយព្រះអម្ចាស់ជារៀងរហូត»។
|
|
|
|
\v 23 លោកអែលកាណាជាប្តីបានតបទៅនាងវិញថា៖ «ចូរធ្វើអ្វីដែលអូនគិតថាល្អចុះ។ ចូររង់ចាំរហូតដល់ផ្តាច់ដោះកូនចុះ ហើយសូមឲ្យព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏បាននៅ រួចមើលថែកូនប្រុសរបស់នាងរហូតដល់ផ្តាច់ដោះ។
|
|
|
|
\s5
|
|
|
|
\v 24 ពេលនាងបានផ្តាច់ដោះកូន នាងក៏បានយកកូននោះតាម រួមទាំងកូនគោឈ្មោល៣ខួបទៅជាមួយ និងអាហារមួយថាំង ស្រាទំពាំងបាយជូរមួួយដបផង។ រួចបានធ្វើដំណើរទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅឯស៊ីឡូ។ ពេលនោះកូននៅតូចនៅឡើយ។
|
|
|
|
\v 25 គេក៏បានយកកូនគោទៅសម្លាប់ ហើយយកកូននោះទៅជូនលោកអេលី។
|
|
|
|
\s5
|
|
|
|
\v 26 នាងបាននិយាយថា៖ «លោកម្ចាស់ ដូចលោកម្ចាស់នៅមានជីវិតនៅឡើយ គឺនាងខ្ញុំនេះហើយជាស្ត្រីដែលបានឈរជិតលោកហើយទូលអង្វរទៅព្រះអម្ចាស់។
|
|
|
|
\v 27 គឺទូលសុំកូននេះ ហើយព្រះអម្ចាស់បានប្រទានមកតាមពាក្យរបស់នាងខ្ញុំ
|
|
|
|
\v 28 ខ្ញុំក៏យកកូននេះមកឲ្យនៅជាមួយព្រះអម្ចាស់អស់មួយជីវិតដែរ»។ បន្ទាប់មក លោកក៏បានថ្វាយបង្គំព្រះអម្ចាស់នៅទីនោះ។
|
|
|
|
\s5
|
|
|
|
\c 2
|
|
|
|
\cl ជំពូក ២
|
|
|
|
\p
|
|
|
|
\v 1 នាងហាណាបានអធិស្ឋានដោយនិយាយថា៖ «ព្រះអម្ចាស់ធ្វើឲ្យដួងចិត្តខ្ញុំម្ចាស់មានអំណរក្រៃលែង។ ស្នែងរបស់ខ្ញុំម្ចាស់ត្រូវបានលើកតម្កើងក្នុងព្រះអម្ចាស់។ មាត់របស់ខ្ញុំម្ចាស់អាចបើកឡើងតទល់នឹងសត្រូវរបស់ខ្ញុំម្ចាស់ ពីព្រោះខ្ញុំម្ចាស់មានអំណរក្នុងសេចក្តីសង្គ្រោះរបស់ព្រះអង្គ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 គ្មាននរណាបរិសុទ្ធដូចព្រះអម្ចាស់ឡើយ គឺគ្មាននរណាដូចទ្រង់ឡើយ ហើយក៏គ្មានថ្មដាណាដូចព្រះជាម្ចាស់របស់យើងដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 ចូរកុំឲ្យមានអំនួតអួតបំបោងទៀតទៅ ក៏កុំពោលពាក្យក្រអឺតក្រទមចេញពីមាត់ផងដែរ។ ដ្បិត ព្រះអម្ចាស់គឺជាព្រះដែលជ្រាបគ្រប់ទាំងអស់ ហើយព្រះអង្គនឹងវាល់ទៅតាមអំពើដែលបានប្រព្រឹត្ត។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 ធ្នូរបស់អ្នកខ្លាំងពូកែព្រះអង្គនឹងកាច់បំបាក់ តែព្រះអង្គបំពាក់កម្លាំងដូចក្រវ៉ាត់ចង្កេះដល់អ្នកដែលភ្លាត់ដួលវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 អ្នកដែលធ្លាប់ឆ្អែតបែរជាខ្វះខាតស្វែងរកអាហារ រីឯអ្នកដែលឃ្លានវិញនឹងបានចម្អែតក្រពះ។ សូម្បី ស្ត្រីអារអាចសម្រាលបានកូនប្រាំពីរនាក់ ឯស្ត្រីដែលមានកូនជាច្រើន នឹងទៅជាស្លោកស្រពោនវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ព្រះអម្ចាស់ដកជីវិត ហើយព្រះអង្គក៏ជាអ្នកប្រទានជីវិតដែរ។ ព្រះអង្គយកគេទៅស្ថានមនុស្សស្លាប់ ហើយក៏ជាអ្នកលើកគេពីស្លាប់បានដែរ។
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ព្រះអម្ចាស់ធ្វើឲ្យអ្នកមានទៅជាក្ររហាម ហើយលើកអ្នកខ្វះខាតឲ្យទៅជាមាន។ ព្រះអង្គជាអ្នកបន្ទាប និងជាអ្នកដែលលើកគេឡើង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ព្រះអង្គលើកអ្នកទាល់ក្រចេញពីធូលីដី។ ព្រះអង្គលើកអ្នកក្រខ្សត់ពីគំនរផេះ ហើយដាក់ឲ្យគេអង្គុយជាមួយអ្នកមានអំណាច ព្រមទាំងគ្រងរាជ្យលើកន្លែងដ៏កិត្តិយសផង។ ដ្បិត សសរគ្រឹះផែនដីជារបស់ព្រះអម្ចាស់ ហើយព្រះអង្គបានតាំងពិភពលោកនៅលើគ្រឹះនេះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 ព្រះអង្គនឹងការពារជើងមនុស្សស្មោះត្រង់របស់ព្រះអង្គ ប៉ុន្តែ មនុស្សអាក្រក់នឹងត្រូវវេទនាក្នុងភពសូន្យសុង ពីព្រោះគ្មានអ្នកណាទទួលជ័យជម្នះដោយកម្លាំងបាយឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\q
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់នឹងត្រូវបែកជាចំណែកតូចៗ ដ្បិត ព្រះអង្គនឹងបញ្ជាឲ្យរន្ទះបាញ់ប្រឆាំងនឹងអ្នកទាំងនោះពីស្ថានសួគ៌។ ព្រះអម្ចាស់នឹងជំនុំជម្រះរហូតដល់ទីបញ្ចប់នៃផែនដី ព្រះអង្គនឹងប្រទានអំណាចដល់ស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 ក្រោយមកលោកអែលកាណាក៏បានត្រឡប់ទៅផ្ទះរបស់លោកនៅឯរ៉ាម៉ា។ ឯកុមារតូចបាននៅបម្រើព្រះអម្ចាស់ជាមួយនឹងលោកបូជាចារ្យអេលីនៅទីនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ពេលនេះកូនប្រុសៗរបស់លោកអេលីជាមនុស្សគ្មានបានការ។ ពួកគេពុំស្គាល់ព្រះអម្ចាស់ទេ។
|
|
|
|
\v 13 តាមទម្លាប់របស់ពួកបូជាចារ្យជាមួយប្រជាជនគឺដូច្នេះ នៅពេលមានអ្នកណា យកយញ្ញបូជាមកថ្វាយ បាវបម្រើរបស់បូជាចារ្យចូលមកទាំងមានសមមុខបីនៅនឹងដៃ ខណៈកំពុងចម្អិនសាច់នោះ។
|
|
|
|
\v 14 បាវនោះយកសមចាក់ក្នុងខ្ទះ ឆ្នាំង ថ្លាង ឬកំសៀវនោះ រួចចាក់សាច់នឹងសមយកទៅជាចំណែករបស់បូជាចារ្យទាំងអស់នោះ។ ពួកគេធ្វើដូច្នេះចំពោះជនជាតិអុីស្រាអែលដែលយកតង្វាយមកសុីឡូនោះគ្រប់ៗគ្នា។
|
|
|
|
\s5
|
|
|
|
\v 15 ការនោះកាន់តែអាក្រក់ឡើង គឺមុនពេលគេដុតខ្លាញ់ នោះបាវរបស់បូជាចារ្យបានចូលមក ហើយនិយាយទៅបុរសដែលកំពុងថ្វាយយញ្ញបូជាថា៖ «ចូរឲ្យសាច់ដែលត្រូវអាំងនោះមកបូជាចារ្យឯណេះ ព្រោះលោកនឹងមិនទទួលសាច់ដែលបានស្ងោររួចពីអ្នកទេ ប៉ុន្តែ លោកទទួលតែសាច់ឆៅប៉ុណ្ណោះ»។
|
|
|
|
\v 16 បើបុរសនោះនិយាយថា៖ «គេត្រូវតែដុតខ្លាញ់ជាមុនសិន រួចសូមលោកយកតាមចិត្តចុះ»។ នោះបាវរបស់បូជាចារ្យនឹងនិយាយថា៖ «ទេ ចូរឲ្យសាច់នោះមកយើងឥឡូវនេះ បើមិនដូច្នោះទេ យើងនឹងប្រើកម្លាំងបាយទាំងបង្ខំ»។
|
|
|
|
\v 17 អំពើបាបរបស់ពួកគេកាន់តែអាក្រក់ឡើងៗនៅចំពោះព្រះអម្ចាស់ ដោយពួកគេបានបន្ថោកតង្វាយរបស់ព្រះអម្ចាស់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 ឯកុមារសាំយូអែលបាននៅបម្រើព្រះអម្ចាស់ ដោយស្លៀកពាក់ក្រណាត់ទេសឯកជាមួយនឹងអាវអេផូដផង។
|
|
|
|
\v 19 រៀងរាល់ឆ្នាំម្តាយរបស់កុមារបានធ្វើរ៉ូបតូចឲ្យ គឺនៅពេលដែលនាងបានឡើងមកថ្វាយយញ្ញបូជាប្រចាំឆ្នាំជាមួយប្តីរបស់នាង។
|
|
|
|
\s5
|
|
|
|
\v 20 លោកអេលីបានឲ្យពរលោកអែលកាណា និងប្រពន្ធដោយប្រសាសន៍ថា៖ «សូមព្រះអម្ចាស់ប្រទានឲ្យអ្នកមានកូនថែមទៀតតាមរយៈស្ត្រីនេះ ពីព្រោះតែការទូលសូមរបស់នាងដែលបានធ្វើចំពោះព្រះអម្ចាស់»។ ក្រោយមក ពួកគេក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។
|
|
|
|
\v 21 ព្រះអម្ចាស់បានជួយនាងហាណាម្តងហើយម្តងទៀត នាងក៏មានផ្ទៃពោះថែមទៀត។ នាងបានបង្កើតកូនប្រុសបីនាក់ និងកូនស្រីពីរនាក់ទៀត។ ឯកុមារសាំយូអែលក៏បានចម្រើនវ័យនៅចំពោះព្រះអម្ចាស់ដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 ពេលនោះ លោកអេលីកាន់តែចាស់ គាត់បានឮអំពីទង្វើអាក្រក់របស់កូនៗគាត់ចំពោះជនជាតិអីុស្រាអែលទាំងអស់ ហើយនិងអំពើដែលពួកគេបានដេកជាមួយស្រីៗដែលបម្រើនៅឯច្រកទ្វារចូលទៅកាន់ព្រះពន្លា។
|
|
|
|
\v 23 គាត់បានមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ? យើងបានឮអំពើទាំងប៉ុន្មានដែលពួកឯងបានប្រព្រឹត្តពីមនុស្សទាំងអស់នេះ»។
|
|
|
|
\v 24 ទេ កូនអើយ អ្វីដែលយើងបានឮពីពួកឯងនោះ មិនល្អទេ។ ពួកឯងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់លែងស្តាប់តាមហើយ។
|
|
|
|
\s5
|
|
|
|
\v 25 «បើម្នាក់ប្រព្រឹត្តបាបចំពោះម្នាក់ទៀត នោះព្រះជាម្ចាស់នឹងជំនុំជម្រះឲ្យ ប៉ុន្តែ បើម្នាក់ប្រព្រឹត្តបាបប្រឆាំងនឹងព្រះអម្ចាស់វិញ តើនរណាជាអ្នករកខុសត្រូវឲ្យ?» ទោះយ៉ាងណា ពួកគេមិនស្តាប់តាមឪពុករបស់ពួកគេដែរ ពីព្រោះព្រះអម្ចាស់ចង់សម្លាប់ពួកគេហើយ។
|
|
|
|
\v 26 រីឯកុមារសាំយូអែលក៏បានចម្រើនវ័យ ហើយថែមទាំងបានគាប់ព្រះទ័យដល់ព្រះអម្ចាស់ និងចំពោះមនុស្សផងដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 27 មានមនុស្សរបស់ព្រះជាម្ចាស់បានចូលមកឯលោកអេលី ហើយមានប្រសាន៍ទៅគាត់ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ តើយើងមិនបានសម្តែងខ្លួនយើងដល់ដូនតារបស់ឯង ខណៈពួកគេស្ថិតនៅស្រុកអេសីុប ជាទាសកររបស់ស្តេចផារ៉ោនទេឬអី?
|
|
|
|
\v 28 យើងបានជ្រើសរើសឯងពីកុលសម្ព័ន្ធអីុស្រាអែលទាំងអស់ឲ្យធ្វើជាបូជាចារ្យរបស់យើង គឺឲ្យបម្រើអាសនារបស់យើង ហើយដុតគ្រឿងក្រអូប ទាំងពាក់អាវអេផូដនៅចំពោះមុខយើងផង។ យើងបានផ្តល់ចំណែកនៃយញ្ញបូជាទាំងអស់ដែលប្រជាជនអីុស្រាអែលបានយកមកឲ្យយើងជាមួយនឹងភ្លើងដល់ដូនតារបស់ឯង។
|
|
|
|
\s5
|
|
|
|
\v 29 ចុះហេតុដូចម្តេចបានជាឯងប្រមាថយញ្ញបូជា និងតង្វាយដែលយើងបានតម្រូវឲ្យមាននៅក្នុងដំណាក់របស់យើងដូច្នេះ? ហេតុអ្វីបានជាឯងលើកកូនប្រុសៗខ្ពស់ជាងយើង ដោយយកខ្លាញ់ និងចំណែកដ៏ល្អបំផុតនៃតង្វាយដែលប្រជាជនអីុស្រាអែលយកមកឲ្យយើងមកទុកខ្លួនឯង។
|
|
|
|
\v 30 នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អីុស្រាអែល យើងបានសន្យាថា គ្រួសាររបស់ឯង និងដូនតារបស់ឯងត្រូវដើរចំពោះយើងជារៀងរហូត។ ប៉ុន្តែ ពេលនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ យើងលុបចោលសេចក្តីសន្យានេះហើយ ព្រោះយើងផ្តល់កិត្តិយសដល់អស់អ្នកដែលគោរពយើង ប៉ុន្តែ អស់អ្នកណាដែលមិនគោរពយើង យើងនឹងឈប់នឹកនាអ្នកនោះវិញដែរ។
|
|
|
|
\s5
|
|
|
|
\v 31 មើល គ្រាមួយនឹងមកដល់ គឺយើងនឹងធ្វើឲ្យកម្លាំងរបស់ឯង និងគ្រួសារឯងថមថយ ហើយគ្រួសាររបស់ឯងក៏ត្រូវបន្ថយអាយុផងដែរ។
|
|
|
|
\v 32 ឯងនឹងឃើញតែសេចក្តីទុក្ខព្រួយនៅក្នុងដំណាក់របស់យើង។ អ្វីៗដែលល្អនឹងត្រូវប្រទានឲ្យដល់កូនចៅអុីស្រាអែល ឯគ្រួសាររបស់ឯងនឹងលែងមានមនុស្សចាស់ទៀតហើយ។
|
|
|
|
\v 33 អស់អ្នកដែលយើងមិនបានកាត់ចេញពីអាសនារបស់យើង យើងនឹងឲ្យភ្នែករបស់គេទៅជាអន់ គេនឹងជួបតែការបាក់ទឹកចិត្តនៅក្នុងជីវិត។ ឯកូនចៅដែលកើតមកទៀតក្នុងគ្រួសាររបស់ឯងនឹងត្រូវស្លាប់។
|
|
|
|
\s5
|
|
|
|
\v 34 នេះជាទីសម្គាល់សម្រាប់អ្នក គឺវានឹងកើតទៅលើកូនប្រុសទាំងពីររបស់ឯង គឺហូបនី និងភីនេហាស។ ពួកគេទាំងពីរនឹងស្លាប់ក្នុងថ្ងៃតែមួយ។
|
|
|
|
\v 35 ឯយើង យើងនឹងលើកបូជាចារ្យដ៏ស្មោះត្រង់មួយរូបសម្រាប់យើង គេនឹងធ្វើតាមអ្វីដែលមាននៅក្នុងចិត្ត និងព្រលឹងរបស់យើង។ យើងនឹងឲ្យគ្រួសាររបស់គេរឹងមាំ ហើយគេនឹងបម្រើដល់ស្តេចដែលយើងបានតាំងឡើងជារៀងរហូត។
|
|
|
|
\s5
|
|
|
|
\v 36 អ្នកណាដែលនៅមានជីវិតពីក្នុងគ្រួសាររបស់ឯងនឹងមកលត់ជង្គង់នៅមុខអ្នកនោះដើម្បីសុំប្រាក់ និងអាហារពីអ្នកនោះដោយនិយាយថា៖ «សូមទុកឲ្យខ្ញុំធ្វើជាបូជាចារ្យម្នាក់ ដូច្នេះ ខ្ញុំនឹងមានអាហារបរិភោគ»។
|
|
|
|
\s5
|
|
|
|
\c 3
|
|
|
|
\cl ជំពូក ៣
|
|
|
|
\p
|
|
|
|
\v 1 កុមារសាំយូអែលបានបម្រើព្រះអម្ចាស់ជិតលោកអេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូល ហើយក៏កម្របើកឲ្យព្យាការីឃើញនិមិត្តអ្វីដែរ។
|
|
|
|
\v 2 ពេលនោះ ភ្នែករបស់លោកអេលីចុះអន់ថយមើលមិនច្បាស់ទេ លោកបានសម្រាកនៅលើគ្រែរបស់លោក។
|
|
|
|
\v 3 ចង្កៀងរបស់ព្រះជាម្ចាស់មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលកំពុងគេងនៅក្នុងព្រះវិហារនៃព្រះអម្ចាស់ ជាកន្លែងដែលបានតម្កល់ហឹបរបស់ព្រះជាម្ចាស់។
|
|
|
|
\v 4 ព្រះអម្ចាស់បានហៅកុមារសាំយូអែល ហើយកុមារសាំយូអែលបានតបវិញថា៖ «បាទ»។
|
|
|
|
\s5
|
|
|
|
\v 5 កុមារសាំយូអែលក៏បានរត់ទៅឯលោកអេលីទាំងនិយាយថា៖ «បាទ ខ្ញុំមកដល់ហើយលោកតា»។ លោកអេលីបានមានប្រសាសន៍ថា៖ «តាមិនបានហៅឯងទេ ចូរទៅគេងវិញចុះ»។ រួចកុមារសាំយូអែលបានត្រឡប់ទៅគេងវិញ។
|
|
|
|
\v 6 ព្រះអម្ចាស់បានហៅម្តងទៀតថា៖ «សាំយូអែល»។ កុមារសាំយូអែលក៏បានក្រោកឡើងរត់ទៅរកលោកអេលីទាំងនិយាយថា៖ «បាទលោកតា ខ្ញុំមកដល់ហើយ»។ លោកអេលីបានឆ្លើយវិញថា៖ «យើងមិនបានហៅឯងទេ កូនប្រុសអើយ ចូរទៅគេងវិញចុះ»។
|
|
|
|
\s5
|
|
|
|
\v 7 ពេលនោះកុមារសាំយូអែលមិនធ្លាប់ជួបព្រះអម្ចាស់ទេ ហើយក៏មិនធ្លាប់ទទួលសារអ្វីពីព្រះអម្ចាស់បើកសម្តែងដល់ខ្លួនដែរ។
|
|
|
|
\v 8 ព្រះអម្ចាស់បានហៅកុមារសាំយូអែលជាលើកទីបី រួចកុមារសាំយូអែលក៏បានក្រោកឡើងម្តងទៀត ហើយរត់ទៅលោកអេលីដោយនិយាយថា៖ «បាទលោកតា ខ្ញុំមកដល់ហើយ»។ នោះលោកអេលីយល់ឃើញថា គឺព្រះអម្ចាស់បានហៅក្មេងប្រុសនេះហើយ។
|
|
|
|
\s5
|
|
|
|
\v 9 រួចលោកអេលីបានប្រាប់កុមារសាំយូអែលថា ចូរទៅគេងវិញចុះ បើមានឮសម្លេងហៅឯងម្តងទៀត ឯងត្រូវឆ្លើយថា៖ «ព្រះអម្ចាស់អើយ សូមមានព្រះបន្ទូលមក ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គកំពុងចាំស្តាប់ហើយ»។ ដូច្នេះ កុមារសាំយូអែលក៏បានវិលទៅគេងវិញនៅកន្លែងរបស់ខ្លួន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ព្រះអម្ចាស់ក៏បានយាងមកគង់នៅទីនោះ ព្រះអង្គបានហៅដូចលើកមុនៗថា៖ «សាំយូអែល សាំយូអែលអើយ»។ នោះ កុមារសាំយូអែលបានទូលតបវិញថា៖ «សូមមានព្រះបន្ទូលមក ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គកំពុងចាំស្តាប់ហើយ»។
|
|
|
|
\v 11 ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកុមារសាំយូអែលថា មើល យើងនឹងធ្វើឲ្យហេតុការណ៍ដ៏រន្ធត់មួយកើតឡើងនៅពេលដែលត្រចៀកគ្រប់គ្នាបានឮ។
|
|
|
|
\s5
|
|
|
|
\v 12 នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តទាស់នឹងអេលីតាមអ្វីគ្រប់យ៉ាងដែលយើងបាននិយាយអំពីក្រុមគ្រួសាររបស់គាត់ គឺតាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់។
|
|
|
|
\v 13 យើងធ្លាប់បានប្រាប់គាត់រួចហើយ ថាយើងនឹងជំនំុជម្រះគ្រួសាររបស់គាត់ គឺដោយសារអំពើបាបដែលគាត់បានដឹងច្បាស់រួចមកហើយ កូនប្រុសៗរបស់គាត់បាននាំបណ្តាសាមកដាក់លើខ្លួនឯង ហើយគាត់ក៏ពុំបានបញ្ឈប់ពួកគេទេ។
|
|
|
|
\v 14 ដោយព្រោះតែការនេះហើយ យើងបានស្បថចំពោះគ្រួសាររបស់អេលីថា បាបរបស់គ្រួសារគាត់នឹងមិនអាចអត់ឱនឲ្យដោយយញ្ញបូជា ឬដោយតង្វាយណាមួយបានឡើយ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 កុមារសាំយូអែលបានគេងលង់លក់រហូតដល់ព្រឹក បន្ទាប់មក ភ្ញាក់ឡើងកុមារបានបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ ប៉ុន្តែកុមារសាំយូអែល ខ្លាចមិនហ៊ាននិយាយប្រាប់លោកអេលីអំពីនិមិត្តដែលបានឃើញនោះទេ។
|
|
|
|
\v 16 ក្រោយមក លោកអេលីបានហៅកុមារសាំយូអែលហើយសួរថា៖ «សាំយូអែល កូនអើយ»។ កុមារសាំយូអែលក៏បានតបវិញថា៖ «បាទលោកតា»។
|
|
|
|
\s5
|
|
|
|
\v 17 គាត់បានសួរថា៖ «តើព្រះអង្គបានមានបន្ទូលអ្វីខ្លះមកឯង? កុំលាក់បាំងនឹងតាឲ្យសោះ។ បើឯងលាក់នឹងតានូវពាក្យណាមួយដែលព្រះអង្គបានមានបន្ទូលនឹងឯង សូមឲ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះឯងដូច្នោះ ហើយរឹតតែលើសនោះទៀតចុះ»។
|
|
|
|
\v 18 កុមារសាំយូអែលបានប្រាប់គាត់គ្រប់យ៉ាង គឺមិនលាក់បាំងអ្វីឡើយ។ លោកអេលីបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះ សូមឲ្យព្រះអង្គប្រព្រឹត្តតាមតែព្រះអង្គគាប់ព្រះហប្ញទ័យចុះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 សាំយូអែលបានចម្រើឡើង ហើយព្រះអង្គគង់ជាមួយ ទាំងធ្វើឲ្យសេចក្តីដែលបានថ្លែងទុកនោះកើតឡើងទាំងអស់។
|
|
|
|
\v 20 ជនជាតិអុីស្រាអែលទាំងអស់ ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា សុទ្ធតែបានដឹងថា សាំយូអែលគឺជាព្យាការីដែលព្រះអម្ចាស់បានរើសតាំង។
|
|
|
|
\v 21 ព្រះអម្ចាស់បានយាងមកនៅឯសុីឡូម្តងទៀត គឺព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គដល់លោកសាំយូអែលនៅឯងសុីឡូនោះ។
|
|
|
|
\s5
|
|
|
|
\c 4
|
|
|
|
\cl ជំពូក ៤
|
|
|
|
\p
|
|
|
|
\v 1 ព្រះបន្ទូលរបស់ព្រះតាមរយៈលោកសាំយូអែលបានទៅដល់អុីស្រាអែលទាំងអស់។ គ្រានោះ អុីស្រាអែលបានចេញទៅច្បាំងនឹងពួកជនជាតិភីលីស្ទីន។ ពួកគេបានបោះជំរំទ័ពនៅឯអេបេនអេសុើរ ហើយពួកជនជាតិភីលីស្ទីនក៏បោះជំរំទ័ពនៅឯអាផេកដែរ។
|
|
|
|
\v 2 ពួកភីលីស្ទីនបានរៀបជួរទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងអុីស្រាអែល។ ការប្រយុទ្ធគ្នាក៏កើតឡើង អុីស្រាអែលបានចាញ់ទ័ពភីលីស្ទីន ហើយបានបាត់បង់ជីវិតអស់បួនពាន់នាក់នៅឯសមរភូមិ។
|
|
|
|
\s5
|
|
|
|
\v 3 អ្នកដែលរួចពីស្លាប់បានមកជំរំវិញ ពួកចាស់ទុំរបស់អុីស្រាអែលបាននិយាយថា «ហេតុអ្វីព្រះអម្ចាស់ធ្វើឲ្យយើងចាញ់នៅចំពោះមុខពួកភីលីស្ទីនថ្ងៃនេះ? ចូរយើងយកហឹបនៃសម្ពន្ធរបស់ព្រះអម្ចាស់ពីសុីឡូមកទីនេះ ដើម្បីឲ្យហឹបនោះនៅជាមួយពួកយើង ហើយយើងនឹងសុវត្ថិភាព រួចពីកណ្តាប់ដៃសត្រូវរបស់យើង»។
|
|
|
|
\v 4 ដូច្នេះ គេក៏បញ្ជូនមនុស្សទៅឯសីុឡូ ពួកគេបាននាំយកហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃពួកពលបរិវាដែលគង់ពីលើចេរូប៊ីន។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស ក៏មកជាមួយហឹបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 នៅពេលហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់បានមកដល់ជំរំហើយ ទ័ពអុីស្រាអែលទាំងអស់បានស្រែកឡើងយ៉ាងខ្លាំងរហូតដល់ខ្ទរផែនដី។
|
|
|
|
\v 6 ពេលទ័ពភីលីស្ទីនបានឮសម្លេងស្រែកដូច្នេះ ពួកគេបាននិយាយគ្នាថា៖ «តើសម្រែករបស់ពួកសាសន៍ហេព្រេីរក្នុងជំរំនោះមានន័យដូចម្តេច»? បន្ទាប់មក ពួកគេបានដឹងថា ហឹបនៃព្រះអម្ចាស់បានមកដល់ជំរំហើយ។
|
|
|
|
\s5
|
|
|
|
\v 7 ពួកទ័ពភីលីស្ទីនបានភ័យខ្លាចជាខ្លាំងដោយនិយាយថា៖ «ព្រះរបស់ពួកវាបានមកដល់ជំរំហើយ»។ ខ្លះថា៖ «វេទនាហើយយើង! មិនដែលធ្លាប់មានដូច្នេះពីមុនទេ!
|
|
|
|
\v 8 វេទនាហើយយើង! តើអ្នកណានឹងការពារពួកយើងពីអំណាចនៃព្រះដ៏ខ្លាំងក្លាទាំងនោះទៅ? ដ្បិត ព្រះទាំងនោះហើយ ដែលបានវាយប្រហារពួកអេសុីបឲ្យវិនាសដោយគ្រោះកាចផ្សេងៗនៅឯវាលរហោស្ថាន។
|
|
|
|
\v 9 ចូរមានកម្លាំងឡើង អូហ៎ ទ័ពភីលីស្ទីន បើមិនដូច្នោះទេ អ្នករាល់គ្នានឹងទៅជាទាសកររបស់ជនជាតិហេព្រើរ ដូចដែលពួកគេធ្លាប់ជាទាសករមិនខាន ចូររឹងប៉ឹងឡើង ហើយចេញទៅប្រយុទ្ធចុះ»។
|
|
|
|
\s5
|
|
|
|
\v 10 ទ័ពភីលីស្ទីនបានចេញមកប្រយុទ្ធ ហើយវាយទ័ពអុីស្រាអែលឲ្យចាញ់។ ពួកគេបានរត់បាក់ទ័ពទៅតាមផ្ទះរៀងៗខ្លួន មានទ័ពជាច្រើនទៀតត្រូវបានសម្លាប់ គឺមានទ័ពថ្មើជើងរបស់អុីស្រាអែលបីម៉ឺននាក់បានស្លាប់។
|
|
|
|
\v 11 ឯហឹបនៃព្រះជាម្ចាស់ក៏ត្រូវរិបអូស ហើយកូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស បានស្លាប់នៅទីនោះផងដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលរួចជីវិតពីសមរភូមិបានរត់មកដល់សុីឡូនៅថ្ងៃដដែលនោះ ទាំងសម្លៀកបំពាក់រហែកហើយក្បាលប្រលាក់។
|
|
|
|
\v 13 ពេលមកដល់នោះ លោកអេលីកំពុងតែអង្គុយនៅលើកៅអីរបស់លោកនៅជិតផ្លូវដើម្បីចាំមើល ពីព្រោះចិត្តរបស់គាត់អន្ទះអន្ទែងនឹងហឹបនៃព្រះជាម្ចាស់ណាស់។ ពេលបុរសនោះបានចូលដល់ទីក្រុង ក៏រៀបរាប់នូវហេតុការណ៍ ហើយអ្នកក្រុងទាំងមូលក៏បានស្រែកយំទាំងអស់គ្នា។
|
|
|
|
\s5
|
|
|
|
\v 14 ពេលលោកអេលីបានឮសម្រែកឡើងខ្លាំង លោកបាននិយាយថា «តើសម្រែកត្រហោយំនេះមានន័យដូចម្តេច?» បុរសនោះបានរត់ប្រញាប់មកឯលោកអេលី ដើម្បីប្រាប់គាត់។
|
|
|
|
\v 15 ពេលនោះលោកអេលី មានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់លោកងងឹត គាត់មើលមិនឃើញទេ។
|
|
|
|
\s5
|
|
|
|
\v 16 បុរសនោះបាននិយាយទៅលោកអេលីថា៖ «ខ្ញុំជាម្នាក់ដែលបានរត់រួចពីសមរភូមិ។ ខ្ញុំបានគេចរួចខ្លួននៅថ្ងៃនេះ»។ លោកអេលីបានសួរថា៖ «តើវាកើតឡើងយ៉ាងដូចម្តេច កូនប្រុសអើយ?»
|
|
|
|
\v 17 បុរសដែលនាំដំណឹងនោះបានប្រាប់វិញថា៖ «ទ័ពអុីស្រាអែលបានរត់បាក់ទ័ពពីទ័ពភីលីស្ទីន។ ហើយថែមទាំងបានបាត់បង់ជីវិតយ៉ាងសម្បើមផង។ ឯកូនប្រុសទាំងពីររបស់លោក គឺហូបនី និងភីនេហាស ក៏បានស្លាប់ដែរ ហើយហឹបនៃព្រះជាម្ចាស់ត្រូវបានគេរិបអូសយកទៀត»។
|
|
|
|
\s5
|
|
|
|
\v 18 ខណៈបុរសនោះនិយាយអំពីហឹបនៃព្រះអម្ចាស់ នោះលោកអេលីក៏បានធ្លាក់ផ្ងាក្រោយពីកៅអីរបស់លោកនៅជិតក្លោងទ្វារ។ ករបស់គាត់បានបាក់ ហើយក៏ស្លាប់ ដោយព្រោះលោកចាស់ និងធ្ងន់ផង។ លោកបានដឹកនាំជនជាតិអុីស្រាអែលអស់រយៈពេលសែសិបឆ្នាំមកហើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 ពេលនោះ កូនប្រសារស្រីរបស់លោក ដែលជាប្រពន្ធរបស់ភីនេហាសមានផ្ទៃពោះរៀបនឹងសម្រាល។ នាងបានឮដំណឹងថា ហឹបនៃព្រះជាម្ចាស់ត្រូវបានសត្រូវរឹបអូស ហើយឪពុកក្មេក និងប្តីបានស្លាប់ទៀត នោះនាងបានលុតជង្គង់ចុះរួចក៏សម្រាលកូន រូបកាយរបស់នាងមានការឈឺចាប់ក្រៃលែងនៅពេលនោះ។
|
|
|
|
\v 20 ខណៈនាងជិតដាច់ខ្យល់ស្លាប់ មានស្ត្រីៗមកមើល ហើយនិយាយទៅនាងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសម្រាលបានកូនប្រុសមួយហើយ»។ ប៉ុន្តែ នាងមិនបានតបតឬយកពាក្យរបស់គេនិយាយមកដាក់ក្នុងចិត្តទេ។
|
|
|
|
\s5
|
|
|
|
\v 21 នាងបានដាក់ឈ្មោះកូននោះថា អុីកាបុដ ដោយពោលថា៖ «សិរីរុងរឿងត្រូវបានដកចេញពីអុីស្រាអែលហើយ!» ដោយព្រោះហឹបនៃព្រះជាម្ចាស់ត្រូវគេកាន់កាប់ ដោយសារតែឪពុកក្មេក និងប្តីរបស់នាង
|
|
|
|
\v 22 នាងបានពោលឡើងថា៖ «សិរីរុងរឿងបាន ចេញឆ្ងាយពីអុីស្រាអែល ពីព្រោះហឹបនៃព្រះជាម្ចាស់ត្រូវបានគេកាន់កាប់ហើយ»។
|
|
|
|
\s5
|
|
|
|
\c 5
|
|
|
|
\cl ជំពូក ៥
|
|
|
|
\p
|
|
|
|
\v 1 គ្រានោះ ពួកភីលីស្ទីនបានយកហឹបរបស់ព្រះជាម្ចាស់ទៅ ពួកគេបានយកពីអេបេនអេសុីរ ទៅដាក់នៅឯអាសដូឌ។
|
|
|
|
\v 2 ពួកភីលីស្ទីនបានយកហឹបរបស់ព្រះជាម្ចាស់ ទៅដាក់នៅក្នុងដំណាក់នៃព្រះដាកុនហើយដាក់នៅក្បែររូបសំណាកព្រះដាកុន។
|
|
|
|
\v 3 នៅព្រឹកថ្ងៃបន្ទាប់ អ្នកក្រុងអាសដូឌ បានឃើញព្រះដាកុនរលំមុខដល់ដីនៅចំពោះហឹបរបស់ព្រះអម្ចាស់។ ដូច្នេះ ពួកគេបានលើករូបព្រះដាកុនទៅដាក់កន្លែងដើមវិញ។
|
|
|
|
\s5
|
|
|
|
\v 4 ក៏ប៉ុន្តែ នៅព្រឹកបន្ទាប់ទៀតគេបានក្រោកឡើងពីព្រលឹម បានឃើញរូបព្រះដាកុននោះដួលមុខនឹងដីនៅចំពោះហឹបរបស់ព្រះអម្ចាស់ទៀត។ ក្បាលរបស់រូបព្រះដាកុន និងដៃទាំងពីរបានដាច់ចេញពីខ្លួននៅឯមាត់ទ្វារដំណាក់នោះ គឺនៅសល់តែដងខ្លួនរូបព្រះដាកុនប៉ុណ្ណោះ។
|
|
|
|
\v 5 ហេតុនេះហើយ មកទល់ថ្ងៃនេះពួកបូជាចារ្យ និងអស់អ្នកដែលមកដំណាក់នៃព្រះដាកុនមិនដើរជាន់លើមាត់ទ្វារដំណាក់របស់ព្រះដាកុននៅក្រុងអាសដូឌទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ព្រះហស្តរបស់ព្រះអម្ចាស់បានប្រហារអ្នកក្រុងអាសដូឌ។ ព្រះអង្គបានធ្វើឲ្យពួកគេអន្តរាយដោយដុះដុំសាច់ចំពោះអ្នកក្រុងអាសដូឌ និងអស់អ្នកដែលនៅតំបន់ជិតៗនោះ។
|
|
|
|
\v 7 ពួកអ្នកក្រុងអាសដូឌបានយល់ឃើញអំពីអ្វីដែលកំពុងកើតឡើង ដោយពួកគេនិយាយថា៖ «ហឹបរបស់ព្រះជាម្ចាស់នៃជនជាតិអីុស្រាអែលមិនត្រូវនៅជាមួយពួកយើងទេ ពីព្រោះព្រះហស្តរបស់ព្រះអង្គបានប្រហារយើង និងប្រឆាំងព្រះដាកុនរបស់យើងធ្ងន់ធ្ងរណាស់»។
|
|
|
|
\s5
|
|
|
|
\v 8 ដូច្នេះ ពួកគេបានអញ្ជើញអ្នកដឹកនាំភីលីស្ទីនទាំងអស់មកជួបជុំគ្នា ដោយចោទសួរទៅកាន់អ្នកដឹកនាំទាំងនោះថា៖ «តើយើងត្រូវធ្វើដូចម្តេចជាមួយនឹងហឹបនៃព្រះរបស់ជនជាតិអុីស្រាអែល?» ក្រុមអ្នកដឹកនាំទាំងនោះឆ្លើយថា៖ «ចូរយកហឹបនៃព្រះរបស់ជនជាតិអុីស្រាអែលនោះទៅដាក់នៅក្រុងកាដវិញ»។ ពួកគេក៏សែងហឹបរបស់ព្រះជាម្ចាស់របស់ជនជាតិអុីស្រាអែលត្រឡប់ទៅទីនោះ។
|
|
|
|
\v 9 កាលពួកគេបានយកទៅទីនោះហើយ ព្រះហស្តនៃព្រះអម្ចាស់ក៏នៅតែធ្វើឲ្យអ្នកក្រុងនោះអន្តរាយ គឺធ្វើឲ្យមានការភាន់ច្រឡំយ៉ាងខ្លាំងចំពោះអ្នកក្រុងនោះ។ ព្រះអង្គបង្កឲ្យអ្នកក្រុងនោះ ទាំងតូចទាំងធំកើតដុំសាច់លើពួកគេ។
|
|
|
|
\s5
|
|
|
|
\v 10 បន្ទាប់មក ពួកគេបានបញ្ជូនហឹបរបស់ព្រះជាម្ចាស់ទៅឯក្រុងអេក្រូន។ ប៉ុន្តែ ពេលហឹបរបស់ព្រះជាម្ចាស់មកដល់ក្រុងអេក្រូន នោះអ្នកក្រុងបានស្រែកឆោឡោថា៖ «គេបានយកហឹបរបស់ព្រះជាម្ចាស់របស់ជនជាតិអុីស្រាអែលមកដល់យើងហើយ ដើម្បីសម្លាប់យើង និងប្រជាជននៅទីនេះ»។
|
|
|
|
\s5
|
|
|
|
\v 11 ក្រោយមក ពួកគេបានអញ្ជើញពួកអ្នកដឹកនាំក្នុងស្រុកភីលីស្ទីនមកជុំគ្នា ហើយនិយាយទៅកាន់ពួកនោះថា៖ «ចូរបញ្ជូនហឹបនៃព្រះរបស់ជនជាតិអុីស្រាអែលចេញ ត្រូវឲ្យហឹបនេះត្រឡប់ទៅកន្លែងដើមវិញ ធ្វើដូច្នេះពួកយើង និងប្រជាជនរបស់យើងនឹងមិនស្លាប់ទេ»។ ដោយហេតុ ភាពជ្រួលច្របល់ស្លន់ស្លោផ្ទុះឡើងតាមទីក្រុង ប្ញទ្ធានុភាពនៃព្រះនេះធ្ងន់ធ្ងរពេកហើយ។
|
|
|
|
\v 12 អស់អ្នកដែលរួចពីស្លាប់ ត្រូវកើតដុំសាច់ ហើយសម្រែករបស់អ្នកក្រុងបានលាន់ឮដល់មេឃ។
|
|
|
|
\s5
|
|
|
|
\c 6
|
|
|
|
\cl ជំពូក ៦
|
|
|
|
\p
|
|
|
|
\v 1 គ្រានោះហឹបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីនអស់រយៈពេលប្រាំពីរខែ។
|
|
|
|
\v 2 ក្រោយមកពួកភីលីស្ទីនបានអញ្ជើញពួកបូជាចារ្យ និងពួកគ្រូទាយមកហើយសួរថា៖ «តើយើងត្រូវប្រព្រឹត្តដូចម្តេចចំពោះហឹបរបស់ព្រះអម្ចាស់នេះ? សូមប្រាប់ពួកយើងនូវរបៀបបញ្ជូនហឹបនេះទៅកន្លែងដើមវិញយ៉ាងដូចម្តេច?»
|
|
|
|
\s5
|
|
|
|
\v 3 ពួកបូជាចារ្យ និងគ្រូទាយបានឆ្លើយថា «បើអស់លោកបញ្ជូនហឹបរបស់ព្រះជាម្ចាស់របស់អុីស្រាអែលត្រឡប់ទៅវិញ កុំបញ្ជូនទៅដោយគ្មានតង្វាយឲ្យសោះ គឺត្រូវមានទាំងតង្វាយទទួលកំហុសដល់ព្រះអង្គទៅជាមួយដែរ។ នោះអស់លោកនឹងបានជាស្បើយពីគ្រោះកាច ហើយមុខជាដឹងថា មូលហេតុអ្វីបានជាព្រះហស្តរបស់ព្រះអង្គមិនដកចេញពីអស់លោករហូតមកដល់ពេលនេះ»។
|
|
|
|
\v 4 ពួកគេបានសួរតបវិញថា៖ «តើអ្វីទៅជាដង្វាយទទួលកំហុសដែលយើងត្រូវថ្វាយត្រឡប់ទៅព្រះអង្គវិញ?»។ ពួកគ្រូឆ្លើយថា៖ «ចូរធ្វើដុំសាច់មាសប្រាំដុំ កណ្តុរមាសប្រាំ លេខប្រាំនេះជាតំណាងឲ្យមេដឹកនាំនៃជនជាតិភីលីស្ទីនទាំងប្រាំរូប។ ដ្បិត ទាំងមេដឹកនាំ ទាំងពួកអស់លោកសុទ្ធបានរងគ្រោះកាចដូចគ្នា។
|
|
|
|
\s5
|
|
|
|
\v 5 អស់លោកត្រូវធ្វើគំរូដុំសាច់ និងកណ្តុរដែលរាតត្បាតក្នុងស្រុក ហើយថ្វាយសេរីល្អដល់ព្រះនៃជនជាតិអុីស្រាអែល។ ធ្វើដូច្នេះ ប្រហែលជាព្រះអង្គដកព្រះហស្តចេញពីព្រះ ពីស្រុក និងពីអស់លោក។
|
|
|
|
\v 6 ហេតុអ្វីបានជាអស់លោកធ្វើចិត្តរឹងរូសដូចជាជនជាតិអេសុីប និងស្តេចផារ៉ោនដែលបានធ្វើចិត្តរឹងរូសដូច្នេះ? ធ្វើដូច្នោះហើយ ដែលព្រះជាម្ចាស់នៃជនជាតិអុីស្រាអែលបានប្រព្រឹត្តចំពោះពួកគេយ៉ាងធ្ងន់ធ្ងរបែបនោះ។ តើមិនមែនជនជាតិអេសុីបអនុញ្ញាតឲ្យពួកគេចាកចេញ ហើយពួកគេបានចាកចេញទៅទេឬអី?
|
|
|
|
\s5
|
|
|
|
\v 7 ពេលនេះ ចូររៀបចំរទេះថ្មីមួយជាមួយ ហើយមេគោពីរក្បាលដែលនៅបំបៅកូន ជាគោមិនធ្លាប់ទឹមសោះ។ ចងគោនោះទឹមនឹងរទេះ ឯកូនរបស់វាត្រូវយកទៅក្រោលចេញពីមេដែលទឹមនោះ។
|
|
|
|
\v 8 រួចយកហឹបរបស់ព្រះអម្ចាស់មកដាក់លើរទេះនោះ។ ដាក់រូបដែលធ្វើពីមាសទាំងនោះ ដែលត្រូវបញ្ជូនទៅថ្វាយព្រះអង្គជាតង្វាយដឹងកំហុសនៅក្នុងប្រអប់មួយហើយដាក់ទៅម្ខាង។ បន្ទាប់មក ចូរបណ្តាយឲ្យវាចេញទៅដោយខ្លួនវាចុះ។
|
|
|
|
\v 9 ឯអស់លោក ចូរឃ្លាំមើល បើរទេះនោះតម្រង់ទៅឯបេតសេម៉េសដោយខ្លួនវា នោះមានន័យថា គឺព្រះអម្ចាស់ហើយដែលបានវាយប្រហារឲ្យមានមហន្តរាយដ៏សម្បើមនេះ។ ប៉ុន្តែ បើមិនដូច្នោះទេ គឺមិនមែនព្រះអង្គទេដែលវាយប្រហារពួកយើង តែគ្រោះកាចនោះបានកើតឡើងលើពួកយើងដោយឯកឯងវិញ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ពួកគេបានធ្វើតាមអ្វីដែលបានបង្គាប់ ពួកគេបានយកមេគោដែលកំពុងបំបៅកូនដាក់ទឹមនឹងរទេះ ហើយយកូនវាទៅឯក្រោល។
|
|
|
|
\v 11 ពួកគេបានដាក់ហឹបរបស់ព្រះអម្ចាស់នៅលើរទេះ ជាមួយនឹងប្រអប់ដែលដាក់កណ្តុរមាស និងដុំសាច់មាសក្នុងនោះដែរ។
|
|
|
|
\v 12 គោបានតម្រង់ទៅឯបេតសេម៉េស។ គោបានដើរលើផ្លូវ ដើរទៅយឺតៗដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។ ពួកអ្នកដឹកនាំភីលីស្ទីនបានដើរតាមក្រោយរទេះទៅព្រំប្រទល់របស់បេតសេម៉េស។
|
|
|
|
\s5
|
|
|
|
\v 13 ខណៈនោះអ្នកនៅបេតសេម៉េសកំពុងប្រមូលផលស្រូវរបស់ពួកគេនៅជ្រលងភ្នំ។ ពេលពួកគេបានឃើញហឹបដូច្នេះ ពួកគេមានអំណរជាខ្លាំង។
|
|
|
|
\s5
|
|
|
|
\v 14 រទេះបានមកចម្ការរបស់លោកយ៉ូស្វេជាអ្នករស់នៅបេតសេម៉េស ហើយឈប់ទីនោះ។ នៅទីនោះមានផ្ទាំងថ្មធំមួយ ពួកគេបានដោះឈើរទេះនោះ ព្រមទាំងយកមេគោទាំងពីរនោះថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់ផង។
|
|
|
|
\v 15 ពួកលេវីបានយកហឹបរបស់ព្រះអម្ចាស់ និងប្រអប់ដែលដាក់កណ្តុរមាស និងដុំសាច់មាស ហើយដាក់នៅលើផ្ទាំងថ្មដ៏ធំនោះ។ ឯអ្នករស់នៅបេតសេម៉េសក៏បានថ្វាយតង្វាយដុត និងធ្វើយញ្ញបូជាក្នុងថ្ងៃតែមួយនោះផងដែរ។
|
|
|
|
\s5
|
|
|
|
\v 16 នៅពេលអ្នកដឹកនាំទាំងប្រាំរូបរបស់ពួកភីលីស្ទីនបានឃើញដូច្នេះ ពួកគេក៏បានវិលត្រឡប់ទៅឯក្រុងអេក្រូនវិញនៅថ្ងៃដដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ទាំងនេះគឺជារូបដុំសាច់មាសដែលពួកភីលីស្ទីនដាក់មកជាមួយ ជាតង្វាយលុបលាងកំហុសដល់ព្រះអម្ចាស់៖ មួយសម្រាប់ក្រុងអាដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាដ និងមួយទៀតសម្រាប់ក្រុងអេក្រូនផងដែរ។
|
|
|
|
\v 18 ឯកណ្តុរមាសទាំងប្រាំ ក៏ដូចជាចំនួននៃទីក្រុងទាំងប្រាំរបស់ស្រុកភីលីស្ទីនដែលស្ថិតនៅក្រោមការដឹកនាំនៃអ្នកដឹកនាំទាំងប្រាំរូបនោះដែរ គឺទាំងក្រុងដែលរឹងមាំ និងទាំងភូមិតូចៗ។ គេបានយកហឹបរបស់ព្រះអម្ចាស់ ទៅដាក់នៅជិតផ្ទាំងថ្មដ៏ធំសម្បើមនោះ ហើយថ្មនោះគឺជាបន្ទាល់អំពីហឹបនៅក្នុងចម្ការរបស់លោកយ៉ូស្វេ អ្នកបេតសេម៉េសរហូតដល់សព្វថ្ងៃនេះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 ព្រះអម្ចាស់បានប្រហារមនុស្សដែលរស់នៅបេតសេម៉េស ដោយសារតែពួកគេបានសម្លឹងមើលហឹបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារពួកគេឲ្យស្លាប់ ៥០, ០៧០នាក់។ ពួកគេបានយំសោក ដោយពួកគេត្រូវបានព្រះអម្ចាស់ដាក់ទោស។
|
|
|
|
\v 20 អ្នករស់នៅបេតសេម៉េសខ្លះបាននិយាយថា៖ «តើមាននរណាអាចឈរនៅចំពោះព្រះអម្ចាស់បាន ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ? តើអ្នកណានឹងយកហឹបទៅឆ្ងាយពីយើងបាន?»
|
|
|
|
\s5
|
|
|
|
\v 21 ពួកគេបានបញ្ជូនអ្នកនាំសារទៅឯអ្នកស្រុកគារយ៉ាតយ៉ារីម ដោយនិយាយថា៖ «ពួកភីលីស្ទីបានបញ្ជូនហឹបនៃព្រះអម្ចាស់មកវិញហើយ សូមអស់លោកអញ្ជើញមកយកទៅជាមួយអស់លោកវិញចុះ»។
|
|
|
|
\s5
|
|
|
|
\c 7
|
|
|
|
\cl ជំពូក ៧
|
|
|
|
\p
|
|
|
|
\v 1 អ្នកស្រុកគារយ៉ាតយ៉ារីមបានចុះមក ហើយយកហឹបរបស់ព្រះអម្ចាស់ ទៅឯផ្ទះរបស់លោកអប៊ីណាដាប់ នៅលើទួល។ ពួកគេបានជ្រើសរើសកូនប្រុសរបស់លោក គឺអេឡាសារ ឲ្យមើលថែហឹបរបស់ព្រះអម្ចាស់។
|
|
|
|
\v 2 ហឹបត្រូវបានទុកនៅឯគារយ៉ាតយ៉ារីមជាយូ គឺប្រហែលជាម្ភៃឆ្នាំ។ ឯពួកកូនចៅអុីស្រាអែលបានស្រែកអង្វរទៅរកព្រះអម្ចាស់វិញ។
|
|
|
|
\s5
|
|
|
|
\v 3 លោកសាំយូអែលបានមានប្រសាសន៍ទៅជនជាតិអុីស្រាអែលទាំងមូលថា៖ «បើអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញឲ្យអស់ពីចិត្ត គឺត្រូវរើរូបព្រះនៃសាសន៍ដទៃ និងព្រះអាស្តារ៉ូតចេញពីចំណោមអ្នករាល់គ្នា ហើយបែរចិត្តរបស់អ្នករាល់គ្នាមករកព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គតែមួយព្រះអង្គវិញ នោះព្រះអង្គនឹងសង្គ្រោះអ្នករាល់គ្នាពីកណ្តាប់ដៃពួកភីលីស្ទីនមិនខាន»។
|
|
|
|
\v 4 បន្ទាប់មក ពួកជនជាតិអុីស្រាអែលបានរើព្រះបាល និងព្រះអាស្តារ៉ូតចេញ ហើយបែរមកថ្វាយបង្គំព្រះអម្ចាស់តែមួយព្រះអង្គវិញ។
|
|
|
|
\s5
|
|
|
|
\v 5 លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចូរប្រមូលជនជាតិអុីស្រាអែលទាំងអស់មកមីសប៉ា ខ្ញុំនឹងទូលអង្វរដល់ព្រះអម្ចាស់សម្រាប់អ្នករាល់គ្នា»។
|
|
|
|
\v 6 ពួកគេបានប្រមូលគ្នីគ្នានៅឯមីសប៉ា និងបានយកទឹកមកចាក់នៅចំពោះព្រះអម្ចាស់។ នៅថ្ងៃនោះ ពួកគេនាំគ្នាតមអាហារ ហើយសារភាពថា៖ «ទូលបង្គំយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ហើយ»។ នៅទីនោះហើយ ដែលលោកសាំយូអែលបានដោះស្រាយវិវាទឲ្យ ហើយដឹកនាំរបស់ប្រជាជនអុីស្រាអែល។
|
|
|
|
\s5
|
|
|
|
\v 7 នៅពេលនោះ ពួកភីលីស្ទីនបានឮថា ប្រជាជនអុីស្រាអែលបានមកប្រមូលគ្នានៅឯមីសប៉ា នោះអ្នកដឹកនាំភីលីស្ទីនក៏បានវាយប្រហារអុីស្រាអែល។ ពេលប្រជាជនអុីស្រាអែលបានឮដូច្នេះ ពួកគេភ័យខ្លាចដល់ពួកភីលីស្ទីន។
|
|
|
|
\v 8 បន្ទាប់មក ពួកគេបាននិយាយទៅលោកសាំយូអែលថា៖ «សូមកុំបញ្ឈប់ការស្រែករកព្រះអម្ចាស់ជាព្រះរបស់យើងជំនួសពួកយើងឲ្យសោះ នោះព្រះអង្គនឹងសង្គ្រោះពួកយើងពីដៃរបស់ពួកភីលីស្ទីនមិនខាន»។
|
|
|
|
\s5
|
|
|
|
\v 9 លោកសាំយូអែលក៏បានយកកូនចៀមដែលកំពុងនៅបៅមកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ រួចលោកបានស្រែកអង្វរព្រះអម្ចាស់សម្រាប់ជនជាតិអុីស្រាអែល ហើយព្រះអម្ចាស់ក៏បានឆ្លើយតបមកវិញផងដែរ។
|
|
|
|
\s5
|
|
|
|
\v 10 ខណៈលោកសាំយូអែលកំពុងថ្វាយតង្វាយដុត ពួកទ័ពភីលីស្ទីនបានចូលមកដល់វាយជនជាតិអុីស្រាអែល។ ប៉ុន្តែ ព្រះអម្ចាស់បានបញ្ជាឲ្យកើតមានផ្គរលាន់ឮឡើងនៅថ្ងៃនោះប្រឆាំងនឹងពួកភីលីស្ទីនវិញ ជាហេតុធ្វើឲ្យពួកគេមានការភាន់ច្រឡំ ហើយក៏បានបាក់ទ័ពនៅចំពោះមុខជនជាតិអុីស្រាអែល។
|
|
|
|
\v 11 ទ័ពអុីស្រាអែលក៏បានចេញពីមីសប៉ា តាមសម្លាប់ពួកភីលីស្ទីនទៅដល់បេតកា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ក្រោយមក លោកសាំយូអែលបានយកថ្មមួយមកដាក់ចន្លោះមីសប៉ា និងសេន។ លោកបានដាក់ឈ្មោះកន្លែងនោះថា អេបេន អេសុើរ ដោយថ្លែងថា៖ «មកទល់ពេលនេះ ព្រះអម្ចាស់នៅតែជួយយើង»។
|
|
|
|
\s5
|
|
|
|
\v 13 ដូច្នេះ ពួកភីលីស្ទីនបានបញ្ឈប់ការឈ្លានពាន ហើយលែងចូលរាតត្បាតដល់ព្រំប្រទល់អុីស្រាអែលទៀតដែរ។ ព្រះហស្តរបស់ព្រះអម្ចាស់បានប្រឆាំងនឹងពួកភីលីស្ទីនរហូតអស់មួយជីវិតរបស់លោកសាំយូអែល។
|
|
|
|
\v 14 តំបន់ទាំងប៉ុន្មានដែលពួកភីលីស្ទីនបានវាទយកពីអុីស្រាអែលក៏ត្រូវបានមកអុីស្រាអែលវិញ គឺចាប់ពីក្រុងអេក្រុនមកដល់កាថ នោះគឺជាតំបន់ដែលបានយកមកកាន់កាប់វិញពីពួកភីលីស្ទីន។ ក្រោយនោះមក មានសុខសន្តិភាពរវាង ជនជាតិអុីស្រាអែល និងជនជាតិអាម៉ូរី។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 លោកសាំយូអែលបានរកខុសត្រូវឲ្យជនជាតិអុីស្រាអែលអស់មួយជីវិតរបស់លោក។
|
|
|
|
\v 16 រៀងរាល់ឆ្នាំ លោកបានធ្វើដំណើរទៅបេតអែល ទៅគីលកាល់ និងទៅមីសប៉ា។ លោកបានកាត់ក្តីឲ្យជនជាតិអុីស្រាអែលនៅតំបន់ទាំងអស់នេះ។
|
|
|
|
\v 17 ក្រោយមកលោកបានត្រឡប់ទៅរ៉ាម៉ាវិញ ពីព្រោះផ្ទះរបស់លោកនៅទីនោះ ហើយលោកក៏ជម្រះក្តីឲ្យកូនចៅអុីស្រាអែលនៅទីនោះផងដែរ លោកថែមទាំងបានសង់អាសនាមួយថ្វាយដល់ព្រះអម្ចាស់ទៀតផង។
|
|
|
|
\s5
|
|
|
|
\c 8
|
|
|
|
\cl ជំពូក ៨
|
|
|
|
\p
|
|
|
|
\v 1 នៅពេលលោកសាំយូអែលមានវ័យចាស់បន្តិច លោកបានតាំងឲ្យកូនប្រុសៗរបស់លោកជម្រះក្តីឲ្យជនជាតិអុីស្រាអែល។
|
|
|
|
\v 2 កូនប្រុសទីមួយរបស់លោកឈ្មោះ យ៉ូអែល ទីពីរឈ្មោះ អប៊ីយ៉ា។ ពួកគេទាំងពីរគឺជាចៅហ្វាយនៅឯបៀរសេបា។
|
|
|
|
\v 3 ប៉ុន្តែ កូនប្រុសរបស់លោក ពុំបានដើរក្នុងផ្លូវរបស់លោកទេ ផ្ទុយទៅវិញអ្នកទាំងពីរគិតពីចង់បាន។ ពួកគេទាំងពីរបានទទួលសំណូក ហើយកាត់ក្តីដោយអយុត្តិធម៌។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 ក្រោយមក ពួកចាស់ទុំអុីស្រាអែលបានប្រមូលគ្នា ហើយទៅឯលោកសាំយូអែលនៅរ៉ាម៉ា។
|
|
|
|
\v 5 ពួកគេបាននិយាយទៅលោកថា៖ «មើល លោកមានវ័យចាស់ហើយ ហើយកូនប្រុសៗរបស់លោកមិនដើរតាមផ្លូវរបស់លោកទេ។ ដូច្នេះ សូមជ្រើសរើសស្តេចមួយអង្គមក សម្រាប់ដឹកនាំពួកយើងខ្ញុំដូចជាប្រជាជាតិនានាផងដែរ»។
|
|
|
|
\s5
|
|
|
|
\v 6 ប៉ុន្តែ លោកសាំយូអែលមិនសប្បាយចិត្តពេលពួកគេនិយាយថា៖ «សូមជ្រើសរើសស្តេចមួយអង្គមក សម្រាប់ដឹកនាំពួកយើងខ្ញុំ»។ ដូច្នេះហើយ ទើបលោកសាំយូអែលទូលអង្វររកព្រះអម្ចាស់។
|
|
|
|
\v 7 ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖ «ចូរធ្វើតាមអ្វីៗគ្រប់យ៉ាងដែលពួកគេសុំអ្នកចុះ ពួកគេពុំបានបដិសេធអ្នកចោលទេ គឺពួកគេបដិសេធយើងជាមហាក្សត្រដឹកនាំពួកគេទេតើ។
|
|
|
|
\s5
|
|
|
|
\v 8 ពួកគេកំពុងប្រព្រឹត្តនៅពេលនេះ ដូចពួកគេបានប្រព្រឹត្តតាំងពីថ្ងៃដែលយើងបាននាំពួកគេចេញពីស្រុកអេសុីបដែរ គឺបោះបង់យើង ហើយទៅបំរើព្រះដទៃវិញ ដូច្នេះ ពួកគេក៏ប្រព្រឹត្តដូច្នោះដែរ។
|
|
|
|
\v 9 ចូរស្តាប់តាមពួកគេចុះ ប៉ុន្តែ ត្រូវព្រមានពួកគេឲ្យច្បាស់ ហើយឲ្យពួកគេដឹងថា ស្តេចនឹងត្រួតត្រាលើពួកគេ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ដូច្នេះ លោកសាំយូអែលក៏ប្រាប់នូវព្រះបន្ទូលទាំងអស់របស់ព្រះអម្ចាស់ដល់ពួកអ្នកដែលសុំចង់បានស្តេចនោះ។
|
|
|
|
\v 11 លោកបានមានប្រសាសន៍ថា៖ «ស្តេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នានឹងប្រព្រឹត្តដូច្នេះ ចំពោះអ្នករាល់គ្នា គឺស្តេចនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នាឲ្យធ្វើជាទាហានសេះ និងអ្នកបររទេសចម្បាំងរបស់ស្តេច និងខ្លះជាទាហានផងដែរ។
|
|
|
|
\v 12 ស្តេចនឹងតាំងឲ្យមានមេបញ្ជាការលើទាហានរាប់ពាន់នាក់ និងមេបញ្ជាការលើហាសិបនាក់ផងដែរ។ ស្តេចនឹងចាត់អ្នកខ្លះឲ្យព្យួរដីស្រែរបស់ស្តេច ខ្លះឲ្យច្រូតកាត់ចម្រូតរបស់ស្តេច ខ្លះធ្វើអាវុធសម្រាប់សង្គ្រាម និងគ្រឿងបំពាក់រទេះចម្បាំង។
|
|
|
|
\s5
|
|
|
|
\v 13 ស្តេចនឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យផលិតទឹកអប់ ខ្លះចម្អិនម្ហូប និងខ្លះទៀតជាអ្នកដុតនំបុ័ង។
|
|
|
|
\v 14 ស្តេចនឹងយកអ្វីៗដែលល្អបំផុតពីស្រែ ពីចម្ការទំពាំងបាយជូរ ពីចម្ការអូលីវរបស់អ្នករាល់គ្នា ឲ្យទៅមន្ត្រីជារាជ្យបម្រើស្តេច។
|
|
|
|
\v 15 ស្តេចនេះយកមួយភាគដប់នៃផលដំណាំ ពីទំពាំងបាយជូររបស់អ្នករាល់គ្នាទៅឲ្យមន្ត្រី និងរាជ្យបម្រើរបស់ស្តេចទៀតផង។
|
|
|
|
\s5
|
|
|
|
\v 16 ស្តេចក៏នឹងយកបាវប្រុសស្រី និងបុរសដែលពេញកម្លាំងខ្លាំងបំផុតរបស់អ្នករាល់គ្នា ថែមទាំងយកលារបស់អ្នករាល់គ្នាឲ្យមកធ្វើការឲ្យស្តេច។
|
|
|
|
\v 17 ស្តេចនឹងយកមួយភាគដប់នៃពីហ្វូងសត្វ ហើយឯអ្នករាល់គ្នាធ្វើជាទាសកររបស់ស្តេចផងដែរ។
|
|
|
|
\v 18 ពេលថ្ងៃនោះមកដល់ អ្នករាល់គ្នានឹងស្រែកអង្វររកជំនួយព្រះអម្ចាស់ដោយសារស្តេចដែលអ្នករាល់គ្នាបានជ្រើសតាំងសម្រាប់ខ្លួនឯង ប៉ុន្តែ ព្រះអម្ចាស់នឹងមិនឆ្លើយតបនឹងអ្នករាល់គ្នាឡើយនៅថ្ងៃនោះឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 ទោះយ៉ាងនោះក្តី ប្រជាជនមិនស្តាប់លោកសាំយូអែលទេ ពួកគេបាននិយាយថា៖ «ទេ! យើងត្រូវតែមានស្តេចមួយអង្គ
|
|
|
|
\v 20 ធ្វើដូច្នេះ ពួកយើងនឹងបានដូចជាប្រជាជាតិនានាដែរ ហើយស្តេចនឹងដឹកនាំរកខុសត្រូវជូនពួកយើង ព្រមទាំងនាំមុខពួកយើងទៅច្បាំងនោះសមរភូមិផង»។
|
|
|
|
\s5
|
|
|
|
\v 21 ពេលលោកសាំយូអែលបានឮសំដីរបស់ប្រជាជន លោកក៏បានទូលទៅព្រះអម្ចាស់ម្តងទៀត។
|
|
|
|
\v 22 ព្រះអម្ចាស់បានតបទៅលោកសាំយូអែលវិញថា៖ «ចូរធ្វើតាមសម្តីពួកគេចុះ ចូររកមើលម្នាក់ឲ្យធ្វើជាស្តេចសម្រាប់ពួកគេទៅ»។ បន្ទាប់មក លោកសាំយូអែលក៏ប្រាប់ឲ្យប្រជាជនអុីស្រាអែលថា៖ «ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញសិនចុះ»។
|
|
|
|
\s5
|
|
|
|
\c 9
|
|
|
|
\cl ជំពូក ៩
|
|
|
|
\p
|
|
|
|
\v 1 មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ជាអ្នកមានឥទ្ធិពល គាត់ឈ្មោះថា គីស ជាកូនប្រុសរបស់លោកអបៀល ជាចៅរបស់លោកសេរោ និងជាចៅទួតរបស់លោកបេកូរ៉ា ហើយត្រូវជាចៅទួតរបស់លោកអភីយ៉ា ជាអ្នកក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
|
|
|
|
\v 2 គាត់មានកូនប្រុសម្នាក់ឈ្មោះ សូល ជាបុរសមានរាងសង្ហា។ គ្មានបុរសណាក្នុងចំណោមប្រជាជនអុីស្រាអែលដែលសង្ហាជាងបុរសម្នាក់នោះឡើយ។ ពីស្មាឡើងលើ ជាមនុស្សដែលមានមាឌធំខ្ពស់ជាងអ្នកផ្សេងទាំងអស់។
|
|
|
|
\s5
|
|
|
|
\v 3 ពេលនោះ លារបស់លោកគីស ជាឪពុករបស់លោកសូលបានវង្វេង។ ដូច្នេះ លោកគីស បានប្រាប់ឲ្យកូនប្រុស គឺសូល ថា៖ «ចូរយកបាវម្នាក់ទៅជាមួយកូន ហើយក្រោកឡើងចេញទៅរកលាដែលវង្វេងបាត់នោះ»។
|
|
|
|
\v 4 លោកសូលបានធ្វើដំណើរដល់ភ្នំអេប្រាអុីម ហើយបានឆ្លងកាត់ស្រុកសាលីសា ប៉ុន្តែ មិនឃើញលាទាំងនោះទេ។ បន្ទាប់មក ក៏ឆ្លងកាត់ស្រុកសាលីម ក៏នៅតែមិនឃើញ។ ពេលបានឆ្លងកាត់ស្រុកបេនយ៉ាមីន ក៏ពុំមានដំណឹងអ្វីដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 ពេលបានមកដល់ទឹកដីស៊ូភ លោកសូលបានមានប្រសាសន៍ទៅបាវរបស់គាត់ដែលមកជាមួយថា៖ «តោះ យើងត្រឡប់ទៅវិញ ក្រែងឪពុកខ្ញុំលែងខ្វល់ខ្វាយនឹងលាទាំងនោះ ហើយបែរជាមកព្រួយបារម្ភពីយើងវិញ»។
|
|
|
|
\v 6 ប៉ុន្តែ បាវនោះបាននិយាយមកលោកវិញថា៖ «សូមស្តាប់ខ្ញុំសិន មានអ្នកជំនិតរបស់ព្រះជាម្ចាស់ម្នាក់រស់នៅក្នុងក្រុងនេះ។ គាត់ជាមនុស្សដែលគេគោរព ហើយអ្វីៗដែលលោកបាននិយាយសុទ្ធតែកើតឡើង។ តោះយើងគួរទៅទីនោះ ប្រហែលជាគាត់អាចប្រាប់យើងនូវផ្លូវណាដែលយើងគួរទៅ»។
|
|
|
|
\s5
|
|
|
|
\v 7 នោះលោកសូលក៏តបទៅបាវវិញថា៖ «បើយើងទៅ តើយើងមានអ្វីទៅជូនលោកនោះ? ព្រោះនំបុ័ងក៏អស់ពីថង់ ហើយយើងក៏គ្មានអំណោយអ្វីជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ដែរ។ តើយើងមានអ្វី?»
|
|
|
|
\v 8 បាវបានតបលោកសូលវិញថា៖ «នេះនែ៎ ខ្ញុំមានប្រាក់មួយកាក់ដែលអាចយកជូនអ្នកជំនិតរបស់ព្រះជាម្ចាស់បាន ដើម្បីសុំឲ្យគាត់ប្រាប់យើងនូវផ្លូវដែលយើងត្រូវទៅ»។
|
|
|
|
\s5
|
|
|
|
\v 9 (នៅក្នុងស្រុកអុីស្រាអែលកាលពីមុន នៅពេលនរណាម្នាក់ចង់ស្វែងរកព្រះហប្ញទ័យនៃព្រះជាម្ចាស់ អ្នកនោះនិយាយថា៖ «មក ចូរយើងទៅរកគ្រូទាយ»។ ដោយព្រោះព្យាការីសព្វថ្ងៃនេះ អ្នកពីមុនហៅថាជា គ្រូទាយ)។
|
|
|
|
\v 10 នោះលោកសូលបានមានប្រសាសន៍ទៅបាវថា៖ «និយាយល្អណាស់ តោះយើងចេញទៅ»។ ដូច្នេះ ពួកគេចេញដំណើរទៅក្រុងដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ធ្លាប់រស់នៅ។
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 ពេលទៅដល់ទីទួលនៃក្រុង ពួកគេឃើញនារីក្មេងៗកំពុងចេញមកដងទឹក លោកសូលនិងបាវបាននិយាយទៅពួកនាងថា៖ «តើមានគ្រូទាយនៅទីនេះឬទេ?»
|
|
|
|
\s5
|
|
|
|
\v 12 ពួកនាងបានឆ្លើយថា៖ «ចា៎ មើល គាត់នៅនឹងមុខលោកស្រាប់ហើយ។ ចូរទៅប្រញាប់ ពីព្រោះគាត់កំពុងមកទីក្រុងថ្ងៃនេះហើយ ដោយប្រជាជនត្រូវថ្វាយយញ្ញបូជានៅលើទីទួលខ្ពស់ថ្ងៃនេះដែរ។
|
|
|
|
\v 13 ពេលលោកចូលដល់ក្រុង លោកនឹងឃើញគាត់ មុនពេលគាត់ឡើងទៅទទួលទានអាហារនៅទីទួលខ្ពស់នោះ។ ប្រជាជនមិនបរិភោគអ្វីទាំងអស់ទាល់តែលោកមកសិន ពីព្រោះគាត់ជាអ្នកថ្វាយយញ្ញបូជានោះ ក្រោយមកអ្នកដែលត្រូវបានអញ្ជើញអាចបរិភោគបាន។ ចូរចេញទៅចុះ នោះអស់លោកនឹងឃើញគាត់មិនខាន»។
|
|
|
|
\s5
|
|
|
|
\v 14 ឮដូច្នេះពួកគេបានចេញដំណើរទៅឯទីក្រុង ពេលចូលដល់ក្រុង ពួកគេបានឃើញលោកសាំយូអែលដើរតម្រង់មកពួកគេ ទៅឯទីទួលខ្ពស់នោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 ពេលវេលារបស់លោកសូលបានមកដល់ ព្រះអម្ចាស់បានបើកសម្តែងដល់លោកសាំយូអែលដូចតទៅថា៖
|
|
|
|
\v 16 «ស្អែកពេលថ្មើនេះ យើងនឹងបញ្ជូនបុរសម្នាក់ពីទឹកដីបេនយ៉ាមីនមកឯអ្នក ហើយអ្នកនឹងចាក់ប្រេងតាំងបុរសនោះឲ្យធ្វើជាស្តេចលើប្រជាជនអុីស្រាអែល។ បុរសនេះនឹងរំដោះប្រជាជនរបស់យើងពីដៃរបស់ពួកភីលីស្ទីន។ ពីព្រោះយើងបានមើលឃើញ ហើយអាណិតដល់ប្រជាជនរបស់យើង ដោយសម្លេងទូលអង្វររបស់ពួកគេរកជំនួយបានមកដល់យើង»។
|
|
|
|
\s5
|
|
|
|
\v 17 ពេលលោកសាំយូអែលបានឃើញលោកសូល ព្រះអម្ចាស់បានប្រាប់គាត់ថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក! បុរសនេះនឹងដឹកនាំប្រជាជនរបស់យើង»។
|
|
|
|
\v 18 បន្ទាប់មក លោកសូលបានចូលមកជិតលោកសាំយូអែលនៅឯខ្លោងទ្វារ ហើយបានមានប្រសាសន៍ថា៖ «សូមលោកប្រាប់ខ្ញុំពីផ្ទះគ្រូទាយផង តើនៅទីណា?»
|
|
|
|
\v 19 លោកសាំយូអែលបានតបនឹងលោកសូលវិញថា៖ «គឺខ្ញុំហើយជាគ្រូទាយ។ ចូរឡើងទៅទីទួលខ្ពស់មុនខ្ញុំចុះ ព្រោះថ្ងៃនេះលោកនឹងរួមអាហារជាមួយខ្ញុំ។ ព្រឹកឡើងខ្ញុំនឹងអនុញ្ញាតឲ្យលោកទៅវិញ ហើយខ្ញុំនឹងប្រាប់លោកគ្រប់យ៉ាងដែលមាននៅនឹងគំនិតរបស់លោក។
|
|
|
|
\s5
|
|
|
|
\v 20 រឿងបាត់សត្វលាពីបីថ្ងៃមុននោះ កុំបារម្ភទៀតឡើយ ព្រោះគេបានរកឃើញពួកវាវិញហើយ។ តើមិនមែនលោកទេឬជាបំណងប្រាថ្នារបស់ជនជាតិអុីស្រាអែល? តើមិនមែនលោក និងគ្រួសាររបស់ឪពុកលោកទេឬអី?»
|
|
|
|
\v 21 លោកសូលបានតបវិញថា «តើខ្ញុំមិនមែនមកពីកុលសម្ព័ន្ធបេនយ៉ាមីនទេឬអី ជាកុលសម្ព័ន្ធតូចជាងគេបំផុតរបស់អុីស្រាអែល? តើមិនមែនអំបូររបស់ខ្ញុំរឹតតែតូចជាងអំបូរផ្សេងៗនៃកុលសម្ព័ន្ធបេនយ៉ាមីនទេឬអី? ហេតុអ្វីបានជាលោកនិយាយមកដូចជាខ្ញុំនឹងអស្ចារ្យយ៉ាងនេះ?»
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 លោកសាំយូអែលបានយកលោកសូល និងបាវរបស់លោកទៅឯវាល ហើយដាក់នៅកន្លែងអង្គុយពីមុខអ្នកផ្សេងៗដែលត្រូវបានអញ្ជើញមកប្រមាណជាសាមសិបនាក់។
|
|
|
|
\s5
|
|
|
|
\v 23 លោកសាំយូអែលបានមានប្រសាសន៍ទៅអ្នកចម្អិនម្ហូបថា៖ «ចូរយកចំណែកដែលខ្ញុំបានប្រគល់ឲ្យអ្នក ដែលខ្ញុំនិយាយថា ចូរដាក់ដោយឡែកនោះ»។
|
|
|
|
\v 24 អ្នកចម្អិនក៏យកសាច់ភ្លៅដែលបានញែកទុកនោះ មកដាក់នៅមុខលោកសូល។ បន្ទាប់មក លោកសាំយូអែលបានមានប្រសាសន៍ថា៖ «មើល អ្វីដែលបានរក្សាទុកនោះត្រូវបានដាក់នៅមុខរបស់លោកហើយ។ ចូរពិសារចុះ ពីព្រោះ ចំណែកនេះ ត្រូវបានរក្សាទុក ចាំរហូតពេលនេះមកដល់ គឺតាំងពីពេលដែលខ្ញុំបាននិយាយថា ខ្ញុំបានអញ្ជើញមនុស្ស»។ នោះ លោកសូលបានបរិភោគអាហារជាមួយនឹងលោកសាំយូអែលនៅថ្ងៃនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 25 ពេលពួកគេបានចុះពីទីទួលខ្ពស់ចូលទីក្រុងវិញ លោកសាំយូអែលបានមានប្រសាសន៍ជាមួយលោកសូលនៅលើដំបូលផ្ទះ។
|
|
|
|
\v 26 ពេលថ្ងៃរះឡើង លោកសាំយូអែលបានហៅលោកសូលនៅលើដំបូលផ្ទះថា៖ «ចូរក្រោកឡើង នោះខ្ញុំអាចបញ្ជូនអ្នកឲ្យទៅ»។ លោកសូលបានក្រោកឡើង អ្នកទាំងពីរ ទាំងលោកសូល និងលោកសាំយូអែលបានចេញទៅឯផ្លូវ។
|
|
|
|
\s5
|
|
|
|
\v 27 កាលពួកលោកបានដើរដល់ជាយក្រុងហើយ លោកសាំយូអែលបានប្រាប់លោកសូលថា៖ «ឲ្យបាវលោកទៅមុនយើងចុះ» បាវក៏បានចេញទៅមុន «តែលោកត្រូវនៅទីនេះបន្តិចសិន នោះខ្ញុំនឹងប្រាប់ព្រះរាជសាររបស់ព្រះជាម្ចាស់ដល់លោក»។
|
|
|
|
\s5
|
|
|
|
\c 10
|
|
|
|
\cl ជំពូក ១០
|
|
|
|
\p
|
|
|
|
\v 1 លោកសាំយូអែលបានយកដបប្រេងមក ហើយចាក់ពីលើក្បាលរបស់លោកសូល រួចថើបលោក។ លោកបានមានប្រសាសន៍ថា៖ «តើមិនមែនព្រះអម្ចាស់ទេឬអី ជាអ្នករើសតាំងអ្នកឲ្យធ្វើជាអ្នកដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ?
|
|
|
|
\v 2 ពេលដែលលោកចាកចេញពីខ្ញុំទៅថ្ងៃនេះ លោកនឹងឃើញបុរសពីរនាក់នៅក្បែរផ្នូររបស់លោកស្រីរ៉ាជែល ពួកគេនឹងនិយាយប្រាប់អ្នកថា លាដែលលោកកំពុងស្វែងរកនោះ បានរកឃើញវិញហើយ»។ ខណៈនេះ ឪពុករបស់លោកលែងខ្វល់ខ្វាយនឹងលាទាំងនោះហើយ គឺគាត់ខ្វល់ខ្វាយពីលោកដោយនិយាយថា៖ «តើកូនប្រុសរបស់ខ្ញុំយ៉ាងដូចម្តេចហើយ?»។
|
|
|
|
\s5
|
|
|
|
\v 3 បន្ទាប់មក អ្នកដើរទៅឆ្ងាយបន្តិច នោះអ្នកនឹងដល់ដើមឈើតាបោរ។ នឹងមានបុរសបីនាក់ដែលទៅឯទីសក្ការៈរបស់ព្រះជាម្ចាស់នៅបេតអែលជួបអ្នក ពួកគេម្នាក់កាន់ពពែបី ម្នាក់ទៀតកាន់នំបុ័យបីដុំ និងម្នាក់ទៀតកាន់ថង់ស្រាទំពាំបាយជូរ។
|
|
|
|
\v 4 ពួកគេនឹងជម្រាបសួរអ្នក ហើយឲ្យនំបុ័ងពីរដុំដល់អ្នក រួចអ្នកត្រូវយកពីដៃរបស់ពួកគេ។
|
|
|
|
\s5
|
|
|
|
\v 5 បន្ទាប់មក អ្នកនឹងទៅដល់ទីទួលសក្ការៈរបស់ព្រះជាម្ចាស់ ដែលជាកន្លែងដាក់ទ័ពរបស់ពួកភីលីស្ទីន។ ពេលអ្នកទៅដល់ក្រុង អ្នកនឹងជួបព្យាការីមួយក្រុមចេញមកពីទីទួលខ្ពស់ជាមួយនឹងពិន ស្គរ ខ្លុយ និងចាប៉ីផង ពួកគេនឹងថ្លែងព្រះបន្ទូល។
|
|
|
|
\v 6 ព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងយាងមកសណ្ឋិតលើអ្នក អ្នកក៏នឹងថ្លែងព្រះបន្ទូលជាមួយពួកគេផងដែរ ហើយអ្នកនឹងប្តូរទៅជាម្នាក់មួយផ្សេងទៀត។
|
|
|
|
\s5
|
|
|
|
\v 7 មើល ទីសម្គាល់ទាំងនេះនឹងកើតមានដល់អ្នក ចូរធ្វើអ្វីតាមតែអ្នកចង់ធ្វើចុះ ដ្បិត ព្រះជាម្ចាស់គង់នៅជាមួយអ្នកហើយ។
|
|
|
|
\v 8 ចូរទៅឯគីលកាល់មុនខ្ញុំចុះ ខ្ញុំនឹងចុះទៅឯអ្នកហើយថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាមេត្រីភាពនៅទីនោះ។ ចូររង់ចាំប្រាំពីរថ្ងៃ រហូតទាល់តែខ្ញុំទៅដល់ ហើយបង្ហាញអ្នកនូវអ្វីដែលអ្នកត្រូវធ្វើ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 ពេល លោកសូលបែរខ្នងចាកចេញពីលោកសាំយូអែលទៅ ព្រះជាម្ចាស់បានប្រទានចិត្តមួយផ្សេងទៀតដល់លោក។ ហើយទីសម្គាល់ទាំងនោះបានកើតឡើងនៅថ្ងៃនោះ។
|
|
|
|
\v 10 ពេលពួកគេបានទៅដល់ទីទួល មានព្យាការីមួយក្រុមបានជួបពួកលោក ហើយព្រះវិញ្ញាននៃព្រះជាម្ចាស់បានយាងមកសណ្ឋិតលើលោក ហើយលោកក៏បានថ្លែងព្រះបន្ទូលជាមួយពួកគេផងដែរ។
|
|
|
|
\s5
|
|
|
|
\v 11 ពេលអស់អ្នកដែលធ្លាប់ស្គាល់លោកឃើញលោកថ្លែងព្រះបន្ទូលជាមួយក្រុមព្យាការី អ្នកទាំងនោះនិយាយគ្នាថា៖ «តើមានរឿងអ្វីកើតឡើងចំពោះកូនប្រុសលោកគីស? តើឥឡូវលោកសូលជាអ្នកក្នុងក្រុមព្យាការីដែរឬ?»
|
|
|
|
\v 12 មានបុរសនៅស្រុកជាមួយបានឆ្លើយថា៖ «ដូច្នេះ តើនរណាជាឪពុករបស់ពួកគេ?» ដោយសារហេតុការណ៍ទាំងនេះ គេនិយាយថា៖ «តើសូលជាម្នាក់ក្នុងក្រុមព្យាការីដែរឬ?»
|
|
|
|
\v 13 ពេលលោកបានបញ្ចប់ថ្លែងព្រះបន្ទូល លោកបានមកឯទីទួលខ្ពស់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 ក្រោយមកឪពុកមាររបស់លោកសូលបានមានប្រសាសន៍មកលោក និងបាវលោកថា «តើពួកគេឯងបានទៅឯណា?» លោកបានតបថា «ទៅរកសត្វលា។ ពេលពួកយើងដឹងថា ពួកយើងមិនអាចរកវាឃើញទេ ពួកយើងបានទៅជួបលោកសាំយូអែល»។
|
|
|
|
\v 15 ឪពុកមារលោកសូលបានមានប្រសាសន៍ថា៖ «សូមប្រាប់ឪពុកមារផង តើលោកសាំយូអែលបានមានប្រសាសន៍អ្វីដល់ឯង»។
|
|
|
|
\v 16 លោកសូលបានតបទៅគាត់វិញថា៖ «លោកបានប្រាប់ពួកយើងជាច្រើនថា សត្វលាបានរកឃើញវិញហើយ»។ ប៉ុន្តែ លោកមិនបានប្រាប់រឿងរាជ្យសម្បត្តិដែលលោកសាំយូអែលបានមានប្រសាសន៍នោះទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ពេលនោះ លោកសាំយូអែលបានកោះហៅប្រជាជនឲ្យជួបជុំគ្នានៅចំពោះព្រះអម្ចាស់នៅឯមីសប៉ា។
|
|
|
|
\v 18 លោកបានថ្លែងទៅជនជាតិអុីស្រាអែលថា នេះជាអ្វីដែលព្រះអម្ចាស់ ជាព្រះរបស់អុីស្រាអែលមានព្រះបន្ទូលថា យើងបាននាំអុីស្រាអែលចេញពីអេសុីប ហើយយើងបានសង្គ្រោះអ្នករាល់គ្នាពីដៃរបស់ពួកអេសុីប និងពីដៃរបស់អាណាចក្រទាំងអស់ដែលបានយាយីអ្នករាល់គ្នា។
|
|
|
|
\v 19 ប៉ុន្តែ ថ្ងៃនេះ អ្នករាល់គ្នាបានបដិសេធយើងជាព្រះរបស់អ្នករាល់គ្នា ដែលសង្គ្រោះអ្នករាល់គ្នាពីទុក្ខភ័យ និងគ្រោះថ្នាក់ទាំងអស់របស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជានិយាយទៅសាំយូអែលថា៖ «ចូររើសតាំងស្តេចមួយអង្គឲ្យដឹកនាំយើង។ ឥឡូវនេះ ចូរបង្ហាញខ្លួនអ្នករាល់គ្នានៅចំពោះព្រះអម្ចាស់ទៅតាមកុលសម្ព័ន្ធ និងតាមអំបូររបស់អ្នករាល់គ្នាចុះ»។
|
|
|
|
\s5
|
|
|
|
\v 20 ដូច្នេះ លោកសាំយូអែលបាននាំកុលសម្ព័ន្ធរបស់អុីស្រាអែលទាំងអស់ឲ្យចូលជិត ហើយបានរើសប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។
|
|
|
|
\v 21 បន្ទាប់មក លោកបានឲ្យកុលសម្ព័ន្ធបេនយ៉ាមីនមកជិតតាមអំបូររបស់ពួកគេ បានរើសប៉ះចំអំបូរម៉ាទ្រី ហើយក៏រើសបានកូនរបស់លោកគីស គឺលោកសូល។ ប៉ុន្តែ ពេលគេទៅរកលោក គេមិនឃើញលោកទេ។
|
|
|
|
\s5
|
|
|
|
\v 22 បន្ទាប់មក ប្រជាជនចង់សាកសួរព្រះជាម្ចាស់ថែមទៀតថា៖ «តើមានបុរសណាផ្សេងនឹងមកឬទេ?» ព្រះអម្ចាស់បានមានព្រះបន្ទូលថា៖ «គេបានរត់ទៅពួននៅក្បែរឥវ៉ាន់ឯណោះ»។
|
|
|
|
\v 23 នោះគេបានរត់ទៅទីនោះ ហើយនាំលោកសូលពីទីនោះមក។ ពេលលោកឈរក្នុងចំណោមមនុស្ស លោកខ្ពស់ជាងគេទាំងអស់ តាំងពីស្មាឡើងទៅ។
|
|
|
|
\s5
|
|
|
|
\v 24 ក្រោយមកលោកសាំយូអែលបានប្រសាសន៍ទៅប្រជាជនថា៖ «តើអ្នករាល់គ្នាបានឃើញបុរសដែលព្រះជាម្ចាស់បានរើសនោះហើយឬនៅ? ក្នុងចំណោមប្រជាជនទាំងអស់គ្មាននរណាដូចលោកម្នាក់នេះទេ!» ប្រជាជនទាំងអស់បានស្រែកឡើងថា៖ «សូមឲ្យស្តេចមានអាយុយឺនយូរ!»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 25 នោះ លោកសាំយូអែលបានប្រាប់ប្រជាជននូវច្បាប់ និងរបៀបរបបរបស់ស្តេច រួចកត់ទុកចូលក្នុងសៀវភៅមួយ ហើយដាក់នៅចំពោះព្រះអម្ចាស់។ ចុងក្រោយ លោកសាំយូអែលបានឲ្យប្រជាជនទាំងអស់ទៅផ្ទះរបស់គេរៀងៗខ្លួន។
|
|
|
|
\s5
|
|
|
|
\v 26 លោកសូលក៏បានទៅផ្ទះរបស់លោកនៅគីបៀរវិញដែរ ហើយក៏មានបុរសខ្លាំងខ្លះដែលព្រះជាម្ចាស់បានប៉ះពាល់ចិត្តបានទៅជាមួយលោកដែរ។
|
|
|
|
\v 27 ប៉ុន្តែ មានមនុស្សឥតបានការខ្លះនិយាយថា៖ «តើឲ្យបុរសនេះជួយសង្គ្រោះយើងយ៉ាងដូចម្តេច?» អ្នកទាំងនោះ ជាអ្នកស្អប់លោកសូល ហើយពុំបានយកអំណោយអ្វីឲ្យលោកឡើយ។ ប៉ុន្តែ លោកសូលមិនមាត់អ្វីទេ។
|
|
|
|
\s5
|
|
|
|
\c 11
|
|
|
|
\cl ជំពូក ១១
|
|
|
|
\p
|
|
|
|
\v 1 ព្រះបាទណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូនបានដឹកនាំទ័ពព័ទ្ធក្រុងយ៉ាបេស ស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់បាននិយាយទៅព្រះបាទណាហាសថា៖ «សូមចងសម្ព័ន្ធមេត្រីជាមួយពួកយើងខ្ញុំ យើងខ្ញុំនឹងគោរពបម្រើស្តេច»។
|
|
|
|
\v 2 ព្រះបាទណាហាស ជាស្តេចរបស់អាម៉ូនបានតបវិញថា៖ «យើងនឹងដាក់លក្ខ័ណប្រព្រឹត្តចំពោះអ្នករាល់គ្នា គឺត្រូវឲ្យយើងខ្វេះភ្នែកស្តាំទាំងអស់របស់អ្នករាល់គ្នា ដើម្បីធ្វើឲ្យអុីស្រាអែលទាំងអស់ត្រូវអាម៉ាស»។
|
|
|
|
\s5
|
|
|
|
\v 3 ក្រោយមក ពួកចាស់ទុំនៃក្រុងយ៉ាបេសបានទូលទៅស្តេចវិញថា៖ «សូមទុកពេលឲ្យយើងខ្ញុំប្រាំពីរថ្ងៃ ដើម្បីឲ្យយើងខ្ញុំអាចបញ្ជូនអ្នកនាំសារទៅគ្រប់តំបន់របស់អុីស្រាអែលសិន។ បើគ្មាននរណាជួយពួកយើងខ្ញុំទេ នោះយើងខ្ញុំនឹងប្រគល់ខ្លួនជូន»។
|
|
|
|
\s5
|
|
|
|
\v 4 អ្នកនាំសារបានមកដល់គីបៀរ ជាកន្លែងដែលលោកសូលរស់នៅ ហើយបានប្រាប់ប្រជាជននៅទីនោះនូវអ្វីដែលបានកើតឡើង។ ប្រជាជនទាំងអស់បានស្រែកយំជាខ្លាំង។
|
|
|
|
\v 5 ឯលោកសូលបានដឹកគោទៅឯវាល។ លោកសូលបានមានប្រសាសន៍ថា៖ «តើមានរឿងអ្វីកើតឡើងបានជាប្រជាជនស្រែកយំខ្លាំងដូច្នេះ?» គេបានប្រាប់លោកសូលនូវអ្វីដែលអ្នកក្រុងយ៉ាបេសបានប្រាប់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ពេលលោកសូលបានឮដូច្នេះ ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានយាងមកសណ្ឋិតពីលើលោក ហើយលោកខឹងយ៉ាងខ្លាំង។
|
|
|
|
\v 7 លោកបានយកគោមួយនឹមមកកាត់ជាចំណែកតូចៗ ហើយផ្ញើទៅគ្រប់តំបន់នៃស្រុកអុីស្រាអែលទាំងមូលជាមួយនឹងអ្នកនាំសារ។ លោកបានមានប្រសាន៍ថា៖ «អ្នកណាដែលមិនចេញមកជាមួយខ្ញុំ សូល និងលោកសាំយូអែលទេ អ្នកនោះនឹងដូចជាចំណែកតូចៗរបស់សាច់គោនេះដូច្នេះដែរ»។ នោះភាពភ័យខ្លាចព្រះអម្ចាស់បានកើតមានលើប្រជាជន ពួកគេបានចេញមករួមគ្នាដូចមនុស្សតែម្នាក់។
|
|
|
|
\v 8 កាលលោកបានកែនពួកគេនៅបេសេកហើយ ឃើញថាមានទ័ពអុីស្រាអែលដល់ទៅ សាមសិបម៉ឺននាក់ ហើយជនជាតិយូដាមាន បីម៉ឺននាក់។
|
|
|
|
\s5
|
|
|
|
\v 9 ពួកគេបាននិយាយទៅអ្នកនាំសារដែលមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៃស្រុកកាឡាដដូចតទៅ ថ្ងៃស្អែកពេលថ្ងៃពេញកំដៅ អ្នករាល់គ្នានឹងបានរួចជាមិនខាន»។ ដូច្នេះ អ្នកនាំសារបានចេញទៅហើយប្រាប់អ្នកក្រុងយ៉ាបេស រួចពួកគេរីករាយជាខ្លាំង។
|
|
|
|
\v 10 ក្រោយមក អ្នកក្រុងយ៉ាបេសបានទូលទៅព្រះបាទណាហាសថា៖ «ថ្ងៃស្អែក ពួកយើងខ្ញុំនឹងប្រគល់ខ្លួនជូនស្តេច ហើយព្រះអង្គអាចធ្វើអ្វីតាមតែព្រះអង្គយល់ឃើញថាល្អចុះ»។
|
|
|
|
\s5
|
|
|
|
\v 11 ថ្ងៃបន្ទាប់ លោកសូលបានរៀបប្រជាជនជាបីក្រុម។ ពួកគេបានមកកណ្តាលជំរំទ័ពពេលព្រឹកដើម្បីឃ្លាំមើល ហើយក៏បានចេញទៅវាយប្រហារ និងបានជ័យជម្នះលើពួកអាម៉ូនរហូតដល់ថ្ងៃពេញកម្តៅ។ អ្នកដែលបានរួចជីវិត បានរត់គេចខ្លួន ហើយគ្មានអ្នករត់ទាំងគូដែលនៅរស់ទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 ក្រោយមក ប្រជាជនបានជម្រាបលោកសាំយូអែលថា៖ «បើនរណាបាននិយាយថា តើឲ្យលោកសូលសោយរាជ្យលើពួកយើងឬ? ចូរនាំពួកនោះចេញមក យើងនឹងប្រហារជីវិតពួកគេ»។
|
|
|
|
\v 13 ប៉ុន្តែ ព្រះបាទសូលបានមានរាជឱង្ការថា៖ មិនត្រូវប្រហារជីវិតនរណាក្នុងថ្ងៃនេះឡើយ ពីព្រោះថ្ងៃនេះ ព្រះអម្ចាស់បានសង្គ្រោះអ៊ុីស្រាអែល»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 លោកសាំយូអែលបានថ្លែងទៅប្រជាជនថា៖ «តោះ យើងនាំគ្នាទៅគីលកាល់ ហើយអភិសេកស្តេចជាថ្មីនៅទីនោះ»។
|
|
|
|
\v 15 ដូច្នេះប្រជាជនទាំងអស់បានធ្វើដំណើរទៅគីលកាល់ ហើយលើកលោកសូល ជាស្តេចនៅចំពោះព្រះអម្ចាស់នៅគីលកាល់នោះ។ នៅទីនោះ ពួកគេបានថ្វាយយញ្ញបូជាមេត្រីភាពនៅចំពោះព្រះអម្ចាស់ ទាំងព្រះបាទសូល ទាំងប្រជាជនបានពេញដោយអំណរជាខ្លាំង។
|
|
|
|
\s5
|
|
|
|
\c 12
|
|
|
|
\cl ជំពូក ១២
|
|
|
|
\p
|
|
|
|
\v 1 លោកសាំយូអែលបានថ្លែងទៅកាន់អុីស្រាអែលទាំងមូលថា៖ «ខ្ញុំបានស្តាប់តាមអ្នករាល់គ្នាគ្រប់យ៉ាង ហើយខ្ញុំក៏បានរើសស្តេចមួយអង្គសម្រាប់អ្នករាល់គ្នាផងដែរ។
|
|
|
|
\v 2 ពេលនេះ មានស្តេចមួយអង្គ នៅចំពោះអ្នករាល់គ្នាហើយ ខ្ញុំចាស់ហើយសក់ស្កូវថែមទៀត កូនប្រុសៗរបស់ខ្ញុំក៏នៅជាមូួយអ្នករាល់គ្នាដែរ។ ខ្ញុំបាននៅជាមួយអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃនេះ។
|
|
|
|
\s5
|
|
|
|
\v 3 ខ្ញុំនៅទីនេះហើយ ចូររៀបរាប់ដល់ព្រះអម្ចាស់ប្រឆាំងនឹងខ្ញុំ និងស្តេចដែលព្រះអង្គបានតាំងឡើងនេះចុះ បើខ្ញុំបានយកគោរបស់អ្នកណា ឬបានយកលារបស់អ្នកណា ឬក៏បានកេងបន្លំរបស់អ្នកណា ហើយបានធ្វើឲ្យអ្នកណាមិនសប្បាយចិត្ត? ឬមួយខ្ញុំបានបិទភ្នែកទទួលសំណូកពីអ្នកណានោះ? ចូរធ្វើបន្ទាល់ប្រឆាំងនឹងខ្ញុំចុះ ហើយខ្ញុំនឹងទូទាត់សងអ្នករាល់គ្នាវិញ។
|
|
|
|
\s5
|
|
|
|
\v 4 ពួកគេនិយាយឡើងថា៖ «លោកពុំបានបោកបញ្ឆោតយើងខ្ញុំទេ មិនដែលនាំទុក្ខ ឬក៏មិនដែលលួចអ្វីពីអ្នកណាដែរ»។
|
|
|
|
\v 5 លោកបានតបវិញថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ និងស្តេចដែលព្រះអង្គបានតាំងជាសាក្សីស្រាប់ គឺថាអ្នករាល់គ្នាគ្មានអ្វីទាស់នឹងខ្ញុំឡើយ»។ ពួកគេបានឆ្លើយវិញថា៖ «មែនហើយ ព្រះអម្ចាស់ជាសាក្សី»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 លោកសាំយូអែលមានប្រសាសន៍ទៅប្រជាជនថា៖ «គឺព្រះអម្ចាស់ហើយ ជាអ្នកដែលរើសតាំងលោកម៉ូសេ និងលោកអើរ៉ុនឲ្យដឹកនាំដូនតារបស់អ្នករាល់គ្នាចេញពីអេសុីបមក។
|
|
|
|
\v 7 ពេលនេះ ចូរបង្ហាញខ្លួនមកចុះ ដើម្បីឲ្យខ្ញុំអាចរៀបរាប់នឹងអ្នករាល់គ្នានៅចំពោះព្រះអម្ចាស់អំពីការប្រព្រឹត្តដ៏សុចរិតទាំងអស់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងដូនតាអ្នករាល់គ្នា។
|
|
|
|
\s5
|
|
|
|
\v 8 កាលលោកយ៉ាកុបបានមកដល់អេសុីប ហើយបុព្វបុរសរបស់អ្នករាល់គ្នាស្រែកអង្វររកព្រះអម្ចាស់ នោះព្រះអម្ចាស់បានចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យដឹកនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីអេសុីបមក ហើយពួកគាត់បានតាំងលំនៅនៅទីនេះ។
|
|
|
|
\v 9 ប៉ុន្តែ ពួកលោកបានបំភ្លេចព្រះអម្ចាស់ជាព្រះរបស់ពួកលោក ព្រះអង្គក៏ប្រគល់ពួកលោកទៅឲ្យសុីសេរ៉ា ជាមេបញ្ជាការកងទ័ពរបស់ក្រុងហាសោរ ទៅក្នុងដៃរបស់ពួកភីលីស្ទីន និងទៅក្នុងដៃរបស់ស្តេចម៉ូអាប់ ពួកគេទាំងនេះហើយដែលបានវាយប្រហារបុព្វបុរសរបស់អ្នករាល់គ្នា។
|
|
|
|
\s5
|
|
|
|
\v 10 ពួកគេបានស្រែករកព្រះអម្ចាស់ថា យើងខ្ញុំបានប្រព្រឹត្តអំពើបាប ពីព្រោះយើងខ្ញុំបានបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត។ ប៉ុន្តែ ពេលនេះ សូមព្រះអង្គសង្គ្រោះយើងខ្ញុំពីដៃរបស់សត្រូវនៃយើងខ្ញុំផង នោះយើងខ្ញុំនឹងត្រឡប់មកបម្រើព្រះអង្គវិញ។
|
|
|
|
\v 11 ដូច្នេះ ព្រះអម្ចាស់បានចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងលោកសាំយូអែល ហើយបានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នាលើពួកសត្រូវទាំងអស់ដែលនៅជុំវិញអ្នករាល់គ្នា ហើយអ្នករាល់គ្នារស់នៅដោយសុវត្ថិភាព។
|
|
|
|
\s5
|
|
|
|
\v 12 ពេលអ្នករាល់គ្នាបានឃើញស្តេចណាហាសរបស់ពួកអាម៉ូនមកប្រហារអ្នករាល់គ្នា អ្នករាល់គ្នាបែរជានិយាយមកខ្ញុំថា ទេ! តែផ្ទុយទៅវិញ សូមឲ្យស្តេចមួយអង្គសោយរាជ្យលើពួកយើចុះ ខណៈដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាគឺជាស្តេចរបស់អ្នករាល់គ្នាទៅហើយនោះ។
|
|
|
|
\v 13 ឥឡូវនេះ មានស្តេចដែលអ្នករាល់គ្នាបានជ្រើសរើសហើយ ជាស្តេចដែលអ្នករាល់គ្នាបានសុំ ហើយដែលព្រះអម្ចាស់បានចង្អុលប្រាប់ពីស្តេចនោះ។
|
|
|
|
\s5
|
|
|
|
\v 14 បើអ្នករាល់គ្នាកោតខ្លាចព្រះអម្ចាស់ ចូរបម្រើព្រះអង្គ ស្តាប់តាមព្រះសូរសៀងព្រះអង្គ ហើយមិនត្រូវបះបោប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ទេ ទាំងអ្នករាល់គ្នាទាំងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នាត្រូវដើរតាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាចុះ។
|
|
|
|
\v 15 បើអ្នករាល់គ្នាមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ តែបែរជាបះបោប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ នោះព្រះហស្តរបស់ព្រះអម្ចាស់នឹងប្រឆាំងនឹងអ្នករាល់គ្នា ដូចដែលប្រឆាំងនឹងបុព្វបុរសរបស់អ្នករាល់គ្នាដែរ។
|
|
|
|
\s5
|
|
|
|
\v 16 ទោះបីមកដល់ពេលនេះ ចូរបង្ហាញខ្លួនអ្នក ហើយចាំមើលកិច្ចការដ៏សម្បើមដែលព្រះអម្ចាស់នឹងធ្វើនៅចំពោះភ្នែករបស់អ្នករាល់គ្នាចុះ។
|
|
|
|
\v 17 តើមិនមែនពេលនេះជារដូវចម្រូតទេឬអី? មើល ខ្ញុំនឹងស្រែករកព្រះអម្ចាស់ នោះព្រះអង្គនឹងធ្វើឲ្យមានផ្គរ និងភ្លៀងមក។ នោះ អ្នករាល់គ្នានឹងដឹង ហើយឃើញពីភាពអាក្រក់របស់អ្នករាល់គ្នាធំប៉ុណ្ណា ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ដោយទូលសុំស្តេចមួយអង្គសម្រាប់ខ្លួនអ្នករាល់គ្នា។
|
|
|
|
\v 18 ដូច្នេះ លោកសាំយូអែលបានស្រែករកព្រះអម្ចាស់ នៅថ្ងៃដដែលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានផ្គរ និងភ្លៀងមក ហើយប្រជាជនទាំងអស់មានសេចក្តីស្ញែងខ្លាចដល់ព្រះអម្ចាស់ និងលោកសាំយូអែលជាខ្លាំង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 ប្រជាជនទាំងអស់បាននិយាយទៅលោកសាំយូអែលថា៖ «សូមទូលអង្វរទៅព្រះអម្ចាស់ជាព្រះរបស់លោកសម្រាប់អ្នកបម្រើលោកផង នោះយើងខ្ញុំនឹងមិនត្រូវស្លាប់ឡើយ។ ដោយព្រោះ ពួកយើងបានបន្ថែមអំពើបាបដ៏អាក្រក់របស់យើងខ្ញុំ ដោយសុំស្តេចមួយអង្គសម្រាប់យើងខ្ញុំដូច្នេះ»។
|
|
|
|
\v 20 លោកសាំយូអែលឆ្លើយថា៖ «កុំភ័យខ្លាចអី អ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់មែន ប៉ុន្តែ មិនត្រូវបែរចិត្តចេញពីព្រះអម្ចាស់ឡើយ តែត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្តរបស់អ្នករាល់គ្នាចុះ។
|
|
|
|
\v 21 កុំងាកទៅរកអ្វីដែលគ្មានប្រយោជន៍ ឬមិនអាចសង្គ្រោះអ្នករាល់គ្នា ពីព្រោះរបស់ទាំងអស់នោះឥតប្រយោជន៍ទេ។
|
|
|
|
\s5
|
|
|
|
\v 22 ដោយយល់ដល់ព្រះនាមដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់នឹងមិនបដិសេធប្រជាជនរបស់ព្រះអង្គឡើយ ពីព្រោះកាលដែលរើសអ្នករាល់គ្នាឲ្យទៅជាប្រជារាស្ត្ររបស់ព្រះអង្គ នោះគាប់ព្រះទ័យរបស់ព្រះអង្គ។
|
|
|
|
\v 23 ចំពោះខ្ញុំ ចូរកុំឲ្យខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ដោយលែងទូលអង្វរសម្រាប់អ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នានូវអ្វីដែលល្អ ហើយសុចរិត។
|
|
|
|
\s5
|
|
|
|
\v 24 ដោយគ្រាន់តែកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គក្នុងសេចក្តីពិតឲ្យអស់ពីចិត្តរបស់អ្នករាល់គ្នាចុះ។ ចូរនឹកចាំអំពីការអស្ចារ្យដែលបានធ្វើឡើងសម្រាប់អ្នករាល់គ្នា។
|
|
|
|
\v 25 ប៉ុន្តែ បើអ្នកនៅតែប្រព្រឹត្តអាក្រក់ ទាំងអ្នករាល់គ្នាទាំងស្តេចរបស់អ្នករាល់គ្នានឹងត្រូវវិនាសមិនខាន»។
|
|
|
|
\s5
|
|
|
|
\c 13
|
|
|
|
\cl ជំពូក ១៣
|
|
|
|
\p
|
|
|
|
\v 1 ព្រះបាទសូលបានឡើងគ្រងរាជ្យកាលពីព្រះជន្មសាមសិបព្រះវស្សា ហើយព្រះអង្គគ្រងរាជ្យសម្បត្តិលើអុីស្រាអែលរយៈពេលសែសិបឆ្នាំ
|
|
|
|
\v 2 ព្រះអង្គបានជ្រើសរើសបុរសអុីស្រាអែលបីពាន់អ្នកធ្វើជាកងទ័ព។ មានទ័ពពីរពាន់នាក់នៅជាមួយព្រះអង្គនៅឯមីកម៉ាស់ និងតំបន់ទីទួលបែតអែល ខណៈនោះក៏មានទ័ពមួយពាន់នាក់នៅជាមួយសម្តេចយ៉ូណាថាន នៅឯគីបៀរ ទឹកដីបេនយ៉ាមីនដែរ។ ទ័ពដែលនៅសេសសល់ ស្តេចឲ្យទៅផ្ទះនិងត្រសាលរៀងៗខ្លួនវិញ។
|
|
|
|
\s5
|
|
|
|
\v 3 សម្តេចយ៉ូណាថានបានវាយយកលានដ្ឋានទ័ពរបស់ពួកភីលីស្ទីននៅឯគីបៀរ ហើយពួកភីលីស្ទីនក៏បានដឹងដំណឹងនេះដែរ។ បន្ទាប់មកព្រះបាទសូលបានផ្លុំត្រែឡើងលើទឹកដីទាំងមូល ដោយមានបន្ទូលថា៖ «ចូរឲ្យជនជាតិហេព្រេីរឮឡើង»។
|
|
|
|
\v 4 កាលជនជាតិអុីស្រាអែលទាំងអស់បានឮថាព្រះបាទសូលបានវាយឈ្នះលានដ្ឋានទ័ពរបស់ពួកភីលីស្ទីន ហើយអុីស្រាអែលបានក្លាយទៅជាក្លិនមិនស្រួលដល់ពួកភីលីស្ទីន ដូច្នេះ នោះទាហានបានប្រមូលគ្នាមកចូលរួមទាំងអស់គ្នាជាមួយព្រះបាទសូលនៅឯគីលកាល់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 ពួកភីលីស្ទីនបានមកជួបជុំគ្នាដើម្បីវាយប្រឆាំងនឹងអុីស្រាអែលដោយមាន រទេះចម្បាំងបីពាន់គ្រឿង អ្នកបររទេះចម្បាំងប្រាំមួយពាន់នាក់ និងទាហានថ្មើជើងជាច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានឡើងមកបោះជំរំនៅឯមីកម៉ាស់ ខាងកើតបេតអាវេន។
|
|
|
|
\s5
|
|
|
|
\v 6 ពេលទាហានអុីស្រាអែលបានឃើញថា ខ្លួនកំពុងវឹកវរហើយ ប្រជាជនមានការភ័យខ្លាច អ្នកខ្លះបានពួនក្នុងរូងភ្នំ តាមគុម្ពោត តាមក្រហែងថ្ម តាមអណ្តូង និងតាមអន្លុង។
|
|
|
|
\v 7 មានជនជាតិហេព្រេីរខ្លះបានរត់ឆ្លងទៅម្ខាងទៀតនៃទន្លេយ័រដាន់ ទៅឯស្រុកកាដ និងស្រុកកាឡាដ។ ប៉ុន្តែ ព្រះបាទសូលនៅតែគង់នៅឯគីលកាល់ ហើយទាហានទាំងអស់បានទៅតាមព្រះអង្គទាំងភ័យញាប់ញ័រ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ព្រះអង្គបានរង់ចាំដល់ទៅប្រាំពីរថ្ងៃ ជាពេលដែលលោកសាំយូអែលបានរៀបចំទុក។ ប៉ុន្តែ លោកសាំយូអែលពុំបានមកគីលកាល់ទេ ហើយទាហានខ្លះបានរត់ចោលព្រះបាទសូល។
|
|
|
|
\v 9 ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរយកតង្វាយដុត និងតង្វាយមេត្រីភាពមកឲ្យយើង»។ បន្ទាប់មក ស្តេចបានថ្វាយតង្វាយដុត។
|
|
|
|
\v 10 ក្រោយព្រះអង្គថ្វាយតង្វាយដុតចប់សព្វគ្រប់យើង លោកសាំយូអែលបានមកដល់។ ព្រះបាទសូលបានចេញមកទទួលលោក ហើយជម្រាបសួរលោកផង។
|
|
|
|
\s5
|
|
|
|
\v 11 លោកសាំយូអែលបានមានប្រសាសន៍ថា៖ «តើព្រះអង្គបានធ្វើអ្វី?» ព្រះបាទសូលបានតបវិញថា៖ «កាលខ្ញុំបានឃើញពួកទាហានកំពុងរត់ចោលខ្ញុំ ហើយលោកពុំបានមកដល់ទាន់ពេលដែលបានកំណត់ទៀត ឯពួកទ័ពភីលីស្ទីនបានមកផ្តុំគ្នានៅឯមីកម៉ាស់
|
|
|
|
\v 12 ខ្ញុំក៏បាននិយាយថា ឥឡូវនេះ ពួកភីលីស្ទីននឹងចុះមកតទល់នឹងយើងនៅគីលកាល់នេះ ហើយខ្ញុំពុំអាចស្វែងរកព្រះហប្ញទ័យរបស់ព្រះអម្ចាស់ទៀត។ ដូច្នេះ ខ្ញុំក៏បង្ខំខ្លួនឯងថ្វាយតង្វាយដុតតែម្តងទៅ»។
|
|
|
|
\s5
|
|
|
|
\v 13 លោកសាំយូអែលបានតបនឹងព្រះបាទសូលវិញថា៖ «ព្រះអង្គបានប្រព្រឹត្តយ៉ាងទទឹងទិស ព្រះអង្គពុំបានស្តាប់តាមព្រះរាជបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាដែលបានប្រទានដល់ព្រះករុណាទេ។ បើមិនដូច្នោះទេ ព្រះអម្ចាស់នឹងតាំងរាជ្យរបស់ព្រះករុណាឲ្យដឹកនាំលើអុីស្រាអែលរហូតតទៅមិនខាន។
|
|
|
|
\v 14 ប៉ុន្តែ ពេលនេះ រាជ្យរបស់ព្រះអង្គនឹងមិនបន្តទៅមុខទៀតទេ។ ព្រះអម្ចាស់បានរកបុរសម្នាក់ផ្សេងទៀតចេញពីព្រះទ័យរបស់ព្រះអង្គផ្ទាល់ ហើយព្រះអម្ចាស់ក៏បានតាំងបុរសនោះជាអ្នកដឹកនាំលើប្រជារាស្ត្ររបស់ព្រះអង្គជំនួសវិញ ពីព្រោះព្រះករុណាពុំបានស្តាប់បង្គាប់អ្វីដែលព្រះអង្គបានបញ្ជាដល់ព្រះករុណាទេ»។
|
|
|
|
\s5
|
|
|
|
\v 15 បន្ទាប់មក លោកសាំយូអែលបានក្រោកឡើង ហើយចាកចេញពីគីលកាល់ឆ្ពោះទៅគីបៀរនៃទឹកដីបេនយ៉ាមីន។ ព្រះបាទសូលបានជំរឿនទាហានដែលមានវត្តមានជាមួយព្រះអង្គ ឃើញមានប្រាំមួយរយនាក់។
|
|
|
|
\v 16 ព្រះបាទសូល សម្តេចយ៉ូណាថានជាបុត្រារបស់ព្រះអង្គ និងទាហានដែលនៅសេសសល់ទាំងនោះ នៅចាំឯភូមិកេបានៃទឹកដីបេនយ៉ាមីន។ ប៉ុន្តែ ពួកភីលីស្ទីននៅតែបោះទ័ពនៅមីកម៉ាស់ដដែរ។
|
|
|
|
\s5
|
|
|
|
\v 17 មានអ្នកប្រយុទ្ធបីក្រុមចេញពីជំរំរបស់ពួកភីលីស្ទីន។ ក្រុមមួយតម្រង់ទៅឯក្រុងអូប្រា គឺទៅស្រុកស៊ូអាល។
|
|
|
|
\v 18 ក្រុមមួយទៀតតម្រង់ទៅក្រុងបេតហូរ៉ូន ហើយក្រុមមួយផ្សេងទៀតតម្រង់ទៅព្រំប្រទល់ម្ខាងនៃជ្រលងសេបោម ឯទីរហោស្ថាន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 គេរកពុំឃើញមានជាងដែកណាម្នាក់នៅក្នុងស្រុកអុីស្រាអែលទាំងមូលនោះទេ ពីព្រោះពួកភីលីស្ទីននិយាយថា៖ «បើទុកឲ្យមានជាងដែក នោះ ជនជាតិហេព្រេីរនឹងធ្វើដាវ ឬលំពែងសម្រាប់ខ្លួនគេជាមិនខាន»។
|
|
|
|
\v 20 ប៉ុន្តែ ជនជាតិអុីស្រាអែលទាំងអស់ បានទៅស្រុកភីលីស្ទីនដើម្បីច្រុងផាលនង្គ័ល ផ្លែចប ផ្លែពូថៅ និងកណ្តៀវរបស់ពួកគេរៀងៗខ្លួន។
|
|
|
|
\v 21 កាលណោះតម្លៃពីរស្លឹងសម្រាប់ច្រុងផាលនង្គ័ល និងចប ឯតម្លៃមួយស្លឹងគឺ សំលៀងផ្លែពូថៅ និងតម្រង់រនាស់។
|
|
|
|
\s5
|
|
|
|
\v 22 ដូច្នេះ នៅថ្ងៃប្រឈមនឹងសមរភូមិ ពួកទាហានដែលនៅជាមូួយនឹងព្រះបាទសូល និងសម្តេចយ៉ូណាថានគ្មានដាវ ឬលំពែងនៅនឹងដៃ មានតែព្រះបាទសូល និងបុត្រារបស់ស្តេច គឺសម្តេចយ៉ូណាថានប៉ុណ្ណោះដែលមាន។
|
|
|
|
\v 23 ទ័ពរបស់ពួកភីលីស្ទីនខ្លះបានបញ្ជូនទៅច្រកមីកម៉ាស់។
|
|
|
|
\s5
|
|
|
|
\c 14
|
|
|
|
\cl ជំពូក ១៤
|
|
|
|
\p
|
|
|
|
\v 1 ថ្ងៃមួយ សម្តេចយ៉ូណាថាន ជាបុត្រាព្រះបាទសូលបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹកឲ្យសម្តេចថា៖ «តោះ ចូរយើងទៅឯជំរំរបស់ពួកភីលីស្ទីននៅឯម្ខាងណោះ»។ ប៉ុន្តែ សម្តេចមិនបានទូលបិតារបស់សម្តេចទេ។
|
|
|
|
\s5
|
|
|
|
\v 2 ព្រះបាទសូលបានគង់នៅឯជាយភូមិគីបៀរ គឺនៅក្រោមដើមទទឹមនៅមីក្រូន។ មានទ័ពប្រហែលជាប្រាំមួយរយនាក់នៅជាមួយស្តេច
|
|
|
|
\v 3 រួមទាំងលោកអហុីយ៉ា ជាកូនរបស់លោកអហុីទូប (ជាប្អូនរបស់អុីកាបុដ) ជាចៅរបស់លោកភីនេហាស ដែលជាចៅទួតរបស់លោកអេលី ជាបូជាចារ្យរបស់ព្រះអម្ចាស់នៅឯសុីឡូ ដែលជាអ្នកពាក់អាវអេផូដ។ ពួកទាហានពុំបានដឹងថា សម្តេចយ៉ូណាថានយាងទៅណាទេ។
|
|
|
|
\s5
|
|
|
|
\v 4 នៅឯម្ខាងទៀតនៃច្រកដែលសម្តេចយ៉ូណាថានចង់ទៅដើម្បីឲ្យទៅដល់កន្លែងដាក់ទ័ពពួកភីលីស្ទីន មានថ្មរដិរដុបចោតទាំងសងខាង ដែលគេហៅថាបូសេសនិងមួយទៀតហៅថា សេនេ។
|
|
|
|
\v 5 ចំណោតថ្មមួយនៅឯទិសខាងជើងខាងមុខមីកម៉ាស់ ហើយចំណោតថ្មម្ខាងទៀតនៅខាងត្បូងចំពីមុខកេបា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹករបស់សម្តេចថា៖ «តោះ ចូរយើងឆ្លងកាត់លានដ្ឋានទ័ពរបស់ពួកមិនកាត់ស្បែកទាំងនេះ។ ព្រះអម្ចាស់អាចនឹងធ្វើការជំនួសយើង ព្រោះគ្មានអ្វីដែលឃាត់ព្រះអម្ចាស់មិនឲ្យជួយបើមានមនុស្សតិច ឬច្រើនក្តី»។
|
|
|
|
\v 7 អ្នកកាន់គ្រឿងសឹករបស់សម្តេចបានតបវិញថា៖ «សូមសម្តេចធ្វើអ្វីតាមចិត្តរបស់សម្តេចចុះ។ សូមចេញទៅចុះ មើល ទូលបង្គំនៅជាមួយសម្តេចហើយ គឺដើម្បីធ្វើតាមបង្គាប់របស់សម្តេចទាំងអស់»។
|
|
|
|
\s5
|
|
|
|
\v 8 សម្តេចយ៉ូណាថានបានមានឱង្ការថា៖ «យើងនឹងឆ្លងទៅរកពួកគេ ហើយបង្ហាញខ្លួនចំពោះពួកគេ។
|
|
|
|
\v 9 បើពួកគេនិយាយមកយើងថា ចាំទីនោះសិនទៅ ពួកយើងនឹងទៅរកពួកឯង នោះយើងនឹងឈប់នៅត្រង់កន្លែងរបស់យើង គឺយើងមិនឆ្លងទៅរកពួកគេទេ។
|
|
|
|
\v 10 ប៉ុន្តែ បើពួកគេឆ្លើយឆ្លងមកយើងថា មករកពួកយើងមក នោះយើងនឹងឆ្លងទៅ ពីព្រោះព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់យើងហើយ។ នេះហើយគឺជាទីសម្គាល់សម្រាប់យើង»។
|
|
|
|
\s5
|
|
|
|
\v 11 ដូច្នេះ អ្នកទាំងពីរបានបង្ហាញខ្លួននៅឯលានដ្ឋានទ័ពរបស់ពួកភីលីស្ទីន។ ពួកទាហានភីលីស្ទីនបាននិយាយថា៖ «មើល ជនជាតិហេព្រើរកំពុងតែចេញមកពីរន្ធដែលពួកគេបានរត់ពួនហើយ»។
|
|
|
|
\v 12 បន្ទាប់មក ទាហានក្នុងលានដ្ឋាននោះបានស្រែកហៅសម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹកឲ្យសម្តេចថា៖ «មករកពួកយើងមក យើងនឹងបង្ហាញពួកឯងខ្លះ»។ សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹករបស់សម្តេចថា៖ «មកតាមខ្ញុំ ពីព្រោះព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងដៃរបស់អុីស្រាអែលហើយ»។
|
|
|
|
\s5
|
|
|
|
\v 13 សម្តេចយ៉ូណាថានបានតោងឡើងដោយដៃនឹងជើងរបស់សម្តេច ឯអ្នកកាន់គ្រឿងសឹករបស់សម្តេចបានតាមពីក្រោយសម្តេច។ សម្តេចយ៉ូណាថានបានប្រហារជីវិតរបស់ពួកភីលីស្ទីនទាំងនោះនៅនឹងមុខ ហើយអ្នកកាន់គ្រឿងសឹករបស់សម្តេចក៏បានសម្លាប់ពួកនោះខ្លះនៅចំពោះមុខសម្តេចដែរ។
|
|
|
|
\v 14 មុនដំបូងសម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹករបស់សម្តេចបានស្លាប់ពួកគេប្រហែលម្ភៃនាក់ក្នុងទំហំដីមួយស្រែ។
|
|
|
|
\s5
|
|
|
|
\v 15 មានចលាចលនៅជំរំ នៅឯវាល និងក្នុងចំណោមពួកភីលីស្ទីន។ សូម្បីក្នុងលានដ្ឋាន និងអ្នកចម្បាំងរបស់ពួកគេក៏មានការភ័យខ្លាចដែរ។ ផែនដីបានជញ្ជួយភាពភ័យខ្លាចកើតឡើងយ៉ាងខ្លាំង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 ក្រោយមក ពួកអ្នកឃ្លាំមើលរបស់ស្តេចសូលនៅឯគីបៀរនៃទឹកដីបេនយ៉ាមីនបានមើលឃើញថា ពួកទាហានរបស់ភីលីស្ទីនកំពុងរត់ប្រសាច ខ្លះរត់ទៅឯណេះ ខ្លះរត់ទៅឯណោះ។
|
|
|
|
\v 17 នោះព្រះបាទសូលមានបន្ទូលទៅទាហានដែលនៅជាមួយព្រះអង្គថា៖ «ចូររាប់គ្នាយើង តើបាត់អ្នកណាខ្លះ»។ ពេលពួកគេរាប់រួចហើយ គឺបាត់សម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹករបស់សម្តេច។
|
|
|
|
\s5
|
|
|
|
\v 18 ព្រះបាទសូលបានមានរាជឱង្ការទៅលោកអហុីយ៉ាថា៖ «ចូរយកហឹបរបស់ព្រះជាម្ចាស់មកទីនេះ» ព្រោះកាលណោះ ហឹបនោះស្ថិតនៅជាមួយប្រជាជនអុីស្រាអែល។
|
|
|
|
\v 19 ខណៈព្រះបាទសូលកំពុងមានរាជឱង្ការទៅបូជាចារ្យ ការវឹកវរនៅក្នុងជំរំរបស់ពួកភីលីស្ទីនកាន់តែបន្តខ្លាំងឡើង។ នោះព្រះបាទសូលមានរាជឱង្ការទៅបូជាចារ្យថា៖ «សូមដកដៃរបស់លោកចេញ»។
|
|
|
|
\s5
|
|
|
|
\v 20 ព្រះបាទសូល និងទាហានទាំងអស់ដែលនៅជាមួយស្តេចបានរួមកម្លាំងគ្នាហើយចេញទៅច្បាំង។ ដាវរបស់ពួកទាហានភីលីស្ទីនបានវាយប្រហារគ្នាឯង ហើយភាពភាន់ច្រឡំបានកើតឡើងក្នុងចំណោមពួកគេ។
|
|
|
|
\v 21 ជនជាតិហេព្រេីរខ្លះដែលពីមុនបាននៅជាមួយនឹងពួកភីលីស្ទីន និងធ្លាប់ជ្រកកោនក្នុងជំរំរបស់ពួកភីលីស្ទីននោះ បានរត់មករួមដៃជាមួយទាហានអុីស្រាអែល ជាមួយព្រះបាទសូល និងជាមួយសម្តេចយ៉ូណាថានវិញ។
|
|
|
|
\s5
|
|
|
|
\v 22 ពួកទាហានអុីស្រាអែលខ្លះដែលបានរត់គេចខ្លួននៅតាមភ្នំជិតអេប្រាអុីមបានឮថា ពួកភីលីស្ទីនបានរត់ភាសខ្លួន នោះពួកគេក៏ចេញមកដេញតាមប្រហារពួកនោះនៅក្នុងសមរភូមិដែរ។
|
|
|
|
\v 23 ថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអុីស្រាអែល ហើយការវាយប្រហារគ្នាបានបន្តដល់បេតអាវេនទៀត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 24 ថ្ងៃនោះ ទាហានអុីស្រាអែលមិនសប្បាយចិត្ត ដោយព្រះបាទសូលបានយកពួកគេខ្លះដាក់ក្រោមសម្បថថា៖ «អ្នកណាបរិភោគអាហារមុនពេលល្ងាចមកដល់ គឺមុនពេលយើងបានសងសឹកលើសត្រូវរបស់យើង អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ដូច្នេះហើយ ពួកទាហាន គ្មាននរណាម្នាក់ហ៊ានភ្លក់អាហារអ្វីទាំងអស់។
|
|
|
|
\v 25 ក្រោយមក ពួកគេដើរចូលព្រៃ ហើយទីនោះមានទឹកឃ្មុំស្រក់មកលើដី។
|
|
|
|
\v 26 កាលពួកគេបានចូលក្នុងព្រៃ ទឹកឃ្ញុំបានស្រក់ចុះ ប៉ុន្តែ គ្មាននរណាហ៊ានយកម្រាមដៃរបស់ខ្លួនបៀកដាក់ចូលមាត់ឡើយ ព្រោះពួកគេខ្លាចសម្បថ។
|
|
|
|
\s5
|
|
|
|
\v 27 សម្តេចយ៉ូណាថានមិនបានឮបិតារបស់ទ្រង់បានចងពួកពលទាហានដោយសម្បថឡើយ សម្តេចក៏បានយកចុងដំបងដែលនៅក្នុងដៃមកជ្រលក់ចូលសំបុកឃ្មុំនោះ ហើយយកដៃបៀកមកដាក់ក្នុងមាត់របស់សម្តេច ហើយភ្នែករបស់សម្តេចក៏បានភ្លឺស្រស់ថ្លា។
|
|
|
|
\v 28 ក្រោយមក មានម្នាក់ក្នុងចំណោមនោះបានទូលឆ្លើយថា៖ «ព្រះបិតារបស់សម្តេចបានដាក់ពួកទាហានយ៉ាងតឹងរឹងជាមួយសម្បថថា៖ «អ្នកណាបរិភោគអាហារអ្វីនៅថ្ងៃនេះមុខជាត្រូវបណ្តាសាមិនខាន ដូច្នេះហើយ ទើបពួកទាហានខ្សោយដោយហេវហត់»។
|
|
|
|
\s5
|
|
|
|
\v 29 សម្តេចយ៉ូណាថានបានតបវិញថា៖ «ព្រះបិតារបស់ខ្ញុំបានបង្ករឿងហើយ។ មើលនេះ តើភ្នែករបស់ខ្ញុំបានភ្លឺថ្លាបែបណា ពីព្រោះខ្ញុំបានភ្លក់ទឹកឃ្មុំនឹងតែបន្តិចប៉ុណ្ណោះ។
|
|
|
|
\v 30 តើវាមិនប្រសើរជាងនេះទេឬអី បើទាហានបានបរិភោគដោយសេរីនៅថ្ងៃនេះ ពីអាហារនៃជយភណ្ឌបានពីសត្រូវដែលពួកយើងរកបាននោះ? ព្រោះពេលនេះអ្នកដែលប្រហារពួកសត្រូវមើលទៅមិនអស្ចារ្យសោះក្នុងចំណោមពួកភីលីស្ទីន»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 31 ពួកគេបានវាយពួកភីលីស្ទីននៅថ្ងៃនោះ ពីមីកម៉ាស់រហូតដល់អាយ៉ាឡូន។ ទាហានបានអស់កម្លាំងជាខ្លាំង
|
|
|
|
\v 32 ពួកគេបានប្រញាប់លោភទៅយកជ័យភណ្ឌ ដោយបានយកចៀម គោ និងកូនគោ រួចសម្លាប់សត្វទាំងនោះនៅនឹងដី ហើយបានបរិភោគទាំងមាននៅឈាមផង។
|
|
|
|
\s5
|
|
|
|
\v 33 ពួកគេបានទូលព្រះបាទសូលថា៖ «មើល ពួកគេបានប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ ដោយបរិភោគទាំងនៅឈាម»។ ព្រះបាទសូលបានមានរាជឱង្ការថា៖ «អ្នករាល់គ្នាប្រព្រឹត្តដោយមិនស្មោះត្រង់ទេ។ ចូររមៀលផ្ទាំងថ្មធំមួយមកឲ្យខ្ញុំឥឡូវនេះ
|
|
|
|
\v 34 ហើយទៅហៅពួកទាហានដោយប្រាប់ទៅ ឲ្យពួកគេរាល់គ្នាយកគោ និងចៀមរៀងៗខ្លួនមក ហើយសម្លាប់នៅទីនេះ រួចបរិភោគចុះ។ កុំប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ដោយបរិភោគទាំងជាមួយឈាមឡើង»។ ដូច្នេះ ពួកគេបាននាំយកគោរៀងៗខ្លួនមកនៅយប់នោះ ហើយសម្លាប់នៅត្រង់ផ្ទាំងថ្មនោះ។
|
|
|
|
\s5
|
|
|
|
\v 35 ព្រះបាទសូលបានសង់អាសនាថ្វាយព្រះអម្ចាស់ ជាអាសនាដំបូងដែលស្តេចបានសង់ថ្វាយព្រះអម្ចាស់។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 36 បន្ទាប់មក ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរយើងដេញតាមពួកភីលីស្ទីននៅយប់នេះ ហើយរឹបអូសពីពួកគេរហូតដល់ព្រឹក យើងមិនត្រូវទុកឲ្យពួកគេណាម្នាក់នៅមានជីវិតឡើយ»។ ពួកទាហានបានតបវិញថា៖ «ចូរប្រព្រឹត្តតាមតែព្រះអង្គយល់ថាល្អចុះ»។ ប៉ុន្តែ បូជាចារ្យមានប្រសាសន៍ថា៖ «យើងទូលសួរព្រះជាម្ចាស់សិន»។
|
|
|
|
\v 37 ព្រះបាទសូលបានទូលសួរព្រះជាម្ចាស់ថា៖ «តើគួរឲ្យទូលបង្គំដេញតាមពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អុីស្រាអែលឬទេ?» ព្រះជាម្ចាស់មិនបានឆ្លើយតបនឹងស្តេចវិញទេនៅថ្ងៃនោះ។
|
|
|
|
\s5
|
|
|
|
\v 38 រួចមកព្រះបាទសូលមានរាជឱង្ការថា៖ «ចូរអស់អ្នកដឹកនាំរបស់ប្រជាជនមកទីនេះ សូមមើលថាតើមាននរណាបានប្រព្រឹត្តបាបបែបណាថ្ងៃនេះ។
|
|
|
|
\v 39 យើងសូមស្បថខណៈព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលសង្គ្រោះអុីស្រាអែលថា ទោះបីលោកយ៉ូណាថាន់ជាបុត្រាទូលបង្គំក្តី បើធ្វើបាប គឺត្រូវតែស្លាប់»។ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកទាហានហ៊ានឆ្លើយតបអ្វីទេ។
|
|
|
|
\s5
|
|
|
|
\v 40 បន្ទាប់មក ព្រះបាទបានមានបន្ទូលទៅទានហានអុីស្រាអែលទាំងអស់ថា៖ «អ្នករាល់គ្នាត្រូវឈរទៅម្ខាង ហើយយើងនឹងលោកយ៉ូណាថាននឹងឈរនៅម្ខាងទៀត»។ ទាហានបានទូលតបទៅព្រះបាទសូលវិញថា៖ «សូមធ្វើតាមតែព្រះករុណយល់ថាល្អចុះ»។
|
|
|
|
\v 41 ហេតុដូច្នេះហើយព្រះបាទសូលទូលទៅព្រះអម្ចាស់ជាព្រះរបស់អុីស្រាអែលថា៖ «សូមបង្ហាញយើងខ្ញុំផង»។ ពេលនោះគេចាប់ប៉ះចំព្រះបាទសូល និងសម្តេចយ៉ូណាថាន ឯពួកទាហានត្រូវបានរួចខ្លួន។
|
|
|
|
\v 42 បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរសួរបន្តទៀតរវាងយើងនឹងលោកយ៉ូណាថានជាបុត្រារបស់យើង»។ នោះក៏ប៉ះចំសម្តេចយ៉ូណាថាន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 43 ព្រះបាទសូលបានសួរសម្តេចយ៉ូណាថានថា៖ «ចូរប្រាប់បិតា តើបុត្របានធ្វើអ្វី»។ សម្តេចយ៉ូណាថានបានទូលស្តេចថា៖ «ទូលបង្គំបានភ្លក់ទឹកឃ្មុំបន្តិចពីចុងដំបងដែលនៅក្នុងដៃរបស់ទូលបង្គំ។ ទូលបង្គំនៅទីនេះហើយ ទូលបង្គំនឹងត្រូវស្លាប់»។
|
|
|
|
\v 44 ព្រះបាទសូលមានរាជឱង្ការថា៖ «បុត្រត្រូវតែស្លាប់ លោកយ៉ូណាថាន បើមិនធ្វើដូច្នេះទេ សូមព្រះជាម្ចាស់ដាក់ទោសបិតាឲ្យខ្លាំងចុះ!»។
|
|
|
|
\s5
|
|
|
|
\v 45 បន្ទាប់មក ទាហានបានទូលព្រះបាទសូលថា៖ «តើគួរឲ្យសម្តេចយ៉ូណាថានសុគតឬ ដ្បិតសម្តេចជាអ្នកបានសាងស្នាដៃនៃជ័យជម្នះសម្រាប់អុីស្រាអែល? សូមកុំឲ្យកើតដូច្នេះឡើយ! ទូលបង្គំសូមស្បថដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា នឹងគ្មានសក់មួយសសៃណារបស់សម្តេចជ្រុះដល់ដីឡើង ដ្បិត សម្តេចបានធ្វើការជាមួយព្រះជាម្ចាស់នៅថ្ងៃនេះ» ដោយការសង្គ្រោះពីពួកទាហានសម្តេចមិនត្រូវបានសម្លាប់ឡើយ។
|
|
|
|
\v 46 នោះព្រះបាទសូលក៏បានឈប់ដេញតាមពួកភីលីស្ទីន ហើយពួកភីលីស្ទីនទាំងនោះបានទៅកន្លែងរបស់ខ្លួនវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 47 កាលព្រះបាទសូលបានចាប់ផ្តើមដឹកនាំជនជាតិអុីស្រាអែល ស្តេចបានច្បាំងនឹងសត្រូវទាំងអស់របស់ស្តេចដែលនៅជុំវិញ។ ស្តេចបានវាយជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ស្តេចទាំងប៉ុន្មានរបស់សូបា និងពួកភីលីស្ទីនផង។ សមរភូមិណាដែលស្តេចបានចេញទៅ ស្តេចតែងទទួលបានជ័យជម្នះ ដាក់ទោសលើសត្រូវទាំងនោះ។
|
|
|
|
\v 48 ស្តេចបានប្រព្រឹត្តដោយចិត្តក្លាហាន ហើយបានវាយឈ្នះលើពួកអាម៉ាឡេក។ ស្តេចបានរំដោះជនជាតិអុីស្រាអែលពីកណ្តាប់ដៃរបស់សត្រូវពួកគេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 49 បុត្រារបស់ព្រះបាទសូលមានដូចជា សម្តេចយ៉ូណាថាន សម្តេចយីសវី និងសម្តេចម៉ាលគីស៊ូអា។ បុត្រីរបស់ព្រះអង្គមានឈ្មោះដូចតទៅ បុត្រីច្បងគឺ ព្រះនាងម្រ៉ាប និងព្រះនាងមិកាល់ជាប្អូន។
|
|
|
|
\v 50 ព្រះជាយារបស់ព្រះបាទសូលគឺ ព្រះនាងអហុីណោម ជាកូនស្រីរបស់អហុីម៉ាស់។ មេបញ្ជាការទាហានរបស់ស្តេចគឺ លោកអប៊ីនើរ ជាកូនប្រុសរបស់លោកនើរ ដែលជាឪពុកមាររបស់ព្រះបាទសូល។
|
|
|
|
\v 51 លោកគីស ជាឪពុករបស់ព្រះបាទសូល ហើយលោកនែរ ជាឪពុករបស់លោកអប៊ីនើរ ដែលត្រូវជាកូនប្រុសរបស់លោកអបៀល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 52 ព្រះបាទសូលបានប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនឹងពួកភីលីស្ទីនរហូតនៅក្នុងជីវិត។ ពេលព្រះបាទសូលបានឃើញអ្នកណាខ្លាំង ឬក្លាហាន ស្តេចតែងយកអ្នកនោះមកជាមួយ។
|
|
|
|
\s5
|
|
|
|
\c 15
|
|
|
|
\cl ជំពូក ១៥
|
|
|
|
\p
|
|
|
|
\v 1 លោកសាំយូអែលបានទូលទៅព្រះបាទសូលថា៖ «ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកចាក់ប្រេងតាំងឲ្យព្រះអង្គធ្វើជាស្តេចលើប្រជារាស្ត្រអុីស្រាអែលរបស់ព្រះអង្គ។ ឥឡូវនេះ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។
|
|
|
|
\v 2 នេះជាអ្វីដែលព្រះអម្ចាស់នៃពួកពលបរិវាមានព្រះបន្ទូល យើងបានកត់ត្រាទុកនូវអ្វីដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអុីស្រាអែល ដែលប្រឆាំងនឹងពួកគេនៅតាមផ្លូវ ខណះពួកគេកំពុងចាកចេញពីស្រុកអេសុីប។
|
|
|
|
\v 3 ដូច្នេះ ចូរចេញទៅឥឡូវនេះ ដើម្បីវាយប្រហារជនជាតិអាម៉ាឡេក ហើយត្រូវបំផ្លាញអ្វីៗទាំងអស់របស់ពួកគេ។ មិនត្រូវទុកចិត្តទុកជីវិតឲ្យពួកគេឡើយ ប៉ុន្តែ ត្រូវផ្តាច់ជីវិតទាំងប្រុសទាំងស្រី ទាំងក្មេង ទាំងទារក ទាំងគោ ចៀម អូដ្ឋ និងលា»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 4 ព្រះបាទសូលបានកេនប្រជាជន ហើយរាប់ពួកគេនៅឯថេលែម ឃើញមានម្ភៃមឺុននាក់ ជាទ័ពថ្មើជើង ហើយមួយមឺុននាក់ទៀតជាទាហានដែលមកពីកុលសម្ព័ន្ធយូដា។
|
|
|
|
\v 5 ក្រោយមក ព្រះបាទសូលបានយាងមកឯក្រុងរបស់ពួកអាម៉ាឡេក ហើយរង់ចាំនៅឯជ្រលងភ្នំ។
|
|
|
|
\s5
|
|
|
|
\v 6 រួចព្រះបាទសូលបានមានបន្ទូលទៅជនជាតិកែនថា «ចូរថយចេញឲ្យឆ្ងាយពីចំណោមជនជាតិអាម៉ាឡេក ដើម្បីកុំឲ្យវិនាសជាមួយពួកនោះ។ ដោយព្រោះអ្នករាល់គ្នាបានប្រព្រឹត្តដោយសប្បុរសដល់ប្រជាជនអុីស្រាអែល ខណៈពួកគេបានចាកចេញពីស្រុកអេសុីប»។ ដូច្នេះ ពួកកែនក៏បានជន្លាសចេញពីពួកអាម៉ាឡែក។
|
|
|
|
\v 7 បន្ទាប់មក ព្រះបាទសូលបានចេញទៅវាយប្រហារជនជាតិអាម៉ាឡេក ចាប់ពីហាវីឡា រហូតដល់សើុរ ខាងកើតនៃស្រុកអេសុីប។
|
|
|
|
\s5
|
|
|
|
\v 8 ព្រះអង្គបានចាប់អកាក់ជាស្តេចរបស់ជនជាតិអាម៉ាឡេកទាំងរស់។ ស្តេចបានប្រហារជីវិតពួកគេទាំងអស់ដោយមុខដាវ។
|
|
|
|
\v 9 ប៉ុន្តែ ព្រះបាទសូល និងទាហានបានទុកជីវិតឲ្យស្តេចអកាក់ ហើយទុកចៀម គោ កូនគោបំប៉ន និងកូនចៀមដែលល្អបំផុត។ អ្វីៗដែលល្អ ពួកគេមិនបានបំផ្លាញចោលទេ។ ប៉ុន្តែ ពួកគេបានបំផ្លាញអ្វីៗទាំងអស់ដែលគ្មានប្រយោជន៍វិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ក្រោយមក ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖
|
|
|
|
\v 11 «យើងស្តាយណាស់ដែលបានតាំងឲ្យលោកសូលធ្វើជាស្តេច ពីព្រោះលោកសូលមិនបានស្តាប់តាមយើង ហើយមិនប្រព្រឹត្តតាមបញ្ជារបស់យើងទេ»។ លោកសាំយូអែលខឹងយ៉ាងខ្លាំង លោកបានទូលអង្វរព្រះអម្ចាស់ពេញមួយយប់នោះ។
|
|
|
|
\s5
|
|
|
|
\v 12 លោកសាំយូអែលបានក្រោកពីព្រលឹម ដើម្បីទៅជួបព្រះបាទសូលនៅព្រឹកនោះ។ គេបានប្រាប់លោកសាំយូអែលថា៖ «ព្រះបាទសូលបានយាងមកកើមែល ហើយបានធ្វើស្តូបមួយសម្រាប់ខ្លួននៅទីនោះ រួចបន្តដំណើរត្រឡប់ទៅគីលកាល់វិញ»។
|
|
|
|
\v 13 ដឹងដូច្នោះ លោកសាំយូអែលបានមកជួបព្រះបាទសូលហើយទូលស្តេចថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់ព្រះអង្គ! ខ្ញុំបានសម្រេចតាមព្រះរាជ្យបញ្ជារបស់ព្រះអម្ចាស់រួចហើយ»។
|
|
|
|
\s5
|
|
|
|
\v 14 លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចុះសម្រែកចៀម និងសម្លេងថ្ងូររបស់គោស្អីបានឮឡើងមកដល់ត្រចៀករបស់ខ្ញុំដូច្នេះ?»
|
|
|
|
\v 15 ព្រះបាទសូលបានតបថា៖ «គឺសម្លេងសត្វដែលពួកទាហានបានយកមកពីពួកអាម៉ាឡេក។ ដោយពួកគេបានទុកនូវ ចៀម និងគោដែលល្អបំផុត ដើម្បីធ្វើយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោក។ អ្វីៗក្រៅពីនេះ ពួកយើងបានបំផ្លាញចោលទាំងស្រុងហើយ»។
|
|
|
|
\v 16 រួចលោកសាំយូអែលបាននិយាយទៅព្រះបាទសូលថា៖ «ឈប់សិន ខ្ញុំនឹងទូលព្រះអង្គនូវអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលមកទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលបានតបវិញថា៖ «ចូរនិយាយមកចុះ!»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 លោកសាំយូអែលមានប្រសាសន៍ថា៖ «ទោះបីព្រះអង្គមើលខ្លួនឯងថា តូចតាចក្តី តើមិនមែនព្រះអង្គត្រូវបានតាំងឲ្យដឹកនាំកុលសម្ព័ន្ធអីុស្រាអែលទេឬអី? ព្រះអម្ចាស់បានតាំងឲ្យព្រះអង្គធ្វើជាស្តេចលើអីុស្រាអែល
|
|
|
|
\v 18 ហើយព្រះអម្ចាស់បានចាត់ឲ្យព្រះអង្គចេញទៅថា ចូរទៅ ហើយប្រហារពួកមនុស្សបាបទាំងស្រុង គឺពួកអាម៉ាឡេក ត្រូវវាយពួកគេរហូតឲ្យរាបដល់ដី។
|
|
|
|
\v 19 ចុះហេតុដូចម្តេចបានជាព្រះករុណាមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ តែបែរជាប្រមូលយកជយភណ្ឌ ហើយធ្វើរឿងអាក្រក់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះទៅវិញ?»
|
|
|
|
\s5
|
|
|
|
\v 20 ព្រះបាទសូលបានឆ្លើយតបលោកសាំយូអែលវិញថា៖ «ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយតើ ព្រមទាំងបានគោរពតាមរបៀបដែលព្រះអម្ចាស់ចាត់ខ្ញុំឲ្យចេញទៅដែរ។ ខ្ញុំបានចាប់ព្រះបាទអកាក់ស្តេចរបស់ពួកអាម៉ាឡេក រួចបានសម្លាប់ផ្តាច់ទាំងស្រុងពួកអាម៉ាឡេក។
|
|
|
|
\v 21 គឺទាហាន ដែលបានយកជយភណ្ឌ មានចៀម និងគោ ជារបស់ល្អបំផុតដែលបានញែកទុក ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោកនៅគីលកាល់»។
|
|
|
|
\s5
|
|
|
|
\v 22 លោកសាំយូអែលបានទូលវិញថា៖ «តើព្រះអម្ចាស់គាប់ព្រះទ័យនឹងតង្វាយដុត ព្រមទាំងយញ្ញបូជាជាជាងការស្តាប់បង្គាប់ព្រះអម្ចាស់ឬ? ការគោរពប្រតិបត្តិតាម នោះប្រសើរជាងយញ្ញបូជា ហើយឯស្តាប់បង្គាប់ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។
|
|
|
|
\v 23 ព្រោះការបះបោរ គឺស្មើនឹងអំពើបាបនៃការរកគ្រូទស្សទាយដែរ ឯការធ្វើចិត្តរឹងរូស គឺអាក្រក់ ហើយទុច្ចរិតទៀតផង។ ដោយព្រោះព្រះករុណាបានផាត់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចោល នោះព្រះអង្គក៏បដិសេធព្រះករុណពីការធ្វើស្តេចដែរ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 24 ព្រះបាទសូលបានមានរាជឱង្ការមកលោកសាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តបាបហើយ ព្រោះបានបំពានព្រះបញ្ជារបស់ព្រះអម្ចាស់ និងសំដីរបស់លោក ដោយខ្ញុំខ្លាចពួកទាហាន ហើយបានធ្វើតាមពួូកគេ។
|
|
|
|
\v 25 ឥឡូវនេះ សូមអត់ទោសឲ្យខ្ញុំផង ហើយមកជាមួយខ្ញុំវិញ ដូច្នេះ ខ្ញុំអាចថ្វាយបង្គំព្រះអម្ចាស់បាន»។
|
|
|
|
\s5
|
|
|
|
\v 26 លោកសាំយូអែលបានទូលព្រះបាទសូលថា៖ «ទូលបង្គំនឹងមិនទៅជាមួយព្រះករុណាវិញទេ ព្រោះព្រះករុណាបានបោះបង់ព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ហើយព្រះអម្ចាស់ក៏បានបោះបង់ព្រះករុណាពីការធ្វើជាស្តេចលើជនជាតិអីុស្រាអែលវិញដែរ»។
|
|
|
|
\v 27 កាលលោកសាំយូអែលបានដើរចាកចេញនោះ ព្រះបាទសូលបានចាប់ជាយរ៉ូបរបស់លោកជាប់ ហើយវាបានរហែកផង។
|
|
|
|
\s5
|
|
|
|
\v 28 លោកសាំយូអែលបានទូលស្តេចថា៖ «ព្រះអម្ចាស់បានហែកអាណាចក្រអីុស្រាអែលពីព្រះករុណានៅថ្ងៃនេះហើយ រួចបានប្រគល់ដល់ម្នាក់ផ្សេងទៀត ដែលប្រសើរជាងព្រះករុណា។
|
|
|
|
\v 29 ហើយព្រះអម្ចាស់ដែលជាកម្លាំងរបស់អីុស្រាអែល មិនដែលកុហក មិនប្តូរព្រះទ័យដែរ ព្រះអង្គមិនមែនមនុស្ស ដែលដូរព្រះទ័យចុះឡើងទេ។
|
|
|
|
\s5
|
|
|
|
\v 30 ក្រោយមក ព្រះបាទសូលមានរាជឱង្ការថា៖ «ខ្ញុំពិតជាបានប្រព្រឹត្តបាបមែន។ ប៉ុន្តែ សូមទុកមុខឲ្យខ្ញុំនៅចំពោះមុខចាស់ទុំ និងចំពោះប្រជាជនអីុស្រាអែលផង។ សូមមកជាមួយខ្ញុំសិន ដើម្បីឲ្យខ្ញុំថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់លោកផង»។
|
|
|
|
\v 31 ដូច្នេះ លោកសាំយូអែលក៏មកជាមួយព្រះបាទសូល ហើយស្តេចបានថ្វាយបង្គំព្រះអម្ចាស់ពេលនោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 32 បន្ទាប់មក លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចូរនាំព្រះបាទអកាក់ ជាស្តេចនៃជនជាតិអាម៉ាឡេកឲ្យខ្ញុំទីនេះ»។ គេបាននាំស្តេចអកាក់មកដល់ទាំងជាប់ច្រវ៉ាក់ រួចព្រះបាទអកាក់បានមានរាជឱង្ការថា៖ «ពិតណាស់ ការឈឺចាប់នោះបានកន្លងផុតទៅហើយ»។
|
|
|
|
\v 33 លោកសាំយូអែលបានតបវិញថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រីៗព្រាត់កូនយ៉ាងណា ម្តាយរបស់ឯងក៏នឹងព្រាត់កូនយ៉ាងនោះដែរ»។ នោះលោកសាំយូអែលបានកាប់ព្រះបាទអកាក់ជាកង់ៗនៅចំពេាះព្រះអម្ចាស់នៅឯគីលកាល់នោះទៅ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 34 លោកសាំយូអែលបានធ្វើដំណើរទៅរ៉ាម៉ា ឯព្រះបាទសូលបានយាងទៅដំណាក់របស់ស្តេចនៅគីបៀរវិញ។
|
|
|
|
\v 35 លោកសាំយូអែលលែងជួបព្រះបាទសូលរហូតដល់ថ្ងៃដែលលោកលាចាកលោក ដោយលោកបានកាន់ទុកសម្រាប់ព្រះបាទសូល។ ព្រះអម្ចាស់បានសោកស្តាយដោយបានតាំងឲ្យព្រះបាទសូលឲ្យធ្វើជាស្តេចលើអីុស្រាអែល។
|
|
|
|
\s5
|
|
|
|
\c 16
|
|
|
|
\cl ជំពូក ១៦
|
|
|
|
\p
|
|
|
|
\v 1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាំយូអែលថា៖ «តើអ្នកនៅកាន់ទុកសម្រាប់ព្រះបាទសូល ដែលយើងមិនឲ្យធ្វើជាស្តេចលើអុីស្រាអែលដល់កាលណាទៀត? ចូរបំពេញប្រេងក្នុងស្នែងរបស់អ្នកហើយចេញទៅ។ យើងនឹងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយនៅភូមិបេថ្លេហិម ដ្បិត យើងបានជ្រើសរើសម្នាក់ឲ្យធ្វើជាស្តេចចេញពីចំណោមកូនប្រុសៗរបស់គាត់»។
|
|
|
|
\s5
|
|
|
|
\v 2 លោកសាំយូអែលបានទូលវិញថា៖ «តើឲ្យទូលបង្គំទៅយ៉ាងដូចម្តេច? បើព្រះបាទសូលជ្រាបពីរឿងនេះ នោះស្តេចមុខជាប្រហារជីវិតទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកគោស្ទាវមួយក្បាលទៅជាមួយអ្នកហើយនិយាយថា៖ ខ្ញុំមកនេះ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។
|
|
|
|
\v 3 ចូរហៅលោកអ៊ីសាយឲ្យថ្វាយយញ្ញបូជា នោះយើងនឹងបង្ហាញអ្នកថាត្រូវធ្វើអ្វីទៀត។ យើងនឹងប្រាប់ដល់អ្នកត្រូវចាក់ប្រេងតាំងលើអ្នកណាដែលយើងនឹងប្រាប់»។
|
|
|
|
\s5
|
|
|
|
\v 4 លោកសាំយូអែលបានធ្វើតាមព្រះអម្ចាស់បង្គាប់ ហើយក៏បានចេញទៅភូមិបេថ្លេហិម។ ចាស់ទុំនៅក្រុងនោះមានការភិតភ័យបានចេញមកជួបលោក ទាំងនិយាយថា៖ «តើអ្នកមកនេះក្នុងបំណងសន្តិភាពឬ?»
|
|
|
|
\v 5 លោកបានតបវិញថា៖ «មែនហើយ ដោយសន្តិភាពទេ ខ្ញុំមកនេះដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់»។ សូមរៀបចំខ្លួនរួចមកជាមួយខ្ញុំដើម្បីថ្វាយយញ្ញបូជា។ រួចមកលោកបានញែកលោកអ៊ីសាយម្ខាង និងកូនប្រុសៗរបស់លោកម្ខាង ដោយអញ្ជើញពួកគេថ្វាយយញ្ញបូជា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ពេលកូនៗរបស់គាត់បានមកដល់ លោកបានសម្លឹងទៅឯលោកអេលាប ដោយនិយាយក្នុងចិត្តថា មុខជាម្នាក់នេះហើយដែលព្រះអម្ចាស់បានតាំងឡើងនៅចំពោះព្រះអង្គ។
|
|
|
|
\v 7 ប៉ុន្តែ ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖ «កុំមើលតែរូបរាងខាងក្រៅ ឬកម្ពស់ ពីព្រោះយើងមិនបានរើសម្នាក់នេះទេ។ ដ្បិត ព្រះអម្ចាស់មិនទតមើលដូចមនុស្សសង្កេតទេ ដោយសារមនុស្សមើលតែសំបកក្រៅប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់ទតមើលដួងចិត្ត»។
|
|
|
|
\s5
|
|
|
|
\v 8 បន្ទាប់មក លោកអ៊ីសាយបានហៅលោកអប៊ីណាដាប់ ហើយឲ្យដើរចូលមកចំពោះលោកសាំយូអែល។ រួចលោកសាំយូអែលបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏ពុំបានរើសម្នាក់នេះដែរ»។
|
|
|
|
\v 9 លោកអ៊ីសាយក៏បានឲ្យលោកសាម៉ាដើរកាត់ម្តង ប៉ុន្តែ លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ម្នាក់នេះក៏ព្រះអម្ចាស់មិនបានជ្រើសរើសដែរ»។
|
|
|
|
\v 10 លោកអ៊ីសាយឲ្យកូនប្រុសទាំងប្រាំពីរនាក់ដើរទៅមុខលោកសាំយូអែល។ លោកសាំយូអែលបានថ្លែងទៅលោកអ៊ីសាយថា៖ «ព្រះអម្ចាស់ពុំរើសអ្នកទាំងអស់នេះទេ»។
|
|
|
|
\s5
|
|
|
|
\v 11 បន្ទាប់មក លោកសាំយូអែលបានសួរលោកអ៊ីសាយថា៖ «កូនប្រុសៗរបស់លោកនៅទីនេះអស់ហើយមែនទេ?» លោកបានតបថា៖ «នៅមានកូនពៅម្នាក់ទៀត ប៉ុន្តែ វាកំពុងឃ្វាលចៀម»។ លោកសាំយូអែលបានប្រាប់ថា៖ «ចាត់គេឲ្យទៅហៅវាមក បើមិនដូច្នោះទេ យើងនឹងមិនអង្គុយនៅទីនេះទេ»។
|
|
|
|
\v 12 លោកអ៊ីសាយបានចាត់ឲ្យទៅហៅកូននោះមក។ កូននោះមានរូបរាងសង្ហា មានថ្ពាល់ក្រហម និងភ្នែកយ៉ាងស្អាតផង។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា៖ «ចូរទៅចាក់ប្រេងតាំងចុះ គឺម្នាក់នេះហើយ»។
|
|
|
|
\s5
|
|
|
|
\v 13 ក្រោយមក លោកសាំយូអែលបានយកស្នែងដែលដាក់ប្រេងនោះមក ហើយបានចាក់ប្រេងតាំងម្នាក់នោះនៅកណ្តាលពួកបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានយាងមកសណ្ឋិតពីលើដាវីឌចាប់តាំងពីថ្ងៃនោះមក រួចលោកសាំយូអែលបានក្រោកឡើង និងបន្តដំណើរទៅឯរ៉ាម៉ាវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 កាលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានយាងចេញពីព្រះបាទសូលហើយ ហើយមានវិញ្ញាណពីព្រះអម្ចាស់បានមកធ្វើឲ្យស្តេចច្របូកច្របល់វិញ។
|
|
|
|
\v 15 បាវបម្រើរបស់ព្រះបាទសូលបានទូលទ្រង់ថា៖ «មើល គឺវិញ្ញាណដែលមកពីព្រះអម្ចាស់បានមកដើម្បីបង្កបញ្ហាដល់ព្រះអង្គហើយ។
|
|
|
|
\v 16 សូមទ្រង់ចាត់បាវរបស់ទ្រង់ឲ្យទៅស្វែងរកអ្នកណាម្នាក់ដែលជំនាញលេងពិនថ្វាយព្រះអង្គ។ នៅពេលវិញ្ញាណនោះមកសណ្ឋិតលើព្រះអង្គ នោះត្រូវឲ្យអ្នកនោះលេងពិន រួចព្រះអង្គនឹងបានប្រសើរវិញ»។
|
|
|
|
\s5
|
|
|
|
\v 17 ព្រះបាទសូលបានចាត់អ្នកបម្រើថា៖ «ចូរស្វែងរកបុរសម្នាក់ដែលអាចលេងភ្លេងបានយ៉ាងល្អ ហើយយកគេមកឲ្យយើង»។
|
|
|
|
\v 18 រួចក៏មានយុវជនម្នាក់បានទូលស្តេចថា៖ «ខ្ញុំធ្លាប់ឃើញកូនប្រុសរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិមម្នាក់ គឺជាអ្នកជំនាញលេង ហើយ ជាក្មេងដែលក្លាហាន រឹងមាំ ជាអ្នកសង្គ្រាម ពូកែនិយាយ រួចសង្ហាថែមទៀត ហើយព្រះអម្ចាស់ក៏គង់ជាមួយយុវជននោះដែរ»។
|
|
|
|
\v 19 រួចព្រះបាទសូលក៏បានចាត់គេឲ្យទៅឯលោកអ៊ីសាយ និយាយថា៖ «ចូរប្រគល់កូនប្រុសរបស់លោក គឺដាវីឌ ដែលនៅឃ្វាលចៀមនោះមកយើង»។
|
|
|
|
\s5
|
|
|
|
\v 20 លោកអ៊ីសាយបានយកលាមួយមក ហើយបានដាក់នំបុ័ងផង មានទាំងស្រាទំពាំងបាយជូរ និងកូនពពែមួយ រួចឲ្យវាទៅជាមួយកូនប្រុសរបស់លោក គឺដាវីឌ ទៅឯព្រះបាទសូល។
|
|
|
|
\v 21 បន្ទាប់មក ដាវីឌបានមកឯព្រះបាទសូល ហើយនៅបម្រើស្តេច។ ព្រះបាទសូលពេញចិត្តនឹងដាវីឌយ៉ាងខ្លាំង ថែមទាំងបានតាំងឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធឲ្យស្តេចទៀតផង។
|
|
|
|
\s5
|
|
|
|
\v 22 ព្រះបាទសូលបានចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមទុកឲ្យដាវីឌនៅជាមួយយើងចុះ ព្រោះយើងគាប់ព្រះទ័យនឹងដាវីឌណាស់»។
|
|
|
|
\v 23 រាល់ពេលដែលវិញ្ញាណដែលមកពីព្រះជាម្ចាស់មកសណ្ឋិតលើព្រះបាទសូល ដាវីឌបានយកពិនមកលេង រួចព្រះបាទសូលបានស្រស់ស្រាយ និងប្រសើរឡើងវិញ ហើយវិញ្ញាណបានចាកចេញពីស្តេចទៅ។
|
|
|
|
\s5
|
|
|
|
\c 17
|
|
|
|
\cl ជំពូក ១៧
|
|
|
|
\p
|
|
|
|
\v 1 គ្រានោះ ពួកភីលីស្ទីនបានប្រមូលទ័ពដើម្បីធ្វើសង្គ្រាម។ ពួកគេបានប្រមូលគ្នានៅឯសូកូ ស្រុកយូដា។ ពួកគេបានបោះតង់នៅចន្លោះសូកូ និងអាសេកា គឺនៅតំបន់អេផេសដាំមីម។
|
|
|
|
\s5
|
|
|
|
\v 2 ព្រះបាទសូល និងទ័ពអ៊ីស្រាអែលបានប្រមូលគ្នា ហើយបោះតង់នៅក្នុងជ្រលងអេឡា រួចបានដាក់ទ័ពឲ្យចេញទៅតយុទ្ធនឹងពួកភីលីស្ទីន។
|
|
|
|
\v 3 ពួកភីលីស្ទីនបានឈរនៅលើភ្នំមួយម្ខាង ហើយអ៊ីស្រាអែលក៏បានឈរលើភ្នំម្ខាងទៀតដែលមានជ្រលងនៅកណ្តាលពួកគេទាំងពីរ។
|
|
|
|
\s5
|
|
|
|
\v 4 មានបុរសខ្លាំងម្នាក់បានចេញមកពីជំរំពួកភីលីស្ទីន ឈ្មោះថា កូលីយ៉ាត មកពីក្រុងកាថ ដែលមានកម្ពស់ប្រហែលបីម៉ែត្រ។
|
|
|
|
\v 5 បុរសនោះពាក់ពួកលង្ហិនលើក្បាល និងមានអាវក្រោះផង។ អាវនោះមានទម្ងន់ហាសិបប្រាំពីគីឡូក្រាម ជាអាវលង្ហិន។
|
|
|
|
\s5
|
|
|
|
\v 6 មានស្រោបលង្ហិនលើជើងទាំងពីរ និងស្ពាយលំពែងលង្ហិនលើស្មាផង។
|
|
|
|
\v 7 លំពែងនោះធំ មានចងខ្សែដើម្បីចោលដូចជាកីតម្បាញ។ ផ្លែលំពែងនោះ មានទម្ងន់ប្រាំពីគីឡូក្រាមធ្វើពីដែក និងមានម្នាក់ដែលកាន់ខែលដើរពីមុខផង។
|
|
|
|
\s5
|
|
|
|
\v 8 ម្នាក់នោះឈរ ស្រែកទៅទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាពួកឯងចេញមកប្រយុទ្ធដូច្នេះ? យើងជាជនជាតិភីលីស្ទីន តើពួកឯងមិនមែនជាកញ្ជះរបស់ព្រះបាទសូលទេឬអី? ចូររើសបុរសម្នាក់ជាតំណាងពួកឯង ហើយចាត់វាឲ្យចេញមករកយើង។
|
|
|
|
\v 9 បើឃើញថា វាអាចវាយ ហើយសម្លាប់យើងបាន នោះយើងនឹងធ្វើជាកញ្ជះពួកឯង។ ប៉ុន្តែ បើយើងវាយ ហើយសម្លាប់វាបាន នោះពួកឯងត្រូវមកបម្រើយើងវិញ»។
|
|
|
|
\s5
|
|
|
|
\v 10 ជនភីលីស្ទីននោះបាននិយាយម្តងទៀតថា៖ «ថ្ងៃនេះ យើងចេញមកតតាំងនឹងទ័ពអ៊ីស្រាអែល។ ចូរចាត់ម្នាក់ចេញមក ដើម្បីវាយតទល់គ្នា»។
|
|
|
|
\v 11 កាលព្រះបាទសូល និងទាហានអ៊ីស្រាអែលទាំងអស់បានឮសំដីរបស់ទាហានភីលីស្ទីនោះ ពួកគេបានបាក់ទឹកចិត្ត ហើយភ័យញ័រ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 កាលនោះដាវីឌជាកូនអ្នកអំបូរអេប្រាតា ក្នុងភូមិបេថ្លេហិម ស្រុកយូដា គឺជាកូនប្រុសលោកអ៊ីសាយ។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ ក្នុងរជ្ជកាលរបស់ព្រះបាទសូល លោកអ៊ីសាយមានវ័យចាស់ហើយក្នុងចំណោមប្រជាជន។
|
|
|
|
\v 13 មានកូនប្រុសច្បងបីនាក់របស់លោកបានទៅចូលរួមធ្វើសង្គ្រាមជាមួយព្រះបាទសូលដែរ។ អ្នកទាំងបីដែលទៅសមរភូមិនោះមានឈ្មោះថា លោកអេលាប លោកអប៊ីណាដាប់ និងលោកសាម៉ា។
|
|
|
|
\s5
|
|
|
|
\v 14 ដាវីឌ ជាកូនពៅគេបង្អស់ ឯបងបីនាក់បានទៅតាមព្រះបាទសូល។
|
|
|
|
\v 15 ដាវីឌបានធ្វើដំណើរចុះឡើងទៅឯព្រះបាទសូល និងត្រឡប់ទៅឃ្វាលចៀមរបស់ឪពុកវិញនៅឯបេថ្លេហិម។
|
|
|
|
\v 16 សែសិបថ្ងៃហើយ ដែលទាហានភីលីស្ទីនបានមកក្បែរនោះបង្ហាញខ្លួន ដើម្បីវាយប្រយុទ្ធទាំងព្រឹកទាំងល្ងាច។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 បន្ទាប់មក លោកអ៊ីសាយបានប្រាប់ដាវីឌ ជាកូនប្រុសថា៖ «ចូរយកលាជមួយថង់ និងនំប័ុងដប់ ទៅឲ្យបងៗរបស់ឯងនៅឯជំរំជាប្រញាប់។
|
|
|
|
\v 18 ហើយយកប្រូម៉ាស់ដប់ដុំទៅឲ្យមេទ័ពរបស់ពួកគេផង។ ចូរមើលថា តើបងៗរបស់ឯសុខសប្បាយទេ រួចត្រូវយកអ្វីមកបញ្ជាក់ដើម្បីឲ្យដឹងថាពួកគេសុខសប្បាយមកជាមួយផង។
|
|
|
|
\s5
|
|
|
|
\v 19 បងៗរបស់ឯងកំពុងនៅជាមួយព្រះបាទសូល ហើយទាហានអ៊ីស្រាអែលទាំងអស់ស្ថិតនៅជ្រលងភ្នំអេឡា ប្រយុទ្ធជាមួយពួកភីលីស្ទីន»។
|
|
|
|
\v 20 ដាវីឌបានក្រោកពីព្រលឹម រួចផ្ញើសត្វទាំងប៉ុន្មានទៅឲ្យគង្វាលម្នាក់ផ្សេងទៀត ទាំងបានយកស្បៀងរួចចាកចេញទៅតាមបង្គាប់របស់លោកអ៊ីសាយ។ ដាវីឌបានទៅជំរំ ខណៈពលទាហានបានចេញទៅសមរភូមិស្រែកហ៊ោ។
|
|
|
|
\v 21 បន្ទាប់មក ទាំងទាហានអ៊ីស្រាអែល និងពួកភីលីស្ទីនបានចូលខ្សែត្រៀមដើម្បីប្រយុទ្ធ ក៏ផ្ទុះសង្គ្រាមឡើងរវាងពលទាហាន និងពលទាហាន។
|
|
|
|
\s5
|
|
|
|
\v 22 ដាវីឌបានទុករបស់របរនៅនឹងអ្នកមើលថែ រួចរត់ទៅឯកងទ័ព ហើយជម្រាបសួរបងៗ។
|
|
|
|
\v 23 ពេលបាននិយាយជាមួយបងៗ ទាហានដ៏ខ្លាំងរបស់ភីលីស្ទីន ជាអ្នកក្រុងកាថដែលមានឈ្មោះថា កូលីយ៉ាតបានចេញមកឈរនៅជួរមុខនៃទ័ពភីលីស្ទីនទាំងនិយាយប្រមាថដូចមុនៗ ហើយដាវីឌបានឮពាក្យសំដីទាំងនោះ។
|
|
|
|
\v 24 នៅពេលទ័ពអ៊ីស្រាអែលបានឃើញម្នាក់នោះចេញមកដូច្នេះ ក៏បានរត់គេចដោយមានការភិតភ័យ។
|
|
|
|
\s5
|
|
|
|
\v 25 ទាហានរបស់អ៊ីស្រាអែលបាននិយាយថា៖ «តើអ្នកបានឃើញបុរសម្នាក់ដែលបានចេញមកនោះទេ? វាបានមកដើម្បីប្រមាថដល់ជនជាតិអ៊ីស្រាអែល។ ស្តេចនឹងប្រទាននូវទ្រព្យសម្បត្តិជាច្រើនដល់អ្នកណាដែលអាចសម្លាប់វាបាន ថែមទាំងលើកបុត្រីឲ្យរៀបអភិសេកជាមួយអ្នកនោះទៀតផង មិនត្រឹមតែប៉ុណ្ណោះ គឺស្តេចឲ្យគ្រួសារអ្នកនោះបានរួចពន្ធនៅស្រុកអ៊ីស្រាអែលទាំងមូលដែរ»។
|
|
|
|
\s5
|
|
|
|
\v 26 ដាវីឌបាននិយាយទៅទាហានដែលឈរនៅក្បែរនោះថា៖ «តើនឹងទទួលបានអ្វីបើមានអ្នកអាចសម្លាប់ជនភីលីស្ទីនម្នាក់នេះ ហើយដកយកភាពអាប់ឱនរបស់អ៊ីស្រាអែលចេញ? តើជនភីលីស្ទីននេះជាស្អីបានជាហ៊ានមើលងាយកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?»
|
|
|
|
\v 27 បន្ទាប់មក មានអ្នកនិយាយម្តងទៀតនូវអ្វីដែលបានប្រាប់ហើយមុននោះ «ជារង្វាន់ដែលត្រូវទទូលសម្រាប់អ្នកដែលអាចសម្លាប់ជនភីលីស្ទីននោះបាន»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 28 អេលាបជាបងបានឮពេលដាវីឌនិយាយគ្នាជាមួយពួកទាហាន។ កំហឹងរបស់អេលាបបានឡើងកំដៅប្រឆាំងនឹងដាវីឌ ដោយនិយាយឡើងថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? តើឯងបានទុកចៀមនឹងអ្នកណានៅឯទីវាល? យើងស្គាល់អំនួតរបស់ឯងហើយ គឺដឹងភាពរពិសក្នុងចិត្តឯង ដោយឯងមកទីនេះគឺដើម្បីមើលគេធ្វើសង្គ្រាមប៉ុណ្ណោះ»។
|
|
|
|
\v 29 ដាវីឌបានតបវិញថា៖ «តើខ្ញុំបានធ្វើខុសអី? គ្រាន់តែសួរទេតើ»។
|
|
|
|
\v 30 រួចមកគាត់ក៏ចេញពីបងបែរទៅរកអ្នកផ្សេង ហើយនិយាយបែបដដែលនោះទៀត។ អ្នកទាំងនោះក៏បានឆ្លើយដូចពីមុនដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 31 ពេលសំដីរបស់ដាវីឌបានឮទៅដល់ទាហានជាច្រើនហើយ ពួកគេបានរាយការណ៍សំដីទាំងនោះដល់ព្រះបាទសូល ទាំងនាំចូលគាល់ស្តេចផង។
|
|
|
|
\v 32 បន្ទាប់មក ដាវីឌបានទូលព្រះបាទសូលថា៖ «សូមកុំបណ្តោយបាក់ទឹកចិត្តទាហានឡើយ ទូលបង្គំនឹងចេញទៅវាយនឹងជនភីលីស្ទីននោះ»។
|
|
|
|
\v 33 ព្រះបាទសូលបានមានរាជឱង្ការទៅដាវីឌថា៖ «ឯងមិនអាចចេញទៅប្រឆាំងនឹងជនភីលីស្ទីននេះបានទេ ដ្បិត ឯងនៅក្មេងណាស់ តែឯវា វាជាអ្នកធ្វើសង្គ្រាមតាំងពីនៅក្មេងម្លេ៉ះ»។
|
|
|
|
\s5
|
|
|
|
\v 34 ប៉ុន្តែ ដាវីឌបានទូលទៅព្រះបាទសូលវិញថា៖ «ទូលបង្គំធ្លាប់មើលថែហ្វូងចៀមឪពុករបស់ទូលបង្គំ។ ពេលសឹង្ហ ឬខ្លាឃ្មុំចូលមកចាប់កូនចៀមណាមួយចេញពីហ្វូង ទូលបង្គំដេញតាម
|
|
|
|
\v 35 ហើយប្រហារវា សង្គ្រោះចៀមនោះពីមាត់របស់វា។ កាលវាចូលមកចង់ត្របាក់ទូលបង្គំ នោះទូលបង្គំនឹងចាប់ពុកចង្កាវា វាយវា ហើយសម្លាប់វាផង។
|
|
|
|
\s5
|
|
|
|
\v 36 ទូលបង្គំបានសម្លាប់ទាំងសឹង្ហ និងខ្លាឃ្មុំ។ ឯជនមិនកាត់ស្បែកភីលីស្ទីននេះនឹងមានវាសនាដូចវាមួយមិនខាន ព្រោះវាបានប្រមាថកងទ័ពរបស់ព្រះដ៏មានព្រះជន្មគង់នៅ»។
|
|
|
|
\s5
|
|
|
|
\v 37 ដាវីឌបានបន្ថែមថា៖ «ព្រះអម្ចាស់បានសង្គ្រោះទូលបង្គំពីក្រញាំសឹង្ហ និងពីក្រញាំរបស់ខ្លាឃ្មុំ ព្រះអង្គមុខជាសង្គ្រោះទូលបង្គំពីដៃរបស់ជនភីលីស្ទីននេះដែរ»។ បន្ទាប់មក ព្រះបាទសូលបានមានរាជឱង្ការទៅដាវីឌថា៖ «បើដូច្នេះ ចូរទៅចុះ សូមព្រះអម្ចាស់គង់ជាមួយឯង»។
|
|
|
|
\v 38 ព្រះបាទសូលបានបំពាក់គ្រឿងសឹករបស់ស្តេចឲ្យដាវីឌ។ ស្តេចបានយកមួយលង្ហិនពាក់លើក្បាលដាវីឌ និងបានបំពាក់អាវក្រោះឲ្យទៀតផង។
|
|
|
|
\s5
|
|
|
|
\v 39 ដាវីឌបានយកដាវរបស់ស្តេចមក ប៉ុន្តែ មិនអាចដើរកើតឡើយ ពីព្រោះដាវីឌមិនដែលហ្វឹកហាត់ជាមួយនឹងគ្រឿងសឹកទាំងនោះទេ។ រួចដាវីឌបានទូលព្រះបាទសូលថា៖ «ទូលបង្គំមិនអាចចេញទៅសមរភូមិជាមួយនឹងគ្រឿងទាំងនេះបានឡើង ព្រោះទូលបង្គំមិនធ្លាប់ប្រើវា»។ ដូច្នេះ ក៏ទម្លាក់គ្រឿងទាំងនោះចុះវិញ។
|
|
|
|
\v 40 ដាវីឌបានយកតែរបស់របរខ្លួននៅជាប់នឹងដៃ ហើយរើសគ្រួសរលោងៗប្រាំគ្រាប់មកទុកក្នុងថង់អ្នកគង្វាលចៀម។ ដាវីឌបានត្រៀមដង្ហក់នៅនឹងដៃរួចហើយ ថែមទាំងទៅជិតដល់ជនភីលីស្ទីននោះ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 41 ជនភីលីស្ទីនបានមកប្រកៀកនឹងដាវីឌ ជាមួយអ្នកនាំមុខដែលកាន់ខែលឲ្យផងដែរ។
|
|
|
|
\v 42 កាលជនភីលីស្ទីននោះស្វែងរកមើល វាបានឃើញដាវីឌ រួចបានមើលងាយដាវីឌ ដោយសារឃើញដាវីឌជាក្មេងប្រុសនៅតូច មានថ្ពាល់ក្រហម ហើយសង្ហាផងនោះ។
|
|
|
|
\v 43 ក្រោយមក ជនភីលីស្ទីននោះបាននិយាយទៅថា៖ «តើយើងជាឆ្កែឬបានជាឯងមកតយុទ្ធនឹងយើងដោយប្រើដំបងដូច្នេះ?» រួចជនភីលីស្ទីននោះបានដាក់បណ្តាសាដោយនាមព្រះរបស់ពួកគេ។
|
|
|
|
\s5
|
|
|
|
\v 44 ជនភីលីស្ទីននោះបាននិយាយជាមួួយដាវីឌថា៖ «មកនេះ មកទីនេះមក អញនឹងយកសាច់ឯងឲ្យក្អែកស៊ីលើមេឃ ហើយឲ្យសត្វដែលនៅតាមទីវាល»។
|
|
|
|
\v 45 ដាវីឌបានតបនឹងជនភីលីស្ទីននោះថា៖ «ឯងមកប្រយុទ្ធជាមូយយើងដោយប្រើដាវ លំពែង និងដែក ប៉ុន្តែ យើងវិញមករកឯងក្នុងព្រះនាមព្រះអម្ចាស់នៃពួកពលបរិវារ និងជាព្រះនៃកងទ័ពរបស់អ៊ីស្រាអែលដែលឯងបានប្រមាថនោះហើយ។
|
|
|
|
\s5
|
|
|
|
\v 46 ថ្ងៃនេះព្រះអម្ចាស់នឹងប្រទានជ័យជម្នះមកយើង ហើយយើងនឹងសម្លាប់ឯងចេញ ថែមទាំងកាត់ក្បាលឯងចេញពីខ្លួនទៀតផង។ ថ្ងៃនេះយើងនឹងយកសាសពរបស់ទ័ពភីលីស្ទីនឲ្យសត្វស្លាប់លើមេឃ និងសត្វព្រៃស៊ីជាអាហារ។ ធ្វើដូច្នេះ អ្វីៗដែលនៅផែនដីនឹងដឹងថា ពិតជាមានព្រះជាម្ចាស់ ជាព្រះនៅអ៊ីស្រាអែលប្រាកដមែន។
|
|
|
|
\v 47 ហើយពួកគេនឹងមុខជាដឹងថា ព្រះអម្ចាស់ពុំបានផ្តល់ជ័យជម្នះដោយសារមុខដាវ និងលំពែងទេ។ ពីព្រោះព្រះអម្ចាស់នឹងចេញធ្វើសង្គ្រាម ហើយព្រះអង្គ នឹងប្រគល់ពួកឯងមកក្នុងដៃរបស់យើងមិនខាន»។
|
|
|
|
\s5
|
|
|
|
\v 48 កាលជនភីលីស្ទីននោះបានក្រោកឡើង ហើយចេញមកប្រឆាំងនឹងដាវីឌ រួចដាវីឌបានរត់យ៉ាងលឿនទៅរកសត្រូវ ដើម្បីទៅជួបវា។
|
|
|
|
\v 49 ដាវីឌបានលូកដៃចូលក្នុងហោប៉ៅដើម្បីយកគ្រួសចេញមក រួចក្រវីក្រួសនោះ ទៅបុកថ្ងាស់ជនភីលីស្ទីននោះ រួចជននោះបានដួលមុខដល់ដី។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 50 ដាវីឌបានយកជ័យជម្នះលើជនភីលីស្ទីននោះដោយដង្ហក់ និងគ្រាប់គ្រួសតូចមួយ។ ដាវីឌបានចោលក្រួសនោះទៅលើជនភីលីស្ទីននោះ ហើយសម្លាប់វាបង់។
|
|
|
|
\v 51 ដាវីឌគ្មានដាវនៅនឹងដៃទេ ក្រោយមកដាវីឌបានរត់ទៅឈរពីមុខជនភីលីស្ទីននោះ និងយកដាវចេញពីស្រោម ហើយបានសម្លាប់ រួចថែមទាំងកាត់ក្បាលជននោះផង។ កាលពួកទាហានភីលីស្ទីនបានឃើញថា អ្នកក្លាហានរបស់ពួកគេបានបាត់បង់ជីវិតដូច្នេះ ពួកគេបានរត់ភាសខ្លួនអស់ទៅ។
|
|
|
|
\s5
|
|
|
|
\v 52 បន្ទាប់មក ពលទាហានរបស់អ៊ីស្រាអែល និងពួកយូដាបានក្រោកឡើងទាំងស្រែកខ្លាំងៗដេញតាមពួកភីលីស្ទីនទៅយ៉ាងឆ្ងាយ ដល់ជ្រលងភ្នំ ជាមាត់ទ្វាររបស់ក្រុងអេក្រូន។ សពរបស់ពួកភីលីស្ទីនដេករាលនៅតាមផ្លូវទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងអេក្រូនផង។
|
|
|
|
\v 53 ពួកទាហានអ៊ីស្រាអែលបានត្រឡប់មកពីតាមដេញពួកភីលីស្ទីនវិញ ហើយថែមទាំងរឹបអូសយកអ្វីៗដែលនៅក្នុងជំរំពួកភីលីស្ទីននោះ។
|
|
|
|
\v 54 ដាវីឌបានយកក្បាលរបស់ជនភីលីស្ទីននោះ ហើយយកមកក្រុងយេរ៉ូសាឡិម រួចយកគ្រឿងធ្វើសង្គ្រាមរបស់វាដាក់នៅក្នុងត្រសាលរបស់ខ្លួន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 55 កាលព្រះបាទសូលបានឃើញថា ដាវីឌបានវាយប្រហារជនភីលីស្ទីនដូច្នេះ ស្តេចមានរាជឱង្ការទៅអប៊ីនើរជាមេទ័ពថា៖ «លោកអប៊ីនើរ តើយុវជននោះជាកូនប្រុសរបស់អ្នកណា?» លោកអប៊ីនើរបានទូលតបវិញថា៖ «ទូលបង្គំមិនបានដឹងទេព្រះករុណា»។
|
|
|
|
\v 56 ស្តេចមានរាជឱង្ការថា៖ «ចូរសួរអ្នកផ្សេងទៀត ក្រែងគេអាចស្គាល់ក្មេងប្រុសនេះជាកូនប្រុសអ្នកណា»។
|
|
|
|
\s5
|
|
|
|
\v 57 ពេលដាវីឌបានត្រឡប់ពីសម្លាប់ជនភីលីស្ទីននោះវិញ លោកអប៊ីនើរបាននាំដាវីឌមកគាល់ព្រះបាទសូលជាមួយនឹងក្បាលរបស់ជនភីលីស្ទីននោះនៅនឹងដៃថែមទៀតផង។
|
|
|
|
\v 58 ព្រះបាទសូលមានរាជឱង្ការថា៖ «នែអ្នកកម្លោះ តើឯងជាកូនរបស់អ្នកណា? ដាវីឌបានទូលតបវិញថា៖ «ទូលបង្គំជាកូនប្រុសលោកអ៊ីសាយ ជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកភូមិបេថ្លហិម»។
|
|
|
|
\s5
|
|
|
|
\c 18
|
|
|
|
\cl ជំពូក ១៨
|
|
|
|
\p
|
|
|
|
\v 1 ក្រោយដាវីឌបានទូលព្រះបាទសូលរួចហើយ ដួងចិត្តរបស់សម្តេចយ៉ូណាថានបានពេញចិត្តនឹងដាវីឌ ថែមទាំងស្រឡាញ់ដាវីឌស្មើជីវិតផង។
|
|
|
|
\v 2 ព្រះបាទសូលបានយកដាវីឌឲ្យមកបម្រើស្តេចតាំងពីថ្ងៃនោះមក ស្តេចមិនអនុញ្ញាតឲ្យដាវីឌត្រឡប់ទៅផ្ទះរបស់ឪពុកខ្លួនវិញទេ។
|
|
|
|
\s5
|
|
|
|
\v 3 ក្រោយមក សម្តេចយ៉ូណាថានបានចងសម្ព័ន្ធមេត្រីមិត្តភាពជាមួយនឹងដាវីឌ ព្រោះសម្តេចយ៉ូណាថានពេញចិត្តនឹងដាវីឌស្មើនឹងជីវិត។
|
|
|
|
\v 4 សម្តេចយ៉ូណាថានបានយករ៉ូបដែលខ្លួនកំពុងស្លៀក រួមទាំងគ្រឿងសឹក ដូចជាដាវ ធ្នូ និងខ្សែក្រវ៉ាតទៅឲ្យដាវីឌថែមទៀតផង។
|
|
|
|
\s5
|
|
|
|
\v 5 ដាវីឌបានទៅគ្រប់ទីកន្លែងដែលព្រះបាទសូលបានចាត់ឲ្យទៅ ព្រមទាំងទទួលបានជោគជ័យទៀតផង។ ព្រះបាទសូលបានឲ្យដាវីឌត្រួតលើកងទ័ពទាំងអស់។ ប្រជាជន និងរាជ្យមប្រើទាំងអស់របស់ព្រះបាទសូលពេញចិត្តគ្រប់ៗគ្នា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 កាលពួកគេបានត្រឡប់មកផ្ទះបន្ទាប់ពីមានជ័យជម្នះលើពួកភីលីស្ទីនវិញ ស្រីៗបានចេញមកពីតាមទីក្រុងទាំងអស់នៃស្រុកអ៊ីស្រាអែល ទាំងច្រៀង ទាំងរាំជាមួយក្រាប និងឧបករណ៍ភ្លេងជាច្រើនដោយអំណរ ដើម្បីជួបព្រះបាទសូល។
|
|
|
|
\v 7 ស្ត្រីៗបានច្រៀងប្រដាក់គ្នា រួចលេងភ្លេងផងដែរ។ ពួកគេបានច្រៀងថា៖ «ព្រះបាទសូលបានប្រហារសត្រូវរាប់ពាន់នាក់ ឯដាវីឌប្រហារបានមួយម៉ឺននាក់»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ព្រះបាទសូលមានកំហឹងជាខ្លាំង ដោយស្តេចមិនសព្វព្រះទ័យនឹងចម្រៀងដែលគេច្រៀងនោះទេ។ ស្តេចបានមានរាជឱង្ការថា៖ «គេបានរៀបរាប់ថា ដាវីឌបានប្រហារដល់មួយម៉ឺននាក់ ប៉ុន្តែ យើងវិញបានត្រឹមរាប់ពាន់នាក់ប៉ុណ្ណោះ។ តើវានឹងទទួលអ្វីលើសនឹងទៀត តើមិនមែននៅតែអំណាចប៉ុណ្ណោះទេឬអី?»
|
|
|
|
\v 9 ចាប់ពីពេលនោះមក ព្រះបាទសូលបានកើតការសង្ស័យលើដាវីឌ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 ថ្ងៃបន្ទាប់ វិញ្ញាណដ៏គ្រោះថ្នាក់ដែលមកពីព្រះជាម្ចាស់បានមកសណ្ឋិតលើព្រះបាទសូល ហើយស្តេចបានស្រែកឡូឡាពេញក្នុងដំណាក់។ ដូច្នេះ ដាវីឌបានយកឧបករណ៍មកលេង ដូចបានធ្វើសព្វដង។
|
|
|
|
\v 11 ព្រះបាទសូល មានលំពែងមួយនៅក្នុងដំណាក់ ស្តេចបានចោលលំពែងនោះ ដោយបានព្រះតម្រិះថា៖ «យើងនឹងដោតដាវីឌទៅនឹងជញ្ជាំង»។ ប៉ុន្តែ ដាវីឌបានគេចពីព្រះបាទសូល រួចខ្លួនដល់ទៅពីរដង។
|
|
|
|
\v 12 ព្រះបាទសូលបានភ័យខ្លាចនឹងដាវីឌ ពីព្រោះព្រះអម្ចាស់គង់នៅជាមួយដាវីឌ ព្រះអង្គលែងគង់នៅជាមួយព្រះបាទសូលទៀតហើយ។
|
|
|
|
\s5
|
|
|
|
\v 13 ដូច្នេះហើយ ព្រះបាទសូលបានដកដាវីឌចេញ ហើយតែងតាំងឲ្យដាវីឌធ្វើជាមេបញ្ជាការលើមួយពាន់នាក់ប៉ុណ្ណោះ ដាវីឌបានចេញចូលនៅចំពោះមុខប្រជាជនជានិច្ច។
|
|
|
|
\v 14 ដាវីឌបានកំពុងចម្រើនឡើង ដោយសារព្រះអម្ចាស់បានគង់ជាមួយលោក។
|
|
|
|
\s5
|
|
|
|
\v 15 កាលព្រះបាទសូលបានឃើញការរីកចម្រើនឡើងរបស់ស្តេច ព្រះអង្គបានក្រោកឡើង។
|
|
|
|
\v 16 ប៉ុន្តែ អស់ទាំងជនជាតិអ៊ីស្រាអែល និងយូដាបានជាប់ចិត្តនឹងដាវីឌ ដោយដាវីឌបានធ្វើកិច្ចការជាច្រើននៅកណ្តាលចំណោមពួកគេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ក្រោយមក ព្រះបាទសូលបានមានរាជឱង្ការមកដាវីឌថា៖ «នេះនែ ជាបុត្រីច្បងគេបង្អស់របស់យើងឈ្មោះម្រ៉ាម។ យើងនឹងលើបុត្រនេះឲ្យឯង ដើម្បីឲ្យធ្វើជាប្រពន្ធឯង។ គ្រាន់តែមានកម្លាំងនិងចិត្តក្លាហានដើម្បីប្រយុទ្ធរួមជាមួយនឹងព្រះអម្ចាស់»។ ដោយព្រះបាទសូលបានគិតថា៖ «ចូរកំុឲ្យដៃរបស់យើងនៅលើវាឡើយ ប៉ុន្តែ ត្រូវទុកឲ្យដៃរបស់ពួកភីល្ទីនលើវាវិញចុះ»។
|
|
|
|
\v 18 ដាវីឌបានទូលព្រះបាទសូលថា៖ «តើទូលបង្គំជាអ្វី ហើយសាច់ញាតិទូលបង្គំជាអ្វី ឬគ្រួសារឪពុកទូលបង្គំជាអ្វីនៅស្រុកអុីស្រាអែលនេះដែលទូលបង្គំគួរតែជាបុត្រប្រសាររបស់ស្តេច?»។
|
|
|
|
\s5
|
|
|
|
\v 19 ប៉ុន្តែ កាលនោះ ពេលម្រ៉ាមជាបុត្រីរបស់ព្រះបាទសូលដែលត្រូវប្រទានឲ្យដាវីឌ តែនាងបែរជាត្រូវប្រទានឲ្យធ្វើជាប្រពន្ធរបស់អទ្រីអែល ជាអ្នកក្រុងមេហូឡាវិញ។
|
|
|
|
\s5
|
|
|
|
\v 20 ប៉ុន្តែ ព្រះនាងមិកាល់ជាបុត្រីរបស់ស្តេចសូលបានជំពាក់ព្រះទ័យនឹងដាវីឌ។ មានគេបានទូលស្តេចសូល ហើយការនេះត្រូវព្រះទ័យព្រះបាទសូលផងដែរ។
|
|
|
|
\v 21 រួចព្រះបាទសូលបានគិតថា៖ «យើងនឹងប្រគល់នាងឲ្យវា ដូច្នេះ នាងនឹងទៅជាអន្ទាក់ដល់វា ហើយពួកភីលីស្ទីននឹងលើកដៃប្រយុទ្ធនឹងវាមិនខាន»។ ហើយព្រះបាទសូលបានមានរាជឱង្ការទៅលោកដាវីឌជាលើកទីពីរថា៖ «ឯងនឹងក្លាយទៅជាបុត្រប្រសាររបស់យើង»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 22 ព្រះបាទសូលបានបញ្ជាទៅរាជបម្រើថា៖ «ចូរនិយាយទៅលោកដាវីឌស្ងាត់ៗថា៖ «មើលចុះ ស្តេចគាប់ព្រះទ័យនឹងអ្នកណាស់ ហើយបាវរបស់ស្តេចទាំងប៉ុន្មានក៏ពេញចិត្តអ្នកដែរ។ ឥឡូវ ចូរឲ្យបានក្លាយជាកូនប្រសារប្រុសរបស់ស្តេចចុះ»។
|
|
|
|
\s5
|
|
|
|
\v 23 ក្រោយមក បាវបម្រើរបស់ស្តេចបាននិយាយសំដីទាំងនោះទៅលោកដាវីឌ ហើយលោកដាវីឌបានមានប្រសាសន៍ថា៖ «តើអ្នកយល់ថា ធ្វើជាបុត្រប្រសាររបស់ស្តេច ងាយខ្លាំងណាស់ឬ? ព្រេាះខ្ញុំជាមនុស្សក្រីក្រ ហើយគ្មានស័ក្តិយស
|
|
|
|
\v 24 រួចបាវរបស់ព្រះបាទសូលបានរាយការណ៍គ្រប់ពាក្យសម្តីទាំងអស់របស់លោកដាវីឌ ដល់ព្រះបាទសូលវិញ។
|
|
|
|
\s5
|
|
|
|
\v 25 ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរនិយាយទៅលោកដាវីឌថា ស្តេចមិនចង់បានចំណងដៃអ្វីទេ គ្រាន់តែយកស្បែកអង្គជាតិរបស់ពួកភីលីស្ទីន ដើម្បីសងសឹកខ្មាំងរបស់ស្តេចគ្រប់គ្រាន់ហើយ»។ កាលនោះ ព្រះបាទសូលបានរកឧបាយកលដើម្បីឲ្យលោកដាវីឌធ្លាក់ក្នុងដៃរបស់ពួកភីលីស្ទីន។
|
|
|
|
\v 26 ពេលរាជ្យបម្រើរបស់ស្តេចបានប្រាប់លោកដាវីឌនូវរាជសាររបស់ស្តេចហើយ នោះធ្វើឲ្យលោកដាវីឌមានកិត្តិយសដែលអាចធ្វើជាបុត្រប្រសារបស់ស្តេច។
|
|
|
|
\s5
|
|
|
|
\v 27 មុនផុតកំណត់សេចក្តីសន្យារបស់ស្តេចប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកដាវីឌបានចេញទៅជាមួយគ្នីគ្នា ហើយបានសម្លាប់ពួកភីលីស្ទីនអស់ពីររយនាក់។ លោកដាវីឌបានយកស្បែកអង្គជាតិរបស់ពួកនោះមក រួចថ្វាយទៅស្តេចគ្រប់ចំនួន ដូច្នេះ លោកដាវីឌក៏បានក្លាយជាបុត្រប្រសារបស់ស្តេច។ ព្រះបាទសូលបានប្រទានព្រះនាងមិកាល់ឲ្យធ្វើជាភរិយារបស់លោកដាវីឌ។
|
|
|
|
\v 28 កាលព្រះបាទសូលបានឃើញ ហើយជ្រាបថា ព្រះអម្ចាស់គង់ជាមួយនឹងលោកដាវីឌ ហើយព្រះនាងមិកាល់ក៏ស្រឡាញ់លោកដាវីឌផងនោះ
|
|
|
|
\v 29 ស្តេចកាន់តែខ្លាចលោកដាវីឌ។ ព្រះបាទសូលនៅតែចាត់ទុកលោកដាវីឌជាសត្រូវបន្តទៀត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 30 ក្រោយមក ពួកមេដឹកនាំរបស់ភីលីស្ទីនបានចេញមកដើម្បីធ្វើសង្គ្រាមតាមទម្លាប់។ ឯលោកដាវីឌបានទទួលជ័យជម្នះច្រើនជាងរាជបម្រើរបស់ព្រះបាទសូលទៅទៀត ដូច្នេះហើយ បានជាឈ្មោះរបស់លោកដាវីឌកាន់តែល្បីជាខ្លាំង។
|
|
|
|
\s5
|
|
|
|
\c 19
|
|
|
|
\cl ជំពូក ១៩
|
|
|
|
\p
|
|
|
|
\v 1 ព្រះបាទសូលបានបញ្ជាទៅសម្តេចយ៉ូណាថានជាបុត្រា និងពួករាជបម្រើឲ្យសម្លាប់លោកដាវីឌចោល។ ប៉ុន្តែ សម្តេចយ៉ូណាថានជាបុត្រាព្រះបាទសូល មានការគោរពដល់លោកដាវីឌយ៉ាងខ្លាំង
|
|
|
|
\v 2 ដូច្នេះ សម្តេចយ៉ូណាថានបានប្រាប់លោកដាវីឌថា៖ «ព្រះបិតារបស់ខ្ញុំ គឺព្រះបាទសូល មានបំណងចង់សម្លាប់លោក។ ហេតុដូច្នេះ ចូរប្រយ័ត្នព្រឹកស្អែក ហើយទៅលាក់ខ្លួននៅកន្លែងដែលសុវត្ថិភាពចុះ។
|
|
|
|
\v 3 ខ្ញុំនឹងចេញទៅឈរនៅជិតបិតារបស់ខ្ញុំនៅឯវាលកន្លែងដែលលោកនៅនោះ រួចខ្ញុំនឹងទូលបិតាអំពីលោក។ បើខ្ញុំមានព័ត៌មានអ្វីជាក់លាក់ ខ្ញុំនឹងប្រាប់អ្នក»។
|
|
|
|
\s5
|
|
|
|
\v 4 សម្តេចយ៉ូណាថានបានទូលពីស្នាដៃល្អៗរបស់លោកដាវីឌដល់បិតាថា៖ «សូមបិតាកុំធ្វើបានលោកដាវីឌជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ ដ្បិត លោកដាវីឌពុំបានធ្វើអ្វីប្រឆាំងនឹងបិតាទេ ផ្ទុយទៅវិញអ្វីៗដែលលោកដាវីឌបានធ្វើ គឺនាំមកនូវផលប្រយោជន៍ដល់បិតាវិញ។
|
|
|
|
\v 5 លោកដាវីឌបានយកជីវិតរបស់ខ្លួន ទៅវាយសម្លាប់ពួកភីលីស្ទីន។ ព្រះអម្ចាស់បានប្រទានជ័យជម្នះដ៏សម្បើមដល់ជនជាតិអ៊ីស្រាអែលទាំងអស់។ ដូចបិតាបានឃើញ និងបានរីករាយព្រះទ័យស្រាប់ហើយ។ ហេតុអ្វីបិតាត្រូវប្រព្រឹត្តបែបនេះចំពោះមនុស្សគ្មានកំហុស ដោយសម្លាប់លោកដាវីឌទាំងគ្មានហេតុផលដូច្នេះទៅវិញ?»។
|
|
|
|
\s5
|
|
|
|
\v 6 ព្រះបាទសូលបានស្តាប់សម្តេចយ៉ូណាថាន ទាំងបានស្បថថា៖ «លោកដាវីឌនឹងមិនត្រូវស្លាប់ឡើង យើងស្បថដោយនូវព្រះជន្មរបស់ព្រះអម្ចាស់»។
|
|
|
|
\v 7 ក្រោយមកសម្តេចយ៉ូណាថានបានហៅលោកដាវីឌ ហើយរៀបរាប់រឿងទាំងអស់នោះដល់ដាវីឌ។ សម្តេចយ៉ូណាថានបាននាំលោកដាវីឌចូលគាល់ស្តេចសូល ដូចដែលធ្លាប់នៅគ្រាមុនៗដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ក្រោយមកមានសង្គ្រាមទៀត លោកដាវីឌបានចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយឈ្នះដោយសម្លាប់ពួកនោះជាច្រើន។ មានពួកគេជាច្រើនបានរត់គេចពីលោកដាវីឌ។
|
|
|
|
\v 9 មានវិញ្ញាណដ៏គ្រោះថ្នាក់ពីព្រះអម្ចាស់បានមកឯព្រះបាទសូលខណះស្តេចកំពុងគង់នៅដំណាក់ទាំងកាន់លំពែងនៅព្រះហស្ត ហើយលោកដាវីឌកំពុងលេងពិន។
|
|
|
|
\s5
|
|
|
|
\v 10 ព្រះបាទសូលបានព្យាយាមចោលលោកដាវីឌឲ្យជាប់នឹងជញ្ជាំងដោយលំពែងនោះ ប៉ុន្តែ លោកដាវីឌបានគេចផុត ហើយរត់គេចពីព្រះបាទសូល ឯលំពែងក៏ទៅជាប់នឹងជញ្ជាំងទៅ។ លោកដាវីឌបានគេចខ្លួននៅយប់នោះ។
|
|
|
|
\v 11 ហើយព្រះបាទសូលបានបញ្ជូនអ្នកឃ្លាំមើលឲ្យទៅផ្ទះលោកដាវីឌ ក្រែងលោព្រឹកឡើងស្តេចអាចសម្លាប់លោកដាវីឌបាន។ ព្រះនាងមិកាល់ជាភរិយាលោកដាវីឌបានប្រាប់លោកដាវីឌថា៖ «បើបងមិនរត់យប់នេះទេ នោះបងមុខជាស្លាប់នៅថ្ងៃស្អែកមិនខាន»។
|
|
|
|
\s5
|
|
|
|
\v 12 ដូច្នេះ ព្រះនាងមិកាល់បានសម្រូតលោកដាវីឌតាមបង្អួច។ លោកដាវីឌបានរត់គេចចេញ រួចទៅលាក់ខ្លួន។
|
|
|
|
\v 13 ព្រះនាងមិកាល់បានយករូបបដិមាមកដាក់នៅលើគ្រែ រួចយកភួយដែលធ្វើពីរោមពពែគ្របលើក្បាល ហើយបានគ្របនឹងសម្លៀកបំពាក់។
|
|
|
|
\s5
|
|
|
|
\v 14 ពេលស្តេចបានបញ្ជូនអ្នកឃ្លាំមើលមកតាមដានលោកដាវីឌ ព្រះនាងបានប្រាប់ថា៖ «ដាវីឌឈឺហើយ»។
|
|
|
|
\v 15 រួចស្តេចបានបញ្ជូនអ្នកឃ្លាំមើលដោយបន្ទូលថា៖ «ចូរនាំដាវីឌពីគ្រែមកឲ្យយើង ដើម្បីឲ្យយើងសម្លាប់»។
|
|
|
|
\s5
|
|
|
|
\v 16 ពេលអ្នកតាមដានមកដល់ ឃើញតែរូបបដិមានៅលើគ្រែជាមួយខ្នើយដែលធ្វើពីរោមពពែនៅនឹងក្បាលទៅវិញ។
|
|
|
|
\v 17 ព្រះបាទសូលបានថ្លែងទៅព្រះនាងមិកាល់ថា៖ «ហេតុអ្វីបានជាបុត្របញ្ឆោតបិតា ដោយរំដោះសត្រូវបិតាឲ្យទៅ ហើយគេចខ្លួនដូច្នេះ?» ព្រះនាងមិកាល់បានទូលព្រះបាទសូលថា៖ «ដាវីឌបាននិយាយមកខ្ញុំម្ចាស់ថា ឲ្យបងចេញទៅចុះ បើមិនដូច្នោះទេ តើអូនចង់ឲ្យបងសម្លាប់អូនចោលឬ?»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 លោកដាវីឌបានរត់គេចខ្លួន ហើយបានធ្វើដំណើរទៅរកលោកសាំយូអែលនៅឯម៉ារ៉ា និងបានរៀបរាប់ប្រាប់លោកទាំងអស់នូវអ្វីៗដែលព្រះបាទសូលបានប្រព្រឹត្តចំពោះខ្លួន។ បន្ទាប់មក អ្នកទាំងពីរបានចាកចេញទៅស្នាក់នៅឯណាយ៉ូត។
|
|
|
|
\v 19 មានគេប្រាប់ព្រះបាទសូលថា៖ «ឃើញដាវីឌ នៅណាយ៉ូត ក្នុងភូមិរ៉ាម៉ា»។
|
|
|
|
\v 20 ក្រោយមក ព្រះបាទសូលបានបញ្ជូនមនុស្សឲ្យមកចាប់លោកដាវីឌ។ កាលពួកគេបានឃើញមានក្រុមព្យាការីនៅជាមួយដែរ ដែលកំពុងថ្លែងព្រះបន្ទូល ហើយមានលោកសាំយូអែលឈរនាំមុខគេផង ស្រាប់តែព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតលើក្រុមមនុស្សរបស់ព្រះបាទសូល ហើយពួកគេក៏ស្លុងថ្លែងព្រះបន្ទូលដែរ។
|
|
|
|
\s5
|
|
|
|
\v 21 កាលរឿងនេះបានឮដល់ព្រះបាទសូល នោះស្តេចក៏ចាត់ឲ្យមនុស្សមួយក្រុមទៀតឲ្យទៅ រួចពួកគេក៏ស្លុងស្មារតីថ្លែងព្រះបន្ទូលដែរ។ ក្រោយមកព្រះបាទសូលបានបញ្ជូនមនុស្សក្រុមផ្សេងទៀតជាលើកទីបី តែពួកគេស្លុងស្មារតីថ្លែងព្រះបន្ទូលដូចក្រុមមុនៗដែរ។
|
|
|
|
\v 22 បន្ទាប់មក ព្រះបាទសូលបានយាងមករ៉ាម៉ា ហើយបន្តទៅឯអណ្តូងជ្រៅដែលនៅភូមិសេគូវដោយផ្ទាល់។ ស្តេចបានរាជឱង្ការសួរថា៖ «តើលោកសាំយូអែល និងដាវីឌនៅឯណា?» មានម្នាក់បានទូលស្តេចថា៖ «ឃើញពួកគេនៅឯណាយ៉ូត ក្នុងភូមិរ៉ាម៉ា»។
|
|
|
|
\s5
|
|
|
|
\v 23 ព្រះបាទសូលបានយាងទៅណាយ៉ូត ក្នុងភូមិរ៉ាម៉ា។ នោះព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតលើស្តេច រួចស្តេចបានស្លុងស្មារតីថ្លែងព្រះបន្ទូលរហូតដល់ណាយ៉ូតក្នុងភូមិរ៉ាម៉ា។
|
|
|
|
\v 24 ស្តេចបានដោះព្រះភូសាចេញ ហើយថ្លែងព្រះបន្ទូលនៅចំពោះមុខលោកសាំយូអែល។ ស្តេចដេកដួលទាំងខ្លួនទទេទាំងថ្ងៃទាំងយប់។ ហេតុដូច្នេះ ហើយទើបគេសួរថា «តើស្តេចសូលចូលក្នុងព្យាការីដែរឬ?»។
|
|
|
|
\s5
|
|
|
|
\c 20
|
|
|
|
\cl ជំពូក ២០
|
|
|
|
\p
|
|
|
|
\v 1 ក្រោយមក លោកដាវីឌបានភាសខ្លួនពីណាយ៉ូតក្នុងភូមិរ៉ាម៉ា ដើម្បីមកជួបសម្តេចយ៉ូណាថានហើយមានប្រសាសន៍ថា៖ «ទូលបង្គំបានធ្វើអ្វីខុស? តើអ្វីជាអំពើទុច្ចរិតរបស់ទូលបង្គំ? តើទូលបង្គំបានប្រព្រឹត្តអ្វីខុសនឹងបិតារបស់ព្រះអង្គ បានជាទ្រង់ស្វះស្វែងចង់យកជីវិតទូលបង្គំបែបនេះ?»
|
|
|
|
\v 2 សម្តេចយ៉ូណាថានបានថ្លែងទៅលោកដាវីឌវិញថា៖ «សូមកុំឲ្យមានរឿងនេះឡើយ ឯងនឹងមិនស្លាប់ទេ។ បិតារបស់ខ្ញុំធ្វើអ្វី ទោះកិច្ចការតូច ឬធំក្តី មិនដែលលាក់ខ្ញុំទេ។ ហេតុអ្វីបិតារបស់ខ្ញុំលាក់រឿងនេះនឹងខ្ញុំដូច្នេះ? មិនគួរយ៉ាងដូច្នេះសោះ»។
|
|
|
|
\s5
|
|
|
|
\v 3 រួចលោកដាវីឌបានស្បថម្តងទៀតថា៖ «បិតារបស់សម្តេចជ្រាបយ៉ាងច្បាស់ថា សម្តេចពេញចិត្តនឹងទូលបង្គំ។ ដោយព្រះអង្គមានបន្ទូលថា កុំឲ្យរឿងនេះដឹងដល់យ៉ូណាថាន បើមិនដូច្នោះទេទ្រង់មុខជាក្រៀមក្រំមិនខាន។ ប៉ុន្តែ ខ្ញុំសូមស្បថចំពោះព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ និងនៅមុខសម្តេចថា សេចក្តីស្លាប់នៅប្រគៀកនឹងទូលបង្គំណាស់»។
|
|
|
|
\s5
|
|
|
|
\v 4 បន្ទាប់មក សម្តេចយ៉ូណាថានមានរាជឱង្ការទៅលោកដាវីឌថា៖ «អ្វីក៏ដោយ ឲ្យតែអ្នកនិយាយចេញមក ខ្ញុំនឹងធ្វើឲ្យ»។
|
|
|
|
\v 5 លោកដាវីឌបានទូលតបវិញថា៖ «ស្អែកជាថ្ងៃបុណ្យដើមខែ តាមទម្លាប់ខ្ញុំត្រូវទទួលទានអាហាររួមតុជាមួយព្រះករុណា។ ប៉ុន្តែ សូមទុកឲ្យទូលបង្គំចេញទៅ នោះទូលបង្គំអាចលាក់ខ្លួនរហូតដល់ល្ងាចថ្ងៃទីបី។
|
|
|
|
\s5
|
|
|
|
\v 6 បើបិតារបស់សម្តេចរកទូលបង្គំ សូមទូលប្រាប់ព្រះអង្គវិញថា៖ «ដាវីឌបានសុំទូលបង្គំចេញទៅស្រុកកំណើត គឺបេថ្លេហិម ដើម្បីឲ្យទាន់ថ្វាយយញ្ញបូជាជាមួយគ្រួសារទាំងមូល»។ តែបើព្រះករុណាមានរាជឱង្ការថា មិនអីទេ នោះមានន័យថា ទូលបង្គំនឹងមានសេរីភាពហើយ។
|
|
|
|
\v 7 ប៉ុន្តែ បើព្រះករុណាខ្ញាល់ខ្លាំង នោះសម្តេចដឹងហើយថា ព្រះករុណាបានសម្រេចចង់ដកជីវិតទូលបង្គំហើយ។
|
|
|
|
\s5
|
|
|
|
\v 8 ហេតុដូច្នេះ សូមសម្តែងសេចក្តីសប្បុរសដល់ទូលបង្គំផង។ ព្រោះសម្តេចបានចងសម្ព័ន្ធមេត្រីជាមួយទូលបង្គំដោយនូវព្រះនាមព្រះអម្ចាស់ហើយ។ ប៉ុន្តែ បើសម្តេចឃើញថា ទូលបង្គំមានកំហុស សូមសម្លាប់ទូលបង្គំដោយផ្ទាល់មកចុះ មិនចាំបាច់យកទូលបង្គំទៅថ្វាយបិតារបស់ព្រះអង្គទេ»។
|
|
|
|
\v 9 សម្តេចយ៉ូណាថានបានថ្លែងថា៖ «សូមកុំគិតដូច្នេះអី! បើខ្ញុំដឹងថា បិតាបានសម្រេចធ្វើបាបឯង តើមិនឲ្យខ្ញុំប្រាប់ឯងទេឬអី?»។
|
|
|
|
\s5
|
|
|
|
\v 10 លោកដាវីឌក៏បានទូលសម្តេចយ៉ូណាថានវិញថា៖ «តើអ្នកណានឹងប្រាប់ទូលបង្គំ បើបិតារបស់សម្តេចតបនឹងសម្តេចយ៉ាងតឹងរឹងនោះ?»
|
|
|
|
\v 11 សម្តេចយ៉ូណាថានបានឆ្លើយវិញថា៖ «មកនេះ ចូរយើងចេញទៅឯវាល»។ រួចអ្នកទាំងពីរក៏បានចេញទៅឯវាល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅដាវីឌថា៖ «សូមឲ្យព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលធ្វើជាសាក្សី។ ពេលខ្ញុំទូលសួរបិតារបស់ខ្ញុំថ្ងៃស្អែកថ្មើរនេះ ឬនៅថ្ងៃទីបី ហើយមើល បើបិតាមានបំណងល្អចំពោះឯង តើមិនឲ្យខ្ញុំបញ្ជូនដំណឹងនេះឲ្យឯងដឹងទេឬ?
|
|
|
|
\v 13 បើបិតារបស់ខ្ញុំនៅតែមានបំណងបំផ្លាញឯង ហើយខ្ញុំមិនចាត់គេឲ្យប្រាប់ឯងឲ្យដឹងទេ សូមព្រះអម្ចាស់ដាក់ទោសខ្ញុំឲ្យខ្លាំងមកចុះ ខ្ញុំនឹងឲ្យឯងចេញទៅមានសេរីភាព។ សូមព្រះអម្ចាស់គង់ជាមួយឯង ដូចព្រះអង្គធ្លាប់គង់ជាមួយបិតារបស់ខ្ញុំដែរ។
|
|
|
|
\s5
|
|
|
|
\v 14 បើខ្ញុំនៅមានជីវិតរស់ សូមឯងបង្ហាញសម្ពន្ធមេត្រីភាពយ៉ាងស្មោះត្រង់ដែលបានធ្វើនៅចំពោះព្រះអម្ចាស់ នោះខ្ញុំនឹងមិនស្លាប់ឡើយ។
|
|
|
|
\v 15 សូមកុំកាត់ចំណងភាពស្មោះត្រង់នៃសម្ពន្ធមេត្រីនេះពីពូជពង្សវត្សត្រកូលរបស់ខ្ញុំឡើយ បើទោះពេលណាព្រះអម្ចាស់បំផ្លាញសត្រូវទាំងអស់របស់ដាវីឌចេញពីផែនដីនេះក្តី»។
|
|
|
|
\v 16 ដូច្នេះ សម្តេចយ៉ូណាថានបានចងសម្ពន្ធមេត្រីជាមួយវង្សត្រកូលរបស់លោកដាវីឌដោយថ្លែងថា៖ «បើមិនដូច្នោះទេ សូមព្រះអម្ចាស់ទូទាត់រឿងនេះតាមរយៈដៃរបស់ខ្មាំងសត្រូវលោកដាវីឌចុះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 សម្តេចយ៉ូណាថានបានស្នើឲ្យលោកដាវីឌស្បថម្តងទៀត ពីព្រោះតែសេចក្តីស្រឡាញ់របស់សម្តេចចំពោះលោកដាវីឌ ដោយសម្តេចពេញចិត្តលោកដាវីឌស្មើព្រះជន្មរបស់សម្តេចដែរ។
|
|
|
|
\v 18 សម្តេចថ្លែងទៅព្រះបាទដាវីឌថា៖ «ស្អែកជាថ្ងៃបុណ្យដើមខែ។ ឯងមុខជាខកខាន ពីព្រោះកន្លែងរបស់ឯងគ្មានអ្នកអង្គុយទេ។
|
|
|
|
\v 19 ពេលបានលាក់ខ្លួននៅទីនោះបីថ្ងៃហើយ ចូរចេញពីទៅនោះ ហើយទៅកន្លែងដែលឯងធ្លាប់លាក់ខ្លួនសិន គឺនៅក្បែរផ្ទាំងថ្មឈ្មោះអេសែល។
|
|
|
|
\s5
|
|
|
|
\v 20 ខ្ញុំនឹងបាញ់ព្រួញបីគ្រាប់ទៅក្បែរនោះ គឺដូចខ្ញុំបាញ់ទៅរកគោលដៅមួយអ៊ីចឹង។
|
|
|
|
\v 21 បន្ទាប់មក ខ្ញុំនឹងចាត់បាវម្នាក់ថា៖ «ចូរទៅរកគ្រាប់ព្រួញទាំងនោះមក។ បើខ្ញុំនិយាយប្រាប់វាថា៖ «ចូរមើលគ្រាប់ព្រួញនៅជិតឯងខាងនោះ ចូរយកមកណេះ» នោះចូរចេញមក ឯងមានសុវត្ថិភាព ដោយគ្មានគ្រោះថ្នាក់អ្វីទេ ខ្ញុំសូមស្បថដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ។
|
|
|
|
\s5
|
|
|
|
\v 22 ក៏ប៉ុន្តែ បើខ្ញុំនិយាយថាទៅបាវនោះថា មើល៍ គ្រាប់ព្រួញធ្លាក់ឆ្ងាយជាងឯង។ ដូច្នេះ ចូរឯងចេញទៅចុះ ដ្បិត ព្រះអម្ចាស់បានឲ្យឯងចេញទៅហើយ។
|
|
|
|
\v 23 អ្វីដែលយើងបាននិយាយព្រមព្រៀងគ្នានោះ មានព្រះអម្ចាស់ជាសាក្សីសម្រាប់យើងរហូតហើយ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 24 ក្រោយមក លោកដាវីឌបានលាក់ខ្លួននៅឯវាល។ ពេលបុណ្យដើមខែបានចូលមកដល់ នោះស្តេចគង់សោយព្រះស្ងោយ។
|
|
|
|
\v 25 ស្តេចគង់នៅកន្លែងដូចសព្វមួយដង នៅជិតជញ្ជាំង។ សម្តេចយ៉ូណាថានបានគង់នៅជិតនោះ លោកអប៊ីនើរអង្គុយនៅក្បែរស្តេចសូល។ ប៉ុន្តែ កន្លែងលោកដាវីឌ គ្មានអ្នកណាអង្គុយទេ។
|
|
|
|
\s5
|
|
|
|
\v 26 ព្រះបាទសូលពុំបានមានរាជឱង្ការអ្វីទេនៅថ្ងៃនោះ ពីព្រោះបានគិតថា៖ «មានអ្វីមិនស្រួលបានកើតឡើងដល់លោកដាវីឌហើយ។ លោកដាវីឌមិនបរិសុទ្ធទេ គឺពិតជាមិនបរិសុទ្ធមែន»។
|
|
|
|
\v 27 ប៉ុន្តែ នៅថ្ងៃបន្ទាប់ គឺបន្ទាប់ពីថ្ងៃបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅតែគ្មានអ្នកអង្គុយដដែល។ ព្រះបាទសូលបានសួរសម្តេចយ៉ូណាថានជាបុត្រាថា៖ «ហេតុអ្វីកូនប្រុសរបស់លោកអ៊ីសាយមិនចូលរួមតុអាហារទាំងម្សិលមិញ ឬថ្ងៃនេះដូច្នេះ?»
|
|
|
|
\s5
|
|
|
|
\v 28 សម្តេចយ៉ូណាថានបានទូលតបថា៖ «ដាវីឌបានសុំការអនុញ្ញាតពីទូលបង្គំដើម្បីទៅភូមិបេថ្លេហិម
|
|
|
|
\v 29 ថា សូមអនុញ្ញាតឲ្យទូលបង្គំទៅ។ ព្រោះគ្រួសាររបស់ទូលបង្គំនឹងថ្វាយយញ្ញបូជានៅក្នុងក្រុង ហើយបងប្រុសរបស់ទូលបង្គំឲ្យទូលបង្គំទៅទីនោះ។ ពេលនេះ បើព្រះអង្គមិនយល់ទាស់ទេ សូមអនុញ្ញាតឲ្យទូលបង្គំទៅជួបជុំបងប្អូនរបស់ទូលបង្គំផង។ ដោយហេតុផលនេះហើយ ទើបដាវីឌមិនអាចមករួមតុអាហារជាមួយព្រះករុណា»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 30 ព្រះបាទសូលខ្ញាល់យ៉ាងខ្លាំងនឹងសម្តេចយ៉ូណាថាន ដោយមានរាជឱង្ការទៅថា៖ «បុត្រឯងចង្រៃណាស់ អាបុត្រអត់ពូជ! ស្មានថាបិតាមិនដឹងថាឯងពេញចិត្តកូនអ៊ីសាយមែនទេ ឯងធ្វើបែបនេះនឹងធ្វើឲ្យខ្លួនអាម៉ាសទាំងមាតាឯងថែមទៀត។
|
|
|
|
\v 31 ដរាបណាកូនរបស់អ៊ីសាយនៅមានជីវិតលើផែនដីនេះ នោះឯងគ្មានថ្ងៃអាចឡើងគ្រងរាជ្យបានឡើយ។ ដូច្នេះពេលនេះ ចូរចាត់គេឲ្យទៅតាមចាប់វាមកឲ្យយើងវិញ វាត្រូវតែស្លាប់»។
|
|
|
|
\s5
|
|
|
|
\v 32 សម្តេចយ៉ូណាថានបានតបទៅបិតាវិញថា៖ «ដោយហេតុអ្វីទើបត្រូវដាវីឌមានទោសដល់ស្លាប់? តើដាវីឌបានធ្វើអ្វីខុស?»
|
|
|
|
\v 33 ពេលនោះព្រះបាទសូលបានចោលលំពែងដាក់សម្តេចដើម្បីសម្លាប់ចោល។
|
|
|
|
\v 34 សម្តេចយ៉ូណាថានបានជ្រាបថា បិតាបានសម្រេចថាត្រូវសម្លាប់លោកដាវីឌចោលហើយ ដូច្នេះ សម្តេចបានក្រោកចេញពីតុទាំងកំហឹងដោយមិនបានសោយអ្វីទាំងអស់នៅថ្ងៃបុណ្យដើមខែនោះ ដោយសារស្តេចបានខ្ញាល់នឹងលោកដាវីឌ ហេតុនេះហើយ បិតារបស់ព្រះអង្គមិនបានទុកមុខឲ្យព្រះអង្គទេ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 35 ពេលព្រឹកឡើង សម្តេចយ៉ូណាថានបានចាកចេញទៅឯវាលដើម្បីជួបលោកដាវីឌ ទាំងមានក្មេងម្នាក់នៅជាមួយសម្តេចផង។
|
|
|
|
\v 36 សម្តេចបានប្រាប់ក្មេងនោះថា ចូររត់ទៅរកគ្រាប់ព្រួញដែលខ្ញុំបាញ់។ ខណៈក្មេងនោះបានរត់ទៅ ព្រះអង្គបានបាញ់មួយគ្រាប់ផ្សេងទៀតឲ្យកាន់តែឆ្ងាយជាងក្មេងនោះ។
|
|
|
|
\v 37 ពេលក្មេងនោះទៅដល់កន្លែងគ្រាប់ព្រួញនោះ សម្តេចបានស្រែកទៅក្មេងនោះថា៖ «តើឯងរកឃើញគ្រាប់ព្រួញដែលធ្លាក់ឆ្ងាយជាងឯងទេ?»។
|
|
|
|
\s5
|
|
|
|
\v 38 ក្រោយមក សម្តេចយ៉ូណាថានបានស្រែកប្រាប់ក្មេងនោះទៀតថា៖ «ប្រញាប់ឡើង កុំបង្អង់នៅទីនោះឡើយ!» ហេតុនេះ ក្មេងនោះក៏បានប្រមូលគ្រាប់ព្រួញ រួចត្រឡប់មករកសម្តេចវិញ។
|
|
|
|
\v 39 ប៉ុន្តែ ក្មេងនោះមិនដឹងអ្វីទាំងអស់។ មានតែសម្តេចយ៉ូណាថាន និងលោកដាវីឌប៉ុណ្ណោះដែលដឹងរឿងនេះ។
|
|
|
|
\v 40 សម្តេចយ៉ូណាថានបានប្រទានអាវុធរបស់ព្រះអង្គទៅក្មេងនោះដោយបន្ទូលថា៖ «ចូរយកទៅឯក្រុងវិញចុះ»។
|
|
|
|
\s5
|
|
|
|
\v 41 ខណៈក្មេងនោះបានទៅបាត់ លោកដាវីឌបានក្រោកឈរឡើងនៅពីក្រោយពំនូកទម្លាក់មុខទៅដី ហើយឱនចុះបីដង។ ពួកគេបានថើបគ្នាទៅវិញទៅមក ហើយយំទាំងអស់គ្នា គឺលោកដាវីឌយំយ៉ាងខ្លាំង។
|
|
|
|
\v 42 សម្តេចយ៉ូណាថានមានរាជឱង្ការទៅលោកដាវីឌថា៖ «ចូរចេញទៅឲ្យបានសុខសាន្តចុះ ព្រោះយើងបានស្បថក្នុងព្រះនាមព្រះអម្ចាស់ហើយថា សូមព្រះអម្ចាស់ធ្វើជាសាក្សីរវាងយើងទាំងពីរ និងរវាងកូនចៅរបស់ខ្ញុំនិងកូនចៅរបស់ឯងរហូតតទៅ។ បន្ទាប់មក លោកដាវីឌបានក្រោកឡើងហើយបានចាកចេញទៅ ហើយសម្តេចយ៉ូណាថានបានត្រឡប់មកទីក្រុងវិញ។
|
|
|
|
\s5
|
|
|
|
\c 21
|
|
|
|
\cl ជំពូក ២១
|
|
|
|
\p
|
|
|
|
\v 1 ក្រោយមក លោកដាវីឌបានមកដល់ភូមិណូប ដើម្បីជួបបូជាចារ្យអហ៊ីម៉ាឡេក។ លោកអហ៊ីម៉ាឡេកបានមកជួបលោកដាវីឌទាំងភិតភ័យ ហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាលោកនៅតែម្នាក់ឯង គ្មានអ្នកណានៅជាមួយដូច្នេះ?»
|
|
|
|
\v 2 លោកដាវីឌបានតបទៅលោកអហ៊ីម៉ាឡេកជាបូជាចារ្យវិញថា៖ «ស្តេចបានចាត់ខ្ញុំឲ្យធ្វើបេសកកម្មមួយនេះថា៖ «មិនត្រូវឲ្យនរណាម្នាក់ដឹងពីកិច្ចការងារនៃបេសកកម្មដែលយើងចាត់ឲ្យឯង និងបង្គាប់ឲ្យធ្វើនេះទេ»។ ខ្ញុំក៏បានដឹកនាំទាហាននៅកន្លែងមួយផងដែរ។
|
|
|
|
\s5
|
|
|
|
\v 3 ឥឡូវ លោកមានអ្វីខ្លះ? សូមឲ្យនំបុ័ងប្រាំដុំមកខ្ញុំ ឬអ្វីដែលលោកមានមកខ្ញុំផង»។
|
|
|
|
\v 4 លោកបូជាចារ្យបានតបនឹងលោកដាវីឌវីញថា៖ «នៅទីនេះ គ្មាននំបុ័ងធម្មតាទេ ប៉ុន្តែ មាននំប័ុងតាំងថ្វាយព្រះជាម្ចាស់អាចទទួលទានបាន ប្រសិនបើទាហានទាំងនោះមិនបានប៉ះពាល់ជាមួយស្ត្រី»។
|
|
|
|
\s5
|
|
|
|
\v 5 លោកដាវីឌបានឆ្លើយតបនឹងបូជាចារ្យវិញថា៖ «មែនហើយ ជាធម្មតា មុនចេញទៅសមរភូមិយើងមិនបានប៉ះពាល់នឹងស្ត្រីណាទេ ហើយក្នុងកំឡុងបីថ្ងៃមកហើយយើងបាននៅដោយឡែកពីស្ត្រីៗ។ អ្វីៗដែលជារបស់បុរសៗ គឺត្រូវញែកចេញដាច់ បើទោះជាមានបេសកកម្មធម្មតាក៏ដោយ។ តើថ្ងៃនេះ ពួកយើងមិនញែកខ្លួនដោយឡែកទេឬអី!»
|
|
|
|
\v 6 ឮដូច្នោះ បូជាចារ្យបានឲ្យនំបុ័ងតាំងថ្វាយព្រះជាម្ចាស់ដែលបានញែកដោយឡែកនោះ ដល់លោកដាវីឌ ព្រោះគ្មាននំបុ័ងអ្វីធម្មតាផ្សេងទៀតក្រៅពីនំបុ័ងតាំងថ្វាយព្រះជាម្ចាស់ ដែលត្រូវយកពីព្រះហស្តរបស់ព្រះអម្ចាស់ និងដើម្បីដូរដាក់នំបុ័ងក្តៅថ្មីបន្ទាប់ពីរើនំបុ័ងចាស់ចេញហើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ខណៈនោះ មានបាវម្នាក់របស់ស្តេចសូលក៏នៅទីនោះជាវេនបម្រើព្រះអម្ចាស់របស់គាត់ដែរនៅថ្ងៃនោះ។ លោកមានឈ្មោះថា ដូអេក ជាជនជាតិអេដុម ជាអ្នកគ្រប់គ្រងលើអ្នកមើលហ្វូងសត្វរបស់ព្រះបាទសូល។
|
|
|
|
\s5
|
|
|
|
\v 8 លោកដាវីឌបានមានប្រសាសន៍ទៅលោកអហ៊ីម៉ាឡេកថា៖ «តើលោកមានដាវ ឬលំពែងដែរឬទេ? ដោយសារស្តេចបានចាត់ខ្ញុំឲ្យបេសកកម្មនេះបន្ទាន់ ខ្ញុំពុំបានយកដាវ លំពែងរបស់ខ្ញុំមកជាមួយទេ»។
|
|
|
|
\v 9 បូជាចារ្យតបថា៖ «នៅទីនេះមានដាវរបស់កូលីយ៉ាត ជាទាហានរបស់ពួកភីលីស្ទីន ដែលលោកបានសម្លាប់នៅឯជ្រោះអេឡា ដែលរំុនឹងក្រណាត់ នៅពីក្រោយអាវអេផូដ។ ប្រសិនបើ លោកចង់យកដាវនោះ ចូរយកទៅចុះ។ ព្រោះថាគ្មានអ្វីផ្សេងក្រៅពីនេះទេ»។ លោកដាវីឌបានតបវិញថា៖ «តើគ្មានដាវផ្សេងស្រដៀងនេះឬទេ បើមានសូមយកមកប្រគល់ឲ្យខ្ញុំនៅទីនេះចុះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 10 នៅថ្ងៃដដែលនោះ លោកដាវីឌបានគេចខ្លួនពីព្រះបាទសូល ទៅជួបនឹងព្រះបាទអគីស នៅក្រុងកាថ។
|
|
|
|
\v 11 រាជបម្រើរបស់ព្រះបាទអគីសបានទួលប្រាប់ស្តេចថា៖ «តើនេះមិនមែនជាលោកដាវីឌ ជាស្តេចរបស់អ៊ីស្រាអែលទេឬអី។ មានមនុស្សច្រៀងតគ្នាទៅវិញទៅមកពីលោកដាវីឌនេះថា ព្រះបាទសូលបានសម្លាប់រាប់ពាន់ ឯលោកដាវីឌបានសម្លាប់សត្រូវរាប់ម៉ឺន»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 12 លោកដាវីឌបានទទួលពាក្យទាំងនោះដាក់ក្នុងចិត្ត ហើយមានសេចក្តីភ័យខ្លាចចំពោះព្រះបាទអគីស ស្តេចក្រុងកាថជាខ្លាំង។
|
|
|
|
\v 13 លោកបានប្តូរកាយវិការនៅនឹងមុខពួកគេ ហើយធ្វើពុតជាលីលានៅពេលពួកនោះចាប់លោកផង។ លោកបានធ្វើជាគូសសញ្ញាផ្សេងៗនៅលើខ្លោងទ្វារ រួចបង្ហូរទឹកមាត់ចុះមកលើពុកចង្ការបស់ខ្លួនឯងទៀតផង។
|
|
|
|
\s5
|
|
|
|
\v 14 ឃើញដូច្នេះ ព្រះបាទអគីសបានថ្លែងទៅរាជបម្រើថា៖ «មើលចុះ ឯងឃើញទេ បុរសនេះឆ្កួតហើយ។ ហេតុអ្វីបានជាឯងយកមនុស្សបែបនេះមកជួបយើងដូច្នេះ?
|
|
|
|
\v 15 តើយើងខ្វះមនុស្សបែបនេះណាស់ឬ បានជាឯងយកមនុស្សនេះមកសម្តែងកាយវិការលីលានៅចំពោះមុខយើងដូច្នេះ? ឯងមិនគួរយកមនុស្សបែបនេះមកក្នុងដំណាក់របស់យើងទេ?»។
|
|
|
|
\s5
|
|
|
|
\c 22
|
|
|
|
\cl ជំពូក ២២
|
|
|
|
\p
|
|
|
|
\v 1 លោកដាវីឌបានចាកចេញ ហើយភៀសខ្លួនទៅល្អាងភ្នំឈ្មោះអាឌូឡាំ។ ពេលបងៗ និងអ្នកផ្ទះរបស់ឪពុកលោកបានដឹងដំណឹងនេះ ពួកគេបានចុះទៅទីនោះដើម្បីជួបនឹងលោក។
|
|
|
|
\v 2 អស់អ្នកដែលមានទុក្ខព្រួយ អ្នកជាប់បំណុល អ្នកដែលខកចិត្តទាំងប៉ុន្មានបានមកជុំគ្នាជួបជាមួយលោកដាវីឌ។ លោកដាវីឌបានក្លាយជាអ្នកដឹកនាំលើពួកគេ ហើយពួកគេមានគ្នាប្រមាណបួនរយនាក់ដែលនៅជាមួយលោកដាវីឌ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 ក្រោយមក លោកដាវីឌបានចេញពីទីនោះទៅឯមីសប៉ា ក្នុងស្រុកម៉ូអាប់។ លោកបានទូលស្តេចម៉ូអាប់ថា៖ «សូមអនុញ្ញាតឲ្យឪពុកម្តាយទូលបង្គំទៅនៅជាមួយព្រះករុណារហូតដល់ទូលបង្គំជ្រាបព្រះទ័យរបស់ព្រះជាម្ចាស់ចំពោះទូលបង្គំយ៉ាងណាសិន»។
|
|
|
|
\v 4 នោះលោកបានទុកពួកគាត់នៅនឹងស្តេចម៉ូអាប់។ ឪពុកម្តាយរបស់លោកបាននៅជាមួយលោកគ្រប់ពេល ហើយលោកដាវីឌបានទៅជាទីដ៏មាំមួនសម្រាប់ពួកគេវិញ។
|
|
|
|
\v 5 រួចព្យាការីនៅកាដបានប្រាប់លោកដាវីឌថា៖ «កុំស្នាក់នៅទីដែលគិតថាមាំមួននេះឡើយ ចូរចាកចេញពីទីនេះទៅទឹកដីស្រុកយូដា»។ ដូច្នេះ លោកដាវីឌបានចាកចេញពីទីនោះ រួចបន្តដំណើរទៅឯព្រៃហារេកវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 នោះព្រះបាទសូលបានជ្រាបថា លោកដាវីឌបានដឹងរឿងនេះហើយ ទាំងពួកទាហាននៅជាមួយលោក។ កាលព្រះបាទសូលកំពុងតែគង់ក្រោមម្លប់ដើមម៉ៃសាក់នៅភូមិគីបៀរ ឯរ៉ាម៉ា ទាំងកាន់លំពែងក្នុងដៃផង ក៏មានបាវបម្រើជាច្រើនឈរជុំវិញស្តេចទៀតផង។
|
|
|
|
\s5
|
|
|
|
\v 7 ព្រះបាទសូលបានសួរបាវដែលឈរជិតនោះថា៖ «ឱពួកបេនយ៉ាមីនអើយចូលស្តាប់! តើកូនប្រុសរបស់អ៊ីសាយឲ្យស្រែ និងចម្ការទំពាំងបាយជូរទៅអ្នករាល់គ្នាឬ? តើវាជាអ្នកធ្វើឲ្យអស់លោកទៅជាមេទ័ពលើទាហានរាប់ពាន់នាក់ និងលើរាប់រយនាក់ឬ?
|
|
|
|
\v 8 តើនោះមិនមែនជាថ្នូរឲ្យអ្នកដាក់អន្ទាក់ប្រឆាំងនឹងយើងទេឬ? គ្មាននរណាមករាយការណ៍ឲ្យយើងដឹង ពេលបុត្ររបស់យើងចងសម្ពន្ធមេត្រីជាមួយកូនប្រុសលោកអ៊ីសាយទេ។ គ្មាននរណាម្នាក់ស្តាយខ្ញុំទេ ហើយក៏នរណារាយការណ៍ប្រាប់យើងពីការដែលបុត្រយើងឃុបឃិតនឹងបាវរបស់យើង គឺជាមួយលោកដាវីឌ ដាក់អន្ទាក់មកយើងទេ។ ថ្ងៃនេះ វាលាក់ខ្លួន ហើយចាំស្ទាក់យើង ពួកវាត្រៀមវាយប្រហារយើង។
|
|
|
|
\s5
|
|
|
|
\v 9 ក្រោយមក លោកដូអេក ជាជនជាតិអេដុម ដែលឈរនៅជិតបាវបម្រើរបស់ព្រះបាទសូលទូលទៅស្តេចថា៖ «ទូលបង្គំបានឃើញកូនប្រុសរបស់លោកអ៊ីសាយមកឯភូមិណូប ជួបនឹងកូនរបស់លោកអហ៊ីទូប ឈ្មោះអហ៊ីម៉ាឡេក។
|
|
|
|
\v 10 លោកអហ៊ីម៉ាឡេកបានទូលទៅព្រះអម្ចាស់ដើម្បីជួយដល់លោកដាវីឌ ទាំងបានផ្តល់អាហារឲ្យ ជាមួយនឹងដាវរបស់កូលីយ៉ាត ជាទាហានរបស់ពួកភីលីស្ទីនផង»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 បន្ទាប់មក ស្តេចក៏ចាត់ម្នាក់ឲ្យទៅកោះហៅលោកបូជាចារ្យអហ៊ីម៉ាឡេក នៅឯភូមិណូប ជាកូនរបស់លោកអហ៊ីទូប និងអ្នកផ្ទះរបស់ឪពុករបស់គាត់មក។ ពួកគេទាំងអស់គ្នាបានមកជួបស្តេច។
|
|
|
|
\v 12 ស្តេចមានរាជឱង្ការថា៖ «ឱកូនលោកអហ៊ីទូបអើយ ចូរស្តាប់យើង»។ លោកអហ៊ីម៉ាឡេកបានទូលស្តេចវិញថា៖ «ក្រាបទូលព្រះអង្គ ទូលបង្គំនៅទីនេះហើយ»។
|
|
|
|
\v 13 ព្រះបាទសូលបានមានរាជឱង្ការថា៖ «ឱលោកហើយនិងកូនប្រុសរបស់លោកអ៊ីសាយអើយ ហេតុអ្វីបានជាលោកត្រឡប់មកប្រឆាំងនឹងយើងដូច្នេះ លោកបានផ្តល់នំបុ័ង និងដាវ ព្រមទាំងទូលអង្វរព្រះជាម្ចាស់ដើម្បីជួយលោកដាវីឌ លាក់វានៅកន្លែងដ៏កំបាំង គឺដើម្បីឲ្យលោកដាវីឌក្រោកឡើងប្រឆាំងនឹងយើងដូច្នេះ មើលវាធ្វើសព្វថ្ងៃចុះ?»
|
|
|
|
\s5
|
|
|
|
\v 14 បន្ទាប់មក លោកអហ៊ីម៉ាឡេកបានឆ្លើយនឹងស្តេចវិញថា៖ «តើមានបាវបម្រើណាមួយរបស់ស្តេចដែលមានភាពស្មោះត្រង់ដូចជាលោកដាវីឌឬទេ លោកគឺជាបុត្រប្រសារបស់ស្តេច ហើយលើសពីកងការពារ និងត្រូវបានគេគោរពណាស់នៅក្នុងរាជ្យវង្សរបស់ព្រះអង្គ។
|
|
|
|
\v 15 តើនេះជាថ្ងៃទីមួយដែលទូលបង្គំបានអធិស្ឋានសូមព្រះជាម្ចាស់ជួយលោកឬ? កុំឲ្យទូលបង្គំធ្វើដូច្នេះឡើយ! សូមស្តេចកុំខ្ញាល់នឹងអ្នកបម្រើព្រះអង្គ និងពូជពង្សរបស់ទូលបង្គំឡើយ។ ពីព្រោះទូលបង្គំពុំបានដឹងរឿងអ្វីឡើយ»។
|
|
|
|
\s5
|
|
|
|
\v 16 ស្តេចបានតបវិញថា៖ «លោកមុខជាស្លាប់មិនខាន លោកអហ៊ីម៉ាឡេក គឺលោក ព្រមទាំងពូជពង្សរបស់លោកផងដែរ»។
|
|
|
|
\v 17 ស្តេចបានបញ្ជាកងការពារដែលនៅជុំវិញនោះថា៖ «ចូរប្រហារជីវិតបូជាចារ្យនៃព្រះអម្ចាស់។ ដោយព្រោះដៃរបស់ពួកគេក៏នៅខាងលោកដាវីឌដែរ ហើយដោយព្រោះពួកគេដឹងថា លោកដាវីឌបានគេចខ្លួន ប៉ុន្តែ មិនរាយការណ៍ដល់យើងទេ»។ ប៉ុន្តែ មនុស្សរបស់ស្តេចមិនចង់លើកដៃប្រហារជីវិតបូជាចារ្យរបស់ព្រះជាម្ចាស់ទេ។
|
|
|
|
\s5
|
|
|
|
\v 18 បន្ទាប់មកស្តេចបានមានបន្ទូលទៅលោកដូអេកថា៖ «ចូរទៅប្រហាជីវិតបូជាចារ្យទាំងនេះទៅ»។ លោកដូអេក ជាជនជាតិអេដុម ក៏បានបែរទៅសម្លាប់បូជាចារ្យទាំងនោះ គឺបានសម្លាប់អស់ប៉ែតសិបប្រាំនាក់ ជាអស់អ្នកដែលពាក់អាវអេផូដដែលធ្វើពីក្រណាត់ទេសឯកនៅថ្ងៃនោះ។
|
|
|
|
\v 19 ស្តេចបានសម្លាប់ទាំងមនុស្សប្រុសស្រី ទាំងក្មេង ទាំងទារក ទាំងគោ ទាំងលា និងចៀមនៅភូមិណូប ដែលរស់នៅក្នុងភូមិនោះ។ ស្តេចបានសម្លាប់ពួកគេទាំងអស់ដោយមុខដាវ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 ក៏ប៉ុន្តែកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសៗរបស់លោកអហ៊ីម៉ាឡេក ដែលជាចៅរបស់លោកអហ៊ីទូប ឈ្មោះអបៀថើរ បានរត់គេចភៀសខ្លួនទៅតាមលោកដាវីឌ។
|
|
|
|
\v 21 លោកអបៀថើរបានប្រាប់លោកដាវីឌថា ព្រះបាទសូលបានសម្លាប់បូជាចារ្យរបស់ព្រះអម្ចាស់ជាច្រើន។
|
|
|
|
\s5
|
|
|
|
\v 22 លោកដាវីឌបានតបទៅលោកអបៀថើរវិញថា៖ «ខ្ញុំដឹងថា នៅថ្ងៃមួយនោះលោកដូអេកបាននៅទីនោះ ហើយបានឃើញខ្ញុំ រួចគាត់ពិតជាអ្នកប្រាប់ស្តេចសូល។ ដោយសារតែខ្ញុំ គ្រួសាររបស់ឪពុកលោកបានបាត់បង់ជីវិតទាំងអស់។
|
|
|
|
\v 23 ចូរនៅជាមួយខ្ញុំចុះ ហើយកុំភ័យខ្លាចអ្វីឡើយ។ ព្រោះអ្នកដែលចង់សម្លាប់លោក ក៏ចង់យកជីវិតរបស់ខ្ញុំដែរ។ លោកនៅជាមួយខ្ញុំ មានសុវត្ថិភាពហើយ»។
|
|
|
|
\s5
|
|
|
|
\c 23
|
|
|
|
\cl ជំពូក ២៣
|
|
|
|
\p
|
|
|
|
\v 1 មានគេប្រាប់លោកដាវីឌថា៖ «មើល ពួកភីលីស្ទីនបានវាយប្រហារក្រុងកៃឡា ហើយប្លន់ពីកន្លែងបោកបែនស្រូវ»។
|
|
|
|
\v 2 ដូច្នេះ លកដាវីឌបានទូលអង្វរព្រះអម្ចាស់សុំជំនួយថា៖ «តើទូលបង្គំត្រូវចេញទៅ ហើយវាយប្រហារពួកភីលីស្ទីនទាំងនោះឬទេ?» ព្រះអម្ចាស់បានមានព្រះបន្ទូលទៅលោកដាវីឌវិញថា៖ «ចូរចេញទៅចុះ ហើយវាយប្រហារពួកភីលីស្ទីននោះ និងរំដោះក្រុងកៃឡាមកវិញចុះ»។
|
|
|
|
\s5
|
|
|
|
\v 3 មនុស្សរបស់លោកដាវីឌបានប្រាប់លោកដាវីឌថា៖ «យើងមានការភ័យខ្លាចនៅស្រុកយូដានេះទៅហើយ។ ចុះទម្រាំបើយើងចេញទៅឯក្រុងកៃឡាដើម្បីវាយពួកទាហានរបស់ភីលីស្ទីន តើមិនកាន់តែភ័យខ្លាចជាងនេះថែមទៀតទេឬអី?»
|
|
|
|
\v 4 លោកដាវីឌក៏បានទូលសួរព្រះអម្ចាស់ដើម្បីជួយម្តងទៀត។ ព្រះអម្ចាស់បានតបវិញថា៖ «ចូរក្រោកឡើង ចុះទៅក្រុងកៃឡាចុះ។ ព្រោះយើងបានឲ្យឯងមានជ័យជម្នះលើពួកភីលីស្ទីនហើយ»។
|
|
|
|
\s5
|
|
|
|
\v 5 លោកដាវីឌ និងមនុស្សដែលនៅជាមួយលោកក៏បានចេញទៅក្រុងកៃឡា និងបានវាយជាមួយនឹងពួកភីលីស្ទីន។ លោកបាននាំយកហ្វូងសត្វរបស់ពួកគេមកវិញ ហើយបានសម្លាប់ពួកភីលីស្ទីនរង្គាលផង ហើយបានរំដោះអ្នកក្រុងកៃឡាមកវិញ។
|
|
|
|
\v 6 កាលលោកអបៀថើរ ជាកូនប្រុសរបស់លោកអហ៊ីម៉ាឡេក បានរត់ភៀសខ្លួនទៅចូលរួមជាមួយនឹងលោកដាវីឌ គឺលោកបានយកមកជាមួយនូវអាវអេផូដផងដែរ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 មានគេបានទូលព្រះបាទសូលថា៖ «ដាវីឌបានទៅក្រុងកៃឡា»។ ស្តេចក៏បានមានរាជឱង្ការឡើងថា៖ «ព្រះជាម្ចាស់បានប្រគល់វាមកក្នុងដៃរបស់យើងហើយ។ ពីព្រោះវាបានចូលទៅក្នុងក្រុងដែលមានទ្វារ និងរនាំងផង»។
|
|
|
|
\v 8 ព្រះបាទសូលបានហៅកម្លាំងទាំងអស់បន្ថែមដើម្បីចេញទៅប្រយុទ្ធ ដោយចុះទៅក្រុងកៃឡា ព័ទ្ធចាប់លោកដាវីឌ និងមនុស្សរបស់លោកដាវីឌផង។
|
|
|
|
\v 9 លោកដាវីឌបានជ្រាបថា ព្រះបាទសូលបានរៀបអន្ទាក់ដើម្បីធ្វើបាបលោក លោកក៏បានប្រាប់ទៅលោកបូជាចារ្យអបៀថើរថា៖ «ចូរយកអាវអេផូដមក»។
|
|
|
|
\s5
|
|
|
|
\v 10 បន្ទាប់មក លោកដាវីឌបានទូលថា៖ «ឱព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលអើយ ទូលបង្គំបានឮថា ព្រះបាទសូលបានមករកទូលបង្គំនៅឯក្រុងកៃឡានេះ ដើម្បីបំផ្លាញក្រុងនេះព្រោះតែទូលបង្គំ។
|
|
|
|
\v 11 តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំទៅក្នុងព្រះហស្តរបស់ស្តេចឬទេ? តើព្រះបាទសូលនឹងមកទីនេះដូចទូលបង្គំបានឮឬទេ? ឱព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលអើយ ទូលបង្គំសូមអង្វរព្រះអង្គ សូមឆ្លើយមកទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គផង»។ ព្រះអម្ចាស់បានតបវិញថា៖ «ស្តេចនឹងចុះមកទីនេះ»។
|
|
|
|
\s5
|
|
|
|
\v 12 នោះ លោកដាវីឌបានសួរថា៖ «តើមនុស្សនៅក្រុងកៃឡានេះ នឹងប្រគល់ទូលបង្គំ និងមនុស្សដែលនៅជាមួយទូលបង្គំទៅព្រះហស្តរបស់ព្រះបាទសូលឬទេ?» ព្រះអម្ចាស់បានតបថា៖ «ពួកគេនឹងប្រគល់ឯងទៅ»។
|
|
|
|
\s5
|
|
|
|
\v 13 លោកដាវីឌ និងមនុស្សរបស់លោក ដែលមានគ្នាប្រមាណប្រាំមួយរយនាក់បានក្រោកឡើង ហើយចេញពីក្រុងកៃឡា ពួកគេចេញពីកន្លែងមួយ ទៅកន្លែងមួយទៀត។ មានគេទូលប្រាប់ព្រះបាទសូលថា លោកដាវីឌបានគេចខ្លួនពីក្រុងកៃឡាហើយ រួចស្តេចក៏ឈប់តាម។
|
|
|
|
\v 14 លោកដាវីឌបានស្នាក់នៅកន្លែងដ៏មាំមួននៅទីរហោស្ថាន គឺក្នុងស្រុកដែលនៅលើទីទួលនៃទីរហោស្ថានស៊ីភ។ ព្រះបាទសូលបានស្វែងរកលោកដាវីឌរៀងរាល់ថ្ងៃ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានប្រគល់លោកទៅក្នុងដៃរបស់ស្តេចឡើយ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 លោកដាវីឌបានជ្រាបថា ព្រះបាទសូលចេញមកតាមរកយកជីវិតរបស់លោកដូច្នេះ លោកបានស្នាក់នៅឯទីរហោស្ថានស៊ីភ នៅហូរ៉េសា។
|
|
|
|
\v 16 ឯសម្តេចយ៉ូណាថានជាបុត្រារបស់ ព្រះបាទសូលបានក្រោកឡើង ហើយចេញទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីពង្រឹងលោកឲ្យខ្លាំងនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ថែមទៀត។
|
|
|
|
\s5
|
|
|
|
\v 17 សម្តេចបានមានរាជឱង្ការទៅលោកដាវីឌថា៖ «កុំភ័យខ្លាចអ្វីឡើយ។ បិតារបស់ខ្ញុំមិនអាចរកឯងឃើញទេ។ ឯងនឹងក្លាយជាស្តេចលើអ៊ីស្រាអែល ហើយខ្ញុំនឹងនៅជិតឯង។ បិតារបស់ខ្ញុំក៏បានដឹងរឿងនេះដែរ»។
|
|
|
|
\v 18 អ្នកទាំងពីរបានចងសម្ពន្ធមេត្រីនៅចំពោះព្រះអម្ចាស់។ លោកដាវីឌបន្តស្នាក់នៅហូរ៉េសាទៀត ឯសម្តេចយ៉ូណាថានបានត្រឡប់ទៅដំណាក់របស់ព្រះអង្គវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 19 អ្នករស់នៅទីរហោស្ថានស៊ីភបានមកទូលស្តេចសូលនៅឯគីបៀរថា៖ «លោកដាវីឌកំពុងលាក់ខ្លួនក្នុងចំណោមយើងខ្ញុំនៅហូរ៉េសា ជាកន្លែងដ៏មាំមួន គឺលើទួលហាគីឡា ដែលនៅខាងត្បូងយេស៊ីម៉ូន។
|
|
|
|
\v 20 សូមព្រះអង្គយាងមកឥឡូវនេះចុះ! សូមយាងមកទីនេះ តាមព្រះទ័យរបស់ព្រះអង្គ! ខាងទូលបង្គំយើងខ្ញុំនឹងប្រគល់លោកដាវីឌមកក្នុងព្រះហស្តរបស់ព្រះអង្គមិនខាន»។
|
|
|
|
\s5
|
|
|
|
\v 21 ព្រះបាទសូលមានបន្ទូលថា៖ «សូមព្រះអម្ចាស់ប្រទានពរអស់លោក ដោយអស់លោកមានការឈឺឆ្អាលសម្រាប់យើងដូច្នេះ។
|
|
|
|
\v 22 ចូរទៅមើលឲ្យប្រាកដចុះ! ចូររកវា និងឲ្យដឹងកន្លែងដែលវាកំពុងលាក់ខ្លួន ហើយមានអ្នកណាខ្លះបានឃើញវានៅទីនោះ។ មានគេបានប្រាប់យើងថា វាល្បិចខ្លាំងណាស់។
|
|
|
|
\v 23 ដូច្នេះ ចូរមើលឲ្យដឹងគ្រប់កន្លែងដែលវាលាក់ខ្លួន។ ត្រូវត្រឡប់មករកយើងជាមួយនឹងព័ត៌មានច្បាស់ការណ៍ នោះយើងនឹងទៅជាមួយពួកអ្នករាល់គ្នា។ បើវានៅទីនោះមែន យើងនឹងស្វែងរកវាគ្រប់រាប់ពាន់តំបន់ក្នុងស្រុកយូដាមិនខាន»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 24 ពួកគេក៏បានចេញទៅដល់ទីរហោស្ថានស៊ីភមុនព្រះបាទសូល។ ឯពេលនេះ លោកដាវីឌ និងមនុស្សដែលនៅជាមួយលោកនៅឯទីរហោស្ថានម៉ាអូន ក្នុងអារ៉ាបា ខាងត្បូងយេស៊ីម៉ូនវិញ។
|
|
|
|
\v 25 ព្រះបាទសូល និងទាហានបានចេញទៅស្វែងរកលោក ប៉ុន្តែ លោកដាវីឌបានជ្រាបពីដំណឹងទាំងនោះ លោកក៏ចុះទៅទីទួលដែលសំបូរផ្ទាំងថ្ម ហើយលាក់ខ្លួននៅទីរហោស្ថានម៉ាអូននោះ។ ពេលព្រះបាទសូលដឹង ស្តេចក៏បានដេញតាមរកលោកដាវីឌនៅឯទីរហោស្ថានម៉ាអូនដែរ។
|
|
|
|
\s5
|
|
|
|
\v 26 ព្រះបាទសូលបានបន្តដំណើរនៅម្ខាងភ្នំ ហើយលោកដាវីឌ និងមនុស្សរបស់លោកក៏បន្តដំណើរនៅឯម្ខាងទៀតនៃភ្នំនោះដែរ។ លោកដាវីឌប្រញាប់ប្រញាលគេចឲ្យផុតពីព្រះបាទសូល។ កាល ព្រះបាទសូល និងទាហានបានកំពុងឡោមព័ទ្ធក្រុមលោកដាវីឌ ដើម្បីនឹងចាប់ពួកលោកហើយ
|
|
|
|
\v 27 ស្រាប់តែមានអ្នកនាំសារម្នាក់ចូលមកទូលព្រះបាទសូលថា៖ «សូមព្រះអង្គប្រញាប់យាងទៅ ដ្បិត ពួកភីលីស្ទីនបានប្រមូលកម្លាំងវាយប្រហារចូលទឹកដីរបស់យើងហើយ»។
|
|
|
|
\s5
|
|
|
|
\v 28 ឮដូច្នេះ ព្រះបាទសូលបានបញ្ឈប់ការដេញតាមលោកដាវីឌ ហើយចេញទៅវាយពួកភីលីស្ទីនវិញ។ ហេតុដូច្នេះហើយ ទើបគេហៅកន្លែងនោះថា៖ «ផ្ទាំងថ្មគេចខ្លួន»។
|
|
|
|
\v 29 លោកដាវីឌបានចាកចេញពីទីនោះ ហើយបានស្នាក់នៅទីមាំមួនអេនគេឌី។
|
|
|
|
\s5
|
|
|
|
\c 24
|
|
|
|
\cl ជំពូក ២៤
|
|
|
|
\p
|
|
|
|
\v 1 ពេលព្រះបាទសូលយាងត្រឡប់ពីចម្បាំងជាមួយពួកភីលីស្ទីនវិញ មានគេទូលស្តេចថា៖ «ដាវីឌនៅឯទីរហោស្ថានអេនគេឌី»។
|
|
|
|
\v 2 នោះព្រះបាទសូលបានជ្រើសរើសទាហានពីអ៊ីស្រាអែលទាំងមូលចំនួនបីពាន់នាក់ឲ្យចេញទៅតាមរករកលោកដាវីឌ និងមនុស្សរបស់លោកនៅតំបន់ថ្មពពែព្រៃ។
|
|
|
|
\s5
|
|
|
|
\v 3 យាងមកតាមផ្លូវ ស្តេចបានឆ្លងកាត់ក្រោលចៀម ដែលមានល្អាងភ្នំមួយ។ ស្តេចបានចូលទៅក្នុងល្អាងនោះដើម្បីដោះទុក្ខសត្វ។ លោកដាវីឌ និងគ្នីគ្នារបស់លោកស្ថិតនៅក្នុងល្អាងនោះតែនៅជ្រៅទៅទៀតដែរ។
|
|
|
|
\v 4 មនុស្សរបស់លោកដាវីឌបានជម្រាបលោកថា៖ «នេះគឺជាថ្ងៃដែលព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកហើយថា យើងនឹងប្រគល់ខ្មាំងសត្រូវរបស់ឯងមកក្នុងដៃរបស់ឯង ដើម្បីឲ្យឯងប្រព្រឹត្តចំពោះសត្រូវនោះតាមប្រាថ្នាចុះ»។ នោះលោកដាវីឌបានក្រោកឡើង ហើយលូនចូលទៅយ៉ាងស្ងាត់ ហើយបានកាត់ជាយព្រះភូសារបស់ព្រះបាទសូលមក។
|
|
|
|
\s5
|
|
|
|
\v 5 បន្ទាប់មក ចិត្តរបស់លោកដាវីឌបានធ្វើឲ្យលោកដាវីឌក្តៅក្រហាយ ពីព្រោះលោកបានកាត់ជាយព្រះភូសារបស់ស្តេច។
|
|
|
|
\v 6 លោកបាននិយាយទៅមនុស្សរបស់លោកថា៖ «សូមព្រះអម្ចាស់ឃាត់ខ្ញុំកុំឲ្យប្រព្រឹត្តដូច្នេះចំពោះម្ចាស់ ដែលព្រះអម្ចាស់បានចាក់ប្រេងតាំង គឺឃាត់ដៃរបស់ខ្ញុំមិនឲ្យប្រឆាំងនឹងស្តេចឡើយ តែឲ្យមើលទៅស្តេចថា ជាអ្នកដែលព្រះបានចាក់ប្រេងអភិសេកវិញ»។
|
|
|
|
\v 7 ដូច្នេះ លោកដាវីឌបានស្តីបន្ទោសមនុស្សរបស់លោកនឹងពាក្យសំដីទាំងនោះ ហើយមិនអនុញ្ញាតឲ្យពួកគេប៉ះពាល់ព្រះបាទសូលទេ។ ព្រះបាទសូលបានក្រោកឡើង ហើយចាកចេញបន្តដំណើរទៅមុខទៀត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 បន្ទាប់មក លោកដាវីឌក៏បានក្រោកឈរឡើង ហើយចាកចេញពីល្អាងនោះ រួចស្រែកទៅព្រះបាទសូលថា៖ «ឱព្រះករុណាជាម្ចាស់របស់ទូលបង្គំអើយ»។ ពេលព្រះបាទសូលក្រលែកទៅក្រោយឃើញលោកដាវីឌបានឱនមុខក្រាបដល់ដី និងបានបង្ហាញការគោរពរបស់លោកដល់ស្តេច។
|
|
|
|
\v 9 លោកដាវីឌបានទូលស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាស្តាប់គេថា ដាវីឌចង់ធ្វើបាបព្រះករុណដូច្នេះ?»។
|
|
|
|
\s5
|
|
|
|
\v 10 ថ្ងៃនេះ ព្រះអង្គបានទតឃើញនឹងព្រះនេត្រហើយថា ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងដៃរបស់ទូលបង្គំនៅក្នុងល្អាងនេះ។ ក៏មានអ្នកប្រាប់ឲ្យទូលបង្គំធ្វើឃាតព្រះអង្គដែរ តែទូលបង្គំបានទុកជីវិតឲ្យព្រះអង្គវិញ។ ដោយទូលបង្គំនិយាយថា ទូលបង្គំនឹងមិនលើកដៃប្រហារម្ចាស់របស់ទូលបង្គំឡើយ ដ្បិត ព្រះករុណាគឺជាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក។
|
|
|
|
\v 11 ព្រះករុណាឃើញទេ សូមទតមើលជាយព្រះភូសារបស់ព្រះករុណាចុះ គឺស្ថិតក្នុងដៃរបស់ទូលបង្គំឯណេះ។ ហេតុផលពិតដែលទូលបង្គំបានកាត់ជាយព្រះភូសារបស់ព្រះករុណា ហើយមិនធ្វើឃាតព្រះករុណាដូច្នេះ ព្រះករុណាអាចនឹងដឹងថា ទូលបង្គំគ្មានបំណងអាក្រក់ ឬគ្មានអំពើក្បត់នៅក្នុងដៃទូលបង្គំឡើយ ហើយទូលបង្គំក៏ពុំបានធ្វើបាបប្រឆាំងនឹងព្រះករុណាដែរ សូម្បីតែ ព្រះអង្គកំពុងតាមប្រមាញ់យកជីវិតរបស់ទូលបង្គំក្តី។
|
|
|
|
\s5
|
|
|
|
\v 12 សូមព្រះអម្ចាស់រកយុត្តិធម៌រវាងទូលបង្គំ និងព្រះករុណាចុះ។ សូមព្រះអម្ចាស់ដាក់ទោសទូលបង្គំចុះ បើមានការនោះមែន ប៉ុន្តែ ទូលបង្គំមិនលើដៃប្រហារព្រះករុណាឡើយ។
|
|
|
|
\v 13 ដូចមានសុភាសិតបុរាណពោលថា៖ មនុស្សអាក្រក់មុខជាប្រព្រឹត្តអាក្រក់។ ប៉ុន្តែ ឯដៃរបស់ទូលបង្គំវិញ គឺមិនប្រឆាំងនឹងព្រះករុណាឡើយ។
|
|
|
|
\s5
|
|
|
|
\v 14 តើស្តេចរបស់អ៊ីស្រាអែលចេញមកប្រយុទ្ធនឹងអ្នកណា? តើព្រះករុណាតាមប្រមាញ់អ្នកណា? តាមឆ្កែងាប់ ឬតាមរកចៃឆ្កែប៉ុណ្ណោះ!
|
|
|
|
\v 15 សូមព្រះអម្ចាស់ធ្វើជាចៅក្រម និងសម្រេចក្តីរវាងយើងទាំងពីរ ហើយសូមព្រះអង្គទតមើល ហើយការពារក្តីនេះដល់ទូលបង្គំ នោះព្រះអម្ចាស់នឹងអនុញ្ញាតឲ្យទូលបង្គំរួចខ្លួនពីព្រះហស្តរបស់ព្រះករុណ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 ពេលលោកដាវីឌបានបញ្ចប់នូវពាក្យទាំងនោះចំពោះព្រះបាទសូលហើយ នោះព្រះបាទសូលបានមានបន្ទូលថា៖ «នេះជាសម្លេងរបស់កូន ឬ ដាវីឌកូនប្រុសបិតា?» រួចព្រះបាទសូលព្រះកន្សែង។
|
|
|
|
\s5
|
|
|
|
\v 17 ស្តេចបានមានរាជឱង្ការទៅលោកដាវីឌទៀតថា៖ «បុត្រសុចរិតជាងបិតា ដោយបុត្របានប្រព្រឹត្តអំពើល្អចំពោះបិតា តបនឹងអំពើអាក្រក់ដែលបិតាបានប្រព្រឹត្តដាក់បុត្រ។
|
|
|
|
\v 18 បុត្របានប្រកាសថ្ងៃនេះនូវអំពើដ៏សប្បុរសដែលបុត្របានធ្វើចំពោះបិតា ដោយបុត្រមិនបានសម្លាប់បិតានៅពេលព្រះអម្ចាស់បានប្រគល់បិតាទៅក្នុងកណ្តាប់ដៃរបស់បុត្រក្តី។
|
|
|
|
\s5
|
|
|
|
\v 19 កាលណាគេឃើញសត្រូវរបស់ខ្លួនហើយ គេនឹងមិនទុកឲ្យសត្រូវនោះរួចខ្លួនឡើយ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ល្អដល់បុត្រដោយព្រោះទង្វើដែលបុត្របានប្រព្រឹត្តចំពោះបិតាថ្ងៃនេះ។
|
|
|
|
\v 20 ឥឡូវ បិតាជ្រាបច្បាស់ថា បុត្រនឹងទៅជាស្តេច ហើយរាជ្យអាណាចក្ររបស់អ៊ីស្រាអែលនឹងគង់វង្សក្រោមការគ្រប់គ្រងរបស់បុត្រមិនខាន។
|
|
|
|
\s5
|
|
|
|
\v 21 សូមបុត្រស្បថនឹងបិតាដោយនូវព្រះនាមព្រះអម្ចាស់ថា បុត្រនឹងមិនកាត់ផ្តាច់ពូជពង្សវង្សត្រកូលរបស់បិតាទេ ហើយបុត្រនឹងមិនបំផ្លាញព្រះនាមបិតាចេញពីក្រុមគ្រួសាររបស់បិតាដែរ»។
|
|
|
|
\v 22 ក្រោយមក ព្រះបាទសូលបានត្រឡប់ទៅព្រះដំណាក់វិញ ប៉ុន្តែ លោកដាវីឌ និងទាហានដែលនៅជាមួយបានឡើងទៅទីមាំមួនវិញ។
|
|
|
|
\s5
|
|
|
|
\c 25
|
|
|
|
\cl ជំពូក ២៥
|
|
|
|
\p
|
|
|
|
\v 1 ពេលនោះ លោកសាំយ៉ូអែលបានស្លាប់ទៅហើយ។ កូនចៅអ៊ីស្រាអែលទាំងអស់បានមកជួបជុំគ្នា ហើយកាន់ទុក្ខដល់គាត់ រួចបានបញ្ចុះគាត់ក្នុងផ្ទះរបស់គាត់នៅរ៉ាម៉ា។ ឯលោកដាវីឌបានចុះទៅឯទីរហោស្ថានបារ៉ាសនវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 2 មានបុរសម្នាក់នៅម៉ាអូន ដែលមានដីធ្លីជាច្រើននៅកើមែល។ បុរសនោះជាអ្នកមានស្ដុកស្ដម្ភ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងកោររោមចៀមរបស់គាត់នៅភូមិកើមែល។
|
|
|
|
\v 3 គាត់មានឈ្មោះថា ណាបាល ហើយប្រពន្ធរបស់គាត់ឈ្មោះ អប៊ីកែល។ ប្រពន្ធជាស្ត្រីដែលមានប្រាជ្ញាវាងវៃ ហើយរូបសម្រស់ស្អាតល្អ។ ឯបុរសនោះ ជាមនុស្សឆេវឆាវ ហើយអាក្រក់។ គាត់ជាអ្នកមកពីអំបូរលោកកាលែប។
|
|
|
|
\s5
|
|
|
|
\v 4 លោកដាវីឌនៅឯទីរហោស្ថានបានឮថា លោកណាបាលកំពុងកោររោមចៀមរបស់លោក។
|
|
|
|
\v 5 ដូច្នេះ លោកដាវីឌក៏បានចាត់យុវជនរបស់លោកទៅជួបដប់នាក់។ លោកដាវីឌបានប្រាប់ទៅយុវជនទាំងនោះថា៖ «ចូរចេញដំណើរទៅឯភូមិកើមែល ទៅជួបលោកណាបាល ហើយជម្រាបសួរលោកក្នុងនាមខ្ញុំផងចុះ។
|
|
|
|
\v 6 អ្នករាល់គ្នាត្រូវនិយាយទៅលោកថា សូមលោកមានអាយុវែង។ សូមឲ្យលោកនិងគ្រួសារបានប្រកបដោយក្តីសុខសាន្ត ហើយអ្វីៗដែលលោកមានបានចម្រើនឡើងដែរ។
|
|
|
|
\s5
|
|
|
|
\v 7 ខ្ញុំឮថា លោកកំពុងកោររោមចៀម។ កាលគង្វាលរបស់លោកនៅជាមួយពួកយើង ពួកគេមានសុវត្ថិភាពណាស់ ហើយពួកគេក៏ពុំដែលបាត់អ្វីកាលពួកគេនៅឯកើមែលដែរ។
|
|
|
|
\v 8 សូមលោកសួរពួកគេមើលចុះ នោះគេនឹងនិយាយការពិតជូនលោកមិនខាន។ ឥឡូវនេះ សូមលោកមេត្តាដល់យុវជនរបស់ខ្ញុំនៅចំពោះមុខលោកនេះផង ដោយយើងបានមកជួបលោកនៅថ្ងៃបុណ្យនេះ។ សូមមេត្តាផ្តល់នូវអ្វីដែលលោកមានដល់យុវជនទាំងនេះ និងដល់ខ្ញុំ ដាវីឌនេះផងចុះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 9 ពេលយុវជនរបស់លោកដាវីឌបានមកដល់ ពួកគេបានរៀបរាប់ដល់លោកណាបាលក្នុងនាមលោកដាវីឌ ហើយពួកគេក៏រង់ចាំចម្លើយមកវិញ។
|
|
|
|
\v 10 លោកណាបាលបានឆ្លើយតបនឹងយុវជនរបស់លោកដាវីឌវិញថា៖ «តើលោកដាវីឌជានរណា តើកូនប្រុសរបស់លោកអ៊ីសាយជានរណា? សព្វថ្ងៃនេះមានបាវបម្រើជាច្រើនបានរត់គេចពីចៅហ្វាយរបស់ខ្លួន។
|
|
|
|
\v 11 តើចង់ឲ្យយើងយកនំប័ុង និងទឹករបស់យើង ថែមទាំងយកសាច់ដែលយើងបានត្រៀមទុកសម្រាប់អ្នកកោររោមទៅឲ្យមនុស្សដែលយើងមិនដឹងមកពីណាឬ?»
|
|
|
|
\s5
|
|
|
|
\v 12 ឮដូច្នោះហើយ យុវជនទាំងនោះបានត្រឡប់ទៅវិញ ហើយបានរៀបរាប់គ្រប់យ៉ាងដល់លោកដាវីឌ។
|
|
|
|
\v 13 លោកដាវីឌបានប្រាប់ទៅអ្នកដែលនៅជាមួយថា៖ «អ្នកទាំងអស់គ្នា ចូរស្ពាយដាវចេញមក»។ មនុស្សទាំងអស់ក៏បានស្ពាយដាវរៀងៗខ្លួន។ លោកដាវីឌក៏ដូច្នោះដែរ។ លោកដាវីឌបានយកមនុស្សប្រហែលបួនរយនាក់ឲ្យមកតាម ហើយបានទុកពីររយនាក់ផ្សេងទៀតឲ្យមើលថែសម្ភារៈ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 14 ប៉ុន្តែ មានបាវម្នាក់បានមកជម្រាបលោកស្រីអប៊ីកែល ជាប្រពន្ធរបស់លោកណាបាលថា៖ «លោកដាវីឌបានចាត់អ្នកនាំសារឲ្យទៅទីរហោស្ថានដើម្បីសួរសុខទុក្ខចៅហ្វាយរបស់យើង តែលោកបានជេរប្រមាថពួកគេទៅវិញ។
|
|
|
|
\v 15 តាមពិតពួកគេជាមនុស្សល្អដល់យើងណាស់។ យើងមានសុវត្ថិភាពល្អ ហើយមិនដែលបាត់បង់អ្វីឡើយពេលណាយើងបាននៅជាមួយពួកគេនៅឯទីវាល។
|
|
|
|
\s5
|
|
|
|
\v 16 ពួកគេជាជញ្ជាំងដែលការពារពួកយើងទាំងថ្ងៃទាំងយប់ គ្រប់ពេលដែលយើងឃ្វាលហ្វូងចៀមនៅជាមួយពួកគេ។
|
|
|
|
\v 17 ហេតុដូច្នេះ សូមទានជ្រាប ហើយពិចារណាថា តើលោកស្រីគួរធ្វើដូចម្តេច ព្រោះផលវិបាកដ៏អាក្រក់មកដល់ចៅហ្វាយរបស់យើង និងគ្រួសារទាំងមូលមិនខាន។ លោកណាបាលជាមនុស្សដែលគ្មានហេតុផល ហើយអាក្រក់ចំពោះអ្នកដទៃណាស់»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 18 ភ្លាមនោះ លោកស្រីអប៊ីកែលបានប្រញាប់ប្រញាលយកនំបុ័ងពីររយដុំ ស្រាទំពាំងបាយជូរពីរដប ចៀមប្រាំក្បាលដែលបានរៀបចំហើយ លាជប្រាំតៅ ទំពាំងបាយជូរក្រៀមមួយរយកញ្ចប់ ព្រមទាំងនំដែលធ្វើពីផ្លែឧទម្ពរពីររយដុំ ដាក់លើខ្នងលា។
|
|
|
|
\v 19 លោកស្រីបាននិយាយទៅបាវបម្រើថា៖ «ចូរចេញទៅមុនខ្ញុំ ហើយខ្ញុំនឹងចេញទៅតាមក្រោយពួកឯង»។ ប៉ុន្តែ លោកស្រីមិនបានប្រាប់ប្តីលោកស្រី គឺលោកណាបាលទេ។
|
|
|
|
\s5
|
|
|
|
\v 20 ខណៈលោកស្រីបានជិះលាចុះតាមចង្កេះភ្នំ លោកដាវីឌ និងមនុស្សរបស់លោកក៏បានចុះតម្រង់មកលោកស្រីដែរ ហើយលោកស្រីបានជួបពួកគេ។
|
|
|
|
\s5
|
|
|
|
\v 21 លោកដាវីឌបានមានប្រសាសន៍ថា៖ «ខ្ញុំបានការពារអ្វីៗរបស់គាត់នៅឯទីរហោស្ថានដោយឥតប្រយោជន៍ គាត់មិនបានបាត់បង់អ្វីដែលជារបស់ទ្រព្យគាត់ទេ តែគាត់បែជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អទៅវិញ។
|
|
|
|
\v 22 សូមព្រះជាម្ចាស់ដាក់ទោសដាវីឌខ្ញុំនេះចុះ ហើយឲ្យរឹតតែធ្ងន់ចុះ បើខ្ញុំទុកជីវិតឲ្យប្រុសៗណាដែលនៅផ្ទះរបស់គាត់នៅរស់ដល់ព្រឹក»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 23 ពេលលោកស្រីអប៊ីកែលបានឃើញលោកដាវីឌ លោកស្រីបានប្រញាប់ប្រញាល់ចុះពីខ្នងលា ហើយក្រាបនៅមុខលោកដាវីឌ ទាំងមុខ ហើយខ្លួនក្រាបដល់ដី។
|
|
|
|
\v 24 លោកស្រីបានក្រាបនឹងជើងរបស់លោកដាវីឌ ហើយនិយាយថា៖ «នាងខ្ញុំខុសហើយ លោកម្ចាស់។ សូមទុកឲ្យខ្ញុំជាបាវបម្រើរបស់លោកនិយាយទៅលោកសិន សូមស្តាប់ពាក្យខ្ញុំ ជាអ្នកបម្រើលោកម្ចាស់ផង។
|
|
|
|
\s5
|
|
|
|
\v 25 សូមលោកម្ចាស់កុំរវីរវល់នឹងមនុស្សអត់បានការ លោកណាបាលនេះឡើយ គាត់គឺដូចឈ្មោះរបស់គាត់អីចឹង។ លោកណាបាលជាឈ្មោះរបស់គាត់ ហើយភាពលីលាក៏នៅជាមួយគាត់ដែរ។ ប៉ុន្តែ ខ្ញុំជាអ្នកបម្រើរបស់លោកពុំបានជួបនឹងយុវជនរបស់លោកម្ចាស់ដែលចាត់ឲ្យមកទេ។
|
|
|
|
\v 26 លោកម្ចាស់អើយ ឥឡូវនេះ ដោយនូវព្រះជន្មរបស់ព្រះអម្ចាស់ និងលោកម្ចាស់ផ្ទាល់ដែលកំពុងមានជីវិត គឺថា ព្រះអម្ចាស់បានឃាត់លោកម្ចាស់មិនឲ្យបង្ហូរឈាម ហើយមិនឲ្យសងសឹកដោយដៃលោកម្ចាស់ផ្ទាល់ទេ សូមឲ្យសត្រូវរបស់លោកម្ចាស់ និងអស់អ្នកដែលចង់ប្រព្រឹត្តអាក្រក់ចំពោះលោកម្ចាស់ បានដូចជាលោកណាបាលចុះ។
|
|
|
|
\s5
|
|
|
|
\v 27 សូមលោកម្ចាស់ទទួលជំនូនដែលអ្នកបម្រើរបស់លោកម្ចាស់បានយកមកជូនលោកម្ចាស់ បានដល់យុវជនរបស់លោកម្ចាស់ចុះ។
|
|
|
|
\v 28 សូមអត់ទោសចំពោះសេចក្តីរំលងរបស់អ្នកបម្រើរបស់លោកម្ចាស់នេះផង ព្រះអម្ចាស់នឹងមុខជាធ្វើឲ្យលោកម្ចាស់រឹងមាំ ពីព្រោះលោកម្ចាស់បានចេញទៅច្បាំងរួមជាមួយនឹងព្រះអម្ចាស់ ហើយគ្មានអំពើអាក្រក់ណាមួយដែលមានក្នុងលោកម្ចាស់អស់មួយជីវិតឡើយ។
|
|
|
|
\s5
|
|
|
|
\v 29 មានអ្នកដែលក្រោកតាមយកជីវិតរបស់លោកម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកតាមការពារលោកជាប់ជានិច្ច ព្រះអង្គនឹងគប់ជីវិតរបស់ខ្មាំងសត្រូវលោកម្ចាស់ដូចគប់ខ្សែដង្ហក់ដែរ។
|
|
|
|
\s5
|
|
|
|
\v 30 ព្រះអម្ចាស់នឹងបំពេញសេចក្តីសន្យាគ្រប់យ៉ាងដែលព្រះអង្គបានសន្យានឹងលោកម្ចាស់ ហើយនឹងតាំងលោកឲ្យធ្វើជាអ្នកដឹកនាំលើអ៊ីស្រាអែលមិនខាន។
|
|
|
|
\v 31 សូមកុំឲ្យនេះក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់លោក ដោយបានបង្ហូរឈាមមនុស្សគ្មានកំហុស ឬដោយព្រោះលោកម្ចាស់បានព្យាយាមសង្គ្រោះខ្លួនឯងឡើយ។ កាលណាព្រះអម្ចាស់ធ្វើការទាំងនោះចំពោះលោកម្ចាស់ហើយ សូមនឹកចាំពីអ្នកបម្រើរបស់លោកនេះផង»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 32 លោកដាវីឌបានប្រសាសន៍ទៅលោកស្រីអប៊ីកែលថា៖ «សូមព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលបានតម្កើងឡើង ព្រះអង្គបានចាត់នាងឲ្យមកជួបខ្ញុំថ្ងៃនេះប្រាកដមែន។
|
|
|
|
\v 33 នាងបានប្រកបដោយប្រាជ្ញា និងមានពរហើយ ដោយនាងបានទប់ខ្ញុំជាប់ថ្ងៃនេះពីការបង្ហូរឈាម និងពីការសងសឹកដោយផ្ទាល់ដៃរបស់ខ្ញុំ!
|
|
|
|
\s5
|
|
|
|
\v 34 ជាការពិត គឺព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលដែលមានព្រះជន្មគង់នៅបានឃាត់ខ្ញុំមិនឲ្យប៉ះពាល់នាងមែន។ បើនាងមិនប្រញាប់មកជួបខ្ញុំទេ មុខជាគ្មានមនុស្សប្រុសណាម្នាក់មានជីវិតរស់រានដល់ព្រឹកឡើង សូម្បីតែទារក»។
|
|
|
|
\v 35 ដូច្នេះ លោកដាវីឌព្រមទទួលជំនូនពីដៃលោកស្រីដែលបាននាំយកមកជូនលោក ហើយនិយាយថា៖ «ចូរត្រឡប់ទៅផ្ទះរបស់នាងវិញដោយសុខសាន្តចុះ ខ្ញុំព្រមស្តាប់សំដីរបស់នាង ហើយទទួលតាមពាក្យនាងហើយ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 36 លោកស្រីអប៊ីកែលបានត្រឡប់មកលោកណាបាលវិញ។ គាត់បានធ្វើពិធីជប់លៀងយ៉ាងធំ ដូចជប់លៀងស្តេច លោកណាបាលមានចិត្តរីករាយយ៉ាងខ្លាំង ព្រោះលោកបានស្រវឹងជោកជាំ។ ហេតុដូចនេះ លោកស្រីមិនបាននិយាយអ្វីជាមួយគាត់រហូតដល់ព្រឹកឡើង។
|
|
|
|
\s5
|
|
|
|
\v 37 ពេលព្រឹកឡើង ជាតិស្រាបានសាបអស់ពីលោកណាបាល ប្រពន្ធរបស់លោកបានជម្រាបលោកនូវរឿងរ៉ាវទាំងអស់នោះ លោកក៏គាំងបេះដូង នៅស្តូកស្តឹងដូចថ្ម។
|
|
|
|
\v 38 ប្រមាណជាដប់ថ្ងៃក្រោយមកព្រះអម្ចាស់បានប្រហារលោកណាបាល ហើយបានស្លាប់ទៅ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 39 ពេលលោកដាវីឌបានឮដំណឹងថា លោកណាបាលបានស្លាប់ ក៏បានមានប្រសាសន៍ថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរកយុត្តិធម៌រវាងទូលបង្គំ និងណាបាល ហើយបានឃាត់ទូលបង្គំមិនឲ្យប្រព្រឹត្តអាក្រក់។ ដ្បិត ព្រះអង្គបានឆ្លើយតបអំពើអាក្រក់របស់លោកណាបាលធ្លាក់លើក្បាលរបស់គាត់វិញ»។ ក្រោយមកលោកដាវីឌបានចាត់អ្នកបម្រើឲ្យទៅនិយាយនឹងលោកស្រីអប៊ីកែល ស្នើឲ្យលោកស្រីធ្វើជាភរិយារបស់លោក។
|
|
|
|
\v 40 ពេលអ្នកបម្រើរបស់លោកដាវីឌបានមកដល់ជួបលោកស្រីអប៊ីកែលនៅភូមិកើមែល ពួកគេបាននិយាយទៅលោកស្រីថា៖ «លោកដាវីឌបានចាត់យើងខ្ញុំឲ្យមកជួបលោកស្រី សូមឲ្យលោកស្រីធ្វើជាភរិយារបស់លោក»។
|
|
|
|
\s5
|
|
|
|
\v 41 លោកស្រីបានក្រោកឡើង ឱនមុខដល់ដីហើយនិយាយថា៖ «មើល អ្នកបម្រើស្រីរបស់លោកម្ចាស់ គឺគ្រាន់តែជាអ្នកបម្រើដែលលាងជើងឲ្យពួកអ្នកបម្រើរបស់លោកម្ចាស់ប៉ុណ្ណោះ»។
|
|
|
|
\v 42 លោកស្រីក៏ប្រញាប់ក្រោកឡើង ជិះលើខ្នងលាទាំងមានបាវបម្រើស្រីប្រាំនាក់ទៀតទៅជាមួយផង រួចបានទៅតាមអ្នកនាំសាររបស់លោកដាវីឌ ហើយបានក្លាយជាភរិយារបស់លោក។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 43 លោកដាវីឌក៏បានយកនាងអហ៊ីណោម ពីស្រុកយេសរាលធ្វើជាភរិយាដែរ។ ពួកនាងទាំងពីរបានក្លាយជាភរិយារបស់លោក។
|
|
|
|
\v 44 ហើយព្រះបាទសូលក៏ធ្លាប់បានលើកព្រះនាងមិកាល់ជាបុត្រីឲ្យធ្វើជាភរិយារបស់លោកដាវីឌដែរ តែក្រោយមកបានលើកនាងឲ្យទៅលោកប៉ាល់ធី ជាកូនរបស់លោកឡាអ៊ីស ជាអ្នកស្រុកកាលីម។
|
|
|
|
\s5
|
|
|
|
\c 26
|
|
|
|
\cl ជំពូក ២៦
|
|
|
|
\p
|
|
|
|
\v 1 ពួកអ្នករស់នៅទីរហោស្ថានស៊ីភបានមកជួបព្រះបាទសូលនៅឯគីបៀរទូលស្តេចថា៖ «លោកដាវីឌកំពុងលាក់ខ្លួននៅលើទួលហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។
|
|
|
|
\v 2 ព្រះបាទសូលបានក្រោកឡើងចេញទៅទីរហោស្ថានស៊ីភ ដោយបានជ្រើសរើសយកទាហានបីពាន់នាក់ពីអ៊ីស្រាអែលទៅជាមួយដើម្បីតាមរកដាវីឌនៅឯទីរហោស្ថានស៊ីភ។
|
|
|
|
\s5
|
|
|
|
\v 3 ព្រះបាទសូលបានបោះជំរំនៅលើទួលហាគីឡាដែលនៅពីមុខវាលយេស៊ីម៉ូន។ ប៉ុន្តែ លោកដាវីឌកំពុងនៅឯវាលរហោស្ថាន ហើយបានឃើញថា ព្រះបាទសូលកំពុងមកតាមរកចាប់លោកនៅឯទីរហោស្ថាន។
|
|
|
|
\v 4 ដូច្នេះ លោកដាវីឌក៏បានចាត់អ្នកស៊ើបការណ៍ឲ្យទៅស៊ើប ហើយបានដឹងថា ព្រះបាទសូលពិតជាបានមកមែន។
|
|
|
|
\s5
|
|
|
|
\v 5 លោកដាវីឌបានក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះបាទសូលបានបោះជំរំ លោកបានឃើញទីតាំងដែលស្តេចផ្ទំ និងកន្លែងលោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពរបស់ស្តេចសម្រាកដែរ។ ព្រះបាទសូលផ្ទំនៅក្នុងជំរំហើយទាហានបោះជំរំនៅជំវិញស្តេច ដេកទាំងអស់គ្នា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 លោកដាវីឌបាននិយាយទៅលោកអហ៊ីម៉ាឡេក ជាជនជាតិហេត និងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ដែលជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើមានអ្នកណាហ៊ានទៅជំរំព្រះបាទសូលជាមួយខ្ញុំ?» លោកអប៊ីសាយបានតបថា៖ «ខ្ញុំនឹងចុះទៅជាមួយលោក»។
|
|
|
|
\v 7 ដូច្នេះ លោកដាវីឌ និងលោកអប៊ីសាយបានចេញទៅជំរំទាហ៊ាននោះទាំងយប់។ ព្រះបាទសូលកំពុងផ្ទំក្នុងជំរំ ដែលមានលំពែងដោតជាប់នឹងដីជិតក្បាលដំណេកស្តេចផង។ ឯលោកអប៊ីនើរ និងទាហានដេកនៅជុំវិញស្តេច។
|
|
|
|
\v 8 លោកអប៊ីសាយបានប្រសាន៍ទៅលោកដាវីឌថា៖ «ថ្ងៃនេះ ព្រះជាម្ចាស់បានប្រគល់ខ្មាំងសត្រូវរបស់លោកមកក្នុងដៃលោកហើយ។ ឥឡូវនេះ សូមលោកអនុញ្ញាតឲ្យខ្ញុំដោតស្តេចឲ្យជាប់នឹងដីជាមួយនឹងលំពែងតែមួយដងលំពែងប៉ុណ្ណោះ។ ខ្ញុំនឹងមិនដោតស្តេចជាលើកទីពីរទេ»។
|
|
|
|
\s5
|
|
|
|
\v 9 លោកដាវីឌបានមានប្រសាសន៍ទៅលោកអប៊ីសាយវិញថា៖ «កំុសម្លាប់ស្តេចឲ្យសោះ ព្រោះគ្មាននរណាលើកដៃសម្លាប់អ្នកដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក រួចមិនទទួលទោសនោះទេ»។
|
|
|
|
\v 10 លោកដាវីឌបានបន្តថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ គឺព្រះអម្ចាស់ជាអ្នកយកជីវិតស្តេចផ្ទាល់ ឬទុកឲ្យស្តេចរស់នៅឲ្យអស់ជីវិត ឬធ្វើឲ្យស្តេចអស់ជីវិតនៅពេលចេញសមរភូមិចុះ។
|
|
|
|
\s5
|
|
|
|
\v 11 សូមព្រះអម្ចាស់ឃាត់ខ្ញុំមិនឲ្យខ្ញុំលើកដៃប្រហារអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេកឡើយ ប៉ុន្តែ ពេលនេះ សូមលោកចូលទៅយកតែលំពែង និងថូទឹកដែលនៅក្បាលដំណេករបស់ស្តេច ហើយយើងចេញទៅវិញ»។
|
|
|
|
\v 12 ដូច្នេះ លោកដាវីឌបានយកលំពែង និងថូទឹកពីក្បាលដំណេកព្រះបាទសូល ហើយអ្នកទាំងពីរក៏បានចាកចេញទៅ។ គ្មានអ្នកណាម្នាក់បានឃើញអ្នកទាំងពីរ ឬដឹងរឿងនេះទេ ក៏គ្មានអ្នកណាម្នាក់ភ្ញាក់ ព្រោះអ្នកទាំងអស់នោះលង់លក់ទាំងអស់ ដោយសារព្រះអម្ចាស់បានធ្វើឲ្យពួកគេលង់លក់ខ្លាំង។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 13 បន្ទាប់មក លោកដាវីឌបានឆ្លងទៅម្ខាងហើយឈរលើកំពូលភ្នំពីចម្ងាយដែលឆ្ងាយពីជំរំពួកគេ។
|
|
|
|
\v 14 លោកដាវីឌបានស្រែកទៅទាហាន និងលោកអប៊ីនើរជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ហេតុអ្វីមិនឆ្លើយតបដូច្នេះ?» លោកអប៊ីនើរបានឆ្លើយថា៖ «តើអ្នកជាអ្នកណា បានជាហ៊ានស្រែកមកព្រះរាជាដូច្នេះ?»
|
|
|
|
\s5
|
|
|
|
\v 15 លោកដាវីឌបានប្រសាសន៍ទៅលោកអប៊ីនើរថា៖ «តើលោកមិនមែនជាអ្នកក្លាហានទេឬ? តើមាននរណាខ្លាំងដូចលោកនៅស្រុកអ៊ីស្រាអែល? ហេតុអ្វីពេលនេះលោកពុំបានការពារចៅហ្វាយរបស់លោក គឺព្រះរាជាឲ្យល្អដូច្នេះ? ព្រោះមានគេបានចូលទៅក្នុងជំរំដើម្បីធ្វើឃាតព្រះរាជា ជាចៅហ្វាយរបស់លោក។
|
|
|
|
\v 16 លោកធ្វើនេះមិនល្អទេ។ ខ្ញុំជម្រាបលោកដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកសមតែស្លាប់ ពីព្រោះលោកពុំបានការពារចៅហ្វាយរបស់ខ្លួន ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឲ្យល្អទេ។ ឥឡូវ ចូររកមើល ឯណាទៅលំពែង និងថូទឹកនៅក្បាលដំណេកស្តេច?»
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 17 ព្រះបាទសូលចាំសម្លេងរបស់លោកដាវីឌ រួចមានបន្ទូលថា៖ «នេះជាសម្លេងឯងឬ បុត្របិតា?» លោកដាវីឌបានឆ្លើយថា៖ «មែនហើយ នេះជាសម្លេងទូលបង្គំ។
|
|
|
|
\v 18 ហេតុអ្វីបានជាទ្រង់តាមទូលបង្គំដូច្នេះ? តើទូលបង្គំបានធ្វើអ្វី? តើដៃទូលបង្គំបានប្រព្រឹត្តអាក្រក់អ្វី?
|
|
|
|
\s5
|
|
|
|
\v 19 ហេតុនេះ ទូលបង្គំសូមទ្រង់ព្រះសណ្តាប់ពាក្យរបស់ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ចុះ។ បើព្រះអម្ចាស់ជាអ្នកធ្វើរឿងនេះចង់ប្រហារទូលបង្គំ សូមឲ្យព្រះអង្គទទួលយកតង្វាយរបស់ទូលបង្គំផង ប៉ុន្តែ បើជាមនុស្សជាអ្នកដុកដាន់វិញ សូមពួកគេត្រូវបណ្តាសានៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ព្រោះពួកគេបានបណ្តេញទូលបង្គំចេញ ដើម្បីមិនឲ្យទូលបង្គំចេញពីស្រុកកំណើតដែលព្រះអម្ចាស់បានប្រទានឲ្យ គឺពួកគេបាននិយាយថា ចេញទៅថ្វាយបង្គំព្រះដទៃទៅ។
|
|
|
|
\v 20 ហេតុដូច្នេះ សូមកុំឲ្យគេកំចាយឈាមទូលបង្គំលើដីដែលឆ្ងាយពីព្រះវត្តមានរបស់ព្រះអម្ចាស់ឡើយ ដោយស្តេចនៃអ៊ីស្រាអែលបានដេញតាមប្រហារទូលបង្គំដូចតាមប្រមាញ់ចៃមួយនៅលើភ្នំដូច្នោះដែរ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការឡើងថា៖ «បិតាបានខុសហើយ។ មករកបិតាវិញមក ដាវីឌបុត្របិតា។ បិតាលែងធ្វើបាបបុត្រទៀតហើយ ពីព្រោះជីវិតបិតាមានតម្លៃចំពោះបុត្រដល់ថ្ងៃនេះ។ មើល បិតាបានធ្វើទាំងល្ងិតល្ងង់ ហើយបានប្រព្រឹត្តកំហុសមួយយ៉ាងធំ»។
|
|
|
|
\s5
|
|
|
|
\v 22 លោកដាវីឌបានឆ្លើយតបវិញថា៖ «មើលចុះ នេះជាលំពែងរបស់ស្តេច! សូមបញ្ជូនយុវជនម្នាក់ឲ្យឆ្លងមកយក ហើយប្រគល់ជូនទ្រង់វិញចុះ។
|
|
|
|
\v 23 សូមព្រះអម្ចាស់ឆ្លើយតបនឹងម្នាក់ៗតាមសេចក្តីសុចរិត និងភាពស្មោះត្រង់របស់អ្នកនោះចុះ ពីព្រោះព្រះអម្ចាស់បានប្រគល់ទ្រង់មកក្នុងដៃទូលបង្គំថ្ងៃនេះ ប៉ុន្តែ ទូលបង្គំមិនប្រហារមនុស្សដែលព្រះអង្គបានអភិសេកឡើយ។
|
|
|
|
\s5
|
|
|
|
\v 24 សូមមើលចុះ ជីវិតរបស់ទ្រង់មានតម្លៃខ្លាំងប៉ុណ្ណាក្នុងកែវភ្នែកទាំងពីររបស់ទូលបង្គំថ្ងៃនេះ ដូច្នេះ សូមឲ្យជីវិតរបស់ទូលបង្គំមានតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ដែរ ហើយសូមព្រះអម្ចាស់សង្គ្រោះទូលបង្គំចេញពីបញ្ហាទាំងអស់ផង»។
|
|
|
|
\v 25 បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅលោកដាវីឌថា៖ «សូមឲ្យបុត្របានពរណាលោកដាវីឌ! បុត្រពិតជាធ្វើកិច្ចការដ៏សម្បើម ហើយទទួលជោគជ័យមិនខាន»។ លោកដាវីឌក៏បានចាកចេញទៅ ហើយព្រះបាទសូលបានត្រឡប់ទៅរាជ្យវាំងវិញដែរ។
|
|
|
|
\s5
|
|
|
|
\c 27
|
|
|
|
\cl ជំពូក ២៧
|
|
|
|
\p
|
|
|
|
\v 1 លោកដាវីឌបានមានប្រសាសន៍ក្នុងចិត្តថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន គ្មានអ្វីប្រសើរជាងរត់ភៀសខ្លួនចូលទៅស្រុកភីលីស្ទីនទេ នោះព្រះបាទសូលនឹងបោះបង់ការតាមរកខ្ញុំនៅក្នុងទឹកដីអ៊ីស្រាអែលនេះមិនខាន ដោយហេតុនេះ ខ្ញុំនឹងគេចខ្លួនពីព្រះហស្តរបស់ស្តេចទើបរួចជីវិត»។
|
|
|
|
\s5
|
|
|
|
\v 2 លោកដាវីឌបានក្រោកឡើង និងចេញទៅជាមួយនឹងមនុស្សដែលនៅជាមួយខ្លួនទាំងប្រាំមួយរយនាក់ ឆ្ពោះទៅរកស្តេចអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក ស្តេចក្រុងកាថ។
|
|
|
|
\v 3 លោកដាវីឌបានរស់នៅជាមួយនឹងស្តេចអគីសនៅក្រុងកាថ ទាំងលោក និងអ្នកនៅជាមួយលោកបានតាំងទីលំនៅទីនោះ។ លោកដាវីឌក៏បានយកប្រពន្ធទាំងពីរទៅជាមួយដែរ មាននាងអហ៊ីឡោម អ្នកស្រុកយ៉េសរាល និងនាងអប៊ីកែល អ្នកភូមិកើមែល ដែលជាអតីតប្រពន្ធរបស់លោកណាបាល។
|
|
|
|
\v 4 មានគេទូលប្រាប់ព្រះបាទសូលថា លោកដាវីឌបានភៀសខ្លួនទៅនៅក្រុងកាថ ស្តេចក៏លែងតាមរកលោកដាវីឌតទៅទៀត។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 5 លោកដាវីឌបានទូលស្តេចអគីសថា៖ «បើព្រះអង្គគាប់ព្រះទ័យ សូមទ្រង់ប្រទានតំបន់ណាមួយនៃទីក្រុងក្នុងស្រុកនេះដល់ពួកទូលបង្គំរស់នៅផង មិនគួរឲ្យទូលបង្គំយើងខ្ញុំរស់នៅជាមួយស្តេចក្នុងក្រុងរបស់ស្តេចឡើយ»។
|
|
|
|
\v 6 ឮដូច្នេះ ព្រះបាទអគីសបានប្រទានក្រុងស៊ីគឡាក់ឲ្យនៅថ្ងៃនោះ។ ហេតុដូច្នេះហើយ ក្រុងស៊ីគឡាក់ជាកម្មសិទ្ធិរបស់ស្តេចយូដាមកដល់សព្វថ្ងៃនេះ។
|
|
|
|
\v 7 លោកដាវីឌបានស្នាក់នៅក្នុងស្រុកភីលីស្ទីនអស់រយៈពេលមួយឆ្នាំបួនខែពេញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 លោកដាវីឌ និងអ្នកដែលនៅជាមួយលោកបានទៅវាយប្រហារជាច្រើនកន្លែង ដោយទៅលុកលុយជនជាតិកេស៊ូរី ទឹកដីរបស់ពួកកេស៊ើរ និងទឹកដីរបស់ពួកអាម៉ាឡេក។ ជនជាតិទាំងនោះបានតាំងទីលំនៅចាប់តាំងពីស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។ ពួកគេរស់នៅតំបន់ទាំងនោះតាំងសម័យបុរាណមកមេ្ល៉ះ។
|
|
|
|
\v 9 លោកដាវីឌបានវាយលុកទឹកដីនោះ ហើយមិនទុកឲ្យមនុស្សប្រុសស្រីណាម្នាក់នៅជីវិតឡើយ លោកដាវីឌក៏បានប្រមូលចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់រួចត្រឡប់មកជួបព្រះបាទអគីសវិញ។
|
|
|
|
\s5
|
|
|
|
\v 10 ព្រះបាទអគីសបានមានរាជឱង្ការសួរថា៖ «តើឯងបានចេញទៅវាយតំបន់ណាខ្លះថ្ងៃនេះ?» លោកដាវីឌទូលឆ្លើយវិញថា៖ «ទៅវាយភាគខាងត្បូងយូដា» ឬ «វាយភាគខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬ «វាយនៅភាគខាងត្បូងពួកកែន»។
|
|
|
|
\s5
|
|
|
|
\v 11 លោកដាវីឌមិនទុកជីវិតមនុស្សប្រុសស្រីហើយនាំមកក្រុងកាថឡើយ គឺដោយគិតថា មិនចង់ឲ្យអ្នកទាំងនោះនិយាយអ្វីពីពួកយើង ហើយលោកដាវីឌធ្វើនេះឬធ្វើនោះឡើយ»។ នេះជារបៀបដែលលោកដាវីឌប្រព្រឹត្តកាលលោកកំពុងរស់នៅស្រុកភីលីស្ទីន។
|
|
|
|
\v 12 ដូច្នេះ ព្រះបាទអគីសបានជឿជាក់លើលោកដាវីឌដោយគិតថា៖ «លោកដាវីឌបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលរបស់ខ្លួនស្អប់ខ្ពើមយ៉ាងខ្លាំង ដូច្នេះ លោកដាវីឌនឹងនៅធ្វើជាអ្នកបម្រើរបស់យើងជារៀងរហូត»។
|
|
|
|
\s5
|
|
|
|
\c 28
|
|
|
|
\cl ជំពូក ២៨
|
|
|
|
\p
|
|
|
|
\v 1 ថ្ងៃទាំងនោះក៏បានមកដល់ គឺពួកភីលីស្ទីនបានប្រមូលគ្នាដើម្បីវាយប្រហារអ៊ីស្រាអែល។ ព្រះបាទអគីសបានថ្លែងទៅដាវីឌថា៖ «លោកជ្រាបច្បាស់ហើយថា លោកនឹងទៅចម្បាំងជាមួយនឹងយើង គឺទាំងលោក និងអ្នកដែលនៅជាមួយលោក»។
|
|
|
|
\v 2 លោកដាវីឌបានទូលព្រះបាទអគីសវិញថា៖ «ទ្រង់ជ្រាបថាទូលបង្គំជាអ្នកបម្រើទ្រង់អាចធ្វើអ្វីថ្វាយទ្រង់ស្រាប់ហើយ»។ ព្រះបាទអគីសបានមានរាជឱង្ការតបថា៖ «ដូច្នេះ យើងនឹងតែងតាំងលោកឲ្យធ្វើជាកងការពារយើងជារៀងរហូត»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 3 ពេលនោះ លោកសាំយូអែលបានលាចាកលោកហើយ ហើយអ៊ីស្រាអែលទាំងមូលបាននាំគ្នាកាន់ទុក្ខលោក និងបានបញ្ចុះលោកនៅក្នុងភូមិរ៉ាម៉ា ជាកន្លែងកំណើតរបស់លោក។ ឯព្រះបាទសូលបានហាមមិនឲ្យមានអ្នកណាខាបព្រលឹង ឬវិញ្ញាណនៅក្នុងស្រុកឡើយ។
|
|
|
|
\v 4 ក្រោយមក ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះជំរំនៅស៊ូណែម ហើយព្រះបាទសូលក៏បានកែនទ័ពនៅអ៊ីស្រាអែលទាំងអស់ផងដែរ រួចទៅបោះជំរំនៅគីលបោ។
|
|
|
|
\s5
|
|
|
|
\v 5 នៅពេលព្រះបាទសូលបានឃើញទ័ពរបស់ភីលីស្ទីន ស្តេចភ័យខ្លាចជាខ្លាំង ហើយស្តេចមានព្រះហប្ញទ័យរន្ធត់ជាខ្លាំង។
|
|
|
|
\v 6 ស្តេចបានទូលអង្វរសុំជំនួយពីព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់ពុំបានឆ្លើយតបស្តេចវិញទេ ទោះតាមសុបិន្ត តាមយូរីម ឬតាមព្យាការីក្តី។
|
|
|
|
\v 7 បន្ទាប់មក ព្រះបាទសូលបានបញ្ជាដល់រាជ្យបម្រើថា៖ «ចូរទៅរកមេមត់់ដែលអាចខាបព្រលឹងមនុស្សស្លាប់ ហើយយើងនឹងទៅសួរដើម្បីឲ្យដឹងថាត្រូវធ្វើដូចម្តេច»។ ពួករាជ្យបម្រើបានទូលស្តេចថា៖ «មើល មានស្ត្រីម្នាក់នៅអេនដោរដែលអាចនិយាយជាមួយព្រលឹងអ្នកស្លាប់បាន»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 8 ព្រះបាទសូលបានក្លែងខ្លួនឯង ដោយស្លៀកពាក់ជាមនុស្សផ្សេងទៀតហើយបានចេញទៅជាមួយនឹងមនុស្សពីរនាក់ទៀតដើម្បីទៅឯស្ត្រីនោះទាំងយប់។ ស្តេចបានមានរាជឱង្ការថា៖ «សូមទាយឲ្យខ្ញុំ ខ្ញុំសូមអង្វរ គឺហៅវិញ្ញាណឲ្យឡើងមក តាមឈ្មោះដែលខ្ញុំប្រាប់»។
|
|
|
|
\v 9 ស្ត្រីនោះបានតបទៅស្តេចវិញថា៖ «មើល តើលោកមិនជ្រាបទេឬថា ព្រះបាទសូលបានប្រព្រឹត្តដូចម្តេចខ្លះ គឺស្តេចបានហាមប្រាមមិនឲ្យនរណាខាបវិញ្ញាណមនុស្សស្លាប់លើទឹកដីនេះទេ។ ដូច្នេះ ហេតុអ្វីបានជាលោកមកអង្គុយដាក់អន្ទាក់យកជីវិតរបស់ខ្ញុំយ៉ាងនេះ ឬមួយលោកចង់ធ្វើឲ្យអស់ជីវិតឬ?»
|
|
|
|
\v 10 ព្រះបាទសូលបានស្បថដោយនូវព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅយ៉ាងណា នាងនឹងគ្មានទោសអ្វីដោយសារការនេះទេ»។
|
|
|
|
\s5
|
|
|
|
\v 11 បន្ទាប់មក ស្ត្រីនោះបាននិយាយថា៖ «តើចង់ឲ្យខ្ញុំហៅអ្នកណាឲ្យឡើងមក?» ព្រះបាទសូលបានមានរាជឱង្ការតបថា៖ «សូមខាបហៅលោកសាំយូអែលឲ្យខ្ញុំ»។
|
|
|
|
\v 12 ពេលនេះ ស្ត្រីនោះបានឃើញលោកសាំយូអែល ហើយបានស្រែកដោយសម្លេងខ្លាំង និងបាននិយាយទៅព្រះបាទសូលថា៖ «ហេតុអ្វីបានជាទ្រង់បោកប្រាស់ខ្ញុំម្ចាស់ដូច្នេះ? គឺព្រះករុណាគឺជាព្រះបាទសូលទេតើ»។
|
|
|
|
\s5
|
|
|
|
\v 13 ស្តេចបានថ្លែងទៅស្ត្រីនោះថា៖ «កុំខ្លាចអ្វី តើនាងបានឃើញអ្វី?» នាងបានទូលព្រះបាទសូលថា៖ «ខ្ញុំម្ចាស់បានឃើញមានម្នាក់កំពុងចេញពីផែនដី»។
|
|
|
|
\v 14 ស្តេចបានមានរាជឱង្ការសួរស្ត្រីនោះថា៖ «តើលោកនោះមានទ្រង់ទ្រាយបែបណា?» ស្ត្រីនោះបានតបវិញថា៖ «មានបុរសចំណាស់ម្នាក់កំពុងតែមក លោកស្លៀកពាក់រ៉ូប»។ ព្រះបាទសូលបានយល់ឃើញថា នោះគឺលោកសាំយូអែលហើយ ស្តេចក៏ឱនមុខដល់ដី និងសម្តែងសេចក្តីគោរព។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 15 លោកសាំយូអែលបានទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណារំខានទូលបង្គំ ហើយហៅទូលបង្គំឡើងមកដូច្នេះ?» ព្រះបាទសូលតបវិញថា៖ «ខ្ញុំបានថប់បារម្ភជាខ្លាំងដោយពួកភីលីស្ទីនបានប្រមូលគ្នាមកវាយប្រហារ ហើយព្រះជាម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអង្គពុំឆ្លើយតបនឹងខ្ញុំទៀតទេ សូម្បីតែតាមរយៈព្យាការី ឬតាមសុបិន្តក្តីក៏គ្មានដែរ។ ហេតុដូច្នេះហើយ ទើបខ្ញុំហៅលោកឡើងមកដើម្បីប្រាប់ខ្ញុំថា ខ្ញុំគួរធ្វើបែបណា»។
|
|
|
|
\s5
|
|
|
|
\v 16 លោកសាំយូអែលបានមានប្រសាសន៍ឡើងថា៖ «ព្រះករុណាសួរទូលបង្គំធ្វើអ្វី តាំងពីព្រះអម្ចាស់បោះបង់ព្រះករុណាមក ព្រះអង្គបានត្រឡប់ទៅជាសត្រូវរបស់ព្រះករុណាហើយទេតើ?»
|
|
|
|
\v 17 ព្រះអម្ចាស់បានប្រព្រឹត្តដូច្នេះស្របតាមព្រះបន្ទូលរបស់ព្រះអង្គដែលគួរធ្វើហើយ។ ព្រះអម្ចាស់បានហែករាជ្យអាណាចក្រពីព្រះហស្តរបស់ព្រះកុរណា រួចបានប្រទានឲ្យអ្នកផ្សេងទៀត គឺដាវីឌ។
|
|
|
|
\s5
|
|
|
|
\v 18 ពីព្រោះព្រះករុណាពុំបានស្តាប់បង្គាប់ព្រះសូរ្យសៀងរបស់ព្រះអម្ចាស់ទេ ហើយក៏ពុំបានធ្វើតាមព្រះពិរោធរបស់ព្រះអង្គទៅលើជនជាតិអាម៉ាឡេកដែរ ហេតុដូច្នេះ ទើបព្រះអង្គប្រព្រឹត្តបែបនេះចំពោះព្រះករុណា។
|
|
|
|
\v 19 លើសពីនេះទៅទៀត ព្រះអម្ចាស់បានប្រគល់អ៊ីស្រាអែល ព្រមទាំងព្រះករុណាទៅក្នុងដៃរបស់ពួកភីលីស្ទីនថែមទៀតផង។ ថ្ងៃស្អែក ព្រះករុណា ព្រមទាំងបុត្រនឹងមកនៅជាមួយទូលបង្គំហើយ។ ព្រះអម្ចាស់ក៏ប្រគល់កងទ័ពអ៊ីស្រាអែលទៅក្នុងដៃរបស់ពួកភីលីស្ទីនដែរ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 20 បន្ទាប់មក ព្រះបាទសូលបានដួលទាំងជំហរភ្លាមៗទៅលើដី ហើយបានតក់ស្លុតជាខ្លាំងពីព្រោះពាក្យទាំងប៉ុន្មានរបស់លោកសាំយូអែល។ ស្តេចគ្មានកម្លាំងកំហែងទៀតទេ ព្រោះស្តេចពុំបានសោយព្រះស្ងោយអស់ជាច្រើនថ្ងៃច្រើនយប់។
|
|
|
|
\v 21 ស្ត្រីនោះបានមកឯព្រះបាទសូល ហើយបានឃើញទ្រង់តក់ស្លុតជាខ្លាំង នាងបានទូលទ្រង់ថា៖ «ខ្ញុំម្ចាស់ជាអ្នកបម្រើទ្រង់បានស្តាប់ និងធ្វើតាមព្រះបន្ទូលទ្រង់ហើយ ទូលបង្គំបានដាក់ជីវិតនៅក្នុងព្រះហស្តទ្រង់ និងបានស្តាប់តាមរាជបញ្ជាទាំងប៉ុន្មានដែលទ្រង់បានបង្គាប់ហើយ។
|
|
|
|
\s5
|
|
|
|
\v 22 ហេតុដូច្នេះពេលនេះ ខ្ញុំម្ចាស់សូមអង្វរទ្រង់ សូមព្រះសន្តាប់ខ្ញុំម្ចាស់ជាអ្នកបម្រើទ្រង់ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបចំព្រះស្ងោយបន្តិចបន្តួចជូនទ្រង់។ សូមទ្រង់សោយសិន ដើម្បីប្រមូលកម្លាំងហើយអាចយាងត្រឡប់ទៅវិញ»។
|
|
|
|
\v 23 ប៉ុន្តែ ព្រះបាទសូលបានបដិសេធថា៖ «យើងមិនសោយអាហារនេះទេ»។ តែពួករាជបម្រើទ្រង់ ទាំងស្ត្រីនោះបានទទូចស្តេច ហើយស្តេចក៏ព្រមតាមពាក្យពួកគេ។ ដូច្នេះ ស្តេចបានក្រោកពីដី ហើយគង់នៅលើគ្រែវិញ។
|
|
|
|
\s5
|
|
|
|
\v 24 ស្ត្រីនោះបានយកកូនគោដែលបំប៉នក្នុងផ្ទះ ហើយនាងបានប្រញាប់ទៅសម្លាប់វា រួចយកម្សៅមកច្របាច់ដើម្បីធ្វើនំបុ័ងឥតមេជាមួយ។
|
|
|
|
\v 25 នាងបានយកមកថ្វាយស្តេចសូល និងពួករាជបម្រើទ្រង់ ហើយពួកគេបានទទួលទានទាំងអស់គ្នា។ បន្ទាប់ពី ទទួលរួចក៏បានក្រោកឡើង ហើយចាកចេញពីទីនោះទាំងយប់។
|
|
|
|
\s5
|
|
|
|
\c 29
|
|
|
|
\cl ជំពូក ២៩
|
|
|
|
\p
|
|
|
|
\v 1 គ្រានោះ ពួកភីលីស្ទីនបានប្រមូលគ្នាទាំងអស់មកបោះទ័ពនៅអាផេក ឯអ៊ីស្រាអែលក៏បានមកបោះជំរំនៅក្បែរប្រភពទឹកនៅយេសរាល។
|
|
|
|
\v 2 ពួកអ្នកដឹកនាំពួកភីលីស្ទីនបានដឹកនាំទ័ពទាំងរាប់រយ និងរាប់ពាន់នាក់ចេញទៅ ហើយលោកដាវីឌទាំងអ្នកដែលនៅជាមួយលោកនៅជាមួយទ័ពជួរក្រោយជាមួយព្រះបាទអគីស។
|
|
|
|
\s5
|
|
|
|
\v 3 បន្ទាប់មក មានអ្នកដឹកនាំភីលីស្ទីនបានសួរថា៖ «តើពួកហេព្រើរទាំងនេះមកធ្វើអ្វីនៅទីនេះ?» ព្រះបាទអគីសបានតបទៅអ្នកដឹកនាំរបស់ពួកភីលីស្ទីននោះថា៖ «គឺលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះបាទសូល ដែលជាស្តេចអ៊ីស្រាអែល បានមករស់នៅជាមួយយើងប៉ុន្មានឆ្នាំនេះមកហើយ ហើយយើងមិនដែលឃើញលោកមានកំហុសម្តងណាទេរហូតមកដល់ថ្ងៃនេះ»។
|
|
|
|
\s5
|
|
|
|
\v 4 ប៉ុន្តែ អ្នកដឹកនាំនោះខឹងនឹងព្រះបាទអគីស ដោយបាននិយាយថា៖ «មិនត្រូវឲ្យអ្នកនេះចូលរួមជាមួយយើងទេ ឲ្យវាត្រឡប់ទៅកន្លែងដើមវាវិញទៅ កុំឲ្យវាចូលរួមច្បាំងជាមួយយើងជាដាច់ខាត។ ធ្វើដូច្នេះវានឹងមិនក្លាយជាសត្រូវរបស់យើងនៅឯសមរភូមិឡើយ។ តើធ្វើដូចម្តេចថា គេនឹងជានាជាមួយចៅហ្វាយចាស់របស់គេវិញនោះ? តើវានឹងមិនសម្លាប់ពួកមនុស្សរបស់យើងទេឬអី?
|
|
|
|
\s5
|
|
|
|
\v 5 តើនេះមិនមែនជាលោកដាវីឌដែលគេនាំគ្នារាំ និងច្រៀងតគ្នាទៅវិញទៅមកថា៖ «ព្រះបាទសូលបានសម្លាប់រាប់ពាន់នាក់ ឯលោកដាវីឌសម្លាប់បានរាប់ម៉ឺននាក់ទេឬអី?»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 6 ភ្លាមនោះព្រះបាទអគីសបានហៅលោកដាវីឌ ហើយមានរាជឱង្ការថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ លោកពិតជាល្អនឹងខ្ញុំ ហើយទាំងចេញទៅប្រយុទ្ធ ទាំងត្រឡប់មកវិញ លោកគ្មានកំហុសអ្វីទេតាំងពីលោកទើបមកនៅជាមួយយើង និងរហូតមកដល់ថ្ងៃនេះ។ ទោះយ៉ាងណាក្តី មេដឹកនាំមិនពេញចិត្តនឹងលោកទេ។
|
|
|
|
\v 7 សូមលោកត្រឡប់ទៅវិញដោយសុខសាន្តចុះ ធ្វើដូច្នេះលោកនឹងមិនធ្វើឲ្យមេដឹកនាំភីលីស្ទីនមិនសប្បាយចិត្តឡើយ»។
|
|
|
|
\s5
|
|
|
|
\v 8 លោកដាវីឌបានទូលទៅព្រះបាទអគីសវិញថា៖ «តើទូលបង្គំបានធ្វើអ្វីខុស? តើទ្រង់បានទតឃើញទូលបង្គំជាអ្នកបម្រើទ្រង់មានកំហុសអ្វីតាំពីដំបូងរហូតមកទល់ពេលនេះ ហើយនិងពេលចេញទៅវាយប្រយុទ្ធនឹងសត្រូវរបស់ទ្រង់?»
|
|
|
|
\v 9 ព្រះបាទអគីសបានតបវិញថា៖ «យើងជ្រាបហើយថា លោកគ្មានកំហុសអ្វីទាំងអស់។ នៅចំពោះមុខយើង លោកដូចជាទេវតានៃព្រះ ប៉ុន្តែ ទោះយ៉ាងនេះក្តី មេដឹកនាំភីលីស្ទីនបាននិយាយថា៖ «មិនត្រូវឲ្យអ្នកនេះទៅចម្បាំងជាមួយយើងជាដាច់ខាត»។
|
|
|
|
\s5
|
|
|
|
\v 10 ដូច្នេះ ចូរក្រោកពីព្រលឹមជាមួយនឹងបាវបម្រើរបស់យើងឯទៀតដែលបានមកជាមួយលោក ហើយភ្លឺឡើងចូរចេញដំណើរទៅចុះ»។
|
|
|
|
\v 11 លោកដាវីឌបានក្រោកពីព្រលឹម ទាំងលោក និងមនុស្សដែលនៅជាមួយចាកចេញពេលព្រឹក ត្រឡប់ទៅទឹកដីភីលីស្ទីនវិញ។ ឯពួកទ័ពភីលីស្ទីនបានបន្តដំណើរឡើងទៅយេសរាលតទៀត។
|
|
|
|
\s5
|
|
|
|
\c 30
|
|
|
|
\cl ជំពូក ៣០
|
|
|
|
\p
|
|
|
|
\v 1 គ្រានោះមកដល់នៅថ្ងៃទីបី ពេលដែលលោកដាវីឌ និងអស់អ្នកដែលនៅជាមួយបានមកដល់ស៊ីគឡាក់ ពួកអាម៉ាឡេកបានមករាតត្បាតតំបន់ណេកិប និងស៊ីគឡាក់។ ពួកនោះបានវាយប្រហារក្រុងស៊ីគឡាក់និងដុតចោលថែមទៀត
|
|
|
|
\v 2 រួចបានកៀរស្រីៗ និងគ្រប់គ្នាដែលនៅទីនោះទៅទាំងតូចទាំងធំ។ ពួកគេពុំបានសម្លាប់អ្នកណាម្នាក់ទេ ប៉ុន្តែ កៀរយកទៅជាមួយពួកគេប៉ុណ្ណោះ។
|
|
|
|
\s5
|
|
|
|
\v 3 ពេលលោកដាវីឌ និងអ្នកដែលនៅជាមួយបានមកដល់ទីក្រុង ក្រុងនោះត្រូវបានដុតឆេះទៅហើយ ប្រពន្ធ និងកូនប្រុសស្រីរបស់ពួកគេក៏ត្រូវគេចាប់យកទៅទៀត។
|
|
|
|
\v 4 នោះ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានស្រែកយំរហូតអស់កម្លាំងលែងយំកើតទៀត។
|
|
|
|
\s5
|
|
|
|
\v 5 ប្រពន្ធទាំងពីររបស់លោកដាវីឌក៏ត្រូវគេចាប់យកទៅដែរ គឺនាងអហ៊ីណោម អ្នកស្រុកយេសរាល និងនាងអប៊ីកែលជាអតីតប្រពន្ធសពណាបាល អ្នកភូមិកើមែល។
|
|
|
|
\v 6 លោកដាវីឌបានព្រួយជាខ្លាំង ដោយមនុស្សដែលនៅជាមួយនិយាយគ្នាបម្រុងចោលលោកនឹងថ្ម ពីព្រោះពួកគេមានភាពជូរចត់ក្នុងវិញ្ញាណរបស់ខ្លួនខ្លាំងពេក ម្នាក់ៗបារម្ភពីកូនប្រុសកូនស្រីរបស់ខ្លួន ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌបានពង្រឹងកម្លាំងលោកឡើងវិញ។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 លោកដាវីឌបានមានប្រសាសន៍ទៅលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖ «សូមយកអាវអេផូឌមកឲ្យខ្ញុំ»។ លោកអបៀថើរក៏យកអាវអេផូដមកជូនលោកដាវីឌ។
|
|
|
|
\v 8 លោកដាវីឌបានទូលអង្វរដល់ព្រះអម្ចាស់ដើម្បីបង្ហាញផ្លូវថា៖ «បើទូលបង្គំទៅតាមពួកទាហានទាំងនោះ តើទូលបង្គំតាមទាន់ពួកគេដែរឬទេ?» ព្រះអម្ចាស់បានឆ្លើយតបវិញថា៖ «ចូរទៅតាមចុះ ឯងមុខជាតាមទាន់ ថែមទាំងយកអ្វីៗទាំងអស់ត្រឡប់មកវិញមិនខាន»។
|
|
|
|
\s5
|
|
|
|
\v 9 ដូច្នេះ លោកដាវីឌបានចេញទៅជាមួយនឹងមនុស្សដែលនៅជាមួយទាំងប្រាំមួយរយនាក់ ពួកគេបានទៅដល់ទឹកជ្រោះបេសោរ ហើយមនុស្សមួយក្រុមត្រូវទុកចាំនៅទីនោះ។
|
|
|
|
\v 10 ប៉ុន្តែ លោកដាវីឌនៅតែបន្តដេញតាម ទៅជាមួយមនុស្សបួនរយនាក់ប៉ុណ្ណោះ ព្រោះពីររយនាក់ត្រូវទុកឲ្យចាំនោះទីនោះ ដោយពួកគេអស់កម្លាំងមិនអាចឆ្លងទឹកជ្រោះបេសោរនោះបាន។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 11 ពួកគេបានឃើញជនជាតិអេស៊ីបម្នាក់នៅឯវាលរួចនាំយកមកឯលោកដាវីឌ ពួកគេបាននំប័ុងមកឲ្យទទួលទាន ហើយបុរសនោះបានទទួលទាន រួចគេក៏បានយកទឹកមកជូនថែមទៀត។
|
|
|
|
\v 12 គេយកនំដែលធ្វើពីឧទុម្ពរក្រៀម និងទំពាំងបាយជូរក្រៀមមកជូនផងដែរ គាត់បានទទួលទានរួចមានកម្លាំងឡើងវិញ។ គាត់អត់អាហារ អត់ទឹកទទួលអស់បីថ្ងៃបីយប់មកហើយ។
|
|
|
|
\s5
|
|
|
|
\v 13 លោកដាវីឌបានសួរគាត់ថា៖ «តើលោកជានរណា ហើយមកពីណា?» គាត់បានតបវិញថា៖ «ខ្ញុំជាជនជាតិអេស៊ីប ជាបាវបម្រើរបស់ជនជាតិអាម៉ាឡេក ចៅហ្វាយរបស់ខ្ញុំបានបោះបង់ខ្ញុំចោលបីថ្ងៃហើយ ដោយសារខ្ញុំឈឺ។
|
|
|
|
\v 14 យើងបានទៅរាតត្បាតនៅតំបន់ណេកិបរបស់ជនជាតិកេរេធីម ជាទឹកដីរបស់ជនជាតិយូដា និងណេកិប ស្រុកកាលែប ហើយបានដុតក្រុងស៊ីគឡាក់ទៀតផង»។
|
|
|
|
\s5
|
|
|
|
\v 15 លោកដាវីឌបានសួរទៀតថា៖ «តើលោកអាចនាំខ្ញុំទៅរកក្រុមរាតត្បាតនោះបានឬទេ?» ជនជាតិអេស៊ីបនោះបានឆ្លើយថា៖ «សូមស្បថនឹងព្រះជាម្ចាស់ថា លោកនឹងមិនសម្លាប់ខ្ញុំ ឬប្រគល់ខ្ញុំទៅក្នុងដៃម្ចាស់របស់ខ្ញុំវិញទេ នោះខ្ញុំនឹងជូនលោកដេញតាមក្រុមរាតត្បាតនោះ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 16 ពេលជនជាតិអេស៊ីបនោះបាននាំលោកដាវីឌទៅដល់ទីនោះ ពួកចោរទាំងនោះបានរស់នៅពាសពេញទីនោះ ទាំងស៊ីផឹក និងរាំផងដោយព្រោះអ្វីៗដែលបានប្លន់យកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ។
|
|
|
|
\v 17 នៅថ្ងៃបន្ទាប់ លោកដាវីឌវាយលុកពួកគេតាំងពីព្រឹករហូតដល់ល្ងាច។ គ្មាននរណាម្នាក់រួចឡើយ លើកលែងតែយុវជនបួនរយនាក់ដែលបានជិះអូដ្ឋគេចខ្លួននោះចេញ។
|
|
|
|
\s5
|
|
|
|
\v 18 លោកដាវីឌបានយកមកវិញនូវអ្វីៗដែលពួកអាម៉ាឡេកបានប្លន់យកទៅទាំងអស់ ហើយបានរំដោះប្រពន្ធទាំងពីររបស់លោកមកដែរ។
|
|
|
|
\v 19 គ្មានអ្វីបាត់បង់ទេ ទាំងតូចទាំងធំ ក៏គ្មានកូនប្រុសស្រីត្រូវបានបាត់បង់ដែរ។ ប៉ុន្តែ ថែមទាំងបានជយភណ្ឌមកវិញសម្រាប់ខ្លួនថែមទៀតផង។ លោកដាវីឌបានប្រមូលគ្រប់បែបយ៉ាង។
|
|
|
|
\v 20 លោកដាវីឌបានរឹបអូសទាំងចៀមទាំងគោ ដែលមានអ្នកដឹកសត្វទាំងនោះផង។ ពួកគេបាននិយាយថា៖ «ជយភណ្ឌទាំងនេះជារបស់ដាវីឌ»។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 21 លោកដាវីឌបានមកជួបអ្នកដែលអស់កម្លាំងរងចាំនៅក្បែរទឹកជ្រោះបេសោរទាំងពីររយនាក់នោះ។ កាលបានឃើញលោកដាវីឌ ពួកគេបានចេញមកទទួលលោកដាវីឌ និងអស់អ្នកដែលត្រឡប់មកវិញជាមួយនឹងលោក។ ពេលលោកដាវីឌមកដល់ពួកគេ លោកបានសួរសុខទុក្ខពួកគេ។
|
|
|
|
\v 22 មានមនុស្សអាក្រក់មិនបានការមួយចំនួនក្នុងចំណោមអស់អ្នកដែលបានទៅជាមួយលោកដាវីឌបានមានប្រសាសន៍ថា៖ «ដោយពួកអ្នកទាំងនេះមិនបានទៅជាមួយពួកយើង យើងមិនគួរចែកជយភណ្ឌឲ្យពួកគេទេ។ គឺគ្រាន់តែប្រគល់ប្រពន្ធ និងកូនៗហើយឲ្យពួកគេចេញទៅ នោះគ្រប់គ្រាន់ហើយ»។
|
|
|
|
\s5
|
|
|
|
\v 23 ភ្លាមនោះ លោកដាវីឌបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូច្នេះឡើយ បងប្អូនអើយ តើព្រះអម្ចាស់បានប្រទានអ្វីខ្លះមកយើង។ ព្រះអង្គបានការពារយើង ហើយប្រគល់ពួកចោររាតត្បាតទាំងនោះមកក្នុងដៃរបស់យើងហើយ។
|
|
|
|
\v 24 មិនត្រូវស្តាប់តាមពាក្យអ្នកទាំងនេះឡើយ។ ដូច្នេះ ជយភណ្ឌត្រូវចែកជូនអ្នកគ្រប់គ្នាដែលទៅច្បាំង ហើយក៏ត្រូវជូនដល់អ្នកដែលរងចាំឥវ៉ានទាំងនេះដែរ គឺពួកគេម្នាក់ៗមានចំណែករៀងៗខ្លួន»។
|
|
|
|
\v 25 តាំងពីថ្ងៃនោះមក គេបានធ្វើតាមរហូតដល់បច្ចុប្បន្ននេះ ដោយសារ លោកដាវីឌបានធ្វើការនេះទៅជាច្បាប់សម្រាប់អ៊ីស្រាអែល។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 26 ពេលលោកដាវីឌបានមកដល់ ស៊ីគឡាក់វិញ លោកបានផ្ញើជយភណ្ឌខ្លាំងជូនចាស់ទុំស្រុកយូដាដែលជាមិត្តរបស់លោកទាំងមានប្រសាសន៍ថា៖ «មើលនេះ ទាំងនេះគឺជា ជយភណ្ឌដែលបានមកពីសត្រូវរបស់ព្រះអម្ចាស់»។
|
|
|
|
\v 27 លោកក៏បានផ្ញើខ្លះទៀតទៅចាស់ទុំនៅបេតអែល ទៅទិសខាងត្បូងនៃរ៉ាម៉ូត ចាស់ទុំនៅតំបន់យ៉ាទៀរ
|
|
|
|
\v 28 ចាស់ទុំដែលរស់នៅអារ៉ូអ៊ើរ អ្នកនៅស៊ីភម៉ូត ចាស់ទុំដែលនៅអែលធេម៉ូទាំងគ្នាផងដែរ។
|
|
|
|
\s5
|
|
|
|
\v 29 លោកក៏បានផ្ញើជូនចាស់ទុំដែលរស់នៅរ៉ាកាលក្រុងយេរ៉ាម្អែល និងនៅក្រុងកែនផង
|
|
|
|
\v 30 ចាស់ទុំនៅឯហោម៉ានិងចាស់ទុំដែលរស់នៅឯកោរអាសាន ចាស់ទុំដែលរស់នៅអាថាក
|
|
|
|
\v 31 ជូនអស់អ្នកដែលនៅហេប្រូន និងជូនអស់អ្នកដែលនៅគ្រប់ទីកន្លែងដែលលោកដាវីឌ និងមនុស្សដែលនៅជាមួយលោកបានធ្លាប់ឆ្លងកាត់។
|
|
|
|
\s5
|
|
|
|
\c 31
|
|
|
|
\cl ជំពូក ៣១
|
|
|
|
\p
|
|
|
|
\v 1 ពេលនោះពួកភីលីស្ទីនបានវាយប្រហារអ៊ីស្រាអែល។ ទាហានរបស់អ៊ីស្រាអែលបានរត់បាក់ទ័ពនៅចំពោះមុខពួកភីលីស្ទីន ហើយបានបាត់បង់ជីវិតនៅលើភ្នំគីលបោ។
|
|
|
|
\v 2 ទ័ពភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រារបស់ស្តេច។ ពួកភីលីស្ទីនបានសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា។
|
|
|
|
\v 3 សង្គ្រាមកាន់តែធ្ងន់ធ្ងរប្រឆាំងព្រះបាទសូល ហើយទ័ពបាញ់ព្រួញបានតាមទាន់ព្រះបាទសូល។ ស្តេចបានតក់ស្លុតជាខ្លាំងដោយបានឃើញពួកគេដេញយ៉ាងដូច្នេះ។
|
|
|
|
\s5
|
|
|
|
\v 4 បន្ទាប់មក ព្រះបាទសូលបានថ្លែងទៅអ្នកកាន់គ្រឿងសឹកស្តេចថា៖ «ចូរដកដាវរបស់ឯង ហើយចាក់សម្លាប់យើងចុះ។ យើងមិនចង់ឃើញហេតុការកំពុងតាមយើងបែបនេះទេ ចូរចាក់យើងមក»។ ប៉ុន្តែអ្នកកាន់គ្រឿងសឹករបស់ស្តេចនោះមិនហ៊ានទេ ដោយភ័យខ្លាចខ្លាំងពេក។ ដូច្នេះព្រះបាទសូលបានហូតដាវហើយផ្តួលខ្លួនឯងនឹងមុខដាវ
|
|
|
|
\v 5 អ្នកកាន់គ្រឿងសឹកនោះឃើញព្រះបាទសូលសោយទិវង្គតដូច្នេះ ក៏ផ្តួលខ្លួនលើដាវរួចក៏ស្លាប់ទៅជាមួយស្តេចដែរ។
|
|
|
|
\v 6 ដូច្នេះ ព្រះបាទសូល និងបុត្រាទាំងបី ព្រមទាំងអ្នកកាន់គ្រឿងសឹករបស់ស្តេច រួមទាំងអ្នកនៅសមរភូមិទាំងអស់បានស្លាប់ក្នុងថ្ងៃដូចគ្នា។
|
|
|
|
\s5
|
2022-12-28 19:06:49 +00:00
|
|
|
\p
|
2021-03-15 15:25:38 +00:00
|
|
|
\v 7 ពេលទ័ពអ៊ីស្រាអែលដែលនៅម្ខាងទៀតនៃជ្រលងភ្នំ និងអស់អ្នកដែលនៅឯនាយម្ខាងទៀតនៃទន្លេយ័រដាន់បានឃើញថា ទាហានអ៊ីស្រាអែលបានរត់បាក់ទ័ព ហើយព្រះបាទសូលព្រមទាំងបុត្រារបស់ស្តេចបានសោយទិវង្គត ពួកគេបានបោះបង់ទីក្រុងរបស់ខ្លួន រួចគេចខ្លួនទៅ។ ឯពួកភីលីស្ទីនបានមករស់នៅក្នុងទីក្រុងរបស់ពួកគេ។
|
|
|
|
\v 8 ថ្ងៃបន្ទាប់ ពួកភីលីស្ទីនបានចេញមកប្រមូលរបស់របរចេញពីសព ហើយពួកគេបានឃើញសាកសពរបស់បុត្រាទាំងបីរបស់ស្តេចសូល និងព្រះបាទសូលនៅលើភ្នំគីលបោ។
|
|
|
|
\s5
|
|
|
|
\v 9 ពួកគេបានកាត់ក្បាលរបស់ស្តេច ហើយដកគ្រឿងសឹករបស់ស្តេចចេញ រួចបានបញ្ជូនទៅគ្រប់តំបន់នៃស្រុកភីលីស្ទីន ហើយនាំដំណឹងនេះទៅតាមវិហារនៃព្រះរបស់ពួកគេ និងដល់ប្រជាជនផង។
|
|
|
|
\v 10 ពួកគេបានដាក់គ្រឿងសឹករបស់ស្តេចនៅក្នុងវិហាររបស់ព្រះអាស្តារ៉ូត យកសាកសពរបស់ទ្រង់ទៅចងផ្ជាប់នឹងជញ្ជាំងទីក្រុងបេតសាន។
|
|
|
|
\s5
|
|
|
|
\v 11 អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដបានឮដំណឹងពីអ្វីដែលពួកភីលីស្ទីនបានធ្វើចំពោះព្រះបាទសូល
|
|
|
|
\v 12 អ្នកប្រយុទ្ធទាំងអស់បានក្រោកឡើង ហើយចេញទៅទាំងយប់ រួចបានយកព្រះសពរបស់ព្រះបាទសូល និងបុត្រាពីជញ្ជាំងក្រុងបេតសានមកវិញ។ ពួកគេបានត្រឡប់ទៅក្រុងយ៉ាបេស ហើយយកសពទៅបូជានៅទីនោះ។
|
|
|
|
\v 13 ក្រោយមក ពួកគេបានយកធាតុទៅបញ្ជុះនៅក្រោមដើមជ្រៃមួយនៅក្នុងយ៉ាបេស ហើយបានតមអាហារប្រាំពីរថ្ងៃ។
|