km_2ti_tn_l3/04/06.txt

42 lines
5.8 KiB
Plaintext

[
{
"title": "ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបូជាជីវិត",
"body": "ប៉ូលនិយាយអំពីការត្រៀមខ្លួនដើម្បីស្លាប់ដូចជាគាត់ត្រៀមស្រាមួយពែងដើម្បីត្រៀមបូជាព្រះ។ (សូមមើល: figs_metaphor)"
},
{
"title": " ពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ហើយដែរ",
"body": "ត្រង់ពាក្យថា «ត្រូវចាកចេញ» គឺជាវិធីគួរសមក្នុងការសំដៅទៅលើការស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឆាប់ៗនេះខ្ញុំនឹងស្លាប់ ហើយចាកចេញពីពិភពលោកនេះ» (UDB) (សូមមើល: figs_euphemism)"
},
{
"title": "ខ្ញុំបានប្រណាំងយ៉ាងល្អ",
"body": "ប៉ូលនិយាយអំពីការខិតខំរបស់គាត់ដូចជាគាត់ធ្លាប់ជាអ្នកប្រកួតប្រជែងដណ្តើមយករង្វាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាព» (សូមមើល: figs_metaphor)"
},
{
"title": "រហូតដល់ទីផ្តាច់ព្រ័ត្រ ",
"body": "ប៉ូលនិយាយអំពីជីវិតរបស់គាត់ក្នុងការបម្រើព្រះជាម្ចាស់ដូចជាគាត់កំពុងរត់ប្រណាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានបំពេញអ្វីដែលខ្ញុំត្រូវធ្វើ»"
},
{
"title": "ព្រមទាំងបានរក្សាជំនឿយ៉ាងមាំមួន",
"body": "ប៉ូលនិយាយអំពីការទុកចិត្ដរបស់គាត់ទៅលើព្រះគ្រិស្ដ និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ដូចជារបស់ទាំងនោះជារបស់មានតម្លៃដែលគាត់បានរក្សាទុកជាកម្មសិទ្ធិរបស់គាត់។ អត្ថន័យដែលអាចមានគឺ ១) «ខ្ញុំបានស្មោះត្រង់ក្នុងការបំពេញព័ន្ធកិច្ចរបស់ខ្ញុំ» (UDB) ឬទី ២) «ខ្ញុំបានរក្សាការបង្រៀនអំពីអ្វីដែលយើងជឿគ្រប់កំហុកទាំងអស់» (សូមមើល: figs_metaphor)"
},
{
"title": "មកុដនៃសេចក្តីសុចរិតបានរៀបចំជាស្រេចទុកសម្រាប់ខ្ញុំ",
"body": "នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានរក្សាមកុដនៃសេចក្ដីសុចរិតសម្រាប់ខ្ញុំ» (សូមមើល: figs_activepassive)"
},
{
"title": "មកុដនៃសេចក្តីសុចរិត",
"body": "អត្ថន័យដែលអាចមានគឺ ១) មកុដគឺជារង្វាន់ដែលព្រះប្រទានដល់មនុស្ស ដែលបានរស់នៅតាមរបៀបត្រឹមត្រូវ (UDB) ឬ ២) មកុដគឺជានិមិត្តរូបនៃសេចក្តីសុចរិត។ ដូចជាចៅក្រមនៃការប្រណាំងមួយផ្តល់មកុដដល់អ្នកឈ្នះនៅពេល ដែលប៉ូលបញ្ចប់ជីវិតរបស់គាត់ ព្រះជាម្ចាស់នឹងប្រកាសថាប៉ូលគឺសុចរិត។ (សូមមើល: figs_metaphor)"
},
{
"title": "មកុដ",
"body": "កម្រងផ្កាធ្វើពីស្លឹកឈើផ្កាយជ័យព្រឹក្សដែលត្រូវបានផ្តល់ឲ្យអ្នកឈ្នះនៃការប្រកួតប្រជែងកីឡា។ "
},
{
"title": "នៅថ្ងៃនោះ",
"body": "«នៅថ្ងៃដែលព្រះអម្ចាស់យាងមកម្ដងទៀត» ឬ «នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្ស»"
},
{
"title": "ប៉ុន្តែសម្រាប់អស់អ្នកដែលស្រឡាញ់ការយាងមកវិញរបស់ព្រះអង្គ",
"body": "ប៉ូលនិយាយអំពីព្រឹត្តិការណ៍នេះដូចជាការនេះបានកើតឡើងរួចហើយ។ ឃ្លាអាចត្រូវបានបញ្ជាក់ថាជាព្រឹត្តិការណ៍នាពេលអនាគត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែព្រះអង្គក៏នឹងផ្តល់ឲ្យអ្នកដែលរង់ចាំយ៉ាងអន្ទះសាដើម្បីឲ្យព្រះអង្គយាងត្រឡប់មកវិញ» (សូមមើល: figs_pastforfuture)"
}
]