km_2ti_tn_l3/03/05.txt

30 lines
4.7 KiB
Plaintext

[
{
"title": "មានលក្ខណៈជាអ្នកគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ",
"body": "ប៉ូលនិយាយអំពីការគោរពប្រតិបត្តិព្រះជាម្ចាស់ ទម្លាប់គោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ដូចជារបស់មួយដែលមានរូបរាង។ របៀបផ្សេងទៀតនៃការបកប្រែៈ «លេចមុខជាព្រះ» ឬ «បង្ហាញខ្លួនដើម្បីគោរពដល់ព្រះជាម្ចាស់» (សូមមើល: figs_metaphor)"
},
{
"title": "ពួកគេបដិសេធព្រះចេស្តារបស់ព្រះអង្គ",
"body": "ប៉ូលនិយាយអំពីភាពជាព្រះហាក់ដូចជាការដែលមានអំណាចខាងសាច់ឈាម។ អត្ថន័យដែលអាចមានគឺ ១) «ពួកគេនឹងបដិសេធមិនទទួលយកអំណាចដែលព្រះពិតជាចង់ប្រទានដល់ពួកគេ» (UDB) ឬ ២) «ជីវិតរបស់ពួកគេនឹងមិនបង្ហាញភស្ដុតាងណាមួយអំពីភាពជាព្រះដែលពួកគេនិយាយថាពួកគេមាននោះទេ»។ (សូមមើល: figs_metaphor)"
},
{
"title": " ចូរបែរចេញ",
"body": "ប៉ូលប្រហែលជាកំពុងនិយាយអំពីការងាកចេញពីមនុស្សទាំងនេះ ប៉ុន្តែគាត់ចង់អោយអ្នកអានធ្វើអ្វីៗដែលពួកគេអាចធ្វើបាន ដើម្បីចៀសចេញពីពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចៀសចេញពីមនុស្សទាំងនេះ»"
},
{
"title": "មនុស្សចូលចិត្តចូលទៅផ្ទះរបស់គេ",
"body": "«ចូលទៅក្នុងផ្ទះ និងមានឥទ្ធិពលយ៉ាងខ្លាំង»"
},
{
"title": "ធ្វើឲ្យស្រីៗដែលល្ងង់ចាប់អារម្មណ៍",
"body": "«ស្ត្រីដែលខ្សោយខាងវិញ្ញាណ»។ នេះអាចមកពីពួកគេមិនបានធ្វើការដើម្បីក្លាយជាមនុស្សដែលគោរពព្រះជាម្ចាស់ ឬដោយសារតែពួកគេខ្ជិល និងមានបាបជាច្រើន។"
},
{
"title": " ស្រ្តីទាំងនោះពោរពេញដោយអំពើបាប ",
"body": "ប៉ូលនិយាយអំពីភាពទាក់ទាញនៃអំពើបាបដូចជាអំពើបាបត្រូវបានប្រមូលផ្តុំនៅលើខ្នងស្ត្រីទាំងនេះ។ អត្ថន័យដែលអាចមានគឺ ១) «អ្នកដែលធ្វើបាបញឹកញាប់» ឬ ២) «អ្នកដែលមានអារម្មណ៍ថាខ្លួនមានកំហុសគួរឲ្យខ្លាច ព្រោះពួកគេបន្តធ្វើបាប»។ យោបល់នេះគឺថាបុរសទាំងនេះអាចមានឥទ្ធិពលលើស្ត្រីទាំងនេះយ៉ាងងាយស្រួល ព្រោះស្ត្រីមិនអាចបញ្ឈប់អំពើបាបបានទេ។ (សូមមើល: figs_metaphor)"
},
{
"title": "ហើយបណ្តាយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ",
"body": "ប៉ូលនិយាយអំពីបំណងប្រាថ្នាផ្សេងៗដូចជាសេចក្តីប៉ងប្រាថ្នានេះអាចនាំមនុស្សម្នាក់ទៀតទៅឆ្ងាយ។ ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេចង់ធ្វើបាបតាមវិធីផ្សេងៗជាជាងស្តាប់តាមព្រះគ្រីស្ទ» (សូមមើល: figs_metaphor និង figs_activepassive)"
}
]