km_2ti_tn_l3/02/19.txt

42 lines
7.0 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

[
{
"title": "ព័ត៌មានទូទៅ៖",
"body": "ដូចជាប្រអប់ដ៏មានតម្លៃ និងសាមញ្ញអាចត្រូវបានប្រើសម្រាប់ការគោរពក្នុងផ្ទះអ្នកមាន អ្នកដែលត្រលប់ទៅរកព្រះ អាចត្រូវបានប្រើដោយព្រះជាម្ចាស់ តាមរបៀបកិតិ្តយសក្នុងការធ្វើអំពើល្អ។ (សូមមើល: figs_metaphor)"
},
{
"title": "ចូរចាក់ឫសរឹងមាំលើព្រះជាម្ចាស់ ",
"body": "អត្ថន័យដែលអាចមានគឺ ១) «សេចក្តីពិតរបស់ព្រះគឺដូចជាគ្រឹះរឹងមាំ» ឬ ២) «ព្រះបានតាំងរាស្ដ្ររបស់ព្រះអង្គដូចការសាងសង់នៅលើដ៏គ្រឹះរឹងមាំ» ឬ ៣) «ភាពស្មោះត្រង់របស់ព្រះប្រៀបដូចជាគ្រឹះដ៏រឹងមាំ។ ក្នុងករណីណាក៏ដោយប៉ូលនិយាយអំពីគំនិតនេះហាក់ដូចជាគ្រឹះនៃអាគារមួយត្រូវបានសង់នៅលើដី។ (សូមមើល: figs_metaphor)"
},
{
"title": "អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់",
"body": "«អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់» ត្រង់ឃ្លាថា ​«ព្រះនាមព្រះជាម្ចាស់» សំដៅទៅលើព្រះជាម្ចាស់ដោយផ្ទាល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលស្រែករកព្រះជាម្ចាស់» ឬ «អ្នកដែលនិយាយថា គេជាអ្នកដែលជឿលើព្រះជាម្ចាស់» (សូមមើល: figs_metonymy)"
},
{
"title": "ត្រូវញែកខ្លួនចេញអំពើទុច្ចរិត",
"body": "ប៉ូលនិយាយអំពីភាពទុច្ចរិតហាក់ដូចជាកន្លែងដែលមនុស្សអាចចាកចេញពីទីនោះបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ធ្វើអំពើអាក្រក់» ឬ «ឈប់ធ្វើខុស» (សូមមើល: figs_metaphor)"
},
{
"title": "ពុំមែនមានត្រឹមតែមាស និងប្រាក់ប៉ុណ្ណោះទេ...ឌធ្វើពីឈើ និងពីដីដែរ",
"body": "ត្រង់ពាក្យថា «ប្រដាប់» គឺជាពាក្យទូទៅ​សម្រាប់ ចានគោម ចាន និងឆ្នាំង ដែលមនុស្សដាក់អាហារ ឬទឹក ខាងក្នុង ឬ ពីលើ។ ប្រសិនបើភាសារបស់អ្នកមិនមានពាក្យទូទៅ សូមប្រើពាក្យ «ចាន» ឬ «ឆ្នាំង»។ ប៉ូលកំពុងប្រើរបស់នេះជាពាក្យប្រៀបធៀប ដើម្បីពិពណ៌នាអំពីប្រភេទមនុស្សផ្សេងៗគ្នា។ (សូមមើល: figs_metaphor)"
},
{
"title": "ប្រើសម្រាប់ការល្អប្រសើរ...ប្រើសម្រាប់ការអាប់ឱន",
"body": "អត្ថន័យដែលអាចមានគឺ ១) «ជាឱកាសពិសេស ... ពេលវេលាធម្មតា» (UDB) ឬ ២) «ប្រភេទសកម្មភាពដែលមនុស្សធ្វើនៅទីសាធារណៈ ... ប្រភេទសកម្មភាពដែលមនុស្សធ្វើជាឯកជនភាព»។"
},
{
"title": "សម្អាតខ្លួនឯងពីការអាប់ឱន",
"body": "អត្ថន័យដែលអាចមានគឺ ១) «បំបែកខ្លួនពីមនុស្សទុច្ចរិត» ឬ ២) «ធ្វើឲ្យខ្លួនគាត់បរិសុទ្ធ»។ ក្នុងករណីណាក៏ដោយប៉ូលនិយាយអំពីដំណើរការនេះប្រសិនបើមនុស្សម្នាក់លាងសម្អាតខ្លួន។ (សូមមើល: figs_metaphor)"
},
{
"title": "គាត់នឹងបានប្រដាប់ល្អប្រសើរ",
"body": "ប៉ូលនិយាយអំពីមនុស្សនេះហាក់ដូចជាគេជាប្រដាប់ដែលល្អប្រសើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេដូចជាប្រអប់ដែលមានប្រយោជន៍សម្រាប់ឱកាសពិសេស» ឬ «គេដូចជាប្រដាប់ដែលមានប្រយោជន៍សម្រាប់សកម្មភាពដែលមនុស្សល្អធ្វើនៅទីសាធារណៈ» (សូមមើល: figs_metaphor)"
},
{
"title": "គាត់បានញែកខ្លួនដោយឡែក ក៏មានប្រយោជន៍ដល់ចៅហ្វាយ ហើយបានរៀបចំសម្រាប់គ្រប់ការល្អទាំងអស់ផងដែរ",
"body": "នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចៅហ្វាយ បានចែកគាត់ដាច់ពីគ្នា ហើយគាត់បានត្រៀមខ្លួនជាស្រេចសម្រាប់ចៅហ្វាយដើម្បីប្រើគាត់ឲ្យធ្វើការងារល្អៗ» (សូមមើល: figs_activepassive)"
},
{
"title": "គាត់បានញែកខ្លួនដោយឡែក ",
"body": "គាត់មិនត្រូវបានញែកដាច់ពីគ្នាខាងរាងកាយ ឬក្នុងន័យនៃទីតាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញដើម្បីបំពេញគោលបំណង។ ការបកប្រែខ្លះបកប្រែពាក្យនេះថា «បរិសុទ្ធ» ប៉ុន្តែអត្ថបទបង្ហាញពីគំនិតសំខាន់នៃការញែកចេញពីគ្នា។ (សូមមើល: figs_metaphor)"
}
]