km_2sa_text_ulb_l3/24/24.txt

1 line
1.2 KiB
Plaintext

\v 24 ព្រះបាទដាវីឌតបទៅលោកថា៖ «ទេ! យើងចង់ទិញរបស់ទាំងនេះពីលោកដោយពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបានបង់ប្រាក់ ទៅដុតថ្វាយព្រះអម្ចាស់បានទេ»។ ដូច្នេះ ព្រះបាទដាវីឌបានទិញលានបោកស្រូវនិងគោអស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។ \v 25 ទ្រង់ក៏បានសង់អាសនៈសម្រាប់ព្រះអម្ចាស់នៅទីនោះហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់។ ដូច្នេះ ពួកគេបានទូលអង្វរព្រះអម្ចាស់ជំនួសស្រុក ហើយព្រះអម្ចាស់បានបញ្ចៀសគ្រោះកាចនោះចេញពីស្រុកអ៊ីស្រាអែល។