km_2sa_text_ulb_l3/24/21.txt

1 line
1.5 KiB
Plaintext

\v 21 លោកអារ៉ៅណាទូលស្តេចសួរថា៖ «ហេតុអ្វីបានជាព្រះរាជាជាម្ចាស់យាងមករកទូលបង្គំដូច្នេះ?» ព្រះបាទដាវីឌតបថា៖ «គឺយើងមកទិញលានបោកស្រូវរបស់លោក ដើម្បីសង់អាសនៈថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។ \v 22 លោកអារ៉ៅណាទូលទៅព្រះរាជាថា៖ «សូមព្រះករុណាជាអម្ចាស់ យកអ្វីៗទុកជារបស់ទ្រង់ទៅចុះ។ សូមធ្វើតាមការសព្វព្រះហឫទ័យរបស់ទ្រង់ចុះ។ ទតចុះ នៅទីនេះមានគោសម្រាប់ជាតង្វាយដុតទាំងមូល ព្រមទាំងនឹមនឹងរនាស់សម្រាប់ជាអុសដុតតង្វាយផង។ \v 23 ទូលបង្គំសូមថ្វាយរបស់ទាំងអស់នេះទៅព្រះរាជា»។ បន្ទាប់មក លោកទូលស្តេចថា៖ «សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះរាជាទទួកយកតង្វាយទាំងនេះ»។