km_2sa_text_ulb_l3/04/05.txt

1 line
1.4 KiB
Plaintext

\v 5 ដូច្នេះ កូនៗរបស់លោករីមម៉ូន ជាអ្នកស្រុកបៀតរ៉ុត គឺលោករេកាប និងលោកបាណា បានចូលទៅក្នុងព្រះដំណាក់របស់សម្តេចអ៊ីសបូសែត នៅពេលថ្ងៃត្រង់ ពេលដែលទ្រង់កំពុងផ្ទុំ។ \v 6 ស្ត្រីអ្នកយាមទ្វារបានដេកលក់ក្នុងកំឡុងពេលដែលបូតស្រូវ ពេលនោះជាឱកាសលោករេកាប និងលោកបាណា បានដើរកាត់នាងយ៉ាងស្ងប់ស្ងាត់។ \v 7 បន្ទាប់ពី ពួកគេបានចូលទៅក្នុងដំណាក់ ពួកគេបានវាយប្រហារទ្រង់ ហើយសម្លាប់ទ្រង់ ក្នុងពេលដែលទ្រង់ផ្ទុំលើគ្រែក្នុងបន្ទប់របស់ទ្រង់។ បន្ទាប់មកពួកគេបានកាត់ព្រះ‌សិរសាទ្រង់ ហើយកាន់យកចេញទៅ ពួកគេធ្វើដំណើរពេញមួយយប់តាមផ្លូវទៅកាន់អារាបា។