km_2sa_text_ulb_l3/02/30.txt

1 line
1.1 KiB
Plaintext

\v 30 លោកយ៉ូអាប់បានត្រឡប់ពីដេញតាមលោកអប៊ីនើរវិញ។ លោកបានប្រមូលទាហានរបស់គាត់ នោះលោកឃើញមានមនុស្សដប់ប្រាំបួននាក់អវត្តមាន រួមទាំងលោកអសាអែល។ \v 31 ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់លោកបេន‌យ៉ាមីន និងទាហានរបស់លោកអប៊ីនើរទាំងអស់បីរយហុកសិបនាក់។ \v 32 ពួកគេក៏បានលើកសពរបស់លោកអេសាអែល ហើយបានបញ្ចុះនៅក្នុងផ្នូរឪពុករបស់គាត់ ដែលនៅភូមិបេថ្លេហិម។ លោកយ៉ូអាប់​ និងទាហានរបស់គាត់ដើរពេញមួយយប់ រហូតដល់ពេលថ្ងៃរះ​ពួកគេបានទៅដល់ហេប្រុន។