km_2sa_text_ulb_l3/15/32.txt

1 line
1.5 KiB
Plaintext

\v 32 ពេលដែលព្រះបាទដាវីឌបានឡើងទៅដល់លើកំពូលភ្នំ ជាកន្លែងថ្វាយបង្គំព្រះអម្ចាស់ លោកហ៊ូសាយ ជាជនជាតិអើគី បានឡើងមកជួបនឹងស្តេចដោយមានអាវរហែក និងធូលីដីនៅលើក្បាលផង។ \v 33 ព្រះបាទដាវីឌមានរាជឳង្ការថា៖ «ប្រសិនបើអ្នកមកជាមួយយើង ប្រហែលជាអ្នកនឹងក្លាយជាបន្ទុកមួយសម្រាប់យើង។ \v 34 ប៉ុន្តែប្រសិនបើអ្នកត្រឡប់ទៅកាន់ក្រុងវិញ ត្រូវប្រាប់អាប់សូឡុមថា៖ ់បពិត្រព្រះករុណា ទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់ ដូចដែលទូលបង្គំធ្លាប់បានបម្រើព្រះបិតារបស់ទ្រង់កាលពីមុន ដូច្នេះទូលបង្គំនឹងជាអ្នកបម្រើរបស់ទ្រង់។់ ធ្វើដូច្នេះ លោកអាចធ្វើជាឧបសគ្គ ជំទាស់នឹងយោបល់របស់អហ៊ីថូផែល។