km_2sa_text_ulb_l3/13/27.txt

1 line
1.5 KiB
Plaintext

\v 27 សម្តេចអាប់សាឡូមបានទទូចអង្វរព្រះបាទដាវីឌសាជាថ្មី ហើយស្តេចក៏អនុញ្ញាតឲ្យសម្តេចអាំណូន និងបុត្រឯទៀតៗទៅចូលរួមជាមួយសម្តេចអាប់សាឡូម។ \v 28 សម្តេចអាប់សាឡូមបញ្ជាពួកអ្នកបម្រើរបស់គាត់ថា៖​ «ស្តាប់ឲ្យច្បាស់! នៅពេលដែលអាំណូនចាប់ផ្តើមស្រវឹងស្រា ហើយពេលដែលយើងនិយាយថា ​ចូរប្រហារអាំណូន ​នោះឯងរាល់គ្នាត្រូវសម្លាប់វា។ កុំខ្លាចអ្វីឡើយ។ តើយើងមិនបានបញ្ជាពួកឯងទេឬអី? ត្រូវមានចិត្តអង់អាច និងក្លាហានឡើង»។​ \v 29 ពួកបម្រើរបស់សម្តេចអាប់សាឡូម បានសម្លាប់សម្តេចអាំណូន តាមការបង្គាប់ចំពោះពួកគេ។ បុត្រទាំងអស់របស់ព្រះបាទដាវីឌបានក្រោកឡើង ហើយឡើងរទេះរៀងៗខ្លន និងភាសន៍ខ្លួនចេញទៅ។