km_2sa_text_ulb_l3/21/07.txt

1 line
2.0 KiB
Plaintext

\v 7 ប៉ុន្តែ ព្រះបាទដាវីឌបានប្រណីសណ្តោសលោកមេភីបូសែត បុត្ររបស់សម្តេចយ៉ូណាថាន់ ត្រូវជាចៅរបស់ព្រះបាទសូល ដោយសារព្រះបាទដាវីឌ និងសម្តេចយ៉ូថាន់បុត្ររបស់ព្រះបាទសូលបានស្បថនៅចំពោះព្រះអម្ចាស់។ \v 8 ព្រះបាទដាវីឌបានបង្គាប់ឲ្យគេចាប់លោកអាម៉ូនី និងលោកមេភីបូសែត ជាកូនរបស់នាងរីសប៉ា កូនស្រីរបស់អយ៉ា គឺបុត្រដែលនាងបង្កើតថ្វាយព្រះបាទសូល ហើយព្រះរាជាក៏បង្គាប់ឲ្យគេចាប់បុត្រទាំងប្រាំរបស់ព្រះនាងមីលកា ជាបុត្រីរបស់ព្រះបាទសូល ដែលនាងបង្កើតឲ្យលោកអទ្រីអែល កូនរបស់លោកស៊ីបាឡៃ អ្នកស្រុកមេហូឡា។ \v 9 ព្រះបាទដាវីឌបានប្រគល់ពួកគេទៅឲ្យជនជាតិគីបៀន។ ពួកជនជាតិគីបៀនបានព្យួរពួកគេនៅលើភ្នំនៅចំពោះព្រះអម្ចាស់ ដូច្នេះពួកគេទាំងប្រាំពីរនាក់បានស្លាប់រួមគ្នាដូច្នេះឯង។ ជនជាតិគីបៀនបានសម្លាប់ពួកគេក្នុងរដូវកាលប្រមូលផល គឺនៅដើមនៃរដូវប្រមូលផលស្រូវឱក។