km_2sa_text_ulb_l3/20/17.txt

1 line
1.4 KiB
Plaintext

\v 17 ដូច្នេះ លោកយ៉ូអាប់បានចូលមកក្បែរនាង ស្ត្រីនោះនិយាយថា៖ «តើលោក គឺលោកយ៉ូអាប់ឬ?» លោកតបថា៖ «គឺខ្ញុំនេះហើយ!» នាងក៏ប្រាប់លោកថា៖ «សូមស្តាប់ពាក្យ ស្រីបម្រើរបស់លោកសិន!» លោកឆ្លេីយថា៖ «និយាយមកចុះ!» \v 18 បន្ទាប់មក នាងប្រាប់ថា៖ «ពីដើមគេមានទម្លាប់ពោលថា៖ ត្រូវតែពីគ្រោះគ្នាជាមួយអ្នកក្រុងអេបិលសិន ហើយដំបូន្មាននោះនឹងនាំមកនូវជោគជ័យ។ \v 19 ទីក្រុងរបស់យើងជាទីក្រុងដែលសុខសាន្ត និងស្មោះត្រង់បំផុតក្នុងអ៊ីស្រាអែល។ ឯលោក លោកព្យាយាមបំផ្លាញក្រុង ដែលជាម្តាយរបស់អ៊ីស្រាអែលទៅវិញ។ ហេតុអ្វីបានជាលោកចង់បំផ្លាញ ក្រុងដែលជាកេរមរតករបស់ព្រះអម្ចាស់ដូច្នេះ?»