km_2sa_text_ulb_l3/20/11.txt

1 line
1.3 KiB
Plaintext

\v 11 ទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអាម៉ាសា បាននិយាយថា៖ «អ្នកណាដែលនៅខាងលោកយ៉ូអាប់ និងខាងព្រះបាទដាវីឌ ចូរទៅតាមលោកចុះ»។ \v 12 លោកអាម៉ាសាដេកក្នុងថ្លុកឈាមនៅកណ្តាលផ្លូវ។ ទាហាននោះឃើញថា ទាហានទាំងអស់នៅឈរស្ងៀម គាត់ក៏លើកសពលោកចេញពីផ្លូវដាក់ទៅក្នុងវាលស្រែ។ ទាហាននោះបានបោះអាវធំគ្របពីលើ ដ្បិត គាត់ឃើញថាទាហានដែលនៅជាមួយគាត់នោះ ពួកគេនៅឈរស្ងៀម។ \v 13 បន្ទាប់ពីគេយកសពលោកអាម៉ាសាចេញពីផ្លូវ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។