km_2sa_text_ulb_l3/19/40.txt

1 line
1.0 KiB
Plaintext

\v 40 ​ព្រះបាទដាវីឌបានឆ្លងមកដល់គីលកាល់ ដោយមានលោកគីមហាំឆ្លងមកជាមួយផង។ មានកងទ័ពយូដាទាំងអស់ និងកងទ័ពអ៊ីស្រាអែលចំនួនពាក់កណ្តាលបានដង្ហែស្តេចមក។ \v 41 ភ្លាមនោះពួកជនជាតិអ៊ីស្រាអែលបានចូលមកគាល់ព្រះបាទដាវីឌ ហើយទូលសួរទ្រង់ថា៖ «ហេតុអ្វីបានជាបងប្អូនរបស់ទូលបង្គំ គឺពួកជនជាតិយូដា លួចយកព្រះករុណា ហើយនាំព្រះករុណានិងញាតិវង្ស ព្រមទាំងមនុស្សទាំងអស់របស់ព្រះករុណា ឆ្លងទន្លេយ័រដាន់ដូច្នេះ?»