km_2sa_text_ulb_l3/19/31.txt

1 line
1.1 KiB
Plaintext

\v 31 លោកបាស៊ីឡៃ អ្នកស្រុកកាឡាតបានចុះពីរ៉ូកេលីម ឆ្លងទន្លេយ័រដាន់មកគាល់ស្តេច ហើយគាត់បានជួយស្តេចឆ្លងទន្លេយ័រដាន់។ \v 32 កាលនោះលោកបាស៊ីឡៃ មានវ័យចាស់ហើយ គឺលោកមានអាយុប៉ែតសិបឆ្នាំហើយ។ លោកបានផ្គត់ផ្គង់អ្វីៗទាំងអស់ដែលព្រះរាជាត្រូវការ កាលដែលស្តេចគង់នៅម៉ាហានាម ដ្បិតលោកជាអ្នកមានស្តុកស្តម្ភ។ \v 33 ព្រះបាទដាវីឌមានព្រះរាជឳង្ការទៅកាន់គាត់ថា៖ «សូមលោកមកក្រុងយេរូសាឡឹមជាមួយយើង ហើយស្នាក់នៅចុះ យើងនឹងផ្គត់ផ្គង់លោកគ្រប់យ៉ាង»។