km_2sa_text_ulb_l3/19/26.txt

1 line
1.7 KiB
Plaintext

\v 26 គាត់ទូលស្តេចថា៖ «បពិតព្រះករុណាជាអម្ចាស់! អ្នកបម្រើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ ដោយទូលបង្គំនិយាយថា៖ «ខ្ញុំនឹងចងកែបលា ដូច្នេះខ្ញុំនឹងជិះវាទៅជាមួយស្តេច ព្រោះទូលបង្គំជាមនុស្សខ្វិន។ \v 27 ស៊ីបា អ្នកបម្រើរបស់ទូលបង្គំបានមួលបង្កាច់ទូលបង្គំ ថ្វាយព្រះករុណាជាម្ចាស់។ ព្រះករុណាជាអម្ចាស់ប្រៀបបាននឹងទេវតារបស់ព្រះអម្ចាស់។ ដូច្នេះសូមព្រះករុណាសម្រេចតាមការដែលទ្រង់បានទតឃើញទៅចុះ។ \v 28 ទោះបីព្រះករុណាយល់ឃើញថាញាតិសន្តានរបស់ព្រះបាទសូល ជីតារបស់ទូលបង្គំដូចជាមនុស្សស្លាប់ទៅហើយនោះ ក៏ព្រះករុណាបានប្រោសប្រទានអោយទូលបង្គំចូលរួម ក្នុងចំណោមអ្នកដែលបរិភោគជាមួយព្រះករុណា តើទូលបង្គំមានសិទ្ធិអ្វី នឹងទូលអង្វរសូមអ្វីពីព្រះករុណាទៀតនោះ»។