km_2sa_text_ulb_l3/19/13.txt

1 line
1.4 KiB
Plaintext

\v 13 បន្ទាប់មក ពួកគេប្រាប់លោកអាម៉ាសាថា តើលោកមិនមែនជាសាច់ញាតិរបស់យើងទេ? ប្រសិនបើ​ យើងមិនតែងតាំងលោកជាមេទ័ពរបស់យើងជំនួសលោកយ៉ូអាប់ទេនោះ! សូមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ដាក់ទោសយើងទៅចុះ»។ \v 14 ដូច្នេះ ព្រះបាទដាវីឌ បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលទន់ចិត្តមកឯទ្រង់ដូចមនុស្សតែម្នាក់។ ពួកគេបានចាត់មនុស្សមកគាល់ស្តេចថា៖ «បពិតព្រះករុណា! សូមយាងត្រឡប់មកព្រះដំណាក់វិញ ជាមួយនឹងរាជ្យបម្រើរបស់ទ្រង់»។ \v 15 ពេលដែលព្រះបាទដាវីឌបានមកដល់ទន្លេយ័រដាន់ ពួកជនជាតិយូដាបានមកដល់គីលកាល់ ដើម្បីទទួលស្តេច និងជួយចម្លងស្តេចឆ្លងទន្លេយ័រដាន់។