km_2sa_text_ulb_l3/19/11.txt

1 line
1.1 KiB
Plaintext

\v 11 ព្រះបាទដាវីឌបានចាត់គេឲ្យទៅជម្រាបលោកបូជាចារ្យសាដុក និងបូជាចារ្យអបៀថើរថា៖ «ចូរសាកសួរពួកចាស់ទុំរបស់ជនជាតិយូដាថា ហេតុអ្វីបានជាអស់លោកនៅដំអក់ មិនយាងស្តេចចូលក្នុងព្រះដំណាក់វិញដូច្នេះ? ព្រះរាជាបានជ្រាបពីគោលបំណងរបស់ជនជាតិអ៊ីស្រាអែលទាំងមូល ក្នុងការយាងស្តេចត្រឡប់ទៅព្រះដំណាក់វិញនោះ។ \v 12 អស់លោកជាបងប្អូន និងជាសាច់ញាតិរបស់យើង។ ហេតុអ្វីបានជានៅរង់ចាំធ្វើជានាក់ចុងក្រោយគេ ក្នុងការយាងស្តេចចូលព្រះដំណាក់ដូច្នេះ?»