km_2sa_text_ulb_l3/19/07.txt

1 line
1.4 KiB
Plaintext

\v 7 ឥឡូវនេះ សូមព្រះករុណាក្រោកឡើង ហើយចេញទៅមានរាជឱង្ការលើកទឹកចិត្តពួកពលទាហានផង ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ថា ប្រសិនបើ ទ្រង់មិនធ្វើដូច្នេះទេ នៅយប់នេះនឹងមិនមានអ្នកណាម្នាក់នៅបម្រើព្រះករុណាឡើយ។ ព្រះករុណានឹងវេទនាលើសទុក្ខវេទនា​​នានា ដែលព្រះករុណាធ្លាប់ជួបតាំងពីក្មេងរហូតដល់ឥឡូវនេះ។ \v 8 ដូច្នេះ សូមព្រះករុណាក្រោកឡើងចេញទៅមាត់ទ្វារក្រុង ហើយមនុស្សទាំងអស់នឹងប្រកាសថា៖ «មើល៍! ព្រះរាជាគង់នៅមាត់ទ្វារវាំង» ហើយពលទាហានទាំងអស់នឹងមកចំពោះព្រះរាជា។ ដូច្នេះ ទាហានអ៊ីស្រាអែលបានបាក់ទ័ពរត់ទៅជំរំរបស់គេរៀងៗខ្លួន។​