km_2sa_text_ulb_l3/19/05.txt

1 line
1.5 KiB
Plaintext

\v 5 ពេលនោះ លោកយ៉ូអាប់បានចូលទៅព្រះដំណាក់របស់ស្តេច ហើយទូលស្តេចថា៖ «ពួកទាហានបានសង្រ្គោះជីវិតព្រះករុណា ជីវិតបុត្រាបុត្រីរបស់ព្រះករុណាទាំងពួកស្រីស្នំ និងរាជបម្រើរបស់ព្រះករុណាផង ប៉ុន្តែ ព្រះករុណាបានធ្វើឲ្យពួកគេមានក្តីអាម៉ាសនៅថ្ងៃនេះ \v 6 ដ្បិត ព្រះករុណាស្រឡាញ់អ្នកដែលស្អប់ព្រះករុណា ហើយទ្រង់បែរជាស្អប់អ្នកដែលស្រឡាញ់ទ្រង់ទៅវិញ។ ថ្ងៃនេះ ព្រះករុណាបានបង្ហាញឲ្យយើងឃើញថា មេទ័ពនិង កងទ័ពទាំងអស់មិនមានតម្លៃអ្វីសោះសម្រាប់ទ្រង់។ ទូលបង្គំក៏ជឿថា ប្រសិនបើ ថ្ងៃនេះសម្តេចអាប់សាឡុមនៅរស់ ហើយទូលបង្គំរាល់គ្នាស្លាប់វិញនោះ ព្រះករុណាច្បាស់ជាយល់ថានោះជារឿងធម្មតា។