km_2sa_text_ulb_l3/17/17.txt

1 line
1.3 KiB
Plaintext

\v 17 លោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់នៅចាំត្រង់ អេន រូកែន។ ស្ត្រីអ្នកនាំសារបានមកជួបលោក ហើយជម្រាបលោកទាំងពីរនូវកិច្ចការដែលលោកត្រូវដឹង គឺពួកគេមិនត្រូវចូលទៅស្នាក់នៅក្នុងទីក្រុងនោះទេ។ បន្ទាប់ពី បានទទួលដំណឹង ពួកគេបាននាំយកទៅទូលព្រះបាទដាវីឌ។ \v 18 ប៉ុន្តែ មានយុវជនម្នាក់បានឃើញពួកគេ ហើយបានទូលទៅសម្តេចអាប់សាឡុម។ ដូច្នេះ លោកយ៉ូណាថាន់ និងលោកអហ៊ីម៉ាស់បានចាកចេញពីទីនោះយ៉ាងប្រញាប់ប្រញាល់ ហើយទៅផ្ទះរបស់មនុស្សម្នាក់នៅភូមិបាហ៊ូរីម ដែលផ្ទះរបស់នោះមានអណ្តូងទឹកនៅក្នុងបរិវេនផ្ទះ ដែលពួកគេអាចចូលពួនបាន។