km_2sa_text_ulb_l3/17/08.txt

1 line
2.0 KiB
Plaintext

\v 8 លោកហ៊ូសាយទូលថា៖ «ព្រះករុណាស្គាល់ព្រះបិតាទ្រង់ស្រាប់ហើយថា បិតារបស់ទ្រង់ និងបរិវាររបស់ទ្រង់សុទ្ធតែជាពលទាហានដែលខ្លាំងពូកែ ហើយពួកគេកំពុងតែក្រៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម៉្យាងវិញទៀត ព្រះបិតារបស់ព្រះករុណាជាអ្នកចម្បាំង ទ្រង់ប្រាកដជាមិនផ្ទុំនៅពេលយប់ជាមួយពលទាហានរបស់ទ្រង់ទេ។ \v 9 ពេលនេះប្រហែលជាទ្រង់លាក់ខ្លួននៅក្នុងរូងភ្នំ ឬនៅកន្លែងណាមួយផ្សេងមិនខានឡើយ។ ប្រសិនបើ មានទាហានណាម្នាក់ស្លាប់នៅក្នុងជួរ ចាប់តាំងពីពេលចាប់ផ្តើមប្រយុទ្ធ នោះនឹងឮមានដំណឹងថា ទ័ពរបស់ព្រះបាទអាប់សាឡុមទទួលបរាជ័យហើយ។ \v 10 ដូច្នេះ ទាហានដែលក្លាហាន ហើយមានចិត្តអង់អាចដូចជាសត្វសិង្ហ ក៏បាក់ទឹកចិត្តដែរ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់ដឹងថាព្រះបិតារបស់ទ្រង់ជាមេទ័ពដ៏ខ្លាំងពូកែ ហើយពលទាហានដែលនៅជាមួយទ្រង់ទាំងអស់ក៏សុទ្ធតែជាមនុស្សក្លាហាន។