km_2sa_text_ulb_l3/15/13.txt

1 line
1.4 KiB
Plaintext

\v 13 អ្នកនាំសារបាននាំដំណឹងមកទូលព្រះបាទដាវីឌថា៖ «ដួងចិត្តរបស់ជនជាតិអ៊ីស្រាអែលបានទៅតាមសម្តេចអាប់សូឡុមហើយ»។ \v 14 ព្រះបាទដាវីឌមានរាជឳង្ការទៅកាន់រាជបម្រើរបស់ទ្រង់ទាំងអស់ដែលនៅជាមួយទ្រង់នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្តាប់ដៃរបស់អាប់សូឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនទៅ ក្រែងលោអាប់សូឡុមមកទាន់ ហើយប្រហារទាំងយើងរាល់គ្នា ទាំងអ្នកក្រុងដោយមុខដាវ»។ \v 15 ពួករាជបម្រើរបស់ទ្រង់ទូលស្តេចថា៖ «ទូលបង្គំរាល់គ្នាបានត្រៀមរួចជាស្រេចនឹងធ្វើតាមការសម្រេចព្រះទ័យរបស់ទ្រង់»។