km_2sa_text_ulb_l3/15/11.txt

1 line
1.2 KiB
Plaintext

\v 11 មានមនុស្សពីររយនាក់ដែលបានអញ្ជើញចាកចេញពីក្រុងយេរូសាឡឹមជាមួយសម្តេចអាប់សូឡុម។ អ្នកទាំងនោះបានចេញទៅដោយចិត្តបរិសុទ្ធ ពួកគេមិនបានដឹងអំពីផែនការណ៍របស់សម្តេចអាប់សូឡុមទេ។ \v 12 ពេលដែលសម្តេចអាប់សូឡុម កំពុងថ្វាយយញ្ញបូជា ទ្រង់បានចាត់អោយអញ្ជើញលោក អាហ៊ីថូផែលពីស្រុករបស់លោកគឺ គីឡោ។ លោកអហ៊ីថូផែល ជាទីព្រឹក្សារបស់ព្រះបាទដាវីឌ។ ការបះបោររបស់សម្តេចអាប់សូឡុមមានកម្លាំងកាន់តែខ្លាំងឡើង មានមនុស្សកាន់តែច្រើនឡើងតាមសម្តេចអាប់សូឡុម ក្នុងការបះបោរនោះ។