km_2sa_text_ulb_l3/14/30.txt

1 line
956 B
Plaintext

\v 30 សម្តេចអាប់សាឡុម បានបង្គាប់ទៅអ្នកបម្រើថា៖ «ចូរទៅមើលស្រែរបស់លោកយ៉ូអាប់ ដែលនៅជិតស្រែរបស់យើង ដែលគាត់សាបព្រោះនៅទីនោះ។ ទៅដុតវាទៅ»។ ដូច្នេះអ្នកបម្រើរបស់សម្តេចបានដុតស្រែរបស់លោកយ៉ូអាប់ តាមបញ្ជារបស់សម្តេច។ \v 31 ពេលនោះលោកយ៉ូអាប់ បានក្រោកឡើងទៅឯដំណាក់របស់សម្តេចអាប់សាឡុម​ហើយសួរថា៖​ «ហេតុអ្វីបានជារាជបម្រើរបស់ទ្រង់ដុតស្រែរបស់ទូលបង្គំដូច្នេះ?»