km_2sa_text_ulb_l3/14/15.txt

1 line
1.8 KiB
Plaintext

\v 15 ឥឡូវនេះ ខ្ញុំម្ចាស់ទូលរឿងនេះថ្វាយព្រះករុណាជារាជានៃខ្ញុំម្ចាស់ ដោយព្រោះមនុស្សបានធ្វើឲ្យខ្ញុំម្ចាស់មានភាពភ័យខ្លាច។ ដូច្នេះហើយ បានជាស្រីបម្រើរបស់ទ្រង់និយាយមកកាន់ខ្លួនឯងថា៖ ​«ខ្ញុំនឹងទូលរឿងនេះទៅព្រះរាជា។ នោះទ្រង់ប្រហែលជាដោះស្រាយរឿងនោះសម្រាប់ស្រីបម្រើរបស់ទ្រង់។ \v 16 ព្រះរាជាមុខជាស្តាប់ពាក្យរបស់ខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ ​និងកូនខ្ញុំម្ចាស់ ចេញពីដៃរបស់ពួកដែលចង់បំផ្លាញយើងអោយបាត់ពីទឹកដី ដែលជាកេរមរតករបស់ព្រះអម្ចាស់។ \v 17 នោះខ្ញុំម្ចាស់អធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមឲ្យព្រះឱង្ការរបស់ព្រះរាជាប្រទានឲ្យខ្ញុំម្ចាស់បានធូរស្បើយ ដ្បិត ទ្រង់ដូចជាទេវតានៃព្រះជាម្ចាស់ ដែលនឹងប្រាប់ខ្ញុំម្ចាស់ពីព្រះវិញ្ញាណ។ សូមព្រះអម្ចាស់ជាព្រះរបស់ព្រះរាជាគង់ជាមួយទ្រង់»។