km_2sa_text_ulb_l3/14/12.txt

1 line
1.7 KiB
Plaintext

\v 12 នាងទូលទ្រង់ថា៖ «សូមអនុញ្ញាតិឲ្យខ្ញុំម្ចាស់ជាស្រីបម្រើរបស់ព្រះករុណា ទូលថែមមួយម៉ាត់ទៀត»។ ទ្រង់តបថា៖ «ចូរនិយាយមកចុះ»។ \v 13 នោះនាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ ក៏មានគំនិតដូច្នេះដែល គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? គឺក្នុងសាច់រឿងអំបាញមិញនេះ ព្រះករុណាដូចជាមនុស្សម្នាក់ដែលមានកំហុស គឺព្រះករុណាមិនបានត្រាស់ហៅសម្តេចអាប់សាឡូមដែលបានរត់ភៀសខ្លួននោះត្រឡប់មកវិញទេ។ \v 14 មនុស្សយើងទាំងអស់នឹងស្លាប់នៅពេលណាមួយ គឺយើងដូចជាទឹកដែលចាក់ទៅលើដី ដែលមិនអាចប្រមូលត្រឡប់មកវិញបាន។ ព្រះអម្ចាស់មិននាំមនុស្សដែលស្លាប់ទៅហើយនោះមកវិញទេ តែទ្រង់បានរៀចំគម្រោងការណ៍ សម្រាប់សម្តេចអាប់សាឡុមដែលបរទេះទៅឆ្ងាយពីព្រះអង្គនោះត្រឡប់មកវិញ។