km_2sa_text_ulb_l3/14/10.txt

1 line
1.2 KiB
Plaintext

\v 10 ស្តេចតបថា៖ «បើអ្នកណាម្នាក់ស្តីបន្ទោសនាង​ ចូរនាំគេមកជួបយើង នោះគេនឹងលែងប៉ះពាល់នាងទៀតទេ»។ \v 11 នោះនាងទូលតបវិញថា៖ «បពិតព្រះករុណា! សូមសន្យានឹងខ្ញុំម្ចាស់ក្នុងនាមព្រះអម្ចាស់ដែលជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ដែលត្រូវបានសម្លាប់នោះ ហ៊ានសម្លាប់កូនប្រុសរបស់ខ្ញុំម្ចាស់ដែលនៅសល់នោះឡើយ»។ ព្រះរាជាតបថា៖ «យើងស្បថក្នុងព្រះនាមព្រះអម្ចាស់ ថានឹងមិនមានសក់មួយសសៃណារបស់កូនប្រុសនាងដែលនឹងជ្រុះលើដីនោះទេ»។