km_2sa_text_ulb_l3/14/04.txt

1 line
1.2 KiB
Plaintext

\v 4 ស្រ្តីក៏ចាកចេញពីតេកូអា ដើម្បីទៅគាល់ព្រះរាជា នាងបានឱនមុខក្រាបទៅលើដី ហើយទូលស្តេចថា៖ «បពិតព្រះករុណា! សូមករុណាជួយខ្ញុំម្ចាស់ផង»។ \v 5 ព្រះបាទដាវីឌមានរាជឱង្ការសួរនាងថា៖ «តើមានរឿងអ្វី?» នាងទូលស្តេចថា៖ «ការពិតខ្ញុំម្ចាស់គឺជាស្ត្រីមេម៉ាយ ហើយស្វាមីរបស់ខ្ញុំម្ចាស់បានស្លាប់ជាយូរមកហើយ។ \v 6 ខ្ញុំម្ចាស់​ជាស្រីបម្រើរបស់ព្រះករុណា មានកូនប្រុសពីរនាក់ ពួកគេបានឈ្លោះប្រកែកគ្នានៅវាលស្រែ កាលនោះមិនមានអ្នកណាម្នាក់ឃាត់ពួកគេទេ។ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់។