km_2sa_text_ulb_l3/14/01.txt

1 line
1.5 KiB
Plaintext

\c 14 \v 1 លោកយ៉ូអាប់កូនរបស់លោកស្រីសេរូយ៉ា បានឃើញពីទឹកចិត្តរបស់ព្រះបាទដាវីឌដែលនឹករលឹកសម្តេចអាប់សាឡូម។ \v 2 ដូច្នេះ លោកយ៉ូអាប់បានចាត់គេឲ្យទៅភូមិតេកូអា ឲ្យគេរកស្ត្រីដែលមានប្រាជ្ញា​ម្នាក់ហើយនាំនាងមកជួបលោក។ លោកមានប្រសាសន៍ទៅកាន់នាងថា៖ «ចូរនាងធ្វើពុតជាមនុស្សកាន់ទុក្ខម្នាក់ ហើយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ មិនត្រូវលាបគ្រឿងក្រអូបលើខ្លួនទេ គឺត្រូវធ្វើឲ្យដូចជាមនុស្សដែលកាន់ទុក្ខជាយូរមកហើយ។ \v 3 ហើយចូលធ្វើដំណើរទៅគាល់ព្រះរាជា រួចទូលទ្រង់តាមអ្វីដែលខ្ញុំនឹងរៀបរាប់ប្រាប់នាង»។ ដូច្នេះ លោកយ៉ូអាប់បានប្រាប់ស្ត្រីនោះ នូវសេចក្តីដែលនាងត្រូវទូលថ្វាយព្រះរាជា។