km_2sa_text_ulb_l3/12/19.txt

1 line
1.3 KiB
Plaintext

\v 19 ប៉ុន្តែ ពេលដែលព្រះបាទដាវីឌបានឃើញពួករាជបម្រើខ្សឹបខ្សៀវគ្នា ទ្រង់ក៏យល់ថា កូនបានស្លាប់ហើយ។ ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា៖ «តើកូនរបស់យើងស្លាប់ហើយឬ?» ពួកគេទូលថា៖ «បពិត្រព្រះករុណា! ព្រះឱរសសុគតហើយ»។ \v 20 នោះ ព្រះបាទដាវីឌ បានក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា។ ទ្រង់បានយាងចេញទៅទីសក្ការៈ ហើយថ្វាយបង្គំព្រះអម្ចាស់នៅទីនោះ ហើយស្តេចត្រឡប់មកព្រះដំណាក់របស់ទ្រង់វិញ។ ស្តេចបានបញ្ជាឲ្យគេរៀបចំអាហារ ពួកគេបានរៀបចំអាហារនៅចំពោះព្រះរាជា​ ហើយស្តេចក៏សោយ។