km_2sa_text_ulb_l3/12/11.txt

1 line
1.5 KiB
Plaintext

\v 11 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ មើល៍! យើងនឹងធ្វើឲ្យមានមហន្តរាយកើតមាននៅក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ឲ្យទៅសាច់ញាតិរបស់អ្នក ហើយគេនឹងរួមដំណេកជាមួយស្ត្រីស្នំរបស់អ្នកនៅកណ្តាលវាល នៅចំពោះមុខរបស់អ្នក។ \v 12 អ្នកបានប្រព្រឹត្តអំពើបាបដោយស្ងាត់កំបាំង ឯយើងវិញ យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកនៅកណ្តាលវាល ចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល»។ \v 13 ព្រះបាទដាវីឌមានរាជឱង្ការទៅព្យាការីណាថាន់ថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់»។ ព្យាការីតបទៅស្តេចវិញថា៖ «ព្រះអម្ចាស់លើកលែងទោសឲ្យព្រះករុណា។ ព្រះករុណានឹងមិនសោយទិវង្គតទេ។