km_2sa_text_ulb_l3/12/01.txt

1 line
1.3 KiB
Plaintext

\c 12 \v 1 កាលនោះព្រះអម្ចាស់ បានចាត់លោកណាថាន់ទៅឯព្រះបាទដាវីឌ។ លោកបានមកគាល់ស្តេច ហើយនិយាយថា៖ «មានដំណាលថា ក្នុងក្រុងមួយមានបុរសពីរនាក់។ ម្នាក់ជាអ្នកមាន និងម្នាក់ទៀតជាអ្នកក្រ។ \v 2 បុរសអ្នកមានមានហ្វូងគោ និងហ្វូងចៀមជាច្រើន \v 3 ប៉ុន្តែបុរសអ្នកក្រមិនមានអ្វីទាំងអស់ ក្រៅពីកូនចៀមញីមួយប៉ុណ្ណោះ ដែលទិញមកហើយចិញ្ចឹមបីបាច់វាបានធំធាត់។ ចៀមនោះវាបាននៅជាមួយគាត់តាំងពីតូច ហើយក៏បានធំឡើងជាមួយគាត់។ ចៀមនោះវាតែងតែស៊ី នឹងផឹកពីពែងរបស់គាត់​ ហើយវាតែងតែដេកនៅក្នុងដៃរបស់គាត់ គឺដូចជាកូនស្រីរបស់គាត់។