km_2sa_text_ulb_l3/11/09.txt

1 line
1.9 KiB
Plaintext

\v 9 ប៉ុន្តែ លោកអ៊ូរីមិនបានត្រឡប់ទៅផ្ទះរបស់លោកនោះទេ​ គឺលោកបានសម្រាន្ដនៅមាត់ទ្វារចូលព្រះរាជវាំងរបស់ស្តេចជាមួយនឹងអ្នកបម្រើទាំងអស់របស់ចៅហ្វាយរបស់លោក។ \v 10 ពេលនោះមានគេទូលរឿងនេះដល់ព្រះបាទដាវីឌថា៖ «លោកអ៊ូរីមិនបានត្រឡប់ទៅផ្ទះរបស់លោកនោះទេ»។ ព្រះបាទដាវីឌសួរលោកអ៊ូរីថា៖ «តើអ្នកបានធ្វើអ្វី? តើហេតុអ្វីបានជាលោកមិនត្រឡប់ទៅផ្ទះរបស់លោក?» \v 11 នោះលោកអ៊ូរីទូលស្តេចថា៖ «ហឹបរបស់ព្រះអម្ចាស់ទាំងពលទាហានអ៊ីស្រាអែល ព្រមទាំងយូដា ពួកគេស្នាក់នៅក្នុងត្រសាលនៅឡើយ ហើយចៅហ្វាយរបស់ទូលបង្គំលោកយ៉ូអាប់ និងអ្នកបម្រើរបស់លោកទាំងអស់ក៏សម្រាកនៅទីវាល។ តើនឹងឲ្យទូលបង្គំចូលទៅក្នុងផ្ទះ ស៊ីផឹក ហើយដេកជាមួយភរិយារបស់ទូលបង្គំយ៉ាងដូចម្តេចបាន? ទូលបង្គំសូមស្បថថា ដរាបណាព្រះករុណានៅមានព្រះជន្មគង់នៅ ទូលបង្គំនឹងមិនធ្វើដូច្នេះជាដាច់ខាត។