km_2sa_text_ulb_l3/07/27.txt

1 line
1.7 KiB
Plaintext

\v 27 បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ទ្រង់បានប្រទានឲ្យអ្នកបម្រើរបស់ទ្រង់ដឹងថា ទ្រង់នឹងធ្វើឲ្យមានពូជពង្សរបស់ទូលបង្គំឡើងគ្រងរាជបន្តពីទូលបង្គំ។ ដូច្នេះហើយទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តក្លាហានអធិស្ឋានពាក្យនេះថ្វាយដល់ទ្រង់។ \v 28 ឱព្រះអម្ចាស់អើយ ទ្រង់គឺជាព្រះ​ ហើយព្រះបន្ទូលរបស់ទ្រង់គឺសុទ្ធតែពិត ហើយព្រះអង្គក៏នឹងសម្រេចពាក្យសន្យានេះសម្រាប់អ្នកបម្រើរបស់ទ្រង់។ \v 29 ឥឡូវនេះ សូមព្រះអង្គប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះព្រះភក្រ្តរបស់ព្រះអង្គរហូតតរៀងទៅ។ ឱព្រះអម្ចាស់អើយ! ស្របតាមព្រះបន្ទូលទាំងអស់នេះ ពូជពង្សរបស់ទូលបង្គំនឹងទទួលព្រះពរអស់កល្បជានិច្ច»។