km_2sa_text_ulb_l3/07/24.txt

1 line
1.5 KiB
Plaintext

\v 24 ព្រះអម្ចាស់អើយ! ព្រះអង្គបានពង្រឹងអ៊ីស្រាអែល ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គ ព្រះអម្ចាស់ ក្លាយជាព្រះរបស់ពួកគេ។ \v 25 បពិត្រព្រះអម្ចាស់ ដ៏ជាព្រះអើយ! សូមឲ្យព្រះបន្ទូលសន្យា ដែលទ្រង់បានសន្យាជាមួយអ្នកបម្រើរបស់ទ្រង់ និងគ្រួសាររបស់គេបានរឹងមាំរហូតតទៅ សូមទ្រង់សម្រេចតាមព្រះបន្ទូលសន្យានេះផង។ \v 26 សូមឲ្យព្រះបន្ទូលរបស់ទ្រង់បានឧត្តុង្គឧត្តុមជានិច្ច ដូច្នេះ មនុស្សម្នានឹងពោលថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូលគឺជាព្រះនៃជនជាតិអ៊ីស្រាអែល» នៅពេលដែលពូជពង្សរបស់ទូលបង្គំ ដាវីឌ អ្នកបម្រើរបស់ទ្រង់ បានស្ថិតស្ថេរនៅចំពោះព្រះអង្គ រហូតតទៅ។