km_2sa_text_ulb_l3/07/10.txt

1 line
1.2 KiB
Plaintext

\v 10 យើងបានកំណត់ទីកន្លែងសម្រាប់រាស្ត្រអ៊ីស្រាអែលរបស់យើង ហើយយើងបានដាក់ពួកគេនៅកន្លែងនោះ ដូច្នេះ ពួកគេអាចរស់នៅកន្លែងរបស់ពួកគេ ហើយក៏មិនមានអ្នកណារំខានពួកគេទៀតដែរ។ ក៏នឹងមិនមានជាតិសាសន៍ទុច្ចរិតណាមកជិះជាន់សង្កត់សង្កិនពួកគេ ដូចពីមុនទៀតដែរ \v 11 ឬដូចនៅគ្រាដែលយើងបានតែងតាំងពួកចៅហ្វាយអោយដឹកនាំប្រជាជនអ៊ីស្រាអែលរបស់យើង។ ឥឡូវនេះ យើងឲ្យអ្នកបានសុខសាន្ត រួចផុតពីខ្មាំងសត្រូវរបស់អ្នក។ ជាងនេះ យើងព្រះអម្ចាស់ ធ្វើឲ្យអ្នកមានពូជពង្សមួយផង។