km_2sa_text_ulb_l3/07/06.txt

1 line
1.1 KiB
Plaintext

\v 6 យើងមិនបានរស់នៅក្នុងដំណាក់ ចាប់តាំងពីថ្ងៃដែលយើងបាននាំប្រជាជនអ៊ីស្រាអែល ចេញពីស្រុកអេស៊ីបមករហូតដល់សព្វថ្ងៃនេះ ជំនួសមកវិញគឺយើងបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ស្នាក់នៅក្នុងត្រសាល និងក្នុងពន្លា។ \v 7 គ្រប់ទីកន្លែងទាំងអស់ដែលយើងបានធ្វើដំណើរទៅ ក្នុងចំណោមប្រជាជនអ៊ីស្រាអែល យើងមិនដែលបង្គាប់មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីស្រាអែលណាម្នាក់ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនសង់ដំណាក់ពីឈើដ៏មានតម្លៃឲ្យយើងនៅ?»