km_2sa_text_ulb_l3/05/06.txt

1 line
1020 B
Plaintext

\v 6 ព្រះបាទដាវីឌ និងកងទ័ពរបស់ព្រះអង្គបានចេញទៅវាយយកយេរូសាឡិម ប្រឆាំងនឹងពួកយេប៊ូស ដែលរស់នៅក្នុងតំបន់នោះ។ ពួកគេទូលព្រះបាទដាវីឌថា៖ «អ្នកឯងមិនអាចចូលមកទីនេះបានទេ គ្រាន់តែមនុស្សខ្វាក់ ហើយនិងជនពិការ​ក៏អាចរុញច្រានអ្នកឲ្យត្រឡប់ទៅវិញបានដែរ។ ព្រះបាទដាវីឌមិនអាចចូលក្នុងក្រុងបានទេ»។ \v 7 ប៉ុន្តែ ព្រះបាទដាវីឌ វាយយកបានបន្ទាយនៅស៊ីយ៉ូន ដែលសព្វថ្ងៃនេះហៅថា បុរីព្រះបាទដាវីឌ។