km_2sa_text_ulb_l3/05/01.txt

1 line
983 B
Plaintext

\c 5 \v 1 កាលនោះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់បានមករកព្រះបាទដាវីឌ នៅទីក្រុងហេប្រុន ហើយទូលទ្រង់ថា៖ «សូមទតចុះ! យើងរាល់គ្នាជាសាច់ឈាមរបស់ទ្រង់ដែរ។ \v 2 កាលពីដើម នៅពេលដែលព្រះបាទសូល គ្រងរាជ្យលើយើង គឺទ្រង់ធ្លាប់ដឹកនាំទ័ពអ៊ីស្រាអែលទៅធ្វើសឹក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទ្រង់ថា៖ អ្នកនឹងឃ្វាលប្រជារាស្ត្ររបស់យើង ហើយអ្នកនឹងក្លាយទៅជាអ្នកដឹកនាំលើអ៊ីស្រាអែល»។