km_2sa_text_ulb_l3/03/19.txt

1 line
1.0 KiB
Plaintext

\v 19 លោកអប៊ីនើរក៏បានមានប្រសាសន៍ដោយផ្ទាល់ជាមួយពួកប៊េនយ៉ាមីនដែរ។ បន្ទាប់មក លោកអប៊ីនើរបានចូលទៅគាល់ព្រះបាទដាវីឌ នៅទីក្រុងហេប្រុន និងបានទូលស្តេចឲ្យបានជ្រាបពីសេចក្តីសម្រេចទាំងឡាយរបស់ពួកអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីន​។ \v 20 នៅពេលដែល លោកអប៊ីនើរ និងទាហានទាំងម្ភៃនាក់របស់លោកមកដល់ទីក្រុងហេប្រុន ដើម្បីជួបព្រះបាទដាវីឌ​ នោះព្រះបាទដាវីឌបានរៀបចំពិធីជបលៀងសម្រាប់ពួកគេ។