km_2sa_text_ulb_l3/03/17.txt

1 line
1.1 KiB
Plaintext

\v 17 លោកអប៊ីនើរបានមានប្រសាសន៍ទៅកាន់ពួកចាស់ទុំរបស់អ៊ីស្រាអែលថា៖​ «កាលពីមុនអ្នករាល់គ្នាព្យាយាមដើម្បីឲ្យបានព្រះបាទដាវីឌ ជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នា។ \v 18 ឥឡូវនេះ ចូរនាំគ្នាធ្វើដូច្នេះចុះ! ដ្បិត ព្រះអម្ចាស់បានមានព្រះបន្ទូលអំពីព្រះបាទដាវីឌថា៖ «យើងនឹងសង្គ្រោះអ៊ីស្រាអែលជាប្រជារាស្រ្តរបស់យើងពីដៃរបស់ពួកភីលីស្ទីន និងពីដៃរបស់ខ្មាំងសត្រូវរបស់ពួកគេ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង»។