km_2sa_text_ulb_l3/03/02.txt

1 line
939 B
Plaintext

\v 2 បុត្ររបស់ព្រះបាទដាវីឌជាច្រើនអង្គ បានប្រសូតនៅក្នុងហេប្រុន។ បុត្រច្បងរបស់ព្រះអង្គ ព្រះនាម​អាំណូន ដែលបានប្រសូតពីព្រះនាងអ័ហីណោម ជាអ្នកស្រុកយេសរាល។ \v 3 បុត្រទីពីរ ព្រះនាម គីឡាប ដែលប្រសូតពីព្រះនាង​អប៊ី‌កែល ជាភរិយារបស់លោកណាបាល អ្នកស្រុកកាមែល។ បុត្រទីបី ព្រះនាម អាប់សាឡូម ប្រសូតពីព្រះនាងម៉ាកា ជាបុត្រីព្រះបាទតាលម៉ាយ អ្នកស្រុកហ្កេសួរ។