Wed Feb 26 2020 13:42:55 GMT+0700 (SE Asia Standard Time)

This commit is contained in:
lavy 2020-02-26 13:42:56 +07:00
parent 12f1051132
commit 943708c976
7 changed files with 7 additions and 0 deletions

1
20/09.txt Normal file
View File

@ -0,0 +1 @@
\v 9 \v 10 ៩ លោកយ៉ូអាប់មានប្រសាសន៍ទៅលោកអាម៉ាសាថា៖ «តើសុខសប្បាយជាទេ លោកប្អូន?» ដោយក្តីស្រលាញ់លោកយ៉ូអាប់បានចាប់ពុកមាត់របស់លោកអាម៉ាសាសដោយដៃស្តាំរបស់លោកដើម្បីថើប។ ១០ លោកអាម៉ាសា មិនបានចាប់អារម្មណ៍ នឹងដាវដែលនៅក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ ពេលនោះលោកយ៉ូអាប់បានចាក់ចំពោះរបស់លោកអាម៉ាសា ហើយធ្លាយពោះវៀនធ្លាក់មកដល់ដី។ លោកស្លាប់ ដោយមិនចាំបាច់លោកយ៉ូអាប់ចាក់លោកម្តងទៀតទេ។ ដូច្នេះលោកយ៉ូអាប់ និងលោកអប៊ីសាយ បងប្អូនរបស់គាត់បានដេញតាមសេបាកូនរបស់លោកប៊ីគ្រីទៅ។

1
20/11.txt Normal file
View File

@ -0,0 +1 @@
\v 11 \v 12 \v 13 ទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអាម៉ាសា បាននិយាយថា៖ «អ្នកណាដែលនៅខាងលោកយ៉ូអាប់ និងខាងព្រះបាទដាវីឌ ចូរទៅតាមលោកចុះ។» ១២ លោកអាម៉ាសាដេកក្នុងថ្លុកឈាម នៅកណ្តាលផ្លូវ។ ទាហាននោះឃើញថា ទាហានទាំងអស់នៅឈរស្ងៀម គាត់ក៏លើកសពលោកចាញពីផ្លូវដាក់ទៅក្នុងវាលស្រែ។ ទាហាននោះបានបោះអាវធំគ្របពីលើ ដ្បិតគាត់ឃើញថាទាហានដែលនៅជាមួយគាត់នោះ ពួកគេនៅឈរស្ងៀម។ ១៣ បន្ទាប់ពីគេយកសពលោកអាម៉ាសាចេញពីផ្លូវ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។

1
20/14.txt Normal file
View File

@ -0,0 +1 @@
\v 14 \v 15 \v 16 លោកសេបា បានធ្វើដំណើរឆ្លងកាត់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅកាន់អេប៊ិល នៃក្រុងបេតម៉ាការ ហើយជនជាតិបេរី ដែលលោកបានប្រមូលទាំងអស់ក៏ដេញតាមលោកសេបាដែរ។ ១៥ ពួកគេបានឡោមព័ទ្ធលោកសេបា នៅ អេបិល បេតម៉ាការ។ ពួកគេបានលើកដីឡើងខ្ពស់ ស្មើរនឹងជញ្ជាំង ជុំវិញទីក្រុង។ ទាហានទាំងអស់ដែលមកជាមួយលោកយ៉ូអាប់ បានជីករំលើងជញ្ជាងក្រុង។ ១៦ ពេលនោះស្ត្រីដ៏ឈ្លាសវៃម្នាក់បានស្រែកពីក្នុងក្រុងមកថា៖ «លោកយ៉ូអាប់អើយ! សូមមេត្តាស្តាប់! សូមស្តាប់ខ្ញុំសិន! សូមចូលមកជិតខ្ញុំ នោះខ្ញុំនឹងជម្រាបលោក។»

1
20/17.txt Normal file
View File

@ -0,0 +1 @@
\v 17 \v 18 \v 19 ដូច្នេះលោកយ៉ូអាប់ បានចូលមកក្បែរនាង ស្ត្រីនោះនិយាយថា៖ «តើលោក គឺលោកយ៉ូអាប់ឬ?» លោកតបថា៖ «គឺខ្ញុំនេះហើយ!» នាងក៏និយាយទៅលោកថា៖ «សូមស្តាប់ពាក្យ ស្រីបម្រើរបស់លោកសិន!» លោកឈ្លើយថា៖ «និយាយមកចុះ!» ១៨ បន្ទាប់មកនាងនិយាយថា៖ «ពីដើមគេមានទម្លាប់ពោលថាៈ ត្រូវតែពីគ្រោះគ្នាជាមួយអ្នកក្រុងអេបិលសិន ហើយដំបូន្មាននោះនឹងនាំមកនូវជោគជ័យ។ ១៩ ទីក្រុងរបស់យើងជាទីក្រុងដែលសុខសាន្ត និងស្មោះត្រង់បំផុតក្នុងអ៊ីស្រាអែល។ ឯលោក លោកព្យាយាមបំផ្លញក្រុងដែលជាម្តាយក្នុងអ៊ីស្រាអែលទៅវិញ។ ហេតុអ្វីបានជាលោកចង់បំផ្លាញ ក្រុងដែលជាកេរ្តិ៍មរត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»

1
20/20.txt Normal file
View File

@ -0,0 +1 @@
\v 20 \v 21 \v 22 លោកយ៉ូអាប់ទៅនាងថា៖ «ទេ! ខ្ញុំគ្មានបំណងបំផ្លាញនឹងបំផ្លាញ ឬកំទេចទីក្រុងនេះទាល់តែសោះ។ ២១ នោះមិនមែនជាការពិតទេ ប៉ុន្តែមានបុរសម្នាក់ដែលមកពីតំបន់អេប្រាអ៊ីម ឈ្មោះថាសេបា ជាកូនរបស់ប៊ីគ្រី ដែលបានលោកដៃប្រឆាំងនឹងស្តេច ព្រះបាទដាវីឌ។ ចូលក្រគល់គេតែម្នាក់មកអោយយើងចុះ ហើយយើងនឹងចាកចេញពីទីក្រុង។» បន្ទាប់មកស្ត្រីនិយាយតបទៅគាត់ថា៖ «ក្បាលរបស់គេ យើងនឹងបោះអោយលោក ពីលើកំពែងក្រុង។» ២២ ដូច្នេះនាងបានទៅជួបនឹងប្រជាជនទាំងអស់ដោយប្រាជ្ញារបស់នាង។ ពួកគេបានកាត់ក្បាលរបស់សេបា កូនរបស់លោកប៊ីគ្រី ហើយបោះទៅអោយលោកយ៉ូអាប់។ លោកយ៉ូអាប់ បានអោយគេផ្លុំត្រែ ហើយពួកកងទ័ពរប់លោកបានចាកចេញពីក្រុងទៅ ផ្តះរបស់ពួកគេវិញ។ ឯលោកយ៉ូអាប់ក៏បានត្រឡប់ទៅកាន់ក្រុងយេរូសាឡឹមវិញដែរ។

1
20/23.txt Normal file
View File

@ -0,0 +1 @@
\v 23 \v 24 \v 25 \v 26 លោកយ៉ូអាប់ជាមេបញ្ជាការលើកងទ័ពអ៊ីស្រាអែលទាំងមូល ហើយបេណាំយ៉ា កូនរបស់លោក យេហូយ៉ាដា ជាមេបញ្ជាការលើកងកេរេធីម និង ពេលេធីម។ ២៤ លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ហើយលោកយេហូសាផាត កូនរបស់លោក អហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។ ២៥ លោកសេវ៉ា ជាលេខាធិការ លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។ ២៦ លោកអ៊ីរ៉ា ពីអំបូរយ៉ាអៀរ ជាបូជាចារ្យផ្ទាល់របស់ព្រះបាទដាវីឌ។

1
21/title.txt Normal file
View File

@ -0,0 +1 @@
ជំពូក ២១