km_2ki_text_ulb_l3/20/19.txt

1 line
1.4 KiB
Plaintext

\v 19 បន្ទាប់មក ព្រះបាទហេសេគាឆ្លើយទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលទើបតែនឹងថ្លែងនេះល្អ»។ ព្រោះស្តេចគិតថា៖ «តើនឹងមានសន្តិភាព និងភាពនឹងនរនៅក្នុងរាជ្យរបស់ខ្ញុំឬទេ»? \v 20 រឿងរាវផ្សេងទៀតទាក់ទងនឹងព្រះបាទហេសេគា និងអំណាចទាំងអស់របស់ទ្រង់ និងរបៀបដែលស្តេចសង់ស្រះ និងប្រឡាយទឹក និងរបៀបដែលស្តេចបានយកទឹកមកក្នុងក្រុង តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? \v 21 ព្រះបាទហេសេគាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះ‌បាទ​ម៉ាណា‌សេ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។