km_2ki_text_ulb_l3/23/28.txt

1 line
1.6 KiB
Plaintext

\v 28 រឿងរ៉ាវទាក់ទងនឹងព្រះបាទយ៉ូសៀស និងអ្វីៗដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? នៅពេលនោះ \v 29 ស្តេចផារោននេកោ ជាស្តេចស្រុកអេស៊ីប បានចេញទៅវាយប្រឆាំងនឹងស្តេចស្រុកអាសសីេុរត្រង់ទន្លេអ៊ីប្រាត។ ព្រះបាទយ៉ូសៀសបានចេញទៅជួបស្តេចនេកោនៅក្នុងសមរភូមិ ហើយស្តេចនេកោសម្លាប់ទ្រង់នៅមេគីដោ។ \v 30 អ្នកបម្រើរបស់ព្រះបាទយ៉ូសៀសបានដឹកសពរបស់ទ្រង់នៅលើរទេះពីមេគឺដោ ទៅយេរូសាឡឹម ហើយបានបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់លោកផ្ទាល់។ បន្ទាប់មក ប្រជាជននៅក្នុងទឹកដីនោះនាំព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ដើម្បីចាក់ប្រេងអភិសេកធ្វើជាស្តេចបន្តពីបិតាទ្រង់។